ដាខ្យុងត្រឡប់មកវិញក៏សាកឆាតទៅigរបស់ជុងហ្គុកប៉ុន្តែនាយមិនតបឡើយចេះសំណាងនាងបានសុំលេខទូរស័ព្ទជុងហ្គុកពីអ្នកមីងកុំអីប្រហែលគ្មានអ្វីទាក់ទងនាយឡើយ។
"បងនៅចាំដែរទេ?ខ្ញុំយ៉ុន ដាខ្យុងមិត្តរួមថ្នាក់របស់បងនិងមូរីនោះអី"
"ខ្ញុំខលទៅព្រោះនឹកចង់បបួលមកញាំអាហារជុំគ្នា
ម្តង ខ្ញុំកម្របានមកកូរ៉េណាស់តើបងទំនេរទេ?"
"អ៊ីចឹងប្តូរមកជាពេលយប់ផឹកជាមួយគ្នាមួយកែវពីរ
រំលឹកអនុស្សាវរីយ៍បន្តិចក៏បាន"
"បងទំនេរថ្ងៃណាខលឬក៏ផ្ញើរសារប្រាប់ខ្ញុំមកចាំខ្ញុំទៅ"
"ខ្ញុំមកស្តារទីនេះ2ខែអ៊ីចឹងខ្ញុំមានពេលជួបជុំមិត្តចាស់ដូចជាបងនិងអ្នកដទៃទៀត"
"អ៊ីចឹងបងយល់ព្រមហើយណា?ខ្ញុំសប្បាយចិត្តណាស់"
"ថ្ងៃនោះក៏បានខ្ញុំនឹងទៅ"ដាខ្យុងបិទទូរស័ព្ទទាំងសប្បាយចិត្តព្រោះអីនាងមានឱកាសក្បែរជុងហ្គុកកាន់តែច្រើនចាំមើលនាងនឹងចំណាយពេល2ខែនេះញ៉ែយកនាយអោយបាន នាងមិនខ្វល់ទេថានាយមានសង្សារហើយឬនៅសំខាន់នាងចង់បាននាយ!
រីឯជុងហ្គុកកំពុងតែចាក់ទឹកដោះគោផឹកហើយយកអោយអ្នកខាងលើមួយកែវដូចគ្នា។មុននេះយកទូរស័ព្ទមកនិយាយការងារមួយភ្លេតក៏មានលេខប្លែកខលមកទើបនាយលើកមិនស្មានថាជាមិត្តរួមថ្នាក់ដែលលួចស្រលាញ់នាយ នៅចាំនាយទៀតស្មានតែភ្លេចបាត់ហើយ
ដែលសំខាន់មករំលឹកម៉ូរីអោយនាយឮរាងចង់មួម៉ៅបន្តិចដែរ។ក្រោយចាក់ហើយក៏លើកយកទៅអោយអ្នកខាងលើ
ផឹកដើម្បីចូលគេងទាំងអស់គ្នា។
"នេះរបស់អូនញាំទៅនឹងអាលបានចូលគេង"
"អរគុណ"
"លោកមិនធ្វើការទេហ្ហេស?"
"បងបង្ហើយការងាររួចហើយ ណាមួយបងមិនចង់យកការងារមកធ្វើបន្ថែមនៅផ្ទះទេចង់ចំណាយពេលជាមួយអូនអោយបានច្រើនៗ"នាយចូលមកអោបថើបនាងជាច្រើនខ្សឺតទាំងនាងកំពុងផឹកទឹកដោះគោមិនរួចផង។
"អ្ហឹម!!"នាងផឹកសល់បន្តិច ជុងហ្គុកក៏លើកមកផឹកទាំងអស់រួចក៏ទាញនាងមកថើបបញ្ចូនទឹកដោះគោតាមមាត់ ថេយ៉ុងប្រឹងលេបចង់ឈ្លក់ហ៊ាចេញមកក្រៅ។
"អឹម! ហ្ហឹម"ទឹកដោះគោអស់ហើយមិនព្រមដកមាត់ចេញទៀតប្រុសម្នាក់នេះយូរទៅកាន់តែញ៉ាមហើយ
តើ។
"អ្នកណាអោយលេងបែបនេះវិសនឹងឈ្លក់ទៅហើយ"
"ធ្វើបែបនេះអោយទឹកដោះគោសាបទៅជាផ្អែមឆ្ងាញ់នោះអី"នាយញញឹមខិលចូលទៅថើបមាត់នាងញាប់ៗរហូតដល់នាងថយគេងរៀបស្មើលើពូក។កែវភ្នែកច្រឡឺម
សម្លឹងមើលមួយតួខ្លួននាងបែបចង់លេបត្របាក់អោយនាងឃើញច្បាស់ៗឡើងស្រៀវឆ្អឹងខ្នង។
"ពួកយើងធ្វើវាទៅ"នាយស្មើឡើងទាំងអារម្មណ៍ពុះកញ្រ្ជោលដៃចាប់ផ្តើមនៅមិនស្ងៀមរុនរានលូកលាន់តិចៗ
សសៀរតាមភ្លៅនាងអូសទៅមកថ្នមៗ។
"តែស្អែកខ្ញុំយាម"
"តែបន្តិចប៉ុណ្ណោះណា"នាយអោនទៅធ្វើទឹកមុខកំសត់សុំអង្វរឡើងគួរអោយខ្នាញ់ចំណែកថេយ៉ុងក៏រាងទន់ចិត្តតិចៗតែទើបងាកមុខចេញទាំងអៀនមិនហ៊ានតប។
"សន្យាថាថ្នមនិងធ្វើមិនយូរទេ"គេល្បួងនាងព្រមទាំង
ជុងហ្គុកថាមួយទឹកប៉ុន្តែពីរដងទើបនាយព្រមឈប់ព្រោះមេខ្លារករឿងងងុយគេងទើបបីទៅសម្អាតខ្លួនហើយឡើងគេងអោបគ្នាធម្មតា។
"សឺត!រាត្រីសួស្តីអូនសម្លាញ់"ថេយ៉ុងគ្រាន់តែងក់ក្បាលព្រោះងងុយខ្លាំង តាមទម្លាប់ម៉ោង10 នាងគេងលក់បាត់ហើយតែនេះជ្រុលដល់ម៉ោង11-12នាងកាន់តែទន់ភ្នែក។
ព្រឹកឡើងជុងហ្គុកក្រោកធ្វើអាហាររួចទើបមកដាស់តែថេយ៉ុងនៅងងុយទើបនាយត្រូវដើរតួនាទីជាលោកប៉ាងូតទឹកអោយកូនហើយក៏ងូតខ្លួនឯងដែរ។នាយដុះខ្លួនអោយលុបមុខអោយសឹងតែថាដុះធ្មេញអោយទៀតព្រោះយប់មិញជាកំហុសនាយដែលធ្វើលើសអោយនាងគេងមិនគ្រប់ម៉ោងក្រោកមិនរួច។
"អូនប្រាប់បងហើយថាអូនយាម"ពេលងូតទឹករួចជុងហ្គុកក៏ដាក់ថ្នាំលើច្រាស់ហុចអោយ ពេលដុះរួចក៏តាំង
ងាកមកបន្ទោសនាយបែបកូនក្មេងតែត្រូវនាយលីចេញមកខាងក្រៅស្រែកយ៉ៃ។នាងចងពង់ នាយស្លៀកកន្សែង
នាយលីនាងចេញមកក្រៅមុននឹងដាក់នាងលើពូកជូតសក់ ផ្លុំសក់អោយនិយាយទៅធ្វើទាំងអស់តែម្តង។
"ត្រូវការអោយបងទៅជួយធ្វើការអូនទេ?"
"ល្អបងទៅធ្វើការជំនួសអូនទៅ អូនគេងនៅខុនដូរ"
"សឺតៗពូកែឌឺណាស់ម៉ោះទៅញាំបបរអោយស្វាង"នាយលើកលីនាងចុះទៅខាងក្រោមមិនមែនបីទេគឺលី ចំមែនហើយប្រុសម្នាក់នេះ។
"នេះបបររបស់អូនសុទ្ធតែមឹកនិងបង្គាបងបកដាក់អោយច្រើនណាស់"
"នេះជាកាតរបស់បង បងអោយអូនជាអ្នកកាន់"
"??ពួកយើងមិនទាន់ក្លាយជាប្តីប្រពន្ធនឹងគ្នាទេ"មិចក៏អោយលុយនាងជាអ្នកកាន់?មិនកើតទេលុយច្រើនណាស់សុទ្ធតែកាតខ្មៅមិនដឹងថាច្រើនយ៉ាងណាទេ
នាងមិនហ៊ានស្រម៉ៃឡើយថាបើបាត់កាតនេះនោះ។
ក្រោយពីញាំរួចរាល់ក៏នាំគ្នាទៅធ្វើការប៉ុន្តែថេយ៉ុងសុំអោយនាយប្រើឡានមិនមែនត្រកូលចនខ្លាចគេចាប់បាន
សំណាងឡាននាយប្រើស្គត់កញ្ចក់ខ្មៅមិនអោយអ្នកណាមើលឃើញហើយនាយក៏យល់ថាហេតុអីថេយ៉ុងធ្វើបែបហ្នឹង ណាមួយពួកគេកំពុងតែល្បីផងមិនអាចបណ្តោយទេ
ពួកអ្នកសារព័ត៌មានតាមលួចថតទៅចុះផ្សាយទៀតឥឡូវហើយ។
"សឺតៗទៅធ្វើការចុះ"
"ជុប!ល្ងាចជួបគ្នា"ទើបតែលើកហ្នឹងទេនាងថើបនាយហើយទៅធ្វើការ។ថ្ងៃនេះច្បាស់ជាញញឹមរីកមុខមិនខានទេបានសង្សារថើបមាត់មុនទៅធ្វើការដែលសំខាន់ពួកគេប្តូរមកហៅបងអូនស្តាប់ទៅឡើងពិរោះ អាការៈនាយដូចមនុស្សទើបតែមានស្នេហាលើងដំបូងលើសថេយ៉ុងទៀត។
"បើកទៅក្រុមហ៊ុនទៅ"នាយឈប់ញញឹមរួចក៏បញ្ជាកូនចៅអោយបើកឡានទៅក្រុមហ៊ុនទាំងមុខមាំខ្លាចកូនចៅឃើញ។
ថេយ៉ុងចូលមកខាងក្នុងទាំងអារម្មណ៍ល្អប៉ុន្តែក៏ធ្វើធម្មតាមិនចង់អោយអ្នកណាមកចាប់អារម្មណ៍លើនាងនោះទេ។
"ថេយ៉ុងតោះ"
"ចាស៎ទៅហើយ"
"មានអ្វីសប្បាយចិត្តមែនទេ?"
"ចាំម៉ោងបាយចាំយើងនិយាយប្រាប់"
"អូខេៗ"
"តោះសិស្សច្បងយ៉ុងជូ"
"ចាស៎តោះ!"ពួកគេក៏នាំគ្នាទៅជាមួយគ្នាឯជីមីនក៏រៀបថ្នាំទុកអោយហើយចាំវេជ្ជបញ្ជាមកដល់រៀបថ្នាំចូល។
"សិស្សច្បងកើតអី?"សុខៗហ្យុងស៊ីកស្រាប់តែងងឹតមុខទើបថេយ៉ុងចូលមកសួរនាំដោយសារមួយរយៈនេះនាយឧស្សាហ៍មកយឺតហើយភ្នែកស្លក់ដូចមិនសូវបានគេង។
"បងមិនអីទេ"
"បើមិនស្រួលខ្លួនសុំច្បាប់ទៅអោយលោកគ្រូដូហាជំនួសក៏បាន"
"មិនអីទេកុំរំខានគេអី"
"ខ្ញុំជួយមើលក៏បានហ្យុងកុំបារម្ភអីទៅសម្រាកទៅ"យ៉ុងជូជួយបញ្ចុះបញ្ចូលថែមព្រោះមើលទៅនាយមិនសូវស្រួល។
"មែនហើយមានសិស្សច្បងយ៉ុងជូនៅ សិស្សច្បងទៅសម្រាកនៅបន្ទប់ទៅ"
"អ៊ីចឹងបងផ្ញើរផង"
"ចាស៎!"
"ម៉ោះចាំខ្ញុំជូនទៅ"ថេយ៉ុងជួយគ្រានាយទៅបន្ទប់សម្រាករបស់នាយដែលសកម្មភាពទាំងនេះស៊ូចាងថតទុកទាំងញញឹមផ្ញើរអោយដាខ្យុងមើល។អោយតែនាងធ្វើអីស៊ូចាងថតផ្ញើរអោយដាខ្យុងមើលជានិច្ច ឯជីមីនក៏តាមថតបន្តកុំចង់ហក់ បើសិនមានករណីចោទប្រកាន់អ្វីមួយលើថេយ៉ុងគេនឹងបានបង្ហាញថាអ្នកណាជាអ្នកធ្វើ។
"មានមន្តស្នេហ៍ណាស់ណ៎ហឹស"ដាខ្យុងមើលទូរស័ព្ទហើយញញឹមពេបមាត់ជ្រេញដែលថេយ៉ុងធ្វើជាជួយអ្នកដទៃទាំងមិនដឹងថាវាជាចរិតពិតរបស់នាង។
"យើងចង់ដឹងណាស់ថាឯងបានមើលថែជុងហ្គុកឬអត់ បើមិនមែនឯងតើជុងហ្គុកទាក់ទងស្រីណាទៅ?"
"យើងមានគំនិតហើយថាគួរអោយស្រីម្នាក់នោះបង្ហាញខ្លួនយ៉ាងមិច"នាងញញឹមមានល្បិចពេញខួរក្បាលចាំមើលចុះថានាងនឹងធ្វើបែបណាពេលជួបជុងហ្គុក។
រឿងនៅវែងឆ្ងាយទៀតឆាប់ភ័យម៉េសរឿងអត់សេដ
មិចមានជាតិណាផ្អែមរហូតទេ🫠
To be continued.......
សរសេរដោយ៖ រ៉ាជេក៍🤍
You are reading the story above: TeenFic.Net