ក្រលែកមកមើលខាងហុីសុឹងនេះវិញពេលនេះគេបានគេងក្នុងបន្ទប់វិញហើយនូវឡើយតែជេមិនព្រមនិយាយជាមួយនាយវិញសោះ...
ហើយថ្ងៃនេះដែលនៅក្រុមហ៊ុនហុីសុឹងបានប្រកាសរកលេខាថ្មីផងដែរ ដែលមកជំនួសលេខាលីលីដែលជាលេខាចាស់ត្រូវជេកបាញ់ស្លាប់នោះ
តុកៗ!!
"ចូលមក!!"ហុីសុឹងកំពុងតែអង្គុយធ្វើការសុខៗសម្លេងគោះទ្វាក៏បានបន្ទឺឡើងនាយក៏ប្រាប់អោយគេនោះចូលមក
ក្រាក!!
"ចៅហ្វាយ មានគេមកសម្ភាសន៍ខាងផ្នែកលេខាបាទ"ឃីមចូលមកហើយប្រាប់ទៅនាយក្រាស់
"អឹម! ចឹងអោយគេចូលមក" មាត់និយាយតែភ្នែកនៅនឹងឯកសារប្រាប់ជំនិតខ្លួនអោយគេចូលមក ឃីមលឺហើយឆ្លើយនឹងនាយរួចចេញទៅប្រាប់អ្នកដែលមកសម្ភាសន៍នោះ
"អ្នកប្រុសអាចចូលទៅបានបាទ" ចេញមកដល់ក្រៅឃីមដើរចុះទៅក្រោមរួចប្រាប់ទៅជេគដែលកុំពុងអង្គុយចាំខ្លួននោះ
"អឹម! អគុណបងហើយ" ជេគក៏តបទៅនាយវិញទាំងញញឹមយ៉ាងស្រស់ ហើយក៏ដើរចេញទៅរកបន្ទប់ហុីសុឹងបាត់ទៅ
ការពិតទៅជេគគេមកនេះដើម្បីសម្ភាសន៍ធ្វើជាលេខារបស់ហុីសុឹង ព្រោះគេនឹងដឹងថាហុីសុឹងបន្ទាប់ពីខ្លួនបានសម្លាប់លេខានាយហើយនាយនឹងរកលេខាថ្មីចឹងបម្រាមកុំអោយមានលើកក្រោយទៀតគេអ្នកមកធ្វើវិញវានឹងល្អជាជាងអោយស្រីផ្សេងមកធ្វើ
តុកៗ!!
ឡើងមកដល់លើជេគគោះទ្វាបន្ទប់ការិយាល័យនាយក្រាស់យ៉ាងមានភាពជឿជាក់
"ចូលមក" ហុីសុឹងលឺសម្លេងគោះទ្វាហើយក៏ប្រាប់អោយអ្នកក្រៅនោះចូលមក ខ្លួនគេក៏រៀបចំអោយមានរបៀបរាបរយរងចាំអ្នកសម្ភាសន៍
ក្រាក!
"អូនមករកបងមានការអីមែនប្រពន្ធសម្លាញ់ហាស៎! សឺត" គ្រាន់តែឃើញថាជាជេកបើកចូលមកភ្លាមនាយរាងភ្លឹកដែលព្រោះនាយស្មានតែអ្នកសម្ភាសន៍ការងារតែមិននឹងស្មានថាជេគនឹងមករកនាយសោះ ហុីសុឹងរត់ទៅបអោបប្រពន្ធសំណព្វចិត្តហើយថែមទាំងថើបរាងតូចទៀត
"នែក៎! មិចបានលោកធ្វើបែបនេះដាក់អ្នកសម្ភាសន៍ការងារចឹង យ៉ាងមិចឬនេះជាការរាក់ទាក់អ្នកសម្ភាសន៍ការងារចឹងទាំងអស់ហាស៎" ជេគប្រលេះដៃហុីសុឹងចេញពីខ្លួនរួចស្តីទៅអោយនាយញ៉ែតៗធ្វើអោយហុីសុឹងភាំងឆ្ងល់មួយតង់ទៀតហើយ
"ហាស៎! អ្នកសម្ភាសន៍ការងារអី!!"ហុីសុឹងចេញពីការអោបមកហើយចង់ចឹញ្ចើមចូលគ្នាឆ្ងល់នឹងសម្តីជេគនិយាយ គេមិនយល់អ្នកសម្ភាសន៍ការងារអីជេគចងនិយាយពីអី
"នេះលោកមិនយល់ឬធ្វើមិនយល់ ហាស៎!"ចងមួម៉ៅដែលអាជំនិតមកប្រាបើហើយនៅមកចងចឹញ្ចើមឆ្ងល់នឹងគេទៀតចឹងអីបានតែដាក់ផាច់ៗតើ
"ចឹងអ្នកមកសម្ភាសន៍នោះ កុំប្រាប់ថាគឺជា..." ហុីសុឹងយល់សម្តីជេគហើយចង្អុលទៅជេគសួរបញ្ចាក់ថាគេពិតឬអត់
"គឺខ្ញុំ!!"ជេគតបចង្អុលមកខ្លួនឯងទាំងញញឹមលឹបភ្នែកហុីសុឹងលឺហើយគាំងនិយាយលេងចេញម៉ងបានត្រឹមយកដៃមកទះក្បាល់ខ្លួនឯងមិនយល់ថារាងតូចគេគិតអីទេ
"ហាស៎! អូន!!?" នេះនាយស្តាប់ច្រឡំឬមិចនឹងមិចនៅសុខៗប្រពន្ធខ្លួនមកធ្វើការសំខាននៅក្រុមហ៊ុននាយទៀត
"នឹងហើយខ្ញុំ"ជេគឆ្លើយទៅវិញយ៉ាងជឿជាក់
"បងមិនបានស្តាប់ច្រឡំទេមែនអត! អូនកុំលេងសើចណា នេះកន្លែងធ្វើការបងណាមិនមែននៅផ្ទះយើងទេអូន"
"ចុះខ្ញុំដឹងតើ! ខ្ញុំមិនបានថានៅទីនេះជាផ្ទះយើងណា" ជេគតបទៅនាយវិញហីៗទាំងដើរទៅអង្គុយតុធ្វើការនាយយ៉ាងរំភើយដូចគ្មានរឿងអីធំដុំចឹង
"កុំសូញសាញពេកខ្ញុំមកធ្វើការមែន ហើយមកការពារបងពីពួកស្រីបិសាចអស់នោះផង"អាប្រយោគចុះក្រោយនេះគេបាននិយាយក្នុងចិត្ត ហើយសម្លឹងទៅហុីសុឹងដោយកែវភ្នែកដ៏មុតស្រួចអាចាក់ទម្លុសបេះដូងអ្នកមើលបាន
"បងថាកុំអីអូននៅផ្ទះដើរ shoppingអីទៅល្អជាចំណែកការងារទុកអោយបងអ្នកធ្វើវិញអូនមិនបាច់ពិបាកហត់ទេ តហរឹមប្រពន្ធមួយនឹងបងអាចចិញ្ចឹមរស់ហើយ អូនទៅផ្ទះវិញទៅណា"ហុីសុឹងក៏បដិសេធវិញព្រោះគេមិនចងអោយប្រពន្ធនាយមកហត់ឡើយនាយសុខចិត្តមកហត់តែម្នាក់ឯងតែនាយមិនអោយប្រពន្ធនាយមកហត់លំបាកដាច់ខាត
"អត់! ខ្ញុំមិនទៅផ្ទះដាច់ខាត់ យ៉ាងមិចមិនចងអោយខ្ញុំធ្វើការនៅទីនេះព្រោះខ្លាចខ្ញុំដឹងថាលោកយកស្រីមកដេកទៀតមែនទេ"
"អត់ទេ! បងមិនចងមានន័យចឹងទេតែ-" នាយក្រាស់ក្រវីក្បាលប្រកែកញាប់ស្មេរ
"ចឹងក៏អោយខ្ញុំធ្វើការនៅទីនេះទៅ"ជេគវិញហុីសុឹងគេនិយាយមិនទាន់ចប់ផងក៏និយាយកាត់
"អូនប្រាកដទេថាមកធ្វើការនៅទីនេះ"ហុីសុឹងសួរម្តងទៀតដើម្បីអោយច្បាស់
"ប្រាកដណាស់"ជេគឆ្លើយទៅវិញគ្មានស្ទាក់ស្ទើអីបន្តិចសោះ
" អូខេ! ចឹងចាំបងប្រាប់អោយគេចូលមករៀបចំកន្លែងធ្វើការអោយក"
ជេគគ្រាន់តែលឺថានាយព្រមអោយខ្លួនធ្វើភ្លាមអរកខិកខុបដូចត្រូវឆ្នោះចឹង
"ហ៊ើយ! មិនដឹងគិតខុសគិតត្រូវទេអញ" ហុីសុឹងវិញប្រានត្រឹមតែដកដង្ហើមធំនិយាយតិចៗព្រោះខ្លាចខ្លាលឺបើលឺនាយងាប់មិនខាន។ ហុីសុងក៏ខលទៅជំនិតខ្លួនអោយមករៀបចំកន្លែងធ្វើការអោយជេគនៅក្នុងបន្ទប់ខ្លួនខុសពីលេខាមុនៗ
"សិស្សច្បងហុីសុឹង!!"
៣០/០៩/២៤
សូមរងចាំភាគបន្ត
ភ្លាវមិចៗទេត្រូវអត
You are reading the story above: TeenFic.Net