ភាគ២០:មានកូន!!

Background color
Font
Font size
Line height

ព្រឹកព្រលឹមឡើង~~

ព្រះចន្ទក៏បានរលុតបាត់ជំនួសមកវិញនូវព្រះអាទិត្យដែលបានចាំងចូលក្នុងបន្ទប់មួយដែលមានអ្នកដេកលង់លក់យ៉ាងស្ងប់ស្ងល់។ពេលនោះដែលសម្លេងចម្លែកមួយក៏បានចេញពីក្នុងបន្ទប់ទឹកមក....

"អួក..អួក!" សម្លេងក្អួតចេញពីបន្ទប់ទឹកបានបន្លឺឡើងដោយរាងតូចជុងវុនមិនដឹងថាងើបតាំងពីកាលមកក្អួតហើយទេតែមើលទៅ គេក្អួតខ្លាំងណាស់តែគ្មានចេញអីមកសោះ

"ហឹម!" ជេយ៍ក្រហឹមដើម ករដៃរាវស្រវារកអោបអ្នកដែលខ្លួនបានគេងអោបពីយប់មិញតែរាវយ៉ាងណាក៏រកមិនឃើញ

"បាត់ទៅណាហើយ ចេស៎!" ជេយ៍ងើបបើកភ្នែកនិយាយឡើងបាត់អ្នកដែលគេងជាមួយខ្លួននោះ ពេលនោះផងដែលក៏លឺសម្លេងមួយប្រហែលៗចេញមក

"អួក!!" សម្លេងក្អួតនៅតែបន្លឺឡើងមិនឈប់ឈរ ជេយ៍លឺហើយខ្លួនគេឆាប់រត់ចុះទៅមើលក្នុងបន្ទប់ទឹកភ្លាម

"ជុងវុន!!" ចូលមកដល់នាយក្រាស់ភ្លាត់មាត់ហៅរាងតូចទាំងហួសចិត្តនឹងសភាពគេពេលនេះមិនខុសពីកូនឆ្នាធ្លាក់ទឹកនោះទេខ្លួនគេអង្គុយចុះជិតចានបង្គុនអោនមុខក្អួតយកៗទាំងព្រឹក

"អួក..អួក!!"រាងតូចមិនតបគិតតែពីក្អួត

"ជុងវុនយើងថាទុកយូមិនបានទេបើឯងក្អូតរហូតចឹងយើងនៅមិនសុខទេ"ជេយ៍ចូលទៅលើកគ្រារាងតូចហើយនិយាយមកទាំងក្នុងទ្រូឈឺពេលបានឃើញសភាពជុងវុនចឹងហើយគេពិតជាអាណិតគេខ្លាំងណាស់

"ខ្ញុំមិនអីទេ លោកកុំបារម្ភពេកអី"ជុងវុននិយាយទៅវិញខ្សាវៗដូចមនុស្សគ្មានកម្លាំងចឹង ដៃជើងអីទន់អស់ហើយកម្លាំងគេទាំងប៉ុន្មានសឹងតែគ្មាននៅក្នុងខ្លួនគេសោះ

"មិនអីយ៉ាងមិច មិនមើលសភាពឯងពេលនេះទេហ៎មកយើងជូនទៅពេទ្យ"

"មិនអីទេ កុំអោយពិបាកដល់លោកអី"និយាយចប់ជុងវុនក៏សន្លប់បាត់មាត់ឆឹងបាត់ទៅធ្វើអោយនាយក្រាស់ភ័យស្លន់ស្លោពេញនឹង

"ជុងវុន!! ជុងវុនដឹងខ្លួនឡើងកុំចឹងអី ចាំបងនាំអូនទៅពេទ្យ" ទឹកភ្នែក"ថាហើយនាយប្រញាប់បីរាងតូចចុះមកអោយនាយដានបើកឡានយកជុងវុនទៅមន្ទីពេទ្យភ្លាមៗ ទាំងទឹកភ្នែកនាយស្រក់មកតក់ៗក្នុងចិត្តបារម្ភបន់អស់ហើយកុំអោយរាងតូចកើតអី

"ជុងវុន! អូនកុំកើតអីណាជិតដល់ពេទ្យលូវហើយ អាសាយឯងបើកអោយលឿនតិចមើល" នាយនិយាយជាមួយជុងវុនហើយងាគមកស្តីអោយនាយសានដែលជាអ្នកបើកនោះអោយបន្ថែមល្បឿនអោយលឿនថែមទៀត

"ចៅហ្វាយ ខ្ញុំក៏ចងបើកអោយលឿនដែលតែខ្ញុំគិតពីសុវត្តិភាពចៅហ្វាយជាង" នាយសាយតបទៅនាយវិញ

"កុំតមាត់យើងច្រើនពេកបើកអោយលឿនទៅបើមិនចងអតើប្រាក់ខែនោះ"  នាយនិយាយទៅជំនិតខ្លួនហើយងាគមកមើលអ្នកដែលសន្លប់ក្នុងរង្វង់ដៃនោះវិញ

"បាទ!!"តបទៅកាន់នាយហើយនាយសាយក៏បន្ថែមល្បឿនអោយកាន់តែលឿននឹងអាលឆាប់ដល់មន្ទីរពេទ្យ

មកដល់មន្ទីរពេទ្យពេលនេះជេយ៍កំពុងតែអង្គុយចាំអន្ទះសារក្នុងចិត្តចាំគ្រូពេទ្យដែលបាននាំជុងវុនចូលទៅខាងក្នុងពិនិត្យមើលនោះ

"គ្រូពេទ្យ! ប្រពន្ធខ្ញុំយ៉ាងមិចហើយ" គ្រាប់តែគ្រូពេទ្យចេញមកភ្លាមជេយ៍នាយប្រញាប់រត់ទៅសួរភ្លាម

"អបអរសាទរផង ប្រពន្ធរបស់លោកមានទម្ងន់បាន ២សប្តាហ៍ហើយបាទ" គ្រូពេទ្យនិយាយឡើងមកអោយនាយក្រាស់ស្តាប់លឺអោយភាំង គាំងនិយាយលេងចេញអីគេប្រពន្ធនាយមានកូនចឹងឬ

"ហាស៎! ប្រពន្ធខ្ញុំមានកូនចឹងឬ?" នាយសួរទៅគ្រូពេទ្យម្តងទៀតខ្លាចថានាយស្តាប់អម្បញមិញច្រឡំ ទាំងក្នុងចិត្តសែនរំភើបនេះនាយជិតបានក្លាយជាប៉ាគេហើយមែ

"ចា៎! លោកស្តាប់មិនច្រឡំទេ ហើយមួយទៀតកុំអោយអ្នកម៉ាក់ធ្វើការធ្ងន់ៗពេកអីព្រោះគេជាមនុស្សប្រុសអាចនឹងឆាប់ប៉ះទង្គិចឬអាចនឹងឆាប់រលូតជាងមនុស្សស្រី"

"ហើយសូមលោកប៉ាចាំទៅបើកថ្នាំវីតាមីន បន្ថែមកម្លាំងនឹងថ្នាំរក្សាគរ ហើយស្តាប់ការណែរនាំពីគ្រូពេទ្យពីរបៀបមើលថែមអ្នកទម្ងន់បន្ថែមទៀតផងចា៎!"

"បាត!អរគុណអ្នកគ្រូពេទ្យខ្លាំងណាស់ហើយ" ជេយ៍អោនអគុនដល់គ្រូពេទ្យក្នុងចិត្តសែនសប្បាយចិត្តជាខ្លាំងនាយមិននឹងស្មានសោះថាខ្លួនអាននឹងក្លាយជាប៉ាគេសោះ

"ចា៎! មិនអីទេលោកអាចចូលទៅមើលអ្នកជំងឺបាន"ថាហើយគ្រូពេទ្យក៏ត្រឡប់ទៅធ្វើការរបស់គាត់ទៅចំណែកឯជេយ៍ក៏ចូលទៅក្នុងបន្ទប់ដែលមានរាងតូចគេងនៅក្នុងនោះ

"ជុងវុន!!" ជេយ៍ចូលទៅអោបជុងវុនទាំងក្នុងចិត្តរំភើបក្រៃលែង

"បងពិតជាសប្បាយចិត្តណាស់ បងពិតជាអរគុណអូនណាស់ហើយដែលបានបង្កើតសាច់ឈាមជ័ររបស់បងមក បងអរគុណអូនណាស់" នាយចេះពីការអោបនិយាយជាមួយរាងតូចហើយចូលទៅអោបរាងតូចវិញទឹកភ្នែកនៃការរំភើបសប្បាយចិត្តចេញមកឥតឈប់

"ខ្ញុំពិតជាសប្បាយចិត្តណាស់ ហ្ហឹក ខ្ញុំមិននឹងស្មានថាខ្លួនអាចនឹងមានកូនសោះ ហ្ហឹក"ជុងវុនអោបតបនឹងនាយក្រាស់ហើយយំនិយាយចេញមកក្នុងចិត្តរំភើបមិនចាញ់នាយក្រាស់នោះទេ

"អូនកុំយំអីមើលលែងស្អាតអស់ហើយ"ជេយ៍ចេញពីការអោបមកជូតទឹកភ្នែកដែលហូរកាត់ផែនថ្ពាល់នោះទាំងញញឹមសប្បាយចិត្ត

"ហ្ហឹកៗ...!!"ជុងវុនឃើញចឹងយំលើសដូមអោនចូលទៅអោបនាយក្រាស់ខ្លាំងជាមុនទៀត

"អូរ...កុំយំអីណាក្មេងឆ្លាត កុំយំណា"នាយក្រាស់អង្អែលខ្នងនិយាយលួងលោមកមអោយរាងតូចយំតទៀត

"ហ្ហឹក ខ្ញុំរំភើបបានខ្ញុំយំ ហ្ហឹកៗ"ជុងវុនតបមកវិញងុលៗលឺសឹងមិនច្បាស់ទឹកភ្នែកវិញយំឡើងដើមអាវនាយក្រាស់អស់ហើយ

"អា៎..មិនអីទេតែលូវឈប់យំទៅណា មកបងនាំអូនទៅយកថ្នាំហើយពួកយើងនឹងអាលទៅផ្ទះវិញណា" ជុងវុនងក់ក្បាលយល់ព្រមនឹងនាយក្រាស់ជេយ៍ហើយក៏នាំរាងតូចចេញពីបន្ទប់នោះរួចនាយក្រាស់ក៏អោយជុងវុនអង្គុយចាំខ្លួនសិនឯខ្លួននឹងទៅបើកថ្នាំ 

នាយបើកថ្នាំរួចហើយក៏ត្រឡប់មកយករាងតូចវិញហើយចេញទៅរកឡានដែលអោយនាយសាយបើកមកចាំខ្លួននៅនឹងមុខមន្ទីពេទ្យព្រោះមិនចងអោយរាងតូចដើរច្រើន

"បងជេយ៍!!"

០៩/១១/២៤

សូមរងចាំភាគបន្ត
ភ្លាវទេភាគនេះ
តួឈ្នានីសចេញមកហើយត្រៀមហើយនៅ


You are reading the story above: TeenFic.Net