"ឈប់ភ្លាមណា!!បើលោកធ្វើកុំសង្ឃឹមថាបានឃើញមុខខ្ញុំទៀតអោយសោះ"នាងត្រូវតែរកវិធីយ៉ាងណាកុំអោយនាយធ្វើអ្វីមកលើនាងបានទោះនិយាយអ្វីក៏ដោយ
នាងមិនទាន់ព្រមនាយគ្មានសិទ្ធធ្វើអ្វីលើសលួសមកកាន់នាងទេបើសិនជានាយធ្វើ នាងនឹងស្អប់នាយមួយជីវិតហើយក៏មិនអោយនាយឃើញមុខនាងដូចគ្នា។
"នាងគិតថាខ្ញុំនឹងធ្វើវាពិតមែន?"នាយក៏គ្មានបំណងធ្វើវាដែរព្រោះពួកគេមិនទាន់ត្រូវជាអ្វីហ្នឹងគ្នាឡើយបើធ្វើ ដូចជាចាប់បង្ខំនាងយ៉ាងចឹង នាយមិនមែនជាប្រភេទមនុស្សបែបនោះឡើយ។
"ចុះលោកកំពុងតែធ្វើនេះស្អី?!!"
"ក៏មកបំភ័យអោយអ្នកខ្លះដឹងខ្លួនប៉ុន្តែនៅតែមិនព្រមទទួលស្គាល់បានន័យថានាងបោកខ្ញុំ"
"មិន-មិនបានបោកទេមកពីពេលនោះលោកមិនបាននិយាយថាការដោះដូរនោះជាអ្វី បើដឹងខ្ញុំមិនយល់ព្រមទេ!!"
"បើខ្ញុំនឹកឃើញពេលនោះខ្ញុំក៏ប្រហែលមិនទៅព្យាបាលដែរ!!"
"លោកឆ្គួតហើយមែនទេ?!"នាងមានអារម្មណ៍ថាខឹងដែលនាយនិយាយធ្វើដូចនាងមានជាអ្វីគ្រប់យ៉ាងរបស់នាយបើសិននាងមិនព្រមនាយក៏មិនទៅព្យាបាល។
"ប្រហែលហើយ នោះក៏ព្រោះតែនាងដែរ"
"កុំមកនិយាយថាមកពីខ្ញុំ អ្វីគ្រប់យ៉ាងក៏មកពីខ្ញុំលោកមិនចេះធ្វើអ្វីដោយខ្លួនឯងទេហ្ហេស?!កុំធ្វើដូចខ្ញុំជាកូនសោរសម្រាប់ដោះស្រាយជីវិតលោកអី"
"ខ្ញុំចង់បានបែបនោះឬនាងមិនយល់?"
"អឹក!"នាងស្ងួតបំពង់កភ្លាមៗពេលឮនាយនិយាយបែបនេះ តើនាយមកសារភាពមែនដែរទេ?
"កាលដែលខ្ញុំអោបហើយនិងថើប នាងគ្មានអារម្មណ៍អ្វីទាល់តែសោះមែនទេ?"គេខំបង្ហាញទង្វើព្រមជាមួយពាក្យសម្តី ការយកចិត្តទុកដាក់ចំពោះនាងតែនាងមើលមិនឃើញសូម្បីបន្តិចមែនទេ?នាយខំបន់អោយឆាប់បានមកជួបនាងតែពេលមកជួបនាងបែរជាដេញគ្មាននឹកនាយដូចនាយនឹកនាងអីបន្តិចសោះ។
"......."ថេយ៉ុងគេចមុខទៅម្ខាងរកអ្វីតបមិនបាន មិនមែនថាគ្មានអារម្មណ៍អ្វីសោះទេវាមានគ្រាន់តែនាងមិនទាន់ប្រាកដចិត្តព្រោះមនុស្សមិនដែលមានស្នេហាអោយឆ្លើយបែបណាទៅ?
"ឬក៏ខ្ញុំធ្វើវានៅស្ទើរ?ឬក៏នាងមានមនុស្សដែលនាងស្រលាញ់ហើយ?"
"មិនមែនបែបហ្នឹងទេ"នាងខាំមាត់ឆ្លើយទាំងបិទភ្នែកក្នុងចិត្តចេះខ្លាចនាយខឹងដែរទើបសុខចិត្តតបត។
ជុងហ្គុកឮហើយក៏រាងញញឹមឡើងវិញមុននេះឡើងអន់ចិត្តតែម្តង។
"ចុះបែបណា?ខ្ញុំសារភាពថាខ្ញុំចាប់អារម្មណ៍នាងចុះនាងវិញ?"
"មិនដឹង"
"ឆ្លើយមិនដឹងបានយ៉ាងមិច?នៅជាមួយគ្នា2ខែជាង
ដែរមិនបាក់ចិត្តលើខ្ញុំអីបន្តិចទេហ្ហេស?"ថេយ៉ុងខាំមាត់
ធ្វើជាគ្រវីក្បាលអោយជុងហ្គុកហួសចិត្ត នាយឡើងសង្ហារអត់ចាប់អារម្មណ៍អីសូម្បីបន្តិចឈឺចិត្តណាស់មនុស្សធ្លាប់តែស្រីដេញឥឡូវញ៉ែស្រីក៏គ្មានប្រសិទ្ធភាពដែរ។
"ខ្ញុំប្រហែលជាមានជំងឺហើយ"នាយប្រហែលជាឈឺដល់ភ្លេចក្បាច់ញ៉ែស្រីហើយបានជាសូម្បីតែនាងក៏មិនចាប់អារម្មណ៍។
"លោកកើតអី?!"អ្នកខាងក្រោមមិនដឹងនាយនិយាយពីអីស្មានថានាយកើតជំងឺអ្វីទើបប្រញាប់ងើបមុខសួរ។
"បេះដូងធ្វើទុក"បានល្បិចកុហកអោយនាងមើលថែហើយចាំអង្កាលឱកាសមិនមែនចេះតែមានទេ បើនាយជានាងច្បាស់ជាលាឈប់ចឹងមានតែបន្តធ្វើឈឺនេះឈឺនោះអោយនាងមើលថែហើយទើបបាន។
"ពិតមែនហ្ហេស?ចុះគ្រូពេទ្យនៅទីនោះថាយ៉ាងមិច?ចុះជើងរបស់លោកជាហើយមែនទេ?"
ព្រឹកឡើងថេយ៉ុងភ្ញាក់មកឃើញខ្លួនឯងស្ថិតក្នុងរង្វង់
ដៃរបស់ជុងហ្គុក គ្រាន់តែដឹងថាគេអោបខ្លួនពេញមួយយប់នាងរឹងខ្លួនលែងហ៊ានកម្រើកខ្លាចនាយភ្ញាក់។
"មិនមែនទេដឹង"ថ្ងៃនេះនាងមានអារម្មណ៍ស្រស់ស្រាយហើយគេងស្ងប់មិនមែនមកពីគេអោបទេដឹង?មិនមែនទេៗមិចនឹងអាចមកពីគេអោបនាងនោះ?
"រអ៊ូអី?"ថេយ៉ុងភ្ញាក់បន្តិចពេលនាយរឹតរង្វង់ដៃសួរនាង
"អត់មានទេ!!លោកឆាប់ក្រោកទៅ មិនទៅធ្វើការទេហ្ហេស?"
"ថ្ងៃបន្តិចទើបទៅ ចុះនាង?ឬក៏ចាំទៅទាំងអស់គ្នា?"នាយនិយាយទាំងប្រើដៃលើកចង្ការនាងឡើងអោយងើយមុខមករកនាយ ពេលនោះថ្ពាល់ថេយ៉ុងស្រាប់តែឡើងក្រហមព្រឿងៗមុខចាប់ផ្តើមក្តៅភាយៗយ៉ាងមិចមិនដឹង។ចំណែកបេះដូងវិញស្រាប់តែលោតលឿនខុសធម្មតាតើនាងកើតអី?មិនមែនមើលថែនាយយូរនាងឆ្លងជំងឺបេះដូងទេដឹង?ចេះតែមានហើយជំងឺហ្នឹងឯណាឆ្លងមកនាងនោះឆ្គួតមែន។
"ខ្ញុំចុះទៅឥឡូវហើយលោកលែងទៅ!"
"យប់មិញគេងលក់ស្រួលដែរទេ?"
"ធម្មតាដូចរាល់ដង!!"
"តែយប់មិញខ្ញុំគេងលក់ស្រួលណាស់"
"ជារឿងរបស់លោក!"ថេយ៉ុងព្យាយាមរើរហូតដល់នាយលែងទើបនាងក្រោកដើម្បីទៅងូតទឹកអោយអ្នកគេងលើគ្រែខាំមាត់ខ្នាញ់នឹងកាយវិការមិនដឹងអីរបស់នាងជាខ្លាំង។ចូលបន្ទប់ទឹកហើយឆ្លៀតចាក់គន្លឹះទៀតខ្លាចនាយធ្វើអីមែនទេ?
"ឆ្គួតមែនៗយើងមិនអាចលង់នឹងគេបានទេអត់ទេគីម ថេយ៉ុងស្វាងឡើង!ត្រូវរកវិធីដេញគេអោយទៅវិញអោយបាន"បើមិនអ៊ីចឹងនាងគ្មានមុខទៅជួបអ្នកធ្វើការជាមួយទេបើគេដឹងនោះ បើសិនជីមីនគ្មានបញ្ហាទេតែអ្នកផ្សេង ថេយ៉ុងចូលមកដល់ក្នុងបន្ទប់ទឹកក៏ទះថ្ពាល់ខ្លួនឯងតិចៗព្រោះមុននេះនាងអៀនជាមួយកែវភ្នែករបស់នាយ។ថេយ៉ុងប្រញាប់ងូតទឹកលឿនៗដើម្បីគេចមុខនាយទៅធ្វើការមិនអ៊ីចឹងត្រូវនាយចាប់បានថាអៀនឥឡូវហើយ។
ជុងហ្គុកចុះមកធ្វើអាហាររងចាំអ្នកខាងលើចុះមកដើម្បីបានញាំទៅធ្វើការ ធ្វើផងញញឹមផងដូចជាមានក្តីសុខដល់ហើយ។
ទម្លាប់របស់នាងបើមិនជិះតាក់ស៊ីក៏ជិះឡានក្រុងទៅធ្វើការដែរ យូរៗម្តងអោយជីមីនមកយកព្រោះធុញនឹងការជិះឡាននោះអី។
[នាងជិតអ្វីទៅ?]
"ជិះតាក់ស៊ី លោកចេញមកចាក់សោរផង"
[ហេតុអីមិនចាំអោយខ្ញុំជូនទៅ?]
"មិនអីទេវាជាទម្លាប់របស់ខ្ញុំហើយណាមួយលោកមិនគួរបើកឡានខ្លួនឯងទេ"
[ចាប់ពីស្អែកខ្ញុំជូននាងទៅ]
"មិនបានទេ!ខ្ញុំជិះតាក់ស៊ីបាន"បើអោយនាយជូននាងទៅមន្ទីរពេទ្យ បើមានអ្នកឃើញគិតយ៉ាងមិច?
[បើអ៊ីចឹងខ្ញុំទិញឡានមួយទុកអោយនាងជិះទៅធ្វើការ]
"មិនបាច់ទេលោកចេះតែយ៉ាងមិចហ្នឹង?!"ឡានថ្លៃសឹងអីចេះហាមាត់មកទិញៗទៅកើតដែរប្រុសម្នាក់នេះ!
[ខ្ញុំមិនអោយនាងជិះតាក់ស៊ីទេ]
"ខ្ញុំជិះរាល់ថ្ងៃឡើងសមហើយ"
[បើអ៊ីចឹងជិះម៉ូតូទេខ្ញុំទិញអោយ]
"ថាមិនបាច់ទេ លោកទិញនាំតែអស់លុយធ្វើអីខ្ញុំជិះតាក់ស៊ី ជិះឡានក្រុងបានតើ"
[សម្រេចថាចឹងចុះចេញពីធ្វើការម៉ោងប៉ុន្មាន?]
"មិនដឹង!!!"នាងមិនដឹងតបថាមិចទៀតទេបើនាយមានៈយ៉ាងនេះលើកនេះនាងឈប់ឆ្លើយហើយចាំមើលចុះ។នាងបិទទូរស័ព្ទឈប់តបសារនាយបន្តមិនអ៊ីចឹងមិនចប់ទេនៅទារទិញរបស់អោយនាងរហូតទាល់តែនាងយល់ព្រមមិនខាន។
ជុងហ្គុកឃើញសារនាងហើយស្រម៉ៃដល់មុខខឹងរបស់នាងតែម្តង។នាយបានខលអោយកូនចៅទិញម៉ូតូមួយគ្រឿងមកដាក់កន្លែងចតនៅខុនដូរ ទុកជាកាដូរដែលនាងអោយគេនៅខុនដូរជាមួយ តាមពិតជាគម្រោងសោះចង់ទិញឡានអោយតែគេប្រកែកប្រហែលទិញមកមិនយកផងមិនដឹងចឹងហើយទិញម៉ូតូអោយក៏បាន។ល្ងាចនាយត្រៀមជិះម៉ូតូទៅយកនាងពីកន្លែងធ្វើការចាំមើលចុះ។
ល្ងាចជិះម៉ូតូស្ទាវទៅយកអូន កាងអូនចេញពីពេទ្យអត់អោយណាប៉ះ😞
To be continued.....
សរសេរដោយ៖ រ៉ាជេក៍💜
You are reading the story above: TeenFic.Net