EP6 ( លោងហ្លួងភ្លេចហើយតើមែនទេ )

Background color
Font
Font size
Line height


  
      បន្ទាប់ពីនោះលោកហ្លួងជេមក៏បានដើរត្រឡប់មកផ្ទះធំវិញដោយកំហឹងពេញខ្លួន ។ អង្គុយកាន់ពែងតែផឹកមួយក្អឹកហើយក៏ក្រវែងចោលប្រាវ អ្នកបម្រើរដែលបានឃើញលោកហ្លួងមានសកម្មភាពបែបនេះក៏នាំគ្នាផ្អាកសកម្មភាពរបស់ខ្លួនរត់មកក្រោបសំពះលោងហ្លួងគ្រប់គ្នា

« ពួកឯងមកធ្វើស្អីរបស់ពួកឯងហាស់ ?? ឆាប់ចេញទៅ.....ពួកឯងទៅធ្វើស្អីក៏ទៅៗ....កុំឲ្យយើងឃើញមុខរបស់ពួកឯងទៀតឲ្យសោះ ចេញទៅ » ពែងតែ នៅក្បែនោះមួយទៀតត្រូវបានគប់ជាបន្តបន្ទាប់ អ្នកបម្រើទាំងអស់អោនចេញស្ទើរតែអស់ទៅហើយលោកហ្លួងក៏បានហៅឲ្យអ្នកបម្រើរម្នាក់ឲ្យទៅហៅហ្វូតឲ្យមកជួបខ្លួនទោះដឹងថាពេលនេះហ្វូតកំពុងតែនៅជាមួយប្អូនស្រីបង្កើតរបស់ខ្លួនយ៉ាងណាក៏ដោយ

   លុះមួយសន្ទុះធំក្រោយមកហ្វូតក៏បានមកដល់

« លោកម្ចាស់.......រកខ្ញុំមានអ្វីដែរមែនទេទានប្រោស » ហ្វូតលត់ជង្គង់រង្គិលមកក្រាបសំពះមុខលោកហ្លួង

« ឯងគ្រាន់តែជាកញ្ជះរបស់យើងតែបណ្ណោះយើងរកឯងចាំបាច់ឲ្យឯងមកសួររកហេតុផលពីយើងដែរមែនទេ?? »  សម្លេងធំគម្រោះគម្រើយបានវាចាឡើងចេញពីមាត់របស់លោកហ្លួងមកកាន់ហ្វូត ធ្វើឲ្យអ្នកម្ខាងទៀតដែលទទួលបានចម្លើយមួយនេះក៏ស្រង៉ាកចិត្តមិនតិចណាស់ដែរ

« គឺ...ខ្ញុំមិនមែនចង់មានន័យបែបនឹងទេបាទ » កែវភ្នែកស្រទន់បបូមាត់ដសែនរលោងនៅតែពោលពាក្យផ្អែមល្អែមទៅកាន់ម្ចាស់របស់ខ្លួន

« ឯងឥឡូវនេះ គិតថាផ្ទះមួយនេះជារបស់ឯងហើយឬយ៉ាងម៉េច បានជាមិនខ្លាចក្រែងចិត្តរបស់យើងបន្តិចសោះនោះ យើងឲ្យអាឆាយទៅហៅឯងប៉ុន្មានម៉ោងហើយ?? ហើយពេលនេះឯងទើបតែមកដល់មែនទេ » កំហឹងរបស់លោកហ្លួងពេលនេះឡើងហួសកម្រិតទៅហើយ

« មិនមែនបែបនឹងទេលោកម្ចាស់ អម្បាញ់មិញនេះអ្នកនាងកាន់យ៉ាបានហៅឲ្យខ្ញុំទៅកំពង់ទឹក ហើយអ្នកនាងតូចក៏ចង់បានផ្កាឈូកពីរបីទងទើបខ្ញុំស្ម័គ្រចិត្តចុះបេះឲ្យអ្នកនាងទៅ ខ្ញុំរវល់តែនៅបេះផ្កាឈូកមិនបានឃើញបងឆាយទេ រហូតដល់ខ្ញុំឡើងដល់លើគោកវិញទើបអ្នកនាងកាន់យ៉ាប្រាប់ថាលោកម្ចាស់ហៅខ្ញុំឲ្យទៅជួបទើបខ្ញុំប្រញ៉ាប់មកទៅ » ហ្វូតនិយាយរៀបរាប់ទាំងខ្លួននៅទទឹកជោកនៅឡើយ

« វាគ្រាន់តែជាលេសរបស់ឯងទេតើមែនទេ?? ឯងប្រាកដហើយមែនទេថាគ្រាន់តែទៅបេះផ្កាឈូកឲ្យអ្នកនាងតូចនោះមិនមែនឯងអាសមកចង់ទាក់ប្អូនស្រីរបស់យើងទេឬ » ដោយសារតែភ្លើងប្រច័ណ្ឌទើបធ្វើឲ្យលោកហ្លួងបានពោលពាក្យបែបនេះមកដោយមិនរអាមាត់សូម្បីបន្តិច


« លោកម្ចាស់យល់ច្រឡំអ្វីមួយហើយលោកម្ចាស់ ខ្ញុំគ្មានបំណងអ្វីបែបនេះលើអ្នកនាងតូចសូម្បីបន្តិចសោះឡើយ » ទឹកភ្នែកបានដក់នៅក្នុងកែវភ្នែករបស់ហ្វូតព្រោះមនុស្សដែលបានថ្នាក់ថ្នមគេកាលពីថ្មីៗនេះសោះបែជាបោះសម្ដីបែបនេះដាក់គេទៅវិញ

« ឯងចេញពីមុខយើងឲ្យបាត់ទៅ ទៅ........ ផាំង» ឈាមបានហូរចេញពីថ្ងាសរបស់ហ្វូតព្រោះអម្បាញ់មិញនេះលោកហ្លួងបានគប់គេត្រូវមួយពែងតែតូចៗនោះពេញមួយទំហឹង ។ ទោះឃើញហ្វូតត្រូវបែបនេះយ៉ាងណាក៏ដោយក៏លោកហ្លួងមិនខ្វល់ជាមួយហ្វូតដែរ

  ហ្វូតអោនក្រាបចេញពីលោកហ្លួងទាំងយកដៃខ្ទប់ឈាមដែលហូរមកនោះយ៉ាងឈឺចាប់

អួយ.......... អ្នកនាងកេសបានដើរមកពីក្រោយហ្វូត ដោយហ្វូតងើបមកមិនបានងាកក្រោយក៏បានប៉ះជាមួយអ្នកនាងកេសបន្តិចទៅ ។ តែអ្នកនាងកេសស្រែកដូចគេចាក់កទៅវិញ

« យ៉ើស!!! អាហ្វូតឯងទៀតហើយហេស » អ្នកនាងកេសដឹងច្បាស់ណាស់ថាលោកហ្លួងកំពុងតែខឹងជាមួយហ្វូតបើនាងធ្វើអ្វីហ្វូតនៅពេលនេះគឺងាយស្រួលខ្លាំងណាស់

« សូមទោសអ្នកនាងខ្ញុំគ្មាន អចេតនាទេ អ្នកនាង » ដៃខ្ទប់ឈាមមាត់ប្រឹងហើបនិយាយ ឈាមក៏ហូរមកស្ទើរបាំងភ្នែករបស់ហ្វូតជិតបាត់ទៅហើយ តែនៅឡើយតែអ្នកបង្ករមិនបានដឹងកំហុសរបស់ខ្លួនសោះ

« ឯងចង់ប្រមាថយើងតើមែនទេ??បានជាដើរមិនមើលក្បាលយើងបែបនៀគ ??  » អ្នកនាងកេសស្រែកដាក់ហ្វូតខ្លាំងៗស្រមពេលជាមួយលោកហ្លួងកំពុងតែអង្គុយមើលសកម្មភាពរបស់ពួកគេ

« លោកហ្លួង!! មើលអាក្មេងម្នាក់នេះវាធ្វើដាក់ខ្ញុំទៅ ខ្ញុំគិតថាអាក្មេងម្នាក់នេះប្រាកដជាមានចំហាយជាប់ឈាមថ្លៃថ្នូរមកពីណាខ្លះហើយលោកហ្លួងបានជាវាក្រអើតក្រទមបែបនេះនោះ » លោកហ្លួងកាលណាតែបានលឺសម្ដីរបស់អ្នកនាងកេសបានវាចារមកហើយក៏រឹតតែកើនកាខឹងមួយកម្រិតថែមទៀតហើយ ហ្វូតមិនអាចធ្វើអ្វីបានឡើយក៏ដកដៃចេញពីថ្ងាសរបស់ខ្លួនដែលកំពុងតែហូរឈាមសស្រាក់នោះចេញហើយបែមកក្រាបសំពះអ្នកនាងកេសសុំការអភ័យទោស ។ តែក៏វាគ្មានន័យអ្វីដែរព្រោះពេលនេះហ្វូតត្រូវបានលោកហ្លួងបញ្ចាឲ្យគេយកទៅវៃនឹងផ្ដៅថែម10រំពាត់ថែមទៀតបាត់ទៅហើយ

     ក្បាលក៏ឈឺខ្នងក៏ឈឺ ឈឺចុកចាប់ស្ទើរតែស្លាប់បាត់ទៅហើយ របួសចាស់មិនទាន់ជាស្រួលបួលផងរបួសថ្មីក៏ឈឺពឺតផ្សារថែមទៀត ឱជីវិតដ៏កំសត់របស់ហ្វូតអើយ តើអាចរស់ដល់ថ្ងៃណាទៀត

ផាំងៗ....ផាំងៗ.....ផាំងៗ


    ការដាក់ទោសដោយគ្មានមូលហេតុឲ្យត្រឹមត្រូវមួយនេះបានប្រព្រឹត្តរណ៍ឡើងដោយមានវត្តមានរបស់លោកហ្លួងនឹងអ្នកនាងកេសនៅចាំឈរមើលថែមទៀតផង

      ហ្វូតបានដួលសន្លប់នៅនឹងដីព្រោះខ្លួនប្រាណរបស់គេទ្រទ្រង់លែងបានទៅហើយ ។ អ្នកនាងកាន់យ៉ាដែលទើបតែទទួលបានដំណឹងនោះក៏ប្រញ៉ាប់ប្រញ៉ាលរត់មកមើលហ្វូតដែលត្រូវបានបងប្រុសរបស់ខ្លួនបញ្ជាឲ្យគេវៃ


« ជះទឹកដាក់វាទៅឲ្យវាភ្ញាក់ឡើងវិញមក ការវៃមិនទាន់ចប់ត្រឹមនឹងទេ ទើបតែបាន6ផ្ដៅ ធ្វីពត់ជាសន្លប់បាត់ទៅហើយហេស៎ »  អ្នកនាងកេសចាប់ទាញធុងទឹកយកមកជះដាក់ហ្វូតដែលកំពុងតែសន្លប់ ភ្លាមៗអ្នកនាងកាន់យ៉ាក៏បានមកដល់នឹងឃើញទិដ្ឋភាព មួយនេះយ៉ាងច្បាស់ផ្ទាល់នឹងភ្នែក អ្នកនាងកាន់យ៉ាបានចូលទៅច្រានអ្នកនាងកេសចេញពេញមួយទំហឹងធ្វើឲ្យអ្នកនាងកេសអុកគូទទៅនឹងដី ហើយក៏ចាប់ផ្ដើមស្រែកយ៉ៃបែមុខទៅរកលោកហ្លួង

« ស្អីនឹង!! នាំគ្នាធ្វើឆ្កួតស្អីហាស់ ?? មើលមិនឃើញទេហេស៌ថាហ្វូតគេជិតស្លាប់ទៅហើយ » ដៃចាប់បីត្រកងហ្វូតឡើងមកមួយចំហៀងខ្លួនអ្នកនាងកាន់យ៉ាស្រែកគំហកដាក់អ្នកជំវិញខ្លួនដែលនៅទីនោះ ទឹកភ្នែកដ៏សែនមានតម្លៃរបស់អ្នកនាងក៏បានហូរចុះមក ព្រោះអ្នកនាងអាណិតហ្វូតស្ទើរតែស្លោចចិត្តទៅហើយ នៅពេលដែលបានឃើញគេនៅក្នុងសភាពបែបនេះ

« អ្នកនៅក្នុងផ្ទះមួយនេះមានបេះដូងជាមនុស្សដែរទេ ?? ហេតុអ្វីក៏តែងតែមកវៃធ្វើបាបហ្វូតឥតល្ហែរបែបនេះ ?? ឥឡូវប្រាប់ខ្ញុំមកថាហ្វូតគេទៅធ្វើស្អីខ្លាំងធ្ងន់ធ្ងរណាស់មែនទេបានជាធ្វើដាក់គេដល់ថ្នាក់នេះ !!! អ៎លោកហ្លួង លោកហ្លួងដែលមាន ឋានៈដ៏ខ្ពង់ខ្ពស់ បានបញ្ចារឲ្យអ្នកបម្រើជំនិតរបស់ខ្លួនម្នាក់ទៅហៅហ្វូតមកដើម្បីតែមកធ្វើបាបបែបនេះតើមែនទេ ??? បើខ្ញុំដឹងមុនថានឹងមានរឿងឆ្កួតៗបែបនេះកើតឡើងចំពោះហ្វូតខ្ញុំនឹងមិនឲ្យគេមកនោះទេ » យំបណ្ដើរស្រែកបណ្ដើរ ដៃចាប់ត្រកងហ្វូតជាប់ទឹកភ្នែករបស់អ្នកនាងក៏ស្រក់មកឥតឈប់

« ឆាប់លែងគេទៅ ហើយប្រគល់អាម្សៀតនេះឲ្យមកយើងវិញមក » លោកហ្លួងមិនខ្វល់ឬមានចិត្តអាណិតអាសូរហ្វូតអ្វីបន្តិចសោះឡើយ ពាក្យសម្ដីដែលមិនពិរោះវាចារដាក់ហ្វូតក៏តែងតែបានលឺចេញពីមាត់លោកហ្លួង

« ក្រែងលោកហ្លួងជាអ្នកនិយាយខ្លួនឯងតើមែនទេ ថាក្រៅពីលោកនឹងគ្មានអ្នកណាអាចធ្វើបាបឬប៉ះពាល់ហ្វូតបានឡើយ ចុះហេតុអីពេលនេះលោកហ្លួងបណ្ដោយឲ្យមីឆ្កែញីមួយនេះធ្វើបាបហ្វូតឥតប្រណីបែបនេះ ឬក៏ភ្លេចពាក្យសម្ដីរបស់ខ្លួនបាត់ទៅហើយ »  អ្នកនាងកាន់យ៉ាងាកមុខទៅអ្នកបម្រើរបស់ខ្លួនបន្តិចដើម្បីបញ្ជាក់ឲ្យមកជួយទ្រហ្វូតជំនួសអ្នកនាង ហើយអ្នកនាងក៏បានងើបឈរទ្បើងទៅនិយាយទល់មុខលោកហ្លួងហើយក៏កន្ទ្រាក់ដៃរបស់អ្នកនាងកេសមួយទំហឹងឲ្យចេញមកពីក្រោយខ្នងលោកហ្លួង មុននឹងយកធុងទឹកដែលអ្នកនាងកេសបានជះដាក់ហ្វូតអម្បាញ់មិញនេះយកមកគប់ទៅលើនាងស្ទើរតែបែកក្បាលទៅហើយ

« កាន់យ៉ាឯងឥឡូវនេះដូចជាងប់នឹងអាកញ្ជះនេះខ្លាំងដល់កហើយណាស់ តើអាម្សៀតនេះវាទៅនិយាយល្បួងលួងលោមឯងយ៉ាងម៉េចខ្លះហាស់បានជាប្រឹងការពារវាខ្លាំងដល់ថ្នាក់នេះនោះ » លោកហ្លួងជេមបានចាប់ដៃអ្នកនាងកាន់យ៉ាជាប់ច្របាច់ស្ទើរតែដាច់ដៃរបស់នាងទៅហើយ

« ខ្ញុំមិនគិតទេថាខ្ញុំបានលឺសម្ដីដ៏សែនថោកទាបបែបនេះចេញពីមាត់របស់លោកហ្លួងផ្ទាល់  លោកហ្លួងនិយាយនឹងធ្វើទង្វើរបែបនេះមានខ្មាស់ខ្លួនឯងដែរទេ?? ខ្ញុំប្រាប់ត្រង់ទៅចុះអ្នកទាំងពីរពិតជាសមគ្នាខ្លាំងណាស់ ចរឹកមិនសូវថ្លៃដូចគ្នា » កាន់យ៉ាបានក្រឡាស់ដៃលោកហ្លួងចេញ ស្ដុះទឹកមាត់ដាក់ជើង អ្នកនាងកេសហើយក៏ ដើរថយក្រោយទៅចាប់ក្រៀហ្វូតចូលក្នុងបន្ទប់របស់អ្នកនាងបាត់ទៅ

« អ្ហើយ!! បានហើយ យើងត្រឡប់ទៅវិញ បើអាម្សៀតនេោះវាសន្លប់បាត់ទៅហើយ ចាំវាដឹងខ្លួនមកចាំវៃវាបន្តទៀតក៏មិនទាន់ហួសពេលដែរ » លោកហ្លួងបាន់ទាន់ខ្យល់មួយទំហឹងហើយក៏នាំអ្នកបម្រើនឹងអ្នកនាងកេសទៅផ្ទះធំវិញអស់ ហើយនៅតែមានចិត្តចង់ដាក់ទោសហ្វូតបន្តទៀត ដោយមិនបានភ្ញាក់រឮកពីទង្វើររបស់ខ្លួនឡើយ

_________________

    ចប់EP6 - វណ្ណៈស្នេហ៍
    


You are reading the story above: TeenFic.Net