១អាទិត្យក្រោយមក~~
១អាទិត្យក៏បានផុតទៅទំនាក់ទំនងជេយ៍នឹងជុងវុនក៏កាន់តែល្អទៅជារឿយៗដោយនាយក្រាស់បើកចិត្តនិយាយជាមួយនឹងទទួលយកជុងវុនខ្លះដែលហើយ។
ព្រឹកថ្ងៃនេះដូចព្រឹករាល់ដងដែលរាងតូចក្រោកពីដេកឡើងចុះមកក្រោមចូលផ្ទះបាយធ្វើម្ហូបអាហារទុកសម្រាប់ជេយ៍ទៅធ្វើការព្រឹកនេះ..
"លោក! ក្រោកឡើងព្រឹកហើយ" ជុងវុនធ្វើអាហាររួចរាល់ហើយក៏ឡើងមកអង្រួនដាស់ជេយ៍អោយក្រោក
"ហឹម!! សុំ៣នាទីទៀត" សម្លេងឆ្លើយតបតែភ្នែកមិនព្រមបើកសោះសុំរាងតូចដេកត
"មិនបានទេឆាប់ក្រោកឡើងនេះព្រឹកម៉ោង៧កន្លះហើយណាលោកមិនទៅធ្វើការទេហេ៎!!"
"ហ៊ឹម!! កុំភ័យ យើងម្ចាស់ក្រុមហ៊ុនចឹងគ្មានអ្នកណាស់ហ៊ានក្អកជាមួយយើងទេ"ជេយ៍តបទៅវិញទាំងបិទភ្នែកតែដៃរៀវអោបចង្កេះជុងវុនឡើងជាប់
ផាច់!!
"ក្រោមឡើងកុំទម្លាប់ខ្លួនអាក្រក់ចឹង ឆាប់ក្រោកឡើងព្រឹកហើយខ្ញុំធ្វើម្ហូបដែលលោកចូលចិត្តច្រើនណាស់ឆាប់ក្រោកងូចទឹកអីមកនឹងអាលបានញ៉ាំបាយ" ជុងវុនក្នាញ់នឹងនាយពេកក៏បានវ៉ៃដើមដៃនាយមួយដៃលឺសូរតែផាច់ហើយប្រាប់អោយនាយក្រោកមក
"លូវហ៊ានវ៉ៃយើងណាស់ណ៎ មិចមិនខ្លាចយើងចាប់រំលោកទេហេ៎ ហ៊ឹស!!" ជេយ៍ពេលជុងវុនវ៉ៃចឹងរាងភ្នាក់ក៏ងើបឡើងទាំងដៃនៅអោបចង្កេះរាងតូចជាប់ដដែលថែមទាំងអូសខិតមកជិតខ្លួនទៀត
"លោកហ៊ាន! បើលោកហ៊ានលើកនឹងខ្ញុំនឹងរត់ចេញពីផ្ទះនេះទៅនៅកន្លែងផ្សេងវិញហើយ" ជុងវុនលោកដៃចង្អុលបញ្ចេញចរឹកកាចឆ្នាស់ចេញមកគម្រាមនាយដែលធ្វើអោយនាយឃើញចរឹកឆ្នាស់តិចៗនេះហើយសែនគ្រឺតគ្រឺតចងតែចាប់ញិក
"ខ្លួនតូចទៀបតឿចឹងរត់ចេញពីយើងរួចដែលហេ៎" នាយក្រាស់អោនមុខទៅជិតជុងវុនសួរធ្វើអោយថ្ពាល់រាងតូចចាប់ផ្តើមក្រហមព្រៀងៗដូចផ្លែប៉ោម ញញឹមអៀនតិចៗឃើញហើយសែនក្លាញ់ចងតែចាប់ថើប
រាងល្អិតជុងវុនក៏តបអីលេងចេះគិតតែពីអង្គុយញញឹមអៀននឹងនាយក្រាស់
"មិច អៀនមែននឹងមិចថ្ពាល់ក្រហមចឹង"ជេយ៍នាយអោនមុខទៅកាន់តែជិតធ្វើជាសួរញ៉ោះថែមទៀតទាំងដែលដឹងហើយថាគេអៀននឹងនាយ
"ឯណា មិនឃើញផងលោកកុំចេះតែថាខ្ញុំមិនបានអៀនទេ"នាយតូចយកដៃទាំងពីមកក្រសោបមុខខ្លួន ឆ្លើយទៅនាយវិញទាំងភ័យភ្នែកក្រឡាប់ចុះក្រឡាប់ឡើងធ្វើដូចខ្លួនមិនបានកើតអីដូចដែលនាយនិយាយ
"អៀនហើយថាមិនអៀនទៀត" ជេយ៍តបទៅវិញ
"ខ្ញុំមិនបានអៀនទេលោកកុំចេះតែនិយាយ បានហើយឆាប់ក្រោកហើយទៅងូចទឹកទៅខ្ញុំរៀបចំកន្លែងគេងអោយ" មិនចងអោយនាយញ៉ោះទៀតរាងតូចក៏និយាយបង្វែរទៅរឿងផ្សេងបន្លប់ពីភាពអៀនរបស់ខ្លួន
"ទៅក៏បានខ្ចិលចងធ្វើបាបក្មេងណាស់" ថាហើយនាយក៏ងើបចេញទៅទាញកន្សែងទៅងូចទឹក ជុងវុនគេក៏ចាប់ផ្តើមរៀនចំកន្លែងគេងអោតមានរបៀបរៀបរយ
សឺត!!
"នេះលោក!!" រៀបចំសុខៗនាយក្រាស់ក៏ស្ទុះមកថើបថ្ពាល់ជុងវុនមួយខ្សឺតធ្វើអោយជុងវុនបើកភ្នែកធំទាំងភ្លឹកងាគមករកនាយទាំងអៀនដៃក្រសោបថ្ពាល់ដែលនាយថើប មើលនាយក្រាស់វិញគ្មានស្តីអីទេគិតតែពីឈរញញឹមដាក់រាងតូច
"មិចបានថើបខ្ញុំចឹង!"ជុងវុនសួរទៅនាយ
"ថើបយកកម្លាំងទៅធ្វើការ"ថាហើយជេយ៍ដលរទៅចូលបន្ទប់ទេកបាត់ទៅទុកអោយជុងវុននៅឈរអៀនម្នាក់ឯង
"អាប្រុសឆ្កួត"ជុងវុនជេរប្រទិចនាយក្រាស់ហើយក៏ងាគមករៀបចំកន្លែងវិញហើយចុះទៅក្រោមរៀបអាហារទុកលើតុចាំនាយក្រាស់ចុះមកញ៉ាំជុំគ្នា
នាយក្រាស់ចុះមកញ៉ាំបាយរួចរាល់ហើយនាយក៏ចេញទៅធ្វើការបាត់ទៅដោយមិនភ្លេចប្រាប់អោយជុងវុនយកបាយទៅអោយគេនៅក្រុមហ៊ុនថ្ងៃត្រងនេះផងដែល...
Skip.
ថ្ងៃត្រង់ក៏ឈាងមកដល់ជុងវុនបានយកម្ហូបអាហារទៅអោយនាយក្រាស់នៅក្រុមហ៊ុនពេលនេះគេកំពុងនៅមុខក្រុមហ៊ុននាយហើយដូចចូលទៅដោយមានកែវភ្នែកជាច្រើនគូរមើកទៅកាន់គេដែលធ្វើអោយគេរាងភ័យខ្លាចដែល
"ឈប់! ឯងមករកអ្នកណាគេចូមកនេះធ្វើអី" អ៊ុនឈីដែលជាលេខានាយក្រាស់ស្លៀកពាក់បែបស៊ិចសុីបញចេញគល់ទ្រូងបបូរមាត់ក្រហមឆេះដើរចូលមកសួររាងតូចដែលរៀបនឹងបើកទ្វាចូលទៅក្នុងបន្ទប់ការិយាល័យនាយក្រាស់ ទាំងមើលលើមើលក្រោមរាងតូចដូចខ្ពើមគេចឹង
"គឺខ្ញុំមករកលោកជេយ៍" ជុងវុនឆ្លើយទៅនាងវិញ
"ឯងមករកគាត់ធ្វើអី ជាអ្នកបម្រើគាត់មែន"
"គឺមិនមែនទេ គឺខ្ញុំ-"
"លោកប្រធានរវល់ហើយមិនអាចចូលបានទេ" អ៊ុនឈីតបទាំងកាត់ទៅរាងតូចវិញដោយកុហក់ថាជេយ៍រវល់មិនអោយចូលទាំងដែលការពិតនាយមិនបានរវល់ទេ
"អរ..!ចឹងខ្ញុំផ្ញើរអ្នកនាងជួយយកអាហារនេះអោយគាត់ផងគាត់អោយខ្ញុំយកមកអោយ" រាងតូចហុចអាហារនោះទៅអោយនាង
"អឹម ចាំយើងយកអោយបើអស់ការហើយទៅវិញទៅ"ទទួលយកអាហារពីរាងតូចរួចនាងក៏និយាយដេញអោយជុងវុនទៅវិញហីៗ
តុក!!
"អ្នកណា ចូលមក!!" លឺសម្លេងគោះទ្វាហើយជេយ៍ប្រាប់អោយអ្នកក្រៅចូលមក
"គឺខ្ញុំលោកប្រធាន" កញ្ញាអ៊ុនឈីបើកទ្វាចូលមកទាំងញញឹមបែបទាក់ទាញនាយក្រាស់អោយចាប់អារម្មណ៍នឹងខ្លួនព្រោះនាយពិតជាពេញចិត្តនឹងចៅហ្វាយខ្លួនណាស់តែនាយក្រាស់នេះមិនដែលយកភ្នែកមើលគេសោះទោះខំអោយដៃបញ្ចេញលើបញ្ចេញក្រោមក៏នាយមិនខ្វល់
"មានការអី លេខាឈី"នាយក្រាស់សួរទៅនាងទាំងភ្នែកនៅមើលឯកសារ
"គឺអ្នកបម្រើលោកប្រធាយផ្ញើរអោយយកអាហារមកអោយ"នាងប្រាប់ទៅនាយក្រាស់ទាំងគិតថាជុងវុនគឺជាអ្នកបម្រើរជេយ៍
"អ្នកបម្រើ!!"គ្រាន់តែលឺថាអ្នកបម្រើជេយ៍ងើបមុខចេញពីឯកសារួចផ្តួនម្តងទៀតអោយច្បាស់ ព្រោះផ្ទះខ្លួនមិនមានអ្នកបម្រើទេ
"ចា៎! គឺគេផ្ញើខ្ញុំយកមកអោយលោកប្រធាន" អ៊ុនឈីនិយាយម្តងទៀត
"ទុកនៅនឹងហើយ ហើយចេញទៅវិញចុះ"
"អរមួយទៀតគេមិនមែន អ្នកបម្រើយើងទេគេគឺជាប្រពន្ធយើង"នាយជេយ៍អោយអ៊ុនឈីទុកអាហារលើទុកហើយអោយនាងចេញទៅវិញដោយមិនភ្លេចបញ្ជាក់ប្រាប់នាងថារាងតូចគឺជាប្រពន្ធខ្លួនឡើយ អ៊ុនឈីលឺចឹងហើយធ្លាក់ថ្លើមក្តុកមិននឹងស្មានថានាយមានប្រពន្ធហើយសោះ ហើយខ្លួនក៏ចេញទៅធ្វើការនាងវិញទៅ
២១ /១០/២៤
You are reading the story above: TeenFic.Net