បន្ទាប់ពីថើបផ្តោះផ្តងសាសងគ្នាហើយក៏នាំគ្នាមកញាំបាយជុំគ្នាយ៉ាងរីករាយ។ពេលញាំរួចផាដូក៏ត្រូវទៅផ្ទះប៊ែកហ៊ុនព្រោះរកទីតាំងប៊ែកយ៉ុនឃើញទុកអោយពីរនាក់ហ្នឹងគេនៅយល់ចិត្តគ្នាទៅ។
"បងយ៉ាងមិចហើយក្បាលនៅឈឺទេ?"
"នៅឈឺតិចតួចមិនអីទេ"
"តោះទៅខាងលើអូនលាងរបួសអោយ"
"តោះ"
"អ្ហា៎!កុំបីអូន បងកំពុងមានរបួសណា"
"អ៊ីចឹងបែបនេះក៏បាន"ជុងហ្គុកកាន់ដៃនាងហើយឡើងទៅខាងលើដោយថេយ៉ុងតាមមើលនាយជាប់ខ្លាចថាវិលមុខដួលទៀត។មើលទៅដូចមិនមែនជុងហ្គុកតាម
លួងទេ ថេយ៉ុងជាអ្នកតាមមើលថែលួងលោមទៅវិញខូចណាស់។
មកដល់បន្ទប់នាយក៏ទាញនាងអោយគេងហើយអោបនាងយ៉ាងណែនចំណែកថេយ៉ុងរាងភ្ញាក់បន្តិចដែរតែក៏សង្ងំអោយគេអោប តាមមើលនឹកនាងខ្លាំងហើយហេតុនេះនាងក៏បណ្តោយអោយអោបមួយសន្ទុះសិនទៅចាំលាងរបួសអោយ។
"បងនឹកអូនខ្លាំងណាស់"
"អូនក៏នឹកបងខ្លាំងដូចគ្នា"
"សុំទោសដែលបងមិនបានលួងអូននៅពេលនោះ"
"ពេលបងជាចាំលួងក៏បានអូននៅទីនេះតើ"
"សឺតៗបងចង់ឆាប់ជាសះស្បើយ"
"តាមសម្រួលក៏បានមិនអីទេ"ថេយ៉ុងក្រសោបថ្ពាល់នាយអង្អែលតិចៗ
"បងចង់ឆាប់បានបកស្រាមិនចង់អោយគេយល់ច្រឡំថាបងស្លាប់ទេ"
"ចុះអ្នកតាមធ្វើបាបបងនោះ?អូនឮលោកផាដូកំពុងតែតាមរកហើយ"
"តាមពិតពួកបងនិយាយគ្នាតាំងពីបងមានគម្រោងលួងអូនម៉្លេះប៉ុន្តែមិនទាន់បានអនុវត្តផងពួកវាក៏ធ្វើស៊ីបងមុន"
"អ៊ីចឹងបងចង់ធ្វើយ៉ាងមិច?"
"គឺតាមរកវាអោយឃើញចាត់ការរួចទើបបងបង្ហាញមុខ"
"ក្រែងមុននេះថាចាំជាសិននោះអី"
"បងមិនចង់ចាំហើយក៏ចង់ឆាប់បានជួបអ្នកម៉ាក់បងដែរ"ថេយ៉ុងងក់ក្បាលព្រោះលោកស្រីចនគាត់ពិបាកចិត្ត
មិនទាន់បាត់បើនាយបង្ហាញខ្លួនឆាប់ៗកាន់តែល្អ។
"បានហើយលាងរបួសសិនចាំគេង"
"អត់ទេសុំគេងអោបអូនសិន"
"លាងរបួសហើយអូនអោយបងគេងអោប24ម៉ោង អោបអោយឆ្អែតតែម្តង"គឺថាពេលនាយធ្វើបាត់ការចងចាំហ្នឹងគឺមិនបានអោបថេយ៉ុងទេគ្រាន់តែពេលខ្លះធ្វើជាលួចអោបពេលនាងគេងលក់ដល់ព្រឹកក៏ធ្វើជាគេងបែរខ្នងដាក់។
ស្អែកឡើង
ថេយ៉ុងត្រូវទៅធ្វើការតែមើលទៅជុងហ្គុកមិនដាច់ចិត្តអោយទៅសោះព្រោះគេងអោបថើបមិនទាន់អស់ចិត្តទាល់តែនាងលួងលោមទើបនាយព្រម។តែនាយចង់ជូនទៅក៏ថេយ៉ុងមិនព្រមមិនចង់អោយនាយចេញក្រៅនាំតែមានអ្នកដឹងតាមសម្លាប់ទៀតទេ។
មកដល់មន្ទីរពេទ្យជីមីនក៏មកចាំស្រេចដោយសារបារម្ភតាំងតែពីបុណ្យសពរួច គេខ្លាចផ្លូវចិត្តមិត្តគេមិនល្អ
ឯយ៉ុងជូក៏នៅចាំដូចគ្នាព្រោះបានដឹងរឿង នាងក៏អាណិត
ថេយ៉ុងដែរចំណែកថេយ៉ុងដំបូងក៏ពិបាកធ្វើចិត្តតែពេលបានជួបជុងហ្គុកវិញនាងរាងគ្រាន់បើហើយថ្ងៃនេះកាន់តែស្រស់ស្រាយដោយសារជុងហ្គុកបានដឹងការចងចាំមកវិញ ចាំនាងហើយពួកគេក៏បានគេងអោបគ្នាយ៉ាងកក់ក្តៅកាលពីយប់ហេតុនេះទើបអារម្មណ៍ល្អចម្លែកអោយពីរនាក់ទៀតឃើញ។
"ឯងលែងអីហើយមែនទេ?"
ល្ងាចថេយ៉ុងចេញពីធ្វើការក៏ទៅញាំអីជាមួយក្រុមរបស់នាងប៉ុន្តែពេលចេញមកចំណតស្រាប់តែបានជួបស៊ូចាងដែលធ្វើជាដើរមកបុក។
"អូ៎ស!សុំទោសថេយ៉ុងខ្ញុំគ្មានចេតនាទេ"
"មិនអីទេ"ថេយ៉ុងញញឹមតបគិតថានាងគ្មានចេតនាទើបចង់ដើរទៅរកម៉ូតូរបស់នាងតែនាងស្រាប់តែងងឹតមុខមួយរំពេចរួចក៏ដួលភ្លេតព្រោះមុននេះស៊ូចាងលួចដាក់ម្ជុលដែលមានថ្នាំសន្លប់លាបនៅលើដើរមកចាក់តែធ្វើជាដើរបុក។
"ហ្ហឹស!!ហាឡូ!ឆាប់មកយកនាងមកទាន់គ្មានអ្នកណាចេញមក"ស៊ូចាងនិយាយហើយងាកឆ្វេងងាកស្តាំអូសថេយ៉ុងទៅក្រោយឡាន មួយសន្ទុះក៏មានឡានខ្មៅមួយបើកមក ចៃដន្យជីមីនដែលរវល់ចូលបន្ទប់ទឹកចេញមកដើម្បីទៅចំណតព្រោះថេយ៉ុងថាចាំនៅទីនោះ
ពេលចេញមកក៏បានឃើញស៊ូចាងលើកអ្នកណាមិនដឹងជាមួយមនុស្សប្រុសស្លៀកឈុតខ្មៅដាក់លើឡាន
ដល់ពេលឃើញឈុតជីមីនចំហរមាត់ព្រោះជាថេយ៉ុងទើបនាងប្រញាប់រត់ពួន បើសិននាងរត់ទៅជួយច្បាស់ជាគេចាប់ទៅដែរហើយទើបសុខចិត្តថតទុកជាភស្តុតាងហើយក៏ខលទៅប៉ូលីសរួចក៏ខលទៅយ៉ុនហ្គីសុំជំនួយ។
"នេះនាងហ៊ានធ្វើដល់ថ្នាក់ហ្នឹងឬ?"ពេលខលហើយជីមីនឈរហួសចិត្តពេលឃើញស៊ូចាងឈរអោបដៃញញឹមហាក់ដូចផែនការបានសម្រេច។
"ចាំមើលយើងជួយថេយ៍បាននាងងាប់របស់យើងមិនខាន"
ក្រឡេកមកមើលអ្នកខាងនេះគ្រាន់តែបានដឹងថាថេយ៉ុងគេចាប់ទៅក៏បញ្ជាកូនចៅទៅតាមចេះសំណាងជុងហ្គុកបានដាក់GPSជាប់ទូរស័ព្ទថេយ៉ុងទើបនាំគ្នាឡើងឡានទៅតាមទាំងអស់គ្នា។
"ជីមីនប្រាប់មកថាជាមិត្តរួមការងារដែលបានអោយគេចាប់តែយើងមានអារម្មណ៍ថាជាប៊ែកយ៉ុន"យ៉ុនហ្គី
"យើងក៏គិតដូចឯងដែរវាដូចជាដឹងថាអាជុងនៅមានជីវិត"ផាដូ
"វីរហើយកូនចៅនៅស្វីសខលមកប្រាប់ថាអ្នកនាងម៉ូរីបាត់ខ្លួន"អ៊ីស៊ុនមើលសារហើយក៏ងាកមកប្រាប់ចៅហ្វាយនៅខាងក្រោយដែលអង្គុយសឹងមិនជាប់កៅអីព្រោះបារម្ភពីថេយ៉ុង។
"ស្នាដៃវាច្បាស់ណាស់!!"
"បើបានជួបទុកអោយយើងជាអ្នកចាត់ការ"
"អាហ៊ុន!!"ពួកគេនាំគ្នាមើលមុខប៊ែកហ៊ុនដែលមាំបែបមិនមែនលេងសើចព្រោះគេពិតជាមិនចង់អោយប្អូនកគេកាន់តែធ្លាក់ក្នុងរណ្តៅមួយនេះក្រោកមិនរួចឡើយ។
"បើសិនវាប៉ះពាល់ពួកនាងយើងក៏ជាអ្នកចាត់ការវាដែរ"ជុងហ្គុកម្នាក់ទៀតធ្វើអោយផាដូនិងយ៉ុនហ្គីស្ងៀម
តែបើប៊ែកយ៉ុនប៉ះជុងហ្គុកពួកគេក៏មិននៅស្ងៀមដែរ។
ពួកគេបើកតាមរហូតមកដល់ផ្ទះដាក់លក់ចោលមួយកន្លែងមើលទៅស្ងប់ស្ងាត់ហាក់ដូចសាងសង់លំហែកាយបែបដាច់ស្រយាលពីគេ។គ្នាផាដូមកច្រើនគួរសមឯយ៉ុនហ្គីមានគ្នាខាងប៉ូលីសប៉ុន្តែអោយចាំការខលពីនាយសឹងជិះចូលមក។ពួកគេចុះមកនាំគ្នាពួនតាមស្មៅអើតមើលឃើញថាខាងក្នុងមានកូនចៅយាមបានន័យថាទីនេះមានមនុស្សហើយក៏ប្រហែលជាជំរករបស់ប៊ែកយ៉ុនដែរ។
"យើងគិតថាបំបែកគ្នាចូលទៅ"
"យើងទៅជាមួយអាជុងចូលផ្លូវមុខបែបបើកចំហរ ពីរនាក់ឯងចូលតាមផ្លូវក្រោយទៅ"
"អឺប្រយ័ត្នប្រយែងផង"
"កុំបារម្ភអីវាត្រូវការសម្លាប់យើងដូច្នេះយើងចូលទៅបញ្ឆោត"
"បញ្ឆោតអោយដឹងបញ្ឆោតកុំប្រថុយទៀតយើងមិនចូលរួមជាមួយទេ"ប្រយ័ត្នគេបាញ់បែកសន្ទះក្បាលពួកអាចង្រៃអស់នោះមុនគេសម្លាប់ ព្រោះមនុស្សដូចជាផាដូនេះសម្លាប់ដឹងតែសម្លាប់មិនញញើតដៃជាមួយទេមនុស្សអស់នេះហើយក៏មិនចង់អោយគេទៅប្រថុយដូចលើកមុនគេយំឡើងក្រហមភ្នែកទាំងដែលប្រឡូកក្នុងជីវិតបងធំគេមិនដែលទាំងស្រក់ទឹកភ្នែកមួយតំណក់ផង។
"យើងដឹងហើយ"
"បំបែកគ្នាទៅ"ពួកគេនិយាយហើយក៏ចែកកូនចៅពាក់កណ្តាលទៅពួកគេហើយពេលពីរនាក់នោះទៅផុតទើបជុងហ្គុកក្រោកឈរជាមួយផាដូនិងកូនចៅដើរចូលទៅខាងក្នុងដោយគ្មានញញើត។
ជុងហ្គុកនិងផាដូក៏ដូចជាកូនចៅដើរចូល កូនចៅអ្នកខាងក្នុងនាំគ្នាភ្ជុងកាំភ្លើងព្រោងព្រាតហើយស្នាមញញឹមលើបបូរមាត់អ្នកខាងក្នុងក៏ញោចញញឹមឡើងទីបំផុតវាក៏បង្ហាញខ្លួន គេថាហើយអាម្នាក់នេះជីវិតវាថ្លៃពិតមែន។
ទាយមើលភាគក្រោយមានរឿងអីកើតឡើង😃
To be continued......
សរសេរដោយ៖ រ៉ាជេក៍🤍
You are reading the story above: TeenFic.Net