ភាគ២៦+២៧:!!!!!

Background color
Font
Font size
Line height

"យ៉ាងមិចដែលបងជេយ៍ធ្វើបាបឯងខ្លាំងមែន បានដំណើរដូចអ្នកពិការចឹង ហ៊ឹសៗ!" មិនឃើញជុងវុនតបតមកនាងក៏សូកសៀតទៅថែមទៀតដោយញញឹមសើចឌឺដងគិតថាជេយ៍វ៉ៃធ្វើបាបរាងតូចហើយបានជារាងតូចទ្រមខ្លួនបែបនេះ

"ត្រូវហើយមើលនៀគលោកប្តីគាត់ធ្វើបាបខ្ញុំឡើងជាំពេញករឈឺចង្កេះដើរសឹងមិនរួច!!" ជុងវុនមិនអោយចាញ់ចិត្តនិយាយទាងពេកមាត់បើកបង្ហាញ់នូវស្នាមស្នេហ៍ជាំដុំៗដែលនាយក្រាស់បានបន្សល់ទុកពីយប់មិញនោះអោយស្រីស្រស់អ៊ែលឡាឃើញហើយក្តៅចិត្តមកភ្លាម

"នេះ នេះកុំប្រាប់ថា...!"អ៊ែលឡាក្តៅសឹងតែបែកផ្សែងទៅហើយពេលដែលឃើញស្នាមជាំនៅពេញកររាងតូចនោះនាងសឹងតែហក់ទៅវ៉ៃរាងតូចទៅហើយ

"ត្រូវហើយ!យ៉ាងមិចគិតថាលោកប្តីខ្ញុំនឹងវ៉ៃធ្វើបាបខ្ញុំមែនទេ?សុំទោសផងលោកប្តីខ្ញុំមិនភ្លើទៅជឿសម្តីសត្វឆ្កែដែលព្រុសមិនពិតហើយមកធ្វើបាបប្រពន្ធដែលស្របច្បាប់ព្រមទាំងកំពុងមានកូនអោយគេនោះទេ"

"អាយ៎!! ឯង!" អ៊ែលឡាយាដៃរកទះជុងវុនតែរាងតូចចាប់ដៃនាងជាប់សម្លឹងទៅនាងដោយកែវភ្នែកពិឃាត

"បើសិននាងប៉ះខ្ញុំតែមួយដៃទៀតនោះនាងនឹងលែងបានជាន់ទីនេះមិនខាន"ជុងវុននិយាយចប់ក្រវាស់ដៃនាងចេញមួយទំហឹងសឹងតែអោយនាងទប់ជំហូរខ្លួនមិនជាប់ដែល

"ហ៊ឹស! ឯងជាអ្នកណាម្ចាស់ផ្ទះនេះមែនទេទើបមកគម្រាមយើងនឹង! សម្បត្តិត្រឹមប្រពន្ធដែលផ្សំផ្គុំសោះកុំមានអំនួតលើខ្លួនពេកមកក្រោយបងស្រីយើងទេ"អ៊ែលឡាតបទៅរាងតូចវិញលើកពីរាងតូចមកក្រោយអារ៉ាដែលជាបងស្រីនាងនោះ

"ហើយចុះយ៉ាងមិចមកក្រោយក៏មែនតែបានលោកប្តីថ្នាក់ថ្នមមិនដូចអ្នកខ្លះខំអោយដៃប្តីគេដែលតែប្តីគេមិនយកភ្នែកមើល"

"ងង!ចងថាអោយអ្នកណាហាស៎"

"ថាចោលបើនាងមានខ្លួនក៏យកទៅ"ជុងវុនឆ្លើយបែបហីៗទៅវិញ

"ឯង!!"

"ឈប់ភ្លាមបើចងនៅទីនេះត"នាងរកយាដៃទះរាងតូងម្តងទៀតតែរាងតូចលោកដៃចង្អុលគម្រាមម្តងទៀតទាំងបញ្ជាក់យ៉ាងច្បាស់លាស់

"ហ៊ឹស! មកក្រោយបងស្រីយើងទេកុំខ្លាំងពេក"

"ហើយនាងអីក៏ដូចឈឺជំនួសអ្នកនាងអារ៉ាម៉េ្លះ មិនមែនជាអ្នកនាងអារ៉ាសង្សារលោកប្តីខ្ញុំផងអីក៏ដូចទ្រូងឈឺឆ្អើលម៉្លេះ "រាងតូចមិនឆ្ងល់មិនបាននាងមិនមែនជាអារ៉ាផងអីក៏ដូចជាខឹងសម្បារម៉្លេះនេះខ្លាំងជាងម្ចាស់សមីគេខ្លួនទៀត

"គឺ..គឺយើងខឹងជំនួសបងយើងដែលឯងនេះដណ្តើមបងជេយ៍ពីគាត់"អ៊ែលឡាពេលដែលរាងតូចនិយាយចឹងក៏ចាប់ផ្តើមរាងភ័យៗឆ្លើយទៅវិញរដាក់រដុបញ័រៗ

"តែថាអ្នកនាងអារ៉ាស្លាប់ហើយចឹងគាត់មិនខឹងចងគំនុំនឹងខ្ញុំនោះទេចឹងនាងមានអីត្រូវខឹងជំនួសព្រោះគាត់ក៏មិនបានដឹងផងថាខ្ញុំររៀបការជាមួយជេយ៍ឬមកពីនាងខ្លួនឯងដែលខឹងព្រោះខំកម្ចាត់បងស្រីខ្លួនចេញហើយនៅតែយកជេយ៍មកធ្វើប្តីមិនបាន"

"ឯង!!"រាងតូចដាក់ត្រូវចំណុចចឹងនាងខឹងរាងតូចខ្លាំងលើសដើមតែមិនអាចធ្វើអីបានបានត្រឹមតែក្តាប់ដៃដើរចេញទៅទាំងកំហឹងក្នុងខ្លួនចងផ្ទុះទៅហើយ

"ចាំមើលណាអាក្មេងពីម្សិលយើងនឹងធ្វើអោយឯងងាប់ដូចបងស្រីយើងចឹង"ចេញមកដល់ក្រៅនាងនិយាយម្នាក់ឯងដៀងភ្នែកទៅក្នុងផ្ទះរួចក៏ឡើងឡានបើកចេញទៅណាក៏មិនដឹងតែថាការនិយាយមិញនេះបានលឺដល់ត្រចៀករាងតូចដែលឈរស្តាប់នៅទីនោះ

រសៀល....

នាយក្រាស់ជេយ៍ក៏បានចេញពីក្រុមហ៊ុនមកភូមិគ្រឹះវិញដើម្បីទទួលរាងតូចទៅលេងផ្ទះប៉ាម៉ាក់ក្មេកតាមអ្វីដែលរាងតូចបានសុំនាយនោះ

"អ្នកម៉ាក់លោកប៉ា!!"រាងតូចជុងវុនគ្រាន់តែបានចុះពីឡានដើរចូលមកក្នុងឃើញប៉ាម៉ាក់ខ្លួនអង្គុយនៅសាឡុងរត់ទៅអោបភ្លាមដោយក្តីនឹករលឹក

"ជុងវុន!!"លោកទាំងពីរបានត្រឹមហៅរាងតូចត្រដាងដៃចាំទទួលការអោបពីរាងតូចមកពួកគាត់ពិតជានឹកកូនប្រុសម្នាក់នេះណាស់

"នឹកលោកប៉ាអ្នកម៉ាក់ណាស់! សឺតៗៗ!!"រាងល្អិយចូលទៅអោបគាត់ហើយងើបមកលោបថើបថ្ពាល់លោកទាំងពីរជាច្រើនខ្សឺតគេពិតជានឹកពួកគាត់ណាក់ព្រោះទាំងពីរៀបការមកគេមិនដែលមកលេងពួកលោកសោះ

"កូនសុខសប្បាយអតនឹង ហើយកូនជេយ៍មិនមកទេហ៎"អ្នកស្រីឆយសួររួកជេយ៍ព្រោះមិនឃើញដើរចូលមកជាមួយរាងតូចសោះ

"គាត់មក តែនៅយកអីវ៉ានក្នុងឡាននោះ"រាងតូចក៏តបទៅគាត់វិញ

"យ៉ាងមិចដែលកូននៅទីនោះសប្បាយណាស់មែនទេបានជាមីនឃើញមកលេងប៉ាសោះតាំងពីបានប្តីមកប្រហែលគេភ្លេចតាយាយចាស់ពីរនាក់នេះហើយ"លោកឆយក៏ធ្វើជាទម្លាក់ទេកមុខធ្វើជាអន់ចិត្តនឹងរាងតូចដែលមកបានមកលេងគាត់

"មានឯណាគឺកូនប្រសាលោកប៉ានឹងមិនសូវមានពេលមកសោះទម្រាំតែគេជូនកូននោះកូនអង្វរចង់ឆ្គួតទៅហើយ"រាងតូចនិយាយប្រាប់មូលហេតុដែលគេមិនបានមកលេងពួកលោកនោះដោយទម្លាក់កុំហុសទាំងអស់ទៅនាយជេយ៍ទាំងអស់

"អីយ៉ានិយាយដើមបងប្រាប់លោកប៉ាអ្នកម៉ាក់ផងហេ៎ក្មេងក្បាលខូច"នាយជេយ៍ដើរមកដោយអីវ៉ានសំពោងសំពាយជាច្រើនព្រោះរាងតូចបានសុំគេមកដេកលេងជាមួយលោកប៉ាអ្នកម៉ាកខ្លួន១អាទិត្យ

"ក៏អូននិយាយមែនតើមកពីលោកប្តីនឹងមិនចងជូនអូនមកសោះ"រាងតូចតបទៅប្តីខ្លួនវិញទាំងធ្វើមុខកាចៗអោយនាងឃើញហើយមិនមែនខ្លាចទេតែក្នាញ់ថែម

"បានហើយៗឈប់ប្រកែកគ្នាហើយកូនយកអីវ៉ានអីមកច្រើនម៉្លេះ!ហាស៎កូនជេយ៍"មិនចងឃើញពីអ្នកនឹងឈ្លោះគ្នាលោកស្រីឆយក៏សួរទៅនាយក្រាស់ពីអីវ៉ានោះ

"គឺកូនអ្នកម៉ាក់ក្មេងគេចងមកគេងលេងនៅទីនេះមួយអាទិត្យគេថានឹកលោកប៉ានឹងអ្នកម៉ាក់ក្មេកណាស់"ជេយ៍កូនចូលទៅអង្គុយលើកសាឡុងប្រាប់ទៅកាន់គាត់

"កូននេះមិចបានទៅរំខានបងចឹងហាស៎!ប្តីកូនរវល់ធ្វើការមិនចឹងហេ៎"អ្នកស្រីឆយក៏ងាគមកស្តីអោយរាងតូចវិញ

"អៅ...!ក៏កូននឹកម៉ាក់កូនមិនមកលេងលោកប្តីឈប់ពិននឹងលោកប្តីមិនក្រទេម៉ាក់កុំភ័យអី មែនអតលោកប្តី"រាងតូចតបនឹងម៉ាក់ខ្លួនរួចងាគទៅសួរប្តីដែលអង្គុយជិតនោះ

"បាទ!មែនហើយអ្នកម៉ាក់ណាមួយកូនមកនេះចងប្រាប់ដំណឹងល្អទៅអ្នកម៉ាក់លោកប៉ាដូចគ្នា"ជេយ៍ក៏តបទៅវិញទាំងញញឹម

"ដំណឹងល្អអីកូន"អ្នកស្រីឆយសួរ ជេយ៍ក៏សញ្ញូរអោយរាងតូចឆ្លើយ

"គឺកូនមានកូនហើយអ្នកម៉ាក់លោកប៉ា"ជុងវុនប្រាប់ទៅលោកទាំងពីរទាំងញញឹមស្ញេញអោយលោកទអាពីលឺហើយភាំងនិយាយលែងចេញក្នុងចិត្តនេះសែនរំភើប

"មានអីកូននិយាយម្តងទៀតមើលខ្លាចប៉ាស្តាប់ច្រឡំ"លោកឆយសួរទៅរាងតូចបញ្ជាក់ខ្លាំចគាត់ស្តាប់មិញនេះច្រឡំ

"កូនលោកបងមានចៅអោយពួកយើងហើយបងស្តាប់លឺទេ"អ្នស្រីឆយអត់មិនបានក៏ចូលទៅស្រែកនឹងត្រចៀកលោកឆយឡើងហឹងសឹងតែបែកក្រដាស់ត្រចៀក

"ពិតមែនហេ៎កូន"រាងតូចក៏ងក់ក្បាល

"អូនយើងជិតមានចៅពរហើយអូន"លោកឆយងាគទៅនិយាយជាមួយភរិយាទាំងសប្បាយចិត្ត

"ចុះអ្នកដន្លងដឹងរឺនៅកូន"ម៉ាក់ជុងវុនសួឬទៅកាន់ជេយ៍

"នៅទេអ្នកម៉ាក់"

"ចឹងចាំប៉ាខលប្រាប់គាត់"ថាហើយោកឆយក្រោកឡើងខលទៅលោកផាកប្រាប់ដំណឹងល្អដែលគ្រួសារទាំងសងខាងរងចាំអស់ជាយូមកនោះ

"ហើយកូនទាំងពីរនាំងគ្នាទៅបន្ទប់គេងយកកម្លាំងទៅចាំល្ងាចម៉ាក់អោយគេឡើងទៅដាស់ ចាន់យកអីវ៉ាន់អ្នកប្រុសឯងទៅទុក"គាត់ប្រាប់ទៅកាន់កូនៗរួចងាគទៅហៅអ្នកបម្រើអោយយកអីវ៉ាន់ពួកគេទៅទុក ជេយ៍នឹងជុងវុនក៏ឡើងទៅក្នុងបន្ទប់បាត់ទៅ

បន្ទប់!!

"ជុងវុន!!" មកដល់ក្នុងបន្ទប់នាយក្រាស់ក៏ហៅរាងតូចអោយមកជិតខ្លួនរួចចូលទៅអោបរាងតូចអោយនាយភាំងពេលឃើញសកម្មភាពនាយបែបនេះ

"បងកើតអីមែន?"ជុងវុនលោកដៃអោបនាយវិញរួចសួរ

"គឺបងអរគុណអូនហើយដែលមិនយកទោសពៃបងកន្លងមកទោះបងអាក្រកយ៉ាងណាអូនក៏នៅតែមិនខឹងបងហើយថែមទាំងធ្វើល្ធដាក់បងទៀតបងពិតជាបងអរគុណអូនខ្លាំងអស់ហើយក៏អរគុណអូនដែលព្រមទទួលគ្រាប់ពេជ្យដ៏មានតម្លៃមួយនៅអោយមកនៅជាមួយ"នាយចេញពីការអោបមកយកដៃអង្លែលទៅពោះដែលរាបស្មើរដែលកំពុងផ្ទុបវត្ថុដែលមានជីវិតនៅក្នុងនោះ

"អូនក៏អរគុណបងដែរ ដែលមើលថែរអូនមិនធ្វើបាបអូនតទៀត"

"បងស្រលាញ់អូនណា"ជេយ៍និយាយអោយជុងវុនលឺសម្តីមួយឃ្លាននេះហើយនាយតូចរំភើបមកភ្លាមមិននឹងសោះថានាយនឹងនិយាយពាក្យស្រលាញ់មកខ្លួន

"ហ្ហឹក ហ្ហឹក អូន..អូនក៏ស្រលាញ់បងដែល ហ្ហឹកៗៗ" គ្រាន់តែនិយាយចប់ជុងវុនស្រែកយំដូចកូនក្មេងមកភ្លាមធ្វើអោយជេយ៍ឃើញហើយស្លន់ស្លោះដូចអីចឹង

"មិនបានអូនយំចឹង"ជេយ៍សួរដៃលោកទៅជូនស្មានទឹកភ្នែកដែលហូរមកមិនឈប់នោះ

"ហ្ហឹក គឺ..គឺអូនរំភើប ហ្ហឹកៗៗ"ជុងវុននៅតែយំគេយំដង្ហក់ដូចកូនក្មេងចឹងអោយជេយ៍ឃើញហើយសើរហួសចិត្ត

"អូនឯងនេះពិននឹងក៏យំបានហើយឈប់យំ"

"ហ្ហឹក ហ្ហឹក មកពីបងនឹងធ្វើអោយអូនរំភើបធ្វើអី ហ្ហឹកៗ"រាងតូចយំផងឆ្លើយផងអោយនាយឃើញហើយគិតតែពីសើច

" *ដឹប!!* ហ្ហឹក បងនៅសើចទៀត ហ្ហឹក"ជុងវុនលើកដៃគក់ទ្រូងនាយខឹងដែលនាយសើចខ្លួនហើយយំថែមទៀតនាយក្រាស់ឃើញចឹងក៏ចូលទៅអោបលួងលោមទាំងក្នុងចិត្តខំទប់កុំអោយសើច

"អូរៗៗ ឈប់យំទៅណាក្មេងតូច"

"ហ្ហឹក ហ្ហឹក ហ្ហឹកៗៗ"បានចឹងរាងតូចរឹតតែយំថែមទៀតយំៗឡើងសើមអាវនាយក្រាស់ជោកមានទាំងទឹកភ្នែកមានទាំងសំបោរដែលហ៊ាចេញមកនោះដូចកូនក្មេងចឹង គេយំរហូតដល់គេងលក់លើកទ្រូងនាយ

"ហិហិ ក្មេងអើយក្មេង"នាយសើចហួសចិត្តនឹងរាងតូចរួចក៏លើកបីរាងតូចទៅលើពូកដាក់អោយគេងស្រួលបួលរួចខ្លួនក៏ឡើងទៅគេងជាមួយនាយតូចដោយទាញរាងតូចមកគេងអោបជុងវុនបានចឹងក្បាលគិតតែពីឆ្មុលទៅរកដើមទ្រូងនាយ

០៧/១២/២៤
សូមរងចាំភាគបន្ត

អានហើយ voteខមិនផងមើល babeខំសរសេរហា៎ណាទម្រាំបានពិននឹងបើឃើញ voteតិចញុមក៏គ្មានកម្លាំងចិត្តសរសេរតដែល:))
បាន៨០ voteជាងចេញតអោយលឿន
យឺតតិចហើយព្រោះចិត្តមិនចងផុស


You are reading the story above: TeenFic.Net