ពួកគេញាំអាហាររួចក៏ទៅផ្នែកជាមួយគ្នាវិញ អង្គុយលេងនិយាយពីនេះពីនោះបែបរាប់អាន។យ៉ុងជូ
នាងនិយាយពីជីវិតនៅបារាំងដែលនាងទៅរៀនថាវាបែបណាហើយយ៉ាងមិចខ្លះ។
"ឆ្នាំបញ្ចប់ហើយតើពិបាកខ្លាំងទេ?"
"បើនិយារឿងពិបាកវាពិបាកហើយពិបាកតាំងពីទៅដល់ដំបូងទោះជាស្រលាញ់ប៉ុន្តែមិនមែនបានន័យថាធ្វើអ្វីក៏រលូននោះទេគ្រាន់តែស្រលាញ់យើងមានកម្លាំងចិត្តចង់ធ្វើ វាហត់ពិតមែនពេលខ្លះខ្ញុំសឹងតែចង់បោះបង់ចោលទៅហើយ រៀន8ឆ្នាំគិតមើលទៅវាយូរណាស់ឥឡូវខ្ញុំអាយុជិត30ទៅហើយគ្មានពេលថែសម្រស់ទេ នៅត្រូវចេញធ្វើការទៀត"
"ពេលធ្វើការក៏មានពេលសម្រាកហើយ កុំបារម្ភអី
ជាឌុកទ័រចង់ស្អាតមិនខ្វះទេកន្លែង"
"ខ្ញុំចង់បានធម្មជាតិ"
"ផលិតផលក្នុងស្រុកយើងក៏មិនខ្វះដែរ"
"ប្រើបានមុខប៉ុននេះចាត់ទុកថាសំណាងហើយ"
"តែថាខ្ញុំមើលមិនដឹងពិតមែនថាសិស្សច្បងអាយុ28ឆ្នាំ ខ្ញុំស្មានថា25-26តើ"
"ពិតមែនហើយ បើថេយ៉ុងមិនប្រាប់ខ្ញុំហៅអូនបាត់ហើយ"
"អ្នកទាំងពីរពូកែនិយាយពេកហើយ"នៅបារាំងក៏គ្មានអ្នកណាមើលដឹងថានាងអាយុប៉ុន្នឹងដែរ តើនាងក្មេងពិតមែនហ្ហេស?
"និយាយការពិតមិនបានកុហកនោះទេ"
"ខ្ញុំយកវេននេះចុះដើម្បីបានជជែកលេងជាមួយអ្នកទាំងពីរ"
"ពួកខ្ញុំវេនស្អែក ថ្ងៃនេះធ្វើការប៉ុណ្ណោះ"
"អរ okay ខ្ញុំយកវេនស្អែកហិហិ"ពួកគេនាំគ្នាសើច
លេងសប្បាយសុខៗដាខ្យុងដើរចេញមកពីណាមិនដឹងស្រែកឡើងចាច។
"តើមានរឿងអី?"ពួកគេទាំងបីខំរត់ទៅមើលហើយអ្នកផ្សេងក៏រត់ទៅមើលគិតថានាងប្រហែលជាមានគ្រោះថ្នាអ្វីហើយ។
"នាងកើតអីដាខ្យុង?"យ៉ុងជូមកសួរនាំតែត្រូវដាខ្យុងសម្លក់
"មិនមែនជារឿងរបស់នាងទេ!!"នាងនិយាយហើយក៏ចាកចេញទៅធ្វើហីមិនបានខ្វល់ថាគ្រប់គ្នានៅទីនេះខំរត់មកមើលស្មានតែនាងមានបញ្ហាអ្វីនឹងបានជួយដោះស្រាយ។
"ស្អីរបស់នាងហ្នឹង?!ខ្ញុំថាមិនបានប៉ុន្មានថ្ងៃទេលោកតាមែនវុលចារឈ្មោះដកចេញពីមន្ទីរពេទ្យមិនខាន"
ជីមីនតាមសម្លឹងមើលរឹកពា គេទាយថាមិនបានប៉ុន្មានថ្ងៃទេលោកតាដេញចេញមិនខាន គាត់មិនយកមនុស្សបែបនេះអោយមករៀននៅមន្ទីរពេទ្យគាត់នាំអាប់អោនទេ
សម្តីសំដៅ រឹកពារចេញមកគ្មានគ្រូបាអាចារ្យណាប្រដៅបានទាល់តែលោកតាមែនវុលមក។
"ហេតុអីក៏នាងមានចរិតបែបនេះ?!"
"នៅសាលាគ្រូអប់រំ បង្រៀនពីវិន័យបានល្អណាស់ប៉ុន្តែខ្ញុំមិនដឹងថានាងយ៉ាងមិចនោះទេ"អ៊ីចឹងបានន័យថាមកពីចរិតរបស់នាងគឺវាបែបហ្នឹង!។
"បានហើយកុំទៅខ្វល់លើកក្រោយអោយចាំ ស្រីម្នាក់ហ្នឹងកើតអីកុំទៅជួយកុំទៅសួរ"
"ជីមីន..."
"អា៎វ!ក៏ឃើញមិនចឹងថានាងមានចរិតបែបណា"
"កុំទៅក្បែរទៅបានហើយមិនបាច់និយាយបែបហ្នឹងទេបើសិននាងបញ្ហាយើងត្រូវតែជួយព្រោះយើងជាសមាជិកក្នុងផ្ទះណា"
"ដឹងហើយៗតោះ"គេចេះតែទប់មិនជាប់ឃើញមនុស្សបែបហ្នឹងភ្លេចខ្លួនថាជាម្ចាស់ផ្ទះ។
បកមកមើលអ្នកស្រែកមុននេះគឺដោយសារបានឃើញព័ត៌មានគេសរសេរពីចន ជុងហ្គុកដឹកដៃសង្សារទៅមើលផ្ទះថ្មីនោះអី។នាងគ្រាន់តែឃើញក្តៅក្បាលទ្រាំមិនបាន គេឮថាពួកគេបែកគ្នាកាលពី2ឆ្នាំមុនហើយតើ ហេតុអីបានជាមកបណ្តើរគ្នាទៅមើលផ្ទះថ្មីទៀត?!មិនពិត!គេខំត្រឡប់មកចង់ញ៉ែនាយម្តងទៀតនាយមិនអាចផ្សះផ្សារជាមួយស្រីថោកទាបនោះទេ។
ជុងហ្គុកកំពុងមមាញឹកនឹងការងារមិនបានចាប់អារម្មណ៍ពីព័ត៌មាននោះទេ អ៊ីស៊ុនឃើញដែរប៉ុន្តែមិនបានប្រាប់ចៅហ្វាយខ្លាចនាយបែកអារម្មណ៍។ប៉ុន្តែគេមិនទាន់បានប្រាប់ផងទូរស័ព្ទនាយក៏រោទិ៍ឡើងជាលេខរបស់ថេយ៉ុង។
"អូនខលមកបងមានការអី?"
《លោកបានឃើញព័ត៌មានដែរទេ?》
"??ព័ត៌មានអី?បងរវល់ធ្វើការមិនទាន់បានបើកទូរស័ព្ទមើលទេ?"នាយនិយាយហើយអ៊ីស៊ុនក៏ហុចiPad
អោយនាយមើលឃើញថាវាជារូបដែលគេកាន់ដៃថេយ៉ុងយប់មិញសំណាងហើយមិនបានឃើញមុខ ឃើញតែពីក្រោយនិងចំហៀងមុខជុងហ្គុក។
《វាជារូបពួកយើងយប់មិញ!》
"បងឃើញហើយ មិនអីទេអូនកុំបារម្ភអីចាំបងចាត់ការ"នាយគិតថានាងខលមកប្រហែលជាបារម្ភខ្លាចមានអ្នកដឹងដូច្នេះទើបខលមកសួរណាមួយនាងប្រហែលមានហេតុផលមិនទាន់ចង់អោយគេដឹងឯនាយក៏ដូច្នេះ មិនថាតែតាមចិត្តនាងដែលទើបនឹងទាក់ទងគ្នាទេប៉ុន្តែនាយទើបតែសាងក្រុមហ៊ុនឡើងមិនទាន់ចង់អោយមានព័ត៌មានអ្វីផ្ទុះឡើងទេ។
《 លោកមិនអីមែនទេ?》
"បង Okay គ្រប់យ៉ាងខ្លាចតែអូនវិញទេ"នាងស្ងាត់បន្តិចទើបតបសួររឿងផ្សេង។
《 ចុះលោកញាំអីហើយឬនៅ?》
"ចប់ការងារបងញាំហើយ នៅបន្តិចទៀតប៉ុណ្ណោះ"
《ម៉ោងប៉ុន្មានហើយ?!!!ធ្វើយ៉ាងណាក៏មិនគួរភ្លេចញាំបាយដែរ!ញាំហើយធ្វើបន្តមិនបានទេឬ?》
"ហឹស បាទបងដឹងហើយតែម្តងប៉ុណ្ណោះ"
《ម្តងក៏មិនបានដែរ!!》
"បងញាំក៏បាន អូនកុំខឹងអី"
《ឆាប់ញាំទៅប៉ុន្នឹងបានហើយ》
"ហឹស បារម្ភក៏មិននិយាយចូលចិត្តស្តីអោយណាស់"
បានមួយទុកស្តីអោយពេលនាយធ្វើអីខុស មុននេះស្មុគ្រការងារពេលអូនខលមកបារម្ភដេញអោយញាំបាយក៏ញញឹមស្រស់ស្រាយភ្លាមណ៎ អ៊ីស៊ុនអង្គុយមើលឡើងញញឹមតាម។
"ញញឹមស្អីឯង?!"មុននេះញញឹមដល់ងាកឃើញកូនចៅញញឹមញញែមក៏មុខស្មើរភ្លេត។
"ញញឹមតាមចៅហ្វាយ"
"ឥឡូវយើងឈប់ញញឹមហើយឈប់ញញឹមហើយទៅធ្វើការទៅ!!"
"ញញឹមបន្តិចមិនបានដែរកាចម៉្លេះ"អ៊ីស៊ុនលួចរអ៊ូតិចៗម្នាក់ឯងយក ipad ហើយក៏ចាចេញទៅធ្វើការងារបាត់ខ្លាចចៅហ្វាយដេញទៀត។
"ហាឡូផាដូ"
《យើងមកដល់កូរ៉េហើយ》
"ហាស?!ហេតុអីសុខៗមកកូរ៉េ?"
ល្ងាចចេញពីធ្វើការដាខ្យុងប្រញាប់ចេញពីមន្ទីរពេទ្យ
ទៅផ្ទះត្រកូលចនព្រោះចង់ដឹងសឹងដាច់សរសៃរឈាម
បើទោះជារឿងនោះបាត់ពីលើទំព័រ ព័ត៌មានក៏ដោយក៏នាងនៅតែចង់ដឹងថាពួកគេនៅទាក់ទងគ្នាទៀតឬអត់។ឯថេយ៉ុងវិញចេញមកជុំគ្នាជាមួយជីមីននិងយ៉ុងជូ ដើរផងនិយាយផងប៉ុន្តែមើលទៅជីមីនហាក់ដូចមិនបាននិយាយរឿងធ្វើបាបស៊ូចាងវិញនោះទេព្រោះដឹងថាថេយ៉ុងប្រាកដជាមិនធ្វើជាមួយទេហើយក៏ប្រហែលមិនចេះលាក់លៀមដែរទើបសម្រេចចិត្តធ្វើម្នាក់ឯង។
ចូលមកដល់ថ្ងៃថ្មីម្នាក់ៗស្រស់ស្រាសម្បើមណាស់
តែដាខ្យុងនាងកំពុងតែតាមសម្លឹងមើលថេយ៉ុងមិនដាក់ភ្នែកឯស៊ូចាងក៏សង្កេតឃើញក៏ធ្វើជាចូលនិយាយរាក់ទាក់ខ្លាចលោបានរាប់អានគ្នារកអ្នកចាត់ការថេយ៉ុងជុំគ្នាបាន។
"នាងឈរមើលអ្វីហ្នឹង?"
"គ្មានអ្វីទេ!ហើយក៏មិនពាក់ព័ន្ធនឹងបុគ្គលិកដូចនាងដែរ!"
"អេ៎!ឈប់សិន អ្នកនាងមានរឿងអ្វីអាចសួរខ្ញុំបានណាចាត់ទុកថាជាជំនួយការនាងទៅចុះ"ដាខ្យុងស្តាប់ទៅ
ទំនង មានអារម្មណ៍ថានាងដូចជាចង់ធ្វើកូនចៅនាងយ៉ាងមិចមិនដឹងទាំងមិនបានស្គាល់ពីស៊ូចាងច្បាស់។
"ប្រាកដឬេថានាងចង់ធ្វើជាកូនចៅខ្ញុំ?"
"អ្នកនាងមានអ្វីអោយខ្ញុំជួយឬ?"
"ខ្ញុំចង់ដឹងពីស្រីម្នាក់នោះ!!"ដាខ្យុងចង្អុលទៅថេយុងធ្វើអោយស៊ូចាងលួចញញឹមក្នុងចិត្តតែប៉ុននេះមានគ្នាចាត់ការស្រីម្នាក់នោះហើយ។
"ល្ងាចជួបគ្នាបន្តិចទៅខ្ញុំនឹងប្រាប់លម្អិតពីស្រីម្នាក់ហ្នឹង!!"
"ក៏បាន!"ដាខ្យុងញញឹមពេបមាត់ព្រោះមានអ្នកមកអែបអបនាងដែរតើស្មានថាគ្មានទៅហើយ ហៅថាមន្ទីរពេទ្យល្អស្អីទៅតាមពិតក៏មានមនុស្សមិនល្អដែរសោះ។
"ពួកនាងចង់ធ្វើស្អីចេះ!!"ជីមីនគិតក្នុងចិត្តទាំងចង់ដឹងព្រោះមើលទៅពួកគេនិយាយដូចត្រូវរូវគ្នាណាស់ដែលសំខាន់សម្លឹងទៅថេយ៉ុងរបស់គេមិនដាក់ មានអារម្មណ៍មិនស្រួលសោះ។
គ្រាន់តែដល់ម៉ោងចេញពួកគេក៏នាំគ្នាចាកចេញទៅជាមួយគ្នាឯជីមីនប្រញាប់តាមទៅរកតែថេយ៉ុងសួរនាំមិនទាន់លឿននោះលឿន។
"ជីមីនប្រញាប់ទៅណាហ្នឹង?"
ងាកមកមើលពីរនាក់ដែលណាត់គ្នាមកនិយាយរឿងថេយ៉ុងវិញកំពុងតែញាប់មាត់សម្បើមណាស់ពិសេសស៊ូចាងតែម្តង។
"ចុះនាងដឹងទេថាស្រីម្នាក់នោះមានទំនាក់ទំនងអ្វីជាមួយគ្រួសារចន?"ដោយសារម្សិលមិញនាងស្តាប់មិនសូវយល់ព្រោះលោកស្រីចននិយាយបន្លប់។
"ចាស៎?!ដូចជាអត់មានទេឮថានាងត្រឹមជាគ្រូពេទ្យថែទាំលោកស្រីចនប៉ុណ្ណោះ"
"ចុះមានពាក់ព័ន្ធនឹងជុងហ្គុកឬអត់?"
"ថេយ៉ុងនាងធ្លាប់ជួបលោកចនកាលពីគាត់មកពីបារាំងហើយចំពេលនាងទៅមើលថែលោកស្រីចន"
"ចុះមានសួរថានាងមានទំនាក់ទំនងអ្វីជាមួយជុងហ្គុកដែរទេ?"
"មិនបានសួរទេតែមើលទៅថេយ៉ុងនាងធម្មតាណាមួយនាងក៏មិនងាយស្រលាញ់អ្នកណាស្រាប់ហើយ
រឹកពារសម្បើមណាស់គ្រូពេទ្យនិងបុគ្គលិកនៅទីនោះសុទ្ធតែស្រលាញ់ចូលចិត្តនាង"
"នាងសម្បូរមន្តស្នេហ៍ណាស់ហ្ហេស?"តិចជុងហ្គុករបស់នាងលង់ស្នេហ៍ស្រីម្នាក់នោះដែរ?
"គួរសមឌុកទ័រពីបីសាលស្រលាញ់នាងតែនាងមិនបានយល់ព្រមជាមួយសូម្បីម្នាក់"
"ឋានៈធម្មតាសោះឌុកទ័រសុំស្រលាញ់មិនព្រមអស្ចារ្យពេកហើយ"
"អ្នកនាងចង់ដឹងអ្វីទៀត?"
"គ្មានទេប៉ុន្តែខ្ញុំចង់អោយនាងតាមដានស្រីម្នាក់នោះអោយខ្ញុំ"
"អ្នកនាងចង់ធ្វើអី?"
"ខ្ញុំកំពុងសង្ស័យរឿងមួយ គ្រាន់តែស៊ើបអោយខ្ញុំទៅបានហើយ"
"ចាស៎ខ្ញុំដឹងហើយ"ពួកគេជជែកគ្នាហើយក៏បំបែកគ្នាដែលសម្លេងក៏ដូចជាវីឌីអូជីមីនលួចថតទុកដើម្បីចាត់ការពួកនាងនោះអី។
"យើងធ្វើតាមឯងសិនចុះពេលយើងកំចាត់គីម ថេយ៉ុងបានឯងគឺជាអ្នកបន្ទាប់"ស៊ូចាងញញឹមពេបមាត់សម្លឹងអ្នកចាកចេញទៅទាំងសប្បាយចិត្តដោយសារមានគ្នាចាត់ការថេយ៉ុងអោយចេញពីផ្លូវ។
"យើងអោយឯងសប្បាយចិត្តសិនចុះបន្តិចទៀតយើងនឹងអោយឯងអស់ការងារធ្វើមិនខាន"ជីមីនសម្លឹងមើលស៊ូចាងដែលដើរចេញពីហាងទាំងខឹងព្រោះពួកគេមានគម្រោងធ្វើបាបថេយ៉ុង គេក៏ប្រហែលជាត្រូវប្រាប់រឿងខ្លះៗដល់ថេយ៉ុងអោយគេប្រយ័ត្នខ្លួនហើយក៏ប្រហែលជាត្រូវស៊ើបពីដាខ្យុងដូចគ្នាថានាងជាអ្នកណាពាក់ព័ន្ធអីនឹងត្រកូលចន មានអារម្មណ៍ថាគេដូចជាអ្នកស៊ើបអង្កេតមិនមែនជាគ្រូពេទ្យយ៉ាងចឹង។
To be continued.....
សរសេរដោយ៖ រ៉ាជេក៍🤍
You are reading the story above: TeenFic.Net