ep:4[ បេសសកម្មពិសេស ]

Background color
Font
Font size
Line height

ep:4 [ បេសសកម្មពិសេស ]

+ ព្រឹកឡើង~~~ រាជវាំង

" ព្រះរាជបុត្រ " សិប្រគល់អត្ថបទព័ត៌មាន
" ហ្ហឹម~~~ "

ជុងគុកយកក្រដាសនេាះមើល
[ សុីនដឺរេឡា កាលពីមុនគ្រួសារជាអ្នកជំនួញមានមុខមាត់ម្នាក់ ប៉ុន្តែក្រោយមកធ្លាក់រលំ ម្តាយស្លាប់ ឪពុកធ្លាក់ខ្លួនឈឺ ដល់ស្លាប់ ទ្រព្យសម្បិត្តទាំងអស់ក៏ធ្លាក់ទៅលើម្តាយចុង និងកូនស្រីចុង២នាក់ នាងក៏ក្លាយជាអ្នកបម្រើគ្រួសារមួយនេាះ ]

" មិចក៏ពួកគេហ៑ានយ៉ាងនេះ " ក្រោយពីអានរួចជុងគុកក្តាប់ក្រដាសយ៉ាងខឹងចិត្ត មិចក៏ពួកគេធ្វើបាបកូនទន្សាយតូចរបស់នាយយ៉ាងនេះ ។

" ព្រះរាជបុត្រនៅមានរឿងមួយទៀតក្រាបទូល"ចេបា
" យ៉ាងមិច ! "

" ទូលបង្គំ អ្នកនាងត្រូវម្តាយចុងលក់ទៅអោយផ្ទះ ."
" ចង្រៃយ~~~ " រាសក្រាស់ស្តាប់មិនចប់កំហឹងចេះឆួលស្រែកមួយវ៉ាស់ទាត់កៅអីនៅកែរនឹង ។

" តែកាលពីយប់មិញអ្នកនាងបានរត់ចេញមុន "
" ពេលនេះនាងនៅឯណា "

" គឺ ទូលបង្គំមិនដឹង "
" ចង្រៃយ~~~ " រាសក្រាសក្តាប់ដៃដោយកំហឹងយ៉ាងខ្លាំង ក្នុងចិត្តបារម្ភពីកូនទន្សាយរបស់ខ្លួនមិនឈប់ មិនដឹងពេលនេះនៅឯណា ។

" ឆាប់ទៅរកនាងអោយឃើញ "
" ក្រាបទូល/ក្រាបទូល "
" ចាត់ការ៣នាក់ម្តាយកូននឹងមិនបាច់ យើងចង់អោយកូនទន្សាយរបស់យើងធ្វើវាដោយខ្លួនឯង "

ហ៑ានណាស់ ហ៑ានណាស់ ហ៑ានយកកូនទន្សាយរបស់ខ្លួនចេញពីខ្លួនយ៉ាងនេះ ពួកគេគឺជាអីខ្លួនមិនទាំងបានប៉ះនាងផង មិចក៏ពួកគេហ៑ានធ្វើបាបកូនទន្សាយយ៉ាងនេះ ! តែផលវានឹងសងត្រឡប់ទៅវិញមិនថាអ្នកណាឡើយ គ្រាន់តែរង់ចាំឱកាស ។

+ថេយ៉ុង~~~

" ធ្វើយ៉ាងមិចទៅនេះ គ្មានលុយជាប់ខ្លួនសូម្បីបន្តិច ហ្ហឹក~~ហ្ហឹក " ថេយ៉ុងដើរលើផ្លូវអោបស្បោងខោអាវដើរយ៉ាងកំសត់ ។

"គ្រូក~គ្រូ ក ឃ្លានណាស់ "សម្លេងកូរពេាះ ដៃអង្អែរពេាះតិចសម្លឹងមើលនំដែលគេលក់ លេបទឹកមាត់ក្អឹក ។

" ឃ្លាន អត់លុយ ហ្ហឹក~ហ្ហឹក ចង់តែស្លាប់ទេ ឥលូវនេះទៅទីណា " នឹកឃើញចង់តែយំទេ រត់ចេញមកទាំងមិនមានលុយជាប់ខ្លួន មិនស្គាល់កន្លែងនៅទីនេះទៀត ។
ហ៩
" មានតែបណ្តោយតាមយថាកម្មចុះ គួរទៅសុំការងារគេធ្វើខ្លះល្អទេ " សម្លឹងមើលជុំវិញខ្លួន ទាំងពេបមាត់ ពេាះគិតតែកូរ ចង់ប្រាប់ថាឃ្លានៗចង់តែស្លាប់ទេ ។

" អឹប " នៅសុខៗក៏មិនដឹងជាដៃអ្នកណាខ្ទប់មាត់ខ្លួន មាំខំប្រឹងស្រែកអោយគេជួយតែស្រែកមិនឮ មិនដឹងជាស្អីវាយនៅកញ្ចឹងក សន្លប់បាត់បង់ស្មារតី ។

........................

" កន្លែងណាហ្នឹង" ថេយ៉ុងបើកភ្នែកឡើងឃើញខ្លួននៅក្នុងគុក មនុស្សស្រីជាច្រើនអាយុខ្ទង់12ឡើងទៅអង្គុយយំផ្តុំគ្នា សម្លៀកបំពាក់ចាស់ៗ ប្រលាក់ដីនិងប្រលាក់មុខ ។ មិនទាន់ជាដឹងអីស្រាប់តែមានបុរសវ័យចំណាស់ម្នាក់ចុះមក

" ទំនិញលើកនេះល្អៗណាស់ "

( what fu***k ទំនិញ កុំថាត្រូវគេយកមកលក់ )ថេយ៉ុងគិតក្នុងចិត្តគាំងមាត់ចំហស្ញេញ

" នាងមើលទៅស្អាតជាងគេ យកទៅទុកកន្លែងផ្សេងទៅ" បុរសចំណាស់ចង្អុលទៅរាងតូច ថេយ៉ុងស្រាប់តែផ្អើលមិនតិច

" មិនបាន ខ្ញុំមិនមែនជាស្រីទេ 😣 "
" ហឹស កុំមកកុហកយើងនាងតូច "
" ខ្ញុំមិនមែនជាស្រីមេនណា បើមិនជឿពិនិត្យក៏បាន "
ថេយ៉ុងនិយាយកាត់កេរ្តិ៍កាត់ខ្មាស់ មុខជូរហុញ ដេាះរ៉ូបផ្នែកខាងលើយ៉ាងលឿន បង្ហាញនូវរាងកាយអាក្រាតខាងលើ

" ប្រុសមែនតើ " បុរសចំណាស់
"ឃើញទេ ខ្ញុំមិនមែនជាស្រីទេដេាះលែងខ្ញុំទៅ "

" យកគេទៅដាក់កន្លែងប្រុស "
" What**** " រាងតូចបើកភ្នែកធំស្រែកភ្ញាក់ផ្អើល

" ទេាះជាប្រុសក៏អាចនៅលក់បាន ទៅ "

" លែងទៅ ពួអាចង្រៃ ពួកអាដាច់ដាបដើរចាប់គេយកលក់ ម៉ាអាចោរ fu*k "

ថេយ៉ុងរើងពីការចាប់មាត់ញ័រៗចង់យំ ជេរមិនដកមាត់ ។ ក្រោយពីត្រូវគេអូសទីណាត់ទីណែង រាងតូចកំពុងដេកបង្ហូរទឹកភ្នែកកននុងគុកមនុស្សប្រុស ។

" ម៉ាពួកអាក្រក់ ហ្ហឹកៗ វាអត់ការងារធ្វើមែនទេ ដាច់ដាបដើរចាប់គេ កុំអោយយើងចេញពីទីនេះបានណាបើចឹងយើងនឹងកម្ទេចកន្លែងពួកឯងហើយចាប់ពួកឯងធាក់ម្នាក់ម្តងជាពិសេសតាកញ្ចាស់ឯងនេាះ "

ជីវិតពិតជាវេតនាណាស់ពេលមកជួបរឿងបែបនេះរត់ចេញពីផ្ទះមិនទាន់បានប៉ុន្មានផងគេចាប់យកទៅលក់ហើយ 😭បើគេផ្សេងវិញឆ្លងភពក្លាយជាអ្នកនាង អ្នកមានសមត្ថភាពពិសេស បើយើងវិញត្រូវគេចាប់យកទៅលក់ 😭អនិច្ចារ្យណាស់។

ឱ...ជីវិតអើយ ជីវិត~~~ អាថេយ៍ឯងវេតនាណាស់

2ថ្ងៃក្រោយមក~~~

" ឃ្លានណាស់ ហ្ហឹកៗ ឃ្លានភ្លៅមាន់ បាយទន់ នំ កញ្ចប់ នៅក្នុងគុកនេះសុីតែបាយជាមួយអំបិលទេ ហ្ហឹកៗ "

" ពួកឯងចាប់គេមក "

កំពុងតែទួញសោក បុរសចំណាស់ចេញមកបញ្ជារមនុស្សប្រុស២នាក់ចូលចាប់ថេយ៉ុងចេញចេញក្រៅទល់មុខបុរសចំណាស់ ។

" ចាប់យើងទៅណាពួកអាចង្រៃ ហ្ហឹក ៗ ពួកអាមនុស្សអាក្រក់ "

" ញុកមាត់វា" ថ្លង់ពេកថេយ៉ុងដែលស្រែកញ៉ែតៗក៏ត្រូវគេយកកំណាត់ញុកមាត់ ស្ងាត់មាត់ឈឹង

" ហ្ហឹម~ ហឹម អឹម ....."

រាងតូចក៏ត្រូវអូសយកទៅកន្លែងដែលមិនស្គាល់មួយ។

+បន្ទប់

ព្រូស~~~
ថេយ៉ុងត្រូវគេបេាះអោយចំពីមុខបុរសវ័យខ្ទង់30 តែសង្ហារ មើលទៅសំជាអ្នកមានអំណាច។

" ហ្ហឹម~~~មើលទៅល្អណាស់" បុរសម្នាក់នេាះចាប់ផ្ងើយចង្ការរាងតូច រួចក៏យកកំណាត់ញុកមាត់ចេញ។

" ឯងជាអ្នកណា អ~ក ខះៗ ឯងអោយគេយើងលេប" បើកមាត់មិនទាន់ប៉ុន្មាន បុរសម្នាក់នេាះមិនដឹងជាយកអីរាងមូលៗតូចព័ណ៌ក្រហម បញ្ច្រក់

" ថ្នាំរំលាយឆ្នឹង "
" ហាស ~~~" ថេយ៉ុងភ្ញាក់ផ្អើលចង់គាំង ថ្នាំរលាយឆ្អឹង បើគេលេបមិនឆ្អឹងខ្ទិចអស់ហើយទេហី ងាប់អាក្រក់ណាស់មិនសល់សូម្បីតែឆ្អឹង ។

" កុំភ័យអីក្មេងតូច វាមិនស្លាប់ភ្លាមៗទេ បើឯងធ្វើការងារអោយយើងប្រាកដជាអោយថ្នាំបន្សាប" សម្លេងត្រជាក់និយាយមួយៗ

" ខ្ញុំមិនចេះធ្វើស្អីទេ អោយថ្នាំបន្សាបមកខ្ញុំទៅណា " រាងតូចចង់សើចចង់យំបន្តិច ដាក់ថ្នាំឯងហើយអោយថ្នាំបន្សាបវិញចង់យ៉ាងមិចហ្នឹង

" ជុ ជុប ជ្រើសមើលទៅថាសុខចិត្តស្លាប់រឺក៏ធ្វើវា "

" អឺ អឺ ធ្វើក៏បានហើយការងារអោយធ្វើអី " អស់ជម្រើសក៏យល់ព្រម យ៉ាងណាក៏អោយរស់សិន

" ចូលទៅរាជវាំងសម្លាប់ រាជបុត្រ ចន ជុងគុក "បុរសនិយាយព្រមញញឹមចុងមាត់

" sher**** សម្លាប់រាជបុត្រ លោកឡប់ទេដឹង ខ្ញុំឯណាមានសមត្ថភាពដល់ថ្នាក់នឹង "

" ប្រើសម្រស់របស់ឯងទាក់ទាញគេ រួចក៏សម្លាប់ យើងទុកពេលអោយមួយខែ 1អាទិត្យម្តងយើងនឹងអោយគេយកថ្នាំបន្សាបទៅអោយឯង "

" sher***ចឹង មិនបន្សាបម្តងអស់ទេ "
" ទាល់តែគ្រប់៤គ្រាប់ទើបឯងរស់បាន បើមិនចឹងឯងនឹងស្លាប់ "

" ខ្ញុំ ខ្ញុំ ក៏បានខ្ញុំព្រមធ្វើ "
" ល្អ ពួកឯងយកគេទៅ រៀបចំខ្លួនចូលរាជវាំង "

( មិនដឹងថារស់រឺអត់ទេ រត់ពីក្រពើចូលរូងខ្លា 😀 )

1អាទិត្យ latter~~~~

រាងតូចមួយក្តាប់ កំពុងតែឈរនៅមុខកញ្ចក់វែងប្រវែងលើសខ្លួន២ចង្អាម ទាំងទឹកមុខពេបចង់យំ ។

" ជីវិតអើយជីវិត អាថេយ៍ ឯងអស្ចារ្យណាស់ រំភើបចង់ស្រក់ទឹកភ្នែក😭 "

1 អាទិត្យមុន ត្រូវគេចាប់កាតសក់ខ្លី ខាត់ស្បែក បង្រៀនពីរបៀបរស់នៅ ហើយនៅមានអារបៀប18***លើគ្រែនឹងទៀត ចរឹកមាយារាប់រយជំពូក ឥលូវចំណេះដឹងខ្ញុំមហាសាលធំធេងណាស់ ខាងទាក់ប្រុស😌 ។

" មិនដឹងជាស្អីទេ មនុស្សស្រីម៉ាគំនមិចមិនប្រើ អោយឯងទៅវិញតែអ្នកណាថាយើងកើតមកស្អាតជាងគេ កើតមកស្អាតពេកចឹងពិបាកហៃ តែថាអារាជបុត្រនឹងខ្លាំងរឺអត់ សាធុ សាធុ សូមអោយបញ្ញាខ្សោយទៅចុះ ស្រួលសម្លាប់ "

រា៉យរ៉ាប់អស់ចិត្តថេយ៉ុងក៏ត្រូវបញ្ជូលចូលក្នុងរាជវាំងបានសម្រេច ក្នុងនាមជាអ្នកបម្រើ។

+រាជវាំង

ចាប់តាំងពីបណ្តូលចិត្តខ្លួនបាត់ខ្លួនរកមិនទាន់ឃើញមក រាជបុត្រជុងគុកអារម្មណ៍មួម៉ៅគ្រប់ពេលតែម្តងធ្វើខុសបន្តិចមិនបានទេ ដឹងតែមានរឿងតែម្តង។

" ពួកឯងធ្វើការយ៉ាងមិចគ្រាន់តែមនុស្សស្រីម្នាក់រកមិនឃើញ "

" ព្រះរាជបុត្រតាំងទ័យសិនទៅព្រះពរ ពួកទូលខំប្រឹងស្វែងរកពេញនគរហើយ ក្រាបទូល "សិ

ផាំង~~~
ជុងគុកគ្រវាសកែវនៅជិតដៃបែកខ្ជាយលើឥតតាមអាម្មណ៍ខឹង ។

" បើរកពេញនគរ មិចក៏នៅរកមិនឃើញ "
ក្អឹកៗ~~~ អ្នកអង្គក្សទាំងពីរលេបទឹកមាត់ក្អឹកៗ បែកញើសស្រស្រាក់ ខ្លាចកំហឹងបុរសដែលនៅចំពេាះមុខជាខ្លាំង ។

" ព្រះ~ ព្រះរាជបុត្រ"
" ទៅទៅអោសអស់ បើរកសុឺនដឺរេឡាមិនឃើញកុំអោយយើងឃើញមុខពួកឯងអោយសោះ "

" ក្រាប~~ក្រាបទូល~~~/ ក្រាប ~~ទូ~ល " អង្គរក្សទាំងពីរប្រញាប់ដើរចាកចេញយ៉ាងលឿន ទន់ជើងចង់ដើរមិនរួចទៅហើយ

" នាងនៅឯណា " ជុងគុកសម្រួលអារម្មណ៍បារម្ភពីនាង មនុស្សស្រីតែម្នាក់រស់នៅបានយ៉ាងមិច ។

+ថេយ៉ុង~~~

ថេយ៉ុងបានមកដល់រាជវាំងត្រូវគេណែនាំពីវិន័យនៅក្នុងរាជវាំងក៏ដូចជាសំដីសំដៅ និងពីគ្រួសាររាជវង្សនៅទីនេះ ។

* យប់
+បន្ទប់ អ្នកបំរើ

រាងតូចបន្ទាប់ពីងូតទឹករួចឡើងមកគ្រែខ្លួនឯង សម្លឹងមើលអ្នកបម្រើប្រុសប្រមាណជា៥នាក់អង្គុយជុំគ្នាជារង្វង់ និយាយគ្នាអោយរាងតូចឮម្ហបៗ ។

" បង ហាស~~~ថេយ៍សុំចូលរួមផងបានទេ " រាងតូចដើរទៅកេសស្មារអ្នកបម្រើប្រុសម្នាក់

" ហូយ~~~ថេយ៍ លេងមកកេះបែបនេះបងភ័យណា "

" សុំទោស ហិ ហិ បើកវង់អូនសុំចូលរួមផង " ថេយ៉ុងក៏វែកវង់ចូលរួមនិយាយដែរ

អូនចូលចិត្តនិយាយដើមគេ បើឮនៅនឹងមុខមិនបាននិយាយប្រាកដជាតឹងទ្រូងដាច់ខ្យល់ស្លាប់មិនខាន ហិ ហិ មែនអត់អ្នកចូលចិត្តនិយាយដើមគេ?

"ហើយពួកបងពុងនិយាយពីរឿងអី "
" គឺរាជបុត្រប៉ុន្មានថ្ងៃនេះប្លែកណាស់ ម៉ួម៉ៅរហូត ដូចត្រូវអំពើគេអញ្ចឹង "

" ដល់ម្លឹង ~~~" រាងតូចនិយាយបើកមាត់ធំ
( បើត្រូវអំពើមែនល្អហើយ មិនបាច់ហត់សម្លាប់ )និយាយក្នុងចិត្ត

" មែនហើយ ថ្ងៃមុនណា មនុស្សម្នាក់គ្រាន់តែធ្វើអោយបែកចាន ត្រូវទ្រង់កាត់ក្បាលណា "
" គួរអោយខ្លាចណាស់" អ្នកបម្រើប្រុស

" មែនហើយ "
( អូយ~~ ស្រៀវខ្លួនណាស់ )និយាយក្នុងចិត្ត

" ម្សិលមិញក៏ចឹងដែរ អ្នកបម្រើនិយាយដើមទ្រង់ ក៏ទ្រង់សម្លាប់ដែរ" អ្នកបម្រើប្រុសនិយាយទាំងបែកញើស

( គួរអោយខ្លាចណាស់ អារាជបុត្រនេះឃោឃៅម្លេះ សម្លាប់មនុស្សដូចសុីបាយ 😫 ) និយាយក្នុងចិត្ត

" បើចឹងថេយ៍ កុំធ្វើអីអោយទាស់ចិត្តទ្រង់ណា "
" បាទ "
( អាណាហ៑ាន ) និយាយក្នុងចិត្ត

+ព្រឹក
+ឧទ្យាន

ថេយ៉ុងក្រោកពីព្រឹកស្លៀកពាក់ជាអ្នកបម្រើយ៉ាងស្រស់ស្អាត យ៉ាងជឿជាក់ កាត់ផ្កានៅក្នុងសួនឧទ្យាន។

" ហឺយ~~~មិនដឹងជាជាតិមុនសាងកម្មអីទេ បានជាតិនេះមកវេតនាអីម្លឹងៗ " រាងតូចអង្គុយបត់ជើងចូលគ្នានឹងស្មៅច្រត់ដៃនឹងថ្ពាល់ដៃម្ខាងកាន់កន្ក្រៃកាត់ផ្កាមួយៗ រអ៑ូមិនដាច់ពីមាត់

" នែ ឯងប្រញាប់ចេញពីកន្លែងនេះទៅ ព្រះរាជបុត្រជិតមកឧទ្យាននេះហើយ " សុខៗអ្នកបម្រើស្រីម្នាក់រត់មកប្រាប់

" ហេតុអីត្រូវចេញ ? " ខ្ញុំនិយាយទាំងមុខធម្មតា តែកុំមើលក្នុងចិត្ត

( មក មក ពុងតែរកផង ហិ ហិ ) ស្នែងនៅលើក្បាល និងលំពែង មាត់ស្ញេញ ( គំនិតបីសាចសប្បាយក្នុងចិត្ត )

" ទ្រង់អារម្មណ៍មិនល្អឡើយ ទ្រង់បញ្ជារថាមិនអោយមានមនុស្សនៅក្នុងសួននេះឡើយ ឯងប្រញាប់ទៅ"

" បាទ ចាំបន្តិចបងស្រី ហិ ហិ " រាងតូចសើចស្ញេញ
" គួរអោយស្រឡាញ់ណាស់ បងស្រីសុំទៅមុនហើយ ប្រញាប់ទៅផង "

" បាទ ហិ ហិ "

ថេយ៉ុងសើចស្ញេញរីកដូចផ្កាត្រូវទឹក តែបើមើលនៅក្នុងចិត្តវិញសើចសប្បាយដូចបីសាច ។

" ចាំមើល អារាជបុត្រនឹងមុខយ៉ាងមិច "រាងតូចស្ញេកលើកដៃ លាអ្នកម្រើស្រីដែរដើរនៅរាងឆ្ងាយ ។

20នាទី+........
តឹប~~~ តឹប ៗ

សម្លេងសម្រឹបជើងដើរលើឥត្ឋសួចច្បារព័ណ៌ស ប្រហែងជិត20ចង្អាម ចិញ្ចើមក្រាស់ ទម្រង់មុខស្រស់សង្ហារមុខមាំ ដើរមើលនៅក្នុងសួនឧទ្យាន ។
តឹប~~~

ដំណើរក៏ត្រូវបានអាក់ខាន ដោយឮសម្លេងច្រៀងបទស្អីមិនដឹង ក្តីក្រេាធកើតឡើងមួយរំពិច ក្រែងនាយបញ្ជារថាគ្មានអ្នកនៅក្នុងឧទ្យាននេះ ! តែនេះជាស្អី? អ្នកណាអីក៏ថ្លើមធំម្លេះ ហ៑ានជំទាស់បញ្ជារខ្លួន !

មិនចាំយូររាងក្រាសបោះជំហានទៅតាមសម្លេងនេាះយ៉ាងលឿន

" ឡា ឡា ជាតិនេះចង់ប្តី២ ជាតិនេះចង់បានប្តី២ បើបាន២មែនសែនចេក២ស្និតអោយលោកតា ជាតិនេះចង់បានប្តី២ ប្តី៧ក៏បានស្រស់ឆោមឆាយអោយតែសង្ហារទាំងអស់ ឡា ឡា ឡាៗ ~~~~" ថេយ៉ុងច្រៀងលេងៗដៃកាត់ផ្កាបណ្តើរមិនចាប់អារម្មណ៍ដ៏ស្រមោលមនុស្សនៅពីក្រោយខ្នង ។

" ឯងកំពុងធ្វើស្អីនៅទីនេះ " សម្លេងមាំបន្លឺនៅពីក្រោយខ្នង រាងតូចងាកក្រោយយ៉ាងលឿង ស្កុបនៅពីស្ងៀមក្រោយពីបានឃើញផ្ទៃមុខ

ផឹប~~~
កន្ត្រៃនៅនឹងដៃធ្លាក់លើស្មៅ

" លោក.... "
______________________________________
សូមរង់ចាំភាគបន្ត...










You are reading the story above: TeenFic.Net