គ្រាន់តែមកដល់ខុនដូរភ្លាមនាយក៏ចូលជណ្តើរយន្តចុចឡើងទៅជាន់ខុនដូររបស់ថេយ៉ុងយ៉ាងលឿនក្នុងចិត្តឡើងរងំទ្រាំលែងបានទៅហើយ។នាយចូលមកខាងក្នុងមិនឃើញក៏រុញទ្វារចូលបន្ទប់មួយទំហឹងអោយអ្នកដែលគេលក់មមីមមើភ្ញាក់បើកភ្នែកតិចៗសម្លឹងមើលទៅនាយ។
"បងមកវិញហើយ?អ្ហាយ៎!!!"នាងនិយាយមិនទាន់
អស់ផងក៏ត្រូវវារុញអោយដួលទៅលើពូកមួយទំហឹងសង្រ្គប់លើនាងមិននិយាយមួយម៉ាត់។
"បងកំពុងធ្វើអីនឹងលែង!!ជុងហ្គុក ផាច់!!"នាយដូចកម្រោលចូលហាមមិនឈ្នះ នាងព្យាយាមរុញមួយអស់ដៃទើបស្ទុះក្រោកថយទះនាយមួយកំផ្លៀងសូម្បីនាងក៏ស្វាងលែងងងុយដែរ។
"បងផឹកស្រាមែនទេ?!"នាយស្រវឹងមែនទេបានជាមកដល់មិននិយាយសម្រុកមករកនាងបែបនេះ?ជុងហ្គុកស្ទាបមុខយកអណ្តាតទល់ថ្ពាល់មួម៉ៅកាន់តែខ្លាំង ថេយ៉ុងក្តោបអាវទាំងញ័រខ្លួន បេះដូងលោតញាប់ខ្លាចនាយ។ជុងហ្គុកបោះទូរស័ព្ទដែលមានរូបនាងជាមួយហ្យុងស៊ីកស្និតស្នាលគ្នាអោយនាងមើលមុននឹងដោះអាវបោះចោលម្តងមួយៗមុខវិញឃោរឃៅគួរអោយខ្លាចអោយថេយ៉ុងខះបំពង់កភ័យខ្លបខ្លាចនឹងកាយវិការរបស់នាយ។
"មានអ្វីបកស្រាយទេ?ទៅជួបវាប៉ុន្មានដង?"សម្តីគ្រល័រមាំហាក់បង្កប់ដោយភាពខឹងសម្បារបង្ហាញយ៉ាងច្បាស់អោយថេយ៉ុងនិយាយមិនចេញទាក់អណ្តាតគ្រលាស់មិនបាន។
"កុំចូលមកអោយសោះ!បើបងហ៊ានអូននឹងមិននិយាយរកបងដាច់ខាត"
"នៅពេលនេះអូនមានសិទ្ធដែរ?!អូនក៏ដឹងថាបងស្អប់វា!អូននៅទៅជួបវាមិនប្រាប់បង?អូនចាត់ទុកបងជាស្អី?!"
"ជុងហ្គុកកុំណាលែងហ្ហឹកៗ"
"អូនឈឺមិនស្មើនឹងបងឈឺទេថេយ៍!!!អូនមានយល់អារម្មណ៍បងដែរទេពេលឃើញអូនទៅស្និតស្នាលជាមួយអ្នកដទៃដែលបងស្អប់??!"
"ជុងហ្គុកខ្ញុំឈឺហ្ហឹកៗ"កែវភ្នែកនាយគួរអោយខ្លាចរហូតធ្វើអោយនាងយំចេញមកសុំអង្វរតែនាយស្តាប់មិនឮ នាយមិនចង់ស្តាប់អ្វីទៀតនោះទេ។
"ជុងហ្គុកលោកឆ្គួតហើយហ្ហឺ"
"បងឆ្កួតព្រោះអ្នកណា?!អូននិយាយទៅ ហេតុអីមិននិយាយ!!!"ថេយ៉ុងបិទភ្នែកងាកមុខចេញទាំងភ័យខ្លាច
តើនាងបកស្រាយពេលនេះនាយស្រាប់មែនទេ?មើលសភាពនាយចុះដូចមនុស្សបាត់បង់សតិទៅហើយ។
"ហ្ហឹកៗឈប់ទៅ"ជុងហ្គុកថើបក្រញិចទៅមករហូតធ្វើអោយនាងឈឺតែនាយមិនខ្វល់ វាជាការដាក់ទោសដែលនាងមិនព្រមនិយាយអ្វីធ្វើអោយនាយមួម៉ៅព្រមជាមួយហេតុផលដែលនាងទៅមើលថែអាចង្រៃនោះដល់ខុនដូរមិនប្រាប់នាយ!!។
"ហ្ហឹម!អឺម!!!"នាយមិនត្រឹមតែថើបខាំញេញបបូរមាត់នាងឡើងចេញឈាមក៏នាយមិនព្រមឈប់បន្តថើបលុកលុយដល់នាងអស់លទ្ធភាពប្រកែក។
*ឆ្វោក
ថេយ៉ុងបិទភ្នែកខាំមាត់យំឈឺចាប់ដែលមនុស្សដែលនាងដាក់ចិត្តស្រលាញ់ប្រព្រឹត្តបែបនេះដាក់នាង តើអោយនាងបើកបេះដូងអោយនាយបានពេញលេញបែបណាទៅ? ជុងហ្គុកបន្តរុករានរាងកាយនាងដោយគ្មានភាពថ្នាក់ង្នមធ្វើតាមអារម្មណ៍ខឹង បញ្ចេញទៅលើរាងកាយនាងទាំងអស់គ្មានសល់។
ជុងហ្គុកធ្វើរហូតទាល់តែថេយ៉ុងសន្លប់ស្អាតទើបព្រមឈប់ទាញកន្សែងមកស្លៀកតែក្នុងចិត្តនៅក្តៅមិនបាត់ទើបចុះទៅទាញស្រាមកផឹកមួយដបពីរបន្ធូរអារម្មណ៍។
អស់ពីផឹកស្រារួចក៏យកបារីមកជក់ទាំងដែលនាយឈប់ជក់យូរណាស់មកហើយ។
"ពុទ្ធោហ្ហើយ!!!!!"នាយជក់បណ្តើរមួម៉ៅបណ្តើរហេតុអីគ្រប់យ៉ាងវាទៅជាបែបនេះ?!ជីវិតនាយជួបតែរឿងមិនសមបំណង គ្មានរឿងល្អអីបន្តិចសោះ។ទម្រាំរំងាប់អារម្មណ៍បានវាយូរគួរសមទើបឡើងទៅលើបីអ្នកដែលសន្លប់ទៅត្រាំទឹកលាងជម្រះខ្លួនអោយហើយទើបជូតខ្លួនពាក់អាវសឺមីនាយអោយឯនាយក៏សម្អាតខ្លួនហើយយក
ភួយទៅគេងនៅសាឡុងចុងជើងដឹងថាខ្លួនឯងខុសមិនចង់គេងអោបខ្លាចព្រឹកឡើងនាងខឹង។
* ព្រឹកថ្ងៃថ្មី
ជុងហ្គុកក្រោកទៅធ្វើអាហារដូចរាល់ដងមុននឹងឡើងមកថើបនាងមួយខ្សឺតអង្អែលក្បាលនាងថ្នមៗ លាបថ្នាំអោយនាងហើយក៏ចូលទៅសម្អាតខ្លួនទៅធ្វើការ។មុនទៅក៏មិនភ្លេចសរសេរ note ទុកអោយព្រមទាំងផ្ញើរសារមួយល្វែងសុំទោសបែបរអៀសខ្លួនមិនហ៊ានសុំទោសផ្ទាល់ព្រោះដឹងថានាងខឹងខ្លាំងមិនខាន។ទៅដល់ក្រុមហ៊ុនក៏ចេះតែលួចមើលគេ
តាមកាំមេរ៉ាសុវត្ថិភាពជារើយៗដល់ថ្នាក់អ៊ីស៊ុនជ្រួញចិញ្ចើមមើលចៅហ្វាយកើតអីមួយព្រឹកហ្នឹង។
"ចៅហ្វាយមានសំបុត្រមកពីស្វីស"
"??"នាយមានញាតិមិត្តបងប្អូននៅស្វីសតាំងពីពេលណា?ហើយអ្នកណាផ្ញើរសំបុត្រមក?
"កូនចៅថាអ្នកនាងម៉ូរីផ្ញើរមក"
"??!!!យកបោះចោលទៅ"
"តែកូនចៅរបស់លោកផាដូថាវាសំខាន់ គាត់ចង់អោយចៅហ្វាយអាន"ជុងហ្គុកសម្លឹងមើលសំបុត្រនោះទាំងមិនចង់ព្រោះស្អប់អ្នកសរសេរប៉ុន្តែបើនាងចង់អោយនាយអានហើយនាយក៏ចង់ដឹងថាវាសំខាន់អីណាស់ណាទៅបានជានាងចង់អោយនាយអានវា?មិនមែនគិតចង់សារភាពទោសកំហុសហើយសុំត្រូវគ្នាវិញទេដឹង?
អត្ថន័យសំបុត្រ
<ជូនចំពោះមនុស្សជាទីស្រលាញ់របស់អូន អូនដឹងថា
បងច្បាស់ជាស្អប់អូនខ្លាំងមិនចង់សូម្បីតែឮឈ្មោះអូនក៏បងប្រហែលជាមិនចង់ឮផង តែអូនពិតជាចង់ប្រាប់បងនូវរឿងសំខាន់មួយ អូនមិនមែនចង់ត្រឡប់រកបងក្រោយសរសេរវានោះទេហើយអូនក៏ដឹងថាបងច្បាស់ជាស្អប់អូនខ្លាំងណាស់ដែរទើបបញ្ជាកូនចៅអោយមកតាមអូនដល់ទីនេះ អូនគ្រាន់តែចង់សារភាពទោសកំហុសនៅឆ្នាំនោះ អូនមិនបានចង់សុំបែកបងហើយក៏មិនចង់អោយបងធ្លាក់ក្នុងស្ថានភាពបែបនោះដែរអូនពិតជាចង់នៅក្បែរមើលថែបងណាស់ប៉ុន្តែអូនត្រូវបានគេគម្រាមសម្លាប់ទាំងអូននិងគ្រួសារអ៊ំពូមីងរបស់អូនពួកគេយកគ្រប់គ្នាមកគម្រាមអូនអោយសុំបែកពីបង អូនពិតជាសុំទោសពិតមែនជុង ហើយអ្វីដែលអូនចង់ប្រាប់បងអោយប្រយ័យ្នខ្លួនគឺអ្នកដែលនៅពីក្រោយខ្នងរឿងគ្រប់យ៉ាងហើយនិងរឿងបងគ្រោះថ្នាក់ក៏ដូចជាបង្ខំអោយអូនចាកចេញពីបងគឺប៊ែកយ៉ុនប្អូនរបស់ប៊ែកហ៊ុនមិត្តរបស់បង អូនមិនមែននិយាយចោទប្រកាន់ធ្វើអោយបងល្អក់កករជាមួយមិត្តបងទេប៉ុន្តែវាជាការពិត។អូនឮមកថាបងមានមនុស្សស្រីដែលបងស្រលាញ់ហើយនាងមើលថែបងបានល្អណាស់ចូលថែរក្សានាងអោយបានល្អកុំអោយត្រូវគេគម្រាមកំហែងដូចអូនអីហើយបងត្រូវប្រយ័ត្នដូចគ្នាបើបងមានក្តីសុខគេក៏មិននៅស្ងៀម គេច្បាស់ជារកវិធីធ្វើបាបបងម្តងទៀតសូមបងប្រយ័ត្នខ្លួនផង។>
ពីអូន មូរី
ជុងហ្គុកអានចប់សឹងតែស្រក់ទឹកភ្នែកព្រោះវាហាក់ដូចបង្ហាញពីអារម្មណ៍របស់នាងអោយនាយបានឃើញថានាងកំពុងឈឺចាប់លសរសេរវា។នាយមិននឹកស្មានសោះថាវាពាក់ព័ន្ធជាមួយប្អូនប៊ែកហ៊ុន បានន័យថានាយទម្លាក់កំហុសចោទប្រកាន់មនុស្សខុស?
បងជីដូនមួយក៏ដូចជាលោកពូនាយក៏ចាញ់បោកអាចង្រៃនោះដែរឬ?នេះវាលេងល្បិចអោយនាយចាប់ប្អូនខ្លួនឯងដាក់គុកជំនួសវាហើយតើ!!
"ដកកូនចៅចេញពីស្វីសទុកតែបីបួននាក់នៅការពារនាងទៅ!!"បើនាងហ៊ាននិយាយនាងច្បាស់ជាមានគ្រោះថ្នាក់ដូច្នេះត្រូវតែការពារនាងដូចគ្នា។
"ហេតុអីទៅចៅហ្វាយ?"អានសំបុត្រហ្នឹងហើយចៅហ្វាយគេស្រាប់តែផ្លាស់ប្តូរមួយរំពេចមិនមែនគិតចង់បកក្រោយទេដឹង?
"យើងគ្មានពេលបកស្រាយទេឯឆាប់ឆែកមើលកាំមេរ៉ាក្រុមហ៊ុនគ្រប់ច្រកតើមានកាំមេរ៉ាបង្កប់ឬអត់?"
បកមកមើលអ្នកគេងសន្លប់តាំងពីយប់វិញក្រោកមក
ឈឺរួមរឹតពេញខ្លួនដូចគេវាយ20ដំបងក្រោកមិនរួចតែសំណាងក្រោកមកមិនសូវឈឺខ្លាំងប្រហែលមកពីនាយលាបថ្នាំអោយតែនាងមិនបានដឹង។
"សឺត!ហឹក!"គ្រាន់តែក្រោកមកកម្រើកខ្លួនបន្តិចក៏ឈឺ
យំភ្លាមៗ នឹកឃើញរឿងយប់មិញពេលណាបេះដូងនាងលោតញាប់ដោយភាពឈឺចាប់ភ្លាម។
"អាមនុស្សចង្រៃ"យំហើយនៅឆ្លៀតជេរគេទៀត នាងមិនងាយជេរអ្នកណាទេបានន័យថាខឹងខ្លាំងណាស់ហើយ។បន្ទាប់ពីជូតទឹកភ្នែកហើយក៏ស្រវាយកទូរស័ព្ទមកមើលម៉ោង ឃើញថាម៉ោង9ទៅហើយយឺតពេលហើយជីមីននិងហ្យុងស៊ីកខលមកជាច្រើនដង។
"យើងសុំច្បាប់មួយថ្ងៃឈឺក្បាល"នាងចេះតែកុហកទៅ សរសេរហើយតាំងពេបមាត់ព្រោះឈឺគ្រប់កន្លែងប្រុសចង្រៃនោះចេះទៅចោលនាងកើតគ្មានចិត្ត!។
"ហាឡូ"
《ឯងយ៉ាងមិចហើយ?》
"យើងមិនអីទេគ្រាន់តែរាងឈឺក្បាលទើបតែក្រោកពីគេង"
《ឯងokឬអត់?យប់មិញឈ្លោះជាមួយលោកចនមែនទេ?》
"ឈប់និយាយពីគេទៅ!!"
《សម្លេងនេះច្បាស់ណាស់ថាឈ្លោះខ្លាំង》
"យើងលែងចង់បន្តហើយ"
《ហ្ហាស??ឯងឆាប់បោះបង់យ៉ាងនេះហ្ហេស?តើខុសណាស់ណាទៅបានជាឈានដល់ការបែកគ្នា?នេះជាស្នេហាណាឯងមិនមែនលេងបាយឡុកបាយឡទេ》
"យើងឈឺ"នាងនិយាយហើយក៏យំចេញមកតែព្យាយាមងើយឡើងជូតទឹកភ្នែកចេញ។
《យើងយល់ណាបើឯងទៅមិនរួចហើយក៏កុំបង្ខំអី គិតអោយច្បាស់ហើយចាំសម្រេចចិត្ត》
"យើងនឹងឆ្លើយតបលោកតាថាយើងទៅរៀនបន្ត"
ថេយ៉ុងបិទទូរស័ព្ទហើយក៏ទម្លាក់ខ្លួនគេងវិញទាំងអស់កម្លាំង បានបន្តិចក៏ក្រោកទៅសម្អាតខ្លួនទាំងដើរមិនចង់ទៅមុខឈឺសឹងតែរកកន្លែងជាមិនឃើញ។ប្រហែល30នាទី នាងក៏ចេញមកវិញស្លៀកពាក់ហើយក៏ចុះទៅខាងក្រោមឃើញអាហារគ្របទុកជាមួយណូតតូចមួយ។
[អូនឆាប់ញាំទៅ ទោះខឹងក៏ញាំទៅកុំអោយខូចក្រពះ]
"ធ្វើបាបហើយក៏មកលួងគិតថាយើងជាស្អី!!!"នាងសម្លក់ណូតនោះទាំងខឹងទាញមកក្តាប់ញិចោលក្នុងធុងសំរាមសូម្បីម្ហូបក៏យកចាក់ចោលដែរ នាងសុខចិត្តធ្វើថ្មីញាំខ្លួនឯង!។ពេលធ្វើអាហារញាំហើយក៏បើកទូរស័ព្ទមើល ឃើញថានាយផ្ញើរសារមកតែនាងមិនតបមិនចូលមើលថែមទាំង Block ចោលមិនខ្ចីខ្វល់ថែមទៀត។
នាងអង្គុយញាំផ្លែឈើមើលទូរស័ព្ទធ្វើដូចគ្មានរឿងអ្វីកើតឡើង មិនខ្វល់នាយខលមកក៏មិនលើកលុបលេខហើយ block ថែមទៀតកុំចង់ហក់តាំងចិត្តថាខឹងគឺខឹងហើយកុំមកលួងកុំសង្ឃឹមនាងចិត្តទន់។
"ខឹងសាហាវពេកទេដឹង"ជុងហ្គុកដែលតាមមើលកាំមេរ៉ាហើយនិងមើលឆាតធ្វើអោយនាយចាប់ផ្តើមភ័យព្រោះនាងមិនទុកឱកាសសូម្បីបន្តិចអោយនាយ block គ្រប់យ៉ាងមិនថា chat massage ig អាហាររបស់នាយក៏ចាក់ចោលមិនញាំនេះខ្លាំងពេកហើយ។
"មិនសាហាវពេកទេមកពីលោកខ្លួនឯង!!"ថេយ៉ុង
អង្គុយខឹងនឹងអ្នងម្ខាងទៀតនិយាយម្នាក់ឯងគិតម្នាក់ឯងហាក់បីដូចឆ្លើយឆ្លងគ្នាយ៉ាងចឹង។
"គួររកវិធីលួងបែបណាទៅ"នាយអង្គុយខាំក្រចករកនឹកវិធីលួងអ្នកម្ខាងទៀតមិនចេញសោះចេះតែស្រម៉ៃចេញថេយ៉ុងជាមេខ្លាឃើញនាយកាលណាហក់សង្រ្គប់ស៊ី។ទាល់ច្រកពេកក៏សាកសួរកូនចៅពីរបៀបលួងខ្លះៗដោយសារភ្លេចអស់ហើយសូម្បីក្បាច់ញ៉ែ លើកនេះលួងមិនបានក៏ស៊ូអោយនាងជេរដែរចាំមើលចុះ។
សម្រាប់អ្នកអត់ទាន់ follow កុំភ្លេច follow admin
ម្នាក់មួយផងណា🤞
To be continued.......
សរសេរដោយ៖ រ៉ាជេក៍🤍
You are reading the story above: TeenFic.Net