ភាគ១៤: !!!!!

Background color
Font
Font size
Line height

បន្ទាប់ពីដើរលេងអស់ចិត្តរួចជេយ៍នឹងជុងវុនក៏ត្រឡប់ទៅភូមិគ្រឹះវិញ។ថ្ងៃនេះជុងវុនពេលមានអារម្មណ៍ថាក្តីសុខសប្បាយចិត្តខ្លាំងណាស់ដោយសារបានជេយ៍នាំដើរលេងល្អដាក់នាយទោះមើលទៅរៀងចម្លែកក៏គេមិនសួរបើបាននាយចឹងរហូតគេសប្បាយចិត្តរាល់ថ្ងៃ.....

ថ្ងៃបន្ទាប់~~

"អរុណសួរស្តីលោកប្រធាន!!!" ស៊ូននូដើរចូលមកធ្វើក្នុងបន្ទប់ការិយាល័យគាប់ជួនអីក៏ជួបនឹងនីគីក៏និយាយសួរស្តីទៅនាយទាំងញញឹមឡើងលឹបភ្នែក

"អឹម!!"មួយម៉ាត់យ៉ាងខ្លីគឺអឹមថែមទាំងមុខងាប់ទៀតធ្វើអោយស៊ូននូឃើញហើយអន់ចិត្តមកភ្លាមនេះគេខំញញឹមដាក់តែនាយបែបជាមុខងាប់ដាក់ខ្លួនវិញមិនសមសោះ

"ហឹស!ខំញញឹមដាក់ចងស្ងួតជើងធ្មេញហើយបែបជាមកមុខងាប់ដាក់ឯងវិញយ៉ាប់មែន!" ស៊ូននូរអ៊ូងូវៗរួចដើរទៅតុធ្វើការខ្លួនទៅដែលវានៅមិនឆ្ងាយពីតុនីគីប៉ុន្មាននោះទេ ឯសម្តីដែលរាងតូចរអ៊ូមិញវាមិនបានហោះផុតពីត្រចៀកដ៏សែនរហ័សរបស់នីគីឡើយ គេលឺហើយសើចហួចចិត្តនឹងរាងតូច ហើយគេក៏ចាប់ផ្តើមអ្វើការងាររៀងៗខ្លួនទៅ....

"បងនីគី!!" នៅធ្វើការសុខសម្លេងស្រួយស្រេសដូចកញ្ចែរមិនដឹងមកពីណាទេ បើទ្វាររត់មកអោបនីគីថែមទាំងថើបនាយទៀតផងធ្វើអោយនាយនឹងស៊ូននូដែលឃើញនោះគាំងភ្លាមៗ

"ម៉ាណា!! អូនធ្វើអីនឹង" នីគីទាញនាងចេញស្រែកសួរនាងខ្លាំងៗថាគេកំពុងធ្វើអីនឹងហើយភ្នែកបង្វែរទៅមើលអ្នកអង្គុយជិតនោះ ។ ម៉ាណាគឺជាសង្សារចាស់របស់នាយដែលបានបែកគ្នាមក៣ឆ្នាំហើយដោយកាលនោះនាងបានប្រាប់ថាទៅរៀនតនៅអាមេរិកតែតាមពិតនាងទៅតាមសង្សារថ្មីរនាង នីគីក៏ដឹង

"អូនសង្សារបងអូនអោបថើបបងមិនបានទេហេ៎?"

"គេមានសង្សារហើយ?" ស៊ូននូនិយាយក្នុងចិត្តទាំងឈឺចាប់ទឹកភ្នែកចងរលីងរលោងស្រស់ចុះមកគ្រានតែលឺថាម៉ាណានឹងនីគីសង្សារគ្នា

"អូននឹកបង! អូនមកវិញហើយយើងមកដូចដើមមកណា" ម៉ាណានិយាយទាំងចូលទៅអោបនីគីម្តងទៀត

"តែយើងបែកគ្នាយូហើយណាម៉ាណា!! ហើយកាលនោះអូនក៏ជាអ្នកសុំបែកបង"មែននឹងនាងអ្នកសុំបែកគេតែមិចសុខៗចងមកត្រូវគ្នាវិញ

"កាលនោះអូនទៅរៀនត តែលូវអូនមកវិញហើយតើ"ម៉ាណានិយាយកុហកដើម្បីអោយនីគីជឿខ្កួន

"អូនគិតថាបងល្ងងឬ? ម៉ាណា អូនមិនបានទៅរៀនទេតែអូនតាមគេម្នាក់នោះ យ៉ាងមិចគិតថាបងល្ងង់ណាហេ៎បានចងមកបោកបងនឹង"នីគីនិយាយរឿងទាំងអស់ដែលម៉ាណាបានកុហកគេ ដែលម៉ាណាលឺហើយចុកប្រកែកអីលែងចេញ

"ហ្ហឹក...គឺមកពីប៉ាអូនបង្ខំ ហើយអូនមិនហ៊ានប្តាប់បងតាមត្រង់ទើបបានជាកុហក់បែបនឹងទៅ បងកុំខឹងអូនអីណាអូនសុំទោស" ពេលនាយចាប់កុំហុសខ្កួនបានចឹងក៏សម្តែងសម្រក់ទឹកភ្នែកនិយាយទំលាក់កំហុសទៅលើឪពុកខ្លួនចងអោយនាយជឿ

"សម្តែងសម"សម្លេងរាងតូចស៊ូននូនិយាយតិចៗតែអោយម៉ាណាលឺបានក៏ងាគទៅសម្លឹងគេថ្លែឆ្ងល់ថារាងតូចជាអ្នកណាមិចបានមកនៅក្នុងការិយាល័យនីគីបាន គេទើបនឹងចាប់អារម្មណ៍ឃើញ

"ឯងជាអ្នកណា?ហេតុអីបានមកនៅក្នុងបន្ទប់ធ្វើការបងនីគីចឹង"ម៉ាណាសួររាងតូច

"គឺជា--"

"ជាសង្សារបង" នីគីនិយាយកាតើសម្តីឆ្លើយជំនួសរាងតូចថាគេជាសង្សារខ្លួនស៊ូននូលឺហើយគាំងនិយាយអីលេងចេញ

"មិនពិតបងកុហកអូន គេជាមនុស្សប្រុសនឹងបងស្រលាញ់គេយ៉ាងមិច"ម៉ាណានាងមិនជឿឡើយថានាយនឹងស្រលាញ់ប្រុសគ្នាឯងនោះ

"ហើយយ៉ាងមិចអ្នកនាងប្រុសគ្នាឯងនឹងស្រលាញ់គ្នាមិនកើតមែន" រាងតូចលឺសម្តីម៉ាណាហើយក្រោកឈរសួរ នាយមិនពេញចិត្តនឹងសម្តីនាងឡើយ

"វាខុសធម្មជាតិ ហើយនឹងមានអ្នកមកមើលងាយបងនីគីថែមទៀត!! បងឆាប់សុំបែកវាទៅ"ម៉ាណាឆ្លើយនិងរាងតូចហើយងាគមកនិយាយជាមួយនីគីវិញហើយបង្ខំអោយនាយបែកគ្នាជាមួយរាងតូចទៀត

"ចុះបើយើងមិនបែក"នីគីចាប់ផ្តើមខឹងហើយនិយាយទៅនាងវិញទាំងទឹកមុខរាបស្មើរ

"បើបងមិនបែកគេនឹងមើលងាយបង កិត្តិយសបងក៏អប់អោនដោយសារវា"នាងនិយាយហើយថែមទាំងចង្អុលទៅស៊ូននូ

"សុំទោសអ្នកនាង អាប់អោនកិត្តិយសមិចទៅ" ស៊ូននូចេញពីតុដើរទៅសួរនាង

"គឺឯងជាខ្ទើយ យកកូនអោយនីគីមិនបាននោះអីអាក្មេងខ្ទើយ" នាងស្តីស្រែជេររាងតូចខ្លាំងៗ

"បើខ្ញុំខ្ទើយវាយ៉ាងមិច ហើយបើខ្ញុំជាស្រីតែស្រីដូចជាអ្នកនាងក៏ខ្ញុំមិនធ្វើជាស្រីដែលខ្ញុំសុខចិត្តធ្វើជាខ្ទើយតែមិនធ្វើជាស្រីដែលសុំបែកគេហើយបែបជាបកក្បាលមករកគេវិញហើយអានឹងគ្រប់គ្នាគេហៅថា ស្រីអស់លក្ខខ្វះប្រុសមិនបាន"

"នេះឯងជេយើងថាស្រីខាតលក្ខហេ៎!! ហាស៎អាក្នេងខ្ទើយ" ម៉ាណាចាប់ផ្តើមក្តៅខឹងនិងស៊ូននូដែលថាអោយខ្លួន

"ខ្ញុំមិនបានជេទេ អ្នកនាងជេខ្លួនឯង"ស៊ូននូឆ្លើយធ្វើមិនដឹង

"ឯង!! អាក្មេងខ្ទើយ"

"នែក៎ កុំមួយម៉ាត់ខ្ទើយពីម៉ាត់ខ្ទើយណាប្រយ័ត្នអាក្មេងខ្ទើយមួយនេះទះខ្ទប់ជញ្ជាំងមិនដឹងប្រុសមិនដឹងស្រី"

"ឯង!!"

"មកទះមកទះទៅវិញ ខ្ញុំមិនបានឈរស្ងៀមៗអោយនាងទះខ្ញុំទេ" ឃើញម៉ាណាយាដៃរកទះខ្លួនស៊ូននូមិនអោយចាញចងរាកទះវិញ

"បងនីគីវាស្តីអោយអូនហ៎ បងមិនគិតការពារអូនទេ"ដោយមិនឈ្នះក៏ងគទៅនិយាយជាមួយនាយក្រាស់ចងអោយនាយជួយខ្លួន

"ការពារធ្វើអីបើសង្សារខ្ញុំនិយាយត្រូវនោះ"នាយក្រាស់ស្តីហើយដៃទាញចង្កេះស៊ូននូមកជិតអោបជាប់នៅនឹងមុខនាង រាងតូចវិញរាងភ្នាក់ដែលសុខៗនាយថាខ្លួនជាសង្សារហើយថែមទាំងមកអោបចង្កេះខ្លួនទៀត

"អាយយយ!!"ប្រកែកជាមួយរាងតូចក៏មិនឈ្នះអោយនាយក្រាស់ជួយក៏នាយមិនជួយចឹងមានតែស្រែកអោយកំហឹងវារលាយ

"នែក៎ ស្រែកអីក៏ស្រែកម៉េះខ្ញុំហឹងណាស់"ស៊ូននូហឹងពេកស្រែកស្តីអោយនាងចេះមកស្រែកចឹងកើតមិនចេះថ្លង់ខ្លះទេហេ៎

"យើងផ្ញើទុកសិនចុះឯង"ថាហើយនាយក៏ចេញទៅ

"ប្រញ៉ាប់មកយកវិញផងខ្ញុំមិនមែនធនាគារចាំទទួលរបស់ផ្ញើរទេ" ស៊ូននូឃើញនាងចេញទៅហើយក៏ស្រែកទៅនាងទាំងញញឹមសមចិត្ត

"ហាសហាសហា អោយសមមុខ" ស៊ូននូពេលម៉ាណាចេញទៅបាត់គេសើចទាំងសប្បាយចិត្តក្នុងនាមជាអ្នកឈ្នះ

"ខ្លាំងណាស់យើងនឹង" នីគីនិយាយទៅរាងតូចទាំងដៃនៅតែអោបចង្កេះរាងតូចដដែល

"ដៃប្រលែងបានហើយ"ថាហើយស៊ូននូរើចេញពីរង្វង់ដៃនាយហើយដើរទៅតុធ្វើការខ្លួនត នីគីបានត្រឹមញញឹមគ្រឺតក្នាញ់តែមិនអាចធ្វើអីគេបាន

១៥/១០/២៤

សូមរងចាំភាគបន្ត
វគ្គនឹងមិនសូវល្អទេណា
ខមិនដើម្បីទទួលបានភាគត


You are reading the story above: TeenFic.Net