មិនដឹងពីមូលហេតុដូចគ្នាហ្វ្រេងបានឈរសម្រក់ទឹកភ្នែកហើយក៏បានដើរទៅកាន់បឹងឈូក ព្រមគ្នាជាមួយហ្វូត ។
« ហ្វ្រេង !! ខ្ញុំចង់បានផ្កាឈូកមួយទងដែលនៅកណ្ដាលបឹងនោះ » ហ្វូតជំទើតបន្តិចហើយក៏ចង្អុលបង្ហាញប្រាប់ហ្វ្រេងដើម្បីឲ្យគេទៅបេះឲ្យខ្លួន
« ចង់បានមួយនឹងមែនទេ ?? នៅត្រង់នឹងហើយចាំបងបេះឲ្យណា ហូៗ..... » ហ្វ្រេងចាប់ផ្ដើមយំសារជាថ្មីម្ដងទៀត និយាយឆ្លើយតបទីនឹងហ្វូតស្ទើរតែមិនចង់កើត
« ហ្វ្រេង !! បងកុំយំបានទេ ហេតុអ្វីបានជាបងយំ បងដឹងអត់បងយំបែបនេះខ្ញុំមិនសប្បាយចិត្តទេ »
ហ្វូតច្បូញមាត់អោនមុខទៅជិតហ្វ្រេងហើយក៏ជូតទឹកភ្នែកឲ្យហ្វ្រេង
« បាន !! បង.....គឺបងមិនយំទៀតទេ » ហ្វ្រេងកបានយកដៃរបស់ខ្លួនទៅកាន់ដៃដែលហ្វូតយកមកជូតទឹកភ្នែកឲ្យខ្លួននោះជាប់ទើបចាប់ផ្ដើមលើកយកខ្នងដៃរបស់ខ្លួនជូតទឹកភ្នែកចេញបន្ទាប់ពីហ្វូត រួចក៏លោតចូលទៅក្នុងស្រះដើម្បីបេះផ្កាឈូកឲ្យហ្វូតឲ្យហ្វូតទៅ
« អ្នកប្រុសតូច !! អ្នកប្រុសតូច....... » សម្លេងរបស់មនុស្សស្រីវ័យជំទង់ម្នាក់ លេចចេញមកពីជ្រុងម្ខាងនៃស្រះបានដង្ហើយហៅហ្វ្រេងដែលជាម្ចាស់របស់ខ្លួន
« ស្លាប់ៗៗ អ្នកប្រុសតូច គ្រោះថ្នាក់ណាស់ឆាបើឡើងមកវិញមក បើអ្នកប្រុសតូចចង់បេះផ្កាឈូកហេតុអ្វីមិនឲ្យពួកអ្នកបម្រើរប្រុសៗចុះទៅបេះឲ្យទៅទានម្ចាស់ » អ្នក បម្រើស្រីនោះគ្រាន់តែបានឃើញវត្តមានរបស់ហ្វ្រេងនៅកណ្ដាលស្រះភ្លាមក៏ចាប់ផ្ដើមស្រែកភ័យ ស្លុនស្លោ
« ឆាប់ឡើងមកវិញមកទាន់ម្ចាស់ លោកប្រុសនិងអ្នកស្រី ឲ្យខ្ញុំមកតាមទាន់ម្ចាស់ »
« កុំបារម្ភពីខ្ញុំអី ខ្ញុំគ្រាន់តែចុះទៅបេះផ្កាឈូកឲ្យហ្វូតទេ ណាមួយខ្ញុំក៏ចេះហែលទឹកស្ទាត់ហើយដែរ »
ហ្វ្រេងងើបចេញពីទឹកទាំងដៃកាន់ផ្កាឈូកមួយទងនោះទាំងខ្លួនទទឹកជោគ
« ហាស់ !! អ្នកប្រុសតូចចុះក្នុងស្រះដើម្បីបេះផ្កាឈូកឲ្យហ្វូត ?? » អ្នកបម្រើស្រីម្នាក់នោះធ្វើមុខភ្ញាក់ផ្អើលតែបានត្រឹមតែនិយាយតិចៗក្នុងចិត្តរបស់ខ្លួន
« នេះហ្វូត !! ផ្កាដែលហ្វូតចង់បាន បងបានបេះវាមកឲ្យហ្វូតហើយ .... ឥឡូវបងទៅជួបប៉ានិងម៉ាក់បងសិនចាំបងមករងហ្វូតវិញណា » ហ្វ្រេងបានហុចផ្កាដែលខ្លួនបានបេះមកអម្បាញ់មិញនេះឲ្យហ្វូតដែលនៅអង្គុយរងចាំនៅមាត់ស្រះទាំងញញឹមពព្រាយនោះ អង្អែលក្បាលរបស់ហ្វូតតិចៗហើយក៏ដើរចេញទៅបាត់
« ............ » អ្នកបម្រើស្រីម្នាក់នោះកាលដែលបានឃើញហ្វ្រេងនិយាយជាមួយហ្វូតបែបនេះក៏មិននិយាយអ្វីច្រើនទៀតដែរបានត្រឹមតែសម្លឹងមើលទៅកាន់កន្លែងដែលហ្វូតអង្គុយធ្វើភ្នែកលីងឡង់ៗរួចក៏ដើរតាមពីក្រោយហ្វ្រេងទៅដែរទៅ
+មកដល់ផ្ទះរបស់ហ្វ្រេង
« ប៉ាម៉ាក់ ហៅហ្វ្រេងមក មានអ្វីចង់និយាយជាមួយហ្វ្រេងមែនទេ ?? »
« គឺ ... ប៉ានិង ម៉ាក់ គិតគ្នាថាចង់លុបស្រះមួយនោះចោល » ឪពុកម្ដាយរបស់ហ្វ្រេងបានកាន់ដៃគ្នាជាប់មើលមុខគ្នាទៅវិញទៅមកនិយាយដាច់ៗ ទៅកាន់ហ្វ្រេង
« អត់ទេ !! ហេតុអ្វីក៏ត្រូវលុបស្រះមួយនេះដែរ?? » ហ្វ្រេងក្រោកឈរមួយជំហរខ្លួនហើយក៏ជ្រួញចិញ្ចើមឡើង
« ហ្វ្រេងកូន......... »
« បើអ្នកទាំងពីរនៅតែមានគំនិតចង់លុបស្រះមួយនោះចោកទៀតនោះ ខ្ញុំនឹងមិនត្រឡប់មកទីនោះម្ដងទៀតនោះតែខ្ញុំនឹងនាំហ្វូតទៅនៅឯស្រយករបស់គេវិញហើយ » ហ្វ្រេងខឹងខ្លាំងណាស់បានស្រែកឲ្យឳពុកម្ដាយរបស់ខ្លួនខ្លាំងៗហើយក៏ដើរទាំងទន្ទ្រាំជលងខ្លាំងៗចុះពីលើផ្ទះទៅបាត់
ចំណេកឳពុកម្ដាយរបស់ហ្វ្រេងបានត្រឹមតែស្រែកហៅព្រោះរបស់ហ្វ្រេងពីក្រោយខ្នងតិចៗទាំងទឹកមុខព្រួយបារម្ភតែប៉ុណ្ណោះ
« ហ៉ឺម!! បងកូនរបស់យើងក្លាយទៅជាបែបនេះតាំងតែពីពេលណាមកទៅ ពីមួយថ្ងៃទៅមួយថ្ងៃគេកាន់យ៉ាប់ៗហើយ ?? »
« អូន.....ឲ្យពេលវេលាគេបន្តិចសិនទៅប្រហែលជាកូនរបស់យើងគេឈឺមិនតិចដូចគ្នា »
« អូនបារម្ភពីកូនយើងណាស់បង » ទឹកភ្នែករបស់អ្នកស្រីសាបេឡាហូមកជាបន្តបន្ទាប់ យំអោបប្ដីទាំងខូចចិត្ត
.......................................................
« ពេ ពីម !! ឯណាអ្នកនាងកាន់យ៉ា ?? » គីត និង ភីម ក៏បានដើរមកសួររកអ្នកនាងកាន់យ៉ាព្រោះតែបាត់ទៅយូរពេក
« គឺអ្នកនាងរដើរទៅខាងនោះ ក៏មិនដឹងថាទៅណាដូចគ្នាព្រោះអីពួកយើងសួរក៏អ្នកនាងមិនឆ្លើយតបនឹងពួកយើងវិញដែរ ក៏បានត្រឹមឈរមើលអ្នកនាងពីក្រោយនឹងឯង »
« ចឹងពួកឯងក៏នាំគ្នាទៅមើលថែអ្នកនាងកេសរបស់ពួកឯងទៅយើងទៅតាមរកអ្នកនាងរបស់យើង នៅទៅនោះនាងវ៉ាន់ក៏នៅចាំមើលថែអ្នកនាងរបស់ពួកឯងម្នាក់ដែរ » ភីមនិយាយរួចហើយក៏រត់តាមតាមទិសដែលពេនិងពីមបានចង្អុលទៅ
« ឃូសៗ..... ទឹក....ទឹក .... » អ្នកនាងកេសហើបមាត់និយាយតិចៗ ដង្ហើមស្ទើរតែមិនដល់គ្នាដង្ហើមហៅរកទឹកមិនដាច់ពីមាត់
« អ្នកនាងៗ..អ្នកនាងដឹងខ្លួនហើយ ...នេះទឹកអ្នកនាង តាមសម្រួលទៅណាអ្នកនាង »
« យើងកើតអីទៅ ?? » អ្នកនាងកេសងើបឡើងទាំងខ្ទប់ក្បាលរបស់ខ្លួនជាប់និយាយតិចៗទៅកាន់ពេនិងពីម
«....... » ពេនិងពីមមិនបានឆ្លើយក៏សម្កឹងមើលមុខគ្នាទៅវិញទៅមក
« យើងសួរថាយើងកើតអី !! ហេតុក៏ធ្វើមុខដូចជាឃើញខ្មោចចឹងហាស់ ?? » អ្នកនាងកេសមិនទាន់នឹងងើបអង្គុយបានស្រួលបួលផងក៏ចាប់ផ្ដើមស្រែកខ្លាំងៗរហូតឮសម្លេងដល់អ្នកខាងក្រៅ
« អួយ!! អួយឈឺក្បាលណាស់ »
« អ្នកនាង ៗ »
«លែងយើង » នៅពេលដែលពេនិងពីមបានទៅចាប់ទ្រអ្នកនាងកេសនោះអ្នកនាងកេសក៏ក្រវាសដៃពេញមួយទំហឹង
« សម្លេងឡូឡាអីនឹងលាន់ឮដល់ខាងក្រៅ » អ្នកនាងកាន់យ៉ាបើកទ្វាបន្ទប់របស់អ្នកនាងកេសហើយក៏ស្រែកសួរទៅវិញខ្លាំងៗ
« កុំមកចេះរឿងយើង !! នេះជាបន្ទប់របស់យើងចង់ធ្វើស្អីក៏ស្រេចតែយើង ឆាប់ចេញពីមុខយើងទៅ យើងទៅរកលោកហ្លួង » អ្នកនាងកេសមិនខ្វល់ពីសម្ដីរបស់អ្នកនាងកាន់យ៉ាឡើយក៏បានដើរបុកអ្នកនាងកាន់យ៉ាមួយទំហឹងធ្វើឲ្យអ្នកនាងកាន់យ៉ាស្ទើតែទប់ខ្លួនមិនចង់ជាប់មុននឹងដើរសម្ដៅទៅកាន់បន្ទប់របស់លោកហ្លួង
+តុកៗៗ.....តុកៗ
« ឃូសៗ...... អ្នកណានឹងឆាប់ចូលមក »សម្លេងខ្សោះៗចេញមកពីក្នុងបន្ទប់
« លោកហ្លួង !! ជូនខ្ញុំទៅទិញក្រណាត់ទៅ រួចក៏ប្រើហ្វូតឲ្យជួយបេះផ្កាឈូកយកមកដាក់ក្នុងបន្ទប់របស់ខ្ញុំផង » លោកហ្លួងនៅលើគ្រែនៅឡើយ អ្នកនាងកេសចូលមកក៏បានអោបដៃរបស់លោកហ្លួងហើយធ្វើចរិក មញ៉ិមញ៉ក់ ដាក់លោកហ្លួង
« លែង !! នាងនេះនៅមានមុខនិយាយ ឈ្មោះហ្វូតទៀតមែនទេ ?? » លោកហ្លួងបានយកដៃរបស់ខ្លួនម្ខាងទៀយច្រានអ្នកនាងកេសទៅនឹងរនាបផ្ទះ ហើយក៏ស្រែកសម្លុតយកៗ
« ហ្វូត ?? ហេតុអីទៅខ្ញុំនិយាយឈ្មោះគេមិនបាននោះ ?? » អ្នកនាងកេសធ្វើភ្នែកឡីងឡង់ដាក់លោកហ្លួងនិយាយទាំងឆ្ងល់ដូចជាខ្លួនមិនបានដឹងអ្វីទាល់តែសោះ
« ឆាប់ចេញទៅ ហឺ.....ហឺ....ឆាប់ចេញពីមុខរបស់យើងទៅ ក៏ព្រោះតែនាងម្នាក់គត់ ឥឡូវកុំមកធ្វើដូចជាខ្លួនមិនដឹងរឿងស្អីនោះ»
« លោកហ្លួង !! ខ្ញុំបានធ្វើស្អីគេទៅ?? រឿងស្អីនឹងយ៉ាងម៉េចបានជាមួយថ្ងៃនេះគ្រប់គ្នាធ្វើរិកប្លែកៗដាក់ខ្ញុំចឹង អ្ហើយ ........ » និយាយចប់អ្នកនាងកេសក៏បានបើកទ្វាចេញពីបន្ទប់របស់លោកហ្លួងទាំងកំហឹង ។
__________________________
ចប់EP19 - វណ្ណៈស្នេហ៍
You are reading the story above: TeenFic.Net