EP20 - ម្ដងទៀត

Background color
Font
Font size
Line height

        ពេលនោះអ្នកនាងកេសក្ដៅស្ទើរតែចង់ឆេះទៅហើយមកដល់បន្ទប់របស់ខ្លួនវិញក៏ចាប់រើអីវ៉ាន់ខ្ទិចខ្ទី ពេនិងពីមក៏បានរៀបចំឡើងវិញតាមសភាពដើម

  « នាងពេ នាងពីម យើងសួរឯងថាអាហ្វូតវាទៅណាវាទៅបានជាលោកហ្លួងនិយាយអីអំពីវាប្លែកៗជាមួយយើងចឹង ?? » អ្នកនាងកេសក្ដាប់ដៃជាប់និយាយទាំងញ័រមាត់

« អ្នកនាង........» ពេនិងពីមមើលមុខគ្នា

« វាស្អីឯងហាស់ ឆាប់និយាយមក »

« នេះកំប្រាប់ណាថាអ្នកនាងធ្លាក់ជណ្ដើររហូតដល់មានសភាពធម្មតាវិញហើយតែបាត់ការចងចាំនោះ ? » ពេនិងពីម រង្វិលទៅជិតអ្នកនាងកេស

« បាត់ការចងចាំស្អីឯងហាស់ យើងនឹងវាទើបតែជួបគ្នាម្សិលមិញនេះទេ ពេលលោកហ្លួងស្អីឲ្យយើងព្រោះចិទប្រកាន់វាថាបំពានលើយើងនោះ ..... ឬមួយក៏ព្រោះតែរឿងនេះអាហ្វូតវារត់ចេញពីផ្ទះ?? »

« អ្នកនាងនេះអ្នកនាងកាន់តែធ្ងន់ធ្ងរហើយណា រឿងនេះកាលពីពីរឆ្នាំមុនឯណោះអ្នកនាង មិនមែនម្សិលមិញទេ »

« អ្ហើយ .....ចង់លេងល្បែងអីជាមួយយើងហ្នឹង ?យើងវ៉ល់អស់ហើយ »

« គឺពេលនេះហ្វូតគេបានទៅរស់នៅប្រទេសបាំរាំងជាមួយប្រុសបារាំងហ្វ្រេងម្នាក់នោះបាត់ហើយ តាំងពីពីរមុនមកម្លេះ ហើយរឿងទាំងអស់នេះ.....រឿងទាំងអស់នេះគឺ.......»

« អ្ហឺយ!!វាស្អីឯងហាស់ នៅនិយាយអូសបន្លាយនៅនឹងហើយ រួច ឯងមិននិយាយឲ្យអស់មកហាស់ » អ្នកនាងកេសកាន់តែក្ដៅក្រហាយជាមួយអ្នកបម្រលរបស់ខ្លួនព្រោះតែពួកគេនិយាយជាមួយៗមិនព្រមបញ្ចប់ប្រយោគរបស់ខ្លួនឲ្យដឹងពីរឿងរ៉ាវពិតឆាប់ៗសោះ

« គឺនៅពីក្រោយរឿងរ៉ាវដែលហ្វូតបានរត់ទៅប្រទេសបាំរាំងជាមួយហ្វ្រេងនោះគឺអ្នកនាងជាអ្នកធ្វើ ព្រមទាំងអ្នកនាងបានចោទប្រកាន់ថារឿងទាំងអស់ដែលបានកើតឡើងចំពោះហ្វូតនោះលោកហ្លួងជាអ្នកបញ្ជារថែមទៀតផង តែរឿងនេះខ្ញុំមិនដែលប្រាប់អ្នកណាទេ» ពេនិងពីម អោនមុខចុះនិយាយបញ្ចប់ប្រយោគរបស់ខ្លួនទាំងមើលមុខអ្នកនាងកេសធ្មែ

« រឿងស្អីនឹង ?? ហើយហ្វ្រេងនឹងជាអ្នកណាគេ ប្រុសបាំរាំងស្អី យើងមិនដែលទាំងឮឈ្មោះរបស់គេផង » សំណួរបានលោតពេញខួរក្បាលរបស់អ្នកនាងកេសទៅហើយ ព្រោះរូបនាងពិតជាមិនបានដឹងរឿងអ្វីសោះពិតមែន

« ................ » ស្ងាត់

« បានហើយយើងឈឺក្បាលណាស់ពួកឯងឆាប់ចេញទៅ »

.................................................

« មកអង្គុយអីម្នាក់ឯងត្រង់នេះនឹងហាស់ហ្វ្រេងកូន ?? »អ្នកស្រីសាបេឡាបានចាប់ស្មារបស់ហ្វ្រេងហើយក៏ទម្លាក់ខ្លួនអង្គុយជិត

«........ » ហ្វ្រេងមិនតបជាមួយម្ដាយរបស់ខ្លួនឡើយមើលមុខរួចក៏ងាកទៅវិញទាំងស្រងូតស្រងាត់

« ហ្វ្រេងកូន...... កូននៅខឹងទៀតមែនទេ ឥឡូវស្រះមួយនោះម៉ាក់និងឳពុករបស់កូនក៏និយាយគ្នាស្រេចហលយថាមិនលុបវាទេ» ឃើញហ្វ្រេងនៅតែមិនសប្បាយចិត្តទើបអ្នកស្រីសាបេឡាប្រឹងនិយាយបន្ត

« ម៉ាក់ដឹងទេ ថាស្រះមួយនៅជា អនុស្សាវរីយ៍រវាងខ្ញុំហើយនឹងហ្វូតតែមួយគត់នៅទីនេះដែលមាមតម្លៃខ្លាំងបំផុត » ហ្វ្រេងក្រលែកមកមើលម្ដាយរបស់ខ្លួនបន្តិច

« .............. »ស្ងាត់

អ្នកស្រីសាបេឡាមិនបានតប

« ហ្វ្រេង!! បងនាំខ្ញុំដើរលេងបានទេ ??»

« ម៉ាក់ខ្ញុំទៅសិនហើយ នោះហ្វូតគេមករកខ្ញុំហើយ ជូនហ្វូតទៅលេងនៅក្បែៗនេះសិនចាំខ្ញុំមករកម៉ាក់វិញ » ភ្លាមៗទឹកមុខរបស់ហ្វ្រេងក៏បានប្ដូរមកជាញញឹមស្រស់ស្រាយភ្លាមៗបន្ទាប់ពីបានឮសម្លេងរបស់ហ្វូតបានស្រែកហៅគេពីក្រោយខ្នងមកហើយ

ចំណែកអ្នកស្រីសាបេឡាវិញបានត្រឹមតែសម្លឹងមើលហ្វ្រេងនិងហ្វូតដើរចេញទៅពីក្រោយខ្នងទាំងទឹកមុខព្រួយបារម្ភ

« អ្ហឺ..!!!! ហ្វ្រេងកូន » អ្នកស្រីសាបេឡាដកដង្ហើមធំហើយក៏ក្រវីក្បាលតិចៗ

3ថ្ងៃក្រោយមក

« ផាំង!!អត់ទេ !! យើងមិនឲ្យទៅ ...» លោកសត្យាដែលជាឳពុករបស់ហ្វ្រេងគោះតុហើយក៏ស្រែកខ្លាំងៗព្រោះតែហ្វ្រេងមានសំណើរចង់ទៅលេងស្រុកកំណើតរបស់ហ្វូត

« ប៉ា ...... » ហ្វ្រេងធ្វើទឹកមុខសុំអង្វរក

« ឆាប់ចូលក្នុងបន្ទប់វិញទៅយ៉ាងណាក៏យើងមិនឲ្យទៅដែរ »

« បង!! ឲ្យកូនទៅៗណា ទុកថានេះជាបំណងប្រាថ្នារបស់កូនយើងចុងក្រោយដើម្បីបំពេញក្ដីសុខរបស់គេផងទៅចុះណាបង » អ្នកស្រីសាបេឡាបានទៅចាប់ដៃរបស់លោកសត្យាហើយក៏ក្រលែកទៅមើលមុខរបស់ហ្វ្រេងទាំងជ្រួញចិញ្ចើមរួចក៏ចាប់ផ្ដើមអង្វរឲ្យប្ដីអនុញ្ញាតឲ្យហ្វ្រេងបានទៅស្រុកកំណើររបស់ហ្វូត

  « អូន.....អូនចេះតែបែបនេះហើយ ចុះបើកូនយើងកើតអ្វីនៅទៅនោះទៅតើអ្នកណាជាអ្នកទទួលខុសត្រូវទៅ អូនមិនមើលសភាពរបស់ហ្វូតទេហេសថាពួកអ្នកប្រទេសនោះវាឃោឃៅប៉ុន្នា »

« មិនអីទេប៉ា !! កូនអាចមើលថែខ្លួនឯងបានហើយមិនឲ្យអ្នកណាមកធ្វើបាបកូនបាននោះទេ ទុកចិត្តកូនចុះ » ហ្វ្រេងខិតទៅជិតឳពុករបស់ខ្លួនបន្តិចទើបចាប់ផ្ដើមនិយាយឡើងទាំងមានទំនុកចិត្ត

« ហ្វ្រេងកូន កូនឥឡូវកាន់តែធំហើយ ពេលនោះប៉ាមានតែបណ្ដោយឲ្យកូនទៅម្ដងទៀតហើយ » លោកសត្យានិយាយហើយក៏ងើបមកជិតហ្វ្រេងហើយក៏យកដៃដាក់លើស្មារបស់ហ្វ្រេង

« ហឺ....ហឺ ........ »

« ឯងកើតអីហាស់ នាងរ៉េន ?? » អ្នកស្រីសាបេឡាក៏បែជាមកចាប់អារម្មណ៍ជាមួយអ្នកបម្រើស្រីរបស់ខ្លួនភ្លាមៗបន្ទាប់ពីឃើញនាងយំហ៊ូមក

« គឺ...គឺៗ...អ្នកប្រុសតូចត្រូវទៅចោលខ្ញុំទៀតហើយមែនទេ ....ហិ...ហី » រ៉េនចាប់ផ្ដើមយំកាន់តែខ្លាំង

« បងរ៉េន!! ឈប់យំទៅខ្ញុំមិនមែនទៅចោលបងរហូតឯណា តែបន្តិចទៀតខ្ញុំក៏ត្រឡប់មករកបងនឹងគ្រប់គ្នាវិញហើយ »

« កូន.....ទៅថែរក្សាខ្លួនផងណាកូន មកនេះមកម៉ាក់សុំអោបឲ្យបានកក់ក្ដៅបន្តិចសិនមុននឹងកូនចេញទៅ » គ្រួសាររបស់ហ្វ្រេងក៏បានអោបគ្នាយ៉ាងណែនអ្នកគ្រប់គ្នាក៏យំនឹកស្រណោះមិនដាច់អាឡៃពីគ្នា

........................................

« លោកបង រៀបចំខ្លួនទៅណាហ្នឹង » អ្នកនាងកាន់យ៉ាបានកាន់ទឹកតែមួយប៉ាន់មកជូនលោកហ្លួងក៏ឃើញលោកហ្លួងរៀបចំខ្លួនយ៉ាងប្រញ៉ាប់ប្រញ៉ាល

« ព្រះអង្គទ្រប្រឈួនទើបបងទៅមើលពីព្រះអាការៈរបស់ព្រះអង្គណា »

« ព្រះអង្គ ?? »

____________________

   ចប់EP20 - វណ្ណៈស្នេហ៍


You are reading the story above: TeenFic.Net