Ep11: កំពុងធ្វើអី?

Background color
Font
Font size
Line height


      គ្រាន់តែដល់ម៉ោងចេញពីធ្វើការមិនទាន់នាយខលទៅថេយ៉ុងដើម្បីសួរថានាងចេញម៉ោងប៉ុន្មាន បើទោះជានាងមិនចង់ឆ្លើយក៏នាយជំរិតសួរទាល់តែនាងឆ្លើយដែរ។
ដំបូងឡើយគ្រាន់តែចង់ទិញម៉ូតូមួយទេប៉ុន្តែនាយក៏ទិញថែមម៉ូតូធំមួយទៀតទុកជិះឌុបថេយ៉ុងទៅធ្វើការកុំអោយអ្នកណាចំណាំនាយបាន។មកដល់ខុនដូរនាយតែងខ្លួន
យ៉ាងសង្ហារជាមួយអាវដៃខ្លីបង្ហាញសាក់ ពាក់ក្រវិលចញ្ចើមពាក់ម៉ាក់ស្លៀកខោខាប៊យជើងធំរហែកស្បែកជើងប៉ាត់តាទនុយចេញមកស្ទាវគ្មានខុស។នាយឡើងម៉ូតូធំពាក់មួកព្រមទាំងដាក់មួកតុកត្កាដែលបានទិញទុកអោយថេយ៉ុងដាក់ខាងមុខមុននឹងបើកម៉ូតូចេញទៅឡើងកូនចៅ
ផាដូនាំគ្នាមើលព្រាតមិនស្មានថាចៅហ្វាថ្មីគេចរិតក្មេងស្ទាវបែបនេះសោះ។
       មកដល់មន្ទីរពេទ្យ នាយឈប់នៅចំហៀងផ្លូវដើម្បីចាំថេយ៉ុងចេញពីធ្វើការ ថែមទាំងផ្ញើរសារប្រាប់ថេយ៉ុងថានាយនៅខាងណាទៀត។
       "ល្ងាចនេះទៅញាំអាហារជាមួយគ្នាទេ?"គ្រាន់តែដល់ម៉ោងចេញហ្យុងស៊ីកក៏ប្រញាប់រត់មករកថេយ៉ុងដែលកំពុងតែដើរជាមួយជីមីនបម្រុងចេញទៅផ្ទះយ៉ាងលឿន។
      "បើទៅអ្នកទាំងពីរទៅជាមួយគ្នាចុះ ខ្ញុំមានការរវល់មិនបានទៅទេ"ជីមីននិយាយឡើងដោយសារនាងមានការរវល់នៅផ្ទះមិនបានទៅទេឯថេយ៉ុងនាងក៏ស្ទាក់ស្ទើរព្រោះមិនធ្លាប់ទៅដោយគ្មានជីមីនទេណាមួយ
ជុងហ្គុកមកនៅជាមួយនាងទៀតគឺពិបាកធ្វើខ្លួនខ្លាំងណាស់។
       "សម្រេចថាថេយ៍ទៅឬអត់?"
       "ទៅមិនបានទេ!"អ្នកដែលឈរចាំនៅមុខមន្ទីរពេទ្យស្រាប់មិនដឹងហក់មកពីខាងណាទេទាញនាងទៅជិតនាយថែមទាំងឆ្លើយជំនួសទៀត។កុំថាតែជីមីននិងហ្យុងស៊ីកភ្ញាក់ផ្អើលសូម្បីអ្នកចេញមកតាមក្រោយក៏នាំគ្នាឈប់មើលដូចគ្នាដោយសារមិនធ្លាប់ឃើញហើយក៏មិនធ្លាប់ដឹងថាថេយ៉ុងមានសង្សារ។
       "លោក?!"
      "គេជាអ្នកណាថេយ៍?"ហៅសុទ្ធតែថេយ៍ផងឬ?ស្តាប់ទៅស្និតគ្នាសម្បើមណាស់ត្រូវជាអ្វីនឹង?
      "គឺ-"
      "ដឹងត្រឹមមនុស្សសំខាន់ទៅបានហើយ នាងរវល់ហើយទៅជាមួយលោកមិនបានទេ!"
      "មិចក៏ឯងដឹងថានាងរវល់?"ហ្យុងស៊ីកចូលមកចាប់ដៃថេយ៉ុងម្ខាងទៀតមិនព្រមចាញ់។ពេលនេះថេយ៉ុងពិបាកសម្រេចចិត្តហើយៗក៏ជាអ្វីដែលនាងបារម្ភដូចគ្នា
សំខាន់គ្រប់គ្នាកំពុងសម្លឹងមក នាងមិនដឹងធ្វើយ៉ាងមិចទេ។
       "នាងរវល់ទៅជាមួយយើងឆាប់លែងដៃនាងទៅ!"
      "នាងមិនទាន់និយាយទេឯងកុំចេះតែនិយាយ"ហ្យុងស៊ីកមកនព្រមលែង កែវភ្នែកទាំងពីរសម្លឹងគ្នាដូចគុំគ្នាតាំងពីជាតិណាមកចឹង។
      "បានហើយអ្នកទាំងពីរ!!ខ្ញុំមិនទៅជាមួយអ្នកណាគេទាំងអស់!!"នាងរលាស់ដៃពួកគេទាំងពីររួចក៏ចាកចេញទៅ ពិតជាគួរអោយធុញមែននាងស្អប់បរិយាកាសបែបនេះណាស់។នាងជួបឡើងសាំហេតុនេះទើបនាងមិនចង់យកអ្នកណាព្រោះធុញមិនចង់បកស្រាយឬត្រូវគេចោទថានាងចេះនាងចុះស៊ូនៅម្នាក់ឯងល្អជាង។
        "កុំអោយយើងឃើញមុខឯងម្តងទៀតអោយសោះ!!"ជុងហ្គុកចង្អុលហ្យុងស៊ីកហើយក៏ដើរទៅម៉ូតូបើកចេញទៅតាមថេយ៉ុង ក្នុងចិត្តពិតជាមួម៉ៅនឹងហ្យុងស៊ីកជាខ្លាំង អាចង្រសនោះជាអ្នកណាបានជាហ៊ានចាប់ដៃហើយហៅនាងបែបស្និតស្នាលបែបនេះ?គិតហើយកាន់តែក្តៅក្រហាយ។
        "ជីមីនស្គាល់គេទេ?"ហ្យុងស៊ីកបែរមកសួរជីមីនដែលតាមសម្លឹងជុងហ្គុកព្រោះមានអារម្មណ៍ថាដូចធ្លាប់ឃើញប៉ុន្តែមិនចាំ។
       "មិនដែលស្គាល់ទេ!ឬក៏អ្នកតាមញ៉ែថេយ៉ុងថ្មី?"គឺថាមិត្តគេនេះសម្បូរមន្តស្នេហ៍ណាស់ មនុស្សប្រុសមិនតិចទេដែលតាមនាង។ជីមីនគ្រវីក្បាលហើយក៏សុំទៅមុនឯហ្យុងស៊ីកក៏ចាកចេញទៅដូចគ្នាតែក្នុងចិត្តពិតជាចង់ដឹងថាគេម្នាក់នោះជាអ្នកណាខ្លាំងណាស់ ចេញមកឡើងឈ្លើយតែម្តង។
      
       ជុងហ្គុកបើកតាមឡានតាក់ស៊ីដែលថេយ៉ុងជិះរហូត
ដល់មុននឹងស៊ីផ្លេអោយឡាននោះឈប់។ឯនាយក៏ចុះមក
តាមថេយ៉ុងអោយជិះម៉ូតូជាមួយនាយវិញ នាយខំយកម៉ូតូមកយកទៅជិះឡានបានយ៉ាងមិចនាយមិនសុខចិត្ត!។

        "នេះលុយដាក់នាងចុះត្រឹមនេះហើយ"ដើរមកដល់ហុចលុយអោយអ្នកបើកតាក់ស៊ីមួយសន្លឹកហើយក៏ចូលទៅបីនាងចេញពីឡានទាំងមិនខ្វល់ថានាងស្រែកផងរើផងនោះទេ។
       "ប្រុសដែលចាប់ដៃនាងជាអ្នកណា?"ពេលដាក់គេលើម៉ូតូហើយក៏ច្រត់ដៃឃុំសួរនាំ ក្នុងចិត្តនាយមិនស្ងប់ឡើយបើមិនបានដឹង។ឯថេយ៉ុងមិនព្រមនិយាយរកនៅបែរមុខចេញទៀតព្រោះខឹងតែអ្នកខាងនោះខឹងខ្លាំងជាងឡើងចង់ឆេះសក់ក្បាលហើតែនាងផ្គើនមិននិយាយ។
      "អ្ហឹម!!!"
      "បើមិនប្រាប់មិនបាច់ទៅផ្ទះទេ!"ចាប់ថើបគេឡើងអស់ខ្យល់ហើយនៅគម្រាមទៀត
      "គាត់ជាសិស្សច្បងនៅមន្ទីរពេទ្យ!!!"
      "សិស្សច្បងតែហៅស្និតសម្បើមណាស់!!រាល់ថ្ងៃស្និតស្នាលគ្នាកម្រិតណា?អាម្សៀនោះបបួលទៅណា?"
       "ហៅគាត់អោយស្រួលបួលបន្តិចទៅគាត់ឈ្មោះហ្យុងស៊ីកមិនមែនអាម្សៀនោះទេ!!"
       "ខឹង?ខ្ញុំចង់ហៅយ៉ាងមិច?!"នាយមុខមាំសម្លឹងមុខនាងបែបខឹងដោយសារនាងការពារអាម្សៀនោះ។
       "អស់យ៉ាងក៏គាត់មានឈ្មោះដែរលោកហៅគាត់ស្រួលបួលមិនបាន?ខ្ញុំមិនចង់អោយអ្នកណាមកឈ្លោះគ្នាដោយសារខ្ញុំនោះទេខ្ញុំមិនចូលចិត្ត!!"
        "បើមិនចូលចិត្តក៏រើសម្នាក់ទៅនោះគ្មានអ្នកណាហ៊ានមកពាក់ព័ន្ធឈ្លោះគ្នាដោយសារនាងទៀតនោះទេ"
        "នោះដូចជាបង្កើតជម្លោះធ្វើអោយគេក្លាយជាសត្រូវនឹងគ្នាយ៉ាងចឹងខ្ញុំកាន់តែមិនចង់បានបែបហ្នឹង!!"
       "ឬក៏ចង់យកទាំងអស់!!"
       "មិនយកទាំងអស់ច្រើនជាង!!"នាងចិត្តរឹងពេកហើយព្រោះមើលទៅម្នាក់មិញក៏មិនអន់ប៉ុន្តែនាងមើលទៅដូចជាមិនចាប់អារម្មណ៍មិនធម្មតាទេចឹងតើបានជានាយទាំងអោបទាំងថើបនាងគ្មានប្រតិកម្មអ្វីសោះ។
       "មុននេះគេបបួលទៅណា?"
      "ទៅញាំអាហារ"
      "ឧស្សាហ៍ទៅជាមួយគ្នា?"ថេយ៉ុងងក់ក្បាលកាន់តែធ្វើអោយជុងហ្គុកក្តៅស្លឹកត្រចៀកថែមប៉ុន្តែថេយ៉ុងក៏ប្រាប់ការពិតថាបែបណាទើបនាយរាងត្រជាក់មកវិញមុននឹងពាក់មួកអោយឌុបនាងត្រឡប់មកខុនដូរវិញ។
     
      មកដល់ខុនដូរជុងហ្គុកក៏លើកបីនាងឡើងមិនអោយនាងដើរនោះទេធ្វើអោយថេយ៉ុងភ្ញាក់អោបកនាយយ៉ាងលឿន។
        "ពីពេលនេះទៅហាមទៅជាមួយអា-គេញឹកញាប់ទៀតនាងត្រូវចំណាយពេលមើលថែខ្ញុំជាជាងទៅជាមួយគេ!"ស្តាប់ទៅដូចច្រណែនច្រើនជាងលោកអ្នកជំងឺនេះ
      "មានអ្វីពាក់ព័ន្ធគ្នា?ការងារគឺការងារដើរលេងញាំអាហារគឺដើរលេងញាំអាហារ"គេបានន័យថាការមើលថែនាយក៏ជាការងារដែរចឹងហើយមិនលូកលំនឹងការញាំអាហាររបស់នាងឯណា។
       "ត្រូវតែពាក់ព័ន្ធ!!មើលថែខ្ញុំមិនបាច់គិតថាជាការងារអ្វីទេធ្វើដូចធម្មតាទៅ!!"
       "លោកកំពុងច្រណែនមែនទេ?"
       "ទាល់តែខ្ញុំនិយាយទើបនាងដឹងមែនទេ?"នាយមុខក្រម៉ូវអោយថេយ៉ុងអស់សំណើចព្រោះមុខនាយដូចទៅនឹងកូនក្មេងច្រណែនពេលអ្នកដទៃបានលើសខ្លួនចឹង។
       "សើចមែនទេ?"នៅលើដៃនាយស្រាប់បែបនេះក្រញិចអោយណាណីម្តង។
        "ហិហិៗខ្ញុំឈប់ហើយហិហិ"ពួកគេប្រឡែងគ្នារហូតដល់បន្ទប់ទឹកឈប់បំបែកគ្នាទៅធ្វើការងាររៀងខ្លួន។

   * មួយសប្តាហ៍កន្លងផុតទៅ

      គ្រប់យ៉ាងក៏រលូនជុងហ្គុកបានចាត់ការគ្រប់យ៉ាងអោយរៀបរយព្រមទាំងចាប់អ្នកដែលធ្វើអោយនាយវិសនឹងត្រូវពិការដាក់គុកឯក្រុមហ៊ុននាយក៏ទទួលបានត្រឡប់មកវិញថែមទាំងបានអ្នករួមហ៊្ននិងអ្នកសហការណ៍ថ្មីៗមកទៀតព្រោះពួកគេជឿលើស្នាដៃដ៏ពូកែរបស់នាយនោះអី?អាចថានាយត្រឡប់មកយកគ្រប់យ៉ាងត្រឡប់មកវិញហើយវាក៏ល្អមិនមានបញ្ហាណាមួយមករារាំងឡើយ។
       "Cher!!!!មិនស្រវឹងមិនទៅផ្ទះ"មិត្តទាំងបួនក៏នាំគ្នាជល់កែវជុំគ្នាតាមសន្យាដែលបាននិយាយថានឹងផឹកពេកគ្រប់យ៉ាងបានបញ្ចប់។
       "ផាដូឯងទៅស្អែកឬខានស្អែក?"

       "ខានស្អែកព្រោះថ្ងៃនេះយើងផឹកអោយស្រវឹងស្អែកដេកយកកម្លាំងខានស្អែកទៅគ្រប់គ្រងកូនចៅវិញ"
        "យើងអរគុណពួកឯងខ្លាំងណាស់ដែលមិនចោលយើង យើងជូនពួកឯងមួយកែវចាត់ទុកថាជាការអរគុណ"
        "4កែវទៅ ជំនួសនោះអី"ពួកគេក៏នាំគ្នាសើចជុងហ្គុកក៏លើកដាច់បួនកែវដូចដែលមិត្តបាននិយាយពិតមែន។
        "Wow!!ប្រុសស្អាតប្រចាំសាលានៅតែពូកែផឹក"
        "តោះជល់!!"
        "ត្រូវការអូនៗកំដរទេ?យើងមានអូនបឹមៗអោយច្រើនណាស់ត្រូវការទេ?"
       "អត់ទេ!"ជុងហ្គុកនិងយ៉ុនហ្គីនិយាយដំណាលគ្នាអោយប៊ែកហ៊ុននិងផាដូមើលមុខពួកគេឆ្លាស់គ្នា។ជុងហ្គុកគេមានសំណព្វចិត្តហើយរួចចុះយ៉ុនហ្គីអីដែរ?
       "យើងមិនត្រូវការទេ ថ្ងៃនេះគ្មានអារម្មណ៍"យ៉ុនហ្គី
បលស្រាយខ្លាចមិត្តចាប់បាន បើទោះនាយមិនសូវខាងនេះតែក៏មិនមែនអត់ដែរ។
       "អ៊ីចឹងយើងយកពីរនាក់អាដូក៏បាន"និយាយហើយក៏ទះដៃបន្តិចស្រីៗក៏មកព្រោងព្រាតអោយរើសអេមណាស់។
       "លោកខាងនេះត្រូវការអ្នកកំដរទេ?"
       "មិនត្រូវការទេ"នាយតបមុខស្មើអោយនារីម្នាក់នោះអន់ចង់ដកខ្លួនចេញទៅវិញទុកតែបួននាក់អោយផាដូនិងប៊ែកហ៊ុនអោបម្នាក់ពីរយកសងខាងតែម្តង។
       ពួកគេផឹកផងនិយាយគ្នាពីការងារផងហើយក៏មានណាត់ថ្ងៃគ្នាទុកខែក្រោយ នេះទើបហៅថាមិត្តយូរៗជួបគ្នាម្តងមានណាត់ថ្ងៃគ្នាដើម្បីបានជុំគ្នាទៀត។
       "យ៉ាងមិចឯងផឹកៗមើលទូរស័ព្ទរហូត?"ប៊ែកហ៊ុន
ចាប់ផ្តើមស្រវឹងស្រឿងៗហើយឯយ៉ុនហ្គីក៏រាងតិចៗដែរបើផាដូវិញមិនបាច់និយាយទេ ។
       "សង្សារផ្ញើរសារអោយទៅផ្ទះហើយមើលទៅ"ផាដូញោះទាំងកំពុងស្រវឹងព្រោះផឹកច្រើនឯជុងហ្គុកផឹកច្រើនដែរតែមិនបានកើតអីឡើយ។
       "ម៉ោះជល់!!"
       "បើនាងហៅហើយទៅៗក្រែងនាងនៅម្នាក់ឯងមិនអ៊ីចឹង?"យ៉ុនហ្គី
        "ចាំបន្តិចទៀតទៅកុំអោយពួកឯងអផ្សុក"
        "មិនអផ្សុកទេឯងឃើញទេពួកយើងនិយាយរហូតឯអូនៗក៏ជួយនិយាយដែរបើឯងបារម្ភក៏ទៅៗ"ផាដូនិយាយទាំងបើកភ្នែកមិនចង់រួចមុននឹងលើកដាច់ទៀត។
       "ម៉ោះដាច់!!មួយកែវនេះយើងទៅហើយ"ជុងហ្គុកលើកដាច់មួយកែវធំរួចក៏ក្រោកលាមិត្តចាកចេញទៅដោយមានអ៊ីស៊ុនចាំនៅខាងក្រៅស្រេច លើកនេះគេមិនបណ្តោយអោយចៅហ្វាយគេទៅណាម្នាក់ឯងទេ គេនឹងតាមតាមការពារគ្រប់ជំហ៊ាន។
         "ជុងហ្គុកលើកនេះផ្លាស់ប្តូរច្រើនណាស់"
         "យើងក៏គិតចឹងដែរ"
         "តាមយើងដឹងមកគ្រូពេទ្យស្រីនោះមិនអន់ទេ ពូកែក៏ពូកែថែមទាំងមានមន្តស្នេហ៍តាំងពីនៅកន្លែងចាស់រហូតដល់កន្លែងថ្មី"
        "យើងមិនទាន់បានជួបអនាគតមិត្តថ្លៃម្តងទេ ចាំមើលស្អែករកទៅលេងម្តងមុនទៅបារាំងវិញ"
        "និយាយនឹងជួយចាំផង បើកភ្នែកលែងរួចហើយ"
        "យើងស្រវឹងមែនតែយើងនិយាយអីយើងដឹងណាវើយ"
       "អឺគ្រាន់បើកុំអោយដូចកាលវិទ្យាល័យស្រវឹងថើបឆ្កែហើយឯងធ្វើភ្លេច"
        "ឯងមករំលឹកធ្វើអីអាចង្រៃយ៎!!"ពួកគេនាំគ្នាសើចហើយក៏ផឹកបន្ត មើលទៅមិត្តភាពនេះមិនងាយរកបានទេ។

      ក្រឡេកមកមើលអ្នកដែលជិះឡានមកខុនដូរវិញ គ្រាន់តែមកដល់ក៏ឡើងទៅខាងលើតែម្តងព្រោះលោកស្រីម្ចាស់ផ្ញើរសារសួររហូតថាមកវិញស្មើណា ដូចប្រពន្ធចាំផ្លូវប្តីមកពីផឹកទៅហើយ។
       "មិនទាន់គេងទៀតឬ?"
       "បើគេងផ្ញើរសារទៅលោកកើតទេ?"
       "សុំទោស ខ្ញុំរវល់ទៅផឹកជុំមិត្តអបអរបន្តិចប៉ុណ្ណោះណាមួយមិត្តក៏ជិតទៅបារាំងវិញដូចគ្នា"
       "ផឹកស្រាច្រើនឬតិច?"នាងប្រើទឹកមុខជំរិតសួរព្រោះមិនសូវជាចង់អោយនាយផឹកនោះទេ ។
       "ល្មម"មិនហ៊ានប្រាប់ថាផឹកច្រើនទេខ្លាចនាងខឹង
       "ប្រាកដ?"
       "បាទ!"
       "ងូតទឹកហើយឆាប់ចូលគេងទៅ"នាយញញឹមរត់ទៅយកកន្សែងដើម្បីងូតទឹកឯថេយ៉ុងចុះទៅដាំទឹកខ្ញីទុកអោយនាយផឹកព្រឹក។
      "កំពុងធ្វើអី?"នាយងូតហើយក៏ចុះមកក្រោមរកទឹកដោះគោផឹកបំបាត់ក្លិនបាត់ផងប៉ុន្តែចុះមកឃើញថេយ៉ុងឈររៀបចំទុកដាក់អ្វីមិនដឹង។
       "អ្ហឹ!មិចមិនស្លៀកពាក់!!"នាងខំងាកមកចំពេលនាយស្លៀកកន្សែងទើបប្រញាប់បែរក្រោយយ៉ាងលឿន។
       "គិតថាមករកអីផឹកហើយទើបឡើងទៅស្លៀកពាក់ចូលគេង នាងកំពុងធ្វើអី?"
       "គឺរៀបចំគ្រឿងទុកវិញ"
       "អោយជួយឬអត់?"
       "មិនបាច់ទេ"នាងមានអារម្មណ៍ថាក្តៅមុខភាយៗព្រោះអៀន សាច់ដុំនាយកង់ជាមួយរាងកាយនិងមុខមាត់
បូកចូលគ្នាសង្ហារខ្លាំងម៉្លេះ?ដល់ថ្នាក់នាងឃើញហើយអត់ហ្នឹងអៀនមិនបាន។
       "មកខាងនេះមក"ឃើញនាងពិបាកដាក់ពេកទើបនាយចូលមកចាប់ចង្កេះនាងអោយមកម្ខាងទុកនាយជាអ្នករៀបដាក់ក្នុងទូរវិញណាមួយវាក៏រាងខ្ពស់ ឃើញនាងដាក់ពិបាកភ្នែកពេកក៏ចូលមកជួយតែម្តងទៅ។
      "រួចហើយ"
      "អរគុណលោកហើយអឹក!"អរគុណគេឈ្ងោកបែបនឹងឬ?ជុងហ្គុកស្រាប់តែលើកពរនាងអោយអង្គុយលើឡាបូលាងចានអោយនាងភ្ញាក់ព្រើតបេះដូងលោតញាប់ព្យាយាមគេចមុខមិនហ៊ានមើលសាច់ដុំពោះរបស់នាយនោះទេ។ជុងហ្គុកច្រត់ដៃឃុំនាងនៅកណ្តាលធ្វើអោយមួយតួខ្លួននាយនៅចំពោះមុខថេយ៉ុងតែម្តង ស្លាប់ហើយហើនាងអាចឈាមច្រមុះឬអត់?
      "កើតអី?"
      "អត-អត់មានទេ?"នាងគ្រវីក្បាលផងដៃផងខ្លាចនាយដឹងថានាងអៀនជាមួយរាងកាយរឹងមាំរបស់នាយ។
      "ហេតុអីមើលទៅភ័យៗ"
      "គឺគ្មានអ្វីទេ ខ្ញុំទៅគេងហើយ"
      "ឈប់សិន"
     

ឃាត់គេធ្វើអីហ្នឹង😞
To be continued......
សរសេរដោយ៖ រ៉ាជេក៍🤍


You are reading the story above: TeenFic.Net