១អាទិត្យក្រោយមក...
ងឺត... សម្លេងចាប់ហ្វាំងនៅមុខភូមិគ្រឹះផាកបានពន្លឺឡើងមកអោយអ្នកដែលនៅក្នុងផ្ទះដែលជាអ៊ែលឡាប្រញ៉ាប់រត់ទៅមើលព្រោះបាត់នាយឡើងមួយអាទិត្យទាំងដែលគេក៏មិនដឹងថានាយទៅណាក្នុងចិត្តនឹកគិតថាជាឡាននាយក្រាស់តែដល់ពេលចេញទៅដល់ក៏ឈប់មួយកន្លែងពេលឃើញម្នាក់នោះមិនមែនជានាយក្រាស់ហើយ
"នាងមកនៅទីនេះបានយ៉ាងមិច!!"ស៊ូននូឃើញអ៊ែលឡាមនុស្សដែលនាយស្អប់នៅចំពោះមុខបែបនេះស្រឡាំងកាំងស្រែកសួរនាងភ្លាមក្នុងចិត្តឆ្ងល់មិចបាននាងមកទីនេះបានទាំងដែលនាយជេយ៍ដឹងហើយថាគេនេះសែនស្អប់នាងស្អប់ដល់ឆ្អឹងសូម្បីតែឈ្មោះក៏មិនចងលឺផង
"បងជេយ៍ជាអ្នកអោយយើងមកនៅយ៉ាងមិច"អ៊ែលឡាញាក់ចិញ្ចើមតបទៅរាងតូចវិញទាំងងចរឹកខ្មើតអោយរាងតូចឃើញហើយសែនគ្រឺតនឹងចរឹកនាងជាខ្លាំង
"យើងមិនជឿបងជេយ៍គ្មានថ្ងៃយកស្រីដូចជានាងមកនៅនោះទេឆាប់ចេញទៅវិញទៅ" ស៊ូននូស្រែកស្តីអោយនាងរុញច្រានអោយនាងចេញពីទីនោះមុខគេវិញខឹងឡើងក្រហមដូចភ្លើងទៅហើយ
"ស្រីដូចយើងនឹងវាយ៉ាហា៎ស!"
"ជាស្រីបែប...*សុីប្រុសមិនរើសមុខ*"ចុងប្រយោគស៊ូននូនិយាយធ្វើមាត់ម្អប់និយាយពាក្យមិនល្អចេញមករួចមើលលើមើលក្រោមនាងបែបពេបជ្រាយខ្ពើមរអើមអោយនាងឃើញហើយក្តៅស្លឹកត្រចៀកមកភ្លាម
"អាយយយ!អាក្មេងឆ្កួត អាក្មេងខ្ទើយ"អ៊ែលឡាខឹងរាងតូចសឹងបែកផ្សែងស្រែកជេរមិមប្រណីមាត់សោះ
"យើងខ្ទើយតែយើងមិនសុីប្រុសមិនរើសមុខដូចជាងនាងទេចងបានសូម្បីតែសង្សារបងស្រីខ្លួន ហ៊ឹស!ស្រីកាកី"
"ឯង!! ផាច់"មុខរាងតូចត្រូវងាគទៅម្ខាងដោយអ៊ែលឡាទះស៊ូននូលើកដៃទប់ថ្ពាល់ខ្លួនអណ្តាតទល់ថ្ពាល់ទឹកមុខចងគំនុំភ្លាម
"កុំបានសម្តីពេកសម្បត្តិត្រឹមជាប្អូនបងជេយ៍កុំគិតថាយើងមិនហ៊ានអោយសោះបងស្រីយើងនៅហ៊ានចុះឯង!! ប្រយ័ត្នងាប់លែងបានឃើញពន្លឺថ្ងៃទៅ"អ៊ែលឡាចាប់បោចសក់រាងតូចឡើងមកស្រែកគម្រាមរាងតូចដូចដែលគេបានធ្វើដាក់បងស្រីខ្លួននោះចឹង
"កុំគិតថាយើងខ្លាចនាងឯងនោះ"ស៊ូននូមិនអោយចាញ់តបទៅនាងវិញថែមទាំងដៃចាប់ទាញបោចសក់នាងមកវិញថែមទៀតកុំគិងថាចងធ្វើបានគេអោយសោះ
"អួយយ លែងយើងណាអាក្មេងឆ្កួត យើងឈឺ"អ៊ែលឡាស្រែកទាញដៃរាងតូចចេញពីសក់នាងតែដូចដឹងចឹងដៃរាងតូចស្អិតដូចតុកកែចឹងឈឺចាប់បោកឈឺជាងនាងចាប់សក់គេទៅទៀត
"យើងគង់តែលែងទេយើងមិនចងមនុស្សស្មោគរោគដូចជានាងស្រាប់ហើយមនុស្សស្អីសម្លាប់បានសូម្បីតែបងស្រីខ្លួនឯង"មែនហើយកាលដែលអារ៉ានាងស្លាប់មិនមែនគ្រោះថ្នាក់ចរាចរណ៍នោះទេតែនាងអ៊ែលឡាដែលជាប្អូនស្រីនាងនេះហើយដែលជួលអោយមានឡានក្រុងមួយគៀរនាងអោយនាងគេជ្រុលចង្កូតទៅបុកនៅបង្កាន់ស្ពាន់ធ្លាក់ឡានចូលក្នុងទឹកស្លាប់រហូតដល់បាត់បង់ជីវិត
១ឆ្នាំជាងមុនថ្ងៃកើតហេតុ
"អាយយយ ផាំង!! ព្រូង!!"សម្លេងអារ៉ាស្រែកក្នុងឡានឡើងមុននឹងឡានបានជ្រុលទៅនឹងបង្កាន់ស្ពាន់ធ្លាក់ចូលក្នុងទឹកនោះដោយមានមនុស្សម្នាជាច្រើនបាននាំគ្នាឈប់ឡានមកមើលឡានប៉ូលីសនឹងឡាន់ពេទ្យនាំគ្នាមកធ្វើកសលវិច័យពេលមុខផ្លូវព័ត៌មានជាច្រើនបានចុះពីអនាគតកូនប្រសារនៃត្រកូលផាកល្បីល្បាញពេញនឹង
"សុំទោសផងបងស្រី!! តែធ្វើយ៉ាងមិចបើខ្ញុំស្រលាញ់បងជេយ៍ចឹងបងស្រីគួរតែហ៊ានលះបងអោយប្អូនមកណា!ហ៊ឹសៗ សូមអោយបងទៅអោយបានសុខណាបងស្រីអារ៉ា"អ៊ែលឡាឈរនៅមុខកញ្ចក់ទូរទស្សន៍មើលទៅព័ត៌មានដែលបានចុះផ្សាយពីការស្លាប់របស់អារ៉ាទាំងញញឹមចុងមាត់សមបំណងដែលនាងបានធ្វើវាសម្រេចទាំងមិនដឹងថានៅទីនោះមានមនុស្សម្នាក់បានលឺនូវអ្វីដែលនាងនិយាយមុននេះនោះទេហើយម្នាកើនោះគឺរាងតូចស៊ូននូនេះឯងចឹងហើយបាននាយសែនស្អប់អ៊ែលឡាជាខ្លាំង
បច្ចុប្បន្ន...
"ហើយយ៉ាងមិចបើយើងសម្លាប់វាតើវាទើសស្អីឯងដែរ!!"អ៊ែលឡាស្រែកតបតទៅរាងតូចវិញខ្លាំងៗ
"អ៊ែលឡាតើនៅក្នុងខ្លួននាងនៅមានចិត្តជាមនុស្សខ្លះទេហាស៎!យើងសួរ នេះនាងមិនមានអារម្មណ៍ថាខុសអីបន្តិចទេហេ៎!សម្លាប់បងស្រីខ្លួនទាំងមូលមិនគិងថាខ្លួនឯងជ្រុលពេលទេហេ៎យើងសួរនាង"ស៊ូននូប្រលែងដៃខ្លួនចេញពីសក់នាងសួរទៅនាងទាំងហួសចិត្តពេលគេនឹកឃើញដល់រឿងនឹងម្តងៗមិននឹងស្មានថាអ៊ែលឡាដែលជាផ្អូនហ៊ានលើកដៃសម្លាប់បងស្រីដែលស្រលាញើនាងស្មើរជីវិតចឹងសោះ
"វានឹងសមតែស្លាប់ ហើយបន្តិចទៀតក៏ដល់វេនបងថ្លៃឯងហើយវានឹងបានទៅរស់នៅឋាននរកដូចគ្នា"
"ផាច់!! ភ្ញាក់ឡើងកុំឆ្កួតពេក"ស៊ូននូអត់ទ្រាំមិនបានក៏ទះនាងមួយកំផ្លៀងរាងខ្លះដែលដល់ថ្នាក់ឈាមចេញពីកេមមាត់នាង
"នេះឯងទះហ៊ានយើងផងហេ៎"អ៊ែលឡាបែបមកវិញទាំងមានចេញឈាមពីកេមមាត់ថែមទៀតគិតទៅកម្លាំងស៊ូននូខ្លាំងដែល
"មួយដៃនឹងគឺដាស់សតិនាងអោយគិងអ្វីដែលល្អៗអោយខួរវានឹងគិតរឿងដែលល្អខ្លះកុំគិតរឿងអាក្រក់ៗពេក"
"ផាច់!! ហើយមួយកំផ្លៀងនេះគឺសម្រាប់ជាកាដូចនាងមុនពេលចេញពីផ្ទះនេះ ឆាប់ចេញទៅកុំអោយយើងហៅប៉ូលីសមកអូសក្បាលនាងទាន់"
"ឯង!!"
"ឆាប់ចេញទៅ!!!"ស៊ូននូស្រែកគំហក់ដៃចង្អុលទៅមាត់ទ្វាដេញនាងចេញទាងមិនស្ទាក់ស្ទើរ
"ចាំមើលចុះឯង!!"ថាចប់អ៊ែលឡាដើរបំបុកស្មារាងតូចចេញពីភូមិគ្រឹះនោះទៅតឬមុននឹងចេញអ៊ែលឡាបានងាគមកមើលទៅកានើភូមិគ្រឹះនោះរួចនិយាយ
"ហ៊ឹស!យើងមិនអោយឯងបានសុខទេអាក្មេងពីម្សិល!!អាក្មេងខ្ទើយ!!យើងនឹងត្រឡប់មកយកអ្វីដែលត្រូវជារបស់យើងមកវិញ ឆយ ជុងវុន!!បើយើងគ្មានក្តីសុខឯងក៏គ្មានក្តីសុខដូចគ្នា"ថាចប់នាងក៏ចាក់ចេញទៅ
ថ្ងៃរសៀល...
ពេលនេះនាយជេយ៍នឹងជុងវុនក៏បានត្រឡប់មកភូមិគ្រឹះវិញពួកគេទាំងពីក៏ចុះពីឡានមកទាំងឆ្ងល់ពេលឃើញឡានមួយនៅក្នុងភូមិគ្រឹះខ្លួននោះ...
"អ្នកណាមកផ្ទះយើងនឹងលោកប្តី"ជុងវុនដោយឆ្ងល់ក៏ងាទគទៅសួរលោកប្តីដែលអង្គុយជិតនោះ
"បងក៏មិនដឹងយើងចុះទៅមើលទៅ"ងារូចជេយ៍នឹងជុងវុនក៏នាំគ្នាចុះពីឡានដើរចូលខាងក្នុងទៅ
"ស៊ូននូ!! អូនមិនពីកាលនឹង"ជេយ៍ចូលមកដល់ក្នុងឃើញថាជារាងតូចក៏សួរដែលនៅក្នុងបន្ទប់ទទួលភ្ញៀវនោះ
"មកយូរដែលហើយ ហើយចុះបងទើបមកពីណា"ស៊ូននូដើរចេញមកឆ្លើតតបទៅអ្នកជាបងទាំងទឹកមុខមិនស្រស់អើយជេយ៍ឃើញហើយដឹងភ្លាមមិនបាច់សួរក៏ដឹងដែល
"បងទើបនាំជុងវុនមកពីផ្ទះម៉ាក់ក្មេក"ស៊ូននូលឺហើយក៏ងក់ក្បាលតបទៅនាយ
"ហើយស៊ូននូមកនឹងបានញ៉ាំអីនៅបើនៅចាំបងទៅធ្វើអោយញ៉ាំ"ជុងវុនឃើញអ្នកជាប្អូនថ្លែមករាងយូចឹងគិងថាគេអាចនឹងឃ្លានហើយក៏សួរ
"មិនអីទេបង បងទៅសម្រាក់ចុះមានពោះមានពង់ចឹងកុំសូវធ្វើការពេកប្រយ័ត្នប៉ះពាល់ដល់ក្មួយខ្ញុំ"ស៊ូននូងាគទៅតបនឹងនាយតូចវិញទាងញញឹមស្រស់
"ចឹងអូនឡើងទៅសម្រាកសិនហើយបងនៅអង្គុនិយាយលេងជាមួយស៊ូននូទៅ"រាងតូចខ្លួនគេរាងល្វើយដែលហើយក៏សុំនាយក្រាស់ទៅសម្រាក់ក្នុងបន្ទប់ទៅ
"បាទ! ប្រយ័ត្នផងណា សឺត!!"ថាចប់នាងអោនទៅថើបថ្ងាស់រាងតូចខ្សឺតរាងតូចកីដើរឡើងទៅបន្ទប់បាត់ទៅ
"បងជេយ៍!! បងត្រូវតែមានរឿងនិយាយជាមួយខ្ញុំ"រាងតូចចេញទៅបាត់ស៊ូននូគេក៏ចូលសាច់ការភ្លាមៗ
"រឿងអ៊ែលឡាមែន!!"នាយដឹងថាប្អូននាយច្បាស់ណាស់នឹងនិយាយរឿងដែលខ្លួនអោយអ៊ែលឡាមកនៅទីនេះ ស៊ូននូក៏ងក់ក្បាលអោយនាយឃើញហើយក៏ដើរទៅជាន់លើដែលជាបន្ទប់ធ្វើការរបស់នាយស៊ូននូក៏ឡើងទៅតាម
២៧/១២/២៤
សូមរងចាំភាគបន្ត
You are reading the story above: TeenFic.Net