កាត់មកពេលព្រឹកឡើងនាយក្រាស់ទាំងពីរបានងើបដូចរាល់ដល់រួចក៏រៀបចំខ្លួនទៅក្រុមហ៊ុនរបស់គេបាត់ទៅ ឯរាងតូចយើងវិញងើបហើយក៏បានសុំអ្នកស្រីផាគទៅក្រៅជួបមិត្តខ្លួន
+ហាងកាហ្វេ
នៅហាងកាហ្វេមួយកន្លែងដែលមើលទៅប្រណិតនឹងនិយមមានអ្នកទៅផឹកច្រើនក៏បានអោយយើងឃើញនូវក្មេងតូចម្នាក់គេនោះគឺ គីម លីហានដែលជាម្ចាស់ហាងកាហ្វេមួយនេះ
"លីហាន!!"ជេយ៉ុនមកដល់បានស្រែកហៅលីហានផ្អើរអ្នកភ្ញៀវក្នុងហាង។គីម លីហាន ជាម្ចាស់ហាងកាហ្វេនេះ គេគឺជាមិត្តរបស់រាងតូចតាំងពីនៅរៀនម្លេស គេគឺជាក្មេងកំព្រាតាំងពីតូចរស់នៅជាមួយយាយតែពេលនេះលោកយាយរបស់គេបានចែកឋានបាត់ហើយ។ ឥឡូវគេនៅតែម្នាក់ឯងប៉ុណ្ណោះ រាងតូចលីហានមានអាយុ ប្អូនជេយ៉ុនតែ១ខែប៉ុណ្ណោះតែចរឹកគេចាស់ទុំជាជេយ៉ុនឆ្ងាយណាស់...
"ជេយ៉ុន!!" លីហានឃើញមិត្តខ្លួននៅមុខចេងក៏រត់ទៅអោបគេពិតជានឹងមិត្តម្នាក់នេះណាតាំងពីរៀនមកគេមានតែរាងតូចម្នាក់នេះឯងដែលជាមិត្តរបស់គេ។
"យើងនឹកឯងណាស់ ហើយឯងមកវិញយូនៅ តាំងពីទៅអូស្ត្រាលីមិនដែលខលមកលេងយើងសោះឯងនេះ"ចេញពីការអោបលីហានស្តីទាំងអន់ចិត្តមានមិត្តតែមួយតែពេលបានទៅនៅអូស្ត្រាលីមិនដែលឃើញខលមកលេងគេម្តងសោះ
"យើងសុំទោស មកពីយើងរវល់នឹងណាកុំខឹងយើងអី សឺត**" ឃើញមិត្តខឹងខ្លួនចឹងជេយ៉ុនចូលទៅនិយាយលួងហើយថែមទាំងថើបលីហានទៀត។ ជាធម្មតាស្រាប់ហើយសម្រាប់ពួកគេតែងតែថើបគ្នាបែបនេះតែអ្នកដែលបានឃើញគឺគិតមិនធម្មតានោះទេ។
" ផាច់* មកថើបអីឯងនេះមិនឃើញភ្ញៀវឃើញនៅពេញនឹងទេហេ៎ស" លីហានអត់មិនបានក៏វ៉ៃរាងតូចមួយដៃទៅខូចណាស់លួចថើបគេរហូត។ ពួកគេថើបគ្នាមែនតែមិនដែលលឺសពីមិត្តម្តងណាទេហើយរាងតូចជេយ៉ុនគឺចួលចិត្តណាស់អារឿងថើបលីហាននឹងពេលខ្លះថើបនៅមុខគ្រួសារគេទៀតនៅពេលរាងតូចលីហានទៅលេងគេម្តងៗ
"ធ្វើដូចជាលើកទីមួយចឹងហា៎ស"ជេយ៉ុនស្តីទៅវិញមែនធ្វើដូចលើកដំបូងចឹង ។ លីហានក៏បាននាំជេយ៉ុនទៅអង្គុយនិយាយសំណេសសំណាល់គ្នាតាមភាសារមិត្តបែកគ្នា
"អឺមែន!! ហើយឯងមកនេះប៉ុន្មានថ្ងៃទើបទៅវិញ"លីហានសួរ
"យើងមិនទៅវិញទេខ្ចិលទៅវិញណាស់ចងនៅទីនេះរហូត"ជេយ៉ុន
"ល្អហើយចឹងយើងបានទៅលេងឯងផង និយាយចឹងអ៊ំប្រុសអ៊ំស្រីមកឬអត ហើយគាត់សុខសប្បាយទេ"លីហានសួរសុខទុក្ខប៉ាម៉ាក់ជេយ៉ុនផងដែលព្រោះខានជួបគាត់យូមិនដឹងគាត់សុខយ៉ាងមិចហើយទេ
"ពួកគាត់សុខសប្បាយទេ តែពួកគាត់មិមបានមកជាមួយយើងទេព្រោះនៅទីនោះការងាររបស់ច្រើន" ពួកគេក៏បន្តនិយាយលេងជាមួយគ្នារហូតដល់ថ្ងៃត្រង់ទៅរាងតូចទៅផ្ទះវិញ
_____________________
ងាគមកមើលខាងហុីសុឹងនឹងសុងហ៊ុនវិញពេលនេះហុីសុឹងកំពុងនៅក្រុមហ៊ុនសុងហ៊ុនគេមកនិយាយរឿងជំនួយតិចតួច
ក្រាកក
"ចៅហ្វាយ ចៅហ្វាយ.."ថេសានដែលជាជំនិតរបស់នាយទាំងពីរបានបើកទ្វាមកស្រែកហៅពួកនាយទាំងតក់ក្រហល់ដកដង្ហើមសឹងតែមិនដល់គ្នា
"ហើយវាយ៉ាងមិចឯងហាស៎អាសាន ចូលមកលេងចេះគោះទ្វាហើយហេ៎"ឃើញកូមចៅខ្លួនចូលមកគ្នាសុជីវធម៍នាយក៏បានស្តីថាអោយ
"អោយ..អោយខ្ញុំសុំទោសចៅហ្វាយ សឺត..ហ៊ើយៗៗ"គេអោនគំនាប់នាយនិយាយទាំងហត់
"អឺ..ហើយវាមានរឿងអីដូចត្របេបត្រហបម្លេស"សុងហ៊ុនសួរទៅជំនិតខ្លួនមានរឿងអីបានជាគេរត់មកដង្ហក់បែបនេះ
"គឺឃ្លាំងអាវុទ្ធពួកយើងមានគេលួចដុតចៅហ្វាយ"ថេសាន
"ហាស៎.."ទាំងសុងហ៊ុនទាំងហុីសុឹងងើបស្រែកគ្រប់គ្នា
"ចង្រៃយ៎...ឯងដឹងថាអ្នណាជាអ្នលួចដុតទេ"ហុីសុឹងសួរទៅនាយ
"គឺប្រហែលកូនចៅលោក ហានជូបាទ" ហានជូនគឺជាគូប្រជែងរបស់ត្រកូលផាក លោកហានជូបគឺជាអាឌិតក្មួយចិញ្ចឹមរបស់លោកផាគដែលគាត់បានរើសមកចិញ្ចឹមបីបាច់មើលថែមអោយលុយរៀនសូត្រដូចកូនបង្កើតរហូតដល់យកគេទៅធ្វើការនៅក្រុមហ៊ុនជាមួយថែមទៀតតែគេបានក្បត់លោកផាគដោយបានលួចកេងប្រវ័ញប្រាក់ក្នុងក្រុមហ៊ុនរាប់លានដុលា្លហើយក៏ទៅបង្កើតក្រុមហ៊ុនថ្មីដើម្បីមកប្រជែងនឹងគាត់
"ហានជូ!! ចុះឯងចាប់កូនចៅវាបានអត"ស៊ុនហ៊ុនបានសួរទៅគេទៀត គេពិតជាខឹងណាស់នេះមិនមែនតែម្តងទេដែលលោក ហានជូ បានដុតបំផ្លាញគេនោះ ហុីសុឹងវិញខឹងសឹងតែបែកផ្សែងទៅហើយ នេះគេមិនចាប់ដាក់គុកសំណាងហើយតែនេះនៅតែមកបំផ្លាញគេទៀត
"ចាប់បានចៅហ្វាយ នៅឃ្លាំងចាស់"ថាហើយពួកគេក៏បាននាំគ្នាទៅទីនោះ
ភ្លាវអីអាចប្រាប់បាន
sppរឿងនេះផង babe អោយ🥺🙏
និពន្ធដោយ: bixz
You are reading the story above: TeenFic.Net