ភាគ៤:ឯងពិតជាគួរអោយធុញមែន!!!

Background color
Font
Font size
Line height

នាពេលព្រឹកឡើងនៅឯភូមិគ្រឹះផាកដែលពេលនេះជេយ៍ងើបរៀបចំខ្លួនចេញទៅធ្វើការដោយចុះមកក្រោមក៏បានឃើញជុងវុនកំពុងរៀបចំអាហារដាក់លើតុ ហើយកុំឆ្ងល់ថាមិចបានជុងវុនមកនៅផ្ទះជេយ៍បានដោយសារលោកផាគអោយជុងវុនមកនៅជាមួយគេដើម្បីបង្កើតភាពស្មិតស្នាលមុនពេលរៀបការ

"លោក!! មកញ៉ាំបាយសិនមក" ជុងវុនចេញពីផ្ទះបាយមកឃើញជេយ៍កំពុងតែដើរមករកនឹងហួសខ្លួនក៏ហៅនាយអោយនៅញ៉ាំសិននេះគេខំក្រោកតាំងពីប្រលឹមដើម្បីធ្វើម្ហូបនេះ ជេយ៍ពេលបានរាងតូចហៅហើយក៏ដើរមកជិតមើលម្ហូបដែលរាងតូចធ្វើនោះហើយ

"ធ្វើម្ហូបមកយកចិត្តយើងឬ?" ជេយ៍ស្រដីទាំងទឹកមុខស្មើធេងថាជុងវុននឹងគេធ្វើម្ហូបមកដើម្បីយកចិត្តខ្លួន

"មិនមែនចឹងទេ គឺ--" ជុងវុននិយាយមិនទាន់នឹងចប់ស្រួលបួលផងត្រូវបាននាយក្រាស់កាត់សម្តីភ្លាមៗ

"មិនបាច់ខំប្រឹងបកស្រាយទេ!! ហើយយើងមិនសុីម្ហូបរបស់ដែលឯងធ្វើទេ ព្រោះគ្រាន់តែមើលក៏ដឹងដែលថាសូម្បីតែឆ្កែក៏វាមិនសុីផង!!" ជេយ៍ស្តីហើយដើរចេញទៅទាំងមិនដឹងថាចិត្តអ្នកដែលខំប្រឹងក្រោកពីព្រឹកធ្វើអាហារអោយខ្លួននោះយ៉ាងមិចទេ រាងតូចវិញបានលឺសម្តីនាយនិយាយបែបនេះមកកាន់ខ្លួនហើយគេទំលាក់ទុកមុខចុះគេពិតជាអន់ចិត្តណាស់ នេះគេខំក្រោកធ្វើហើយមិនញ៉ាំក៏មិនអីចាំបាច់និយាយមើលងាយ គេឈរមួយសន្ទុះរួចក៏ដោះអៀមចេញពីខ្លួនរួចអង្គុយញ៉ាំបាយម្នាក់ឯងនោះទៅ

Skip

កាត់មកពេលថ្ងៃត្រង់ដែលពេលនេះនៅក្រុមហ៊ុនJBG ជាពេលដែលបុគ្គលិកនាំគ្នាទៅញ៉ាំអាហារអស់ហើយដោយឡែក នៅក្នុងបន្ទប់ officeអគ្គនាយក នាយក្រាស់មានការមមាញឹកជាខ្លាំងក្នុងការពិនិត្យមើលឯកសាររបស់ខ្លួន នាយមិនបានចុះទៅញ៉ាំបាយទេនាយបានត្រឹមតែកាហ្វេមួយកែវតាំងពីព្រឹករហូតដល់ពេលនេះប៉ុណ្នោះ ។

តុក~~តុក~~ ពេលេះសម្លេងគោះទ្វាន្ទប់បានបន្លឺឡើងធ្វើអោយនាយក្រាស់ដែលតាំងអារម្មណ៍ក្នុងការធ្វើការនោះត្រូវងាគមើលទាំងទឹកមុខធុញទ្រាំជាខ្លាំង

"ចូលមក!!!" ក្រាក~~ បានលឺសម្លេងអ្នកខាងក្នុងអនុញ្ញាតហើយនាយសាយដែលជាជំនិតខ្លួនក៏បើទ្វាចូលមក

"ចៅហ្វាយ!! នេះគឺជាឯកសារដែលលោកជីងអ៊៊ុនចងរួមភាគហ៊ុនជាមួយយើង" នាយសាយ

"អឹម!!ទុកនៅនឹងហើយ"នាយនិយាយទាំងភ្នែកមើលទៅឯកសារខ្លួនដដែល

"ហើយនេះចៅហ្វាយ អាហារដែលអ្នកប្រុសតូចផ្ញើមកអោយ" នាយសាយហុចអាហារដែលរាងតូចធ្វើមកអោយនាយដាក់លើកទុកព្រោះតែដើរមកមិញនេះបានជួបរាងតូចនៅខាងក្រោមដែលគេមានបំណងចងយកអាហារមកអោយនាយតែខ្លួនក៏បានផ្ញើរមកតាមនាយសាយវិញគេដឹហថាជេយ៍មិនសូវចូលចិត្តមុខគេប៉ុន្មានទេ ជេយ៍វិញលឺហើយបែមមកមើលទាំងមុខងាប់..

"យើងមិនសុី!! ឯងយកសុីទៅបើមិនចឹងក៏ចោលទៅ"គេថាហើយក៏បែបមកមើលឯកសារតទៀត

"ហេតុអីទៅចៅហ្វាយ!!អ្នកប្រុសតូចខំធ្វើមកអោយហើយគាត់បានយកមកអោយថែមទៀត"ដោយការឆ្ងល់នាយសារសួរនាយក្រាស់ហេតុអីទៅនេះជុងវុនគេខំធ្វើយកមកអោយណា

"អាសាយ!! រាល់ថ្ងៃបើកប្រាប់ខែពីអ្នកណា"ជេយ៍សួរទៅកាន់ជំនិតខ្លួនទាំងទឹកមុខស្មើរធេង

"បើកពីចៅហ្វាយនឹងឯង!!សួរប្លែកៗ"

"អើ!!បើបើកពីយើង យើងប្រើអោយធ្វើមិចក៏ធ្វើទៅប្រយ័ត្នខែនឹងអត់លុយ!!" នាយស្តីហើយក៏អោនមកធ្វើការខ្លួនវិញ

"បាទចៅហ្វាយយ!! អាងអីកាត់ប្រាប់ខែរហូតអាងតែគេក្មេងតូច" នាយសាយដើរចេញមកពីបន្ទប់នាយថែមទាំងរអ៊ូងូវៗ

កាត់មកមើលហាងកាហ្វេរមួយកន្លែងដែលនៅក្នុងជាយក្រុងក្មេងតូចស៊ូននូកំពុងតែដើរទៅនោះដោយមិនប្រយ័ត្នក៏បានទៅបុកនឹងបុរស់ម្នាក់...

"អួយយយយ" ស៊ូននូស្រែរកនឹងដួលទៅហើយតែត្រូវបានមនុស្សម្នាក់នោះទ្រជាប់

"នីគី!!!" ស៊ូននូបានឃើញនីគីគេស្រែហៅឈ្មោះនាយទាំងភ្ញាក់ផ្អើរនេះបុរសដែលទ្រគេនេះជានីគី។ នីគីគឺជាមនុស្សដែលស៊ូននូលួចស្រលាញ់តាំងពីខ្លួនមិនទាន់ទៅក្រៅប្រទេសព្រោះពេលនោះជេយ៍បាននាំនីគី ហុីសុឹងមកលេងផ្ទះពេលនេះស៊ូននូឃើញនីគីភ្លាមគេមានអារម្មណ៍ថាធ្លាក់ក្នុងអន្លុងស្នេហ៍គេភ្លេត(ស្នេហារន្ទះបាញ់😒😒)

"បាទគឺខ្ញុំ"នីគីប្តលែងអោយរាងតូចឈតស្រួលបួលហើយគេក៏តបទៅវិញទាំងញញឹមដែលធ្វើអោយរាងតូចយើងឃើញស្នាមញញឹមមួយនឹងហើយមានការអៀនជាខ្លាំង

"ហើយបងមកពីប្រទេសក្រៅតាំងពីពេលណា"នីគីគេសួរញេខ្លួនមិនដឹងសោះថាស៊ូននូមកវិញហើយ

"បងមកពីម្សិលមិញនឹងណា ហើយឯងចងទៅណានឹង"

"អរគឺខ្ញុំមានការណាត់ជាមួយភ្ញៀវ ចឹងខ្ញុំទៅសិនណា" ស៊ូននូដឹងហើយគេងក់ក្បាល់នីគីគេក៏ដើរចូលក្នុងហាងការហ្វេនោះបាត់ទៅឯស៊ូននូវិញគេក៏ទៅផ្ទះវិញខ្ចិលទិញខ្ជិលអីហាសឆ្អែតនឹងមុខក្រាស់ហើយ😹🤭

Skip

ពេលនេះនេះក៏យប់ខ្ទង់ម៉ោង១០ហើយនៅឯភូមិគ្រឹះជេយ៍ស្ងាត់អ្នកបម្រើទៅសម្រាក់អស់ហើយនៅតែជុងវុនដែលអង្គុយចាំផ្លូវនាយក្រាស់មកពីធ្វើការ។ ពេលនោះភ្លើងហ្វាឡាននាយក្រាស់ក៏បានមកដល់ផ្ទះ ជេយ៍ចេញពីឡានមកដោយដៃម្ខាងកាន់កាបូបដៃម្ខាងទៀតកាន់អាវក្រៅដោយនាយមានខ្លឹនស្រាព្រោះគេវានផឹកតិចតួចពេលទៅជួបភ្ញៀវ..

"លោក!!"ជុងវុនពេលឃើញនាយក្រាស់ដើរចូលមកដល់ក្នុងផ្ទះគេហៅនាយហើយរត់ទៅទទួលដោយស្នាមញញឹម

"នេះឯងនៅធ្វើអីទៀតនឹង"ជេយ៍ឃើញរាងតូចមិនទាន់គេងគេក៏សួរដោយទឹកមុខគ្មានញញឹមអីបន្តិច

"គឺខ្ញុំនៅចាំលោក លោកញ៉ាំអីហើយនៅនោះខ្ញុំបានធ្វើម្ហូបទុកអោយលោកហើយតែមើលទៅវាប្រហែលត្រជាក់អស់ហើយព្រោះខ្ញុំធ្វើតាំងពីយូតែមិនអីទេចាំខ្ញុំយកវាទៅកម្តៅអោយ"រាងតូចរៀបទៅហើយតែបាយក្រាស់ហៅឃាត់

"មិនបាច់ទេយើងមិនសុី"

"តែលោកគួរតែញ៉ាំបន្តិចទៅ ខ្ញុំលឺបងសាយប្រាប់ថាថ្ងៃនេះលោករវល់ពេញមួយថ្ងៃមិនបានញ៉ាំអាហារទេ"

"លោកមកញ៉ាំតិចមកណា" នាយក្រាស់លឺហើយមានអារម្មណ៍ធុញជាខ្លាំងគេក៏ក្រវាសដៃរាងតូចចេញហើយ....

"ហ៊ើយ!!! យើងធុញឯងណាស់ ព្រឹកមិញម្តងហើយលូវមកទៀតហើយឯងនេះពិតជាគួរអោយធុញមែន"សម្តីចប់គេក៏ដើរឡើងទៅលើបន្ទប់បាត់ទៅឯងរាងតូចនេះវិញធ្លាក់ទឹកមុខស្រពោនពេលលឺសម្តីនាយហើយ

សុំទោសសម្រាប់ការយឺតយ៉ាវព្រោះមីខ្ញុំវក់លេងហ្កេមពេក
ហិហិ..😁😁

០៨/០៨/២៤

រងចាំភាគបន្ត
សម្តីអាក្រកមែនហា៎តាបុិជេយ៍
ខ្វិលយាយច្រើន all babe គួរដឹងហើយណ៎ថាមិច🔥😾


You are reading the story above: TeenFic.Net