ល្ងាចឡើង~~
ជុងវុននៅក្នុងផ្ទះបាយគេកុំពុងធ្វើអាហារជាច្រើនសិតតែអាហារដែលជេយ៍ចូលចិត្ត។ឯនាយក្រាស់វិញកុំពុងតែពិនិត្តការងារទោះជាខែឈប់សម្រាក់ក៏គេនៅតែពិនិត្យមើលការងារដែលអីវ៉ាន់ចេញចូលដែល
ជេយ៍បានធ្វើការងាររួច នាយក៏ទាញកន្សែងចូលទៅងូចទឹកទៅនឹងអាលបានចុះទៅញ៉ាំបាយជាមួយរាងតូច ជុងវុនក៏ធ្វើម្ហូបហើយល្មមរួចខ្លួនគេឡើងទៅបន្ទប់ហៅនាយក្រាស់....
តុក!!
"លោក!! ធ្វើការហើយនៅនឹងអាលចុះមកញ៉ាំបាយខ្ញុំធ្វើអាហាររួចហើយ" ជុងវុនគោះទ្វាហៅសួរនាយក្រាស់គេមិនហ៊ានចូលទៅទេព្រោះខ្លាចនាយជេយ៍ខឹងនឹងខ្លួនទៀត
តុក!!
"លោក លោក!! ខ្ញុំសុំចូលទៅបានអត" ដោយមិនឃើញឆ្លើយជុងវុនគោះទ្វាហៅម្តងទៀតតែនៅតែមិនលឺបាយឆ្លើយ
គោះទ្វារចាំហៅរៀងយូជុងវុនខ្លាចថានាយកើតអីក៏បើកទ្វាចូលទៅតែមិនឃើញមនុស្សសោះ តែក៏បានលឺសម្លេងចាក់ទឹកនៅក្នុងបន្ទប់ទឹកនោះទើបដឹងថាជេយ៍នាយកំពុងងូចទឹក
ក្រាក!!
ទ្វារបន្ទប់ទឹកបានបើកដោយដៃនាយក្រាស់ចេញមកដោយមានកន្សែរចងរុំល្វែងក្រោមប្រលែងល្វែងលើអោយឃើញសាច់ដឹងនឹងសុិចផេកទាំងកង់ៗនោះ
"អឹម!! ខ្ញុំសុំទោសដែលចូលមកគ្មានការអនុញ្ញាត" ជុងវុនឃើញនាយចេញមកភា្លមគេបែបមុខទៅម្ខាងទៀតដោយថ្ពាល់ក្រហមទាំងសងខាងព្រោះតែអៀននឹងនាយក្រាស់ ឯជេយ៍ក៏មិនបាននិយាយអីដែល
"អឺ..គឺខ្ញុំមកហៅលោកទៅញ៉ាំបាយបើលោកមិនទាន់រៀបខ្លួនហើយទេចឹងខ្ញុំទៅចាំលោកនៅខាងក្រោនមុនលោកស្លៀកពាក់សិនទៅ" ថាចប់ជុងវុនចេញពីបន្ទាប់់នាយក្រាស់យ៉ាងលឿនធ្វើអោយជេយ៍សើចគ្រឺតនឹងភាពអៀនខ្មាស់របស់រាងតូចជាខ្លាំងចងតែចាំក្រញិកទេ
"ក្មេងនេះចំមែន" ជេយ៍ស្តីហើយនាយរៀបខ្លួនចុះទៅញ៉ាំបាយជាមួយរាងតូចទៅ
"ធ្វើម្ហូបអីខ្លះនឹង"មកដល់ក្រោមជេយ៍សួរទៅកាន់ជុងវុនដែលកំពុងដួសបាតដាក់ចសន
"គឺ..គឺម្អូបសិតតែលោកចូលចិត្តនឹងណា" ជុងវុនតបទៅវិញទាំងញ័រភ័យខ្លាចដូចកាលលើកមុនទៀត
"អឹមចឹងឆាប់មកញ៉ាំមក" ថារួចនាយចូលអង្គុយញ៉ាំបាយជាមួយប្ហូបដែលរាងតូចធ្វើនោះទៅឯជុងវុនក៏រៀងប្លែកនាយដែលតែមិនហ៊ានសួរគេប្លែកតាំងពីព្រឹកដល់ស្មាននេះបើក្បាលនាយក្រាស់រុំបង់ខ្លួនគិតថានាយក្រាស់ដូចក្បាលបោកនឹងឥដ្ឋបាត់ការចងចាំហើយនៀគ
ការញ៉ាំអាហារក៏បញ្ចប់ទៅដោយរលូន ជុងវុនលាងចានលានអីទុកអស់ហើយឡើងទៅបន្ទប់ដើម្បីងូចទឹកសម្អាត់ខ្លួនមុននឹងចូលដេក
"អេ៎! មិចលោកមកបន្ទប់ខ្ញុំចឹងមានអីនិយាយជាមួយខ្ញុំមែនទេ?"ជុងវុនបើទ្វាពីបន្ទប់ទឹកមកមានអាវដេករួចជាស្រេចទាំងមានកូនកន្សែងជូតសក់នៅនឹងដៃចេញមកឃើញនាយក្រាស់ដេកលើគ្រែខ្លួនក៏សួរទៅនាយ
"គ្មានទេ"ពីម៉ាត់ចេញពីមាត់នាយក្រាស់យ៉ាងធម្មតាឆ្លើយទៅកាន់រាងតូច
"ចឹងលោកចេញទៅខ្ញុំងងុយហើយ"
"អត់"មួយម៉ាត់យ៉ាងអត់ជាតិចេញមកម្តងទៀតហើយពីនាយក្រាស់ ជុងវុនឃើញចឹងខ្លួនចាប់ផ្តើមភ័យគិតថាគេបានធ្វើអីអោយនាយខឹងមែនបានជានាយមករកខ្លួនដល់បន្ទប់នឹង
"ចឹងលោកមកក្នុងបន្ទប់ខ្ញុំមានការអី"ជុងវុនសួរនាយម្តងទៀត
"មកដេក"
"ហាស៎! មកដេកបន្ទប់ខ្ញុំ"
"និយាយលេងនិយាយមែន! ចុះបន្ទប់លោកមិចមិនដេកមកដេកអីបន្ទប់ខ្ញុំ" គ្រាន់តែលឺថានាយចងមកដេកបន្ទប់ខ្លួនជុងវុនស្រែកសួរចងលានក្រឡើតអីចងមកដេកបន្ទប់គេយាយលេងឬមែននឹង
"នឹងហើយ ក្នុងផ្ទះយើងយើងចងដេកត្រង់ណាក៏បានជាសិទ្ធយើង"ជេយ៍តបទៅវិញទាំងហីៗធ្វើធម្មតាៗគ្មានខ្វល់អីសោះខុាពីជុងវុនគេចងតែហកើទៅទះអាមាត់នឹងអោយបែកទែតែមិនហ៊ាន
"ចឹង លោកដេកនឹងនៅក្នុងទៅខ្ញុំទៅដឹកខាងក្រោម" ដោយខ្ចិលប្រកែកច្រើនព្រោះដឹងថាប្រកែកយ៉ាងណាក៏មិនឈ្នះចឹងមានតែចុះចាញ់
ផឹប!!
"អួយ! លែងខ្ញុំណាលោកជេយ៍" ជុងវុនរៀបនឹងចេញទៅក្រៅហើយតែគិតថារវាស់ជាងនាយឬ
"មិនបាច់ទៅណាទេដេកជាមួយគ្នានៅទីនេះហើយ"ជេយ៍អូសជុងវុនមកដេកលើពូកទាំងអោបរឹតជាប់ទោះជុងវុនខំរើចេញពីដៃនាយយ៉ាងណាក៏មិនរួចនឹងកម្លាំងដំរីដែល
"អត់ទេលោកដេកម្នាក់ឯងទៅ"ជុងវុនខំប្រកែកផងរើផងតែនៅមិនឈ្នះទៀតចឹងហើយកម្លាំងស្រមោចមិចនឹងឈ្នះកម្លាំងដំរីក្សានោះ
"ឈប់រើ បើមិនឈប់ប្រយ័ត្នយើងចាប់រំលោភ!!" ទ្រាំមិនបាននាយក្រាស់និយាយគម្រាមអោយក្មេងខ្លះឈប់រើ ហើយក៏ពិតមែននាយតូចគ្រាន់តែលឺថានាយក្រាស់ចងចាប់រំលោភខ្លួនភ្លាមឈប់រើភ្លេត
"ចឹងទើបហៅថាក្មេងឆ្លាត ហើយឆាប់ដេកទៅក្នេងគេមិនអោយនៅយប់ជ្រៅទេ" ស្តីហើយនាយក្រាស់បិទភ្លើងដែលនៅនឹងក្បាលគ្រែនោះហើយបិទភ្នែកគេងទៅ
"ហឹស! លេងតែគម្រាមគេ"ជុងវុនរអ៊ូម្នាក់ឯងរួចបិទភ្នែកសង្ងំគេងតាមក្រោយនាយជេយ៍បាត់ទៅទាំងមាននាយក្រាស់អោបខ្លួនជាប់
២០/១០/២៤
You are reading the story above: TeenFic.Net