កាត់មកពេលរសៀលនាយក្រាស់ជេយ៍កុំពុងតែរៀបចំខ្លួនទៅក្រុមហ៊ុនដំបូងនាយថានឹងមិនទៅទេថានឹងនៅមើលថែរប្រពន្ធតូចនៅផ្ទះតែចៃដន្យអីក្រុមហ៊ុននាយមានបញ្ហាតិចតូចត្រូវអោយនាយទៅដោះស្រាយទើបបាន...
"ជុងវុន!" ជេយ៍ងាគទៅហៅអ្នកដែលគេងអាសៀវភៅប្រលោមលោកនៅលើគ្រែអោយងាគមកមើលនាយ
"លោកប្តីហៅអូនធ្វើអី!?" ជុងវុនទម្លាក់សៀវភៅចុះឈានជើងចុះដើរទៅរកនាយក្រាស់ភ្នែកសម្លឹងមើលនាយភ្លឹសៗ
"អូននៅជាមួយអ៊ែលឡាបានមែនហេ៎!?" ជេយ៍សួរទៅរាងតូចក្នុងចិត្តមិនស្រួលសោះពេលទុកអោយរាងតូចជុងវុននៅផ្ទះតែពីនាក់អ៊ែលឡាព្រោះខ្លួនមិនសូវជាទុកចិត្តនាងប៉ុន្មានទេ ណាមួយក្នុងផ្ទះក៏គ្មានអ្នកបម្រើសូម្បីតែមួយ
"មិនអីទេអូនអាចនៅបានលោកប្តីកុំបារម្ភអី"ជុងវុនតបទៅវិញទាំងញញឹមដៃទាញបទក.អាវអោយនាយក្រាស់អោយមានរបៀបរាបរយទើបទាញក្រវាត់ក.មកចងអោយនាយក្រាស់
"សង្ហារបាត់លោកប្តីអ្នកណាទេសង្ហារអើយសែបសង្ហារ" រាងតូចលើកសរសើរនាយញញឹមញញែមចេញថ្ពាល់ខួចអោយនាយឃើញអោយនាយលឺហើយសែនគ្រឺតក្នាញ់ចេះអាសម្តីផ្អែមរពិលរប៉ូចនឹងមកពីណាហាស៎ជុងវុន
"ប្តីអូននឹង ហើយអូនចេះអាសម្តីចឹងៗមកពីណាហាស៎អ្នកណាបង្រៀនហឹស៎! សឺត!"ជេយ៍អោនមុខទៅជិតសួរជុងវុនរួចអោនទៅឆក់ស្នាមថើបលើថ្ពាល់ប៉ោងៗក្រហមព្រឿងនោះ
"បានហើយបងថាមានរឿងសំខាន់ត្រូវដោះស្រាយហេ៎ ឆាប់ទៅៗចាំល្ងាចមកវិញអូនធ្វើម្ហូបដែលបងចូលចិត្តចាំទទួល"
"បងថាមិនបាច់ធ្វើអីទេនៅអង្គុយអោយតែស្ងៀមៗទៅពេលនេះអូនកំពុងតែចាញ់ផង"
"ក៏បានលូវបងឆាប់ទៅៗ"ជុងវុនក៏ដេញនាយក្រាស់ម្តងទៀត
"អាកូនប៉ា កុំធ្វើបាបអាប់ប៉ាកូនពេកដឹងអតប្រយ័ត្នកើតមកប៉ាមិននាំដើរលេងណា"ជេយ៍នាយក៏អោនទៅនិយាយជាមួយក្បាលពោះដែលរាបស្មើរមានផ្ទុកដំណក់ឈាមនាយនោះទាំងញញឹមដែលធ្វើអោយជុងវុនឃើញហើយញញឹមពីអត្តចរឹកនាយ
"បងនិយាយចឹងកូនចេះស្តាប់ដែលហេ៎!?"ជុងវុនសួរទៅនាយទាំងហួសចិត្តចេះមកនិយាយកើតកូនមិនទាន់នឹងបានមានរូបពេញលេញផង
"មិនចេះស្តាប់ក៏ត្រូវតែស្តាប់ដែលយល់ទេលោកកូន"នាយតបនឹងរាងតូចរួចងាគមកនិយាយនឹងពោះនោះម្តងទៀត
"មែនហើយបងអូនចងទៅលេងលោកប៉ាអ្នកម៉ាក់ហើយចងប្រាប់ដំណឹងនេះអោយគាត់បានដឹងផង"
"មិនអីទេចាំស្អែកបងជូនទៅ"ថាចប់ជេយ៍នឹងជុងវុនក៏នាំគ្នាចុះទៅក្រោម...
"បងជេយ៍ទៅធ្វើការមែនទេ!?"មកដល់ក្រោមអ៊ែលឡាឃើញនាយចុះមកក៏រត់ទៅរកអោបដៃសួរនាយញញឹមយ៉ាងស្រស់ទាក់ទាញ
"អឹម!ឯងនៅផ្ទះជួយមើលថែរជុងវុនផង"ជេយ៍ក៏តបទៅនាងវិញហើយផ្តែផ្តាំងពឹងអោយនាយមើលថែររាងតូចចាំមើលមើលថែរឬធ្វើបាបអោយពិតប្រាកដ
"ចា៎! ចាំខ្ញុំជួយមើលថែរគេអោយបានល្អ"អ៊ែលឡាឆ្លើយទៅនាយញញឹមសម្តែងចេញមក
"អឹម!ចឹងបងទៅសិនហើយណាមានរឿងអីត្រូវខលមមបងយល់ទេ សឺត!"ថាចប់រាងក្រាស់អោនទៅថើបថ្ងាស់ជុងវុនមួយដែលធ្វើអោយអ៊ែលឡាឈរឃើញហើយសែនក្តៅចិត្តតែមិនដឹងធ្វើអីកើត
ជុងវុនមិនតបអ្វីបានត្រឹមញញឹមងក់ក្បាល់ជេយ៍ឃើញហើយក៏ដើរចេញទៅរកឡានដែលមាននាយសាយជាតៃកុងរងចាំបើកបរអោយនាយ...
មិនយូរកង់ឡាននាំត្រកូលផាកក៏រំកិលទៅមុខបើកចេញពីភូមិគ្រឹះតម្រង់ទៅក្រុមហ៊ុន។ ជុងវុននឹងអ៊ែលឡាឈរមើលរហូតដល់ឡានបើកចេញផុតពីភូមិគ្រឹះ...
"នៅឈរដល់ណាទៀតមិចមិនទៅធ្វើអីមកអោយយើងសុី យើងឃ្លានហើយ"ឡានចេញផុតបាត់អ៊ែលឡាស្រែកប្រជុងវុនភ្លាម
"មិចបានមកត្រូវប្រើខ្ញុំ បើឃ្លានក៏ធ្វើញ៉ាំខ្លួនឯងទៅខ្ញុំមិនមែនអ្នកបម្រើអ្នកនាងទេ"ជុងវុនតបទៅវិញដោយគ្មានញញើតនឹងនាងឡើយ
"ឯងចងប្រឆាំងយើងហេ៎ស! ប្រយ័ត្នយើងប្រាប់បងជេយ៍ណា"អ៊ែលឡាតបទៅជុងវុនវិញថែមទាំងយកនាយក្រាស់មកគម្រាមរាងតូចទៀត
"ប្រាប់ទៅបើអ្នកនាងគិតថាវាសម តែកុំភ្លេចអ្នកនាងថាអ្នកនាងនៅទីនេះដោយសារអ្នកណា"រាងតូចមិនខ្លាចថែមទាំតបទៅវិញញញឹមឌឺទៀតនាងថែមទៀត ហើយដូចចូលទៅក្នុងវិញយ៉ាងរំភើយអោយនាងឃើញហើយសែនក្តៅមួយតងទៀត
"អាយ៎យយ!ឯងចាំមើលទៅ"អ៊ែលឡានិយាយមិនឈ្នះរាងតូចទ្រាំងជើងស្រែកសឹងតែបែកភូមិគ្រឹះ
"បើចងស្រែកសូមអញ្ចើញទៅស្រែកអោយឆ្ងាយកុំមកស្រែកនៅផ្ទះខ្ញុំព្រោះវាហឹង"ជុងវុនដើរទៅហើយនៅឈ្លាតងាគមកតបទៅនាងអោយនាងរឹតតែក្តៅក្រហាយចងស្ទះស្លាប់កុំគិតថារាងតូចជុងវុនយើងស្លូតអោយសោះ
២៣/១១/២៤
You are reading the story above: TeenFic.Net