ភាគ១៣: ឯងស្អាត់ណាស់...

Background color
Font
Font size
Line height

ព្រឹកស្អែក~~

ថ្ងៃថ្មីបានចាប់ផ្តើមឡើងមកដែលនៅក្នុងបន្ទប់មួយដែលមានអ្នកដេកអោបគ្នាសឹងតែខ្លួនចូលគ្នាក្លាយជាខ្លួនតែមួយទៅហើយ...

"ហ៊ឹម!" សម្លេងក្រហឹងរាងតូចជុងវុនបន្លឺមក គេបើកភ្នែកឡើងអោយសមនឹងពន្លឺដែលចាំចូលមកនោះរួចក៏ងាគទៅមើលអ្នកដែលគេងលក់អោបខ្លួនជាប់យ៉ាងស្ងប់ស្ងល់នោះ ហើយគេយកដៃទៅអង្អែលលើថ្ពាល់ដែលរលោងថើរៗរួចស្តីឡើង...

"ហ្ហឹក...ខ្ញុំមិនគួរណាមកលង់ស្រលាញ់មនុស្សដូចលោកសោះ"ជុងវុននិយាយបណ្តើរទាំងទឺកភ្នែកស្រក់មកដៃអុសលើថ្ពាល់អ្នកដែលកំពុងតែដេកនោះបណ្តើរមិនខ្លាចថាពេលគេភ្ញាក់មកមានរឿងអ្វីកើតឡើងឡើយ

"លោកអាក្រក់ណាស់ អាក្រក់ជាងអីទៅទៀតតែហេតុអីខ្ញុំត្រូវមកស្រលាញ់មនុស្សដែលអាក្រក់ដូចលោកទៅវិញ ពេលខ្លះខ្ញុំគិតថានឹងព្យាយាមធ្វើអោយលោកចិត្តទន់ឃើញពីតម្លៃខ្ញុំរួចភ្លេចអ្នកចាស់តែខ្ញុំនៅធ្វើមិនបានដដែល"

"ខួរក្បាលខ្ញុំចងស្អប់លោកណាស់ ស្អប់រាល់ទង្វើដែលលោកធ្វើដាក់ខ្ញុំ តែអាបេះដូងឆ្កួតឡប់នៀគវាប្រាប់ថាស្រលាញ់ទៅវិញ ខ្ញុំចងស្អប់លោកណាស់ ជុងសុង! តែខ្ញុំនៅតែធ្វើមិនបាន អោយខ្ញុំសុំទោសផង"ជុងវុននិយាយទាំងអួលណែនក្នុងទ្រូងគេនិយាយចេញមកទាំងឈឺចាប់រាល់នឹកឃើញទង្វើរដែលជេយ៍ធ្វើមកលើខ្លួនគេឈឺណាស់គេចងស្អប់នាយណាស់តែគេធ្វើមិនបានសោះមានតែស្រលាញ់នាយថែម

ជុងវុនរៀបរាប់អស់ចិត្តរួចខ្លួនក៏ដើរចុះពីលើគ្រែចេញមកក្រៅយ៉ាងលំបាកទៅបន្ទប់ខ្លួនដើម្បីរៀបចំខ្លួនរួចចុះទៅធ្វើអាហារពេលព្រឹកទុកសម្រាប់ខ្លួននឹងនាយក្រាស់ ឃើញទេទោះនាយធ្វើអាក្រក់ដាក់ខ្លួនយ៉ាងណាក៏ខ្លួននៅតែធ្វើល្អដាក់នាយ

មកមើលនាយក្រាស់វិញការពិតទៅនាយក្រោកយូហើយក្រោកមុនជុងវុនទៀតតែនាយនៅសង្ងំគេងហើយនាយបានលឺគ្រប់សម្តីរបស់ជុងវុននិយាយទាំងអស់ ក្នុងចិត្តនាយខ្លះៗក៏អាណិតជុងវុនខ្លះដែលតែនាយមិនបង្ហាញ ពេលរាងតូចចុះទៅលំបាកលំបិននោះនាយក៏ចងទៅជួយគ្រាដែលតែនាយមិនហ៊ាន

នៅក្រោមជុងវុនបានរៀបចំអាហារជាច្រើនទុកអោយនាយជេយ៍ទាំងដែលដឹងថារាល់ដងនាយមិនដែលញ៉ាំជាមួយខ្លួនឡើងតែនៅតែធ្វើ (បើប៉ះម៉ែខ្ពើមធ្វើស្តាយរបស់😒)

មិនបានប៉ុន្មានជេយ៍នាយក៏ចុះមកដោយសម្លៀកបំពាក់ធម្មតាព្រោះថ្ងៃនេះជាថ្ងៃសម្រាកនៃខែក្តៅ

"លោកមកញ៉ាំបាយទេ" ជុងវុនស្រែកហៅជេយ៍ពេលឃើញនាយដើរចុះមកទាំងក្នុងចិត្តដឹងចម្លើយហើយតែនៅហៅ

"អឹម រៀបចំមក"ជេយ៍ដើរទៅជិតអង្គុយចុះនិយាយឡើងអោយជុងវុនលឺហើយរាងភាំងអីនាយព្រមញ៉ាំអាហារជាមួយខ្លួនឬ!?

"មិនលឺទេហេ៎!! ថារៀបចំមក"ដោយឃើញជុងវុននៅភ្លឹកក៏ស្តីម្តងទៀតជុងវុនភ្ញាក់ខ្លួនព្រឺត

"អ..អរបាទលោកអង្គុយចាំតិចសិនទៅចឹង"ថាហើយជុងវុនរត់ទៅត្រុយយកចានសមស្លាប់ព្រាមកអោយនាយក្រាស់ ជេយ៍ពេលឃើញកាយវិការជុងវុនចឹងលួចញញឹមសើចនឹងចរឹកគេដែល។ នាយតូចមកវិញក៏ចាប់ផ្តើមញ៉ាំអាហារដែលនៅលើតុនោះទៅ

"ឈឺហើយនៅក្រោកមកធ្វើអាហារបានទៀត"

"ខឹ..ខឹក"

"នេះទឹក!"

ញ៉ាំបាយសុខៗជេយ៍ក៏សួរឡើងទៅកាន់ជុងវុនធ្វើអោយគេឈ្លួក់បាយស្រវារកទឹកចេះជេយ៍យកអោយទាន់កុំអីរកតែពុទ្ធធរមិនបាន

"អឹម អរគុណហើយបាទ"ផឹកទឹករួចជុងវុនក៏ងាគទៅអរគុណជេយ៍

"ឯងមិនឈឺទេហេ៎បាននៅមានកម្លាំងចុះមកធ្វើការងារផ្ទះនឹង"ជេយ៍មិនបានខ្វល់នឹងការអរគុណរបស់ជុងវុនទេតែគេនីតែសួរសំនួរដដែលទៅកាន់រាងតូចធ្វើអោយជុងវុនលឺហើយមុខចាប់ផ្តើមក្រហមខ្មាស់អៀននឹងតែមិនហ៊ានតប

"មិនអីទេ គឺឈឺតិចតួចប៉ុណ្នោះ" រាងតូចតបវិញទាំងអោនមុខចុះញ៉ាំបាយបិតបាំងពីភាពអៀនរបស់ខ្លួន

"ចឹងញ៉ាំបាយហើយចាំយើងជូនដើរលេង"

"ហាស៎!!" ជុងវុនស្រែកមួយវ៉ាស់គាំងនឹងសម្តីនាយជេយ៍ដែលថានឹងនាំខ្លួនចេញទៅក្រៅដើរលេង ហើយគិតក្នុងចិត្តថាថ្ងៃនេះនាយប្លែកៗទាំងមកញ៉ាំបាយជាមួយខ្លួនរួចចងនាំខ្លួនដើរលេងទៀង រអិលដួលក្នុងបន្ទន់ទឹកបាត់ការចងចាំមែន ឬខួររបស់នាយក្រឡកើបានថ្ងៃនេះល្អប្លែកៗ

"យ៉ាងមិចទៅឬមិនទៅ"ខ្ចិលសាំច្រើសួរតែម្តងទៀតចប់

"ទៅបាទ ទៅ"ជុងវុនលឺចឹងឆ្លើយយ៉ាងលឿនណាមិនទៅមិចយូៗបាននាយចិត្តល្អនាំគេដើរលេងត្រូវតែទៅ

"ចឹងឆាប់ញ៉ាំបាយទៅ"

"បាទ!"ជុងវុនថាហើយអោនមុខញ៉ាំបាយវិញទាំងញញឹមញញែមសប្បាយចិត្តដែលថ្ងៃនេះនាយនាំដើរលេង ជេយ៍ឃើញរាងតូចចឹងមានតែសើចហួសចិត្តនឹងចរឹកកូនក្មេងរបស់នាយតូច

មិនបានប៉ុន្មានការញ៉ាំអាហារពេលព្រឹកក៏បញ្ចប់ដោយរលូនដោយក្តីសុខដែលជុងវុននឹងនាយមិនធ្លាប់មាន។ ជុងវុនបន្ទបា់ពីលាងចាន់រៀបចំទុករួចរាល់ហើយគេក៏ប្រញ៉ាប់ឡើងទៅលើផ្លាស់សម្លៀកបំពាក់ទុកអោយគេអង្គុយចាំនៅក្នុងបន្ទប់ទទួលភ្ញៀវ

"តោះលោក! សុំទោសផងដែលអោយចាំយូ"រាងតូចរត់ចុះមកដោយដោយភាពស្រស់ស្អាត គេពាកើអាវចាប់ពណ៍ទឹកដោះគោបូករួមនឹងខោរពណ៍សាច់ជើងស្មើរមើលទៅរាងសាមញ្ញមែនតែវាពិតជាស្រស់ស្អាតណាស់ពេលដែលជុងវុនពាក់ ជេយ៍ឃើញហើយភ្លឹកមើលជុងវុនមិនបានស្តាប់អ្វីដែលរាងតូចនិយាយសោះ

"លោកតោះទៅ!!" មិនឃើញតបជុងវុនស្រែកឡើងធ្វើអយជេយ៍កន្តាក់ភ្ញាក់ពីការភ្លឹកមកវិញ

"អឺ..តោះចឹង" ថារួចពួកគេក៏ដើរទៅឡើងឡានបើកចេញទៅបាត់ទៅ

នៅតាមផ្លូវក្នុងឡានស្ងាត់ជ្រៀបគ្មានអ្នកណាស់ហ៊ាននិយាយអ្វីសោះឡើយ ជេយ៍គិតតែពីបើកឡើងជុងវុនវិញងាគទៅមើលទសភាពក្រៅទាំងសប្បាយចិត្ត

"ជុងវុនុ!" ឃើញថាស្ងាត់ពេកជេយ៍ហាស្តីទៅជុងវុនមុខធ្វើអោយអ្នកដែលកំពុងគយគន់ទសភាពខាងក្រៅត្រូវងាគមកមើល

"អឹម!!" ជុងវុនឆ្លើយទាំងឆ្ងល់ចាំស្តាប់នៅសម្តីនាយនិយាយបន្ទាប់

"គឺថ្ងៃនេះ.."

"ថ្ងៃនេះអី"ជុងវុនសួរ

"មកជិតនេះមក"ជេយ៍ប្រាប់អោយជុងវុនខិតមកជិតខ្លួនហើយនាយតូចខិតទៅមែន

"ថ្ងៃនេះឯងស្អាតណាស់"លឺសម្តីជេយ៍ហើយជុងវុនគាំងមុខក្រហមអៀនភ្លាមៗមកហើយងាគទៅអង្គុយអោយត្រង់ខ្លួនវិញទាំងញញឹមនិយាយអីលេងចេញហើយបើលេងនាយនិយាយចឹងចេញមកអ្នកណាមិនគាំងអ្នកណាមិនអៀន ជេយ៍ឃើញនាយតូចចឹងមានតែញញឹមសើចហួសចិត្តប៉ុណ្នោះ

មិនយូឡាននាយជេយ៍ក៏មកដល់កន្លែងសួរកម្សាន្តមួយកន្លែងដែលល្បីបំផុតនៅទីក្រុងសេអូល ជុងវុនពេលបានមកដល់ចឹងហើយរួតចុះយ៉ាងលឿន។ ពួកគេក៏ចាប់ផ្តើមដើរលេងជុំគ្នា

"ឯងចងបានវាមែនទេ"ឃើញជុងវុនឈរសម្លឹងតុកត្តាទន្សាយនោះយូរជេយ៍ក៏សួរ

"អរ អត់ទេ!! តោះយើងទៅកន្លែងផ្សេងទៅ"ជុងវុនក៏ប្រកែកហើយដើរទៅកន្លែងផ្សេងទៀតទៅ

"លោកផឹកទឹកអីដែល"មកដល់កន្លែងទិញទឹកជុងវុនសួទៅជេយ៍

"លោក!! អឹម! បាត់ទៅណាហើយ" មិនលឺជេយ៍ឆ្លើយជុងវុនថានឹងងាគទៅសួរម្តងទៀតតែមិនឃើញនាយជេយ៍ ពេលនេះគេចាប់ផ្តើមភ័យស្លន់ស្លោហើយព្រោះគេមិនសូវស្គាល់ទីនេះប៉ុន្មានទេ

"លោកនៅទីណា..ហ្ហឹក ឬមួយលោកយកខ្ញុំមកបោះបង់ចោល..ហ្ហឹកៗ"ជុងវុនដើររកជេយ៍បណ្តើរយំបណ្តើរក្នុងចិត្តគិតច្បាស់ណាស់ថានាយយកខ្លួនមកទុកចោលនៅទីនេះ

"ហ្ហឹក..លោកមកយកខ្ញុំវិញមក..ហ្ហឹកៗខ្ញុំចងទៅផ្ទះវិញ"ដើររកនាយឡើងហត់ជុងវុនមកអង្គុយលើបងសាធារណៈ:យំចេញមកអោយនាយមករកខ្លួនវិញ

"ខ្ញុំគិតថាលោកអាក្រក់ តែមិនស្មានថាលោកអាក្រកដល់ម្លឹងសោះ..ហ្ហឹកៗ... លោកនៅទីណា"

"ហ្ហឹក..ខ្ញុំមិនស្គាល់ទីនេះទេណា ហ្ហឹក លោកមកវិញមកលោកនៅទីណា..មិចក៏ទុកខ្ញុំចោលចឹង..ហ្ហឹក"

"ជុងវុន!"សម្លេងស្រែកហៅរាងតូច ជុងវុនលឺហើយងាគមើលភ្លាមនោះគឺជេយ៍ គេហក់ទៅអោបនាយភ្លាមជេយ៍ក៏លើលដៃមកអោបតបវិញក្នុងចិត្តគិតថាមិចបានគេយំ

"ហ្ហឹក..លោកទើបមកពីណាទឹកទេខ្ញុំតាមរកលោកចងឆ្កួតហើយ"នាយតូចនិយាយងលៗទាទឹកភ្នែកហូរមកស្រក់សើមពេញអាវនាយក្រាស់

"នៀគ! យើងមកពីគប់បាល់យកតុកត្តាអោយឯងនឹង" ជេយ៍ទាញនាយតូចចេញពីការអោបបង្ហាញ់តុកត្តាទន្សាយអោយជុងវុនឃើញរួចបានប្រាប់

"ហ្ហឹក..កុំទុកខ្ញុំចោលទៀតណាខ្ញុំខ្លាច ខ្ញុំគិតថានឹងបោះខ្ញុំចោលនៅទីនេះហើយតើ" ជុងវុនដឹងហើយក៏លើទៅអោបនាយម្តងទៀត

"អឹម! ឈប់យំបានហើយអាក្រក់មើលណាពេលឯងយំចឹង" ជេយ៍អង្អែលលួងលោមអោយជុងវុនឈប់យំ ហើយពួកគេក៏បន្តអង្គុយលេងនៅទីនោះមួយសន្ទុះទៀត

"អាចៅទិញផ្ការទេ ចៅ" វាបមួយសន្ទុះលោកយាយចាស់ម្នាក់លក់ផ្ការកុឡាបក៏ដើរមកសួរនាយក្រាស់ដែលអង្គុយលេងនៅលើបង់ជាមួយជុងវុននោះ

"អតទេលោកយាយ" ជេយ៍តបទៅគាត់

"ទិញមួយទៅចៅ ទិញអោយប្រពន្ធចៅក៏បាន"លឺសម្តីលោកយាយចាស់នោះហើយជេយ៍នឹងជុងវុនងាគមើលមុខគេផ្លឹសៗមុខជុងវុនក៏ចាប់ផ្តើមក្រហមមកទៀតហើយមិចបាបគាតើដឹងថាពួកគេជាប្តីប្រពន្ធនឹងគ្នា

"ចឹងអោយខ្ញុំ មួយមកលោកយាយ" ជេយ៍ងាកមកវិញហើយប្រាប់គាត់អោយកមកមួយទង

"នេះចៅ ស្រលាញ់គ្នាអោយបានយូណា" លោកយាយកីហុចផ្ការនោះទៅអោយជេយ៍ហើយថែមទាំងជូនពរពួកគេទៀត

"បាទលោកយាយ នេះលុយលោកយាយ" រួចរាល់ហើយលោកយាយចាស់នោះក៏ដើរចេញទៅបាត់ទៅ

"នេះយើងអោយឯង"ជេយ៍ហុតផ្ការកុឡាបនោះទៅអោយជុងវុនមុនដំបូងគាំងដែល តែក៏លូកដៃទៅទទួលមក

"អរគុណ"ជុងវុនអរគុណនាយរួចក៏យកផ្ការនោះមកហិតក្រោមកែវភ្នែកជេយ៍មើលទៅរាងតូចទាំងញញឹម

១៣/១០/២៤

សូមរងចាំភាគបន្ត
មិចដែលភីងខ្លះអត់
ភាគមុនមាមីជុងវុនចងអោយជុងវុនរត់ចោលជេយ៍ឡើងច្រើនមិចចឹងហា៎ all baby ចងអោយគេបែកបាក់គ្នាមែននឹង😁🤭


You are reading the story above: TeenFic.Net