ភាគ៧:ច្រណែន..

Background color
Font
Font size
Line height

បន្ទាប់ពីពួកគេញ៉ាំអាហាររួចពួកគេនាំគ្នាអង្គុយនិយាយលេងនៅក្នុងបន្ទប់ទទួលភ្ញៀវអ្នកស្រីផាកក៏នៅទីនោះដែលអតតែលោផាកទេដែលគាត់ទៅមើលហាងបាត់ហើយ។ ហុីសុឹងគេមិនបានត្រឡប់ទៅធ្វើការទេព្រោះរាងតូចយំតាមគេពេកទើបគេនៅផ្ទះវិញហើយណាមួយក៏គ្មានការងារអីសំខានត្រូវធ្វើផង។បើសុងហ៊ុនវិញគិតតែពីអង្គុយគ្រឺតក្នាញ់នឹងរាងតូចហើយក៏ឆ្ងល់ដែលរាល់ដងជេយ៉ុនមិនដែលតាមហុីសុឹងដល់ម្លឹងទេ តែមើលតាំងពីយប់នោះមករាងតូចតាមហុីសុឹងស្អិតខុសប្លែក បើសិនថាតាមដោយសារតែហុីសុឹងមើលថែរក៏មិនត្រូវព្រោះរាល់ដងសុងហ៊ុនទេដែលអ្នកមើលថែរជេយ៉ុនច្រើនជាហុីសុឹងមើលថែរជេយ៉ុននោះ តែមិនតាមគេបែរតាមបងខ្លួនវិញធ្វើអោយគេនៅមិនសុខសោះ

"បងហុី!!" ដោយទ្រាំទៀតមិនបានសុងហ៊ុនក្រោកឈរក្រូសស្រែកហៅហុីសុឹងមួយសម្លេងធំទាំងទេកមុខក្រញ៉ូមដូចម៉ែចែកទ្រព្យមិនស្មើរគ្នាចឹង ជេយ៉ុនវិញគ្រាន់តែលឺសុងហ៊ុនស្រែកចឹងហើយលួសប្រលឹងអស់ចូលទៅក្នុងរង្វង់ដៃហុីសុឹងអោបអោយបាត់ខ្លាច សុងហ៊ុនឃើញចឹងរឹតតែគ្រឺតរាងរូចលើសដើម

"ហើយវាអីឯង ស្រែកធ្វើមើលតែបងនៅឆ្ងាយចឹង! មើលឡើងជេយ៉ុនខ្លាចឯងហើយនៀគ" ហុីសុឹងសួរទៅកាន់ប្អួនខ្លួនវិញទាំងដៃអោបអង្អែលខ្នងរាងតូចអោយកាត់បន្ថយភាពភ័យខ្លាច

"ហើយឯងហៅបងធ្វើអី" ហុីសុឹងសួរទៅកាន់សុងហ៊ុន

"ខ្ញុំចងនាំជេយ៉ុនទៅពេទ្យ!!" សុងហ៊ុនតបទៅបង ធ្វើអោយអ្នកគហរប់គ្នាដែលលឺនៅទីនោះហើយជ្រួញចិញ្ចើមឆ្ងល់យករាងតូចទៅធ្វើអីបើគេមិនឈឺអីទៀតផង

"ហើយកូនចងនាំប្អូនទៅពេទ្យធ្វើអី"អ្នកស្រីក៏សួរទៅកាន់កូនប្រុសពៅខ្លួន

"ខ្ញុំចងអោយពេទ្យពិនិត្យមើលក្បាលគេ!!"

"ហាស៎!!" គ្រប់គ្នាគ្រាន់តែលឺហើយស្រែកហួសចិត្តស្មើរគ្នា

"ហើយមិចបានឯងចងពិនិត្យមើលក្បាលគេហាស៎!!" ហុីសុឹងសួរទាំងហួសចិត្តនឹងប្អូនខ្លួនជេយ៉ុនគេគ្មានដួលត្រូវក្បាលអីផងចងអោយពេទ្យពិនិត្យមើលក្បាលគេ

"ក៏ខ្ញុំចងដឹងថា ក្បាលគេមានប៉ះដង្កិចត្រង់ណាអត"

"ហ៊ើយ!! ក្បាលគេគ្មានប៉ះដង្កិចអីទេ"ហុីសុឹងតបទៅវិញ

"ខ្ញុំមិនជឿ!"

"មិចបានមិនជឿហាស៎! កូន" អ្នកស្រីសួរទៅទៀត

"ក៏ម៉ាក់មិនមើលទេហេ៎! កូនខំមើលថែរគេទាំងយប់ទាំងថ្ងៃមិនហ៊ានសម្រាកផងតែគេមិនតាមកូនបែរជាតាមបងហុីសុឹងវិញ បើចឹងអីកូនមិនសុខចិត្តទេ កូនខំមើលថែរគេជាងបងហុីសុឹងមើលថែរគេទៀត" សុងហ៊ុនដាក់ខ្លួនអង្គុយរួចនិយាយរៀបរាប់ទាំងមុខក្រញូវមាត់វិញពេពឡើងដូចគូថទាហើយ អ្នកគ្រប់គ្នាវិញគ្រាន់តែលឺចម្លើយកូនប្រុសពៅនៃត្រកូនផាកហើយមានការហួសចិត្តលើសចងសើចដើមនេះចូលលក្ខណ:ច្រណែននេងបងខ្លួនដែលរាងតូចតាមជាងហើយមើលទៅ

"ហាសហា!! នេះឯងច្រនណែនបងមែនទេហាស៎! សុងហ៊ុន"ទ្រាំមិនបានហុីសុឹងផ្ទុះសំណើរចេញមកហួសចិត្តនឹងប្អូនខ្លួនស្មានចងនាំរាងតូចទៅនឹងរឿងអីការពិតរឿងចឹងចោះ

"ហូយ! គេតាមតែចឹងតិចទៀតគេលេងតាមបងហើយឯងកុំពិនរកនឹកពេក"ហុីសុឹងក៏បន្ថែមទៀត

"បងមិនមែនខ្ញុំបងចេះនិយាយបានស្រួលហើយ បងមិនមើលរាល់លើកដែលគេយំតាមបងទេហេ៎ ឯខ្ញុំអ្នកមើលថែគេទាំងយប់ទាំងថ្ងៃរកពេលសម្រាកខ្លួនគ្មានគេមិនទាំងមើលមុខផងឃើញមុខខ្ញុំស្រែកយំធ្វើដូចខ្ញុំបីសាចចឹង"

"ហុឹស! មកពីឯងពិនញ៉ោះអោយគេយំពេកនិងបានគេមិនតាមនោះ"

"បងហុី!!" ពេលគេនិយាយត្រូវចំណុចសុងហ៊ុនស្រែកហៅនាយទាំងខឹងមុខងាប់មើលមិនបានភ្លាម

"អា៎...! បានហើយ កូនហុីយកជេយ៉ុនទៅអោយពេទ្យពិនិត្យទៅម៉ាក់ក៏ចងដឹងដែលថាគេកើតអី" អ្នកស្រីផាកក៏និយឆយកាត់កមអោយបងប្អូនពីនាក់នេះឈ្លោះគ្មានទាន់ហើយប្រាប់ទៅហុីសុឹងគាត់ក៏ចងដឹងថាមិនបានរាងតូចប្លែកៗចឹង  ហុីសុឹងដឹងហើយក៏ងក់ក្បាលតបនឹងគាត់ ហើយអោនមកមើលជេយ៉ុនដែលនៅក្នុងរង្វង់ដៃបើកភ្នែកភ្លឹសៗមើលមកកាន់នោះធ្វើអោយគេឃើញហើយចងតែចាប់ក្រញិក

"អូនអត់ចងទៅពេទ្យទេ អូនខ្លាច..ហ្ហឹកៗ"ឃើញហុីសុឹងអោនមកមើលខ្លួនចឹងជេយ៉ុននិយាយឡើងទាំងទឹកភ្នែកហូរចុះមកប្រកែកមិនចងទៅពេទ្យ

"មិនអីទេកុំខ្លាចបងនឹងបងហ៊ុនទៅជាមួយអូនតើ" ហុីសុឹងក៏និយាយអោបលួងលោមកុំអោយរាងតូចខ្លាកាចយំជាងមុន

"ចឹងតោះ" ថាហើយហុីសុឹងលើកបីរាងតូចតម្រងទៅឡានមុនសុងហ៊ុនធ្វើអោយគេឃើញហើយនិយាយពីថាគ្រឺតទាំងរាងតូចគ្រឺតទាំងបងខ្លួនឯង

"កុំអោយដល់វេនខ្ញុំអោយសោះបងឯង!"សុងហ៊ុនរអ៊ូរួចដើរចេញទៅតាមពួកគេទាំងពីទៅ

មន្ទីរពេទ្យ~~

មកដល់ពេទ្យហុីសុឹងនឹងសុងហ៊ុនកំពុងអង្គុយរងចាំដំណឹងពីគ្រូពេទ្យដែលនាំរាងតូចទៅពិនិត្យនោះ។ សុងហ៊ុនវិញដូចអន្ទះសារជាគេជាងឯងទៀតជើងនៅមិនចេះស្ងៀមសោះដើរទៅដើរមកធ្វើអ្នកដែលអង្គុយនោះវិលមុខមិនស្ទឺទេ

"សុងហ៊ុន! ឯងអង្គុយខ្លះមើលបងវិលមុខណាស់"អត់ទ្រាំមិនបានហុីសុឹងក៏ប្រាប់អោយសុងហ៊ុនអង្គុយចុះមើលដើរទៅដើរមកធ្វើដូចរាងតូចចូលទៅកើតកូនចឹងយ៉ាប់មែនសុងហ៊ុន


"អត់!!"មួយម៉ានយ៉ាងខ្លីចេញពីមាត់ប្រុសពៅធ្វើអោយអ្នកជាបងលឺហើយចងតែដាក់ទេក្បាលរឹងមែន

"ក្បាលរឹងជាងដែលថែបទៀតឯងនេះ"

សុងហ៊ុនមិនខ្វល់នៅតែដើរទៅដើរមក រហូតដល់គ្រូពេទ្យចេញមក

"លោកគ្រូពេទ្យ ជេយ៉ុនគេកើតអី"សុងហ៊ុនគ្រាន់តែគ្រូពេទ្យចេញមកភ្លាមស្ទះទៅសួរចងបាក់ក

"អ្នកជំងឺអត់មានកើតអីទេ គ្រាន់តែគេនៅខ្លាចរូបភាពដែលគេខ្លាចស្អប់ប៉ុណ្ណោះ ចឹងហើយទើបធ្វើអោយចរឹកគេដូចកូនក្មេងរៀងខ្លាច តាមតែអ្នកដែលបានមកជួយគេប៉ុណ្នោះ លោកទាំងពីខំធ្វើរឿងល្អៗដាកើគេទៅគេនិងត្រឡបើមកសភាពដើមវិញហើយ ហើយកុំធ្វើអោយគេខ្លាចអោយសោះ" លោកគ្រូរពេទ្យក៏ប្រាប់គ្រប់យ៉ាងទៅអ្នកទាំងពីរហើយក៏សុំដកខ្លួនទៅធ្វើការបន្ត ហើយកម្លោះទាំងពីក៏នាំគ្នាចូលទៅមើលរាងតូចដែលនៅគេងលើគ្រែក្នយងបន្ទប់នោះ

ចូលមកដល់សុងហ៊ុនប្រញ៉ាប់ចូលទៅជិតគ្រែចាប់ដៃរាងតូចមកកាន់ភ្លាមហើយនិយាយថា...

"ជេយ៉ុន!! មិចក៏អូនមិនតាមបងខ្លះហាស៎! បងខំមើលថែអូនទាំងយប់ទាំងថ្ងៃណា" សុងហ៊ុននិយាយទៅរាងតូចទាំងធ្វើចរឹកដូចកូនក្មែងធ្វើភ្នែកភ្លឹសអោយរាងតូចឃើញចិត្តតាមខ្លួនខ្លះ ជេយ៉ុនវិញមកតបអីទេគិតែពីមើលទៅនាយ

បើក្រលែកមើលហូិសុឹងដែលឈរមើលជិតនិងវិញគិតតែពូខ្ទប់មាត់សើចនឹងសុងហ៊ុនមិនដែលឃើញសោះគេមិនតាមបង្ខំអោយគេតាម

"តាមបងខ្លះមកណាអូន បងទាំងស្អាតទាំងសង្ហា ហើយថែមទាំងល្អទៀតតាមបងខ្លះមកណា បងសុំអង្វរពៅមាស"យីនេះដល់ថ្នាក់អង្វរម៉ងហីបងហ៊ុន ហូិសុឹងគ្រានើតែលឺសុងហ៊ុនលើកសរសើរខ្លួនឯងភ្លាមគេផ្ទុះសំណើចចេញមកម៉ង

"នេះខ្មោចជឿជាក់ចូលខ្លួនទៀតហើយមែនប្អូនប្រុស"ហុីសុឹងសួរទៅប្អូនទាំងសើច

"បងឯងកុំចេះ! ណាអូនណាតាមបងខ្លះមកចាំបងទិញខំអោយញ៉ាំហើយបងនឹងឈប់ញ៉ោះអូនហើយ" សុងហ៊ុនឆ្លើយទៅនឹងបងហើយងាគមកនិយាយជាមួយរាងតូចដែលដេកនោះវិញ

"បងហុីសុឹង!! ហ្ហឹកៗ" ជេយ៉ុនមិនតបបែបជាយំហៅហុីសុឹងវិញ  សុងហ៊ុនលឺហើយចងតែបោកក្បាលអោយបែកតើគេខំនិយាយចងបែបពពុះមាត់មិនតបនឹងគេបែបជាទៅយំហៅហុីសុឹងនោះវិញ ហុីសុឹងគាំងនិយាយលេងចេញម៉ងមានតែអាណិតប្អូនខ្លួនប៉ុណ្នោះ

អាណិតសុងហ៊ុនណាស់ជេយ៉ុនអត់និយាយជាមួយ

មិចដែលភាគនេះខមិនប្រាប់ផង
ខមិនជាអ្នកកំណត់ថាគួរសរសេរបន្តឬឈប់😊
និពន្ទដោយ:bixz


You are reading the story above: TeenFic.Net