គ្រាន់តែមកដល់ផ្ទះលោកតាមែនវុលនាយបីថេយ៉ុងរត់ចូលទៅរកគាត់ដែលកំពុងតែរៀបនឹងញាំអាហារនាំអោយគ្រប់គ្នាស្លន់ស្លោចូលមកតាមស្មានថាមានចោរ។
"ឌុកទ័រជួយផង ថេយ៍ ត្រូវគ្រាប់កាំភ្លើង"
"ថាមិច?!!"លោកតារត់មកមើលអ្នកដែលស្តិលើដៃជុងហ្គុកនាំអោយគាត់ស្លុតចិត្តតែមិនទាន់សួរនាំប្រញាប់ប្រាប់អោយនាយបីនាងចូលទៅបន្ទប់ខាងក្នុង។
"ឆាប់នាំនាងទៅខាងក្នុងទៅអោយឆាប់ឡើង!!"
ជុងហ្គុកប្រញាប់បីនាងចូលទៅបន្ទប់ជាន់ក្រោមដែលជាកន្លែងលោកតាធ្វើការ។លោកតារៀបចំខ្លួនលាងដៃ ចូលទៅខាងក្នុងដោយមានកូនចៅលោកតាដែលចូលទៅរៀបចំអោយថែមទាំងឃាត់អោយជុងហ្គុកចាំនៅខាងក្រៅ។ជុងហ្គុកអង្គុយចាំទាំងខ្លួននិងដៃនាយសុទ្ធតែឈាមនាំអោយអ្នកបម្រើឃើញហើយដូចជាប្រហែលៗ
តែក៏ដើរមកជិតប្រាប់អោយនាយទៅលាងដៃសិនព្រោះប្រឡាក់ឈាមច្រើនណាស់។
"គួរអោយអាណិតដល់ហើយទឹកមុខគាត់បារម្ភពីអ្នកនាងថេយ៍ខ្លាំងណាស់"
"យើងមានអារម្មណ៍ថាស្រដៀងៗមុខប្រុសម្នាក់នោះនៅឯណាទេ ចាំមិនបាន"
"គាត់ដូចជាធ្លាប់មកម្តងយូរដែរហើយជាមួយអ្នកនាងថេយ៍ ហើយដូចជាជិះរទេះរុញ"
"ហ្ហ៎!!យើងនឹកឃើញហើយគាត់គឺអ្នកប្រុស ចន ជុងហ្គុកអ្នកជំនួញវ័យក្មេងដែលល្បីថាស្លាប់ប៉ុន្មានអាទិត្យមុននោះអី?"
"ហ្ហាស?!ឯងច្រឡំទេដឹង!!ព័ត៌មាននោះល្បីណាស់ណាថាគាត់បាត់បង់ជីវិតហើយសាកសពក៏ឆេះខ្លោចដែរ"
"ឯងជួយមើលទៅមើលថាជាគាត់មែនឬអត់?"
"ពិតមែនហើយដូចខ្លាំងណាស់!"
"ឬក៏គាត់មិនទាន់ស្លាប់?"ពួកនាងចាប់ផ្តើមព្រឺឆ្អឹងខ្នងមើលមុខគ្នាលេបទឹកមាត់លែងហ៊ាននិយាយតព្រោះខ្លាចខ្មោចហើយក៏លែងហ៊ានទៅជិតដែរ។
ប្រហែលជាពីរម៉ោងក្រោយការវះកាត់ក៏រួចរាល់ លោកតាបានអោយកូនចៅគាត់ប្តូរឈុតអោយថេយ៉ុងនិងដាក់នាងអោយគេស្រួលបួលមុននឹងប្តូរមកដាក់បន្ទប់សម្រាកក្បែរនោះវិញព្រោះនាងលែងអីហើយ។សំណាងដែលបានមកដល់ដៃគាត់ទាន់ពេលមិនដឹងថាចៅគាត់ទៅ
កើតអ្វីឡើងមកបានជាត្រូវគេបាញ់បែបនេះ។ជុងហ្គុកត្រូវបានលោកតាហៅទៅនិយាយសួរនាំថាមានរឿងអីកើតឡើងថែមទាំងលេចវត្តមាននាយចេញមកទាំងដែល
នាយជួបគ្រោះថ្នាក់ផ្សាយថាស្លាប់អាទិត្យមុនហេតុនេះទើបគាត់ចង់ដឹងរឿងអោយច្បាស់។
ក្រឡេកមកមើលអ្នកខាងបាញ់ប្រហារគ្នាវិញមិនបាន
បាញ់អ្វីបន្តឡើយព្រោះប៊ែកយ៉ុនត្រូវបងប្រុសវាយខ្នោះទោះហៅកូនចៅអោយបាញ់ក៏គ្មានអ្នកឮឯគ្រាប់បែកក៏មិនបានផ្ទុះ និយាយទៅគម្រោងគេរលាយទាំងមិនទាន់បានចាប់ផ្តើមផង។តាមពិតផាដូដឹងមុនថាមានគ្រាប់បែកទើបអោយយ៉ុនហ្គីហៅក្រុមប៉ូលីសនិងទាក់ទងអ្នកដោះគ្រាប់បែកអោយមកថែមឯកូនចៅប៊ែកយ៉ុនត្រូវកូនចៅផាដូចាត់ការគ្មានអោយសល់មួយដូច្នេះទើបគ្មានការបំផ្ទុះឬបាញ់ប្រហារកើតឡើង។ប៊ែកយ៉ុនត្រូវបានប៉ូលីសចាប់ទៅ ម៉ូរីត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យឯយ៉ុនហ្គីនិងគ្នីគ្នាទៅប៉ុស្តិ៍ប៉ូលីសដើម្បីដោះស្រាយរឿងប៊ែកយ៉ុន
ដោយមិនភ្លេចខលប្រាប់ជីមីនពីរឿងដែលកើតឡើង។អ្នកខាងនោះឮហើយដល់ថ្នាក់យំព្រោះបារម្ភពីមិត្តខ្លាំងតែយ៉ុនហ្គីក៏លួងលោមដល់នាងឈប់យំ។
"ប្អូនឯងអាចនិងត្រូវជាប់គុកអស់មួយជីវិតព្រោះគេមានករណីប៉ុនប៉ងសម្លាប់មនុស្ស សម្លាប់មនុស្ស រំលោភបំពានផ្លូវភេទនិងជួញដូរមនុស្ស"ពេលចាប់បានរកឃើញគឺមិនមែនតែរឿងប៉ុនប៉ងសម្លាប់គឺគេបានប្រព្រឹតិត្តរឿងច្រើនណាស់ធ្វើអោយប៊ែកហ៊ុនជាបងអស់អ្វីនិយាយបានតែសហងៀមដោយការហួសចិត្តមិននឹកស្មានថាប្អូនគេទៅជាបែបនេះ។
"ឯងធ្វើបានល្អហើយ"ផាដូចូលមកអោបអង្អែលស្មា
លួងលោមព្រោះមើលទៅប៊ែកហ៊ុនស្ងៀមស្ងាត់ភ្លឹកៗ ជួបរឿងបែបនេះអ្នកណាទៅធ្វើចិត្តបានទៅវាមិនមែនជារឿងតូចតាចទេតែនេះគេជាបង រឿងស្អីក៏មិនដឹងពីប្អូនពេលឮ
ប្អូននិយាយជាមួយជុងហ្គុកធ្វើអោយគេជាបងទប់អារម្មណ៍មិនបានយំអាណិតហើយក៏គិតថាវាជាកំហុសរបស់នាយដែរ ដែលធ្វើជាបងគ្មានបានការណ៍មិនដែលយកចិត្តទុកដាក់ចំពោះប្អូនធ្វើអោយប្អូនដើរផ្លូវខុសមានវិបត្តផ្លូវចិត្តសងសឹកជាមួយមនុស្សដែលមិន
ដឹងរឿង។
"យើងជាបងគ្មានបានការម្នាក់ត្រូវទេ?"ប៊ែកហ៊ុនងើបៗខមកសួរមិត្តទាំងរលីងរលោងហាក់បីទប់ចិត្តលែងដល់ថ្នាក់សួរអ្នកដទៃ គេក៏ចង់ដឹងថារាល់ថ្ងៃគេប្រឹងធ្វើការដើម្មីខ្លួនឯងឬដើម្បីប្អូន?គិតយូរទៅគេកាន់តែស្អប់ខ្លួនឯង។
"អាហ៊ុនឯងជាបងដែលល្អម្នាក់កុំបន្ទោសខ្លួនឯងអី"
"តែយើងមិនអាចមើលថែប្អូនបាន មិនអាចហាមឃាត់ មិនបានផ្តល់ក្តីស្រលាញ់អោយគេតើយើងអន់ណាស់ត្រូវទេ?"ផាដូទាញមិត្តមកអោបតែម្តងគេមិនចង់អោយប៊ែកហ៊ុនបន្ទោសខ្លួនឯងនោះទេ។គេគិតហើយថាវាគង់តែបែបហ្នឹងព្រោះនេះជាសាច់ឈាមបង្កើត មិត្តគេច្បាស់ជាគិតបន្ទោសខ្លួនឯងខ្លាំងមិនខានចុងក្រោយវាក៏ជាការពិត។
"យើងមិនដែលដឹងសូម្បីថាប្អូនចូលចិត្តអ្វីស្អប់អី យើងមិនដែលយកចិត្តទុកដាក់ចំពោះគេសូម្បីតែមុខក៏គេមិនចង់មើល និយាយរកយើងក៏អត់ហើយជួបគ្នាយើងបែរជាចាប់គេដាក់គុក........"ប៊ែកហ៊ុននិយាយផងយំផងព្រោះពេលចាប់នោះប៊ែកយ៉ុនខឹងខ្លាំងណាស់មិននិយាយរកគេឡើយថែមទាំងមើលមកគេដោយការអន់ចិត្តនិងមានគំនុំ។គេមិនដែលបានមើលថែប្អូនហើយថែមទាំងជួបគ្នាគេជាអ្នកយកខ្នោះមកចាប់ថែមទៀតគិតហើយឈឺចាប់មិនស្ទើរទេ ស្មានតែគេចង់ណាស់ឬ?ចាត់ទុកថាវាជាកំហុសរបស់នាយដែលមើលថែប្អូនមិនបានល្អវាជាកំហុសរបស់នាយ។
ផាដូនិងយ៉ុនហ្គីនៅលួងលោមប៊ែកហ៊ុនមុននឹងនាំគេទៅផ្ទះផាដូទៅគេងជុំគ្នាកំដរប៊ែកហ៊ុន។មកដល់ប៊ែកហ៊ុនសុំផឹកព្រោះបើមិនផឹកគេនៅតែគិតនៅតែបន្ទោសខ្លួនឯងទើបផាដូនិងយ៉ុនហ្គីស្ម័គ្រចិត្តកំដរផឹកហើយក៏
មិនភ្លេចខលសួរជុងហ្គុកពីថេយ៉ុងឯជុងហ្គុកក៏សួរនាំពីប៊ែកហ៊ុនដូចគ្នា។ពួកគេសន្ទនាគ្នាទៅមករហូតទាល់តែអស់អីនិយាយទើបបិទទើបផឹកបន្តដល់ប៊ែកហ៊ុនស្រវឹងងើបក្បាលលែងរួចទើបឈប់។
ថេយ៉ុងដឹងខ្លួនម៉ោង5កម្រើកខ្លួនបន្តិចក៏ឈឺឯអ្នកគេងកំដរក៏លឿនទៀតគ្រាន់តែគេកម្រើកបន្តិចក៏ភ្ញាក់ស្ទុះមកសួរនាំ។
"អូនយ៉ាងមិចហើយ? មានអារម្មណ៍យ៉ាងមិច?ឈឺត្រង់ណា?កម្រើករួចឬអត់?"នាយសួរញាំមាត់អោយថេយ៉ុងញញឹមស្រាលទាំងបបូរមាត់នៅស្លេកស្លាំងមិនទាន់មានកម្លាំង។
"អូនអស់អីហើយគ្រាន់តែឈឺមុខរបួស"
"អូនឃ្លានទេ?ត្រូវការចូលបន្ទប់ទឹកឬអត់?"ថេយ៉ុងគ្រវីក្បាលថាមិនចង់ចូលបន្ទប់ទឹកទេតែនាងឃ្លានទើបជុងហ្គុកខលអោយអ៊ីស៊ុនទៅទិញបបរអោយនាងញាំហើយក៏ទិញផ្លែឈើមកទុកផងដែរ។
"សឺតៗ!អូនដឹងខ្លួន បងសប្បាយចិត្តខ្លាំងណាស់"នាយថើបដៃនាងញាប់ៗបែបធូរស្រាលចិត្តដែលនាងដឹងខ្លួន នាយខ្លាចនាងសន្លប់យូរ តាមពិតនាយគេងមិនលក់ទេគ្រាន់តែសង្ងំៗអោយតែមានកម្លាំងនៅមើលថែនាងប៉ុណ្ណោះ។
"រួចចុះអ្នកនាងម៉ូរីនោះ?"
"កុំរំលឹកពីនាងអីបងមិនដឹងទេគ្រាន់តែផាដូប្រាប់ថាយកនាងទៅពេទ្យហើយ"នឹកដល់ពេលដឹងរឿងហើយនាយគិតថាខ្លួនឯងល្ងង់ដូចប៊ែកយ៉ុននិយាយចឹងមិនសមណានាយមកយំឈឺចាប់គ្រាំទ្រូងព្រោះមនុស្សស្រីដែលលួងក្បត់ក្រោយខ្នងរបស់នាយចឹងសោះ។នៅមានបំណងជួយនាងថែមទៀតតែនាងវិញបែរជាចង់រត់យករួចខ្លួនទាំងដែលធ្លាប់សរសេរសំបុត្រជូនពរនាយនិងអ្នកថ្មីប៉ុន្តែនាងបែរជាមើលខ្វាយខ្វល់ពីថេយ៉ុងដូចថេយ៉ុងខ្វាយខ្វល់និងចង់អោយនាងរួចខ្លួន!។នាយចាប់បានហើយនាងនៅប្រកែកថែមទាំងចង់យករឿងកូនមកគម្រាមនាយដែលនាយមិនដឹងរឿងមិនដែលប៉ះពាល់នាងទាល់តែសោះ។
"តែនាង...."
"នាងលែងមានអ្វីពាក់ព័ន្ធនឹងបងហើយតាំងពី2ឆ្នាំមុនមកម៉្លេះ!!បងល្ងង់ខ្លួនឯងដែលចង់ការពារទាំងនាងព្រោះគិតថាធ្លាប់ជាមនុស្សស្រលាញ់គ្នាតែបងមិនដែលបានដឹងថានាងកុហកក្បត់បងក្រោយខ្នងនោះទេ!ហើយរឿងនាងថាមានកូន បងមិនដែលប៉ះពាល់នាងឡើយទោះធ្លាប់ជាសង្សារនឹងគ្នាក៏ដោយ"មកពីនាយចេះទប់អារម្មណ៍មិនមែននាងមិនធ្លាប់ចង់ប្រគល់ខ្លួនអោយនាយទេ។ជុងហ្គុកបកស្រាយគ្រប់យ៉ាងមិនចង់អោយថេយ៉ុងនិយាយអ្វីដែលទាក់ទងនឹងស្រីម្នាក់នោះក្នុងទំនាក់ទំនងពួកគេនោះទេ។
".........."នាងសម្លឹងមុខនាយម៉ក់ៗបែបមិនហ៊ាននិយាយអីទៀតបើនាយបកស្រាយនិយាយចេញមកលែងចង់ឮពីម៉ូរីបែបនេះ។
"សឺត!អូនជាមនុស្សតែម្នាក់ដែលសំខាន់សម្រាប់ជីវិតបងនៅពេលនេះ គឺជាអូនដែលតែងតែនៅក្បែរមើលថែបងមិនចុះចាញ់ចំពោះចរិតរបស់បង បងស្រលាញ់អូនខ្លាំងណាស់ដឹងទេ?កុំប្រថុយជីវិតមករងគ្រាប់ជំនួសបងទៀតឮទេ?"ជុងហ្គុកអោនថើបថ្ងាស់នាង
មួយខ្សឺតមុននឹងច្រត់ដៃឃុំនិយាយជាមួយនាង។
"......."នាងនិយាយអ្វីមិនចេញបានតែអៀនថ្ពាល់ចាប់ផ្តើមក្រហមតិចៗ
"ពីពេលនេះទៅទុកអោយបងជាអ្នកការពារអូន អូននៅតែពីក្រោយខ្នងផ្តល់កម្លាំងចិត្តអោយបងទៅបានហើយឮទេ?"ថេយ៉ុងងក់ក្បាលខាំមាត់ធ្វើអោយជុងហ្គុកសើចមកវិញបន្ទប់ពីទឹកមុខភ័យបារម្ភអស់ជាច្រើនម៉ោង។ កំពុងតែអោនមុខចង់ថើបទៅហើយអ៊ីស៊ុនក៏គោះទ្វារយកអាហារមកអោយកាត់ចង្វាក់គេរកថើបគ្នាអស់។
ជុងហ្គុកដើរទៅបើកទ្វារថែមសម្លក់អោយកូនចៅដែលខំញញឹមដាក់ទៀតឡើងគ្នាទម្លាក់ទឹកមុខឈប់ញញឹមហុចអាហារអោយហើយបិទទ្វារអោយយ៉ាងលឿន។ជុងហ្គុកបើកភ្លើងបន្ទប់ហើយក៏រៀបចំអាហារដាក់ចានរួចទើបយកមកបញ្ចុកសំណព្វចិត្ត។
បីថ្ងៃកន្លងទៅ
តុលាការសម្រេចអោយប៊ែកយ៉ុនជាប់គុកអស់មួយជីវិតគ្មានថ្ងៃចេញព្រមទាំងបង់លុយផាកពិន័យ20លានដុល្លាថែមទៀត។ក្រោយពីបញ្ចប់រឿងរ៉ាវប៊ែកហ៊ុនក៏មកមើលប្អូននិងសុំទោសគេនិងឧស្សាហ៍មកលេងនិងសុំអោយគេកែខ្លួន នាយនិងមិនអោយគេរងទុកក្នុងគុកខ្លាំងទេព្រោះយ៉ុនហ្គីមានគ្នីគ្នានៅទីនោះចាំជួយមើល។រីឯថេយ៉ុងក៏រាងធូរស្បើយច្រើនដោយមានការមើលថែយុងដិតដល់ពីជុងហ្គុកហើយជុងហ្គុកក៏បានបង្ហាញមុខជាសាធារណៈក៏ដូចជាបានបកស្រាយហេតុការណ៍ប្រាប់សារព័ត៌មានអោយចុះផ្សាយផងដែរ។ពេលនេះពួកគេនៅភូមិគ្រឹះចនជាមួយលោកស្រីចនដែលសប្បាយចិត្តញញឹមឡើងវិញតាមពីដឹងថាជុងហ្គុកមិនបានស្លាប់។ចំណែកឯម៉ូរីត្រូវបានបញ្ចូនទៅស្វីសវិញទាំងនាងមិនទាន់ជារបួសព្រោះត្រូវធ្ងន់គ្រាប់បាញ់ទម្លុះពោះធ្លុះដល់គ្រឿងក្នុងទើបត្រូវសម្រាកព្យាបាលយូរ ចំពោះថ្លៃចំណាយជុងហ្គុកចេញអោយចាត់ទុកថាចំណាយអោយលែងពាក់ព័ន្ធគ្នាទៀត។ហើយបើកន្លែងការងារវិញលោកតាអោយថេយ៉ុងសម្រាកកន្លះខែអោយរបួសនាងជាគ្រាន់បើសិនតាមថាគឺមួយខែតែថេយ៉ុងចចេសព្រោះមួយរយៈនេះនាងឈប់ច្រើន មានបញ្ហាមិនចេះចប់តាំងពីបានជួបជុងហ្គុកមកនាយឧស្សាហ៍ឈប់។
ពេលជាសះស្បើយនាងមិនចង់ឈប់ទៀតទេព្រោះមនុស្សនាងមិនចូលចិត្តឈប់សម្រាកយូរខាតការងារ។
ថេយ៉ុងមកគេងនៅភូមិគ្រឹះចនត្រូវគេថ្នមដូចព្រះនាងអ្វីក៏មិនអោយធ្វើគឺមានតែគេងហើយនិងញាំ
ហើយពេលនេះលោកស្រីចនដសងថាពួកគេស្រលាញ់គ្នាទៀតគាត់កាន់តែថ្នមនាថថែមទៀតព្រោះនាងហត់មកគួរសមដែរនោះអីណាមួយនាងរងគ្រាប់ជំនួសកូនគាត់មិនខ្វល់ពីខ្លយនឯងទៀតគាត់កាន់តែស្រលាញ់ខ្លាំងលើសដើមសឹងតែថាចាត់ទុកជាកូនប្រសារខ្លាំងជាងកូនស្រីធម៌ទៅហើយ។ឯជីមីនក៏នាំយ៉ុងជូរមកលេងថេយ៉ុងនៅភូមិគ្រឹះចនបានពីរដងដែរ គេចង់មករាល់ថ្ងៃតែជាប់
ធ្វើការហើយយ៉ុនហ្គីហៅទៅញាំអីញឹកញាប់ទើបមិនបានមកមើលថែមិត្តតែយ៉ាងណាគេមានសង្សារគេមើលថេហើយ។
"បងមិនទៅធ្វើការទេមែនទេ?"ឃើញនាយនៅគេងអោបនាងស្មើនឹងហើយមិនព្រមក្រោកក៏សួរតែម្តង។
"ពេលថ្ងៃទើបបងទៅប្រជុំ ព្រឹកនេះទំនេរអាចមានពេលគេងអោបអូនបានយូរ"
"គិតប្រុងគេងអោបមិនក្រោកទេឬ?"
"មិនក្រោកទេ"នាយគ្រវីក្បាលចូលមកអោបកាន់តែណែនអោយថេយ៉ុងខ្នាញ់ គេងអោបថើបរាល់ថ្ងៃមិនចេះធុញទេឬយ៉ាងមិចអោបៗសឹងតែក្លាយជាខ្លួនតែមួយហើយ។
"តែអូនចង់ក្រោកហើយ"
"អត់ទេកំដរបងគេងទៅ"
"ជុងបងមិនមែនក្មេងទេណា"
"ពីមុនអូនចូលចិត្តថាបងកូនក្មេងឥឡូវបងក៏កំពុងធ្វើចរិតកូនក្មេងដាក់អូនហើយ"
"អូននិយាយលួងលោមបងទេ បងមិនមែនកូនក្មេងទេ"
"បានន័យថាអូនកុហកបងហើយចឹងតែទោះជាយ៉ាងណាក៏បងជាកូនក្មេងសំរាប់អូន"
"ហិហិ!ជុង បងធំហើយមិនមែនក្មេងទេឆាប់ក្រោក"
"អត់ទេបងចង់គេងអោបអូន"
"បងអោបរាល់ថ្ងៃហើយមិនចេះធុញទេហ្ហេស?"
"មិនធុញទេ"
"ជុង..."
"បាទ"
"អូនឈឺខ្នង"
"ពិតមែនហ្ហេស?ឯណា?បងមើលបន្តិចអូនឈឺរបួសមែនទេ?"គេខ្លាចថានាងនៅឈឺណាមួយវាមិនទាន់ជាសះស្បើយទេ គ្រាន់តែឮនាយស្ទុះងើបមកចង់សុំមើលតេចាញ់បោកថេយ៉ុងព្រោះវាគ្រាន់តែជាល្បិចដែលនាងចង់អោយនាយក្រោកប៉ុណ្ណោះ។
"ហិហិ បងចាញ់បោកអូនហើយ"ថេយ៉ុងក្រោកឈរ
ទៅម្ខាងលានអណ្តាតដាក់ជុងហ្គុកដែលហួសចិត្តគេខំស្ទុះក្រោកទាំងបារម្ភមើលនាងចុះ នាយខាំមាត់យកអណ្តាតលេងក្នុងមាត់ទាំងខ្នាញ់។
"ចាំមើលយប់នេះអូនមិនរួចខ្លួនទេ"
To be continued.......
សរសេរដោយ ៖ រ៉ាជេក៍🤍