ep:3[ ធ្លាក់ក្នុងអន្លង់ស្នេហ៍ ]

Background color
Font
Font size
Line height

ep3: [ ធ្លាក់ក្នុងអន្លង់ស្នេហ៍ ]

រាងមាំបែរក្រោយព្រមលើកដៃខ្ទប់នឹងក្បាល ដើរតម្រង់រករាងតូច ដែលកំពុងតែប្រែទឹកមុខជាស្លេកស្លាំងពេលឃើញបែបនេះ មានតែក្បាច់ចុងក្រោយម៉ែចែកអោយទេ គឺ រត់ ។

" រត់ហើយម៉ែអើយ~~~~"
ថេយ៉ុងឃើញបុរសពីរនាក់ប្រុងមកចាប់ខ្លួនក៏ស្ទុះរត់យ៉ាងលឿន ចេញពីទីនេាះ ។

" ចាប់យកមកអោយយើង" សម្លេងរឹងកំព្រិសនិយាយពោពេញដោយចំហាយពិឃាត ទាំងដៃនៅខ្ទប់នឹងក្បាលតែកំពុងតែហូរឈាមរហាចបាំងភាពកំណាត់នេាះ ។

#ថេយ៉ុង ......

"អាយ ~~~ ហ្ហឹកៗ ឪអើយពួកនេះវារត់លឿនណាស់ " ថេយ៉ុងខំប្រឹងរត់ពីការដេញចាប់របស់បុរសម្នាក់រត់បណ្តើរស្រែកបណ្តើររហូតទៅដល់ផ្លូវទាល់មួយដែលមានរបងជញ្ជាំងខ្ពស់ ជើងលោតដៃខ្វៃៗបំណងចង់ផ្លោះតែឡើងមិនកើត ដល់បុរសម្នាក់នេាះចូលមកចាប់ដៃព័តទៅក្រោយជាប់ ។

" អាយ~~~ អានរក អាមុខដូចប្រែ ឯងមកចាប់យើងធ្វើអីយើងទៅធ្វើអីឪឯងយើងគប់អាម្នាក់នេាះតើទៅទាក់ទងជាមួយក្បាលឪឯងមកពីណា លែងយើងទៅៗ " មាត់ស្រែកចចាចខ្លួនខំរើបម្រាស់ប៉ុន្តែវាមិនបានផលឡើង កម្លាំអ្នកដែលចាប់ខ្លួនកម្លាំងខ្លាំងជាងខ្លួនឆ្ងាយណាស់ ជើងខ្វៃខំប្រឹងធាក់ពីក្រោយតែធាក់អត់ដល់ទេ 😭😭😭 ។

" ស្ងាត់មាត់ ហ៑ានគប់ព្រះរាជបុត្រនាងប្រាកដជាធ្លាក់ក្បាលពីស្មាមិនខាន "

" ហ្ហឹក ហ្ហឹកៗ អាយ អញគ្រាន់តែគប់តិចសោះដាច់ក្បាលដែរហ្ហឹកៗ អាណាអោយវាឈ្លើយដាក់អញមុនធ្វើអី យ៉ាងហោចណាស់អោយគប់ក្បាលយើង២ដងវិញទៅរួចគ្នាហើយ ហ្ហឹកៗ អាណាដឹងថាវាជារាជបុត្របើដឹងអញមិនភ្លើទៅគប់វាអោយដាច់ក្បាលអញទេ ហ្ហឹកៗ អញមិនសុខចិត្តទេ ៗ " សម្លេងស្រែកចចាចតវ៉ារើបម្រាស់ ធ្វើអោយអ្នកស្តាប់សឹងបែកកណ្តាស់ត្រចៀក ទំរាំតែអូសមកជួបរាងក្រាសបានចំណាយកម្លាំងមិនតិច ។

ថេយ៉ុងត្រូវបានគេនាំមកក្នុងបន្ទប់មួយ អោយលុតជង្គង់នៅពីមុខបុរសម្នាក់។

" អាយ ~~~ ហកហឹកៗ ម៉ាអាចង្រៃយើងសុំទោសក៏បាន អោយយើងទៅវិញទៅ ហ្ហឹកៗ " ថេយ៉ុងចាប់ផ្តើមធ្វើពលីកម្មប្រកាច់ននាលើឥតទាំងទឹកភ្នែកទឹកសំបោរ ។

" នាងធ្វើអោយយើងរបួសក្បាលដល់ថ្នាក់នេះហើយគិតថាយើងដេាះលែងងាយៗមែនទេ " សម្លេងកំណាចបន្លឺឡើងដាស់ដោយរាងតូចងើយមុខមើលទៅបុរសដែលនៅចំពេាះមុខទាំងចំហមាត់ ។

" ព្រះ ~~~ ho m g "

ថេយ៉ុងចំហមាត់បើកភ្នែកធំៗ ស្របពេលកែវភ្នែកមើលផ្ទៃមុខស្រស់សង្ហារនៅចំពីមុខយ៉ាងភ្លឹក ចង្វាក់បេះដូងលោតផឹបៗ ចរន្តឈាមរត់ចង់បញ្ចាស់ ព្រេាះសម្រស់ទេវត្តាម៉ែអាស្រស់សង្ហារឃើញហើយចង់ចាញ់កូន កែវភ្នែមាំ ចិញ្ចឹមក្រាស សម្បុរស រាងកាយមាឌហំហួន (នៅពាក់អាវក្រៅដដែលគ្រាន់តែទម្លាក់មួកចេញពីក្បាល ) ។

" តើយើងគួរធ្វើយ៉ាងមិចចំពេាះនាងតូច " កែវភ្នែកមាំសម្លឹងមើលផ្ទៃមុខក្របដោយស្បៃ ដែលមិនដឹងនេាះរាងតូចស្រក់ទឹកមាត់កខ្លាក់ ។

" dady habean oss suga dady ខ្ញុំគ្មានបំណងគប់suga dadyទេ មុខសង្ហារៗបែបនេះខ្ញុំមិចនឹងដាច់ចិត្តទៅ " ថេយ៉ុងនិយាយញាប់ឆ្មេរ អ្នកខាងនេាះស្តាប់មិនបានមួយម៉ាត់។

" និយាយភាសាស្អីនាង "
" suga dadyជឿខ្ញុំទៅ"
" ព្រះរាជបុត្រចង់ធ្វើយ៉ាងមិចចំពេាះនាង ក្រាបទួល "

( ហូយ ~~~គួរធ្វើយ៉ាងមិចទៅ មិនទាន់ចង់ងាប់ទេ ទើបឆ្លងភពមកបានមិនទាន់មួយថ្ងៃផង ស្តាយមុខស្អាតៗណាស់ គិតគិតៗអាថេយ៍អើយ~~~ ) និយាយក្នុងចិត្ត

" ហ្ហឹកៗ ព្រះរាជបុត្រ ហ្ហឹកៗទ្រង់ដាច់ចិត្តបាត់បង់មនុស្សស្អាតៗដូចខ្ញុំដែរមែនទេ " ថេយ៉ុងអូសជើងវាតោងជើងរាងក្រាសប្រើភ្នែកម៉ក់ៗទឹកភ្នែកសំបោរ

បានផល រាងក្រាសចាប់អារម្មណ៍សម្លឹងមើលកែវភ្នែកម៉ក់ៗចាប់អារម្មណ៍បន្ទន់ជើងបន្តិចបើកស្បៃមុខអ្នកនៅចំពេាះមុខ ស្បៃធ្លាក់ចេញពីផ្ទៃមុខ រាងក្រាសបន្ថែមទម្លាក់មួកបង្ហាញឃើញផ្ទៃមុខពេញ មុខកាន់តែខិតជិតគ្នា កែវភ្នែកប្រសព្វគ្នាសម្លឹងមើលគ្នាទៅវិញទៅមក ផ្ទៃមុខម៉ត់រលោងគ្មានស្លាកស្នាម កែវភ្នែកធំមូល មុខតូចច្រមិច ថ្ពាល់ប៉ោងៗព័ណ៌ផ្កាឈូក បបូរមាត់សុីជំពូ កែវភ្នែកព័ណ៌ទឹកសមុទ្រ សក់ព័ណ៌មាស សម្រស់ដ៏ស្រស់ស្អាតនៅចំពេាះមុខសឹងតែធ្វើអោយអ្នកម្ខាងទៀតសម្លឹងមើលសឹងតែភ្លេចដកដង្ហើម ចង្វាក់បេះដូងចាប់ផ្តើមលោតញាប់ ឈាមសឹងរត់បញ្ចាស់ ទឹកមុខដូចជាកូនក្មេងសឹងតែធ្វើអោយរាងក្រាសគាំងបេះដូងភ្លាម វិនាទីធ្លាក់ក្នុងអន្លង់ស្នេហ៍ ។

" អាហឹម " រាងក្រាសយកដៃខ្ទប់មុខភ្លាមបែរក្រោយគេចមុខពីរាងតូច បិទបាំងមុខដែលក្រហមងាំងរបស់ខ្លួន ។

" អេ~~~ ព្រះរាជបុត្រ "
" នាងឈ្មេាះអី " សម្រួលអារម្មណ៍បន្តិច ងាកក្រោយ

" ថេយ៉ុ~ អ* សុីនដឺរេឡា " ថេយ៉ុងឆ្លើយទាំងបើកភ្នែកម៉ក់ៗមិនយល់ថាបុរសនៅចំពេាះមុខចង់ធ្វើអី

" ដោះលែងនាងទៅ "
" អា* ( ស្រួលពេកទេដឹងគ្រាន់តែឃើញមុខយើងភ្លាមចង់មកធ្វើជាមនុស្សចិត្តល្អនេាះ ម៉ាអារាជបុត្រមហាឈ្លើយ វក់សម្រស់ ឆើស អញមិនភ្លើជឿទេ )និយាយក្នុងចិត្ត

" អរព្រះគុណព្រះរាជបុត្រ ទ្រង់មានចិត្តមេត្តាសត្វលោកមួយនេះណាស់ ទ្រង់ពិតជាចិត្តល្អដូចព្រះវេសន្សន្ត កើតជាតិណាៗខ្ញុំម្ចាស់សូមមិនជួបទ្រង់គ្រប់ៗជាតិ "

រាងក្រាសមើលមុខរាងតូចដោយឆ្ងល់ មិនដឹងជានិយាយភាសាអ្វី និយាយ១០ម៉ាត់ស្តាប់បាន២ម៉ាត់។

" សិ ជូននាងត្រឡប់ទៅវិញ"
" ក្រាបទូល ព្រះរាជបុត្រ "
" អរព្រះគុណ ហិ ហិ " សើចបន្តិចថេយ៉ុងលើកមួកពាក់វិញដើរតាមសិ បុរសដែលជាអង្គរក្សរាងក្រាស ចាកចេញ រាងក្រាសវិញក៏លើកយកស្បៃមុខនេាះមកកាន់ព្រមទាំងញញឹមតិចៗមុខឡើងក្រហមងាំងនៅពេលនឹកឃើញដល់វង្វង់មុខតូចច្រមិចថ្ពាល់ប៉ោងៗដ៏គួរអោយចង់ខាំ ។

" សុីនដឺរេឡា ~~~~~ "

ក្រឡេកមកមើលថេយ៉ុងវិញសិក៏ជូនទៅដល់ផ្ទះមួយ
" អរគុណដែលជូនមក " ថេយ៉ុងសើចស្ងេញដាក់សិ សិមិនមាត់ក៏ចេញទៅបាត់

" ឆើស ចរឹកដូចគ្នាទាំងមេទាំងកូនចៅ កុំស្មានថាយើងភ្លើនេាះ អញថាវក់នឹងសម្រស់ វក់នឹងសម្រស់មែន ទៅផ្ទះវិញសិន " ថេយ៉ុងនិយាយរួចក៏ដើរចេញពីមុខផ្ទះមួយនេាះ ការពិតផ្ទះដែលអោយសិជូនមកមិនមែនជាផ្ទះខ្លួន ខ្លាចគេមករកលើកក្រោយក៏បោកលេងទៅ ហិ ហិ ឃើញគេឆ្លាតទេ។

ថេយ៉ុងដើរចូលមកផ្ទះថ្នមៗកុំអោយមានអ្នកចាប់បានថាខ្លួនបានចាកចេញ ។
" ឈប់ នាងទើបមកពីណា " សំដីឆ្នាស់ឆ្នើមកូនស្រីទី២ដៃអោបចូលគ្នា និយាយពីក្រោយខ្នងថេយ៉ុង

" យ៉ាងមិច ខ្លួនយើងជាប់នាងមែនទេ បានយើងត្រូវប្រាប់នាង "

រាងតូចបែរក្រោយនិតាយទាំងទឹកមុខធុញទ្រាន់ មិនចង់មានរឿងហត់ចង់មកដេក តែនេះមានរឿងអោយទាល់តែបាន មិនដឹងថា៣នាក់ម៉ែកូននឹងជាស្អីទេ រករឿងតាមតៀមស្អិតជាងឈ្លើងទៅទៀត។

" នាង អាយ~~~ចាំមើលយើងនឹងប្រាប់អ្នកម៉ែ "
" ចង់ទូលពិតម៉ែនមែនទេ អន់ខ្លាំងណាស់ ហើយបើម៉ែនាងមកចង់យ៉ាងមិច " មិនខ្លាចរាងតូចឈរនិយាយចំអកយ៉ាងរំភើយ

" នាងឯង អាយ~~~ " ហ្វហ្គី (កូនស្រីទី២ ) លើកវៃបម្រុងនឹងទះថេយ៉ុង

" យ៉ាងមិចស្រីមុខអាក្រក់ "

"អាយ~~~"
ព្រូស~~~~~~~
" អូយ~~~"

ថេយ៉ុងចាប់ដៃនាងជាប់រុញទៅខាងក្រោយ ទប់ជំហរមិនជាប់ដួលនៅលើឥត ។
" នាង នាង ត្រៀមចេញពីផ្ទះនេះទៅ " ហ្វហ្គីចង្អុលថេយ៍ស្រែកខ្លាំងមុខខឹងចង់ផ្ទុះ

" អ៑ែក យើងចាំតែមើលទេ "
រាងតូចក៏ឡើងទៅក្នុងបន្ទប់ខ្លួនវិញ មិនខ្វល់ពីហ្វហ្គីកំពុងតែនៅលើឥដ្ឋជេរខ្លួនមិនដឹងជាស្អីខ្លះ ។

#នៅក្នុងបន្ទប់

ផឹប~~~
ថេយ៉ុងដាក់ខ្លួននឹងគ្រែអោបដៃចូលគ្នាទាំងមុខក្រញូវ

" មិនដឹងជាស្អីទេ រកតែនៅសុខមិនបាន " ថេយ៉ុងក៏ផ្តេកខ្លួននៅលើគ្រែក៏ព្រេាះតែអស់កម្លាំងនៅក្នុងខ្លួន
ភ្លាមស្រាប់តែគិតទៅដល់ហេតុការណ៍កាលពីមុន

" អាបុិព្រះអង្គព្រះរាជបុត្រអិនេាះ សង្ហារណាស់ ~~~ ជាគូរសុឺនដឺរេឡាមែនទេ តែមិនទាន់ដល់ពេលត្រូវជួបឯណា រឺមួយមិនមែន? អូយ កាន់តែគិតកាន់តែឈឺក្បាល រឿងរាជបុត្រអីនេាះទុកមួយដុំសិនទៅ មិនដឹងថ្មើរនេះចាន់និងជីមីនយ៉ាងមិចទៅហើយទេ "

ត្របកភ្នែកបិទដោយភាពងងុយគេងលង់លក់ទាំងមិនទាន់បញ្ចប់ប្រយោគស្រួលបួល ថេយ៉ុងក៏គេងលង់លក់ដោយការអស់កម្លាំង ។

#នៅក្នុងរាជវាំង

នៅក្នុងរាជវាំងដ៏ធំមហិមានគរ ឡាវេហ្គាស ជានគរដ៏រីកចម្រើនមួយរស់នៅយ៉ាងមានក្តីសុខ មិនមានសង្គ្រាមដោយការគ្រប់គ្រងពីរាជវង្សចន ជាស្តេចល្អយកសុខទុក្ខប្រជារាស្រ្តជាធំទើបប្រជាជនគោរពស្រឡាញ់ស្តេចខ្លួនណាស់។

" ជុងគុក បុត្រទើបមកពីណា បាត់ឡើងជិតមួយថ្ងៃទៅហើយ " នាមជាមាតា ចន ត្រាឃ្វីន ម្ចាស់ក្សត្រីនៃនគរចន សួរទៅបុត្រដោយក្តីបារម្ភ

" បុត្រគ្រាន់តែមានភារកិច្ចតិចតួចតែប៉ុណ្ណេាះ "ជុងគុកឆ្លើយតបទៅកាន់មាតា

" ហ្ហឹម មាតាអស់បារម្ភហើយ ហើយមួយទៀតនៅ២ថ្ងៃទៀតមាតានឹងអោយកូនស្រីរបស់មន្ត្រីអភិជនមកអោយបុត្ររើស "

ភ្លាមៗស្រាប់តែទឹកមុខនាយប្រែភ្លាម
" បុត្រប្រាប់មាតាហើយមែនទេ បុត្រមិនចាប់អារម្មណ៍ពួកនាងឡើយ " ជុងគុកតបដោយភាពធុញទ្រាន់ មាតាតែងតែធ្វើបែបនេះរហូត។

" មាតាគ្រាន់តែចង់អោយបុត្រល្អតែប៉ុណ្ណេាះ អាយុក្រាស់ដែរហើយនៅមិនទាន់មានប្រពន្ធសូម្បីតែម្នាក់ មើលរាជបុត្រគេជិតខាងខ្លះទៅអាយុ18មិនទាន់ទេប្រពន្ធ៣ , ៤ តែបុត្រវិញ ហឺ~~~25 ទៅហើយមិនទាន់មានសូម្បីតែ១ បើមិនអោយមាតានិយាយយ៉ាងមិច"

" មាតាមិនបាច់ភ័យទេ បន្តិចទៀតបុត្រមាតានាំមកអោយហើយ គ្រាន់តែមាតាអង្គុយនៅអោយស្ងៀមៗ "

" បុត្រមានន័យយ៉ាងមិច ជុងគុក! "
".........."
" ចរឹកបែបនេះមែនទេ បុត្ររបស់ខ្ញុំ "

ម្ចាស់ក្សត្រីគ្រហីក្បាលហួសចិត្តចរឹករបស់បុត្រនិយាយមិនទាំងយល់សាច់រឿងអស់ បែរជាដើរចេញទាំងបែបនេះ ធ្វើអោយខ្លួនឆ្ងល់មិនតិច ។

+រាជដំណាក់
មកដល់រាជដំណាក់រាងក្រាសដើរចូលទាំងគិតពីរឿងមនុស្សម្នាក់ ។

" យើងពិតជាស្រឡាញ់នាងមែនទេ " ជុងគុកនិយាយតិចៗស្ទាបបេះដូងកំពុងលោតដឹបៗ អោយតែស្រម៉ៃដល់មុខសៗរបស់ ទន្សាយតូចរបស់នាយ។

" នេះមែនទេ អារម្មណ៍នៃស្នេហាដំបូង "

រាងក្រាសញញឹមមិនឈប់ អារម្មណ៍ពេលនេះដូចបានឡើងឋានសួគ៌ា ស្ទើរមិនជឿមានមនុស្សដែលអាចរំលាយបេះដូងខ្លួនបាន ។

" ចេបា "
" ព្រះរាជបុត្រ ~~~ "

បុរសម្នាក់គ្រងឈុតជាទាហាន ចូលតាមបង្អួចឱនក្បាលលុតជង្គង់។

" ទៅសុីបមើលថាទន្សាយតូចរបស់យើងជានរណា? មកពីណា? កាន់តែឆាប់កាន់តែល្អ "

" ក្រាមទូល ព្រះរាជបុត្រ "

" កូនទន្សាយតូចយើងនឹងបានជួបគ្នាឆាប់ៗនេះ "
រាងក្រាសញញឹមចុងមាត់យ៉ាងពេញចិត្ត ទន្ទឹងរង់ចាំជួបកូនទន្សាយរបស់នាយម្តងទៀត ។

+ថេយ៉ុង~~~~ផ្ទះបាយ

" មានស្អីសុីទៅ លោកអើយ " រាងតូចច្រឡឹងដើររេរ៉រកអីញុាំ ប៉ុន្តែដូចជាគ្មានសោះ។

" នាង សុឺនដឺរេឡា ~~~"
ថេយ៉ុងងាកមើលក្រោយទាំដៃកាន់ចានបាយ តែអត់មានបាយទេ មើល3នាក់ម្តាយកូនទាំងធុញទ្រាន់ ។

" ថ្លង់ស្រែកអីស្អែកម្លេះ "
" ម៉ែមើលវាទៅ រឹតតែក្អេងក្អាងហើយ" ហ្វហ្គី
" មែនហើយម៉ែ" ដាយលីង (កូនទី១)

" បើនាងនៅមានចរឹកបែបនេះយើងលក់នាងអោយផ្ទះបនហើយ " ម្តាយចុងកំណាច់ ផាលី និយាយទាំងយកផ្លិតបាំងមាត់ ។

" លក់? ខ្ញុំមិនមែនជាទំនិញ មិនមែនជាកម្មសិទ្ធអ្នកឡើយ អ្នកគ្មានសិទ្ធមកគ្រប់គ្រងជីវិតខ្ញុំឡើយ " រាងតូចបញ្ចេញទឹកមុខមិនពេញចិត្ត លក់? ស្អប់បំផុតហើយ គេមិនធ្វើជាទាសកររ លក់ខ្លួនឡើយ។

" នាងគ្មានសិទ្ធប្រកែកឡើយ បើមិនចង់អត់ផ្ទះនៅ"
" ខ្ញុំមិនធ្វើ " រាងតូបបញ្ចេញសម្លេងយ៉ាងមាំ
យ៉ាងមិច? ចង់ឃុំគេមែនទេ ប្រាប់ត្រង់ចុះថាមនុស្សដូចជាគីមថេយ៉ុងនេះ សុខចិត្តដេកតាមចិញ្ចើមថ្នល់ក៏មិនរស់នៅក្នុងទ្រង់ឡើយ ។

" ល្អ នាងរើសខ្លួនឯង ស្អែកត្រៀមខ្លួនចូលផ្ទះបនទៅ"
" សមមុខ" ហ្វហ្គី

" ខ្ញុំមិនទៅ ខ្ញុំមិនទៅ បើចង់ណាស់ទៅខ្លួនឯងទៅ "

" ចាប់នាង"
នាងទាំង២ស្ទុះចូលចាប់ថេយ៉ុងសងខាងជាប់

" លែងលែងយើង " រាងតូចខំប្រឹងស្រែករើបម្រាស់យ៉ាងខ្លាំងតែវាគ្មានបានផលឡើយ ។

" យកនាងទៅឃុំក្នុងបន្ទប់ ថ្ងៃស្អែកមេបននឹងមកយក" ម៉ែចុងចិត្តខ្មៅញញឹមយ៉ាងសមចិត្ត
" លែងៗ ពួកអាក្រក់យើងមិនមែនជាទំនិញទេ លែងៗ "

" ហឹស ត្រៀមខ្លួនទៅនាងសុឺនដឺរេឡា" ហ្វហ្គីញញឹមសមចិត្ត

ថេយ៉ុងត្រូវអូសយកទៅឃុំក្នុងបន្ទប់មួយ ទេាះស្រែកគេាះទ្វារយ៉ាងណាក៏គ្មានបានផល ទើបរកវិធីគេចចេញពីទីនេះ មិនបាន មិនបាន គេគ្មានថ្ងៃធ្វើរឿងអប៉ាក់លាក់បែបនេះជាដាច់ខាត ។

" ហឹស~~~ចង់លេងជាមួយគីម ថេយ៉ុង មែនទេកុំសង្ឃឹម ចាំមើលត្រឡប់មកវិញពេលណា បញ្ជីនេះនឹង្រូវជម្រះ " និយាយរួចក៏យកក្រណាត់វាំងននចងទម្លាក់តោងខ្សែរចុះតាមបង្អួច ។

ផឹប~~~ មកដល់ខាងក្រោម

" តែប៉ុណ្ណេះរួចខ្លួនហើយ ចាំមើលតែយើងមកវិញនាង3នាក់ម្តាយកូនឯងមិនរួចខ្លួនទេផ្ញើរទុកសិនចុះ "

សម្លឹងមើលផ្ទះទាំងស្គ្រីតធ្មេញ មុននឹងដើរចាកចេញពីបរិវេនផ្ទះ ។
______________________________________
សូមរង់ចាំភាគបន្ត....


You are reading the story above: TeenFic.Net