៥ខែក្រោយ...
ធ្មិចបើកៗរយះពេលប្រាំខែក៏កន្លងហួសទៅពេលនេះពោះរាងតូចជុងវុនក៏រាងធំជាងមុនហើយកូនក្នុងផ្ទៃគេក៏ជាកូនប្រុសទៀតដែលជាហេតុធ្វើអោយជាអ្នកឪពុកសប្បាយអរជាខ្លាំងហើយជេយ៍នាយរឹតតែមើលថែរយកចិត្តទុកដាក់នឹងរាងតូចជាងមុខថែមទៀត...
"ប្រពន្ធសម្លាញ់!! បងមកពីធ្វើការហើយ"នាយក្រាស់ដើរចូលមកដោយក្នុងដៃមានកាន់ភ្លៅមាន់បំពងនំខេតហើយអ្វីដែលនាយមិនភ្លេចនោះគឺស្រ្តបឺរីជារបស់សំណព្វចិត្តរាងតូចនាយបានស្រែកហៅរកអ្នកជាប្រពន្ធឡើងផ្អើរអស់អ្នកនៅក្នុងភូមិគ្រឹះ។ពេលនេះក្នុងភូមិគ្រឹះនាយគឺមានអ្នកបម្រើហើយដោយសារពោះជុងវុនកាន់តែធំនាយរឹតតែមិនចងអោយគេធ្វើអីទើបនាយខលទៅវិមានផាកអោយលោកផាកបញ្ជូនអ្នកបម្រើមកភូមិគ្រឹះខ្លួនខ្លះ
"ម៉ែដោះ ប្រពន្ធខ្ញុំនៅណា"មិនឃើញការឆ្លើយតបនឹងការមកទតួលពីរាងតួចជេយ៍ក៏ងាគទៅសួរម៉ែដោះ
"អ្នកប្រុសតូចនៅក្នុងបន្ទប់ទទួលភ្ញៀវអ្នកប្រុស"ម៉ែដោះអោនគំនាបឆ្លើយទៅនាយវិញ ជេយ៍លឺហើយខ្លួនក៏ដើរទៅរករាងតូច
"ហ៊ើយ!! ហត់ណាស់ប្រពន្ធអើយ សឺត!!"ជេយ៍នាយដើរចូលមកដល់ទុកអាហាររួចទៅត្អូញដាក់ជុងវុនអោនទៅថើបថ្ពាល់ប្រពន្ធមួយខ្សឺតហើយទម្លាក់ខ្លួនគេងលើភ្លៅរាងតូចធ្វើដូចនាយអស់កម្លាំងខ្លាំងចឹង
"មើល!!ងើបមើលធ្ងន់ណាស់"រាងតូចសើចនឹងចរឹកនាយហើយធ្វើជាជម្រុញក្បាលនាយអោយងើបចេញពីភ្លៅខ្លួន
"ហូយយ! អោយបងគេងតិចមកណាបងហត់ខ្លាំងណាស់ថ្ងៃនេះ សឺតៗៗ!!"នាយធ្វើសម្លេងដូចកូនក្មេងរួចបង្វែរខ្លួនមុខផ្អឹបនឹងពោះប៉ោងៗនោះថើបខ្សឺតៗអោយជុងវុនដែលឃើញហើយសើចញញឹមនឹងចរឹកនាយ
"បើហត់មិចក៏មិនទៅងូចទឹកទៅ"មែននឹងបើហត់ក៏ទៅងូចទឹកសម្រាក់ទៅបាត់ហត់ហើយ
"អត់ទេបងចងនៅថើបប្រពន្ធនឹងកូនបង វាស្រស់ស្រាយជាងងូចទឹក" ជេយ៍តបទៅរាងតូចងុលៗមុខមិនដកពីនោះសោះ
"អ្នកណាប្រពន្ធកូនបងនោះ!? បងកុំចេះតែនិយាយ"ជេយ៍គ្រាន់តែលឺប្រពន្ធខ្លួននិយាយចឹងស្ទុះងើបមកវឹងសឹងដែលដាច់ផ្ងារមុខក្រញូវភ្លាមៗ
"អូននឹងប្រពន្ធបងហើយអាច្រម៉ក់តូចក្នុងពោះនេះក៏ជាកូនបងដែល"ជេយ៍តបទៅវិញទាំងចង្អុលទៅពោះបញ្ជាក់យ៉ាងច្បាស់ៗថានេះគឺប្រពន្ធនាយនេះគឺកូននាយ
"ហ៊ឹស! មិនមែនកូនបងទេគឺកូនអូនតែម្នាក់គត់ អូនអ្នកខំពរពោះចឹងហើយគេជាកូនអូនម្នាក់គត់"ជុងវុនតបទៅនាយវិញធ្វើហីៗដៃប្រព័ទ្ធអោបជាប់ទ្រូងតែបាច់មើលទឹកមុខនាយក្រាស់ទេយាយពីថាក្រញូវយកជាគ្នា
"ជាកូនបងដែលសោះ បើគ្មានបងអូនមានកូនមិចកើតមិនដោយសារបងខំទាំងយប់ទាំងថ្ងៃតើហីបានបានពិននេះនោះ"នាយនិយាយមកអោយជុងវុនខឹងអៀនថ្ពាល់ឡើងក្រហម
"ផាច់!! រោគចិត្តចូលចិត្តតែនិយាយរឿងស្មោគរោគមាត់អត់គម្រប បានតែវ៉ៃអោយបែកតើ"ជុងវុនវ៉ៃដើមដៃនាយក្រាស់ទាំងគ្រឺតក្នាញ់នឹងអាមាត់ដ៏សែនអត់គម្របនាយជាខ្លាំងនិយាយអីចេញមកគ្មានអនាម័យសោះមនុស្សនេះ
"មែនអតចុះ!បើគ្មានមេជីវិតបងគិតថាអាល្អិតនេះមកដោយឯងៗមែនអូនសម្លាញ់ សឺត!"
"ឈប់និយាយជាមួយបងហើយ គួរអោយស្អប់"ដោយហេតុនិយាយមិនឈ្នះក៏ខឹងជេយ៍តែម្តងមុខក្រញូវបែរចេញមិនមើលមុខនាយតិចសោះ
"គេថាស្អប់ប្រែថាស្រលាញ់ណាអូន"បានចឹងជេយ៍រឹតតែញ៉ោះរាងតូចថែមទៀត
"បានហើយចេញអោយឆ្ងាញពីអូន១០០ម៉ែត្រអូនស្អប់បងហើយ អូនខឹងបងហើយ"ជុងវុនមិនត្រឹមតែនិយាយខ្លួនគេក៏ខិតចេញពីនាយជេយ៍ទៅអង្គុយនៅសាឡុងផ្សេងជិតនោះ
"បើស្អប់បងចឹង ចឹងរបស់ញ៉ាំទាំងនេះអូនក៏មិនចងបានត្រូវអត"ជេយ៍ធ្វើជានិយាយរួចចាប់លើករបស់ញ៉ាំដែលខ្លួនទិញមកផ្ញើររាងតូចអោយគេដៀងភ្នែកមកមើលទាំងលេបទឹកមាត់តបស់សំណព្វចិត្តអ្នកណាឃើញហើយមិនចងបាន
"របស់នេះអូនយកតែបងអូននៅខឹងដដែល"ជុងវុនខិតទៅជិតនាយក្រាស់កញ្ឆក់អាហារពីដៃនាយមកអោបតែខ្លួននៅខឹងនាយដដែល
"កុំគិតថាអាហារពិននឹងអាចធ្វើអោយអូនបាត់ខឹងអោយសោះ"មាត់និយាយទៅនាយញ៉ែតៗតែដៃចាប់បើស្រាយរបស់ញ៉ាំយ៉ាងញាប់
"ហ៊ឹស! យ៉ាងណាក៏អូននៅតែខឹងបងដដែលអូនមិនឈប់ខឹងបងងាយៗនោះទេ ហ៊ឹម!!"មាត់និយាយងុយៗទៅនាយដៃចាប់ញាត់នេះផងនោះផងមិនខ្លាចអួលអោយជេយ៍ឃើញសកម្មភាពរាងតូចនឹងហើយសែនគ្រឺតចងតែអុកទាំងពោះប៉ោងនឹងទេតែខ្លាចប៉ះពាល់ដល់កូនកុំអីនាយចាប់អុកអោយដើរមិនរួចម៉ង
"បាទ!! កុំនិយាយច្រើនពេកឆាប់ញ៉ាំទៅ ញ៉ាំរួចចាំបងជូនទៅshopping"
"ហ៊ឹម!!"ជុងវុនតបនឹងនាយរួចមាត់គេងខំញាត់ដូចខ្លាចមានអ្នកមកដណ្តើមខ្លួនញ៉ាំចឹង
បន្ទាប់ពីរាងតូចញ៉ាំអាហារគេរួចរាល់ជេយ៍គេក៏នាំរាងតូចដើរផ្សារតាមការប្រាប់ ពួកគេចូលហាងមួយអស់ពីហាងមួយទិញរបស់ឡើងពេលដៃនាយសាយទៅហើយនៅតែមិនទាន់គ្រប់ទៀត
"លោកប្តី កាបូបនោះស្អាតណាស់"ជុងបុនដើរកាត់ហាងកាបូបមួយចង្អុលទៅប្រាប់អ្នកជាប្តីអោយដឹងថាខ្លួនគេចងបាន
"ចឹងយើងចូលទៅមើលសិនទៅ"ជេយ៍ក៏នាំរាងតូចចូលទៅក្នុងហាងកាបូបនោះ
"សួរស្តី! លោកផាកត្រូវការមើលអីដែលចា៎"បុគ្គលិកក្នុងហាងឃើញនាយដោយចូលមកក៏ទៅសួរនាំរាក់ទាក់ទាំងញញឹមស្រស់
"គឺប្រពន្ធយើងត្រូវការមើលកាបូបមួយនោះ"ជេយ៍ចង្អុលទៅប្រាប់បុគ្គលិកក៏ដើរទៅយកមកអោយគេមើល
"នេះចា៎!! អ្នកប្រុសពិតជាមានភ្នែកមុតមែន កាបូបមួយនេះគឺហាងយើងខ្ញុំទើបតែនាំចូលពីក្រៅប្រទេសសាច់ស្អាតទាក់ទាញទាន់សម័យ បើអ្នកប្រុសពាក់ពិតជាសមណាស់"បុគ្គលិកក៏នាំណែពីផលិតផលខ្លួនអោយពួកគេស្តាប់ជុងវុនមើលយ៉ាងល្អិតល្អន់គេពិតជាស្រលាញ់កាបូបមួយនេះណាស់
"គិតលុយមកចឹង"ជេយ៍ក៏ប្រាប់ទៅបុគ្គលិកអោយជុងវុនលឺហើយងាគទៅមើលគេភ្លាមតាមពិតទៅវាស្អាតតែខ្លួនមិនបានចងបានទេ
"មិនបាច់ទេដឹងបង អូនគ្រាន់តែចងមើលតា៎ស!!"ជុងវុនគេបដិសេធនាយភ្លាមៗ
"បើប្រពន្ធបងស្រលាញ់ហើយបងមិនទិញហើយមិចកើត"នាយតបនឹងរាងតូចរួចងាគមកហុចកាតទៅអោយបុគ្គលិកគិតលុយ
"អូន អរគុណបងខ្លាំងណាស់ ជុប!!"រាងតូចតបអរគុណទៅនាយហើយជន្ទើតជើងទៅថើបមាត់នាយទាំងដែលខ្លួនមិនធ្លាប់ធ្វើនីតាមសាធារណៈសោះ
"បាទ! អោយតែប្រពន្ធបងចងបានឬស្រលាញ់បងទិញអោយទាំងអស់ សឺត!!" បន្ទាប់ពីបុគ្គលិកគិតលុយអីរួចហើយគេក៏ចេញពីហាងនឹងដើរមើលអីវ៉ានថែមទៀត
"លោកប្តីអូនសុំទៅបន្ទប់សិនណា"ដើរសុខៗជុងបុនគេក៏សុំខ្លួនទៅបន្ទប់ទឹក
"ចាំបងទៅជាមួយ!"ជេយ៍គេមិនទុកចិត្តអោយរាងតូចម្នាក់ឯងក៏សុំខ្លួនទៅដែលតែជុងវុនបដិសេធ
"មិនអីទេចាំអូននៅនឹងហើយតិចទៀតអូនមកវិញហើយ"
"ក៏បានតែបងអៅយអាសាយទៅជាមួយអូនដែល ដើម្បីសុវត្ថិភាពអូន"
"ហាមប្រកែក"ឃើញជុងវុនរៀបនឹងប្រកែកខ្លួនក៏បម្រាមហាមមុនគេមិនទុកចិត្តអោយរាងតូចទៅណាមកណាម្នាក់ឯងទេខ្លាចថារាងតូចនឹងគ្រោះថ្នាក់
"ក៏បាន"ថាហើយជុងវុនក៏ដើរចេញទៅដោយមាននាយសាយទៅតាមមើលពីក្រោយ
"បងចាំនៅទីនេះហើយចាំខ្ញុំមកវិញ!"មកដល់មុខបន្ទប់ទឹកជុងវុនក៏ងាគប្រាប់អោយនាយសាយចាំខ្លួននៅនឹងហើយ
"បាទអ្នកប្រុសតូច!" នាយសាយអោនឆ្លើយរួចជុងវុនដើរចូលទៅក្នុងបន្ទប់ទឹកទៅ
"អាយយយយ!!! ជួយផង"ជុងវុនដើរចូលមិនទាន់បានប៉ុន្មាននាទីផងសម្លេងស្រែកអោយជួយចេញពីបន្ទប់ទេកក៏បន្លឺឡើង
"អ្នកប្រុសតូច!!"នាយសាយលឺហើយរត់ទៅក្នុងយ៉ាងលឿនតែទៅដល់ក៏ហួសពេលទៅហើយនៅក្នុងបន្ទប់ទឹកមិនឃើញសូម្បីតែស្រមោលរាងតូចខ្លួនឃើញតែកូនកាបូបតូចមួយដែលជ្រុសនោះគឺកាបូបរាងតូចនាយក៏ប្រញ៉ាប់ទូរស័ព្ទខលទៅនាយក្រាស់ភ្លាមៗ
"អាឡូចៅហ្វាយ!! អ្នកប្រុសបាត់ខ្លួន"នាយសាយ
០៤/០១/២៥
You are reading the story above: TeenFic.Net