ភាគ៥: ក្មេងអើយក្មេង!!!

Background color
Font
Font size
Line height

ភូមិគ្រឹះ~~

ហុីសុឹងចុះពីឡានមកដោយលើកបីរាងល្អិតដែលបានគេងលក់នៅក្នុងដៃដើរតម្រង់ទៅកាន់បន្ទប់គេងរបស់គេដោយអ្នកគ្រប់គ្នាឃើញចឹងរូតរះដើរទៅតាម

"បងហុី!! ជេយ៉ុនកើតអី" មកដល់ក្នុងបន្ទប់ភ្លាមសុងហ៊ុនស្ទះទៅសួរបងប្រុសភ្លេត

"យ៉ុននីប្រហែលជាគ្រុនហើយ បងទៅដល់ឃើញគេអង្គុយយំម្នាក់ឯងទាំងខ្លួនសើមជោក" ហុីសុឹងដាក់រាងតូចអោយគេគេងស្រួលបួលហើយងាគមកបនឹងប្អូនប្រុសវិញ

"ជេយ៉ុនមីងអើយ!! អោយមីងសុំទោសណាស់ដែលមើលថែរកូនមិនបានល្អ មិនដឹងថាកូននៅក្រៅម្នាក់ឯងខ្លាចប៉ុណ្នាទេ" អ្នកស្រីផាគលឺហើយចូលទៅអង្គុយក្បាលគ្រែអង្អែលក្បាយរាងតូចថ្នមៗក្នុងចិត្តអាណិតរាងតូចស្ទើខ្លោចចិត្តគាត់ដឹងថាពេលមេឃភ្លៀងចេស៎ដឹងតែជេយ៉ុនភ័យខ្លាចហើយ

"ម៉ាក់យប់ជ្រៅហើយអ្នកម៉ាក់ទៅសម្រាកចុះចាំកូននឹងបងហុីមើលថែរគេអោយ" សុងហ៊ុនឃើញថាមេឃរាងយប់ជ្រៅដែលហើយក៏ប្រាប់អោយអ្នកស្រីផាគទៅសម្រាក ស្នើសុំខ្លួននឹងហុីសុឹងជាអ្នកមើលថែររាងតូចឯង

"តែម៉ាក់ចងនៅមើលគេ"

"អ្នកម៉ាក់ កុំចឹងអីចុះបើអ្នកម៉ាក់ឈឺម្នាក់ទៀតអោយពួកកូនគិតយ៉ាងមិច ម៉ាក់ទៅសម្រាន្តចុះចាំកូនជាអ្នកមើលថែរគេ" ហុីសុឹង

"មែនហើយអូន ទុកអោយកូនៗយើងមើលថែរក្មួយជេយ៉ុនគ្រប់គ្រាន់ហើយ អូនកុំបារម្ភអី"លោកផាគចូលទៅនិយាយលួងលោមប្រពន្ធអោយស្តាប់តាមកូនៗ

"ក៏បាន!! តែពួកកូនត្រូវមើលថែលគេអោយល្អណា"អ្នកស្រីផាកដាក់បម្រាប់ទៅកាន់ពួកគេអោយមើលថែររាងតូចអោយបានល្អ

"បានអ្នកម៉ាក់!" លឺកូនៗឆ្លើយដំណើរគ្នាហើយគាត់នឹងលោកផាកក៏ចេញទៅបន្ទប់គេងគាត់វិញទៅ

បន្ទប់ពីលោកផាកនឹងអ្នកស្រីផាកចេញទៅបាត់សុងហ៊ុននឹងហុីសុឹងក៏ចាប់ផ្តើមយកទឹកមកជូតខ្លួនអោយរាងតូចផ្លាស់សម្លៀកបំពាក់អោយរាងតូច យកថ្នាំអោយរាងតូចលេបពិនិត្យកម្តៅរាងតូចជាប់ជានិច្ច ម្នាក់ៗមិនហ៊ានគេងទេ

ព្រឹកឡើង~~

ពន្លឺថ្ងៃបានរះចាំទៅតាមបង្អួចបង្ហាញអោយឃើញនៅក្នុងបន្ទប់រាងតូចដែលមានជេយ៉ុនគេងនៅលើគ្រែសុងហ៊ុនគេងផ្អែកក្បាលនឹងក្បាលគ្រែរាងតូចឯងហុីសុឹងគេងនៅលើសាឡុងមើលទៅម្នាក់ៗដូចជាងងុយណាស់ ព្រោះយប់មិញមើលថែររាងតូចពេញមួយយប់

"ហ្ហឹម!!" សម្លេងក្រហឹមបំពង់ករបន្លឺឡើងដោយនាយក្រាស់សុងហ៊ុនគេបើភ្នែកឡើងងាគទៅមើលរាងតូចដែលនៅគេនោះទាងញញឹម

"សឺត!! ឆាប់ជាណាក្មេងឆ្នាស់"សុងហ៊ុនអោនទៅថើបថ្ងាស់រាងតូចរួចយកប្រដាក់ពិនិត្យកម្តៅមកពិនិត្យអោយរាងតូចចងដឹងថាកម្តៅក្នុងខ្លួនមានចុះឬអត

បន្ទាប់ពីពិនិត្យរួចគេក៏រៀបចំខ្លួនចុះទៅក្រោម ដើរតម្រងទៅផ្ទះបាយដើម្បីចម្អិនបបរអោយជេយ៉ុន អ្នកបម្រើឃើញចឹងនាំគ្នាគាំភ្លឹកនឹងទង្វើរបស់នាយតាំងពីដើមមកគេមិនដែលចូលផ្ទះបាយធ្វើម្អូបសូម្បីតែម្តង

សុងហ៊ុនទោះខ្លួនមិនចេះធ្វើក៏នៅតែព្យាយាមមើលតាមយូធូបផងសួរម៉ែដោះផងទម្រាំតែចេះ

"ថ្ងៃនេះប្រហែលមានព្យុះហើយមើលទៅកូនហ៊ុនចូលផ្ទះបាយធ្វើម្ហូប"អ្នកស្រីផាកចុះមកឃើញសុងហ៊ុនកំពុងតែធ្វើក៏និយាយសូកសៀតអោយនាយក្រាស់ព្រោះគាត់មិនដែលឃើញទិត្ឋភាពបែបនេះនោះទេ

"អ្នកម៉ាក់ហ៎!!" សុងហ៊ុនពេលបានម្តាយសូកសៀតអោយចឹងគេអៀនខ្មាស់ហៅអ្នកស្រីផាកបង្អូសយ៉ាងវែង

"អា៎..!! បានហើយ ចុះកូនមិនទៅធ្វើការទេហេ៎ថ្ងៃនេះ"លោកផាកឃើញចឹងក៏សួរបង្វែរសាច់រឿង

"គឺកូននឹងបងហុីនៅមើលថែរយ៉ុននីសិនប៉ា ចឹងកូនយកបបរទោអោយកូនឆ្កែសិនហើយ" ថារួចឡបថាស់បបរទាំងញញឹមឡើងទៅលើបាត់ លោផាកនឹងអ្នកស្រីឃើញចឹងក៏ញញឹមមកភ្លាមៗ

"បងហុី! ជេយ៉ុនមិនទាន់ភ្ញាក់ទៀតហេ៎"ឡើងមកដល់ក្នុងបន្ទប់ឃើញហុីសុឹងកំពុងតែជូតខ្លួនអោយរាងតូចសុងហ៊ុនក៏ ដាក់ថាស់បបរលើតុរួចក៏សួរ

"នៅទេ! តែកម្តៅរាងចុះហើយ"ហុីសុឹងតប

"អឹម! បងដាស់គេមកញ៉ាំបបរនិងអាលអោយគេបានលេបថ្នាំ"

"យ៉ុននី!! អូនងើបឡើងញ៉ាំបបរ នឹងអាលបានលេបថ្នាំណា"ហុីសុឹងដាស់អង្រួនជេយ៉ុនតិចៗអោយគេភ្ញាក់

"យ៉ុននីក្រោកឡើងអូន" ដោយនៅតែមិនឃើញរាងតូចឆ្លើយហុីសុឹងក៏ដាស់ហៅម្តងទៀត

"ហ្ហឹម!! យ៉ុននីងងុយណាស់" ដោយការរំខាន់ដំណេកពេកជេយ៉ុនក្រហឹមដើមករ ហើយឆ្លើយទៅកាន់ហុីសុឹងទាំងភ្នែកនៅបិទ

"មិនបានទេណា យ៉ុននីត្រូវក្រោកមកញ៉ាំបបរញ៉ាំថ្នាំនឹងអាលបានឆាប់ជា ហើយចាំគេងវិញ" សុងហ៊ុនឃើញចឹងដើរទៅជិតនិយាយទៅកាន់រាងតូចទាំងសម្តីស្រទន់

"ក្រោកក៏បាន" រាងតូចតបរួចក្រោកអង្គុយទាំងមាននាយក្រាស់ទាំងពីរជួយទ្រអោយក្រោកអង្គុយតែភ្នែកនៅបិទដដែលដែលជាហេតុអោយនាយទាំងពីឃើញហើយសែនគ្រឺតខ្នាញ់ជាខ្លាំងចងតែចាំក្រញិកទេតែគិតថាឈឺទេឃុំអីដឹងតែចប់ម៉ងជេយ៉ុន

ចេះមកងើបអង្គុយទាំងភ្នែកនៅបិទចឹងទៅកើតជេយ៉ុន

"ហឹស...!! ក្មេងអើយក្មេង" សុងហ៊ុនឃើញចឹងសើចហួសចិត្តនឹងរាងតូចដែលក្រោកអង្គុយហើយនៅតែបិទភ្នែកដដែល

"ហាមាត់មកអូន"ហុីសុឹងក៏រៀងហួសចិត្តដែលតែខំទប់រួចអោយរាងតូចហាមាត់ឡើងគេបញ្ចុកបបរ នាយបន្តបញ្ចុករហូតតែអស់រួចអោយរាងតូចញ៉ាំថ្នាំហើយគេងទៅវិញដោយមានសុងហ៊ុននៅអង្គុយមើលឯកសារខ្លះៗដែលបានអោយថេសានយកមកអោយ ឯហុីសុឹងក៏គេចេញទៅបន្ទប់ធ្វើការពិនិត្យមើលការងារខ្លះៗ

__________________

"អួយ" សម្លេងស្រែកដោយការឈឺចាប់ព្រោះត្រូវបានឡានមួយគ្រឿងបើគាអោយដួលកង់ ហើយអ្នកដែលត្រូវដួលនោះគឺលីហាន

"នែក៎!! មានដល់ឡានជិះហើយនៅបើកភ្លើទៀតហេ៎" លីហានស្រែកជេទាំងខឹងម្ចាស់ឡានខ្លាំងៗ

"ឯងមានត្រូវត្រង់ណាអត"ថេសានចុះពីឡាន់មកដើរទៅមើលលីហានសួរទៅគេ

"ក្រលិតដៃពិននឹងហើយមិនត្រូវទេដឹង"លីហានឆ្លើយទៅវិញទាំងខឹង

"អឹម!! អោយយើងសុំទោសមកចាំយើងជូនឯងទៅពេទ្យ"

"មិនបាច់ ហើយលើកក្រោយជិះឡានបើភ្នែកផងកំុមកគាគេតាពាស់ចឹងទៀត មានដល់ឡាន់ជិះកុំអោយគេដៀលថាភ្លឺ" លីហានងើបឡើងមកបដិសេធរួចរេបដៀលថាសានគ្មានសំចៃមាត់

"នែក៎!! យើងសុំទោសហើយតើឯងមិនលឺទេហេ៎ អីក៏ម្លេះៗ" ថេសានពេលគេដៀលខ្លួនចឹងខឹងដែលអាគេសុំទោសហើយនៅមកនលើកលែងទោសអោយខ្លួនទៀត

"សុំទោសហើយខ្ញុំបាត់ឈឺទេ ហើយមកអោយខ្ញុំខាត់ពេលព្រោះតែលោកនឹងទៀត បើថាសុំទោសហើយចប់រឿងគេមិនបង្កើតប៉ូលិសមកទេលោកយល់" លីហាន

"ហើយយ៉ាងមិចឯងចងអោយប៉ូលិសចាប់យើងដាក់គុកមែន តាំងដែលយើងសុំទោសហើយនឹង" មែននឹងលីហានយាយចឹងអោយប៉ូលិសចាប់ខ្លួនគេដាក់គុកមែនតែគេបានសុំទោសដឹកកំហុសហើយតើហី

"វាមិនដល់ទេខ្ញុំគ្រាន់តែចងបាន.."លីហានយាយដល់ត្រឹមនឹងរួចបក់ដៃអោយថេសានមកជិតខ្លួនរួច..

"គឺបែបនៀក.."

"អឹក...អួយ..ឯង!! ងាប់កូនយើងហើយ"

មួយជង្គុងចំកូនថេសានចំៗអោយគេចុកអួលណែនរមួលខ្លួនពេញនឹងឯងលីហានឃើញចឹងក៏ទាញកង់មកវឹងរួចឈ្លាតស្តីទៅកាន់ថេសានទៀតថា

"នេះហើយជាអ្វីដែលខ្ញុំចងបាន ហាសហា...!"លីហានថាហើយជិះកង់ចេញទៅទាំងសើចសប្បាយពេញចិត្តពេញថ្លើមជាខ្លាំង

"អួយ..កុំអោយយើងជួបឯងម្តងទៀតអោយសោះក្មេងឆ្នាស់" ថារួចថេសានដើរទៅឡានទាំងលំបាករួចជិះចេញទៅក្រុមហ៊ុនបាត់ទៅ

មិចដែល babeភាគនេះ
voteអ្នកអានបញ្ជាក់ពីកាន់ស្រលាញ់គាំទ្រមកកាន់អ្នកសរសេរហើយក៏បញ្ជាក់ពីការមានភាគតឬអត😊
និពន្ធដោយ:bixz


You are reading the story above: TeenFic.Net