ភាគ៦:រៀបការ

Background color
Font
Font size
Line height

មិនយូរប៉ុន្មានថ្ងៃរៀបការរបស់ជេយ៍នឹងជុងវុនក៏បានមកដល់ពេលនេះនៅក្នុងភូមិគ្រឹះជេយ៍មានការប្រារព្ធពិធីយ៉ាងកកោះមានអ្នកមានអ្នកធំមកជាច្រើនដើម្បីចូលរួមអបអរដល់គូរស្វាមីភរិយាថ្មី ហើយយើងងាគមកមើលនៅក្នុងបន្ទប់កូនកម្លោះតូចនេះវិញ.......

"កូនប្រុសម៉ាក់ថ្ងៃនេះពិតជាស្រស្អាតណាស់"លោកស្រីឆយបានលើកសរសើរដល់រាងតូចតែថ្ងៃនេះគេពិតជាស្រស់ស្អាតនែនស្អាតដូចជាទេវតាតូចចឹង

"ម៉ាក់កូនភ័យណាស់!!"នាយតូចស្តីទៅកាន់ម្តាយទាំងទឹកមុខមិនស្រស់ដៃក្រោបចូលគ្នាក្នុងចិត្តកំពុងតែមានទុកកង្វល់គិតទៅថ្ងៃមុនបើគេរៀបការរួចនឹងវេទនាជាងនេះដែលទេ...

"កុំភ័យអីកូន ជិតបានប្តីហើយនៅភ័យអីទៀត"ម៉ាក់ជុងវុននិយាយលួងលោមកូនប្រុសកុំអោយភ័យទាំងលើកដៃទៅអង្អែមក្បាលរាងតូចតិចៗអោយគេបាត់ភ័យ

"វ៉ាវវ!! ថ្ងៃនេះជុងវុនពិតជាស្រស់ស្អាតណាស់"ស៊ូននូពេលនោះក៏បើកចូលមកថែមទាំងសរសើររាងតូចទៀតផងដែលធ្វើអោយម្ចាស់ខ្លួនលឺហើយអៀនថ្ពាល់ឡើងក្រហម មិនបាច់ឆ្ងល់ទេថាមិចបានពីរអ្នកនឹងស្គាល់គ្នាព្រោះស៊ូននូបានមកលេងជេយ៍នៅផ្ទះញឹកញាប់ដែលទើបជុងវុនបានស្គាល់គ្នាជាមួយស៊ូននូ

"ស៊ូននូ!! កុំចេះតែនិយាយ ខ្ញុំស្អាតនៅចាញ់ឯងទេ"ជុងវុន

"ចឹងកូននៅនិយាយលេងជាមួយស៊ូននូសិនទៅណាម៉ាក់ទៅទទួលភ្ញៀវនៅខាងក្រោម"ជុងវុនគេងក់ក្បាល់ហើយអ្នកស្រីឆយក៏ដើរចេញទៅបាត់ទៅ

"ស៊ូននូ ខ្ញុំសុំសួរបន្តិចបានទេ?"ជុនវុន

"សូររឿងអី"ស៊ូននូតបទៅជុងវុន

"លោកជេយ៍ គេធ្លាប់មានសង្សារពីមុនមកទេ" គេសួរបែបនេះព្រោះគេធ្លាប់ឃើញរូបថតមនុស្សស្រីម្នាក់នៅក្នុងបន្ទប់ធ្វើការរបស់នាយក្រាស់

"សង្សារ ហេ៎!!"ស៊ូននូផ្ទួនពាក្យហើយរកនឹកមើល

"អរ ធ្លាប់តែនាងបានស្លាប់បាត់ហើយ"ស៊៊ូននូនឹកឃើញហើយតបទៅរាងតូចវិញ

"ចុះស្នេហាពួកគេយ៉ាងមិចដែល ហើយនាងឈ្មោះអី"ជុងវុនដើយហេតុតែចងដឹងក៏សួរថែមទៀត

"នាងឈ្មោះថា អារ៉ា ហើយពួកគេស្រលាញ់គ្នាណាស់ បាត់គ្នាមិនបានទេហើយនាងក៏ជាមនុស្សស្រីដែលល្អផងដែល បងជេយ៍តែយកចិត្តទុកដាក់លើនាងមើលថែរនាងតាមនាងគ្រប់រឿង តែពេលនេះជុងវុនមិនបានខ្វល់ទេនាងទៅបានសុខហើយ" ស៊ូននូនិយាយចឹងហើយងាគមើលមុខជុងវុនដូចមិនសូវល្អក៏និយាយលួងលោមគេវិញខ្លាចគេអន់ចិត្តដែលបានលឺសម្តីខ្លួនមិញនេះ

"អឹម!! ខ្ញុំមិនបានគិតទេ" ជុងវុនតបទៅទាំងញញឹមតែក្នុងចិត្តគេនេះមានអារម្មណ៍ថាឈឺៗចុកៗមិចមិនដឹងទេ

"មកឈប់គិតតិចទៀតពិធីចាប់ផ្តើមហើយជុងវុនត្រៀមខ្លួនទៅ"ស៊ូននូឃើញស្ថានការដូចមិនសូវល្អក៏បង្វែរឿងអោយរាងតូចឈប់គិត...

កាត់មកមើលខាងនាយក្រាស់នៅក្នុងកម្មពិធីនេះវិញ

"អាជេយ៍!! ញញឹមបន្តិចទៅនេះពិធីមង្គល់ការឯងណា" ហុីសុឹងនៅជិតនោះឃើញទឹកមុខនាយក្រាស់មិនញញឹមសោះក៏បានស្តីឡើងនេះពិធីមង្គលការគេទាំងមូលមកធ្វើមុខងាប់ទៅវិញ

"មែននឹងបងជេយ៍ញញឹមតិចទៅនេះមង្គលការបងទាំងមូលបងមកធ្វើមុខដូចគេយកទៅបាញ់សម្លាញ់ចឹង!!"នីគីនៅជិតនោះក៏បន្ថែមឡើងថែមឡើងជេយ៍លឺចឹងហើយសែនគ្រឺតធ្មេញចងតែហក់វ៉ៃពីរអ្នកនឹងទេ

"ហុឹម!! ពិននឹងបាននៅ"គេញញឹមទាំងបង្ខំសួរទៅកាន់ពីនាក់នឹងសមចិត្តគេនៅ នាយទាំងពីរឃើញហើយមានអារម្មណ៍ថាដូចខ្លាចៗស្នាមញញឹមនេះមិចមិនដឹងទេ

"បានៗ!! បើពិបាកពេកមិនបាច់ញញឹមទេ"នីគីឃើញដូចទាស់ចិត្តពេកបានប្រាប់អោយនាយឈប់វិញបើនៅតែញញឹមចឹងទៀតគេរត់ហើយគួរអោយខ្លាច ឯជេគនៅជិតនោះមិនបាននិយាយអ្វីនោះទេបានត្រឹមតែសើចពួកគេតែប៉ុណ្នោះ

ពួកគេឈប់និយាយហើយពេលនោះលោកអាចារ្យបានអោយលោកឆយនាំនៅកូនកម្លោះតូចយើងចេញមក។ រាងតូចចេញមកជាមួយភាពស្រស់ស្អាតអ្នកគ្រប់គ្នាឃើញហើយភ្លឹកគ្រប់គ្នារួចទាំងនាយក្រៅផងដែល លោកឆយបានកាន់ដៃរាងតូចមកដល់មុខជេយ៍ហើយកាត់បាននិយាយថា...

"ប៉ាផ្ញើរប្អូនផងណា សូមមើលថែរគេអោយល្អណាគេនៅក្មេងណាស់បើគេខុសទាស់អីកុំធ្វើបាបគេ ហើយបើឈប់ស្រលាញ់គេហើយសូមយកគេមកអោយប៉ាវិញកុំធ្វើបាបគេអោយសោះព្រោះគេជាកែវភ្នែកប៉ានឹងម៉ាក់"គាត់និយាយទាំងចាប់ដៃនាយក្រាស់នឹងរាងតូចផ្គុំចូលគ្នា រាងតូចលឺហើយរលីងរលោងចងយំតែខំប្រឹងទប់

"យកទៅអីឡូវទៅទាន់យើងមិនទាន់ធ្វើបាបជាងនេះ"ពាក្យនេះនាយបានបន្លឺក្នុងចិត្តប៉ុណ្នោះហើយគេក៏តបទៅគាត់វិញ...

"បាទលោកប៉ា"គេញញឹមហើយងាគទៅមើលរាងតូចដែលឈរនៅទីនោះ

"តទៅនេះខ្ញុំបាទជាលោកអាចារ្យ សូមសួរថា តើលោកផាគ ជុងសុង ព្រមទទួល លោកឆយ ជុងវុនធ្វើជាភរិយាយទេបាទ?" ពិធីបានចាប់ផ្តើមដោយមានលោកតាអាចារ្យឈរនៅជិតនោះថោយមានកូនគម្ពីមួយកាន់ក្នុងដៃបើវាឡើងសួរទៅកាន់ពួកគេ..

"បាទ យល់ព្រម"នាយតបគ្មានភាពស្ទាក់ស្ទឺឡើយ

"ចឹង តើលោកឆយ ជុងវុន ព្រមទទួលលោកផាគ ជុងសុង ធ្វើជាស្នាមីទេបាទ?" លោកតាអាចារ្យក៏ងាគទៅសួររាងតូចវិញម្តង

"បាទខ្ញុំយល់ព្រម" រាងតូចឆ្លើយទាំងញញឹមយ៉ាងស្រស់នាយក្រាស់ឃើញហើយមិនភ្លឹកមិនបានតែនាយក៏ទាញស្មារតីខ្លួនបានមកវិញ

"ដូច្នេះ សូមប្រកាស់ជាផ្លូវវការត្រង់នេះពេលវេលានេះថា លោកផាគ ជុងសុង នឹង លោកឆយ ជុងវុនជាស្វាមីភរិយាថ្មីចាប់ពីពេលនេះតទៅ" តាអាចារ្យបានប្រកាសអ្នកនៅទីនោះទាំងអស់ក៏បានទះដៃអបអរសាទរពួកគេគ្រប់គ្នា

"ថើបគ្នាទៅ!!"ពេលនោះនាយល្អិតស៊ូននូក៏បានស្តីឡើងធ្វើអោយគ្រប់គ្នាងាគម់លមុខគេគ្រប់គ្នាហើយក៏...

"ថើបទៅៗៗ"គេគ្រប់គ្នាក៏បានស្រែកអោយពួគេថើបគ្នាព្រមៗគ្នា រាងតូចលឺហើយបើភ្នែកភ្លឹសៗមើលទៅអ្នកគ្រប់គ្នាទាំងធ្វើខ្លួនមិនត្រូវក៏ខិតចេញពីជេយ៍ក្នុងបំណងគេដឹងថានាយប្រាកដជាមិនថើបដាច់ខាត

"អឹម!!"ខ្ចិលសាំញ៉ាំច្រើននាយក្រាស់បានចាប់ទាញចង្កេះជុងវុនមកជិតហើយអោនទៅថើបមាត់តូចច្រមិចនោះទាំងមិនអោយម្ចាស់ខ្លួនគេតាំងខ្លួនទេ អ្នកដែលត្រូវគេថើបភ្លឹកបើភ្នែកធំៗលើសដើមមិននឹងស្នានថានាយនិងថើបគេសោះ។

"ហ៊ឹម..!! កុំគិតថាយើងថើបឯងហើយយើងនឹងស្រលាញ់ឯងនោះ" ជេយ៍បានដកមាត់ចេញហើយសម្លឹងទៅកាន់រាងតូចដោយនិយាយតិចៗនៅត្រចៀករាងតូច

"ជុងវុននី!!"

យឺតតិចហើយអ្នកនិពន្ធវក់ហ្កេមពេក ហិហិ😁

០២/០៩/២៤

ត្រៀមខ្លួនទៅជិតជួបតួរថ្មីហើយនឹងភាពភីងៗមកឆាប់ៗនេះហើយ
ខមិនក្នុងការបង្ការអ្នកនិពន្ធរត់ចោល
មិចហើយប្អូនៗទី៩😁


You are reading the story above: TeenFic.Net