"បងជេយ៍!!"សម្លេងមនុស្សស្រីម្នាក់បានស្រែកហៅនាយក្រាស់អោយពួកគេលឺហើយងាគទៅរកប្រភពសម្លេងភ្លាមទើបដឹងថាម្នាក់នោះគឺ អ៊ែលឡាដែលជាប្អូនស្រីម្នាក់គត់របស់អារ៉ាដែលជាសង្សារបណ្តូលចិត្តរបស់នាយជេយ៍នោះញញឹមរត់មករកនាយយ៉ាងសប្បាយចិត្ត
"អ៊ែលឡា!!"ជេយ៍ឃើញអ៊ែលឡាហើយនាយចងចិញ្ចើមឆ្ងល់ថានាងទើបមកពីណាព្រោះនាងបានបាត់មុខតាំងពីបងស្រីរបស់នាងស្លាប់ម្លេះ
"យ៉ាងមិចដែល! បែកគ្នាយូបងសុខសប្បាយទេ?"នាងសួរទៅនាយក្រាស់ទាំងញញឹមចាប់អោបដើមដៃនាយដោយមិនបានខ្វល់មើលរាងតូចនៅជិតនឹង ឯជេយ៍មិនបាននិយាយអីទេគ្រាន់តែងាគមើលនាយតូចដែលឈរនៅជិតនោះ
"ហើយម្នាក់នោះជាអ្នកណាជាអ្នកណាគេ" អ៊ែលឡាប្រលែងពីការអោបដៃជេយ៍ហើយដាក់ភ្នែកទៅប៉ះនឹងនាយតូចដែលឈរជិតនោះក៏ងាគទៅសួរនាយក្រាស់
"គេជាប្រពន្ធបង" នាយឆ្លើយតបទៅវិញទាំងមិនស្ទាក់ស្ទឺធ្វើអោយអ្នកនៅជិតនោះលឺហើយមាត់អាញឹមខ្ចឹប
"ប្រពន្ធ!!"គ្រាន់តែលឺថារាងតូចជាប្រពន្ធជេយ៍ភ្លាមអ៊ែលឡានស្រែកច្រឡោតមកភ្លាម
"ចុះបងអារ៉ានោះ នេះគាត់ស្លាប់មិនទាន់បានប៉ុន្មានឆ្នាំផងបងក៏មានប្រពន្ធចោលគាត់បាត់ បងមិនគិតដល់ចិត្តគាត់ខ្លះទេហេ៎?" អ៊ែលឡាស្រែកសួរនាយខ្លាំងៗហួសចិត្តនឹងនាយដែលយកប្រពន្ធទាំងដែលបងស្រីខ្លួនស្លាប់មិនទាន់បានម៉ានផង
នាយក្រាស់វិញពេលលឺសម្តីអ៊ែលឡានិយាយហើយខ្លួនមានអារម្មណ៍ថាខុសចំពោះអារ៉ាមកភ្លាម អ៊ែឡានាងនិយាយត្រូវនាយយកប្រពន្ធទាំងដែលសង្សារនាយស្លាប់មិនទាន់បាន 2ឆ្នាំស្រួលបួលផង
"ជុងវុនអូនឡើងឡានមុនបងទៅបងមានរឿងនិយាយជាមួយអ៊ែលឡាបន្តិច"ដោយមិនចងជុងវុនអោយជុងវុននៅស្តាប់រឿងបែបនេះតទៀតគេក៏ប្រាប់អោយរាងតូចឡើងឡាន់មុន ជុងវុននាយបានប្រឹមតែងក់ក្បាលរួចចូលឡានទៅមុននាយក្រាស់ដោយនាយក្រាស់បានបើកទ្វាឡានអោយរាងតូចឡើងទៅ រួចនាយងាគមកអូសដៃអ៊ែលឡាដើរទៅកន្លែងស្ងាត់មួយនិយាយគ្នា
"អ៊ែលឡាកុំនិយាយរឿងនឹងចំពោះមុខជុងវុនចឹងទៀត"មកដល់កន្លែងស្ងាត់នាយក៏ប្រលែងដៃអ៊ែលឡាហើយនិយាយទៅកាន់នាយកុំអោយនិយាយរឿងនឹងទៀតព្រោះខ្លួននាយក៏គិតដល់ ចិត្តជុងវុន ពេលដែលគេលឺបែបនេះហើយខ្លាចថាជុងវុននឹងមានអារម្មណ៍មិនល្អណាមួយពេលនេះជុងវុនកំពុងតែមានកូនថែមទៀតចឹងនាយចងអោយជុងវុនមានអារម្មណ៍តែសប្បាយប៉ុណ្ណោះ
"មិនអោយខ្ញុំនិយាយយ៉ាងមិចនេះបងយកប្រពន្ធទាំងបងស្រីខ្ញុំស្លាប់មិនទាន់បាន២ឆ្នាំស្រួលផង មាត់ថាស្រលាញ់ណាស់មិនចោលគាត់ទេ តែមើលទង្វើរបងធ្វើចំពោះបងអារ៉ាពេលនេះចុះ" អោយនាងស្ងាត់យ៉ាងមិច ទាំងដែលនាយក្រាស់និយាយខ្លួនឯងថាមិនចោលបងស្រីខ្លួនថាស្រលាញ់តែអារ៉ាតែមើលពេលនេះចុះនាយបានក្បត់ពាក្យសម្តីបាត់ទៅហើយ
"ចុះអោយបងធ្វើយ៉ាងមិចបើនេះជាបំណងរបស់ម៉ាក់បងនោះ" ជេយ៍តបទៅវិញទាំងតឹងចិត្តអោយនាយធ្វើយ៉ាងមិចបើនេះជាបំណងចុងក្រោយរបស់ម្តាយនាយនោះនាយក៏ចងសម្រេចបំណងគាត់ជាលើកចុងក្រោយដែល
"ចុះបងអារ៉ានោះ" មែនហើយចុះបងស្រីនាយនោះនាយគិតយ៉ាងមិច
"ឯងកុំភ័យបងជឿថាអារ៉ា គេយល់ហើយអារ៉ាគេនៅតែនៅក្នុងចិត្តបងជានិច្ច" មែនហើយទោះជាយ៉ាងណាក៏អារ៉ានៅតែនៅក្នុងចិត្តក្នុងបេះដូងនាយ(អត្មានិយមសាហាវ)
"អោយតែពិតចុះ"
"ហើយចុះបងមកមន្ទីរពេទ្យធ្វើអី" អ៊ែលឡាក៏សួរទៅនាយ
"គឺបងនាំជុងវុនមកពិនិត្យផ្ទៃពោះ" នាយតបទៅវិញ
"នេះគេមានកូនឬ?" គ្រាន់តែនាយមានប្រពន្ធនឹងអ៊ែលឡាភ្ញាក់ផ្អើក្រោធខឹងចងឆេះហើយតែដល់លឺថារាងតូចមានកូនទៀតធ្វើអោយនាងខឹងស្រឡាំងកាំលើសដើម
"អឹម ចឹងបងទៅសិនហើយណា ព្រោះមិនចងអោយជុងវុនចាំបងយូ"ថាហើយនាយក៏ដើរចេញទៅរកជុងវុនបាត់ទៅ
"បើខ្ញុំមិនបានបងអ្នកណាក៏គ្មានសិទ្ធបានបងដែល"អ៊ែលឡានៅឈរមើលដំណើរនាយក្រាស់ចេញទៅទាំងកែវភ្នែកមុចស្រួចទឹកមុខលាក់គំនួច ក្នុងចិត្តដូចជាចងគំនុំនឹងនណាម្នាក់ចឹង
ភូមិគ្រឹះផាក...
ឡានខ្មៅសេរីទំនើបក៏បានមកឈប់នៅមុខភូមិគ្រឹះផាកដែលឡាន់នោះគឺជាឡានរបស់នាយជេយ៍នេះឯង តែអ្វីដែលចំឡែកនោះគឺមានឡានមួយគ្រឿនបានចតនៅទីនោះផងដែល
"មានអ្នកណា មកផ្ទះលោកមែនទេ" ជុងវុនចុះមកឃើញឡាននោះហើយក៏ងាគទៅសួរនាយក្រាស់
"បងក៏មិនដឹង តោះចូលក្នុងទៅ" ជេយ៍នាយតបនឹងរាងតូចហើយក៏នាំគ្នាចូលទៅក្នុងទៅ
ចូលមកដល់ក្នុងនៃភូមិគ្រឹះក៏បានឃើញមនុស្សពីនាក់កំពុងអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវ នោះគឺនីគីនឹងស៊ូននូ
"នីគី ស៊ូននូ ឯងមកមានការអី" ជេយ៍ឃើញពួកគេទាំងពីហើយសួរទៅទាំងដែលរាប់រយរាប់ពាន់ឆ្នាំមិនដែលឃើញមកលែង
"ក៏នូនឹកបងជេយ៍នោះអី" ស៊ូននូតបទៅវិញទាំងរត់ទៅអោបអ្នកជាបងដោយក្តីនឹករលឹកជាខ្លាំងតាំងពីនាយមានប្រពន្ធមកគេមិនដែលមកលែងនាយសោះ
"ហើយចុះឯងមកធ្វើអី" ជេយ៍ក៏ងាគទៅសួរនីគីដែលអង្គុយទីនោះ
"នាំប្អូនបងមកនឹងរំអុកខ្ញុំគ្មានបានធ្វើការអីទេ" នីគីឆ្លើយហើយស៊ូននូងាគទៅសម្លក់ចងបាក់ក.
"ចុះឯងជាអ្នកថានឹងជូនបងមកតើ ចឹងបងមិនខុស" ស៊ូនូនិយាយទៅនាយវិញទាំងខ្មើតខាំមាត់សម្លក់ធ្វើអោយនីគីឃើញហើយសែនគ្រឺត
"អង្គុយនិយាយគ្នាលេងនឹងសិនហើយណាចាំខ្ញុំទៅយកទឹកនឹងផ្លែឈើមកអោយញ៉ាំ" ជុងវុនក៏ស្តីឡើងរៀបនឹងចេញទៅក្នុងផ្ទះបាយហើយតែនាយក្រាស់ឃាត់
"មិនបាច់ទេចាំបងអ្នកទៅយកអូននៅអង្គុយទីនេះហើយកុំដើរច្រើនពេកប្រយ័ត្នប៉ះពាល់ដល់កូន" នាយជេយ៍និយាយហើយក៏យទាញជុងវុនមកអង្គុហើយខ្លួនទៅក្នុងផ្ទះបាយបាត់ឯនីគីនឹងស៊ូននូលឺហើយនាំគ្នាស្រឡាំងកាំនិយាយលេងចេញ
"នេះ..នេះ ជុងវុនមានកូនហេ៎"ស៊ូននូសួរទៅរាងតូចទាំងរដាក់រដុបក្នុងចិត្តសប្បាយរំភើបជំនួសពួកគេទាំងពីរជាខ្លាំង
"អឹម!"ជុងវុនងក់ក្បាលតបទៅពួកគេទាំងញញឹមអៀន
"យេ៎!! ខ្ញុំមានក្មួយពរនឹងគេហើយ យេ៎!" ស៊ូននូគ្រាន់តែដឹងច្បាល់អរលោតហក់ស្រែកហូរកញ្ច្រាវសប្បាយចិត្តជាងម្ចាស់ខ្លួនគេទៀត
"នែ៎!! អីក៏រំភើបម្លេះ បងជុងវុនគាត់មានកូនមិនមែនបងឯងទេ លោតហក់ៗនឹងតិចបានដួលបាក់ធ្មេញ"នីគីឃើញស៊ូននូលោតហក់ៗចឹងគេក៏ញ៉ោះរាងតូចភ្លាម
"អីក៏ទ្រងទើសម៉េះ មិចបងចងសប្បាយចិត្តជំនួសគាត់មិនបានមែន"រាងតូចងាគទៅតបនីគីវិញទាំងខឹងនេះខ្លួនគ្រាន់តែគេសប្បាយចិត្តចិត្តជំនួសបងថ្លៃតិចសោះអីក៏ទ្រងទើសសម្បើមមេសតិចអតមិនបានលូវ
"អា៎!! បានហើយៗកុំឈ្លោះគ្នាថ្ងៃនេះនៅញ៉ាំបាយជុំគ្នាសិនទៅចាំទៅវិញ"ជុងវុនមិនចងអោយពួកគេឈ្លោះគ្នាក៏បង្វែរឿង
"ចឹងក៏បានដែល កំពុងចងសាកស្នាដៃបងថ្លៃផង ហិហិ"រាងតូចស៊ូននូតបទៅវិញទាំងញញឹមស្ញេញយ៉ាងស្រស់លឹបភ្នែកចេញថ្ពាល់ប៉ោងៗធ្វើអោយអ្នកជិតនឹងឃើញហើយសែនគ្រឺតក្នាញ់ចងតែចាប់មកខាំក្រញិកអោយដាច់ទេ
១៣/១១/២៤
សូមរងចាំភាគបន្ត
You are reading the story above: TeenFic.Net