ភាគ២២:សមាជិកថ្មី!!

Background color
Font
Font size
Line height

កាត់មកល្ងាចឡើងនីគីនឹងស៊ូននូបន្ទាប់ពីញ៉ាំអាហាររួចពួកគេនាំគ្នានៅនិយាយលេងពីនេះពីនោះជាមួយនាយជេយ៍នឹងរាងតូចសើចក្អាស់ក្អាយពេញភូមិគ្រឹះ...

"ជុងវុន! អូនបានលេបថ្នាំឬនៅ?" និយាយគ្នាលេងសុខៗជេយ៍នាយទើបនឹកឃើញថារាងតូចដូចមិនទាន់ញ៉ាំថ្នាំដែលពេទ្យបានអោយមកនោះទេ

"ហិហិ..គឺនៅ"ជុងវុនតបទៅវិញទាំងញញឹមស្ញេញអោយអ្នកជាប្តីឃើញសែនគ្រឺតក្នាញ់ចងតែវ៉ៃគូថអោយហើមទេ

"ឃើញទេអូនឯងនេះវក់លេងណាស់ បើបងមិនសួរប្រហែលជាមិនលេបម៉ង" នាយរអ៊ូរួចដើរទៅបន្ទប់យកថ្នាំអោយជុងវុនទៅធ្វើអោយអ្នកដែលនៅទីនោះឃើញហើយសើចហួសចិត្តមាត់រអ៊ូតែជើងដើរឡើងញាប់ស្មេរទៅលើ

"បងជេយ៍លូវដូចយកចិត្តទុកដាក់នឹងបងដល់ហើយ"ស៊ូននូឃើញសកម្មភាពចឹងហើយក៏និយាយឡើងទាំងញញឹមគេមិននឹកស្នាមថាបងខ្លួននឹងបើកចិត្តស្លាញ់រាងតូចសោះ

រាងតូចវិញមិនតបអ្វីបានត្រឹមតែញញឹមងាគសម្កឹងមើលទៅខាងលើក្នុងចិត្តគេក៏មិននឹកស្មានថានាយនឹងយកចិត្តទុកដាក់នឹងខ្លួនចឹងដែល

"ស៊ូននូ!! ខ្ញុំសួរមើលបានទេ?" រាងតូចងាគមកវិញហៅអាល្អិតស៊ូននូអោយម្ចាស់ខ្លួនលឺហើយងក់ក្បាលរងចាំសំនួរចេញពីមាត់រាងតូច

"គឺខ្ញុំចងដឹងថា មិចបានអ្នកនាងអារ៉ាស្លាប់?" រាងតូចក៏ដាច់ចិត្តសួររាងតូចពីការស្លាប់របស់អារ៉ានោះព្រោះគេឆ្ងល់មកយូហើយតែមិនហ៊ានសួរនាយក្រាស់នោះទេ

"អរ! នាងគ្រោះថ្នាក់ចរាចរណ៍ទើបស្លាប់"ស៊ូននូក៏តបទៅវិញ

"មិចបានបងសួរខ្ញុំរឿងនេះ បងជេយ៍មិនដែលប្រាប់បងទេហេ៎!"ស៊ូននូក៏សួរទៅរាងតូចវិញ ជុងវុនបានត្រឹមក្រវីក្បាលព្រោះនាយកករាស់មិនដែលនិយាយអីទាក់ទងនឹងសង្សារចាស់គេអោយនាយស្តាប់ឡើយ

"ជុងវុននេះថ្នាំ ចាំតិចបងទៅយកទឹកអោយ"ពេលនោះដែលនាយក្រាស់ក៏មកដល់ល្មមហុចថ្នាំអោយនាយតូចហើយដើរចូលក្នុងផ្ទះបាយចេញមកវិញជាមួយទឹកមួយកែវអោយរាងតូច

"និយាយចឹង នេះក៏យប់ហើយចឹងខ្ញុំលាបងទៅផ្ទះសិនហើយណា"នីគីមើលទៅមេឃដូចព្រលប់ដែលក៏សុំដកខ្លួនទៅផ្ទះវិញព្រោះមករាងយូរដែលហើយតាំងពីរសៀលរហូតដល់លូវ

"ស៊ូននូបងនៅគេងទីនេះ ឬទៅខនដូរវិញ" និយាយជាមួយនាយជេយ៍រួចងាគមកសួរស៊ូននូ

"ទៅខនដូរនឹងហើយព្រោះមិនចងនៅមើលប្តីប្រពន្ធគេស្វីតផ្អែមល្អែមទេ ខ្លាចលើសជាតិស្ករ" ស៊ូននូនិយាយហើយជុងវុនញញឹមអៀនថ្ពាល់ឡើងក្រហម

"បងវុន អៀននឹងពាក្យខ្ញុំនិយាយមែននឹង!?"ស៊ូននូងាគទៅមើលជុងវុនឃើញថាអោនមុខអៀនឡើងក្រហមក៏និយាយញ៉ោះឡើងជេយ៍ងាគទៅមើលតាមក៏ដឹងថាប្រពន្ធខ្លួនអៀនមែនហើយក៏និយាយ..

"នេះអូនអៀនហេ៎!"ជេយ៍អោនមុខទៅជិតជុងវុនធ្វើជាសួរញ៉ោះជុងវុនថែមអោយរាងតូចលឺហើយងើបមុខមកមើលនាយយ៉ាងលឿនមុខឡើងជិតគ្នាសល់តែបន្តិចទៀតសឹងតែបបូរមាត់ពួកគេប៉ះគ្នាបាត់ហើយ

"បានហើយៗ កុំមកស្វីតត្រង់នឹងខ្ញុំនេះវាជ្រេញ" ស៊ូននូទ្រាំមើលទៀតមិនក៏និយាយឡើងចេះមកស្វីតមុខគេទៅកើត

"បើជ្រេញគេចឹងមិចមិនរកមួយទៅ"នីគីក៏តបទៅកាន់រាងតូចភ្លាមអោយអ្នកលឺនោះងាគមកសន្លក់នាយសឹងតែចងសុីសាច់នាយទាំងរស់

"រកយ៉ាងមិចបើម្នាក់នោះភ្នែកស្អុយមើលមិនឃើញក្តីស្រលាញ់បងផង"ស៊ូននូតបទៅនាយវិញទាំងផ្នែកមើលលើមើលក្រោមរបៀបថាគេចងសំដៅទៅនាយនឹងហើយ

"អ្នកណាគេ!" នីគីនិយាយទាំងចងចឹញ្ចើមឆ្ងល់ ចងខឹងដែលពេលស៊ូននូនិយាយពីនាក់ផ្សេង

"ឆ្កែភ្នែកស្អុយនឹងហើយ" ស៊ូននូនិយាយសម្លឹងទៅនាយហើយដើរទៅឡើងឡានបាត់ទៅធ្វើអោយអ្នកលឺនោះហើយឈរអេះក្បាលមិនដឹងខ្យល់អី ឯជេយ៍នឹងជុងវុនបានត្រឹមតែឈរសើចពួកគេទាំងពីរនាក់នោះ

"ចឹងខ្ញុំលាបងនឹងជុងវុនទៅវិញសិនហើយ" ជេយ៍នឹងរាងតូចងក់ក្បាលហើយនីគីក៏ចូលឡានបើកចេញទៅបាត់ទៅ

"តោះអូនយកហើយនៅក្រៅយូមិនល្អដល់អូននឹងកូនទេ"ជេយ៍ក៏នាំរាងតូចឡើងទៅខាងលើងូចទឹកសម្អាតកាយរួចនាំគ្នាចូលគេបាត់ទៅដោយមានជុងវុនគេកើយទ្រូងនាយយ៉ាងកក់ក្តៅ

ស្អែកឡើង...

ព្រឹកព្រលឹមឡើងដូចរាល់ដល់ដែលតែលើកនេះជេយ៍នាយក្រោយមុខចុះមកធ្វើអាហារពេលព្រឹលទុកសម្រាប់នាយនឹងរាងតូច

"ជុងវុនអូន! ក្រោកឡើង"បន្ទាប់ពីធ្វើអាហាររួចជេយ៍នាយបានឡើងមកដាស់អោយជុងវុនក្រោក

"ហឹម!!"ជុងវុនក្រហឹមដើមក.បម្រាស់ខ្លួនដោយសារតែការដាស់រំខានពីនាយក្រាស់

"អូនក្រោកឡើងងូចទឹកអាងនឹងទៅញ៉ាំបបរ សឺត!"ជេយ៍និយាយដាស់រាងតូចដៃវាសសក់ដែលធ្លាក់មកបាំងភ្នែកគេនោះបង្ហាញអោយឃើញមុខដ៏សែនស្រស់ស្អាតនោះនាយអត់មិនបានក៏អោនទៅថើបមួយខ្សឺត

"ហឹម! អឺស លោកក្រោកហើយហេ៎!"ជុងវុនបើកភ្នែកមកភ្ញាក់នឹងនាយក្រាស់ដែលអោនមុខមករកគេនោះ

"ក៏យូដែលហើយ"ជេយ៍តបទៅវិញទាញញឹមពេលឃើញចរឹកភ្នាក់ផ្អើររាងតូច

"មកងូចទឹក នឹងអាងចុះទៅក្រោមញ៉ាំបបរ បងធ្វើអោយរួចហើយ"ជេយ៍ថាហើយក៏លើកបីរាងតូចឡើងមកអោយម្ចាស់ខ្លួនគេទ្រាមខ្លួនសឹងមិនទាន់អោបក.នាយជាប់

"អឹម! ខ្ញុំអាចដើរខ្លួនឯងបានលោកដាក់ខ្ញុំចុះទៅ" ជុងវុននិយាយទាំងអៀនពេលដែលនាយមកបីខ្លួនចឹងគេមិនទម្លាប់សោះ

"អោបបងអោយជាប់មកប្រយ័ត្នធ្លាក់"ជេយ៍មិនតបបែបជាបកទៅគម្រាមរាងតូចវិញ

"តែលោក.."

"អូនឈប់ហៅបងថាលោកបានទេនេះបងមិនមែនលោកសង្ឃទេណា" មិនអោយជុងវុននិយាយទាន់ខ្លួននាយក៏និយាយកាន់មុន អោយរាងតូចប្តូរសព្ទនាមខ្លួនព្រោះគេស្តាប់រាងតូចហៅគេថាលោករហូតឡើងសឹកត្រជៀកហើយ ហើយនាយថាលោកនឹងធ្វើមើលនាយនឹងជាលោកសង្ឃចឹង

"ចុះអោយហៅយ៉ាងមិច"ជុងវុនសួរទៅវិញ

"ក៏ហៅបងថាបងនោះអីអូនសាកហៅមើល!"គេក៏បង្គាប់អោយរាងតូចអោយហៅខ្លួនថាបង ជុងវុនលឺហើយអោនមុខញញឹមអៀនក្រហមថ្ពាល់ភ្លាម

"ខ្ញុំមិនទម្លាប់ទេ" ជុងវុនតបទៅវិញទាំងអៀនប្រៀនអោយគេហៅយ៉ាងមិចប់គេមិនទម្លាប់ផង

"លូវចេ៎ស! អូនហៅបងថាលោកក៏បានតែថែមពាក្យប្តីពីក្រោយទៅ" ជុងវុនលឺហើយស្រឡាំងកាំងងើបមុខទៅសម្លឹង
មើលនាយភ្លឹសៗ

"អូនសាកហៅមើល"នាយនិយាយម្តងទៀត

"លោក..លោកប្តី"ជុងវុនគេក៏ដាច់ចិត្តហៅរួចអោនមុខចុះផ្តេចក្បាលទៅនឹងទ្រូងនាយគេចពីក្រសែភ្នែកនាយដែលសម្លឹងមកគេធ្វើអោយគេអៀននោះ

"សឺត! ក្មេងឆ្លាត ជុប៎!"ជេយ៍អោនទៅថើបថ្ពាល់រាងតូចរួចនិយាយហើយអោនទៅថើបមាត់តូចច្រមិចៗនោះទៀតហើយបីរាងតូចចូលក្នុងបន្ទប់ទឹកងូចទឹកសម្អាតខ្លួនបាត់ទៅ

បានមួយសន្ទះពួកគេក៏ចេញមកវិញទាំងមានរាងតូចនៅក្នុងដៃដដែលពួកគេទាំងពីក៏ស្លៀកពាក់រួចនាំគ្នាចុះទៅក្រោមដើម្បីស្រស់ស្រូបអាហារ

"អ៊ែលឡា!!" ចុះមកដល់ក្រោមពួកគេក៏បង្អាក់ដំណើយដោយសារឃើញស្រីស្រស់អ៊ែលឡាឈរនៅទៅនោះព្រមទាំងមានវ៉ាលីទៀតផង

"បងជេយ៍!!"អ៊ែលឡាឃើញនាយក្រាស់រត់ទៅអោបនាយមិនមើលថារាងតូចនៅទីនោះឡើយ

"ឯងមកទីនេះធ្វើអី"ជេយ៍ទាញនាងចេញពីការអោបរួចសួរទៅនាងទាំងលើកចឹញ្ចើមឆ្ងល់

"គឺខ្ញុំចងមកសុំបងស្នាក់នៅទីនេះមួយរយ: ពេលដែលខ្ញុំរួចធុរ:ខ្ញុំទៅវិញហើយ" អ៊ែលឡានិយាយទាំងដៀងភ្នែកទៅសម្លឹងរាងតូចហើយងាគមកញញឹមយ៉ាងស្រស់ដាក់នាយក្រាស់វិញ

"ចុះផ្ទះឯងមិចមិនទៅនៅ"ជេយ៍សួរ មែននឹងផ្ទះនាងក៏មានមិចមិនទៅនៅមកនៅអីជាមួយនាយនោះ

"ក៏ខ្ញុំខ្ចិលទៅ នោះអីបងកុំចិត្តអាក្រក់មើលធ្វើមើលតែខ្ញុំមិនដែលមកនៅទីនេះចឹង ខ្ញុំនៅតែមួយរយ:ទេ តែហើយកិច្ចការខ្ញុំទៅវិញហើយ ណាបងណា"

"ជុងវុន!!"ជេយ៍ងាកទៅហៅរាងតូចដែលនៅជិតខ្លួននោះ

"មិនអីទេអោយអ្នកនាងអ៊ែលឡានៅចុះអូនមិនថាអីទេ"រាងតូចញញឹមតបទៅវិញក្នុងចិត្តគេមិនបានចង្អៀតចង្អល់ចិត្តអាក្រក់ដាក់អ្នកណាទេ

"ចឹងឯងអាចនៅបាន តែឯងត្រូវរៀបចំបន្ទប់ខ្លួនឯងណាព្រោះនៅទីនេះគ្មានអ្នកបម្រើទេ"

"ចា៎ មិនអីទេបងខ្ញុំអរគុណបងហើយ"អ៊ែលឡាចូលទៅអោបនាយម្តងទៀតទអាទឹកមុខញញឹមលាក់គំនួចស្មានចិត្តនាងមិនត្រូវ

"មិនបាច់អគុណបងទេ អគុណជុងវុនទៅ"ជេយ៍ទាញនាងមកវិញនិយាយប្រាប់ទៅនាងព្រោះអ្នកដែលអោយនាងនៅមិនមែនជានាយតែជាជុងវុននោះទេ

"យើងអរគុណឯងហើយ"អ៊ែលឡាក៏ងាគទៅញញឹមអរគុណរាងតូចតែក្នុងចិត្តវិញនាងសែនស្អប់ជុងវុន ជុងវុននេះវិញមិនបានតបអីក្រៅពីញញឹមងក់ក្បាលប្រាប់នាង

"ឯងទៅរៀបចំបន្ទប់ទៅ នឹងបានមកញ៉ាំបាយជុំគ្នា"ថារួចនាយនាំរាងតូចទៅអង្គុយតុ ឯអ៊ែលឡានាងងាគមើលពួកគេពីរនាក់ទាំងក្នុងចិត្តក្តៅឆេះឆួលចងផ្ទះចេញមកក្រៅហើយតែមិនអាចធ្វើអីបាន បានត្រឹមខាំមាត់ដើរឡើងទៅលើបាត់

១៥/១១/២៤
សូមរងចាំភាគបន្ត

មិចដែល babeភាគនេះ
អត់ខមិនអត់ voteរត់ចោល
Happy birthday puppy🐶❤🎂



You are reading the story above: TeenFic.Net