ភាគ៣០:មិនអោយអ្នកណាធ្វើបាបអូនដាច់ខាត

Background color
Font
Font size
Line height

កាត់មកល្ងាចឡើង បន្ទាប់ពីស៊ូននូនិយាយកិច្ចការជាមួយនឹងនាយជេយ៍រួចខ្លួនក៏នៅស្រស់ស្រូបអាហារពេលល្ងាចជាមួយពួកគេដែលស៊ូននូមិនចងនៅប៉ុន្មានទេព្រោះមិនចងឃើញគេស្វីតផ្អែមល្ហែមមុខខ្លួនតែធ្វើមិចបើជុងវុនឃាត់ទៅហើយក៏នៅញ៉ាំបាយជាមួយគ្នារួចគេក៏ត្រឡប់ទៅខន់ដូរខ្លួនវិញទៅ

បន្ទប់គេង....

"លោកប្តី!!"ជុងវុនចេញពីបន្ទប់ទឹកមកហៅអ្នកជាប្តីដែលកំពុងអង្គុយពិននិត្យមើលការងារអោយងាគមករកខ្លួនទាំងញញឹមជាប់

"យ៉ាងមិចលោកប្រពន្ធ"ជេយ៍ដើរទៅលើកបីរាងតួចមកអង្គុយតុសម្អាងសួរទៅរាងតួចដោយសម្លេងទន់ប្លន់

"អូនឃ្លានញ៉ាំភ្លៅមាន់បំពង"ជុងវុនប្រាប់អ្នកជាប្តីភ្នែកបើកទៅមើលនាយភ្លឹសៗដូចកូនឆ្មាតូចកំពុងលួងលោមម្ចាស់ចឹងអោយនាយឃើញហើយសែនគ្រឺត

"បានចាំបងកម្មង់អោយ ហើយចងញ៉ាំអីទៀតអត"

"អូនចងញ៉ាំស្រ្តបឺរីសូកូឡា ហើយនឹងនំខេក"ជុងវុនតបប្រាប់ទៅជេយ៍ញញឹមស្ញេញចេញថ្ពាល់ខួចដាកើនាយអោយគ្រឺតខ្នាញ់លើសដើមមនុស្សនេះអោយតែញញឹមដាក់នាយបេះដូងនាយដឹងតែរលាយតែម៉ងស្នាមញញឹមទំលាយបេះដូង

"បាទ!! សឺត!!!! ក្នាញ់ណាស់ប្រពន្ធអ្នកណានឹងញញឹមស្អាតខ្ចូតម៉្លេះហាស៎!!!"ជេយ៍អោនទៅថើបថ្ពាល់រាងតូចមួយខ្សឺតឡើងវែនមុននឹងចាប់ទាញថ្ពាល់ប៉ោងគួរអោយស្លាញ់ដោយក្តីគ្រឺតក្នាញ់

"អួយយយ! អូនឈឺណាលោកប្តី!!"ជុងវុនបានប្តីលេងជាមួយចឹងចេញចរឹកងរងក់មកភ្លានទាំងដែលនាយចាប់ទាញថ្ពាល់គេតិចៗសោះមកពេបមាត់កល់រកយំស្រែរំអួយដាក់នាយធ្វើជាយកដៃទៅអង្អែលថ្ពាល់

"អូរ..បងសុំទោស សឺត!!"នាយក៏អោនទៅថើបកន្លែងដែលខ្លួនធ្វើអោយរាងតូចនោះម្តងទៀត

"នៅ!!"ជុងវុនធ្វើឆ្លើយជានៅធ្វើមុខក្រញូវងាគមុខចេញដៃក្រព័ទ្ធអោបជាប់ទ្រូងធ្វើចរឹកខ្មើតអោយជេយ៍ឃើញ

"សឺតៗៗៗ!! បាត់នៅក្បាលខូច"

"បាត់ហើយ!! ហិហិ"ណ៎ឃើញទេក្មេងនេះក្បាលខូចណាស់ម្នាក់នឹងការពិតចងអោយប្តីថើបទៀតសោះ

"ក្បាលខូចណាស់យើងនឹង! អូនអង្គុយលេងសិនទៅចាំបងកម្មង់អាហារអោយ"នាយប្រាប់រាងតូចខ្លួនក៏ទៅចុចកម្មង់អាហារដែលរាងតូចចងញ៉ាំនោះមកអោយជុងវុន...

បានមួយសន្ទះនាយសាយក៏យកអាហារមកដល់បន្ទប់នាយក្រាស់។នាយយកមករៀបដាក់លើតុអោយរួចរាល់ទើបហៅជុងវុនដែលកំពុងអង្គុយអានសៀវភៅលើពូក

"អូន អាហារអូនបងរៀបចំរួចហើយឆាប់មកញ៉ាំមក"ជេយ៍ស្រែកហៅរាងតូចដែលកំពុងអង្គុយលើពូកនោះអោយចុះមក

"មកបីអូនមក"ជុងវុនទម្លាក់សៀវភៅចុះលើកដៃអោយនាយក្រាស់មកលើកពរខ្លួនទៅ។ជេយ៍ឃើញចឹងបានត្រឹមសើចរួចដើរទៅលើកពររាងតូចជាប់ចង្កេះមកអង្គុយលើសាឡុងដោយមានរាងតូចនៅអង្គុយលើភ្លៅនាយ

"សំណព្វចិត្ត!! មករកយើងមកសំណព្វចិត្ត"ជុងវុនចាប់យកភ្លៅមាន់មួយមកកាន់និយាយដោយសម្លេងក្រមិចក្រមើមរួចដាកើចូលក្នុងមាត់ខាំទំពារយ៉ាងទំនងជេយ៍ឃើញហើយសើចហួសចេះរកនឹកនិយាយឃើញម៉ងហា៎ជុងវុន

"ហ៊ឹសៗ!បានហើយកុំនិយាយច្រើនពេកឆាប់ញ៉ាំទៅ អាលនឹងបានឆាប់ចូលគេងយប់ជ្រៅហើយ"ជេយ៍សើចដើមករនឹងចរឹករាងតូចហើយតឿនរាងតូចអោយឆាប់ញ៉ាំ

"បាទ!!អូនដឹងហើយ"ជុងវុនតបទៅវិញងុលៗថ្ពាល់ប៉ោងៗក្នុងមាត់ពពេញទៅដោយសាច់មាន់គេញ៉ាំយ៉ាងឆ្ងាញ់មាត់។ ជុងវុនបន្តរញ៉ាំរហូតដល់អស់រួចជេយ៍លោកបីរាងតូចទៅក្នុងបន្ទប់ទឹកលាងដៃដុះធ្មេញរួចនាំមកឡើងគេងលើគ្រែដោយគេអោបរាងតូចជាប់នឹងទ្រូង

"សឺត!! សុបិន្តល្អណាប្រពន្ធសម្លាញ់! បងស្រលាញ់អូន"

"សឺត!!អូនក៏ស្រលាញ់បង"ជុងវុនតបនឹងនាយក្រាស់រួចគេក៏គេងលង់លក់ក្នុងរង្វង់ដៃនាយបាត់ទៅ ឯជេយ៍នាយមិនទាន់គេនោះទេភ្នែកបើកមើលពិដារខាងកឺគិតពីសម្តីដែលស៊ូននូនិយាយជាមួយខ្លួនក្នុងបន្ទប់ធ្វើការ

*បើបងមិនឆាប់ចាត់ការរឿងនេះទេប្រយ័ត្ននាងមកធ្វើដាក់បងជុងវុនដូចធ្វើដាក់អារ៉ា* សម្តីស៊ូននូបានហោះមកក្នុងខួរក្បាលនាយភ្នែកសម្កឹងកំពុងគិតនូវរឿងអ្វីម្យ៉ាងដែលនាយត្រូវធ្វើ

"ជុងវុន!ទោះជាបងត្រូវស្លាប់ឬយ៉ាងមិចបងនឹងមើលថែរអូនអោយល្អបំផុតបងមិនអោយអ្នកណាមកធ្វើបាបអូនដាច់ខាត!!"ជេយ៍អោនទៅមើលអ្នកក្នុងរង្វង់ដៃនិយាយតិចៗដោយក្នុងចិត្តសែនបារម្ភពីរាងតូចខ្លាចថាននឹងថ្ងៃមួយនឹងមានរឿងមិនល្អកើតឡើងលើរាងតូច....

នៅក្នុងបន្ទប់ងងឹតមួយដែលមានតែអំពូលភ្លើងក្រហមឆ្អិនឆ្អៅបង្ហាញ់អោយឃើញស្រីស្រស់អ៊ែលឡាកំពុងឈរសម្លឹងទៅលើរូបមួយនៅលើជញ្ជាំងដោយញញឹមចុងមាត់យ៉ាងរោគចិត្តក្រោមក្រសែរភ្នែកគួរអោយខ្លាច

គ្រាប់ព្រួញតូចមួយបានហោះទៅជាប់នឹងជញ្ជាំងដែលមានរូបជុងវុនជាប់លើនោះដោយស្នាដៃអ៊ែលឡាសម្លឹងមើលទៅលើរូបដោយចងគំនុំគំគួនក្នុងចិត្ត

"ហ៊ឹស! បើយើងមិនបានបងជេយ៍ទេអ្នកណាក៏គ្មានសិទ្ធិបានដែលសួម្បីតែនាងអារ៉ា អ្នកណាដែលរារាំងយើងយើងនឹងសម្លាប់ចោលអោយអស់យើងមិនទុកអោយទើសមុខទើសមាត់យើងដាច់ខាតហើយបន្តិចទៀតក៏នឹងដល់វេនឯងដូចគ្នា យើងមិនអោយឯងលើសយើងដាច់ខាត យ៉ាង ជុងវុន!!!"អ៊ែលឡា

០២/០១/២៥
សូមរងចាំភាគបន្ត

មានអារម្មណ៍មិចដែលbabeឆ្នាំថ្មីហើយ
ជិតចប់ហើយចឹងជួយ........Vote & cmt please!! 🙏
អោយឆាប់ចប់លឿនៗ


You are reading the story above: TeenFic.Net