"សិស្សច្បងហុីសុឹង!!" សម្លេងស្រួយស្រេសដែលស្តាប់ទៅគឺមនុស្សស្រីធ្វើអោយជេគនឹងហុីសុឹងងាគទៅមើលភ្លាម
"ជុងអ៊ុន!!"ហុីសុឹងឃើញនាងហើយហៅនាងទាំងឆ្ងល់នេះតាំងពីរៀនចប់មកគេមិនដែលជួបនាងទៀតឡើយ
"បងហុី! ខ្ញុំនឹកបងណាស់"ជុងអ៊ុនមិនត្រឹមតែនិយាយទេថែមទាំងរត់ទៅអោបនាយទៀត ឯហុីសុឹងនាយទ្រាមខ្លួនមិនទាន់ឡើងពេលនាងរត់មកអោបខ្លួនចឹង
"ជុងអ៊ុនលែងបងសិនទៅ"នាយក្រាស់ព្យាយាមទាញនាងចេញពីខ្លួនហើយងាគទៅមើលរាងតូចដែលឈរមិនមាត់កនៅទីនោះ
"ខ្ញុំនឹកបងណាស់ បងមិននឹកខ្ញុំខ្លះទេឬ?" ជុងអ៊ុនធ្វើទឹកមុខអន់ចិត្តហើយសួរទៅនាយ
"មានសិទ្ធអីដែលប្តីខ្ញុំនឹកនាងនោះ"ជេគក៏លូកមាត់ទៅឆ្លើយជំនួសនាយក្រាស់វិញ រួចដើរទៅជិតអោបដៃហុីសុឹងថែមទៀតដែលជាហេតុធ្វើអោយនាងឃើញហើយឆ្ងល់ចងដឹងថារាងតូចត្រូវជាអីនឹងហុីសុឹងមិខបានមកអោបដៃឆ្លើយជំនួសនាយចឹង
"ឯងជាអ្នកណា មិចបានមកហៅបងហុីថាប្តី" ជុងអ៊ុនសួរទៅរាងតូចទាំងក្នុងខ្លួនឆេះឆួលពេលឃើះជេគហៅហុីសុឹងប្តីៗពេញៗមាត់
"លោកប្តីប្រាប់គេទៅមើលថាអូនជាអ្នកណា"ជេគងាគទៅស្តីជាមួយហុីសុឹងអោយប្រាប់ទៅនាងដោយសម្តីស្រទន់
"គេជាប្រពន្ធបង"មិនអោយជេគខឹងទាន់ហុីសុឹងប្រាប់ទៅជុងអ៊ុនវិញគ្មានភាពស្ទាក់ស្ទើរ
"ស្តាប់លឺអត! ខ្ញុំជាប្រពន្ធពេញសិទ្ធរបស់គាត់"ជេគក៏ផ្តួនម្តងទៀតអោតជុងអ៊ុនលឺកាន់តែច្បាស់
"មិនពិតបងហុីមិចនឹងអាចយកឯងធ្វើជាប្រពន្ធបើឯងជាប្រុសនឹង"ជុងអ៊ុនគេមិនឡើយថាហូិសុឹងនឹងយកជេគធ្វើជាប្រពន្ធព្រោអគេជាប្រុសដូចគ្នានឹង
"មិចប្រុសនឹងយកគ្នាមិនកើត!"ជេគ
"បានហើយៗកុំឈ្លោះគ្នាអី ហើយឯងមករកបងមានការអី"ហុីសុឹងខ្លាចថាមានរឿងខ្លាំងជាមុនក៏និយាយកាត់កុំអោយមានរឿងធំទាន់
"គឺខ្ញុំលឺថាក្រុមហ៊ុនបងរើសលេខា ទើបខ្ញុំចងមកដាក់សុីវី"ជុងអ៊ុនខ្ចិលមានរឿងក៏តបទៅនាយ
"អរគឺបង-"
"មិនបាច់ទេ ប្តីខ្ញុំគេមានលេខាផ្ទាល់ខ្លួនហើយមិនត្រូវការរើសទៀតទេសូមអញ្ជើញអ្នកនាងចេញទៅវិញចុះ"ហុីសុឹងនិយាយមិនទាន់ចប់ផងជេគក៏ឆ្លើយកាត់
"មែនហេ៎ បងហុី!"នាងលឺហើយងាគទៅសួរហុីសុឹងអោយច្បាស់
"មែន!!"នាយក្រាស់តប
"លឺហើយមែនទេចឹងសូមអ្នកនាងចេញទៅវិញចុះប្តីខ្ញុំត្រូវការធ្វើការ"រាងតូចរឹតតែបានដៃដេញនាងថែមទៀតហុីសុងក៏មិនហ៊ានធ្វើអីគេ
"ចាំមើលចុះឯង"ថាហើយជុងអ៊ុនក៏ចេញទៅវិញទៅ
ជេគពេលនាងចេញទៅបាត់គេក៏ប្រលែងដៃពីហុីសុឹងហើយដើរចេញទៅកន្លែងតុកធ្វើការខ្លួនធ្វើប្រងើយមិនខ្វល់អ្នកដែលឈរមើលគេដើរទៅនោះសោះ
ងាគមកមើលខាងនាយជេយ៍នេះវិញពេលនេះនាយកំពុងធ្វើដំណើរទៅផ្ទះព្រោះពីថ្ងៃនឹងជុងវុនមិនបានចូលទៅរកខ្លួនក្នុងការិយាល័យឡើយ។ នាយរំពឹងថាពេលជុងវុនមកនឹងអង្គុយញ៉ាំបាយជំុគ្នាតែមានឯណជុងវុនបែបជាផ្ញើតាមលេខានាយវិញ
មិនបានប៉ុន្មានឡានខ្មៅរបស់ជេយ៍ក៏មកដល់ផ្ទះ នាយចុះមកដើរចូលទៅងាគមើលឆ្វេងស្តាំរករាងតូចក៏ឃើញរាងតូចនៅក្នុងផ្ទះបាយដែលកំពុងតែជិតស្វាយនោះ
"សឺត!!" នាយក្រាស់ដើរទៅដល់អោបចង្កេះជុងវុនហើយថែមទាំងអោនទៅថើបថ្ពាល់ជុងវុនមួយខ្សឺតទៀត រាងតូចនេះវិញភ្ញាក់មិនស្ទើទេ
"អឹម មិចមកមិនប្រាប់មុនចឹងធ្វើចឹងធ្វើចឹងដឹងខ្ញុំភ័យអត នេះសំណាងហើយដែលខ្ញុំភ្ញាក់មិនជ្រុលដៃចាក់លោកមួយកាំបិទនោះ"ជុងវុនទុកកាំបិទហើយងាគមកស្តីអោយនាយមកលេងអីឡប់ៗបើគេភ្ញាក់ជ្រុលៃចាក់នាយមួយកាំបិតទៅគិតមិច
"ឯងហ៊ានចាក់យើងដែលហេ៎!!"នាយក្រាស់អោនទៅជិតមុខជុងវុនហើយសួរទៅរាងតូច
"មិនដឹងដែល"
"លូវយើងសួរឯង មិចថ្ងៃមិញមិនយកបាយអោយយើងទៅដល់ក្នុងបន្ទប់ហាស៎"ជេយ៍សួរទៅរាងតូច
"ក៏លេខាយើងប្រាប់ថាលោករវល់មិនអោយអ្នកណាចូលផ្តេសផ្តាសទេ"ជុងវុនក៏ប្រាប់តាមដំណើរឿងដែលលេខាប្រាប់ខ្លួន
"អឹម! មិនអីទេចឹងមកញ៉ាំបាយយើងឃ្លានហើយ" ជេយ៍ក៏ប្រាប់ជុងវុនព្រោះនាយមិនបានញ៉ាំបាយដែលរាងតូចផ្ញើតាមលេខានោះឡើយគេចាំមកញ៉ាំជាមួយជុងវុនវិញ
"ចុះខ្ញុំយកទៅអោយលោកនោះមិនបានញ៉ាំទេឬ" ជុងវុនឆ្ងល់ក៏សួរនេះគេខំយកទៅអោយហើយនាយមិនបានញ៉ាំទេហេ៎
"យើងមិនបានញ៉ាំទេ គិតថានឹងញ៉ាំជាមួយឯងតែមិនឃើញឯងចូលទៅផង ក៏ធ្វើការអោយឆាប់រួចហើយចេះមកញ៉ាំបាយជាមួយឯងនៅផ្ទះតែម្តងទៅ"
"លោកឯងនេះហើយមើលឡើងហួសថ្ងៃត្រងបាត់ទៅហើយទើបបានមកញ៉ាំបាយ លោកញ៉ាំអាហារមិនទាន់ពេលទាន់ម៉ោងចឹងអាចនឹងធ្វើឈឺបានណា"
"យើងសុខចិត្តឈឺអោយតែមានឯងនៅមើលថែរ សឺត!" ឆ្លើយទៅរាងតូចហើយថែមទាំងឆក់ស្នាមថើបលើថ្ពាល់មួយទៀតធ្វើអោយជុងវុនលើកដៃប៉ះថ្ពាល់កន្លែងដែលនាយថើបអៀនមកភ្លាម
"លោកឯងលូវថើបខ្ញុំរហូត ខូចថ្ពាល់ខ្ញុំអស់ហើយ"
"អៀនមែនទេ ហ៊ឹស!"ឃើញជុងវុនអៀនចឹងបានដៃនាយក្រាស់ញ៉ោះថែម
"ខ្ញុំមិនបានអៀនទេ"ជុងវុនតបទៅវិញទាំងដៃនៅទប់បិទបាំងពណ៍ក្រហមនៅលើថ្ពាល់កុំអោយនាយឃើះដឹងថាខ្លួនអៀន
"អៀនហើយថាមិនអៀនទៀត"ជេយ៍កាន់តែញ៉ោះថែមទៀត
"មិនបានអៀនទេ ហើយលោកទៅអង្គុយចាំនៅនឹងតុទៅចាំខ្ញុំរៀបចំអាហារទៅអោយ" មិនអោយអោយនាយញ៉ោះថែមជុងវុនក៏និយាយបង្វែររឿងមកភ្លេត
"ក្មេងអៀន" ជេយ៍នៅតែញ៉ោះដដែល
"ថាទៅ!!ទៅ" នាយតូចញញឹមអៀនរុញដេញនាយអោយទៅអង្គុយនឹងតុ ជេយ៍ឃើញចឹងបានត្រឹមតែញញឹមនឹងចរឹកអៀបខ្មាស់របស់រាងតូច
"នេះលោកញ៉ាំទៅសល់ប៉ុន្នឹងឯង"ជុងវុនរៀបចំអោយនាយក្រាស់រួចរាល់ហើយជុងវុនក៏ងាគទៅផ្ទះបាយយកស្វាយខ្ចីដែលខ្លួនបានជិតនោះមកដាក់លើតុអង្គុយញ៉ាំជាមួយនាយ
"ឯងមិនញ៉ាំបាយទេហេ៎ គិតតែញ៉ាំស្វាយនឹងម៉ងឬ?"នាយក្រាស់ឃើះជុងវុនញ៉ាំស្វាយយកៗខ្លួនក៏សួរ
"ខ្ញុំមិនញ៉ាំទេ"
"តែបើប្រយ័ត្នឈឺក្រពេះណា នេះញ៉ាំមួយម៉ាត់ទៅ" ជេយ៍ថាហើយក៏ដួសបាយរកបញ្ចុករាងតូចតែ
"អួក..អួក.."ជុងវុនគ្រាន់តែហិតខ្លឹនអាហារភ្លាមគេរត់ទៅបន្ទប់ទឹកក្អួតភ្លាម គេក្អួនតាំងពីព្រឹកម៉េះតែទ្រាំងធ្វើអាហារដើម្បីយកទៅអោយនាយក្រាស់នៅក្រុមហ៊ុន
"ជុងវុន យ៉ាងមិចហើយ"ជេយ៍ឃើញរាងតូចចឹងគេរត់ទៅមើលជួយរូតខ្នងអោយរាងតូចទាំងស្លន់ស្លោខ្លាចរាងតូចកើតអីធ្ងន់ៗ
"អួក..អួក"ជុងវុនមិនតបគិតតែពីក្អួតយកៗតែគ្មានអីចេះមកក្រៅពីស្វាយនោះទេ
០២/១០/២៤
សូមរងចាំភាគបន្ត
You are reading the story above: TeenFic.Net