Ep21: គួរអោយសង្ស័យ

Background color
Font
Font size
Line height


       ជុងហ្គុកបានទៅផ្ទះរបស់ផាដូពិភាក្សាពីរឿងនេះឯយ៉ុនហ្គីគ្រាន់តែរួចការងារហើយក៏ប្រញាប់មកព្រោះវាជារឿងធំទាក់ទងនឹងមិត្ត។
          "រឿងនេះទុកអោយយើងជាអ្នកចាត់ការ"ផាដូជាអ្នករាប់រងតាមរកប្អូនប៊ែកហ៊ុនព្រោះតាមដែលដឹងមកប៊ែកហ៊ុនធ្លាប់និយាយថាប្អូនគេទៅរស់នៅក្រៅប្រទេធាតុពីសង្ងំនៅកូរ៉េធ្វើបាបមិត្តគេសោះ កុំអោយគេចាប់បានមិនអ៊ីចឹងគេមិនលើកលែងអោយទេកុំថាឡើយជាប្អូនមិត្ត។
        "យើងមិននឹកស្មានទេថាប៊ែកយ៉ុនជាអ្នកនៅពីក្រោយរឿងគ្រប់យ៉ាង"
        "យើងក៏មិនចង់ជឿដែរ"
        "ចង់ដឹងអោយកាន់តែច្បាស់មានតែតាមរកវាអោយឃើញ យើងក៏មិនចង់ជឿដែរ"គិតស្មានថារឿងចប់សព្វគ្រប់ទៅហើយមានឯណានៅទាំងអស់ នាយបែរជាជ្រុលចាប់មនុស្សខុសប៉ុន្តែពួកគេក៏ចូលរួមចំណែកដោយសារភាពលោភលន់បន្តិចបន្តួចធ្វើអោយបាត់បង់មនសិកាក្បត់បងប្អូនដើម្បីទ្រព្យចឹងទុកអោយដេកគុក
យូរបន្តិចចាំដោះលេង។
        "ចាំប្រមូលភស្តុតាងបានទាំងអស់ហើយសឹមប្រាប់ប៊ែកហ៊ុនកុំវាយស្មៅបង្ហើលពស់"
        "យើងក៏គិតចឹងដែរបើសិនប្រាប់វា វាច្បាស់ជាខលសួរប្អូនធ្វើអោយបាដឹងខ្លួនមុនមិនខាន"
         "កូនចៅយើងរកឃើញកាំមេរ៉ាបង្កប់8គ្រាប់នេះមិនទាន់សរុបទាំងនៅផ្ទះយើងនិងខុនដូរសង្សារយើងផង"
         "តិចរូបដែលបែកធ្លាយឯងកាន់ដៃសង្សារទៅមើលផ្ទះក៏ជាស្មាដៃវាទៅ?"
          "រូបនេះក៏ប្រហែលស្នាដៃវាដែរ"ថេយ៉ុងទៅមើលថែ
ហ្យុងស៊ីកក្នុងខុនដូរហើយវានៅលួចថតបាន នេះចេញមកមានចេតនាបង្កើតរឿងច្បាស់ណាស់។
         "នេះសង្សារឯងជាមួយអ្នកណា?"
         "មិត្តរួមការងារ គេឈឺទើបសង្សារយើងទៅមើលថែវាថតផ្ញើរអោយយើងចង់ធ្វើអោយយើងខឹង"
         "ចុះតើឯងខឹងទេ?"
         "ខឹងហ្នឹងហើយវើយ!!នេះសង្សាររបស់យើងណា"
         "ចុះឯងធ្វើយ៉ាងមិច?"
         "និយាយមិនត្រូវគ្នាឥឡូវនាងខឹងយើងខ្លាំងណាស់"
         "អ៊ីចឹងកាលពីយប់មិញដែលឯងចាកចេញទៅលឿនៗនោះមកពីរូបហ្នឹងមែនទេ?"ជុងហ្គុកងក់ក្បាល ទើបតែវិភាគបានពេលដឹងរឿងគ្រប់យ៉ាងដែលមូរីសរសេរប្រាប់ទើបគេចាប់បានថាអ្នកធ្វើមានបំណងអោយនាយខឹងសង្សាររបស់នាយ។
           "ហើយគិតប្រុងលួងហើយប្រាប់នាងយ៉ាងមិច?"
          "យើងកំពុងរកវិធីលួង"
          "លួងទៅចាំយើងទៅជួយនិយាយ"
          "ហើយឯងទៅធ្វើស្អី!អោយគេដោះស្រាយតែពីរនាក់គេទៅ ចង់ទៅអោយគេវាយហ្ហេស?"

           "យើងគ្រាន់តែចង់ជួយ"
           "ជួយល្មមៗបានហើយឯងនេះ គិតតែរឿងឯងទៅញ៉ែគេមិនទាន់បានផង"
           "ដៀលហ្ហេស?"
           "យើងនិយាយការពិត ទៅញ៉ែគ្រូពេទ្យនោះអោយបានសិនចាំមកចង់ដោះស្រាយរឿងសង្សារគេឈ្លោះគ្នា"
          "ឯងចាំមើលចុះ"
          "មិនមែនតែយើងទេគឺមិត្តទាំងអស់គ្នាចាំមើលឯងញ៉ែសូម្បីកូនចៅឯងក៏ចាំមើលដែរ"
          "ទៅយើងអោយឯងឈ្នះចុះ"
          "យើងមិនចង់ឈ្នះទេយើងចង់ឃើញឯងញ៉ែនាងបានធ្វើជាសង្សារ"
          "អឺ!កុំភ័យ"
          "ដេកតែព្រួយទៅ"
          "កាលបានឯងឈប់ផ្ចាញ់ផ្ចាលយើង?"ពួកគេបន្តនិយាយផ្លែផ្កាលេងសើចជាមួយគ្នារហូតទាល់តែអស់អីពិភាក្សាទើបនាំគ្នាបំបែកគ្នាទៅធ្វើការងាររឿងខ្លួន។

       នៅខុនដូរថេយ៉ុងវិញនាងកំពុងតែអង្គុយនិយាយលេងជាជីមីនពីរឿងការងារ និយាយគ្នាសុខៗជីមីនក៏នឹកនិយាយបន្លប់ៗទៅរឿងរបស់ជុងហ្គុកអោយថេយ៉ុងសម្លក់។
        "យើងគិតថាមានអ្នកចង់បំបែកបំបាក់ឯងច្រើនជាង នេះឯងទៅមើលថែហ្យុងដល់ក្នុងផ្ទះតែពួកទាំងនោះនៅតាមថតដល់ខាងក្នុងគិតទៅមិនធម្មតាទេនៅផ្ញើរអោយគាត់មើលធ្វើអោយគាត់កាន់តែខឹងឯងថែមទៀត ឯងមិនគិតចឹងទេឬ?"ជីមីននិយាយហូរហែរពន្យល់ផង អធិប្បាយផងចំណែកថេយ៉ុងក៏រាងគិតខ្លះៗដែរព្រោះមនុស្សជុងហ្គុកមិនអីទេកុំតែអោយគេដឹងឮរឿងដែលកេមិនចូលចិត្តហើយម្សិលមិញគេមិនបានប្រាប់ហើយតាំងចិត្តប្រាប់ពេលនេយមកវិញប៉ុន្តែនាយបែរជាបានរូបគេមើលថែហ្យុងស៊ីកទៅវិញ គិតៗទៅក៏គួរអោយសង្ស័យដែរ។
         "យើងមានរឿងចង់ប្រាប់ឯង!!ថ្ងៃមុនយើងទៅជួបស៊ូចាងនិងដាខ្យុងនៅហាងកាហ្វេដោយចៃដន្យ យើងឮពួកគេនិយាយពីរឿងឯងហើយនិងលោកចន!ពិសេសដាខ្យុងម្នាក់នោះហាក់ដូចជាស្គាល់ហើយចង់ដឹងពីលោកចនសម្បើមណាស់យើងសង្ស័យថាអ្នកដែលនាងចង់វិលមករកគឺជាលោកចនដូចដែលបងយ៉ុងជូធ្លាប់និយាយពីមូលហេតុដែលនាងមកកូរ៉េប្រាប់យើងនោះអី!"នាយនិយាយហើយថេយ៉ុងក៏ចាប់ផ្តើមចាប់អារម្មណ៍បណ្តើរហើយឬមួយដាខ្យុងជាមនុស្សស្រីដែលចាកចោលនាយកាលពី2ឆ្នាំមុន?សង្សារចាស់នាយមានចរិតបែបហ្នឹងឬ?
មិនអាចទេដឹង?!
          "នេះឯងកំពុងគិតអី?គិតថានាងអាចជាសង្សារចាស់លោកចនមែនទេ?យើងថាមិនអាចទៅរួចទេលោកចនមិនទៅទាក់ទងស្រីចឹងទេហើយដែលបងយ៉ុងជូរធ្លាប់ប្រាប់គឺដាខ្យុងក្រាស់គាត់តាំងពីនៅរៀនមិនមែនជាសង្សារចាស់ទេ!"ដំបូងជីមីនគិតដូចថេយ៉ុងចឹងតែក៏កែមកវិញព្រោះគិតថានាងចរិតចឹងជុងហ្គុកល្អសឹងអីយកនាងធ្វើសង្សារមិនដឹងយកអីមកមើលមកគិតទេ!។
          "ឯងគិតយ៉ាងមិចចំពោះរឿងនេះ?អត់ទោសអោយគាត់ឬអត់?"
          "បើគេមិនដឹងកំហុសយើងមិនព្រមអត់ទោសអោយទេ!"និយាយហើយទូរស័ព្ទគេក៏រោទិ៍ឡើងភ្លាម ថេយុងប្រញាប់ចុចមើលជាមួយជីមីន វាជារូបជុងហ្គុកអង្គុយញាំអីជាមួយដាខ្យុងមើលទៅដូចជាdate គ្នាយ៉ាងចឹង។
          "អ្នកណាផ្ញើរមក?នេះចង់អោយគេឈ្លោះគ្នាច្បាស់ណាស់!!យើងថាហើយដាខ្យុងម្នាក់នោះមកនេះគឺចង់បានលោកចនឯងជាសង្សារត្រូវតែការពារ"
          "បើគេចង់បានណាស់ក៏យកទៅ"
          "ថេយ៍!!"
          "ឯងក៏ឃើញថាគេព្រមទៅញាំអីជាមួយនាង"ហើយទុកខ្លួនចោល វាជាពាក្យដែលនាងចង់និយាយវាបញ្ជាក់យ៉ាងច្បាស់ហើយៗវាក៏ធ្វើអោយនាងឈឺដូចគ្នា។
           "ថេយ៍"ជីមីនចូលមកអោបមិត្តដឹងថាគេកំពុងតែខូចចិត្តអន់ចិត្តណាស់ហើយដែលសង្សារកំពុងញាំអីជាមួយអ្នកដទៃហើយគេវិញមានមិត្តជាអ្នកលួង។គេត្រូវតែឆាប់ធ្វើអ្វីម្យ៉ាងមិនអ៊ីចឹងស្នេហាដំបូងមិត្តគេនេះវាអួរអាប់គ្មានថ្ងៃភ្លឺស្វាងនោះទេ។
           "ហ្ហឹស!!លឿនយ៉ាងនេះហ្ហេស?យើងថាមានអ្នករៀបចំធ្វើវាច្បាស់ណាស់!តើអាចជាដាខ្យុងដែរទេ?"ជីមីនបើកទូរស័ព្ទមកក៏ឃើញព័ត៌មានគេសរសេរផុសព្រមជាមួយរូបជុងហ្គុកនិងដាខ្យុងអង្គុយញាំអីជាមួយគ្នាថែមទាំងដាក់ចំណងជើងថាពួកគេជាគូរស្នេហ៍នៅរឿងផ្ទុះរូបទៅមើលផ្ទះជាមួយគ្នាទៀតពួកគេបញ្ចូលថានាងជាមនុស្សស្រីតែមួយ។ជីមីនបង្ហាញថេយ៉ុងអោយអានព្រោះគេសែនតឹងចិត្តមួម៉ៅព្រោះមានអ្នកចូលមកចង់បំបែកបំបាក់ស្នេហាមិត្តនាង។ថេយ៉ុងបានតែអានហើយក៏ធ្វើមុខស្មើធម្មតាហាក់លែងចង់ខ្វល់លែងចង់ដឹងអ្វីបើអ្នកណាចង់បានក៏យកទៅនាងសុខចិត្តស្ងប់ស្ងាត់។

       កំពុងនាំគ្នាមើលព័ត៌មានសុខៗលោកស្រីចនក៏ខលមកនាងភ្លាមៗតែម្តង។
          "ហាឡូលោកស្រី"

     《ពេទ្យតូចទំនេរទេ?ល្ងាចនេះមកញាំបាយផ្ទះខ្ញុំបានឬអត់?》
        "អឺគឺខ្ញុំរវល់ធ្វើការហើយល្ងាចទៅញាំអីជុំមិត្តភក្តិចាំលើកក្រោយបានទេ?"
       《គួរអោយស្តាយណាស់ខ្ញុំថាធ្វើទឹកស្រ្តបឺរីក្រឡុកស្រស់ៗអោយពេទ្យតូចញាំ មិនអីទេលើកក្រោយក៏បាន》
      "ចាស៎"អ្នកទាំងពីរនិយាយគ្នាមួយសន្ទុះទើបបិទទូរស័ព្ទ ថេយ៉ុងដកដង្ហើមធំបន្តិចឯជីមីនក៏យល់ចិត្តឃើញថាគេកុហកខ្លួនក៏មិនដឹងថាបន្ទោសបែបមិច មិនដឹងថាចិត្តមិត្តគេយ៉ាងមិចហើយទេ។
      "យើងទៅគេងជាមួយឯងប៉ុន្មានថ្ងៃបានទេ?"
      "អឺមស្រេចលើឯងចុះ"
      "ទៅឥឡូវបានទេ?"នៅទីនេះគេមានអារម្មណ៍មិនល្អទេភ្នែកចេះតែទន់។
       "ក៏បានម៉ោះ"និយាយហើយក៏ជួយលើកមិត្តជួយរៀបចំឥវ៉ាន់រួចក៏នាំគ្នាទៅផ្ទះជីមីនតែម្តង។មួយសន្ទុះក្រោយជុងហ្គុកក៏មកដល់ផ្ទះព្រមជាមួយបាច់ផ្កានិងស្រ្តបឺរីជាច្រើនយកមកលួងមកសុំទោសប៉ុន្តែមកដល់ផ្ទះទទេរស្អាត មុនមកនាយមិនបានមើលកាំមេរ៉ាទេថានាងនៅផ្ទះឬអត់រវល់ឆ្លេឆ្លាទៅទិញផ្កានិងផ្លែឈើអោយនាង ឯព័ត៌មានក៏រលុបបាត់យ៉ាងលឿនព្រោះនាយបានឃើញហើយក៏ព្យាយាមខលទៅនាងទាំងភ្លេចថានាងបាន block លេខរបស់នាយទើបនាយប្រញាប់មកបែបនេះ។
        "ថេយ៍?ថេយ៍អូននៅឯណា?"
        "ចៅហ្វាយអ្នកគ្រូពេទ្យទៅជាមួយមិត្តបាត់ហើយ"
        "មិត្តម្នាក់ណា?"
        "គឺអ្នកនាងជីមីនដែលធ្លាប់ជួយគាត់កាលពីលើកមុន"
       "ឆាប់បើកឡានទៅតាមទៅនាងប្រហែលមិនទាន់ទៅដល់ផ្ទះទេ"នាយទម្លាក់របស់របរចោលរត់ចុះទៅក្រោមដើម្បីបើកឡានទៅតាមដោយមានកូនចៅតាមទៅជាមួយ។
        "សល់កូនចៅប៉ុន្មានរកមើលកាំមេរ៉ាបង្កប់នៅទីនេះ!"
        "បាទ!!"
      ជុងហ្គុកបើកឡានយ៉ាងលឿនតាមផ្លូវពាក់កាសអោយកូនចៅរកទីតាំងផ្ទះជីមីនថានៅម្តុំណា បើតាមមិនទាន់ក៏ទៅយកពីផ្ទះជីមីនមកវិញតែម្តងទៅ។
       "មានឡានតាមចៅហ្វាយ"
       "ចៅហ្វាយមានឡានតាមចៅហ្វាយជិះមួយៗណាចៅហ្វាយ"អ៊ីស៊ុនគ្រាន់តែបានឮកូនចៅរាយការណ៍នាយប្រញាប់ខលប្រាប់ចៅហ្វាយយ៉ាងលឿនមុននឹងប្រញាប់បើកអោយលឿនតាមទៅហើយក៏មិនភ្លេចខលប្រាប់ផាដូ
ដូចគ្នា។
        "ឯងគិតថាធ្វើបែបហ្នឹងដាក់យើងម្តងទៀតឬ?"ជុងហ្គុកសម្លឹងមើលទៅផ្លូវមុននឹងងាកមើលតាមកញ្ចក់ជាន់ហ្គ្រាឡានបន្ថែមបត់ខុសផ្លូវទៅរកថេយ៉ុង។
        "ចៅហ្វាយបត់ខុសផ្លូវហើយទាន"
        "បញ្ឆោតវាទៅ"
        "អត់ទេចៅហ្វាយ កុំធ្វើបែបហ្នឹងអីទុករឿងនេះអោយពួកខ្ញុំទៅ!!!"អ៊ីស៊ុនចាប់ផ្តើមភ័យព្រមជាមួយការបារម្ភព្រោះវាមិនមែនជារឿងលេងសើចទេវាជារឿងអាយុជីវិតព្រោះបើពួកវាធ្វើគឺផ្តាច់ជីវិតរបស់នាយមិនមែនត្រឹមអោយ
ពិការនោះទេ។អ៊ីស៊ុនបើកលឿនជាងមុនទាំងចង់យំមុននឹងខលប្រាប់ផាដូដែលកំពុងចេញឡានមកដូចគ្នា។
ទាំងផាដូ យ៉ុនហ្គីហើយនិងប៊ែកហ៊ុនដែលអ៊ីស៊ុនខលប្រាប់សុទ្ធតែចេញឡានមកដូចគ្នា។
       "បើយើងមិនបញ្ចប់ពួកវាមិនព្រមឈប់ទេ"
       "ខ្ញុំសុំអង្វរចៅហ្វាយកុំអី ចាកចេញមក ដល់ផ្លូវបំបែកខាងមុខបត់ទៅចៅហ្វាយ"
        "ឯងមិនបាច់បារម្ភទេ"
        "មិនមែនតែខ្ញុំដែលបារម្ភទេចៅហ្វាយ លោកស្រី អ្នកនាងថេយ៉ុង លោកផាដូ លោកយ៉ុននិងលោកប៊ែកសុទ្ធតែបារម្ភពីចៅហ្វាយឆាប់បត់ទៅ"អ៊ីស៊ុនព្យាយាមកៀកឡាននោះមួយទំហឹងតែស្រាប់តែមានឡានដឹកទំនិញមកពីខាងមុខវិញអ៊ីស៊ុនដែលខំបត់ពួកនោះចេញអស់ដៃបើកភ្នែកធំៗតែម្តងដោយសារឡានជុងហ្គុកគឺត្រង់តម្រង់ឡានធំនោះតែម្តង។
         "ចៅហ្វាយ!!!!!អត់ទេ!!!!!!!!"

       ផាំង***បឹម!!!!
   
      ឡានទាំងពីរបុកផ្ទុះភ្លាមៗមិនអោយខូចខាតទេគឺអោយម៉ត់ខៃឆេះខ្ទេចអស់យកតែម្តង។អ៊ីស៊ុនបេះដូងធ្លាក់ដល់ថ្នល់គាំងអណ្តាតនិយាយលែងចេញៗតែទឹកភ្នែកព្យាយាមបើកទ្វារចេញពីឡានទាំងអស់កម្លាំងយំ
ហ៊ូរតែម្តង។លើកនេះគេមិនអាចសូម្បីសង្រ្គោះជីវិតចៅហ្វាយរបស់គេ បើថាលើកមុនគេធ្វេសប្រហែសហើយ
រួចចុះលើកនេះគេខំបើកតាមហាមឃាត់តែគ្រប់យ៉ាងវាចប់នៅនឹងមុខរបស់គេស្រស់ៗទៅវិញ។អ៊ីស៊ុនលត់ជង្គង់យំគ្មានសម្លេងសម្លឹងមើលទៅភ្លើងដែកឆាបចេះចំណែកកូនចៅដទៃប្រញាប់រត់ទៅមើលក្បែរនោះហើយខ្លះទៀតទៅជួយលើកអ៊ីស៊ុនប៉ុន្តែគេមិនក្រោក។
        "ចៅហ្វាយហ្ហឺៗ"ទូរស័ព្ទរបស់នាយរោទិ៍ចាក់គ្នាទាំង
ផាដូទាំងយ៉ុនហ្គីហើយនិងប៊ែកហ៊ុនសុទ្ធតែខលមក។
        "ហ្ហឹស!ទីបំផុតយើងក៏អាចសម្លាប់ឯងបានហ្ហាសហា"ប៊ែកយ៉ុនអង្គុយក្នុងឡានមើលពីចម្ងាយទាំងរីករាយដូចមនុស្សរោគចិត្តសើចផងទះដៃផងមើលទៅដូចជាមានក្តីសុខខ្លាំងណាស់ទាំងមិនទាន់ដឹងឡើយថាមូលហេតុអីបានជាគេតាមសងសឹកជុងហ្គុកមកដល់ពេលនេះ។
          "ហាឡូល្បង ឡានអ្នកប្រុសជុងហ្គុកបុកជាមួយឡានដឹកទំនិញផ្ទុះខ្ទេចបាត់ហើយ"កូនចៅផាដូជួយលើជំនួសព្រោះមើលទៅសភាពអ៊ីស៊ុនដុនដាបហៅលែងឮហើយ។
     《ឯងនិយាយថាមិច? ឯងនិយាយម្តងទៀតមកអាចង្រៃ!!!!!!》
      "គឺឡានអ្នកប្រុសជុងហ្គុកផ្ទុះបាត់ហើយចៅហ្វាយ"
    《រួចចុះជុងហ្គុក?ឯងនិយាយភ្លាមមកអាចង្រៃ!!!》
      "គឺ......."

      ផាដូទម្លាក់ទូរស័ព្ទចុះទាំងដួលដើមកទឹកភ្នែកកូនប្រុសស្រក់ទាំងអួលណែនជាន់ហ្រ្គាកាន់តែលឿន។
ភ្លាមៗដូចគ្នាអ្នកសារព័ត៌មានក៏បាននាំគ្នាចុះមកថតផ្សាយផ្ទាល់ព្រោងព្រាត។ព័ត៌មានកាន់តែល្បីព្រោះអ្នកជំនួញវ័យក្មេងទើបតែចុះផ្សាយថាមានគូរស្នេហ៍ស្រាប់តែបាត់បង់ជីវីត ដែលសំខាន់គេទើបតែរួចផុតពីភាពពិការថ្មីៗនេះស្រាប់តែជួបរឿងអកុសល។ព័ត៌មាន
ល្បីសុះសាយត្រឹមតែប៉ុន្មាននាទីទាំងយ៉ុនហ្គីទាំងប៊ែកហ៊ុនសុទ្ធតែយំតាំងពីមិនទាន់ទៅដល់។
         "នេះ-នេះជាការពិតមែនឬ?ថេ-ថេយ៍លោក-លោកចនគាត់"ជីមីនឃើញព័ត៌មានហើយគាំងនិយាយមិនចង់ចេញធ្វើអោយអ្នកទើបនឹងចេញពីបន្ទប់ទឹកជ្រួញចិញ្ចើមមិនដឹងថាជីមីនចង់និយាយអីឬមួយនិយាយពីគេច្រើនដល់ត្រដិតហើយ?

To be continued.......
សរសេរដោយ៖ រ៉ាជេក៍🤍
       
        


You are reading the story above: TeenFic.Net