នៅពេលដែលអ្នកនាងកាន់យ៉ាបាននាំហ្វូតមកដល់ក្នុងបន្ទប់របស់ខ្លួនហើយក៏នីអង្គុយជូតខ្លួនមើលថែហ្វូតរហូតដល់ហ្វូតដឹងខ្លួនមកវិញ ស្ទើរតែមួយយប់មួយថ្ងៃទៅហើយដែលអ្នកនាងកាន់យ៉ាមិនបានដេក ។
អ្នកនាងកាន់យ៉ានៅពេលដែលឃើញហ្វូតបើកភ្នែកមករឹមៗអ្នកនាងកាន់យ៉ាសើចញញឹមនិយាយទៅកាន់ហ្វូតទាំងសប្បាយចិត្ត÷
« ហ្វូតភ្ញាក់ហើយមែនទេ នេះទឹកហ្វូតផឹកបន្តិចទៅ » អ្នកនាងកាន់យ៉ាបានយកទឹកដែលនៅក្បែនោះមកឲ្យហ្វូតផឹក
« អ...អ....អួយ...ខ្នងខ្ញុំ ហេតុអ្វីក៏រាងកាយរបស់ខ្ញុំទាំងមូលវាឈឺផ្សារយ៉ាងនេះ ខ្ញុំពិបាកទ្រាំណាស់អ្នកនាង » ហ្វូតបើកភ្នែកមករឹមៗ ក៏ទទួលបានអារម្មណ៍ថាខ្លួនប្រាណរបស់គេហាក់ដូចជាមានភ្លើងអ្វីម្យ៉ាងមកដុតកម្លិចយ៉ាងចឹង គេពោលពាក្យប្រាប់អ្នកនាងកាន់យ៉ាទាំងឈឺចាប់ ។
អ្នកនាងកាន់យ៉ាក៏ហូរទឹកភ្នែកមកមិនឈប់សោះ ព្រោះតែចិត្តអាណិតស្រណោះហ្វូតជាពន់ពេក កើតមកកំព្រា ឳពុកម្ដាយ រស់នៅកំសត់តាំងតែពីតូច ដល់ឥឡូវនេះបែជាគ្រួសារគេទៅវិញដែលរឹតតែធ្វើឲ្យហ្វូតឈឺចាប់ជាទ្វេ
« ហ្វូតបែខ្នងទៅណាចាំខ្ញុំលាបថ្នាំឲ្យ ស៊ួច.....ហ្វូតមិនបាច់មាត់ទេណានៅឲ្យតែស្ងាមៗទៅ កុំបដិសេធទៀតអី » នៅពេលដែលអ្នកនាងកាន់យ៉ាឃើញថាហ្វូតបម្រុងនឹងហើបមាត់និយាយហើយ អ្នកនាងកាន់យ៉ាដឹងយ៉ាងច្បាស់ណាស់ថាហ្វូតចង់និយាយអ្វីទើបនាងយកម្រាមដៃដ៏តូចស្រលូនរបស់នាងទៅដាក់លើបបូមាត់របស់ហ្វូត ហើយក៏និយាយឡើង
ហ្វូតងក់ក្បាលតិចៗហើយក៏បានដេកផ្ងាខ្លួន សម្រាប់ជាការងាយស្រួលឲ្យអ្នកនាងកាន់យ៉ាលាបថ្នាំឲ្យគេ
« ហ្វូតឈឺទេ បើឈឺប្រាប់ខ្ញុំណាខ្ញុំនឹងបន្ធូរដៃជាងនេះ ណា » ដោយឃើញថាហ្វូតប្រឹងក្រញ៉ែញខ្លួនស្ទើរតែរឹងខ្លួនអស់ហើយនោះអ្នកនាងកាន់យ៉ាក៏បានប្រាប់ឲ្យ ដើម្បីឲ្យហ្វូតបានធូរស្រាលជាងនេះ
« មិនអីទេអ្នកនាងខ្ញុំអាចទ្រាំបាន »
បន្ទាប់ពីអ្នកនាងកាន់យ៉ាបានលាបថ្នាំឲ្យហ្វូតរួចហើយក៏បានទៅលើក បបរក្ដៅៗមកឲ្យហ្វូត ញ៉ាំ ឲ្យមានកម្លាំងកំហែងខ្លះ
ហ្វូតញ៉ាំគ្មានកម្លាំងសូម្បីតែចាប់កាន់ស្លាបព្រាដើម្បីញ៉ាំបបរផង អ្នកនាងកាន់យ៉ាឃើញថាហ្វូតពិបាកញ៉ាំបែបនេះអ្នកនាងក៏បានទាញស្លាបព្រាពីដៃរបស់ហ្វូតហើយទើបបញ្ចុកហ្វូតទៅ ទោះហ្វូតបដិដេធក៏មិនបានដែរ
« ហ្វូតញ៉ាំមិនប្រយ័ត្នសោះ មើលចុះប្រឡាក់ម៉ាត់ហើយនៀគ » និយាយរួចអ្នកនាងកាន់យ៉ាក៏បានចាប់ទាញជាយស្បៃរបស់ខ្លួនយកមកជូតមាត់ឲ្យហ្វូត អ្នកនាងអោនជូតមាត់ឲ្យហ្វូតហើយក៏ក្រលែកភ្នែកទៅប៉ះក្រសែភ្នែកជាមួយហ្វូត ធ្វើឲ្យបេះដូងរបស់នាងលោតដុកដាក់ៗជាចង្វាក់មួយយ៉ាងរណ្ដំ
តុក....តុកៗ....តុក
ឱកាសរបស់អ្នកនាងកាន់យ៉ាដែលបម្រុងនឹងអោនទៅថើបបបូមាត់របស់ហ្វូតទៅហើយនោះ ក៏សម្រាប់តែសម្លេងគោះទ្វាបានបន្លឺឡើងធ្វើឲ្យហ្វូតដែលកំពុងតែស្លុងអារម្មណ៍ជាមួយអ្នកនាងកាន់យ៉ាអម្បាញ់មិញដែលនោះ ក៏បានរុញអ្នកនាងកាន់យ៉ាចេញទាំងស្លន់ស្លោ ទឹកមុខរបស់គេហាក់បីដូចជាតក់ស្លុតខ្លាំងណាស់ព្រោះតែទង្វើរដែលគេបម្រុងនឹងធ្វើអម្បាញ់មិញនេះ
« ចូលមក » អ្នកនាងកាន់យ៉ាងតាំងសតិរបស់ខ្លួនមកវិញហើយក៏ចូលទៅអង្គុយលើកៅអីធម្មតាវិញរួចក៏ស្រែកប្រាប់អ្នកនៅខាងក្រៅ
« គឺ...គឺ........គឺ..... »
«នៅតែគឺៗឯនឹងឯង បងមានអីក៏ឆាប់និយាយមកខ្ញុំនៅចាំស្ដាប់នៀគ » គីតនឹងភីមដែលជាអ្នកបម្រើរបស់អ្នកនាងកាន់យ៉ានោះគ្រាន់តែបានចូលមកភ្លាមក៏លត់ជង្គង់ចុះអោនមុខនិយយអ្វីមិនចេញចេះតែចង់រុញឲ្យគ្នានិយាយតែរាងខ្លួន
« គឺ..អ្នកនាងម្ចាស់ លោកហ្លួងប្រាប់មកថាបើហ្វូតដឹងខ្លួនហើយឲ្យទៅជួបគាត់នៅក្នុងបន្ទប់អ្នករបស់គាត់អ្នកនាង » គីតបាននិយាយឡើងទាំងស្ទាក់ស្ទើរព្រោះតែគេដឹងថាម្ចាស់របស់ខ្លួនពិតជាបារម្ភនឹងហ្វូតខ្លាំងណាស់
« ទៅជួបឥឡូវមែនទេ ?? » អ្នកនាងកាន់យ៉ាបាននិយយឡើងទាំម៉ឺងម៉ាត់
« ចា៎សអ្នកនាង » គ្រាន់តែបានលឺអ្នកបម្រើរបស់ខ្លួនតបមកវិញបែបនេះហើយ អ្នកនាងកាន់យ៉ាក៏បានងើបឈរឡើងបម្រុងនឹងដើរចេញទៅជួបលោកហ្លួងដោយខ្លួនឯងតែក៏ត្រូវគីតនឹងភីមចាប់ជើញជាប់អង្វរមិនឲ្យម្ចាស់របស់ខ្លួនទៅ ។
« អ្នកនាង !! អ្នកនាងម្ចាស់កុំទៅអី បើអ្នកនាងទៅ លោកហ្លួងប្រាកដជាមិនលើកលែងឲ្យពួកខ្ញុំនោះទេ លោកហ្លួង បានបញ្ជារឲ្យមានតែហ្វូតម្នាក់គត់ដែលអាចទៅជួបលោកបាន » អ្នកបម្រើរទាំងពីរយំអោបជើងអ្នកនាងកាន់យ៉ា
ហ្វូតនៅពេលឃើញស្ថានភាពពិបាកទប់ទល់បែបនេះគេក៏ទ្រាំងើបមកទាំងឈឺចាប់ បើកទ្វាចេញពីបន្ទប់របស់អ្នកនាងកាន់យ៉ាទៅកាន់បន្ទប់របស់លោកហ្លួងទៅអ្នកនាងកាន់យ៉ាស្រែកហាមឃាត់ក៏មិនស្ដាប់ដែរ ។
អ្នកនាងកាន់យ៉ាមិនអាចហាមហ្វូតបានឡើយព្រោះខ្លួនរបស់អ្នកនាងពេលនេះក៏ត្រូវបានអ្នកបម្រើរបស់ខ្លួនចាប់ជាប់ដូចគ្នា ។
ទៅដល់មុខបន្ទប់របស់លោកហ្លួង
តុកៗ....តុកៗៗ ហ្វូតបានឈរគោះទ្វាមុខបន្ទប់របស់លោកហ្លួងទាំងខ្លួនរបស់គេទប់ជំហរមិននឹងផង
« នាងពីម នាងពេ ហេតុអ្វីក៏អាហ្វូតនោះវានៅឈរគោះទ្វាមុខបន្ទប់របស់លោកហ្លួងទៅវិញ ?? » អ្នកនាងកេសដែលបានដលរឆ្លងកាត់នៅទីនោះហើយក៏បានឃើញហ្វូតមានសភាពយ៉ាប់យឺនបែបនេះហលយមកឈរនៅមុខបន្ទប់របស់លោកហ្លួងបែបនេះក៏ឆ្ងល់សួរអ្នកបម្រលរបស់ខ្លួន
« គឺ..ប្រហែលជាលោកហ្លួងហៅ មកធ្វើបាបហើយ ព្រោះព្រឹកមិញឃើញ នាងគីត និងនាងភីម ត្រូវបានលោកហ្លួងបញ្ជារឲ្យទៅហៅហ្វូតចេញពីបន្ទបើរបស់អ្នកនាងកាន់យ៉ា ហើយមើលតាមកាយវិកររបស់លោកហ្លួងទៅគឺពិតជាខឹងខ្លាំងថែមទៀតផងមើលចុះអាណិតហ្វូតណាស់ ជីវិតរបស់គេដូចជាវេទនាដល់ហើយ » ពីម រៀបរាប់ប្រាប់ម្ចាស់របស់ខ្លួនតែក៏ត្រូវបានស៊ីមួយជើងរន្ទះរបស់អ្នកនាងកេសត្រឡប់មកវិញ
« នាងឆ្កួតអ្ហើយ!!!....អាណិតវាមែនទេបើអាណិតក៏ទៅនៅជាមួយវាទៅ តែក៏សមមុខវាហើយ លោកហ្លួងខឹងខ្លាំងដល់ថ្នាក់នេះហើយប្រហែលជារស់មិនដល់ស្អែកនោះទេមើលទៅ » និយាយចប់អ្នកនាងកេសក៏បានដើរចូលទៅក្នុងបន្ទប់របស់ខ្លួនវិញ
ក្រាក......សម្លេងបើកទ្វា
« ឯងចូលមកក្នុងមក » លោកហ្លួងជេមបន្ទាប់ពីបើកទ្វាឲ្យហ្វូតចូលទៅក្នុងបន្ទប់ហើយក៏បោះពាក្យដាក់
ហ្វូតយ៉ាងគំរោះគំរើយ ។ ហ្វូតក៏អោនមុខបន្ទន់រាងកាយចូលទៅក្នុងបន្ទប់របស់លោកហ្លួងដោយមិនបាននិយាយអ្វីសូម្បីតែមួយម៉ាត់
« ឯងឈឺខ្លាំងទេ ?? » ហ្វូតចូលទៅដល់ក្នុងបន្ទប់របស់លោកហ្លួងហើយក៏អង្គុយបត់ជើងនៅក្រោម បន្ទាប់ពីលោកហ្លួងជេមបានបិទទ្វាបន្ទប់រួចហើយក៏បានដើរមកសួរហ្វូតដោយក្ដីបារម្ភ
« គឺ រាងកាយប្រហែលមិនឈឺ ខ្លាំងដូចជា ឈឺបេះដូងទេលោកម្ចាស់ » ហ្វូតនិយាយទាំងមិនមើលមុខលោកហ្លួងជេម
« ឲ្យយើងសូមទោស ហ្វូត » លោកហ្លួងបានពោលពាក្យសូមទោស ទាំងទឹកមុខស្រពោន ដាក់ហ្វូត
« លោកហ្លួងមិនចាំបាច់មកសូមទោសខ្ញុំទេ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថាជីវិតរបស់ខ្ញុំគឺគ្មានតម្លៃសម្រាប់ទៅហើយ ពេលនេះលោកហ្លួងជាម្ចាា់ជីវិតរបស់ខ្ញុំហើយចង់លោកហ្លួងធ្វើអ្វីមកលើខ្ញុំក៏ខ្ញុំគ្មានសិទ្ធបដិសេធ ហើយក៏រឹតតែគ្មានសិទ្ធចង់ទទួលពាក្យសូមទោសពីលោកម្ចាស់ដែរ »ហ្វូតនិយាយទាំងមុខស្មើរមិនបញ្ចេញអារម្មណ៍ដែលគេឈឺចាប់ប្រាប់លោកហ្លួងដូចដែលគេបានប្រាប់ទៅអ្នកនាងកាន់យ៉ានោះទេ ។
គេប្រឹងធ្វើជាមនុស្សរឹងមាំខ្លាំងណាស់នៅចំពោះមុខលោកហ្លួង ទាំងដែលនៅក្នុងចិត្តរបស់គេពិតជាត្រូវការការថ្នាក់ថ្នម ការមើលថែ ការយកចិត្តទុកដាក់ពីលោកហ្លួងខ្លាំងណាស់
« របួសយ៉ាងម៉េចហើយ ?? មកនេះមកចាំយើងលាបថ្នាំឲ្យ » លោកហ្លួងនិយាយទាំងមុខស្រពោនហើយក៏បក់ដៃឲ្យហ្វូតខិតមកជិតខ្លួន
« មិនចាំបាច់ឲ្យពិបាកលោកម្ចាស់នោះទេ ព្រោះអ្នកនាងកាន់យ៉ាមានចិត្តប្រណីដល់រូបខ្ញុំណាស់ អ្នកនាងបានមើលថែខ្ញុំ អ្នកនាងបារម្ភពីខ្ញុំ អ្នកនាងយកចិត្តទុកដាក់ជាមួយខ្ញុំ អ្នកនាងមិនប្រកាន់នោះទេថាខ្ញុំត្រឹមជាអ្នកបម្រើថោកទាបឬក៏អត់នោះ សំខាន់អ្នកនាងពិតជាមានចិត្តបរិសុទ្ធខ្លាំងណាស់ » ហ្វូតបានតបទៅកាន់លោកហ្លួងដោយងើបមុខរបស់ខ្លួនមកមើលឲ្យចំក្រសែភ្នែករបស់លោកហ្លួង គេផ្អាកការនិយាយបន្តិចទើបបន្តទៀត ÷
« ត្រូវហើយលោកហ្លួងនិយាយត្រូវណាស់ខ្ញុំត្រឹមតែជាអ្នកបម្រើថោកទាបម្នាក់តែប៉ុណ្ណោះ ពេលខ្លះខ្ញុំគ្មានសិទ្ធសូម្បីតែបដិសេធរឿងដែលខ្ញុំមិនបានធ្វើផង អ៎ !! លោកម្ចាស់សួរពីរបួសរបស់ខ្ញុំមែនទេ ?? របួសរបស់ខ្ញុំគឺជាគ្រាន់បើហើយអាចឲ្យលោកម្ចាស់វៃបានម្ដងទៀតហើយ » ហ្វូតពិតជាខំទប់ទឹកភ្នែករបស់គេមិនឲ្យស្រក់ចុះមកមុខលោកហ្លួងខ្លាំងណាស់តែគេក៏មិនអាចធ្វើទៅបានទឹកភ្នែកដែលបង្កប់ទៅដោយការឈឺចាប់នោះបានស្រក់ចុះមកម៉ាត់ៗ តែហ្វូតនៅតែមានទឹកមុខមាំធម្មតាទោះទឹកភ្នែកហូរមកយ៉ាងណាក៏ដោយ ។
លោកហ្លួងឃើញហ្វូតដល់ថ្នាក់នេះលោកពិតជាមានអារម្មណ៍ថាមិនស្រណុកក្នុងខ្លួនទាល់តែសោះ ទឹកភ្នែកក៏ហូរមកតាមហ្វូត គាត់ក្ដាប់ដៃជាប់ស្រក់ទឹកភ្នែកមកម៉ាត់ៗ
« គឺយើង គ្មានគំនិតបែបនឹងនោះទេហ្វូត ឲ្យយើងសូមទោស តើអាចឲ្យយើងបានមើលនឹងលាបថ្នាំរបួសឲ្យឯងបានទេហ្វូត » លោកហ្លួងលត់ជង្គង់នៅមុខរបស់ហ្វូតយកដៃរបស់ខ្លួននទៅជូតទឹកភ្នែករបស់ហ្វូតដែលកំពុងតែហូរចុះមកកាន់ផ្ទៃមុខរបស់
« លោកម្ចាស់ចង់ឃើញណាស់មែនទេ ?? » ហ្វូតនិយាយហើយក៏ចាប់ដោះអាវរបស់ខ្លួនចេញបង្ហាញឲ្យឃើញស្នាមរបួសនៅនឹងខ្នងរបស់គេដែលពោពេញទៅដោយស្នាមឈាមជាច្រើនស្ទើរតែពេលផ្ទៃខ្នងរបស់គេទៅហើយ
លោកហ្លួងកាលណាដែលបានឃើញរបួសរបស់ហ្វូតដល់ថ្នាក់នោះក៏ទម្លាក់ខ្លួនអង្គុយផ្ទាល់នឹងរនាបផ្ទះ ទឹកភ្នែកក៏ហូរមកកាន់តែខ្លាំង លូកដៃរបស់ខ្លួនសន្សឹមៗចង់ទៅប៉ះខ្នងរបស់ហ្វូត តែនៅពេលដែលម្រាមដៃរបស់លោកហ្លួងបានទៅប៉ះខ្នងរបស់ហ្វូតហើយធ្វើឲ្យហ្វូតឈឺចាបើជាខ្លាំងក៏ចាប់ផ្ដើមស្រែកទាំងឈឺចាប់
« ហ្វូត......ឲ្យយើងសូមទោសហ្វូត......ឯងវៃយើងមក ឯងទះយើងមកហ្វូត ធ្វើយ៉ាងណាក៏ដោយឲ្យតែឯងបានធូរស្រាលជាងនេះហ្វូត ហ្វូត....យើងសូមទោសណាហ្វូតយើងធ្វើបែបនេះដាក់ឯងក៏ព្រោះតែចិត្តប្រច័ណ្ឌរបស់យើងមួយពេលតែប៉ុណ្ណោះទើបយើងមិនបានគិតវែងឆ្ងាយដឹងខុសដឹងត្រូវ នៅពេលដែលយើងបានដឹងខ្លួនមកវិញយើងក៏បានធ្វើបាបមនុស្សដែលយើងស្រឡាញ់ឲ្យគេឈឺចាប់វេទនាជាពន្្ធពេកបាត់ទៅហើយហ្វូត លើកលែងទោសឲ្យយើងណាហ្វូត យើងសូមទោស » លោកហ្លួងនៅតែបន្តយំហើយក៏និយាយពាក្យសូមទោសទៅកាន់ហ្វូតដដែលៗ ថែមទាំងទាយដៃរបស់ហ្វូតឲ្យមកវៃមុខរបស់ខ្លួនថែមទៀតផង ។
« លោកម្ចាស់ប្រច័ណ្ឌខ្ញុំមែនទេ ?? ព្រោះលោកម្ចាស់ស្រឡាញ់ខ្ញុំ ?? មិនមែនទេលោកម្ចាស់ធ្វើនេះព្រោះលោកម្ចាស់ចាប់ទុកខ្ញុំត្រឹមជាមនុស្សដែលគ្មានបេះដូងម្នាក់តែប៉ុណ្ណោះ លោកម្ចាស់ធ្លាប់គិតដែរទេថារាងកាយរបស់ខ្ញុំចេះឈឺចេះហូរឈាមចេញមកមានភាពឈឺចាប់ដូចអ្នកដទៃនោះ?? » ហ្វូតបានទាញអាវរបស់ខ្លួនយកមកពាក់វិញហើយក៏និយាយដាក់លោកហ្លួងពោពេញទៅដោយសេចក្ដីឈឺចាប់ ។ ចំណែកលោកហ្លួងបានត្រឹមតែយំក្រវីក្បាលដាក់ហ្វូតតិចៗតែប៉ុណ្ណោះ
« លោកម្ចាស់ហៅខ្ញុំមក មានតែប៉ុន្នេះតែមានទេ ?? បើលោកម្ចាស់អស់អ្វីហើយខ្ញុំសូមជំរាបលាទៅវិញសិនហើយ » បន្ទាប់ពីនោះហ្វូតបានដើរចេញពីបន្ទប់របស់លោកហ្លួងទាំងទឹកភ្នែកហូរមករហាម ចំណែកលោកហ្លួងក៏យំមិនចាញ់ហ្វូតប៉ុន្មានដែរ ម្នាក់ៗឈឺរាងខ្លួន តែគ្រាន់តែ លោកហ្លួងឈឺតែចិត្តតែប៉ុណ្ណោះ ឯហ្វូតវិញឈឺទាំងចិត្តឈឺទាំងកាយ ។
ហ្វូតមកដល់បន្ទប់របស់ខ្លួនភ្លាមគេក៏ចាប់ផ្ដើមយំយកៗព្រោះកាលដែលនៅក្នុងបន្ទប់របស់លោកហ្លួងនោះគេខំទប់សម្លេងខ្លាំងណាស់ ។ រីឯលោកហ្លួងវិញកាលដែលបានលឺសម្លេងរបស់ហ្វូតស្រែកយំទាំងដង្ហក់ខ្លាំងៗបែបនេះហើយ ក៏ដាក់ខ្លួនអង្គុយចុះផ្អែកខ្នងទៅនឹងជញ្ជាំងផ្ទះរបស់ហ្វូត ព្រោះតែមុននេះលោកហ្លួងបានតាមហ្វូតពីក្រោយខ្នងមកដែរតែមិនហ៊ានឲ្យហ្វូតគេដឹងនោះទេ រួចក៏បានត្រឹមតែមកសង្ងំយំតែរាងៗខ្លួនឈឺចាប់តែរៀងៗខ្លួន ។
_________________
ចប់EP7 - វណ្ណៈស្នេហ៍
You are reading the story above: TeenFic.Net