Ep19: វាភ្លាមៗពេកអូនមិនបានខលប្រាប់បង

Background color
Font
Font size
Line height


       ថ្ងៃបន្ទាប់ថេយ៉ុងចេញពីយាមលោកតាមែនវុលខលអោយទៅមើលថែហ្យុងស៊ីកនៅខុនដូរដោយសារមិនស្រួលខ្លួនខ្លាំង ឯគាត់រវល់នៅក្រៅប្រទេសហើយគាត់ក៏បានប្រាប់ហេតុផលដែរថាហេតុអីបានហ្យុងស៊ីកទៅជាបែបហ្នឹង។ថេយ៉ុងក៏យកព្រមទៅប៉ុន្តែក៏មិនភ្លេចហៅជីមីនទៅជាមួយមិនហ៊ានទៅម្នាក់ឯងហើយក៏មិនបានខលប្រាប់ជុងហ្គុកខ្លាចនាយខឹងព្រោះនាយមិនចូលចិត្តអោយនាងនៅក្បែរហ្យុងស៊ីកនោះទេប៉ុន្តែវាជាការសុំរបស់លោកតានាងប្រកែកមិនបានឡើយរឹតតែមិនអាចអោយជុងហ្គុកដឹងចាំទៅផ្ទះនិយាយប្រាប់ក៏បានកុំអោយឈ្លោះគ្នាអារម្មណ៍មិនល្អតាំងពីមិនទាន់ជួបគ្នា។
      "សិស្សច្បងយ៉ាងមិចហើយ?"ថេយ៉ុងចាក់សេរ៉ូមអោយនាយលេបថ្នាំរួចទើបសួរនាំ នាយងក់ក្បាលបញ្ជាក់ថាបានធូរខ្លះហើយ។
       "សិស្សច្បងមិនគួរធ្វើបាបខ្លួនឯងបែបហ្នឹងទេ!ទោះលោកតាប្រញាប់តែមនុស្សគ្រប់គ្នាត្រូវការគេង!"
       "បងដឹងហើយ បងសប្បាយចិត្តដែលថេយ៍បារម្ភពី
បងខ្លាំងបែបនេះ"
       "ខ្ញុំបារម្ភគ្រប់តែគ្នាហ្នឹង!!"
       "ហឹស!បាទបងដឹងតើ ប៉ុន្តែក៏ចាត់ទុកថាបងពិសេសដែលថេយ៍មកមើលថែដល់ផ្ទះមិនអ៊ីចឹង"
       "ខ្ញុំពិសេសជាងហ្យុងស៊ីកហ្យុងទៅទៀតព្រោះថេយ៍ទៅមើលថែហើយថែមទាំងគេងជាមួយទៀតផង"
       "ជីមីនជាមិត្តវាជារឿងធម្មតា"
       "ចុះបងមិនធម្មតាយ៉ាងមិច?ប្រយ័ត្នតែស៊ូជុនហ្យុង
ដឹងគាត់ស្តីអោយទៀតទៅ"
      "គេទៅអាមេរិកមិនទាន់មកវិញទេដូច្នេះបងនៅតែពិសេស"
      "ជាហើយមែនទេបាននិយាយច្រើនយ៉ាងនេះ?"ឃើញនាយសប្បាយចិត្តបែបនេះនាងកាន់តែពិបាកចិត្តមិនដឹងគួរប្រាប់នាយពីណាទៅណាទេថានាងមានសង្សារ។
       "ឃើញមុខថេយ៍បងជា50%បាត់ហើយ"
       "អ៊ីចឹងថេយ៍តោះទៅវិញព្រោះតាមមើលជា100%
ហើយបានជាមុខស្រស់ញញឹមបែបនេះ"
        "ខឹសៗបងមានជាឯណានៅឈឺតើ"
        "បានហើយឈប់លេងទៅបើសិស្សច្បងស្រួលខ្លួនហើយខ្ញុំសុំទៅគេងនៅផ្ទះព្រោះយាមមួយយប់មិនទាន់បានគេងពេញភ្នែកទេ"
         "រំខានជួយធ្វើអាហារអោយបងញាំបន្តិចសិនបានទេ?"តាមពិតបងប្អូនម៉ាក់ប៉ានាយក៏អាចខលអោយមកមើលថែបានតែមនុស្សនាយខូចចង់អោយនាងមកមើលថែ។
         "ចាំបន្តិចទៅអ៊ីចឹង"គ្រាន់តែថេយ៉ុងទៅបាត់ជីមីនសម្លឹងមើលមុខអ្នកឈឺដែលញញឹមស្រស់ដូចជាលែងឈឺហើយ។
         "តើហ្យុងគិតយ៉ាងមិចបើថេយ៍មានសង្សារ?"
         "??ជីមីននិយាយអី?"
         "ខ្ញុំចង់ដឹងហ្យុងឆ្លើយនឹងខ្ញុំមកបើថេយ៍មានសង្សារឬគូរដណ្តឹងរួចហើយបងគិតយ៉ាងមិច?"

         "បងច្បាស់ជាឈឺចាប់ហើយ"នាយខំលួចស្រលាញ់នាងមកយូរហើយគ្រាន់តែចាំនាងសារភាពតែបើនាងពិតជាមានសង្សារឬគូរដណ្តឹងមែននាយច្បាស់ជាឈឺចាប់ព្រោះនាយខំដាក់ចិត្តលើនាងតែម្នាក់។
        "ខ្ញុំថាបងត្រៀមចិត្តទុកអោយហើយទៅ"ជីមីននិយាយតែប៉ុន្នឹងក៏ក្រោកចាកចេញទៅរកថេយ៉ុងដែលកំពុងរៀបចំចិតបន្លែត្រៀមធ្វើអាហារទុកអោយនាយញាំ។ឯហ្យុងស៊ីកឮហើយរាងភ្លឹកបន្តិចដែរព្រោះនាយមិនធ្លាប់គិតទេថាថេយ៉ុងអាចនឹងមានសង្សារ ជីមីននិយាយបានន័យថាមិច?គេបានដឹងអីមក?ថេយ៉ុងមានសង្សារឬគូរដណ្តឹងមិនបានប្រាប់នាយឬ?

      ក្រឡេកមកមើលដាខ្យុងវិញព្យាយាមខលទៅជុងហ្គុកតែនាយមិនលើកទើបធ្វើអោយនាងរាងមួម៉ៅ។ដាខ្យុងក៏ក្រោកទៅរកប៉ារបស់នាងសួរពីក្រុមហ៊ុនជុងហ្គុក មើលទៅបែបចង់ទៅរកនាយដល់ទីតាំងតែម្តងហើយ។
      "បើបងមិនចង់លើកខ្ញុំទៅតាមជួបបងដល់កន្លែងតែម្តងក៏បាន"នាងចូលទៅតែងខ្ញុំរៀបចំដើម្បីទៅជួបនាយដល់ក្រុមហ៊ុននៅថ្ងៃត្រង់នេះឆ្លៀតបបួលនាយទៅញាំអាហារផង។
      "តើខ្ញុំគួរតែផ្ញើររូបនោះទៅពញ្ញាក់អារម្មណ៍គាត់ទេ?
ចង់ដឹងថាតើគាត់និងនាងពិតជាមានទំនាក់ទំនងអ្វីនឹងគ្នាមែនឬអត់?"ដាខ្យុងនឹកឃើញរួចក៏ផ្ញើរទៅភ្លាមៗមិនចាំយូរមុននឹងសរសេរអីតិចតួចលើនោះកុំអោយថាផ្ញើរទៅដូចជាចោទប្រកាន់នាង។

     ជុងហ្គុកធ្វើការទាំងស្មុគហើយដាខ្យុងខលមកមិនឈប់ក៏ចង់ខឹងតើខំបិទសម្លេងហើយនាងនៅផ្ញើរសារផ្ញើររូបស្អីមិនដឹងគួរអោយធុញមែន ថាកាលនៅរៀនទៅធុញហើយឥឡូវអាយុជិយ30អស់ហើយនៅតាមរញ៉េរញ៉ៃទៀត។នាយសម្រេចចិត្តយកទូរស័ព្ទមកចង់ផ្ញើរសារស្តីអោយតែស្រាប់តែឃើញរូបដែលថេយ៉ុងស្និតស្នាលជាមួយហ្យុងស៊ីក មើលទៅថេយ៉ុងជួយគ្រាដូចជាគេកើតអីចឹង។
      {ខ្ញុំឮថានាងជាអ្នកមើលថែម៉ាក់របស់បង មើលទៅនាងពូកែដល់ហើយថែមទាំងចិត្តល្អទៀតអ្នកណាក៏នាងជួយ}
      "អាចង្រៃនោះវាលេងល្បិចស្អី!"គេជឿលើថេយ៉ុងបើកាលណាមានអ្នកកើតអ្វីនាងគឺដឹងតែជួយមិនគិតពីខ្កួនឯងទេតែសំខាន់អាចង្រៃដែលធ្វើដួលនោះវាមានបំណងអីហើយកើតអីបានជាសង្សារនាយទៅគ្រាហ្នឹង។
     "ហើយនាងផ្ញើរអោយខ្ញុំមើលធ្វើអី?"ជុងហ្គុករាងឆ្ងល់
នាងដឹងរឿងមកពីណា គិតបន្តិចនាយក៏ចាប់បានថានាងច្បាស់ជាបានលេខនាយមកពីម៉ាក់របស់នាយមិនខានព្រោះលេខថ្មីរបស់នាយមិនសូវមានអ្នកមានទេ។
     {គឺគ្រាន់តែសរសើរដែលនាងមានចិត្តល្អដើរមើលថែអ្នកដទៃសូម្បីឌុកទ័រ}
     "គេជាមនុស្សល្អរួចចុះនាង?ឮមកថាមានបញ្ហានៅមន្ទីរពេទ្យមិនឈប់?ឈប់ខលមកខ្ញុំទៅខ្ញុំមិនទំនេរ
និយាយជាមួយនាងទេ!!"នាយតបតែប៉ុន្នឹងក៏Deleted
Message របស់នាងចោលខ្ទេចព្រមទាំង Block ចោលទៀតវាគួរអោយធុញទ្រាន់មិនដឹងជាការងារស្អីទេ
។ចំណែកដាខ្យុងវិញខំតបតែវាមិនចូលក៏ទៅជាលោតសញ្ញាបញ្ជាក់ថានាងបានប្លុកនាងធ្វើអោយនាងស្រែកខឹង
មិនគួរណានាងនាំរឿងអោយនាយកាន់តែមិនចូលចិត្តនាងសោះពិតជាចង្រៃមែន!!នេះបានន័យថានាយនិងនាងគ្មានទំនាក់ទំនងអ្វីទេតែបើអោយនិយាយគឺត្រឹមអ្នកស្គាល់ប៉ុណ្ណោះ នាយមិនឃើញមានប្រតិកម្មអ្វីជាមួយរូបនឹងផងតែនាងខ្លួនឯងដែលនាំរឿងឥឡូវអស់អីលេងជាមួយនាយហើយ។

     ជុងហ្គុកមិនអស់ចិត្តក៏ខលសួរនាំថេយ៉ុង ដំបូងថេយ៉ុងគ្រាន់តែប្រាប់ថាហ្យុងស៊ីកមិនស្រួលខ្លួនតែក៏ប្រាប់តែម្តងទៅថានាងទៅមើលថែនាយនៅខុនដូរប៉ុន្តែពេលនេះនាងមកដល់ខុនដូរវិញហើយតែជុងហ្គុកនាយ
មិនសប្បាយចិត្តព្រោះពេលទៅនាងមិនបានខលប្រាប់នាយ។
      "វាភ្លាមៗពេកអូនមិនបានខលប្រាប់បង"
     《តែក៏គួរណាខលប្រាប់បងពេលទៅដល់ផ្ទះគេដែរឬអូនតាំងចិត្តលាក់ទាំងគេមិនអោយដឹងដែរ?》
       "ចុះពេលនេះអូនខលទៅប្រាប់បងហើយតើ អូនមិនបានតាំងចិត្តលាក់"
      《បើមិនបានតាំងចិត្តលាក់អូនប្រាប់គេទៅថាអូនមានសង្សារហើយឬក៏នៅស្តាយ?!》
       "ជុងហ្គុក បងកំពុងតែរករឿងចោទប្រកាន់អូន?!"
      《ឬវាមិនពិត?អូនក៏ដឹងថាបងមិនចូលចិត្តគេ!!》
      "បើបងគិតបែបហ្នឹងក៏គិតបន្តទៀតទៅ!!"ផ្តាច់!! ថេយ៉ុងខឹងក៏ចុចបិទភ្លាមៗ មិនមែនគេស្តាយស្អីទេគ្រាន់តែមិនទាន់ហ៊ានមិចក៏នាយមិនយល់ចិត្តនាង?!នាងពិបាកសម្រេចចិត្តខ្លាំងណាស់ក្នុងពេលនេះ នាងមិនចង់ស្ថិតក្នុងស្ថានភាពបែបហ្នឹងទេ!!។តើអោយនាងធ្វើយ៉ាងមិចបានបើនាយល្អចំពោះនាងតាំងពីស្គាល់ដំបូងបើសិននាងប្រាប់ភ្លាមវាដូចជាបំផ្លាញមិត្តភាពមើលមុខគ្នាលែងចំហើយនាងក៏ពិបាកសម្របខ្លួននៅកន្លែងធ្វើការដែរ នាយមិនមែនជានាង នាយអាចនិយាយបានហើយតែនាងមិនទាន់ក្លាហានឡើយ។

      បែរមកមើលជុងហ្គុកវិញនាយក៏ខឹងខ្លាំងដែរតែក៏ព្យាយាមរំងាប់ព្រោះមុននេះនាយដូចជាជ្រុលដែលគ្រាន់តែរឿងប៉ុននេះនាយទៅរករឿងនាងដែលខំទៅមើលថែអ្នកដទៃហើយបែរជាមកត្រូវនាយស្តីអោយចោទប្រកាន់។
       "ហ្ហើយ!!"នាយដកដង្ហើមធំច្បូតសក់ច្បូតមុខទាំង

ធុញថប់លែងមានអារម្មណ៍ធ្វើការ។នាយមិនដឹងថាអារម្មណ៍បែបនេះវានឹងលេចឡើងនៅពេលណាទៀតទេបើសិននាយហាមឃាត់វាមិនបានធានាថាថេយ៉ុងនឹងស្អប់នាយមិនខាន។ ជុងហ្គុកព្យាយាមផ្តោតអារម្មណ៍លើការងារចាំទៅផ្ទះចាំលួងនាងបើសិនតេទៅទៀតដឹងតែនាងមិនលើកនោះទេ។

       ថេយ៉ុងសង្ងំគេងប៉ុន្តែគេងមិនលក់ទាំងតាំងចិត្តថាមកវិញគេងតែក្រោយពីឈ្លោះគ្នានិយាយមិនត្រូវនាងលែងងងុយ។ធម្មតាមានបញ្ហាអ្វីក៏នាងគេងលក់ដែរតែឥឡូវ
មិចក៏គេងលែងលក់ទៅហើយ?
       "ហាឡូលោកតា"
    《ហ្យុងស៊ីកគេយ៉ាងមិចហើយ?ចៅកំពុងនៅជាមួយគេមែនទេ?》
      "អត់ទេលោកតា គាត់លែងអីហើយ ពេលនេះខ្ញុំកំពុងគេងនៅផ្ទះ"
    《អរ តាស្មានថាឯងនៅផ្ទះជាមួយហ្យុងស៊ីកបើអ៊ីចឹងល្ងាចទៅជួយមើលគេផង ស្អែកតាទៅវិញហើយរំខានឯងបន្តិចទៀតចុះ តើមិនអីមែនទេ?》
       "មិនអីទេលោកតា ចាំខ្ញុំទៅមើលថែគាត់"
    《អរគុណថេយ៉ុងច្រើនណា》
     "ចាស៎"ទម្លាក់ទូរស័ព្ទចុះរួចថេយ៉ុងក៏ផ្ញើរសារប្រាប់ជីមីនថាគេនិងជុងហ្គុកឈ្លោះគ្នាឯជីមីនឮហើយក៏បារម្ភព្រោះតែគេមានអារម្មណ៍ដឹងតាំងពីនៅផ្ទះហ្យុងស៊ីកម៉្លេះ។
    《ហាឡូ!លោកតាអោយឯងទៅមើលថែគាត់ល្ងាចទៀតឬ?ល្ងាចនេះយើងជាប់ញាំអីជុំគ្រួសារហើយ
មិនអាចកំដរឯងទៅបានទេធ្វើយ៉ាងមិចទៅ?》
      "មិនអីទេយើងទៅម្នាក់ឯងក៏បាន"បើមិត្តរវល់ហើយគេទៅរំខានមិត្តយ៉ាងមិចបាន?គេក៏ត្រូវការមានក្តីសុខដែរ។
     《ឯងអាចទៅបានដែរឬ?យ៉ាងមិចយ៉ាងម៉ានិយាយជាមួយលោកចនអោយស្រួលបួលហើយអោយគាត់ជូនទៅ》
      "និយាយមិនត្រូវគ្នាផងឯងចង់អោយយើងទៅប្រាប់អោយគេជូនទៅផ្ទះសិស្សច្បងទៀតកាន់តែមិនអាចព្រោះគេមិនចូលចិត្តសិស្សច្បងនោះទេ"
     《បើឯងទៅម្នាក់ឯងនោះកាន់តែដុតកំហឹងគាត់លើសដើមហើយ》
      "អោយធ្វើយ៉ាងមិចយើងកំពុងតែគិតមិនចេញទើបខលទៅឯង"
   《វិធីដែលល្អគឺមានតែប្រាប់គាត់បើមិនអ៊ីចឹងពួកឯងនឹងកាន់តែឈ្លោះគ្នាខ្លាំងមិនខាន》
      "ហ្ហើយ!យើងមិនដឹងប្រាប់បែបណាទេព្រោះមនុស្សកំពុងនិយាយមិនត្រូវគ្នា!គេថាយើងមិនព្រមប្រាប់សិស្សច្បងឬមកពីយើងស្តាយ យើងឮហើយមិនដឹងថានិយាយបែបណាអោយគេយល់នោះទេ"
    《បើមិននិយាយគ្នាយើងក៏គ្មានវិធីដែរតែយើងគ្រាន់តែប្រាប់បើឯងមិននិយាយជាមួយគាត់ហើយគាត់ដឹងថាឯងទៅផ្ទះហ្យុងតែម្នាក់ឯងមិនប្រាប់គាត់ទៀតនោះគាត់នឹងកាន់តែខឹង រឿងក៏កាន់តែវែងឆ្ងាយពិបាកដោះស្រាយ》
      "ហេតុអីក៏ស្មុគស្មាញយ៉ាងនេះ!"
    《វានឹងមិនស្មុគស្មាញនោះទេបើអ្នកទាំងពីរបើកចិត្តនិយាយគ្នា》
      "គេជាអ្នកចោទ គេគួរតែបើកចិត្តនិយាយរកយើងមុន"
    《ឯងក៏គួរតែសម្របសម្រួលជាមួយគាត់ព្រោះរឿងនេះអ្នកទាំងពីរក៏ខុសដូចគ្នា ឯងគិតមើលទៅ ឯងមិនព្រមនិយាយប្រាប់ហ្យុងថាមានសង្សារឯលោកចនគាត់ប្រចណ្ឌគិតថាឯងស្តាយហ្យុងទើបមិនព្រមប្រាប់ ឯងគួរដឹងហើយថាមនុស្សប្រុសដែលស្រលាញ់យើងខ្លាំងគេក៏ប្រចណ្ឌខ្លាំងដូចគ្នា គាត់ខុសមកពីគិតថាឯងនៅស្តាយទាំងមិនដឹងថាឯងមានហេតុផល》
         ពួកគេនៅបន្តនិយាយគ្នារួចក៏បិទទូរស័ព្ទរៀងខ្លួនអោយថេយ៉ុងគេងគិតថាគួរឆាតទៅនិយាយគ្នាឬយ៉ាងណា?តែគេមិនឃើញផ្ញើរសារមកសុំទោសបើអ៊ីចឹងបានន័យថានាងខុសហើយ?អត់ទេនាងមិនបានខុសនាងមិនសុំទោសមុនដាច់ខាត!!គិតចុះគិតឡើងនាងក៏ងងុយគេលក់បាត់មិនបានដឹងឡើយថាក្នុងបន្ទប់មានកាំមេរ៉ា

សុវត្ថិភាព។ជុងហ្គុកបានឃើញត្រឹមកាយវិការមិនបានឮសម្លេងនោះទេហេតុនេះទើបនាយមិនបានដឹងថាថេយ៉ុងកំពុងនិយាយជាមួយអ្នកណា មើលទៅដូចជាតានតឹងខ្លាំងណាស់។
     
     * យប់

     ជុងហ្គុកថាទៅផ្ទះដើម្បីលួងថេយ៉ុងប៉ុន្តែមិត្តៗខលហៅអោយទៅជុំគ្នាទើបមិនទាន់បានទៅ ឥឡូវក៏ជ្រុលដល់យប់មិត្តៗនៅបបួលផឹកស្មើនេះមិនទាន់បានទៅផ្ទះទៀត។
      "យើងមិនទាន់ចង់មានសង្សារទេនៅកម្លោះអោយយូរសិន"ប៊ែកហ៊ុន
      "នៅលេងស្រីអោយបានយូរសិនក៏ថាទៅ"ផាដូ
      "ថាបែបនោះក៏បានព្រោះយកមកនាំជាប់ជើងជាប់ដៃធ្វើអីមិនបាន"
      "ពេលពួកយើងមានសង្សារកុំរអ៊ូថាអត់មានតែម្នាក់ឯងប្រយ័ត្នយើងធាក់!"
      "បើសិនដល់ពេលនោះចាំយើងរកមួយដែរកំដរកុំអោយពួកឯងbully"
      "ឆឹស!តោះជល់"
      "អាជុងឯងប្រញាប់ទៅណា?"អង្គុយផឹកសុខៗជុងហ្គុកស្ទុះក្រោកចាកចេញអត់និយាយមួយម៉ាត់ទើបធ្វើអោយមិត្តៗបារម្ភនាំគ្នាក្រោកទៅតាមខ្លាចថាគេមានគ្រោះថ្នាក់តាមផ្លូវ។
    "ពួកឯងផឹកបន្តទៅយើងមានការប្រញាប់ទៅផ្ទះ"
    "អឺ!ពួកឯងបើកឡានជូនមិត្តយើងអោយស្រួលបួល"
    "បាទចៅហ្វាយ"
    "អាជុងវាមានរឿងអីបានជាបន្ទាន់បែបនេះ?"
    "នៅផ្ទះវាមានបញ្ហាអីទេដឹង?"
    "មានតែចាំស្តាប់វានិយាយប្រាប់ហើយមើលទៅ"
    "តោះទៅខាងក្នុងវិញចាំមួយម៉ោងទៀតខលសួរវា"
   
      បែរមកមើលអ្នកក្តាប់ទូរស័ព្ទអង្គុយក្នុងឡានទាំងមុខក្រហមខឹងព្រោះមានអ្នកផ្ញើររូបថេយ៉ុងនៅជាមួយហ្យុងស៊ីក សំខាន់នៅខុនដូរ អាចង្រៃនោះអង្អែលក្បាលថេយ៉ុងថែមទៀត!ហេតុអីនាងទៅខុនដូរអាចង្រៃនោះ?មិនមែនទៅមើលថែវាទេដឹង?គ្រាន់តែបានឃើញរូប នាយអង្គុយលែងជាប់កៅអីបាត់ទៅហើយទើបបញ្ជាកូនចៅអោយបើកឡានទៅផ្ទះអោយលឿនបំផុតព្រោះនាយទ្រាំទប់កំហឹងទៅមុខទៀតលែងបានហើយ។
       "ចុងក្រោយមនុស្សស្រីនៅតែជាចំណុចខ្សោយរបស់ឯង អ៊ីចឹងលើកនេះយើងអោយឯងដេកលើគ្រែពេញមួយជីវិតលែងក្រោកទៅចុះ"លើកមុនស្មានថាលែងបានដើរឃើញពន្លឺថ្ងៃហើយប៉ុន្តែនាយបែរជាមានសំណាងមាន មនុស្សស្រីមកមើលថែចាំមើលលើកនេះគេលេងអោយ
ពិការដេកតែលើគ្រែពិតៗអោយមើល។

មួយថ្ងៃអេតមីនផុសតែមួយភាគអោយទេកុំអោយអ្នកអានខ្ចិលvoteច្រើន☺️
To be continued.....
សរសេរដោយ៖ រ៉ាជេក៍🫶
    
   


You are reading the story above: TeenFic.Net