ចង្វាក់បេះដូងរបស់អ្នកទាំងពីរបានលោតដំណាលគ្នាលឺសូរតែដុកដាក់ៗ ដោយហេតុខ្លួនប្រាណរបស់អ្នកទាំងពីរនៅជិតគ្នាពេករហូតដល់អាចស្ដាប់លឺខ្យល់ដង្ហើមចេញចូលរបស់គ្នាបាន
« តែ......លោកម្ចាស់.......ខ្ញុំ......» ហ្វូតក៏បានបិទភ្នែកទទួលយកក្ដីស្នេហ៌ពីហ្លួងទៅហើយ ភ្លាមៗគេក៏បានភ្ញាក់ខ្លួនមកវិញស្រវ៉ាចាប់ទាញលោកហ្លួងចេញ
« តែ....តែអ្វីទៅ??? ឯងនិយាយមក .... ឬមួយក៏ឯងស្អប់ខ្ពើមយើង ?? » ដោយឃើញថាហ្វូតចាប់ខ្លួនចេញហើយប្រកែកបែបនេះលោកហ្លួងក៏ពិបាកក្នុងចិត្តដូចគ្នា
« អត់ទេ មិនមែនបែបនេះទេលោកម្ចាស់ » ហ្វូតបានប្រកែកជាមួយលោកហ្លួងភ្លាមៗព្រោះគេពិតជាមិនបានស្អប់ខ្ពើមអ្វីលោកម្ចាស់ហ្លួងបន្តិចសោះឡើយ
« បើឯងមិនស្អប់ខ្ពើមយើងទេហេតុអ្វីក៏ឯងបដិសេធយើង ?? » លោកហ្លួងនិយាយជាមួយហ្វូតទាំងដែលហ្វូតមិនបានបែមុខមករកខ្លួនសោះឡើយ
« គឺខ្ញុំមិនអាចធ្វើបែបនេះជាមួយលោកម្ចាស់បានពិតមែន លោកម្ចាស់ក៏ដឹង ថាខ្ញុំត្រឹមតែជាអ្នកបម្រើតូចតាចម្នាក់តែប៉ុណ្ណោះ ខ្ញុំមិនអាចថ្លើមធំមកស្នេហាជាមួយលោកម្ចាស់បាននោះទេ សូមលោកម្ចាស់ប្រណីដល់រូបខ្ញុំផង » ហ្វូតបានបែមុខមករកលោកហ្លួងហើយក៏ក្រាបសំពះលោកហ្លួង ដោយទឹកមុខក្រៀមក្រំ ។ លោកហ្លួងទោះបីហ្វូតនិយាយបែបនេះយ៉ាងណាក្ដីក៏ដោយ លោកក៏មិនអាចហាមចិត្តរបស់ខ្លួនទៅលើរាងកាយដសែនតូចស្រឡូនមួយនេះបានដែរ
« ឯងមិនគិតទេហ៌?? បើឯងក្លាយជារបស់យើងហើយ ជីវិតរបស់ឯងប្រាដកជាប្រសើរជាងនេះណា » លោកហ្លួងព្យាយាមនិយាយលោងលោមហ្វូតឲ្យទន់ចិត្ត ។ ទោះលោកហ្លួងមានចិត្តពុះកញ្ច្រោលជាមួយហ្វូតយ៉ាងណាក៏ដោយក៏ ក៏លោកហ្លួងមិនចាប់បង្ខំហ្វូតឡើយ
« គឺ......លោកម្ចាស់.......គឺ.......» ហ្វូតបានត្រឹមតែនិយាយរដឹបរដុប ។ លោកហ្លួងក៏ចេះតែអោនមុខមងរកហ្វូតម្ដងបន្តិចៗ រហូតដល់មាត់អ្នកទាំងពីបានស្អិតរមួតជាប់គ្នា ។ ហ្វូតពេលនេះគេក៏លែងប្រកែកទៀតដែរ គឺព្រមទៅតាមលោកម្ចាស់របស់ខ្លួនទាំងអស់
មិនយូរប៉ុន្មានសង្រ្គាមស្នេហ៍របស់អ្នកទាំងពីក៏បានកើតឡើងទាំងកណ្ដាលថ្ងៃយ៉ាងពុះកញ្រ្ចោលជាទៅបំផុត
- 5 ម៉ោងក្រោយមក
« ហ្វូត!! ហត់ទេ ?? » លោកហ្លួងជេមបានលូកដៃរបស់ខ្លួនទៅអោបក្រសោបចង្កោះរបស់ហ្វូតយ៉ាងណែន ហើយក៏អោនទៅជិតត្រចៀករបស់ហ្វូតខ្សឹបគេតិចៗ ទាំងដែលខ្លួនប្រាណរបស់អ្នកទាំងពីរនៅជាប់លើគ្រែនៅឡើយ
« ឆ្កួត.....លោកម្ចាស់សួរអីបែបនេះ » ហ្វូតលឺលោកហ្លួងសួរគេបែបនេះក៏ចាប់ផ្ដើមមុខក្រហមអៀនភ្លាមៗ
« យើងបារម្ភហ្វូតណា ហើយនៅឈឺទៀតទេ ??ចង់បន្តទៀតអត់ ?? » ហ្វូតគ្រាន់តែបានលឺលោកម្ចាស់សួរគេបែបនេះតទៀត គេក៏មិនអាចឆ្លើយអ្វីបានបានត្រឹមដេករមួលពេញភួយ ។ ចំណែកលោកហ្លួងក៏ចេះតែតាមសួរហ្វូតរហូតមិនហត់ឡើយ
« យ៉ាងម៉េច?? ឆ្លើយមក ?? ចង់បន្តទៀតអត់ ?? » លោកហ្លួងបានទាញភួយចេញហើយក៏ខ្សឹមដាក់ត្រចផករបស់ហ្វូតតិចៗធ្វើឲ្យខ្យល់ដែរចេញពីមាត់របស់លោកហ្លួងទៅប៉ះនឹងត្រចៀករបស់ហ្វូត ឲ្យគេព្រឺឆ្អឹងខ្នងបាត់ទៅហើយ ។ ចំពោះហ្វូតវិញក៏ចាប់ផ្ដើមងក់ក្បាលតិចៗបញ្ជាក់ឲ្យលោកហ្លួងមានន័យថាគេយល់ព្រមជាមួយសំណើររបស់លោកហ្លួងហើយ
លោកហ្លួងគ្រាន់តែទទួលបានការឆ្លើយតបពីហ្វូតភ្លាមក៏ចាប់ផ្ដើមញញឹមស្ញាញអោនទៅថើបអង្អែលពេញរាងកាយរបស់ហ្វូតអស់ទៅហើយ
« យើងធ្វើវាហើយណា ហាមយំម្ដងទៀតណា !! » លោកហ្លួងជេមបានសន្ទ្រប់ទៅលើហ្វូតហើយក៏ចាប់ផ្ដើមចាត់ការហ្វូតម្ដងទៀតនៅពេលនោះទៅ ។ បន្ទាប់ពីនោះលោកហ្លួងក៏បានបន្សល់ទុកស្លាកស្នាមរបស់ជាប់នឹងរាងកាយរបស់ហ្វូតច្រើនណាស់ដែរ ដើម្បីបញ្ជាក់បានថាហ្វូតជារបស់លោកហើយ
ធ្វើរឿងរ៉ាវគ្រប់សព្វបែបយ៉ាងរួចហើយអ្នកទាំងពីរក៏បានចេញមកខាងក្រៅដើម្បីទទួលទានអាហារដូចជាគ្មានរឿងអ្វីបានកើតឡើងសោះចឹង
- បន្ទប់របស់ហ្វូត
ហ្វូតនៅតែគិតអំពីរឿងរ៉ាវដែលខ្លួនបានប្រព្រឹត្តជាមួយលោកហ្លួងកាលពីថ្ងៃមិញនេះមិនឈប់សោះ ។ គេគិតរួចហើយក៏យកដៃទៅខ្ទប់មុខរបស់ខ្លួនប្រកាច់តែម្នាក់ឯងពេញបន្ទប់ទៅហើយ
« ហ្វូត !! ហ្វូត!! » ហ្វូតរបស់រវល់តែប្រកាច់ប្រកិនអផននឹងលោកហ្លួងសុខៗក៏បានលឺសម្លេងល្វើយៗបានស្រែកហៅឈ្មោះរបស់គេពីខាងក្រៅមក
« បាទ ..... អ្នកណានឹង ?? មានអ្វីឬអត់ ???»
« អ្នកនាងកាន់យ៉ាបានហៅឯងឲ្យទៅជួបអ្នកនាងនៅឯងកំពង់ទឹក » លុះហ្វូតបានបើកទ្វាបន្ទប់របស់គេមកភ្លាមក៏បានឃើញអ្នកបម្រើរម្នាក់បានមកប្រាប់គេអំពីការបញ្ជារបស់អ្នកនាងកាន់យ៉ា
« បានខ្ញុំនឹងដើរទៅ តាមក្រោយបងណាបាទ »
បន្ទាប់ពីហ្វូតបានដលរមកដល់កំពុងទឹកហើយអ្នកនាងកាន់យ៉ាក៏បានបញ្ជារឲ្យពួកអ្នកបម្រើរដែលនៅជិតៗនោះចេញពីកំពុងទឹកនោះទាំងអស់
« awww អ្នកនាងតូច ហេតុអ្វីក៏ពួកគេត្រូវចេញទៅ » ហ្វូតធ្វើភ្នែកលីងឡង គួរឲ្យកំប្លែង
« ឲ្យពួកគេទៅចុះនៅទីនេះមាមតេខ្ញុំនឹងហ្វូតទៅគឺបានហើយ » អ្នកនាងកាន់យ៉ាក៏ញញឹមដាក់ហ្វូតយ៉ាងស្រទន់
« បាទ...អ្នកនាង » ហ្វូតក៏ញញឹមទៅកាន់អ្នកនាងកាន់យ៉ាវិញ
« ហ្វូតឡើងមកអង្គុយនៅលើមក ហ្វូតគិតថាខ្ញុំគឺជាមិត្តរបស់ហ្វូតទៅចុះណា »
« តែវាមិនសមនោះទេអ្នកនាង »
« លើងមកលឿនៗ » ហ្វូតព្យាយាមបដិសេធអ្នកនាងកាន់យ៉ាក៏នៅតែព្យាយាមបង្ខំឲ្យហ្វូតឡើងមកអង្គុយនៅជិតខ្លួន ។ ដោយមិនដឹងប្រកែកបែបណាទៀតហ្វូតក៏ឡើងអង្គុយតាមសំណើររបស់អ្នកនាងកាន់យ៉ាទៅ
អង្គុយនិយាយគ្នាលេងសុខៗអ្នកនាងកាន់យ៉ាក៏មានអារម្មណ៍ថាមានអ្វីចូលភ្នែករបស់ខ្លួនក៏មិនដឹងទើបហ្វូតក៏បានអោនទៅផ្លំឲ្យទៅ
ផ្ទះធំ
« ហ្វូតគេនៅឯណា ?? » លោកម្ចាស់ជេមបន្ទាប់ពីបានបង្ហើយការងាររបស់ខ្លួនហលើយភ្លាមក៏ប្រញ៉ាប់សួររកហ្វូត ។ ហើយក៏បានដើរមកកំពង់ទឹកតាមអ្នកបម្រើបានប្រាប់ ។ លោកហ្លួងបានដើរមកដល់ក៏បានឃើញរូបភាពដែលហ្វូតបានផ្លំភ្នែកឲ្យអ្នកនាងកាន់យ៉ានោះ ហើយក៏យល់ច្រឡំភ្លាមៗ ថាពួកអ្នកទាំងពីបានធ្វើអ្វីលើសពីនេះ ។
____________________
ចប់ EP5 - វណ្ណៈស្នេហ៍
You are reading the story above: TeenFic.Net