មុននិយាយអីថូវចាំថាជញ្ជាំងមានភ្នែកមានត្រចៀកណាលោកម្ចាស់
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៥៥
ការឈ្លោះទាស់ទែងគ្នារវាងមាល៍លីននិងស្វាមីក៏នៅបន្តឃ្លាំមើលជាប់ពីសំណាក់អ្នកដែលបានលឺចែដន្យមុននោះ ដេនឌ្រីក៍គេមិនបានបញ្ចេញតែក៏នៅឈរចំហៀងផ្ទះចាំស្ដាប់ការសន្ទនារវាងពួកគេ។
(អ'ហែម! នាយមកទីនេះមានការអី?)
ខណៈកំពុងតែលាក់កំបាំងចង់ស្ដាប់អ្វីដែលប្ដីប្រពន្ធគេនិយាយគ្នា សំឡេងមនុស្សម្នាក់ក៏បន្លឺឡើងពីមាត់ទ្វារផ្ទះខាងក្រោយ ដេនឌ្រីក៍ក៏ងាកភ្នែកមើលទើបឃើញថាគ្មាននរណាក្រៅពីស្រីឆ្នាស់ដែលធាក់រំលើងទ្វារគេកាលពីថ្ងៃមុននោះ អាចជាសំណាងល្អដែលដេនដាលីនាងនៅទ្វារខាងក្រោយហើយក៏ប្រទះឃើញដេនឌ្រីក៍ឈរអើតលើមនៅទីនោះទើបបានជានាងចេញមកហើយផ្ដល់ជាសំឡេងលឺៗដូចជាឲ្យដំណឹងទៅបងប្រុស។
"យើងក៏ដើរល្បាតតាមទម្លាប់នោះអី!" ដេនឌ្រីក៍ឆ្លើយតបបែបហីៗដាក់ដេនដាលី មុននិងងាកភ្នែកមើលទៅមាល៍លីននិងស្វាមី តែងាកទៅម្ដងនេះក៏បាត់មិនឃើញពួកគេនៅទីនោះទៀត ក្នុងចិត្តគេក៏ខឹងមិនស្ទើរព្រោះគេមិនទាន់បានដឹងសាច់ការស្អីផង ស្រីម្នាក់នេះក៏មករំខានគេបាត់។
"ដើរល្បាតគេក៏ដើររហូត មិនមែនដើរហើយឈប់ឆ្កឹងដូចជាលោកឯងហ្នឹងទេ!" ដេនដាលីនាងមិនបានខ្លាចរិទ្ធិអំណាចរបស់ប្រុសម្នាក់នេះអីបន្តិចទេ គេហីៗដាក់នាង នាងក៏ស្ដីឲ្យគេប'ប៉ោចវិញដូចគ្នា ដេនដាលីលើកដង្កៀបឡើងមកកៀបសក់ខ្លួនឯងឡើងខ្ពស់រួចស៊កស្បែកជើងចេញទៅមើលគេដល់របងតែម្ដង។
"មករកស្អី? ចង់ល្បាតដែររឺយ៉ាងមិច?"
"បើគិតប្រាក់ខែឲ្យក៏នឹងទៅល្បាតជាមួយ"
"នាងមុខលុយ!"
"នរណាដែលថាមិនស្រឡាញ់លុយ? សូម្បីតែលោកឯងនិងកូនចៅក៏រស់នៅនឹងលុយដែរមិនអញ្ចឹង?" ដេនដាលីកាន់តែនិយាយដេនឌ្រីក៍ក៏កាន់តែមួរម៉ៅក្ដៅក្រហាយថែមទៀត គេមិនដែលជួបប្រទះស្រីស្អី គ្មានភាពទន់ភ្លន់ មិនចេះចាញ់ហើយថែមទាំងសម្ដីធំហួសមាឌបែបនេះទៀត។
"យើងគ្មានស្អីនិយាយជាមួយនាងទេ!" ដេនឌ្រីក៍ក៏ជ្រើសជាអ្នកចាកចោលសន្ទនាមុនគេ នាយលើកកាំភ្លើងឡើងស្ពាយរួចដើរចេញទៅទុកឲ្យដេនដាលីនៅឈរច្រត់ចង្កេះស្ដីឲ្យគេពីក្រោយឡែតៗ។
"ខ្ញុំក៏គ្មានស្អីនិយាយជាមួយលោកឯងដែរ ហ៊ឹស" ដេនដាលីនាងក៏ស្អប់ មនុស្សប្រុសស្អីកំសាកមិនចេះប្រឈមមុខនឹងទទួលការពិត ក្រៅពីមានមាឌមាំ កាន់អាវុធតាមខ្លួន មានកូនចៅឆ្វេងស្ដាំ នាងគ្មានសង្កេតឃើញភាពខ្លាំងអ្វីផ្សេងរបស់គេទេ ស្រីតូចពេបមាត់ជ្រក់ជ្រេញដេនឌ្រីក៍រហូតទាល់តែគេចេញផុតទើបនាងចូលមកក្នុងផ្ទះវិញ។
"នេះសំណាងហើយដែលខ្ញុំចេញទៅទាន់ កុំអីក៏បែកការណ៍អស់ បងប្រុសហ្នឹងក៏អ៊ីចឹង និយាយម្ដងៗសំឡេងលឺដូចសុីម៊ាំងឡាន" ដេនដាលីចូលមកដល់ក្នុង ពីរនាក់ប្ដីប្រពន្ធដែលឈ្លោះទាស់ទែងគ្នាមុននោះក៏បង្ហាញខ្លួនល្មម គ្រាន់តែលឺសំឡេងដេនដាលីភ្លាម ជុងហ្គុកក៏ងាកឃើញថាដេនឌ្រីក៍កំពុងតែលបស្ដាប់ហើយប្រញាប់អូសដៃមាល៍លីនចូលមកក្នុងផ្ទះជាបន្ទាន់។
"យើងអរគុណឯងហើយនាងច្រម៉ក់"
You are reading the story above: TeenFic.Net