ប៊ែកយ៉ុនក្រោកឈរចេញទៅរងចាំសត្រូវចាស់មកទល់ពេលនេះបានជួបមុខគ្នាផ្ទាល់ៗហើយសប្បាយចិត្តពិតមែនដែលខំតាមសម្លាប់ស្ងាត់ៗហើយមិនស្លាប់ប្រហែលជាត្រូវមកបាញ់គ្នាផ្ទាល់ៗហើយទើបអាចស្លាប់ដោយស្ងប់ចិត្ត។ឥឡូវក៏មកដល់ទឹកដីរបស់គេតែម្តងលើកនេះបើមិនគេក៏នាយដែរដែលស្លាប់។
"ដើម្បីតែមនុស្សស្រី ឯងក៏ហ៊ានមកដល់ទីនេះ"គេញញឹមចុងមាត់តាមពិតទៅពួកគេសុទ្ធតែមានចំណុចខ្សោយតែមួយដូចគ្នាគ្រាន់តែគេវារាងឈឺចាប់បន្តិចដោយសារពួកនាងមិនបានស្រលាញ់នាយដូចថេយ៉ុងឬម៉ូរីស្រលាញ់ជុងហ្គុកនោះទេ វាកាន់តែធ្វើអោយនាយច្រណែនដែលវាសម្បូរមនុស្សស្រលាញ់។
"យើងមកដល់ហើយឯងនៅធ្វើជាឆ្កែកន្ទុយខ្វៀនទៀតឬ?"ជុងហ្គុកចូលមកដល់ក៏ស្រែកអោយអ្នកខាងក្នុងបានឮព្រោះនាយបញ្ជាអោយកូនចៅស្វាគមន៍ពួកកុំទាន់ធ្វើអី។
"ហ្ហឹសៗៗស្វាគមន៍មកកាន់ទ្វារឋាននរកណាអាសម្លាញ់"ប៊ែកយ៉ុនចេញមកបែកសើចចំអកមានប្រៀបព្រោះកូនអុកនៅក្នុងដៃគេដល់ទៅពីរនាក់។
"បើឯងឆ្លាតជាងនេះប្រហែលជាទីនេះជាទ្វារឋាននរកមែនហើយ"ផាដូដើរទៅអង្គុយតុដកបារីមកអុជជក់បង្ហុយយ៉ាងទំនើងដែលយើងមិនធ្លាប់បានឃើញពីចរិតរបស់នាយពេលនៅជាមួយមិត្តនោះទេ។អាចថាគេប្រឡូកមុនទៅចុះដែលដឹងពីល្បិចល្មមៗរបស់ប៊ែកយ៉ុនដោយសារពេលវាតាមស្មៅគេចាប់អារម្មណ៍ថាមានអ្វីប្លែកហើយដីមានស្នាមជីកនិងមានក្លិនរំសេវទើបមុនចូលគេអោយកូនចៅកោះដីនោះមើលព្រោះសង្ស័យមានបង្កប់គ្រាប់បែកហើយកូនចៅគេក៏ផ្ញើរសារមកប្រាប់ថាសុទ្ធតែគ្រប់បែកជុំវិញផ្ទះ តាមមើលទៅវាមានគម្រោងសម្លាប់មនុស្សទាំងអស់នៅទីនេះសូម្បីខ្លួនឯង។
"ឯងនៅតែទំនើងដដែល"ប៊ែកយ៉ុនទៅអង្គុយគងទាក់ខ្លាបែបមិនស្វាគមន៍ប៉ុន្តេញញឹមឌឺរហូតចំណែកជុងហ្គុកគឺឈរមើលគេទាំងខឹងព្រោះក្រោយខ្នងប៊ែកយ៉ុនមានស្លាយពីការចាប់ឃុំខ្លួនថេយ៉ុងអ៊ីចឹងតើបានជាឌឺសម្បើមណាស់។
"ហឹស!ឯងក៏នៅតែល្ងង់មិនដឹងអីដដែល"ផាដូញញឹមចំអកវិញធ្វើអោយប៊ែកយ៉ុនរាងក្តៅស្លឹកត្រចៀកបន្តិចដែរត្បិតផាដូកាងមិនណយដែរកាលនៅរៀន។ពួកគេរៀនខុសគ្នាតែពីរថ្នាក់ប៉ុណ្ណោះប៉ុន្តែមនុស្សប៊ែកយ៉ុនជាមនុស្សចង់ឈ្នះប៉ុន្តែមិនដែលឈ្នះជុងហ្គុកនោះទេមិនថារឿងណាក៏ដោយ។
"ឯងចង់បានអី?!ឆាប់ដោះលេងនាងទៅ!"
"ដោះលែងឬ?ងាយពេកទេដឹង?"
"យើងសួរថាឯងចង់បានអី?ចង់សម្លាប់យើង?យើងនៅចំពោះមុខឯងហើយតើ!!"
"មិនសប្បាយលេងសោះ"ប៊ែកយ៉ុនគ្រវីក្បាលតិចៗធ្វើដូចលេងហ្គេមមិនត្រូវចិត្ត។
"ឯងមានគំនុំនឹងយើងកុំយកអ្នកដទៃមកពាក់ព័ន្ធ!!"
"បើអ៊ីចឹងឯងចង់អោយយើងចាប់ម្តាយរបស់ឯងឬ?"គេមិនចង់ធ្វើបាបមនុស្សចាស់គ្រាន់តែអោយគាត់រងទុកជាមួយកូនពិការច្រើនឆ្នាំក៏បានទៅហើយ។
"អាចង្រៃ!!!"ជុងហ្គុកដាល់ប៊ែកយ៉ុនមួយទំហឹងដល់បែកមាត់ទៅម្ខាងតែប៊ែកយ៉ុនបែរជាសើចទើបឈាមមាត់។
"នាងជាអ្នកដទៃឬ?រួចចុះម្នាក់នេះ?"នាយប្រើតេឡេបញ្ជាទៅស្លាយម្ខាងទៀតដែលជាម៉ូរីកំពុងយំព្យាយាមស្រាយចំណង គេថាហើយជាស្នាដៃអាចង្រៃនេះពិតមែន!។
"ឯងឆាប់ដោះលែងពួកនាងភ្លាមទៅ!!"
"ស្រលាញ់ទាំងពីរឬ?តើមួយណាដែលឯងចង់ជ្រើសរើសអោយនៅមានជីវិត?គីម ថេយ៉ុងឬក៏សុង ម៉ូរី?
អ្ហេ!លេងហ្គេមនេះតើវាសាំដែលដែរទេ?មិនសប្បាយសោះហើយ"ផាដូដែលអង្គុយជក់បារីធ្វើមិនដឹងទុកអោយមិត្តចាត់ការតាមសំណើរមើលទៅដូចជាទ្រាំមិនចង់បានម្តងៗដែរអាចង្រៃនេះឌឺសាហាវណាស់។
"យើងចូលចិត្តឃើញឯងខឹង ឈឺចាប់ វេទនា!!"
"អាចង្រៃ!!!យើងទៅធ្វើស្អីឯងបានជាឯងតាមធ្វើបាបតាមសម្លាប់យើងដល់ថ្នាក់នេះហ្ហាស?!"ជុងហ្គុកក្របួចកអាវគេដាល់ផងទាញអោយក្រោកមកសួរទាំងប៊ែកយ៉ុនអោយជុងហ្គុកវាយហើយក៏សើចបែបឌឺដងមិនឈប់។
"យើងស្អប់ឯងគ្រប់យ៉ាង!!!ទាំងរឿងកីឡា ស្នេហា
សូម្បីតែបងប្អូន!!!"
"យើងមិនដែលទៅប៉ះពាល់ឯងនោះទេ!!"គ្រប់យ៉ាងគឺប៊ែកយ៉ុនជាអ្នកផ្តើមតាំងពីដើមទីមក!
រឿងកីឡាបាល់បោះគេប្រកួតចាញ់គឹខ្លួនគេជាអ្នកបបួលលេង ឯរឿងគេមកវាយធ្វើបាបនាយគ្រប់សព្វប៊ែកហ៊ុនជួយកាន់ជើងនាយក៏ព្រោះវាជាកំហុសរបស់គេហើយគេមកបន្ទោសដល់ថ្នាក់ចង់សម្លាប់នាយ?រឿងស្នេហា?ស្នេហារបស់គេមកពាក់ព័ន្ធអីនឹងនាយ?
"ឯងកុំមកថាមិនបានប៉ះពាល់!!"
"ឯងឆ្គួតហើយ!!"
"យើងមិនបានឆ្គួត!!!នោះគឺមកពីឯងទាំងអស់!
ឯងដណ្តើមគ្រប់យ៉ាងពីយើង!!"ជុងហ្គុកជ្រួញចិញ្ចើម
គ្រវីក្បាលមិនយល់ថានាយបានទៅដណ្តើមស្អីនាយមិនទាំងដឹងខ្លួនផង!។
"ឯងដណ្តើមនាងពីយើង ឯងដណ្តើមបងយើងពីយើង!ឯងដណ្តើមទាំងមុខមាត់ជាអ្នកជំនួញអស្ចារ្យ គ្រប់យ៉ាងគឺឯងលេចធ្លោជាងយើង!!មនុស្សដែលយើងស្រលាញ់ទាំងអស់សុទ្ធតែឯងដណ្តើមទៅ!ឯងជាមាជ្រែជីវិតរបស់យើង!បើឯងស្លាប់គ្រប់យ៉ាងនឹងរលូនសម្រាប់យើង!!"
"ឯងគិតថាមានតែយើងទេឬ?ឯងខ្វាក់ភ្នែកមែនទេ?"
"បើពួកគេមិនស្រលាញ់មិនរាប់អានឯងទុកយើងចោល យើងក៏មិនឈានដល់ដំណាក់កាលនេះដែរ!!"មើលទៅផ្លូវចិត្តគេប្រហែលរងការប៉ះទង្គិចតាំងពីតូចរស់ខ្វះក្តីស្រលាញ់ទើបកើតជាកំហឹងចង់ឈ្នះចង់ចាញ់ដល់ថ្នាក់នេះ។
"យើងមិនបានដឹងថាគ្រាន់តែប៉ុន្នឹងឯងបៀមកំហឹងដល់ថ្នាក់ចង់សម្លាប់យើងចោល"
"វាមិនមែនតែប៉ុន្នឹង!!!ឯងនៅចាំយូណាទេ?នាងជាមនុស្សតែម្នាក់ដែលយកចិត្តទុកដាក់ចំពោះយើង យើងស្រលាញ់នាងណាស់តែនាងបែរជាស្រលាញ់ឯងហើយស្អប់យើងពេលដឹងថាយើងនិងឯងឈ្លោះគ្នា!!នាងលួចស្រលាញ់ឯងសូម្បីពេលស្លាប់ក៏នៅតែហៅឈ្មោះឯង!!"
"ឯងសម្លាប់នាងមែនទេ?"
"ហាសហាគឺយើងចាប់រំលោភនាងតែនាងមិនព្រមទើបយើងជ្រុលដៃសម្លាប់នាងទៅ"
"ឯងថោកទាបខ្លាំងណាស់!!"បែបហ្នឹងមែនទេដែល
គេឃើញខ្លួនមានក្តីសុខជាមួយម៉ូរីក៏ចូលមកបង្ខំអោយម៉ូរីចាកចេញពីនាយ?
"ជួយមិនបានព្រោះនាងស្រលាញ់ឯង!!បានហើយ!!
វាគួរតែដល់វេនយើងម្តងហើយ!!"ប៊ែកយ៉ុនទាញដៃដែលក្របួចកនាយចេញមុននឹងរៀបចំខ្លួនអោយស្រួលបួលអោយកូនចៅនាំស្រីៗទាំងពីរនាក់ចូលមកទាំងបិទភ្នែកបិទមាត់ចងដៃចងជើងជាប់។
"ឯងឆាប់ដោះលែងពួកនាងភ្លាមទៅ!!"
"យើងប្រាប់ហើយតើថាវាមិនងាយដល់ម្លឹងពេកទេ ឆាប់បើកមុខពួកនាងភ្លាមទៅ"
"ជុងហ្គុកជួយអូនផង"គ្រាន់តែបើកភ្នែកបើកមាត់មកម៉ូរីក៏ស្រែកហៅជំនួយភ្លាមដែលថេយ៉ុងឃើញហើយបម្រុងស្រែកដែរតែឮសម្លេងអ្នកម្ខាងទៀតហៅជុងហ្គុកធ្វើអោយថេយ៉ុងនាងស្ងាត់មាត់។
"យើងមិនអោយឯងរើសទេតែយើងចង់អោយឯងគិតថាម្នាក់ណាមានសារៈសំខាន់សម្រាប់ជីវិតឯងហើយយើងនិងអោយពួកនាងនិយាយពីសុភមង្គលដែលពួកនាងនៅជាមួយឯង"
"ឯងអោយយើងរើសធ្វើអីបើអ្នកដែលឯងចង់សម្លាប់ជាយើង?"
"មុនស្លាប់ឯងក៏គួរតែដឹងថាអ្នកណាស្មោះត្រង់ហើយស្រលាញ់ឯងខ្លាំងដែរកុំអោយស្លាប់ទៅនៅតែល្ងង់លង់ជាមួយមនុស្សស្រីគ្មានថ្ងៃងើបក្បាលរួច"គេនិយាយហើយក៏សើចសម្លឹងមុខម៉ូរីដែលសម្លក់មកកាន់គេហាក់ដូចមានអ្វីលាក់បាំង។
"ចាប់ផ្តើមពីគីម ថេយ៉ុងមុន"ម៉ូរីចង់និយាយតែប៊ែកយ៉ុនបែរជាផ្តល់សិទ្ធអោយថេយ៉ុងមុននាំអោយនាងខឹងតែមិនអាចធ្វើអ្វីបាន។
"ខ្ញុំមិនមានអ្វីត្រូវនិយាយទេ"
"បានន័យថានាងគ្មានអនុស្សាវរីយ៍ជាមួយអាចង្រៃនោះទេឬ?"
"គឺគ្មាននោះទេ"ថេយ៉ុងនិយាយទាំងមុខមាំហាក់ដូចជាមិនបានចងចាំកាលដែលពួកគេស្រលាញ់គ្នាអោយជុងហ្គុកទម្លាក់ទឹកមុខភ្លាមៗព្រោះមើលទៅនាងដូចជាមិនបានផ្តល់តម្លៃអោយក្តីស្រលាញ់របស់នាយរយៈពេលប៉ុន្មានខែកន្លងមកនេះយ៉ាងចឹងតែផាដូមើលដឹងថាថេយ៉ុងមានចេតនាចង់អោយជុងហ្គុករើសយកម៉ូរី។ចំណែកម៉ូរីញញឹមមានប្រៀបព្រោះនាងនិងជុងហ្គុកទាក់ទងគ្នាបានយូរហើយមានអនុស្សាវរីយ៍ជាមួយគ្នាច្រើនរាប់មិនអស់ ប៊ែកយ៉ុនមិនទាន់ទាំងអនុញ្ញាតិផងនាងនិយាយបាត់ទៅហើយ។ថេយ៉ុងបានតែអង្គុយស្តាប់យ៉ាងស្ងៀមស្ងាត់ព្រោះដឹងថាពួកគេស្រលាញ់គ្នាយូរណាស់មកហើយមិនមែននាងដែលមកថ្មីនោះទេ ណាមួយនាងបានឃើញសំបុត្រនោះដែលមានអ្នកថតអោយនាងមើល
ក្នុងនោះសសរសេរថាម៉ូរីមិនបានខុសហើយនាងនៅស្រលាញ់ជុងហ្គុក ថេយ៉ុងក៏គិតថាជុងហ្គុកក៏ប្រហែលជានៅស្រលាញ់ស្នេហ៍ដំបូងរបស់នាយដែរ វាមានរយៈពេលយូរហើយក៏ជាស្នេហ៍ដំបូងទៀតវាមិនងាយនឹងបំភ្លេចនោះទេ នាងជាអ្នកក្រោយទើបនឹងមកមិនបានប៉ុន្មានក៏អាចយល់ដែរបើទោះនាងមិនធ្លាប់មានស្នេហាក៏ដោយ។
"ពួកយើងស្រលាញ់គ្នាណាស់"ម៉ូរីរៀបរាប់ទាំងញញឹមបែបមានសង្ឃឹមហើយក៏គិតថាជុងហ្គុកអាចនឹងវិលមករកនាងវិញឈប់ស្អប់ឈប់ខឹង។
"រួចចុះឯងគិតថាអ្នកណាមានសារៈសំខាន់ក្នុងជីវិតរបស់ឯង?"
"ឯងកុំសាំញាំអីយើងដឹងថាឯងរៀបចំគម្រោងរួចមកហើយ"
"ហឹស!តែយើងនៅតែចង់អោយឯងនិយាយ គិតមួយៗទៅយើងមិនទាន់ធ្វើអីនោះទេ"ជុងហ្គុកមើលមុខអ្នកទាំងពីរឆ្លាស់គ្នាទៅមកៗនឹកឃើញអនុស្សាវរីយ៍ជាមួយអ្នកនេះផង អ្នកនោះផងតែបេះដូងនាយពេលនេះមានចម្លើយហើយ។
"យើងអោយឯងជាអ្នកជ្រើសអោយយើង"
"អ៊ីចឹងយើងអោយម៉ូរីទៅឯងហើយចំណែកថេយ៉ុង"
នាយមិនត្រឹមតែនិយាយទេនៅលើកកាំភ្លើងភ្ជុងក្បាលថេយ៉ុងថែមទៀត។ថេយ៉ុងត្បិតថាភ័យតែនាងសុខចិត្តលាក់
បិទភ្នែកតាំងចិត្តអោយផាដូលួចសរសើរ នាងក្លាហានលើសពីអ្វីដែលនាយគិត។
"ជុងហ្គុក"គ្រាន់តែរួចចំណងម៉ូរីក៏រត់ទៅអោបនាយមួយទំហឹងបែបសប្បាយចិត្តខ្លាំងដែលអាចត្រឡប់ទៅរកជុងហ្គុកបាន។
"នាងពិតជាគ្រាន់បើមែន!គ្រាន់បើជាងស្រីមួយចំនួនហ្ហឹស"និយាយចេញមកចង់ដៀមដាមតែម្តងហើយ។
"ហ្គេមបញ្ចប់ហើយយកនាងចេញទៅទុកតែស្រីម្នាក់នេះបានហើយ ត្រូវចាំថាឯងជាអ្នកអោយយើងរើសមិនអាចប្តូរបានទេ!!"
"តោះជុងឆាប់ចេញពីទីនេះទៅ ទីនេះគ្រោះថ្នាក់ណាស់"ម៉ូរីកាន់ដៃជុងហ្គុកចង់ចេញពីទីនេះតែនាយមិនព្រមទៅចំណែកថេយ៉ុងត្រូវប៊ែកយ៉ុនកៀកកជាប់ សម្លឹងមើលទៅពួកគេទាំងឈឺតិចៗព្រោះតាំងពីនាយអោយប៊ែកយ៉ុនជាអ្នកជ្រើស វាបានន័យថានាយមិនច្បាស់នឹងអារម្មណ៍ខ្លួនឯងថាតើយកអ្នកណាហើយអ្វីដែលនាងគិតគឺនាយនៅស្រលាញ់ម៉ូរី។ប៊ែកយ៉ុនមិនមែនដោះលែងងាយៗទេតែគេបានបង្កប់គ្រាប់បែកច្រើនណាស់ជុំវិញផ្ទះអោយតែពួកគេចេញនាយនឹងបំផ្ទុះសម្លាប់ពួកគេចោល។
"យ៉ាងមិច?ឯងមិនអស់ចិត្តឬ?សុំទោសផងដូរមិនបានទេណា"ឯងច្បាស់ជាចាញ់បើឯងយកស្រីម្នាក់នោះចេញទៅហើយទុកមនុស្សស្រីល្អអោយស្លាប់ វាជាគំនិតប៊ែកយ៉ុនព្រោះបើទោះជាស្អប់ជុងហ្គុកតែវាជាហ្គេមដែគេរៀបចំឡើងបើជុងហ្គុកចាកចេញជាមួយម៉ូរីនឹងចាញ់មិនខានហើយក៏ប្រហែលជាស្លាប់ដូចគ្នា។
"ជុងហ្គុកបងនៅធ្វើអី?!ប៊ែកយ៉ុនគេបង្កប់គ្រាប់បែកមិនយូរទេនឹងផ្ទុះហើយ"
"ជុងហ្គុក បើឯងសម្រេចចិត្តខុសឯងនិងស្តាយក្រោយ"
"បានន័យថាមិច?ផាដូលោកកំពុងនិយាយស្អី?"ម៉ូរីស្រាប់តែច្រឡោត ហេតុអីជុងហ្គុកត្រូវស្តាយក្រោយដែលរើសនាង?!
"តោះចេញទៅ"ជុងហ្គុកក៏ព្រមដឹកដៃម៉ូរីចាកចេញ
ទៅធ្វើអោយប៊ែកយ៉ុនសើចខ្លាំងៗឯផាដូក៏និយាយមិនចេញដែរមិនដឹងថាគួរនិយាយបែបណាគ្រាន់តែអាណិតថេយ៉ុង។
"នាងឃើញទេថាមនុស្សស្រីនៅតែមានឥទ្ធិពលលើគេ"ប៊ែកយ៉ុននិយាយហើយក៏ស្រាយចំណងអោយថេយ៉ុងព្រមតាំងនិយាយបញ្ឈឺ។
"ខ្ញុំចង់អោយគាត់រើសនាងព្រោះខ្ញុំដឹងថាពួកគេនៅស្រលាញ់គ្នា"
"នាងល្ងង់ណាស់"
"ខ្ញុំថាលោកគួរតែទៅមន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្តចេញហើយ"
"ខ្ញុំមិនមែនចន ជុងហ្គុកទេ!!!"
"ចន ជុងហ្គុកក៏គេមិនដល់ថ្នាក់លោកដែរ"
"នាង!!*ផាំងៗ"នាយបម្រុងទះកំផ្លៀងថេយ៉ុងតែសម្លេងកាំភ្លើងក៏បាញ់សំដៅមកដែលនោះជាជុងហ្គុកដែលចូលមកវិញ។
"ឯងនៅចូលមកវិញទៀត?"នាយចាប់ថេយ៉ុងធ្វើជាចំណាត់ខ្មាំងគម្រាមបាញ់ក្បាលថេយ៉ុង។
"យើងមកជួយមនុស្សដែលសំខាន់សម្រាប់ជីវិតរបស់យើង"ថេយ៉ុងសម្លឹងមើលមុខជុងហ្គុកគ្រវីក្បាលតិចៗថាកុំអោយចូលបើទោះជានាយនិយាយហើយនាងរំភើបតែនាងមិនចង់អោយនាយមកជួបគ្រោះថ្នាក់ឡើយ។
"ហ្ហឹសៗឯងពូកែសម្តែងពិតមែន"គេក៏យល់អ្វីដែលជុងហ្គុកនិយាយព្រោះគេចង់ជួយទាំងពីរគេគិតមិនដល់សោះ។
"យើងប្រាប់ឯងទៅចុះកាលដែលយើងអោយម៉ូរីទៅឯងគឺបញ្ជាក់ហើយថាឯងល្ងង់អោយមនុស្សស្រីដឹកមុខ
ព្រមឈឺចាប់ព្រមធ្វើគថ្លង់អោយនាងធ្វើអ្វីតាមតែចិត្ត" ជុងហ្គុកមិនមាត់គិតតែភ្ជុងកាំភ្លើងទៅប៊ែកយ៉ុន។
"ឯងជួយនាងតែនាងមិនបានជួយឯងៗនេះពិតជាល្ងង់ពិតមែនឯងគិតឬថាមនុស្សស្រីដែលស្រលាញ់ឯងពិតប្រាកដគេព្រមចាកចេញពីឯងដោយគ្រាន់តែទទួលសារគម្រាមមួយឃ្លា?មកពីឯងអស់ប្រយោជន៍ធ្វើអ្វីលែងបានទើបគេចោលឯងទៅរកអ្នកថ្មីតែឯងនៅតែល្ងង់!បើសិននាងចង់មកបោកឯងវិញឯងច្បាស់ជាព្រមត្រឡប់ទៅធ្វើជាអាក្របីវិញមិនខាន"ប៊ែកយ៉ុននិយាយផងសើចផងអោយជុងហ្គុកកាន់តែខឹង។
"នៅមុខឯងនាងជាស្រីល្អតែក្រោយខ្នងនាងក៏ដើរដេកជាមួយមនុស្សប្រុសមិនរើសមុខសូម្បីតែយើងហ្ហាសៗ"
"បិទមាត់ឯងភ្លាមទៅ!!"
"មុនស្លាប់ឯងក៏គួរតែដឹងអាថ៍កំបាំងស្នេហាដំបូងរបស់ឯងដែរថានាងស្លូតបូតសុភាពប៉ុណ្ណា"ប៊ែកយ៉ុនកាន់តែនិយាយកាន់តែដុតកំហឹងជុងហ្គុកអោយក្តាប់កាំភ្លើងណែនខឹងឡើងញ័រសាច់។
"អាចង្រៃប៊ែកយ៉ុនឯងនិយាយកុហក!ជុងបងកុំជឿគេអីគេប្រឌិតរឿងកុហកបងប៉ុណ្ណោះ!!"ម៉ូរីស្រាប់តែចូលមកជាមួយផាដូដែលហាមមិនទាន់នាងចចេសចង់ចូលមក។
"យើងកុហកឬមិនកុហកក្នុងចិត្តនាងដឹងច្បាស់ណាស់យ៉ាងមិច?គិតចង់ត្រឡប់ក្រោយយកកូនមកចងជើងចន ជុងហ្គុកហ្ហេស?កូនមិនដឹងថាជាកូនអ្នកណាតើឯងធ្លាប់ដេកជាមួយនាងហ្ហេស?"ជុងហ្គុកងាកមកមើលមុខម៉ូរីព្រោះមុននេះនាងក៏បានប្រាប់នាយថាមានកូនជាមួយដែរទាំងដែលនាយមិនធ្លាប់បានប៉ះពាល់នាង ទោះជាសង្សារនឹងគ្នាក៏ដោយមិនដូចថេយ៉ុងទេ។
"គឺៗជុងអូន"
"ហ្ហឹសរកនឹកកុហកវាមិនចេញឬ?"តាមពិតគេចង់ប្រាប់ចង់បញ្ឆឺជុងហ្គុកយូរហើយតែមិនអាចបង្ហាញខ្លាចជុងហ្គុកចាប់បានថាជាគេចុងក្រោយស្រីម្នាក់នេះក៏បំផ្លាញគេទាល់តែបានអ៊ីចឹងហើយរឿងអីគេត្រូវទុកនាង?។
"អាមនុស្សចង្រៃស្លាប់ទៅ"ម៉ូរីកញ្ឆក់កាំភ្លើងពីជុងហ្គុកចង់បាញ់សម្លាប់ប៊ែកយ៉ុនកុំអោយគេនិយាយច្រើនព្រោះវាជារឿងអាថ៌កំបាំងរបស់នាង។
"ម៉ូរី!!!" *ផាំង!!នាងបាញ់មួយគ្រាប់ចំស្មាប៊ែកយ៉ុនទើបប៊ែកយ៉ុនខឹងក៏បាញ់នាងវិញពីរគ្រាប់ផ្ទួនៗ មុននឹងតម្រង់កាំភ្លើងបាញ់ទៅជុងហ្គុកដែលកំពុងបើកភ្នែកធំៗមើលទៅម៉ូរី។
"ជុង!!អឹក!"ថេយ៉ុងបានឱកាសចេញពីដៃប៊ែកយ៉ុនតែក៏រត់ទៅរងជំនួសជុងហ្គុកទើបធ្វើអោយនាងត្រូវមួយគ្រាប់ដូចគ្នា។
"ថេយ៍!!!!!"ជុងហ្គុកអោបថេយ៉ុងជាប់ពេលដែលនាងទន់ខ្លួន ចំណែកប៊ែកយ៉ុនត្រូវផាដូបាច់ទម្លុះដៃដែលបានបាញ់តម្រង់ជុងហ្គុកមុននេះបន្ទាប់មកប៊ែកហ៊ុនក៏ចេញមកវាយខ្នោះប្អូនខ្លួនឯងតែម្តង។
"ឆាប់នាំថេយ៉ុងទៅពេទ្យទៅទុកអោយយើងនាំម៉ូរីទៅពេទ្យ"
"ថេយ៍កុំកើតអីអោយសោះទប់ស្មារតីណា បងនៅទីនេះហើយ បងសុំទោស"នាយបីថេយ៉ុងរត់ទៅរកឡានយ៉ាងលឿនដោយមានអ៊ីស៊ុនរត់ទៅចាំបើកឡានជូនទៅ។
"ទៅផ្ទះឌុកទ័រមែនវុលទៅអោយឆាប់ឡើង"
"ថេយ៍កុំបិទភ្នែកមើលមកបងមកថេយ៍"ជុងហ្គុកយកដៃទប់ឈាមដែលហូរចេញមុខរបួសខ្នងរបស់នាងទាំងអោបនាងជាប់ដោយនាងអង្គុយលើភ្លៅសឹងតែទន់ស្មារតីសន្លប់ម្តងៗ។
"ថេយ៍បងសុំអង្វរកុំបិទភ្នែក បើកអោយលឿនទៅ!!"
"បាទចៅហ្វាយ!"
"អូ-អូន ស្រ-ស្រលាញ់បងណាជុង"
"បងដឹងហើយបងក៏ស្រលាញ់អូនដូចគ្នាកុំបិទភ្នែកអោយសោះ ស្តាប់បងបានទេថេយ៍"ថេយ៉ុងផ្នែកក្បាលនិងទ្រូងងក់ក្បាលតិចៗគេនឹងតស៊ូជំម្នះអោយបាន។
"ថេយ៍! ថេយ៍!ក្រែងសន្យាថាមិនបិទភ្នែកនោះអី!កុំគេងបែបនេះបើកភ្នែកនិយាយរកបងមកថេយ៍!"
To be continued......
សរសេរដោយ៖ រ៉ាជេក៍🤍