ថ្ងៃស្អែកបន្ទាប់...
នាពេលព្រឹកថ្ងៃបន្ទាប់ព្រះអាទិត្យបានរះបញ្ចាំងចូលមកក្នុងបន្ទប់ធំមួយដែលមានមនុស្សពីនាក់ដែលកំពុងតែដេកអោបគ្នាយ៉ាងស្អិតរមួតសឹងតែក្លាយទៅជាខ្លួនតែមួយទៅហើយ...
"ហ៊ឹម!!"សម្លេងក្រហឹមភ្ញាក់ពីដំណេកមកដោយសារពន្លឺព្រះអាទិត្យរះចាំចូលមកក្នុងបន្ទប់។រាងតូចជុងវុនបម្រាស់ខ្លួនពត់ដៃជើងងើបឡើងងាគទៅមើលអ្នកដែលគេងជិតខ្លួននោះ
"លោកប្តី!! ក្រោកឡើងថ្ងៃរះខ្ពស់ណាខ្ពស់ណីហើយណា"រាងតូចវ៉ៃដើមដៃនាយក្រាស់តិចៗទាំងខ្លួនមិនទាន់អស់ងងុយដាស់អោយនាយក្រោកឡើងព្រោះនេះក៏រាងថ្ងៃណាស់ហើយ។មិនអោយថ្ងៃមិចបើព្រះអាទិត្យរះឡើងចងហួសចុងដូងហើយបានម្នាក់ៗទើបក្រោកពិតជាខ្ចិលមែនដូចអ្នកខ្លះចឹង
"ហ៊ឹមមម!!បងសុំគេងបន្តិចទៀតមក"ជេយ៍បម្រាស់ខ្លួនឆ្លើយទៅរាងតូចងងុលមិនទាន់អស់ងងុយដៃចាប់ទាញរាងតូចមកគេងអោបធ្វើមិនដឹងអោយជុងវុនឃើញហើយនិយាយពីថាសែនគ្រឺតមនុស្សស្អីខ្ចិលម៉្លេះ
"មិនបានទេងើបអោយលឿន បីអូនទៅងូចទឹក! ឆាប់ក្រោកឡើង"ជុងវុនងើបមកវិញទាញ់ដៃនាយក្រាស់អោយក្រោកតែមានអីកម្លាំងតូចនឹងគិតថាឈ្នះកម្លាំងយក្សាដូចនាយឬមានតែដួលទៅវិញអោយនាយគេងតទៀតធ្វើមិនដឹង
"លោកប្តី!!!"ជុងវុនចាប់ផ្តើមខឹងមួម៉ៅតិចៗហើយពេលហៅអ្នកជាប្តីអោយក្រោកហើយមិនក្រោកនោះ
"ហ៊ឹម! អោយបងគេងតិចទៀតមកណាបងងងុយណា"នាយលឺសម្លេងរាងតូចចឹងហើយក៏តបទៅវិញតែភ្នែកនៅតែបិទមិនខ្ចីបើ
"លោកប្តី!! ក្រោកឡើងងងង!!"លើកនេះទ្រាំមិនបានស្រែកជំទាលដាក់ត្រចៀកនាយយកតែម្តងអោយនាយទាញដៃមកបិទត្រចៀកយ៉ាងលឿន។នេះហើយពិនមិនងើបមែនស្រែកដាក់ចឹងម៉ងកុំខ្លាំងដាក់Jungkittyកំណាចអោយសោះ
"ហ្ហឹកៗៗ អូនហ៎! បងសុំតែតិចទៀតទេណាប្តីសុំគេងតិចទៀតមក"ជេយ៍ធ្វើយំចេញមកដូចចរឹកកូនក្មេងភ្លាមៗពេលរាងតូចរំខានខ្លួនមិនអោយគេងបែបនេះ
"កុំមកយំ ឆាប់ក្រោកឡើង!!យំធ្វើមើលតែខ្លួនកូនក្មេង ខ្លួនឡើងកញ្ចាស់ក្លាយជាប៉ាគេលូវៗហើយមកយំអីនឹងហាស៎!! ក្រោកឡើង!"ជុងវុនឃើញចរឹកនាយហើយមហាសែនជ្រេញមកយំយែកអីធ្វើមើលតែខ្លួនឯងនឹងក្មេងតូចចឹងហាស៎ ខ្លួនឡើងកញ្ចាស់ក្បាលហើយជិតមានកូនលូវៗហើយមកយំអីណា
"តែបងមិនចងក្រោកមិចចុះ!!"យំមិនបានផងលូវឌឺម៉ង បើកភ្នែកមកញាក់ចឹញ្ចើមត្រឺតៗឌឺរាងតូចយាយពីថាសែនគ្រឺតក្នាញ់ចងតែដាក់បួនដប់ដៃតើចឹងអី
"បើបើកភ្នែកហើយក្រោកមកបីអូនទៅបន្ទប់ទឹក"ជុងវុនក៏ទាញដៃនាយអោយក្រោកម្តងទៀតតែនាយមិនខ្ចីងើបសោះ
"អត់ចងបើអូនចងទៅទៅខ្លួនឯងទៅ"មើលណ៎មើលសម្តីនាយចុះនិយាយដាក់ប្រពន្ធតូចចឹងទៅរួចមិនចេះមើលថែរប្រពន្ធខ្លួនសោះ
"អូនដើរមិនរួចចុកចង្កេះ បីអូនទៅមិនបានទេមែន"មែននឹងបើគេដើររួចគេមិនពឹងនាយចឹងទេមនុស្សអីចិត្តអាក្រក់ហួសប្រពន្ធខ្លួនឯងសោះក៏ចិត្តអាក្រក់ដាក់ដែល
"មិនដឹងទៅខ្លួនឯងទៅ!!"នាយនៅតែមិនខ្វល់តែមិនបាច់មើលមុខរាងតូចពេលនេះទេមួម៉ៅសាហាវ
"លឿនឡើងបីអូនទៅបន្ទប់ទឹក"
"អត់!!"មួយម៉ាត់យ៉ាងខ្លីចេញពីមាត់នាយគឺអត់
"អាប្តីឆ្កួត!! បីអូនទៅបន្ទប់ទឹកអូនឈឺនោម!!!!"អត់ទ្រាំលែងបានហើយស្រែកជេរនាយតែម្តងគេឈឺនោមសឹងតែស្ទះទំរ៉ងនោមទៅហើយមិនដំបូងថាមិនប្រាប់តែនាយនោះនៅតែរឹងមិនព្រមជូនសោះចឹងមានតែស្រែកប្រាប់ចឹងចុះ
"ហ៊ឹស!!"ជេយ៍នាយលឺហើយអស់សំណើចមកភ្លាមនេះប្រពន្ធខ្លួនហៅខ្លួនអោយងើបលឿនៗនឹងព្រោះតែរឿងចឹងទេឬ
"សើចអី អាប្តីឡប់ ឆាប់ឡើងអូនឈឺចងលិចលូវហើយ"ឃើញថានាយសើចខ្លួនចឹងជុងវុនអត់ទ្រាំមិនបានជេមួយម៉ាត់ទៀតទៅឡប់មែនអាប្រពន្ធខ្លួនឈឺនោះមិនប្រញ៉ាប់ជូនទៅទេបែរជាមកដេកសើចវិញ
"ក្មេងឈ្លើយជេប្តីចឹងមិនជូនទៅទេ"
"ឆាប់ឡើងកំុស៊ាំមើល!!"
"អត់ចង"ជេយ៍តបមកវិញឌឺ៩រាងតូចឃើញហើយក្នាញ់ណាស់មនុស្សស្អីពិនឌឺគេម៉្លេះ
"បើមិនជូនទៅអូននោមនៅទីនេះហើយណា"មែនបើមិនជូនទៅគេនឹងនោមនៅលើពូកនឹងតែម្តង
"នោមទៅបងមិនខ្វល់ ហើយបងនឹងយករឿងនឹងប្រកូរប្រកាសថាអូនធំហើយនៅដេកនោមដាក់ពូកទៀត"នាយមិនខ្វល់សំខាន់បើរាងតូចនោមនៅនឹងគេនឹងប្រាប់រឿងនឹងទៅគេគ្រប់គ្នាទាំងអស់
"អាប្តីឡប់! អាប្តីឆ្កួត! ហ្ហឹកៗៗ *ដឹបៗ* បងលែងស្រលាញ់អូនហើយ ហ្ហឹកៗ"រាងតូចអត់មិនបានយំចេញមកគក់ទ្រូងនាយដឹបៗចោទថានាយនឹងលែងស្រលាញ់ខ្លួនទៀតអោយនាយលឺហើយផ្ទះសំសើចមកភ្លាម
"ហាសហាស!!"
"ហ្ហឹក!សើចអីអាកញ្ចាស់"ឃើញគេសើចខ្លួនចឹងរាងតូចដាក់មួយម៉ាត់ទៅ
"ចុមកាន់តែឈ្លើយហើយតើនៀគ"
"ហ្ហឹៗៗហ្ហឹក បើបងមិនព្រមជូនអូនទៅធ្វើអី អូនឈឺនោមខ្លាំងណាស់ណា"រាងតូចយំពេបមាត់អោយនាយអាណិតអណ្តក់អណ្តឺតដូចក្មេង២ឆ្នាំ
"ហ៊ឹស! ក្មេងមិនទាន់បាត់ក្លឹនទឹកដោះអើយ មកបងជូនទៅ"ខ្ចិលញ៉ោះអោយយំយូរនាយក៏ដាច់ចិត្តលើកបីរាងតូចទៅបន្ទប់ទឹកទៅ រួចខ្លួនពួកគេទាំងពីក៏ចាប់ផ្តើមងូចទឹករៀបចំខ្លួនចុះទៅក្រោមបរិភោបអាហារពេលព្រឹកដែលអ្នកបម្រើបានរៀបចំទុកអោយពួកគេទាំងពីរព្រោះអ្នកស្រីនឹងលោកឆយចេញទៅមើលការងារតាំងពីរព្រឹក រួចរាល់អស់ហើយនាយក្រាស់ក៏នាំរាងតូចដើរលែងយ៉ាងណាៗក៏ទំនេរហើយនាំលំហែរកាយខ្លះកុំអោយនៅតែផ្ទះស្រ្តេសពេក
១៩/១២/២៤
You are reading the story above: TeenFic.Net