ភាគ១៩:!!!!!

Background color
Font
Font size
Line height

បន្ទប់ពីជុងវុនក្អួតរួចហើយនាយក្រាស់នាំជុងវុនទៅអង្គុយលើសាឡុងវិញ ញាប់ដៃញាប់ជើងទៅយកទឹកនឹងប្រេងខ្យល់មកអោយជុងវុនភ្លាម....

"នេស៎!!"នាយក្រាស់បានហ៊ុចប្រេងខ្យល់អោយជុងវុន

"យ៉ាងមិចហើយ"ជេយ៍សួរទៅរាងតូចទាំងក្នុងចិត្តព្រួយបារម្ភ

"មិនអីទេរាងគ្រាន់ហើយ ខ្ញុំអរគុណហើយណា" ជុងវុនងាគទៅតបនឹងនាយក្រាស់វិញទាំងដែលទឹកមុខខ្លួនស្លេកស្លាំងដូចមនុស្សគ្មានឈាម

"ឯងនេះមិនចេះមើលថែរខ្លួនសោះ"នាយស្តីអោយជុងវុន

"ខ្ញុំមិនអីទេគ្រាន់តែវិលមុខចងក្អួតពិននឹងឯងលោកកុំបារម្ភអី" ជុងវុនតបទៅវិញទាំងសម្លេងស្រាលដូចមនុស្សអស់កម្លាំងឈឺជាប់នឹងគ្រែចឹង

"មិនអីទៀតណា ញ៉ាំបាយក៏មិនញ៉ាំ ចឹងហើយនៅថាមិនអីទៀតឯងនេះ" ជេយ៍នាយពិតជាហួសចិត្តនឹងជុងវុនជាខ្លាំងខ្លួនឈឺឡើងត្រូវខ្លួនពិននឹងហើយនៅថាមិនអីទៀត

"ខ្ញុំមិនអីពិតមែន ...អួក...អួក"ជុងវុននិយាយមិនទាំន់ផុតផងខ្លួននាយក៏ចាប់ផ្តើមដោលរកក្អូតទៀតហើយ ជុងវុនរត់ទៅបន្ទប់ទេកយ៉ាងលឿនឯជេយ៍ឃើញចឹងរត់ទៅតាមភ្លាម

"អួក...អួក..!" ជុងវុនក្អួតយកៗខ្លួនគេទន់ឡើងដូចចាហ៊ួយទៅហើយ

"យើងថាឯងទៅពេទ្យល្អជាង មកយើងជូនទៅ"ជេយ៍ជួយរឹតខ្នងអោយរាងតូចនោះស្តីឡើងមក

"អឹម! មិនអីទេ ខ្ញុំមិនកើតអីធ្ងន់ទេប្រហែលមកពីឈឺក្រពះហើយលេបតែថ្នាំទៅបាត់ហើយ លោកកុំបារម្ភពេកអី"

"ឯងនេះក្បាលរឹងមែន មកយើងជូនទៅបន្ទប់" ថាចប់ជេយ៍ក៏លើកបីកាយតូចទៅបន្ទប់រៀបចំអោយជុងវុនគេងហើយនាយក៏បានគេងទៅតាមដោយអោបជុងវុនជាប់ទ្រូង

Skip...

កាត់មកពាក់កណ្តាលអាទ្រាតនៅក្នុងបន្ទប់មួយដែលមានមនុស្សពីរនាក់គេងអោបគ្នាយ៉ាងស្អិតរមួតដូចចងក្លាយទៅជាខ្លួនតែមួយទៅហើយ....

"ហឹម!!"សម្លេងក្រហឹមក្នុងបំពងករបានបន្លឺឡើងដោយរាងតូចជុងវុនគេភ្ញាក់មកបើកភ្នែកសឹមៗងាគមើលឆ្វេងស្តាំហើយទាញដៃនាយក្រាស់ចេញពីខ្លួនថ្នមៗបំផុតព្រោះមិនចងអោយនាយភ្ញាក់

"ចងទៅណា"រៀបនឹងចេញពីបន្ទប់ទៅហើយសម្លេងជេយ៍ស្តីឡើងធ្វើអោយជុងវុនភ្ញាក់មិនស្ទឺទេ

"គឺ...គឺ..!" ជុងវុនឆ្លើយបិបឺករកពាក្យមកតបមិនចេះព្រោះខ្លួនគេងើបនេះដោយសារគេឃ្លានចិត្តចងចុះទៅរកអីញ៉ាំតែចៃដន្យអីនាយក្រាសើងើបមកទាន់ ល្មមឃ្លានហើយបើតាំងតែពីព្រឹកមកមិនបានញ៉ាំអីផងញ៉ាំតែស្វាយនឹង

"យើងសួរថាចងទៅណា"ជេយ៍សួរម្តងទៀត

"ខ្ញុំឃ្លានទើបចងទៅរកអីញ៉ាំនៅក្រោមនឹងណា"ជុងវុនក៏តបទៅវិញទាំងទឹកមុខស្អុយប៉ែក្រញូវធ្វើមាត់ស្រួចដូចគូថទាដៃវិញអង្អែលពោះដូចកូនក្មេងចឹង អោយនាយក្រាស់ឃើញហើយអស់សំណើមតិចដែលតែមិនហ៊ានសើចលឺទេខ្លាចរាងតូចខឹង

"មកចាំយើងទៅធ្វើអោយ"ជេយ៍ថាហើយងើបចេញពីគ្រែដើរចេញទៅមុនជុងវុននាំអោយជុងវុនដើរតាមក្រោយដូចកូនក្មេងដើរតាមឪពុក

"ចងញ៉ាំអី"មកដល់ក្រោមក្នុងផ្ទះបាយជេយ៍ក៏សួរទៅរាងតូច

"ចងញ៉ាំស៊ុបគីមឈី តុកបុកគី ប៊ីប៊ីមបាប់ ស្តេក ហើយនឹងការ៉េមស្រ្តបឺរី អរមួយទៀតខ្ញុំចងញ៉ាំផ្លែស្រ្តបឺរីមួយទៀត ពិននឹងឯង"ជុងវុនរាប់ដៃផងរៀប់រាប់មុចម្ហូបដែលគេចងញ៉ាំអោយនាយក្រាស់ផងមើលទៅគួអោយស្រលាញ់តែក៏ហួសចិត្តដែលខ្លួនតូចសោះកម្មងនាយក្រាស់ឡើងច្រើនញ៉ាំអស់ដែលហី...

"ហើយឯងញ៉ាំអីដែលហី!បើច្រើនម្លឹងៗហាស៎!"ជេយ៍នាយឡើងចងចិញ្ចើមឆ្ងល់រាងតូចញ៉ាំអស់ដែល

"ញ៉ាំអស់ ខ្ញុំឃ្លាន!យ៉ាងមិចឬុមួយលោកមិនចងធ្វើអោយខ្ញុំញ៉ាំ ហ្ហឹក " ឃើញនាយនៅត្រេតត្រត់មិនព្រមទៅធ្វើអោយខ្លួនក៏សួរទៅនាយទាំងទឹកភ្នែកចងរលីងររលោង

"អា...!កុំយំចាំយើងធ្វើអោយតែបើយើងធ្វើអោយហើយញ៉ាំមិនអស់ដឹងត្រូវហើយ" មិនចងឃើញក្មេងយំនាយក៏ព្រមធ្វើអោយតែគម្រាងរាងតូចបើញ៉ាំមិនអដ់ត្រូវហើយ

"ខ្ញុំញ៉ាំអស់គ្មានសល់ទេញ៉ាំមើលទៅ"រាងតូចតបទៅវិញទាំងជឿជាក់១០០%ថាគេនឹងញ៉ាំអស់ឈ្នះនាយក្រាស់

"ទៅយើងចាំមើល"ថាហើយនាយក៏ដើរទៅធ្វើម្ហូបបាត់ទៅ...

"លោកហើយនៅ"ជេយ៍ចូលទៅមិនទាន់ដឹងអីផងទើបតែបានលាងបន្លែសោះជុងវុនសួរគេថាឬនៅ

"នៅទេឯងចាំបន្តិចទៅយើងទើបចូលមកមិនទាន់ទាំងបាន៥នាទីផង" ជេយ៍តបទៅវិញនេះគេចូលទៅមិនទាន់ដឹងអីផងក៏ស្រែកសួរគេបាត់ទៅហើយ

"ក៏ខ្ញុំឃ្លាន លោកប្រញ៉ាប់តិចមក"

"ដឹងហើយៗចាំ បន្តិចទៅមិនមែនតិចទេណាឯងនឹងចងញ៉ាំច្រើនណាស់" តបហើយនាយក៏បែបមកធ្វើវិញទាំងញាប់ដៃញាប់ជើងខ្លាចជុងវុនឃ្លានខ្លាំងជាងនឹង

"លោកហើយនៅ" បានប្រហែល១០នាទីរាងតូចស្រែកសួរនាយទៀត

"លោកហើយនៅ លោកធ្វើហើយនៅ" ១០នាទីសួរម្តង ២០នាទីសួរម្តង សួររហូតឡើងជេយ៍គេនោះស្រគារត្រចៀកអស់ហើយ

"ជិតរួចហើយ ចាំបន្តិច....!"

"លោក!!! ហើយនៅ ខ្ញុំឃ្លានណាស់ ហ្ហឹកៗ ខ្ញុំឃ្លនដាច់ពោះស្លាប់លូវហើយ...ហ្ហឹកៗ"១០នាទីក្រោយមកទៀតជុងវុនស្រែកសួរទៀតទាំងលើកនេះឃ្លានទប់លេងជាប់មានតែយំមក

"មកដល់ហើយៗ ហ៊ើយ!"ជេយ៍នាយលើកអាហារមកយ៉ាងលឿនពេលលឺសម្លេងជុងវុនយំ

"ហ្ហឹកៗ!! យូរនោះយូ" រាងតូចនិយាយទៅវិញទាំងទឹកភ្នែកដូចក្មេងមុខវិញឡើងក្រញូវ

"បានហើយៗ ឈប់រអ៊ូទៅនេះញ៉ាំទៅ"នាយក៏ហ៊ុចស្លាបព្រាន់ទៅអោយជុងវុន

"អឹម!! អួយក្តៅណាស់" រាងតូចក្រាន់តែម្អូបដែលខ្លួនចូលចិត្តនៅនឹងមុខប្រញ៉ាប់ញ៉ាំភ្លាមទាំងមិនដឹងខឹងថាក្តៅឬត្រជាក់សោះ

"នេះទឹក"ជេយ៍នាយឃើះចឹងក៏ហ៊ុចទឹកនៅជិតនោះអោយរាងតូច

"មិចមិនញ៉ាំមួយៗទៅ គ្មានអ្នកណាដណ្តើមឯងទេ ឃើញទេឃើញវាក្តៅទេ"ជេយ៍ឃើញចឹងក៏ស្តីអោយរាងតូចខ្លាំងតិចទៅទាំងក្នុងចិត្តបារម្ភ

"ខ្ញុំសុំទោស ខ្ញុំឈប់ចឹងហើយ"លឺនាយស្តីអោយចឹងជុងវុនក៏ប្រញ៉ាប់សមទោសទាំងអោនមុខចុះដឹងខុស

"អឹម! មិនអីទេញ៉ាំទៅ"

ជុងវុនគ្រាន់តែនាយអនុញ្ញាត្តអោយញ៉ាំភ្លាមខ្លួនញ៉ាំយ៉ាងលឿនអស់ពីមួយចូលមួយដោយមាននាយក្រាស់នៅអង្គុយមើលសកម្មភាពគួរអោយក្នាញ់គួរអោលស្រលាញ់នោះសឹងតែទ្រាំមិនបាន នាយនៅមើលរហូតដល់រាងតូចញ៉ាំអស់ហើយនាំគ្នាឡើងទៅងូចទឹកសម្អាតខ្លួនហើយចូលគេងជាមួយគ្នាបាត់ទៅ

០៧/១១/២៤
សូមរងចាំភាគបន្ត

មិចដែលភាគនេះ
សុំទោសផងណាបើញុមចេញរឿងយឺតយ៉ាវអីព្រោះញុមលូវរវល់រៀនណាស់រកពេលសម្រាកគ្មានទេណាមួយឈឺទៀតចាំមើលមិចៗចាំឈ្លាតសរសេរផុសអោយខ្លះកុំអោយ babeភ្លេចញុម


You are reading the story above: TeenFic.Net