ថេយ៉ុងគ្រាន់តែឮហើយក៏ចុចបិទភ្លាមបេះដូងនាងស្រាប់តែលោតញាប់ចាប់មិនឈ្នះ ហេតុអីក៏ភ័យបុកពោះ
ពេលឮនាយនិយាយថាចង់បាននាង?តើវាមានន័យថាយ៉ាងមិចនាងមិនយល់ទេ!បើសួរថាតាំងពីតូចមកធ្លាប់មានស្នេហាទេគឺអត់នោះទេ នាងមិនធ្លាប់មានស្នេហាមានសង្សារអ្វីឡើយជីវិតនាងមានតែរឿងរៀនមួយមុខប៉ុណ្ណោះឥឡូវចេញធ្វើការ នាងគិតតែរឿងធ្វើការរកលុយមិនបានគិតពីអនាគតទេទាំងដែលនាងអាយុ24ឆ្នាំទៅហើយ។
"តើគេឆ្គួតហើយមែនទេ?"នាងគិតថាដំបូងនាយចម្លែកប៉ុន្តែមិនដឹងថានាយគិតអ្វីឡើយមិនថាទាំងពេលនាយអោបទាំងពេលនាយថើបនាងគួរតែខឹងហើយច្រានចេញ នាងខ្លួនឯងក៏និយាយហើយថាហាមគេងចំណេញប៉ុន្តែរាល់ពេលគេធ្វើបែបនោះដាក់នាងមិនស្តីអោយឬក៏គិតថាអាចប៉ះទង្គិចផ្លូវចិត្តនាយ?តែវាញយដងណាស់ នាងបែរជាមិនបានស្តីថាអោយនាយសូម្បីម្តងមានតែវាយនាយតិចៗហើយបើសួរថាអោបហើយថើបហ្នឹងនាងមានអារម្មណ៍បែបណា?ដំបូងធម្មតាប៉ុន្តែក្រោយមកក៏លែងធម្មតាព្រោះមានអារម្មណ៍ផ្សេងគ្របដណ្តប់ពិសេសគឺអោប នាងយល់ថាកក់ក្តៅមានសុវត្ថិភាពបើនិយាយពីថើបគឺនាងចាប់ផ្តើមអៀនហ្នឹងមែនទេជាអាការៈស្នេហា?អត់ទេនាងមិនបានស្រលាញ់នាយឡើយ!!។
"ឬដូចលោកស្រីចននិយាយ?អូយ៎!មិនពិតទេ!!"តើ
អ្នកស្រីចនបាននិយាយអ្វីជាមួយនាងខ្លះថ្ងៃដែលនាយចាកចេញ?
●10នាទីទៀតបើនាងមិនព្រមលើកខ្ញុំកក់សំបុត្រយន្តហោះហើយ
"មនុស្សឆ្គួតលោកនេះ!!"ថេយ៉ុងជេរនាយពីក្រៅទូរស័ព្ទដោយសារតែនាយគម្រាមនោះអី នាយធ្លាប់និយាយហើយថាបើនាងមិនតបនាយសុខចិត្តរត់ចោលការព្យាបាលមករកនាង។
"ខ្ញុំមិនគួរណាធ្វើអោយលោកមកខ្វល់ពីគ្រូពេទ្យតូចតាចដូចខ្ញុំទេ"នាងមិនដឹងថាគួរគេចវេសបែបណាទេព្រោះមិនគិតថានាយពិតជាចាប់អារម្មណ៍នាងដូចលោកស្រីចនបាននិយាយ។ថេយ៉ុងខាំមាត់គិតមិនដឹងថាគួរលើកឬក៏អត់នាយសារមកគម្រាមហើយនាងខ្លាចនាយធ្វើមែនទើបសម្រេចចិត្តថាលើក។
"ហាឡូ!!!"
《ហេតុអីបិទទូរស័ព្ទ?នាងចង់គេចវេសពីការដោះដូរមែនទេ?》
"លោកទៅព្យាបាលដល់មានបញ្ហាហើយមែនទេ?លោកចង់បានខ្ញុំទៅធ្វើអី?បើយកទៅមើលថែអោយប្រាក់ខែខ្ញុំទៅ"
《នាងមិនយល់ឬធ្វើជាមិនយល់?ទៅវិញខ្ញុំជម្រះបញ្ជីជាមួយនាងម្តង》
"ព្យាបាលអោយតែជាសិនទៅចាំនិយាយទៀត!បានហើយខ្ញុំរវល់"និយាយហើយនាងក៏បិទភ្លាមមិនអោយនាយបានតបតទេ។ចំណែកអ្នកខាងនោះខ្នាញ់ខ្លាំងណាស់ចាំមើលតែនាយជាពេលណាត្រៀមខ្លួនធ្វើកូនក្រមុំរបស់នាយអោយហើយទៅតែថាប្រហែលជានាយដោះស្រាយរឿងរ៉ាវរួចសិនចាំចាត់ចែង ប៉ុន្តែប្រហែលចាត់ការនាងមុនហើយ។
"អាជុងចេញមកវើយសង្ងំក្នុងបន្ទប់យូរៗម៉្លេះ!នែ៎!អ្នកមីងអោយពួកយើងមើលថែឯងកុំសូវនៅក្នុងបន្ទប់ពេកចេញក្រៅខ្លះទៅ"
"យើងចេញទៅហើយ"
"ធ្វើស្អីមុនហ្នឹង?ខលជាមួយអ្នកណា?"
"ខលជាមួយសង្សារ"ជុងហ្គុកនិយាយហើយក៏ដើរចេញអោយផាដូជ្រួលច្របល់រត់តាមសួរ។
"នេះឯងមានសង្សារពីពេលណា?មិចមិនប្រាប់ពួកយើងអោយបានដឹង?"នេះលែងឈឺចាប់ជាមួយអ្នកចាស់ហើយហ្ហេស?មិត្តគេនេះពិតជាមិនរៀងចាលជាមួយមនុស្សស្រីពិតមែន។
"ឯងយកជាការពិតទៀតហ្ហេស?ឈឺលើកមុនមិនចាំ?យើងថាលេងៗសិនទៅកុំទាន់ច្បាស់លាស់ប្រយ័ត្នឈឺម្តងទៀត"
"យើងនិយាយលេងនាងមិនព្រមទេ"
"ហ្ហាស?!!"មិត្តគេភ្ញាក់ម្តងទាំងបី ព្រោះពួកគេនៅជុំគ្នាក្នុងផ្ទះដែលជុងហ្គុកបានទិញ កាលដែលនៅជុំគ្នាព្រោះចង់រំលឹកអតីតកាល កាលពីនៅរៀនហើយណាមួយបានមើលថែជុងហ្គុកផងខានជួបគ្នាឡើង2ឆ្នាំមិនមែនតិចតួចឯណា។
"និយាយអោយច្បាស់បន្តិចទៅមើល!!"
"នាងជាគ្រូពេទ្យថែទាំផ្ទាល់ខ្លួនរបស់យើង"
"ឯងស្រលាញ់នាងឬ?"
"អឺ!ដំបូងស្អប់មិនចូលចិត្តព្រោះនាងហ៊ានចូលបន្ទប់យើង........."ជុងហ្គុករៀបរាប់អោយមិត្តស្តាប់
ទាំងដែលនៅជាមួយគ្នាជិតមួយខែទៅហើយៗក៏តែងតែលាក់មិត្តរាល់ពេលនិយាយទូរស័ព្ទជាមួយថេយ៉ុងដែរខ្លាចពួកគេបង្គាប់ហ្នឹងហើយ ឥឡូវក៏ប្រាប់បានសម្រេច។
"តិចនាងមានសង្សារទេដឹង?"
កន្លងផុតទៅពីរសប្តាហ៍គ្រូពេទ្យបានប្រាប់ថាជុងហ្គុកជាជើង100%ដែលវាជាដំណឹងល្អបំផុត មិត្តៗនាំគ្នាអរលោតសប្បាយចិត្តហើយក៏មិនភ្លេចខលប្រាប់ម៉ាក់ជុងហ្គុកអោយបានដឹងដែរតែមិនអោយគាត់ប្រាប់អ្នកណាបន្តទេថានាយជាហើយ។
"ទៅកូរ៉េចាំផឹកជុំគ្នានៅក្លឹបរបស់យើង"
"ផាដូឯងទៅឬអត់?"
"ឯងថាទៅ ជប់លៀងមិត្តជាទាំងមូលយើងមិនទៅ?"
"ក៏គិតថាឯងទៅធ្វើបងធំវិញហ្នឹងណា"
"ទៅមួយសប្តាហ៍សោះមិនមែនទៅមួយខែឯណា"
គេទៅជួយចាត់ការរនុកក្នុងនិងអ្នកដែលធ្វើអោយមិត្តគេវិសនឹងបាត់បង់សតិចោលអោយអស់មិនទុកសូម្បីម្នាក់ទេចាំមើលចុះ។
"អាយ៉ុនចុះឯង?"
"បើទៅមិនទាន់ផឹកភ្លាមយើងទៅបានព្រោះទៅវិញមានការងារច្រើនត្រូវធ្វើ"
"សម្រេចថាទៅភ្លាមមិនទាន់ផឹកទេចាត់ការមនុស្សអាក្រក់ចោលអស់ហើយចាំផឹកយ៉ាងមិចដែរ?"
"បែបហ្នឹងទើបត្រឹមត្រូវ"
"យើងអោយកូនចៅទៅឯង20នាក់យកឬអត់?"ផាដូ
ងាកមកសួរជុងហ្គុកព្រោះកាលដែលជុងហ្គុករកឃើញអ្នកក្បត់ក៏ដូចជាប៉ុនប៉ងធ្វើបាបនាយគឺបានជំនួយពីមិត្តៗទាំងបីហ្នឹងឯងពិសេសផាដូដោយសារគេមានបណ្តាញច្រើន។
"ច្រើនពេកទេដឹង?"
"កូនចៅយើងរាប់ពាន់ឯងយកតែ20នាក់សោះច្រើន"
#ព្រឹកថ្ងៃថ្មី
គ្រាន់តែព្រឹកមិនទាន់ព័ត៌មានដែលជុងហ្គុកត្រឡប់មកក្រុមហ៊ុនវិញល្បីសុសសាយទាំងកន្លែងការងារផ្ទាល់ទាំងក្នុងបណ្តាញសង្គម។មកដល់ក្រុមហ៊ុននាយរៀបចំប្រជុំម្ចាស់ភាគហ៊ុនទាំងអស់ដើម្បីប្រមូលទិញហ៊ុនមកវិញព្រោះបងជីដូនមួយគេចាប់ផ្តើមលក់ហ៊ុនទាំងក្នុងតម្លៃមិនថ្លៃមិនបានផ្តល់ប្រយោជន៍អ្វីដល់ក្រុមហ៊ុននិយាយរួមគឺលួចលក់អោយលោកពូដែលជាប៉ាគេនឹងហើយធ្វើបែបនេះក៏ព្រោះចង់ក្តោបក្តាប់ក្រ្មមហ៊ុនទាំងពីរនោះអី។
"ខ្ញុំស្មើទិញភាគហ៊ុនមកវិញក្នុងតម្លៃខ្ពស់បើមានអ្នកណាលក់ប្រាប់ខ្ញុំបាន ហើយអ្នកដែលរួមដៃជាមួយលោកពូនិងបងជីដូនមួយរបស់ខ្ញុំត្រៀមរកភស្តុតាងមកលួសខ្លួនឯងអោយហើយទៅ ខ្ញុំប្រគល់សំណុំឯកសារឡើងទៅតុលាការរួចហើយ"គឺអោយយ៉ុនហ្គីត្រៀមចាត់ការនោះអី គ្រាន់តែឮឡើងដល់តុលាការម្នាក់ៗភ័យសភ្នែកព្រោះមានច្រើននាក់គួរសម។
"កុំថាខ្ញុំមិនទុកឱកាសអោយសោះព្រោះ2ឆ្នាំហើយដែលពួកអ្នកគេងប្រវ័ញ្ចក្រុមហ៊ុនរបស់ខ្ញុំទាំងគ្មានវត្តមានរបស់ខ្ញុំ"
"ខ្ញុំទុកពេលអោយអ្នកគ្រប់គ្នាពិចារណាតាមសម្រួល"នាយនិយាយហើយក៏ចាកចេញពីបន្ទប់ប្រជុំមុននឹងទៅបោសសម្អាតបុគ្គលិកក្រុមហ៊ុនម្តង ដកពួកឥតប្រយោជន៍គ្មានបានការចេញហើយក៏ជ្រើសរើសបុគ្គលិកថ្មី។
"វាត្រឡប់មកវិញបានយ៉ាងមិចហ្ហឺយ!!!!!"នាយគ្រវាសរបស់របលើតុធ្លាក់ខ្ទេចគ្មានសល់ដោយសារសត្រូវមកវិញខ្លាំងជាងមុនថែមទាំងដឹងក្រឡានាយទាំងអស់ថែមទៀត។
"យើងមិនអោយឯងឈ្នះយើងនោះទេ!!"
កុំថាឡើយតែអ្នកក្រុមហ៊ុន មនុស្សគ្រប់គ្នាដែលបានឃើញព័ត៌មានសុទ្ធតែភ្ញាក់ផ្អើលសូម្បីពេទ្យៗដែលធ្លាប់ទៅមើលនាយដល់ផ្ទះក៏នឹកស្មានមិនដល់ថានាយអាចជាសះស្បើយត្រឡប់មកសភាពដូចដើមវិញពិតជាមិនគួរអោយជឿមែន។
"កូនប្រុសត្រកូលចនសង្ហារខ្លាំងណាស់មើលចុះប្លែកពីមុនខ្លាំងណាស់"
"តើហៅគាត់ថាជាមនុស្សឆ្គួត ជាបិសាចបានយ៉ាងមិចព្រះអើយគាត់សង្ហារណាស់"
"នេះបើយើងបានទៅមើលថែគាត់វិញមិនដឹងជាល្អប៉ុណ្ណាទេ"នៅក្នុងមន្ទីរពេទ្យនាំគ្នានិយាយព្រោងព្រាតឯថេយ៉ុងវិញកំពុងភ័យខ្លួនខ្លាចនាយមករកនាងឯជីមីនវិញកំពុងលង់សម្រស់នាយក្នុងបទសម្ភាសន៍ឡើងសង្ហារកប់តែម្តង។
"សង្ហារខ្លាំងណាស់ថេយ៉ុង នេះឯងនៅក្បែរគេរាល់ដងមិនចាប់អារម្មណ៍គេអីបន្តិចទេហ្ហេស?"
"គេទើបនឹងដូរម៉ូតសក់ចោះក្រវិលពេលទៅបារាំងទេ"
"ស្រីៗរាប់លាននាក់ខមិនចង់បានគេធ្វើប្តី លោកអើយសង្ហារជាងមុនឆ្ងាយណាស់"ម្នាក់ៗកំពុងឈ្លក់វង្វេងជាមួយនាយតែនាងកំពុងភ័យមិនបានឈ្លក់វង្វេងជាមួយទេ។
យប់
ថ្ងៃនេះមានវះច្រើនទើបនាងត្រូវនៅធ្វើការដល់យប់ទើបបានចេញ ហ្យុងស៊ីកសុំជូនមកដែរតែនាងប្រកែកសុំមកខ្លួនឯង។មកដល់ខុនដូរដែលនាងបានជួលក៏ចុចជណ្ហើរយន្តឡើងទៅទាំងរាងល្វើយអស់កម្លាំងសំណាងហើយដែលបានញាំអីទប់នោះកុំអីប្រហែលដួលហើយព្រោះឈរច្រើនម៉ោង។គ្រាន់តែចូលដល់បន្ទប់បិទទ្វារនាងក៏សំដៅទៅបន្ទប់គេងព្រោះចង់គេងបន្តិចសិនចាំទៅធ្វើអីញាំ។
"ខ្ញុំត្រឡប់មកវិញហើយ នឹកខ្ញុំឬអត់?"គ្រាន់តែចូលមកដល់នាងមិនបានបើកភ្លើងទេគឺលូនចូលគេងតែម្តងប៉ុន្តែស្តាប់តែឮសម្លេងសមត្រចៀកធ្វើអោយនាងស្ទុះបើកភ្នែកយ៉ាងលឿន។
"លោ-លោក?លោកចូលមកបានយ៉ាងមិច?"នាងគិតថាខ្លួនឯងអស់កម្លាំងដល់មមើរហើយប៉ុន្តែគឺជាមនុស្សពិតកំពុងគេងលើគ្រែក្បែរនាង។
"ចូលមកតាមទ្វារ"
"អ្នកណាអនុញ្ញាត?!!ឆាប់ចេញទៅវិញទៅ!"
"មិននឹកខ្ញុំបន្តិចទេ?ខ្ញុំមកទារសន្យា"នាយក្រោកដេញអោយថេយ៉ុងថយក្រោយបន្តិចម្តងៗទាំងសភាពបន្ទប់ងងឹតប៉ុន្តែអាចមើលឃើញ។
"សន-សន្យាអី?!"
"ធ្វើជាភ្លេចឬ?ខ្ញុំទិញខុនដូរនេះដាច់ហើយដូច្នេះគ្រប់យ៉ាងនៅទីនេះសុទ្ធតែជារបស់ខ្ញុំរួមទាំងម្ចាស់បន្ទប់នេះដូចគ្នា"នាយនិយាយតិចៗយឺតៗបែបស៊ីអារម្មណ៍ថែមទាំងហួសទៅនិយាយខ្សឹបៗដាក់ត្រចៀកនាងនៅចុងប្រយោគថែមទៀត។
"អ្នកណាជារបស់លោក?អ្នកណាយល់-អ្ហឹម!!!"មិនយល់ព្រមឬ?តើមិនយល់ព្រមទៅយ៉ាងមិច?នាងមានសិទ្ធប្រកែកបានដែរឬ?ព្រោះនាងយល់ព្រមតាំងពីដំបូងហើយមកប្រកែកពេលនេះមិនបានទេ។ជុងហ្គុកក្រសោបចង្កេះតូចណែនដៃឯដៃម្ខាងទប់កញ្ចឹងកនាងជាប់ចង់រើក៏រើមិនបានត្រូវនាងថើបក្រញិចមិនលែង។
"ខ្ញុំត្រឡប់មកយកលក្ខខណ្ឌដោះដូរគឺជារូបនាង"និយាយហើយនាយក៏លើកពរនាងឡើងសំដៅទៅគ្រែទាំងនាងដកដង្ហើមមិនចង់ដល់គ្នាព្រោះការថើបរបស់នាយមុននេះ។ដៃខំវៃខំរើតែមិនឈ្នះហើយក៏មិនស្កៀបសាច់នាយអីបន្តិចដែរមានតែត្រូវនាយញញឹមដាក់ឃុំនាងនៅកណ្តាលដៃរបស់នាយទៅវិញ។
"កុំធ្វើអីឆ្គួតៗអោយសោះមិនអ៊ីចឹងខ្ញុំនឹងនៅអោយឆ្ងាយពីលោកមិនខាន!!!"នេះហើយជាអ្វីដែលគេខ្លាចគឺនាយមករកនាងភ្លាមៗបែបនេះ។
"តើនៅបានឆ្ងាយប៉ុណ្ណាទៅ?"
"លោកសាកមើលទៅ"
"ខ្ញុំចង់សាក"នាងនិយាយលេងទេមិចក៏នាយធ្វើមែនមនុស្សឆ្គួត!ជុងហ្គុកអោនថើបធ្វើអោយនាងភ័យបុកពោះព្រោះតំរិះជិះកឯងហើយគេធ្វើមែន។
និយាយអោយគេសាកដល់គេសាកមែនភ័យ😞🔥
To be continued......
សរសេរដោយ៖ រ៉ាជេក៍🔥
You are reading the story above: TeenFic.Net