Ep28: មិនមែនចឹងទេថេយ៍

Background color
Font
Font size
Line height

 
       បន្ទាប់ពីប្រឡែងគ្នារួចក៏ចុះទៅញាំអាហារពេលព្រឹក
ដោយមានលោកស្រីចន អង្គុយចាំពួកគេ។គ្រាន់តែបាន
ឃើញពួកគេចុះមកគាត់សប្បាយចិត្តខ្លាំងណាស់ដែលសំខាន់កាន់ដៃគ្នាចុះមកយ៉ាងផ្អែមល្ហែមទៀត គាត់សង្ឃឹមថាគាត់នឹងបានឃើញបែបនេះរាល់ថ្ងៃមុនពេលពួកគេរៀបការទៅចុះ។
       "ចុះមកហើយហ្ហេសកូន?ម៉ោះមកញាំអីសិនទៅ"
       "បាទម៉ាក់"
       "ថ្ងៃនេះកូនមិនទៅធ្វើការទេឬ?"
       "ថ្ងៃនេះមានប្រជុំនៅពេលថ្ងៃដូច្នេះពេលព្រឹកកូនទំនេរ"
       "បើអ៊ីចឹងញាំអាហារទៅ"
       "បាទ"
       "ថេយ៍ ថ្ងៃទៅដើរផ្សារជាមួយម៉ាក់ណា"
       "ចាស៎!"ថេយ៉ុងញញឹមតបព្រោះបានចេញក្រៅដោយសារមួយរយៈនេះគេមិនដែលបានចេញទៅណាទេ
ហើយការងារក៏មិនបានធ្វើគឺអ្នកផ្ទះនេះមិនអោយធ្វើគិតតែអោយគេងអោយញាំសង្ងំនៅស្ងៀមៗគេពិបាកធ្វើខ្លួនណាស់រាល់ថ្ងៃនេះ។
        អ្នកទាំងបីញាំអាហាររួចក៏ជជែកគ្នាលេងពីនេះពីនោះកុំអោយអផ្សុកណាមួយថេយ៉ុងចង់អោយម៉ាក់កូនគេនៅក្បែរនិយាយគ្នាអោយបានច្រើនបើសិនគ្មានរឿងនិយាយនាងជាអ្នកផ្តើមនិយាយ គិតថាថ្ងៃនេះចង់ធ្វើអីល្ងាចចង់ញាំអី ធ្វើបែបណាអោយតែមានរឿងនិយាយកុំអោយស្ងាត់ អាចថាថេយ៉ុងកំពុងតែបង្កើតទំនាក់ទំនងអោយម្តាយកូនកាន់តែស្និតស្នាលព្រោះខាននៅក្បែរនិយាយគ្នាយូរហើយៗក៏ឆ្លងកាត់រឿងជាច្រើនជាមួយគ្នាដូច្នេះនាងចង់អោយអ្នកទាំងពីរមានពេលនិយាយគ្នាញញឹមដាក់គ្នាអោយច្រើនៗវាក៏ជាចំណែកមួយព្យាយាបាលផ្លូវចិត្តអ្នកទាំងពីរដូចគ្នា។
         "តើពួកកូនមានគម្រោងរៀបការជាមួយគ្នានៅពេលណា?"
         "កូនចង់រៀបការឆាប់ៗតែខ្លាចកូនធម៌ម៉ាក់នៅមិនទាន់ត្រៀមខ្លួន"តាមថានាយចង់រៀបការខែក្រោយតែខ្លាចថេយ៉ុងប្រកែកព្រោះដឹងស្រាប់ហើយថានាងមិនធ្លាប់មានស្នេហាហើយវាភ្លាមៗសម្រាប់នាងទើបមិនទាន់ចង់និយាយ។
        "កូនថេយ៍មិនទាន់ទុកចិត្តកូនម៉ាក់ឬ?"ថេយ៉ុងដែលអៀនព្រោះសំណួរគាត់មុននេះក៏ស្រាប់តែភ្ញាក់ប្រញាប់ប្រកែកព្រោះពួកគេនៅជាមួយគ្នារាងយូរដែរហើយ នាងទុកចិត្តហើយក៏ស្រលាញ់នាយដូចគ្នាគ្រាន់តែនាងមានអារម្មណ៍ថាលឿន។
       "គឺមិនមែនបែបហ្នឹងទេម៉ាក់ គឺកូនគ្រាន់តែយល់ថាវាលឿនព្រោះពួកយើងទាំងពីរទើបតែស្គាល់គ្នាបានកន្លះឆ្នាំប៉ុណ្ណោះហើយណាមួយពួកយើងក៏ទើបតែទាក់ទងគ្នាបាន2ខែទៀតទើបកូន..."
        "អ៊ីចឹងបើគិតដល់ចុងឆ្នាំគឺអាចថា5ខែព្រោះពេលនេះកូនទាក់ទងគ្នាបាន2ខែហើយ តើ5ខែល្មមទេព្រោះមាក់ឃើញថាកូនប្រុសម៉ាក់ដូចជាចង់បានប្រពន្ធហើយចំណែកម៉ាក់ក៏រាងចាស់ណាស់ដែរចង់មានក្មេងៗ
រត់លេងក្នុងផ្ទះអោយអ៊ូអរ"គាត់និយាយទាំងញញឹមពេលគិតដល់ក្មេងឯថេយុងថ្ពាល់កាន់តែក្រហមនាំអោយជុងហ្គុកលួចអស់សំណើច។
         "ម៉ាក់ធ្វើអោយសង្សារកូនអៀនហើយ"
        "តើម៉ាក់ដាក់សម្ពាធអោយកូនពេកមែនទេ?"
       "មិនមែនទេ គឺៗថា"
       "សឺត!បើអូននៅមិនទាន់ត្រៀមខ្លួនចាំឆ្នាំក្រោយក៏បាន"
       "អីយ៉ា!អោយម៉ាក់សុំទោសណាដែលធ្វើអោយកូនតានតឹង ពេលណាកូនព្រមក៏ពេលហ្នឹងចុះ"
       "ចាស៎"ថេយ៉ុងញញឹមស្រាលដាក់គាត់តែក្នុងចិត្តក៏គិតដែរ គាត់និយាយសមហេតុផលថាគាត់ចាស់ណាមួយបើពួកគេរៀបការគាត់នៅម្នាក់ឯងហើយព្រោះជុងហ្គុកនាំនាងទៅរស់នៅផ្ទះរបស់ពួកគេតែបើឆាប់រៀបការឆាប់មានកូនតូចៗមកកំដរគាត់វាក៏ល្អម្យ៉ាងតែថានាងមិនទាន់ត្រៀមខ្លួនដូចដែលជុងហ្គុកនិយាយចឹង។

     ពេលរសៀលជុងហ្គុកក៏ទៅធ្វើការឯថេយ៉ុងក៏ដើរផ្សារជាមួយលោកស្រីចនជូនគាត់ទៅទិញនេះទិញនោះតាមអ្វីដែលគាត់ចង់បាន។
        "តើកូនមិនចង់បានអ្វីទេឬ?"
        "អត់ទេម៉ាក់"
        "តែម៉ាក់ឃើញថាឈុតនោះស្អាត មកតាមម៉ាក់មក"គាត់ដឹងថានាងមិនដែលទាមទារទាល់តែចាំបាច់ខ្លាំងដូចកាលពីនាងមើលថែជុងហ្គុកចឹងអ្វីក៏នាងមិនដែលទាមទារដែរមានតែគាត់ទេដែលផ្តល់អោយរហូតដល់ថ្នាក់ថេយ៉ុងប្រកែកមិនបាន។
        "អ្នកមីង?!អ្នកមីងមកទិញអ្វីមែនទេ?"ដាខ្យុងដែលមក shopping ជាមួយមិត្តក៏បានឃើញលោកស្រីចនកំពុងរើសសម្លៀកបំពាក់ទើបចូលមកសួរ។

        "អរក្មួយដាខ្យុង មីងមកទិញសម្លៀកបំពាក់អោយកូនហ្នឹងណា"
        "ទិញអោយជុងហ្គុកមែនទេ?"នាងសួរទាំងសប្បាយចិត្តនឹងបានជួយរើស។
       "អត់ទេ"
       "អ៊ីចឹងគឺលីងលីង?នាងមកពីចិនហើយឬ?"លីងលីងជាប្អូនជីដូនមួយជុងហ្គុកកាលមុននាងធ្លាប់មករស់នៅជាមួយលោកស្រីចនហើយលោកស្រីចនក៏ហៅកូនស្រីទើបនាងគិតថាជាគេ។
       "មិនមែនទេគឺថេយ៉ុងកូនស្រីធម៌របស់មីង"ដាខ្យុងឮហើយបើកភ្នែកធំៗមិនស្មានថាថេយ៉ុងក្លាយជាកូនធម៌របស់គាត់សោះ។
       "អ្នកមីងយកថេយ៉ុងធ្វើជាកូនធម៌មែនទេ?"
      "ចាស៎!មែនហើយ ក្មួយមានអ្វីឬ?"
     "អត់មានទេអ្នកមីងគ្រាន់តែធ្លាប់ឮថានាងចាអ្នកមើលថែអ្នកមីងមិនស្មានថាក្លាយជាកូនធម៌អ្នកមីងសោះ"
      "មែនហើយដោយសារនាងមើលថែមីងបានល្អទើបមីងស្រលាញ់ពេញចិត្តសុំនាងធ្វើជាកូនធម៌តែម្តង"
      "បើអ៊ីចឹងចង់អោយខ្ញុំជួយរើសអោយទេ?"
      "មិនអីទេ ក្មួយរើសរបស់ក្មួយចុះ"
      "ចាស៎!អ៊ីចឹងខ្ញុំទិញសម្លៀកបំពាក់អោយជុងហ្គុកផ្ញើរតាមអ្នកមីងផងបានទេ?"
      "ក្មួយគួរតែយកអោយកូនមីងដោយខ្លួនឯងព្រោះមីងចេញពីនេះមិនបានទៅផ្ទះនោះទេ"
      "តើអ្នកមីងទៅណាបន្តមែនទេ?"
      "គឺមីងមកទិញរបស់របរទៅលេងស្រុកកំណើត ទិញហើយមីងទៅតែម្តងមិនបានទៅផ្ទះវិញនោះទេ"
      "អរ អ៊ីចឹងចាំខ្ញុំទិញទៅអោយគាត់ដោយផ្ទាល់ក៏បាន"នាងញញឹមមិនសូវសមមុននឹងលាលោកស្រីចនចាកចេញទៅជាមួយមិត្តដោយឃើញថេយ៉ុងអង្គុយចាំគាត់នៅសាឡុង ឃើញហើយអារម្មណ៍មិនសូវជាល្អសោះ។ចំណែកលោកស្រីចនវិញគ្រវីក្បាលពេលឃើញចរិតរបស់នាង បើសិនគាត់ទទួលតើកូនប្រសារគាត់និងគិតបែបណា?គាត់មានតែរកលេសប៉ុន្តែគាត់នឹងទៅស្រុកកំណើតពិតមែនតែចេញពីនេះគាត់ទៅផ្ទះសិន។
ពេលរើសរួចរាល់ក៏យកទៅអោយថេយ៉ុងលោឃើញថាស្អាតៗណាស់គាត់ពូកែជករើសដល់ហើយ គាត់ថែមទាំងទិញឈុតគេងរលោងៗរាងខ្លីអោយនាងថែមទៀតដោយសារឃើញវាស្អាត ពេលនាងពាក់ទៅច្បាស់ជាសមហើយកូនប្រុសគាត់ច្បាស់ជាភ្លឹកមិនខាន។

       ក្រោយពីទិញរួចរាល់គាត់ក៏នាំថេយ៉ុងទៅក្រុមហ៊ុន
ជុងហ្គុកថែមទាំងប្រាប់ថាគាត់ទៅលំហែកាយនៅស្រុកកំណើតមួយសប្តាហ៍ហេតុនេះទើបយកនាងមកអោយនៅជាមួយជុងហ្គុកខ្លាចថានៅផ្ទះម្នាក់ឯងអផ្សុក។
      "ហេតុអីសុខៗម៉ាក់ចង់ទៅលេងប៊ូសាន?"
      "ម៉ាក់នឹកទីនោះណាមួយទៅបេះផ្លែឈើផងប្រហែលជាផ្លែពេញដើមហើយទេដឹង"
      "ម៉ាក់មិនព្រមទៅថ្ងៃស្អែកពេលព្រឹកវិញទៅ បើទៅស្មើនេះជិតយប់ទើបទៅដល់"
      "មិនអីទេទៅដល់ម៉ាក់សម្រាកតែម្តងកូនកុំបារម្ភអី
មើលប្អូនផងម៉ាក់ទៅហើយណា"គាត់ញញឹមដាក់ពួកគេហើយក៏ចាកចេញទៅទុកអោយថេយ៉ុងនៅជាមួយជុងហ្គុកម៉ក់ៗ។
       "ម៉ាក់នាំអូនទៅទិញអីខ្លះ?"មកវិញឃើញឥវ៉ាន់ច្រើនគួរសមតែបើសួរថាអ្នកណាអ្នកទិញច្បាស់ណាស់ថាជាម៉ាក់របស់នាយ។
        "គាត់ទិញសម្លៀកបំពាក់អោយអូន ហើយក៏មានរបស់បងដែរ"
        "សឺតៗអូននៅគិតពីរឿងនោះទៀតឬ?"
       "អត់ទេគឺអូនកំពុងបារម្ភអ្នកម៉ាក់ គាត់ទៅតែម្នាក់ឯង"
       "មិនអីទេ មានម៉ែដោះនិងអ្នកបម្រើទៅជាមួយ គាត់តែងតែទៅរាល់ឆ្នាំជួនកាលបងជាអ្នកជូនគាត់ទៅដោយសារបងមិនទាន់អាចបើកឡានផ្លូវឆ្ងាយបានទើបគាត់មិនចង់រំខានណាមួយការងារក្រុមហ៊ុនច្រើនគាត់ប្រហែលមិនចង់អោយបងទុកការងារកាន់តែគរច្រើនហើយជូនគាត់ទៅនោះទេទើបគាត់ទៅតែម្នាក់ឯង"
       "អូនទំនេរតើហេតុអីគាត់មិននាំអូនទៅជាមួយ"
       "គាត់ចង់អោយអូននៅជាមួយបង មើលថែបង មានពេលវេលានៅតែពីរនាក់ទេដឹង"

       "រួចចុះបងប្រជុំរួចហើយ?"
       "រួចមុនអូននឹងម៉ាក់មកដល់បន្តិច"
       "បានហើយបងធ្វើការទៅអូននៅចាំ"
       "បាទ បងនឹងប្រញាប់ធ្វើអោយរួចរាល់"នាយក្រោកទៅយក ipad មកអោយនាងមើលរួចក៏ទៅធ្វើការងារវិញ
ទាំងមិនភ្លេចងាកមើលនាងម្តងម្កាល។ ថេយ៉ុងមើល ipad ហើយក៏ឆ្លៀតមើលនាយធ្វើការផងដែរ។មើលទៅនាយពិតជាសង្ហារណាស់នៅពេលធ្វើការងារដែលនាយ
ជំនាញ កាន់តែមើលកាន់តែសង្ហារ ស្ងប់ស្ងាត់ ហ្មឺងម៉ាត់
ម៉ត់ចត់ មើលពីជ្រុងណាក៏សង្ហារដែរនាងទើបតែចាប់អារម្មណ៍ លើកទីមួយហើយឃើញនាយបែបនេះ។
ពេលមើលនាយអស់ចិត្តក៏មើល ipad បន្ត ជុងហ្គុកបានខលអោយបុគ្គលិកយកនំនិងទឹកដោះគោមកអោយនាយញាំកំដរមាត់ មើលយូរៗក៏គេងលក់ទុករឿងចោលឥឡូវទូរស័ព្ទមើលវិញ។ជុងហ្គុកឃើញហើយក៏សើចដើមកបន្តុចមុននឹងដើរទៅសារ៉េអោយនាងគេងស្រួលបួលមុននឹង
ដោះអាវមកគ្របអោយនាង។

     លុះដល់ព្រលប់ជិតយប់ទើបជុងហ្គុករួចការងារហើយថេយ៉ុងក៏ភ្ញាក់តាំងពីល្ងាចតែនៅអង្គុយចាំនាយរហូតទាល់តេរួចការងារទើបត្រឡប់ទៅផ្ទះទាំងអស់គ្នា។ថេយ៉ុងមិនបានរអ៊ូសូម្បីមួយមាត់ស្ងាត់អង្គុយលើភ្លៅនាយសង្ងំ
ធម្មតាអោយជុងហ្គុកនឹកឃើញកាលពីម៉ូរីវិញនាង រអ៊ូធុញទ្រាន់មិនចេះនៅថែមទាំងមកយកចិត្តសុំលុយទៅទិញសម្លៀកបំពាក់កំដរខ្លួនឯងទៀត។ហេតុអីក៏សុខៗនាយទៅគិតរំលឹកអតីតកាលដែលត្រូវមនុស្សស្រីបោកប្រាស់ក្បត់ទៅវិញព្រោះតែអ្នកក្រោយល្អខ្លាំង?ប្រហែលហើយព្រោះមនុស្សស្រីម្នាក់នេះមិនដែលធ្វើអោយនាយត្រូវគិតខ្វល់ខ្វាយអ្វីឡើយនាយមានតែធ្លាប់ធ្វើបាបនាងវិញ។ពេលមកដល់ផ្ទះនាយក៏បីនាងចូលក្នុងផ្ទះឡើងទៅខាងលើដើម្បីងូតទឹកញាំអាហារ។
តែថេយ៉ុងរវល់និយាយទូរស័ព្ទជាមួយជីមីនទើបអោយជុងហ្គុកចូលងូតមុន។ពួកគេនិយាយសួរសុខទុកគ្នាហើយជីមីនក៏មានរឿងចង់ប្រាប់ទាក់ទងនិងស៊ូចាងព្រោះគេមានគម្រោងបកអាក្រាតនាងនៅថ្ងៃដែលថេយ៉ុងត្រឡប់មកវិញអំឡុងពេលនេះ គេអោយនាងសប្បាយចិត្តដោយគ្មានវត្តមានថេយ៉ុងសិនចុះតែពេលណាថេយ៉ុងមកវិញគេនឹងអោយស្រីម្នាក់នោះញញឹមលែងសម។
         "អូននិយាយអ្វីជាមួយជីមីន?"
         "ជីមីនខលមកប្រាប់ពីមិត្តរួមការងារដែលចាប់ជំរិតអូន"
        "នាងថាយ៉ាងមិច?"
       "ពួកយើងនឹងចាត់ការនាងពេលអូនចូលធ្វើការវិញ"
      "តើនៅមិនទាន់ចាត់ការទៀតឬ?"នាយស្មានថាចាត់ការបណ្តេញចេញហើយតើ។
       "អូនហាមជីមីនកុំទាន់អោយប្រាប់លោកតាព្រោះអូនសុំជាអ្នកចាត់ការ" ស្រីម្នាក់នោះធ្វើបាបគេច្រើនពេកហើយគេសុំជាអ្នកធ្វើដាក់នាងវិញម្តង។
      "អូនចង់ធ្វើយ៉ាងមិច?"
     "អូនមិនធ្វើបាបនាងធ្ងន់ធ្ងរទេគ្រាន់តែលែងអោយនាងបានធ្វើការបន្តប៉ុណ្ណោះ"មុននេះនិយាយឡើងទំនងស្មានថាចាត់ការវាយវិញហើយតើមានឯណាឡើងធម្មតា។
       "អ៊ីចឹងអូនងូតទឹកទៅនឹងបានញាំបាយ"ថេយ៉្ងក៏ក្រោកចូលបន្ទប់ទឹកនឹងអាលបានញាំបាយ។

      ពេលងូតរួចក៏នាំគ្នាចុះទៅញាំអាហារ ជុងហ្គុកញាំស្រាក្រហមកំដរមាត់ព្រោះចង់ផឹកណាមួយស្រាទុកចោលយូរគ្មានអ្នកផឹកស្តាយតែអ្នកខាងនោះឃើញនាយផឹកស្មានថានាយស្រ្តេសរឿងការងារ។
       "បងស្មុគស្មាញរឿងការងារមែនទេ?"
      "គ្មានទេ បងឃើញវាទុកចោលយូរទើបយកមកផឹក"
     "ផឹកតែបន្តិចបានហើយស្រានៅទុកបានយូរទៀត"
     "មួយដបចុះ"
     "វាច្រើនពេកហើយ"មិនមែនតូចទេដបឡើងធំ
     "មិនច្រើនទេ បងក៏មិនឆាប់ស្រវឹងដែរត្រឹមមួយដបនោះ"
      "ហាមមិនស្តាប់អូនមិនអោយគេងជិតទេ"
      "តែមួយដបប៉ុណ្ណោះអោយគេងលក់ស្រួល"
      "អ៊ីចឹងគេងអោបអូនរាល់ថ្ងៃគេងលក់មិនស្រួលមែនទេ?អ៊ីចឹងតទៅគេងអោបដបស្រាផឹកស្រាហ្នឹងជំនួសទៅកុំមកអោបអូន!"
       "មិនមែនចឹងទេថេយ៍ បងគ្រាន់តែខានផឹកយូរចង់

ផឹកមួយដបសាកប៉ុណ្ណោះកុំខឹងអី តែមួយដបនឹងទេណាសន្យា"
       "ហ្ហឹស!!"
       "ថេយ៍ បងនិយាយមែនណា"
       "បានហើយឈប់និយាយហើយញាំបាយទៅ!"
       "បាទ"ពួកគេបន្តញាំបាយទាំងថេយ៉ុងមុខក្រញ៉ូវ
ឯជុងហ្គុកញាំបាយផងមើលមុខនាងផងព្រោះដឹងថានាងខឹង តែនាយនៅតែផឹកតិចៗព្រោះស្តាយបើកហើយៗផឹកតែតិចមិនដឹងមានពេលឯណាផឹកទៀតបើធ្វើការងាររហូត។ពេលណាំរួចរាល់ថេយ៉ុងក៏ឡើងទៅបន្ទប់មុនឯជុងហ្គុកបង្ហើយស្រារបស់នាយហើយក៏ឡើងទៅខាងលើតាមទៅលួងនាង។
         "អូនគេងហើយឬ?"ទើបញាំបាយហើយមួយសន្ទុះសោះគេងហើយ?ពុលបាយលឿនម៉្លេះ។
         "អូនខឹងបងមែនទេ?បងសុំទោស"
         "សុំទោសរហូតហាមមិនចេះស្តាប់"
         "បងឈប់ហើយ"
         "ឈប់តែមាត់ហ្នឹង!"ថេយ៉ុងបើកភួយសម្លក់អ្នកដែលនៅពីលើ
         "សឺត!បងឈប់ពិតមែនសន្យា"
         "កុំមកថើប!ទៅគេងអោបដបស្រារបស់បងទៅ!"
         "នេះខឹងបងរឿងហ្នឹងមែនឬ?"
         "បងនិយាយព្រោះខ្លាចអូនមិនអោយផឹកសុំទោសណា បងមិនមែនចង់បានន័យចឹងទេ"
         "បងគ្រាន់តែស្តាយព្រោះទិញទុកមកពីរឆ្នាំហើយគ្រាន់តែចង់យកវាមកផឹកបង្ហើយសល់តែមួយដបហ្នឹងប៉ុណ្ណោះ"
         "កុំខឹងបងអីណាអ្នកគ្រូពេទ្យតូចស្អាតសឺតៗពីពេលនេះទៅបងនឹងស្តាប់សម្តីឈប់ផឹកទៀតហើយ"
         "ប្រាកដឬអត់?"
         "បាទ ប្រាកដ!!"
         "ចុះបើផឹកទៀត?"
         "អោយអូនវាយ"
         "និយាយខ្លួនឯងពេលអូនវាយកុំរត់អោយសោះ!!"
         "បាទ"
         "នេះនែ៎!!!"
         "អូ៎យ!ថេយ៍ បងនិយាយពេលក្រោយមិនមែនពេលនេះ"
          "តែអូនចង់វាយពេលនេះ!!"ខ្នាញ់ណាស់ហាមមិនស្តាប់ ថាកុំអោយផឹកៗ នៅផឹកទាល់តែអស់មួយដបទៀតសមតែវាយអោយណាណីតើ។
          "វាយបងមួយដៃថើបមួយខ្សឺត វាយច្រើនដៃធ្វើលើសពីថើប មុននេះអូនវាយបងច្រើនដៃណាស់"
         "នែ៎!បងចង់ធ្វើអី?!"
         "ចង់ធ្វើលើសពីថើប"នាយញញឹមព្រើល ដៃរវាម
សសៀចុះក្រោមអង្អែលភ្លៅលើកឈុតគេងនាងកាន់តែខើចឡើងលើទៅៗ។

To be continued.......🔥
សរសេរដោយ៖ រ៉ាជេក៍🫶🏻


You are reading the story above: TeenFic.Net