មួយអាទិត្យក្រោយមកជុងវុនបានរស់នៅភូមិគ្រះជេយ៍បាន១អាទិត្យហើយតែសម្រាប់១អាទិត្យនេះរាងតូចគ្មានសេចក្តីសុខឡើយចុះពរលតទៅមុខទៀតតើគេអាចមានស្នាមញញឹមដូចពេលនៅផ្ទះរបស់គេទេតើជេយ៍នឹងធ្វើបាបគេលើសនឹងទៀតតើមែនទេ? គ្រាន់តែរយះពេលខ្លីត្រឹមនេះគេរស់នៅក្រោមពាក្យប្រមាឌមើលងាយពីនាយក្រាស់សឹងតែរាល់ថ្ងៃហើយពេលគេធ្វើល្អដាក់ថាគេនឹងចងរៀនត្រាប់តាមសង្សារចាស់ខ្លួនដូចជាពេលនេះចឹង.....
"ឯងធ្វើបង្អែមចងមកយកចិត្តអោយយើងស្រលាញ់ឯងមែនទេ!?"ជេយ៍ស្រែកសួរខ្លាំងដាក់ជុងវុនគ្រាន់តែគេធ្វើបង្អែមអោយញ៉ាំសោះក៏គិតគេក្នុងផ្លូវអាក្រក់ដែល
"អត់ទេមិនមែនចឹងទេ គឺខ្ញុំរៀនធ្វើលើកដំបូងដូច្នេះហើយទើបចងអោយលោកជួយភ្លក់"មែនហើយរាងតូចទើបតែរៀនធ្វើចឹងហើយចងអោយនាយជួយភ្លក់មើលតើវាឆ្ងាញ់ទេ
"មិនបាច់ចាំយើងភ្លក់ទេដឹងត្រឹមថាវាសុីមិនកើតទៅបានហើយ"សម្តីមើលងាយសម្មត្ថភាពជុងវុនបានចេញពីមាត់នាយក្រាស់ទៀតហើយ គេមិនដែលសាកស្នាដៃរាងតូចម្តងណាទេតែម៉ៃស្នាដៃគេសាហាវទាំងដែលខ្លួនមិនដែលភ្លក់ម្តងសូម្បីតែម្តងក៏អត់ដែល
"លោកភ្លក់ឬនៅបានជាលោកនិយាយបែបនេះ បើសិនជាលោកមិនទាន់ភ្លក់ទេកុំចេះតែមកថានោះ"ដោយទ្រាំទៀតលេងបានជុងវុនស្រែកស្តីអោយនាយវិញនេះគេទ្រាំមកយូហើយណា
"ខ្ញុំទ្រាំមកយូហើយ សឺត!! លោកមិនដែលភ្លក់សូម្បីម្តងសូម្បីតែខ្ញុំយកទៅដល់ក្រុមហ៊ុនហើយក៏លោកមិនដែលញ៉ាំដែលដូចនេះតើលោកដឹងរស់ជាតិដែលខ្ញុំធ្វើតាមណា" ជុងវុនស្តីទាំងសម្លេងកងួររកយំតែខំទប់ដាក់ចំចំណុចអោយជេយ៍ស្ងាត់គ្មានអ្វីតបតឡើយ
"យកទៅអោយលើកណាចាក់ចោលលើកនឹង បើលោកមិនអាណិតខ្ញុំអ្នកធ្វើទេតែក៏គួរអាណិតអាហារផង"
"យ៉ាងមិច!! យើងមិនចងអាណិត បើឯងអាណិតក៏ទៅយកពីធុះសម្រាមសុីទៅ"ជេយ៍ចាប់ទាញកន្រ្តាក់ដៃរាងតូចខ្លាំងសឹងតែបាក់ទៅហើយថែមទាំងស្តីខ្លាំងអោយគេថែមទៀត
"លោកលែងខ្ញុំណា ខ្ញុំឈឺ"រាងតូចបេះដៃពីនាយតែនាយនេះមិនព្រមលែងសោះតែរឹតក្តាប់ខ្លាំងលឺសដើម
"ចាំទុកណាតោះឯងខំធ្វើល្អដាក់យើងយ៉ាងណាក៏យើងមិនខ្ចីយកភ្នែកមើលមនុស្សគម្រក់ដូចជាឯងដែល ហើយយើងក៏គ្មានថ្ងៃនឹងស្រលាញ់មនុស្សដូចឯងដែល ចាំទុកក្នុងអំបែងខួរឯងអោយច្បាស់"ថាហើយនាយក្រវារាងតូចអោយដួលទៅលើឥដ្ឋហើយក៏ដើរចេញទៅក្រៅវបាត់ទៅ ឯរាងតូចវិញពេលគេធ្វើចឹងដាក់ហើយគ្មានអ្វីក្រៅពីអង្គុយសម្រក់ទេកភ្នែកចេញមកនេះទេ
កាត់មកថ្ងៃស្អែកព្រឹកឡើងក៏មានឡានខ្មៅមួយបើកចូលមកក្នុងភូមិគ្រឹរបស់ជេយ៍អ្នកចុះពីឡាននោះគឺលោកផាកនឹងម៉ាក់ប៉ាជុងវុនពួកគាត់មកដើម្បីប្រាប់ដំណឹងល្អមួយទៅដល់កូនៗ...
"អ្នកម៉ាក់លោកប៉ា!!"គ្រាន់តែជុងវុនឃើញលោកទាំងពីភ្លាមរត់ទៅអោបគេពិតជានឹកអ្នកទាំងពីរណា
"នឹកម៉ាក់នឹងប៉ាណាស់"
"ម៉ាក់នឹងប៉ាក៏នឹងកូនដូចគ្នា"លោកឆយអោបកូនវិញហើយនិយាយទៅកាន់រាងតូច
"កូនវុន ចុះណាជេយ៍នោះ"លោកផាកគាត់មកដល់ហើយមិនឃើញនាយក្រាស់ក៏សួរទៅកាន់ជុងវុន
"គាត់នៅខាងលើកលោកអ៊ំ"ជុងវុនតបទៅគាត់វិញយ៉ាងគួរសម
"អឹម!ចឹងទៅគេតិចមកពួកយើងមានរឿងចងនិយាយបន្តិច"លោកផាកក៏ប្រាប់អោយរាងតីចទៅហៅនាយក្រាស់ជុងវុនក៏ឆ្លើយហើយឡើងទៅហៅនាយអោយចុះមក
"ជម្រាប់សួរលោកពូអ្នកមីង"ជេយ៍គេមកដល់ជម្រាបសួរលោកឆយនឹងប្រពន្ធគាតឮលើកលែងតែលោកផាក
"យើងមកនេះចងប្រាប់ឯងនឹងជុងវុនរឿងរៀបការពួកយើងរកវេលាល្អឃើញហើយនៅ អាទិត្យក្រោយនេះឯងគិតយ៉ាងមិចដែល"លោកផាកនិយាយថ្ងៃដែលនាយក្រាស់នឹងរាងតូចត្រូវរៀបការដែលរាងតូចលឺហើយគាំងអីលឿនម្លេះនេះគេមិនទាន់ទ្រាមខ្លួនផង
"ខ្ញុំមិនថាអីទេ ស្រេចតាមតែលោកប៉ុណ្ណោះ"នាយក្រាស់គេភ្លាមជំទាស់ស្រាប់ហើយគេខ្ចិលនឹងជំទាស់ណាស់ជំទាស់ម្តងហើយមិនបានផលផងចឹងលើកនេះមានតែតាមនឹងទៅ
"ចុះកូននោះជុងវុនគិតមិចដែល"លោកឆយសួរទៅកូនប្រុសតែមួយគេព្រមទេ
"កូនតាមតែជេយ៍គេទេ"រាងតូចខ្ចិលប្រកែកតាមតែនាយក្រាស់ទៅ
"ចឹងសម្រេចថាចឹងហើយណា ចឹងពួកយើងទៅវិញហើយ"ថាហើយពួកគាត់ក៏ងើបដើរចេះទៅដោយមានរាងតូចនឹងនាយក្រាស់ជូនដំណើរ ពរលពួកគាត់ចេញទៅផុតនាយក្រាស់ដើរចេញទៅទាំងមិននឹងយាយជាមួយរាងតូចសូម្បីមួយម៉ាត់
កាត់មកខាងក្រុមហ៊ុននីគីវិញពេលនេះគេកំពុងមមាញឹកជាខ្លាំងក្នុងធ្វើចុះហត្ថលេខានឹងពិនិត្យឯកសារផ្សេងយ៉ាងលម្អិត តុក~~តុក~~ សម្លេងគោះទ្វាបន្ទប់ធ្វើការនាយក៏បន្លឺឡើង....
"ក្រាក*** ចុម!! ប្អូនយើងតិចទៀតប្រហែលក្លាយជាមហាសេដ្ឋីហើយមើលទៅបើខំប្រឹងធ្វើការម្លឹងៗ" មិនទាន់នឹងបានទទួលការអនុញ្ញាតផងអ្នកចឮខាងក្រៅក៏បើកចូលមកហើយគ្មានអ្នកណាក្រៅពីហុីសុឹងយើងនោះទេ
"ប្រហែលហើយព្រោះខ្ញុំមិនបានខ្ចិលដូចបងឯងណា" នីគីដឹងថាអ្នកដែលចូលមកនោះជាអ្នកណាហើយក៏បោះសម្តីឌឺដងទៅកាន់ហុីសុឹងភ្លាមៗ
"អឺៗ!! ហើយឯងមិនគិតទៅលេងស៊ូននូទេហេ៎!! គេមកពីប្រទេសក្រៅយូហើយណា!!" មិនបាចើឆ្ងល់ទេថាមិចបានហុីសុឹងដឹងថាស៊ូននូមកដោះសារគេបានជួបចៃដន្យនៅពេលជូនរាងតូចដើរ shopping
"ខ្ញុំគិតថាចងទៅដែលតែរវល់នឹងការងារនឹងណាបង" នីគីតបទៅវិញ តាមពិតគេក៏ចងទៅដែលតែអោយធ្វើមិចបើការងារគេធ្វើមិនទាន់ហើយ
" ទៅលេងគេខ្លះទៅគេរអ៊ូថានឹងឯងចងជួបឯងហ៎"ហុីសុឹង
"ហុឹម!!"គេក្រហឹមដើមក៏ហើយអោនធ្វើការងារទាំងញញឹមចុះមាត់ ឯហុីសុឹងគេអស់ការហើយក៏ទៅវិញបាត់ទៅ
១៥/០៨/២៤
You are reading the story above: TeenFic.Net