"អាឡូចៅហ្វាយ!! អ្នកប្រុសបាត់ខ្លួន"
<<ហាស៎!! ហើយឯងការពារគេយ៉ាងមិចបានធ្វើអោយគេបាត់ខ្លួន>>ជេយ៍ស្រែកសួរមកពីក្នុងទូរស័ព្ទក្នុងទ្រូងភ័យបារម្ភពីរាងតូចយ៉ាងញ័រខ្លួន
"ខ្ញុំលឺសម្លេងអ្នកប្រុសស្រែកអោយជួយហើយខ្ញុំរត់ចូលមកមើលក៏លែងឃើញអ្នកប្រុសហើយ"
<<ឯងដើររកមើលអោយសព្វទៅយើងទៅដល់លូវហើយ>>ថាចប់ជេយ៍ក៏បិទបាត់ប្រញ៉ាប់រូតរះមករកជុងវុនយ៉ាងលឿនក្នុងចិត្តបន់កុំអោយជុងវុនកើតអីអោយសោះបើមិនចឹងនាយនឹងមិនលោកលែងទោសអោយខ្លួនឯងដាច់ខាត
"យ៉ាងមិចហើយរកអ្នកប្រុសឯងឃើញទេ"ជេយ៍មកដល់សួរទៅកាន់កូនចៅខ្លួនភ្លាម
"មិនឃើញទេចៅហ្វាយខ្ញុំរកគ្រប់កន្លែងអស់ហើយ"នាយសាយអោនគោរពប្រាប់ទៅនាយគេខំរកគ្រប់ទីកន្លែងអស់ហើយតែមិនឃើញ
"ចង្រៃយ៎! ផាច់!! ឥតបានការ"ជេយ៍ទះកំផ្លៀងនាយសាយមួយដៃឡើងចេញឈាមតាមគេមមាត់មកនាយក្តាប់ដៃឡើងណែនកំហឹងក្នុងខ្លួនកាន់តែកើនឡើងរាប់រយអង្សារហើយពេលនេះ
"អោយខ្ញុំសុំទោសចៅហ្វាយ ដែលខ្ញុំមើលថែអ្នកប្រុសមិនល្អ"នាយសាយអោនមុខចុះសុំទោសទៅកាន់នាយ
"សុំទោសហើយប្រពន្ធយើងមកវិញមែនហា៎ស" ជេយ៍ស្រែកទៅសួរនាយជំនិយខ្លាំងៗដោយកំហឹងក្នុងខ្លួនកើនឡើងៗអ្នកណាក៏ហ៊ានម្លេះមកចាប់ប្រពន្ធនាយ
"ហ៊ើយ!កាមេរ៉ាសុវត្ថិភាពមើលហើយឬនៅ"នាយសួរ
"នៅទេចៅហ្វាយ"នាយសាយ
"ឆាប់ទៅមើល"ថារួចនាយដើរចេញទៅដើម្បីពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅត្រងតំបន់ផ្លូវចេញនោះ
"លោកបើកកាមេរ៉ាសុវត្ថិភាពត្រងច្រកចេញច្រកចូលបន្ទប់ទឹកបន្តិចមានមនុស្សបាត់ខ្លួន"មកដល់នាយសាយក៏ប្រាប់ទៅអ្នកអង្គុយយាមកាំមេរ៉ា
"ប៉ុន្មាននាទីដែលលោក"
"ប្រហែល២០នាទីមុន" អ្នកយាមក៏ចាប់ផ្តើមឆែកមើលក្នុងកាមេរ៉ាសុវត្ថិភាពសារចុះសារឡើងមើលទាំងកាំមេរ៉ាផ្លូវនឹងផ្លូវក្រោយ
"ឈប់ៗៗ!!"មើលបានមួយសន្ទះនាយក្រាស់ក៏បញ្ជាអោយគេឈប់ពេលនាយឃើញមានអ្វីមិនប្រក្រតី
"មានរឿងអីចៅហ្វាយ"នាយសាយងាគទៅសួរ
"នេះជុងវុនតើ! ដាក់ស្លូមូតិច"នាយក៏ប្រាប់គេអោយដាក់យឺតៗហើយក៏ស្រាប់តែ
"មិចបានវាដាច់ចឹង"មើលសុខៗដល់ដែលមានពពួកពាក់មុខខ្មៅដើរចូលហើយកាំមេរ៉ាផ្លូវបន្ទប់ទឹកទាំងពីរក៏បានដាច់ងងឹតឈឹង
"ចឹងធ្វើមិចបន្តទៅចៅហ្វាយ"នាយសាយ
"មានធ្វើមិចគឺដើររកនឹងហើយ ឆាប់ឡើង"ថាហើយនាយរត់ទៅរកឡានបើកចេញទៅរក់រាងតូច មកដល់ក្នុងឡាននាយព្យាយាមទាក់ទងទៅទូរស័ព្ទរាងតួចជាច្រើនដងតែគ្មានការឡើងសោះ
"ឯងបើកអោយលឿនមើលអាសាយនៅយឺតៗនៅនឹងតែប្រពន្ធយើងកើតអីធ្ងន់ធ្ងរឯងងាប់ក្រោមគ្រាប់សំណរជាមិនខាន"នាយបញ្ជាអោយនាយសាយបន្ថែមល្បឿនអោយលឿនថែមទាំងគម្រាមនាយថែមទៀត នាយសាយដោយខ្លាចងាប់ព្រោះដឹងថាពេលនាយក្រាស់ខឹងគគឹនាយមិនមែននិយាយលេងទេនាយសាយខំបន្ថែមល្បឿនបើកទៅលឿនកប
"ជុងវន!! អូនកុំកើតអីអោយសោះណា"ជេយ៍លើដៃជ្រោកសក់ក្បាលទឹកមុខនាយឡើងស្លឹកភ័យខ្លាចបន់អស់ហើយកុំអោយប្រពន្ធខ្លួនកើតអី
ទឺង..ទឺង.. ពេលសម្លេងទូរស័ព្ទនាយក្រាស់ក៏បន្លឺឡើងនាយប្រញ៉ាប់លើកមកទទួលយ៉ាងលឿនដោយអ្នកដែលខលមកនាយនោះគឺជាលេខអ៊ែលឡា
<<អាឡូ!បងជេយ៍ ពេលកំពុងអន្ទះសាររករបស់សំខាន់មែនទេ? >>សម្លេងអ៊ែលឡានិយាយពីប្រព័ន្ធទូរស័ព្ទមកអោយជេយ៍ឆ្ងល់ឡើមិចបានអ៊ែលឡាដឹងថានាយកំពុងធ្វើអ្វីឬមួយ?
"មិចបាននាងដឹង!! នេះកុំប្រាប់ថា...."ជេយ៍
<<ត្រូវហើយខ្ញុំអ្នកចាប់វា! យ៉ាងមិចដែល>>អ៊ែលឡាមិនបាច់អោយជេយ៍ឆ្ងល់យូអ៊ែលឡាក៏និយាយមក។ ជរយ៍នឆយគ្រាន់តែកឺហើយកំហឹងក្នុងខ្លួនកើនកាន់តែខ្លាំងឡើងកែវភ្នែកនាយពេលនេះក្រហមដូចសាតានចឹង
"ឆាប់ដោះលែងគេមកវិញភ្លាមបើមិនចងអោយយើងសម្លាប់នាងទាន់"ជេយ៍ស្រែកគម្រាមអ៊ែលឡាយ៉ាងខ្លាំងៗតែគិតថានាងនឹងខ្លាចនាយឬ?នោះគឺអត់ទេ មានតែសើចសប្បាយចិត្តថែមពេលឃើញសភាពនាយក្រាស់បែបនេះ
<<ចុះបើខ្ញុំមិនដោះលែងបងចងយ៉ាងមិច!!>> អ៊ែលឡាតបបែបឌឺទៅនាយវិញយ៉ាងសប្បាយចិត្ត
"យើងនឹងសម្លាប់នាង!!"មួយម៉ាត់យ៉ាងខ្លីបើនាងមិនអោយជុងវុនមកនាយវិញគឺមានតែសម្លាប់នាង តែនាយនេះដូចមិនខ្លាចស្លាប់សោះ
<<មុននឹងបងសម្លាប់ខ្ញុំនឹង អាចនឹងថាអាក្មេងនោះវាងាប់មុនខ្ញុំក៏បាន>>អ៊ែលឡា
<<ចុះខ្ញុំមិនទាន់បានសម្លាប់វាឯណា បងក៏ភ័យម្លេះ!!ស្រលាញ់វាខ្លាំងហ៎?>>អ៊ែលឡាសួរទៅនាងទាំងដែលនាងដឹងចម្លើយរួចហើយ
"គេជាប្រពន្ធយើងបើមិនអោយយើងស្រលាញ់គេអោយយើងស្រលាញ់អ្នកណា"មែននឹងបើមិនអោយនាយស្រលាញ់ប្រពន្ធនាយអោយនាយទៅស្រលាញ់អ្នកដទៃមែន
<<ចុះបើសិនជាវាងាប់បងនៅស្រលាញ់វាទៀតទេ?>>
"អ៊ែលឡា!!!"ជេយ៍នាងស្រែកទៅនាងវិញយ៉ាងខ្លាំងក្នុងចិត្តសែនខឹងពេលនាងមកប្រមាថជីវិតប្រពន្ធខ្លួនបែបនេះ
<<ចិត្តត្រជាក់បង!!លូវបើបងចងបានវាទៅវិញបងត្រូវធ្វើរឿងមួយអោយខ្ញុំ>>អ៊ែលឡានាងក៏ដាក់សំណើរទៅនាយក្រាស់
"នាងអោយយើងធ្វើរឿងអីនិយាយមក"ជេយ៍ក៏សួរទៅនាង
<<ហ៊ឹសៗ ! កុំអន្ទះសារពេកបងមកឃ្លាំងចាស់មកដឹងហើយ ហើយហាមនាំប៉ូលីសមកបើមិនចឹងទេជីវិតអាក្មេងនោះខ្ញុំមិនហ៊ានធានាទេ....ទឺតៗ>>អ៊ែលឡាថាចប់ក៏ចុចបិទទូរស័ព្ទបាត់ទៅ
ទឹង... សារក៏បានលោតឡើងមកដោយអ៊ែលឡានាយបានផ្ញើរនូវទៅទីតាំងដែលត្រូវអោយនាយក្រាស់ទៅជួប
"អាសាយ!!ទៅឃ្លាំងចាស់!!!"ជេយ៍មើលហើយក៏ងាគទៅប្រាប់នាយសាយអោយបើកឡានទៅតាមទីតាំងដែលអ៊ែលឡាផ្ញើរមក
"អ៊ែលឡា!! បើនាងហ៊ានតែប៉ះប្រពន្ធយើងតែមួយចុងសរសៃសក់យើងនឹងអោយស្គាល់ថាអ្វីទៅជាឋាននរកមិនខាន" ជេយ៍និយាយដោយកែវភ្នែកសម្លឹងទៅមុនយ៉ាងមុតស្រួចក្រហមឆ្អិនឆ្អៅកំហឹងកើនឡើងពេញខ្លួនខឹងស្អប់អ៊ែលឡាកាន់តែខ្លាំងឡើងខ្លាំងឡើង
១១/០១/២៥
សូមរងចាំភាគបន្ត
help vote & cmt please!!🙏🥺
You are reading the story above: TeenFic.Net