ភាគទី៥៤

Background color
Font
Font size
Line height

ចង់ឲ្យនាងទៅព្រោះបារម្ភពីអ្វី? បារម្ភពីនាងរឺក៏អ្វីផ្សេង?

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៥៤

"ការងារកំពុងតែដំណើរការទៅយ៉ាងល្អ? ហេតុអីក៏លោកម្ចាស់តក់ក្រហល់ចង់ឲ្យខ្ញុំត្រឡប់ទៅវិញបែបនេះ?"
"រឺមួយក៏..លោកម្ចាស់ខ្លាចថាស្រីម្នាក់នោះនឹងដឹងថាពួកយើងនៅជាមួយគ្នា?" ក្នុងស្ថានភាពបែបនេះ ការបណ្ដេញនាងឲ្យត្រឡប់ទៅវិញជាចំណុចមួយដែលធ្វើឲ្យមាល៍លីនមិនគិតពីអ្នកទីបីនោះមិនបាន។
"នាងចាំរឿងកាលពីយប់នោះបានត្រូវទេ? យប់ដែលណាន់សុីខលមកនោះ?" ជុងហ្គុកគេក៏មិនទុកមាត់ ជជីកសួរនាំប្រពន្ធទាំងក្នុងទ្រូងក៏ចុកអួលណែនមិនខុសពីមាល៍លីន ស្រីតូចនៅស្ងៀមមិនបាននិយាយអ្វីតែក៏បែរមុខចេញមិនសំឡឹងមើលស្វាមីទៀត។
"ខ្ញុំមិនជ្រៀតជ្រែងរឿងជីវិតឯកជនរបស់លោកម្ចាស់ទេ ខ្ញុំមិនហាមឃាត់ដែលលោកម្ចាស់មាននារីដែលខ្លួនឯងស្រឡាញ់ទុកជាកំណាន់ចិត្តនោះដែរ ក៏ប៉ុន្តែសម្រាប់រឿងនេះ.. ខ្ញុំសុំចិត្តលោកម្ចាស់ចុះ បើទោះជាខ្ញុំមិនមែនជាប្រពន្ធដែលនៅក្នុងចិត្តលោកម្ចាស់ តែក៏សុំឲ្យខ្ញុំមានឈ្មោះជាប្រពន្ធដែលមានប្រយោជន៍ក្នុងប្រវត្តិការងារលោកម្ចាស់បានទេ? ខ្ញុំមិនសុំអ្វីច្រើនជាងនេះទៀតទេ.." មាល៍លីនមិនងាកមើលមុខគេ ព្រោះនាងមិនចង់ឲ្យគេឃើញភាពទន់ខ្សោយដែលនាងកំពុងតែមាននាពេលនេះ ជុងហ្គុកឯណោះគេក៏ស្ងៀមស្ងាត់បន្តិច ដៃម្ខាងលើកបំណងចង់ចាប់កាន់ស្មានាង តែក៏មានមនុស្សម្នាក់ចូលមកអោបនាងមុនជាប់។
"មកពីសាលាហើយរឺកូនម៉ាក់?"
"ទៅសាលាតែមួយថ្ងៃ មានអារម្មណ៍ដូចនៅឆ្ងាយម៉ាក់រាប់ខែអ៊ីចឹង.. ដេននីសុំអោបម៉ាក់ឲ្យយូរណា៎" ការឈ្លោះទាស់ទែងសម្ដីគ្នារវាងពួកគេក៏មិនអាចបន្តបាន ព្រោះថាកូនជាទីស្រឡាញ់មកដល់ផ្ទះវិញហើយ ពួកគេមិនអាចធ្វើជាគម្រូមិនល្អដល់ដេននីឡើយ។
"បានហើយ! ដេននីទៅងូតទឹកសម្អាតខ្លួនណា៎ ចាំម៉ាក់ទៅចម្អិនអាហារឲ្យកូនញ៊ាំណា៎"
"ធ្វើអាហារណាដែលស្រួលៗបានហើយម៉ាក់ ដេនមិនចង់ឲ្យម៉ាក់ហត់ទេ ជុប៎" មុននិងទៅរៀបចំខ្លួនតាមម្ដាយប្រាប់ដេននីក៏ផ្ដាំនិងជំទើតជើងថើបថ្ពាល់ម្ដាយតិចៗ មាល៍លីនតាមសំឡឹងមើលការចាកចេញរបស់កូនរហូតទាល់តែកូនចូលទៅបន្ទប់របស់គេបាត់ ទើបនាងប្រែទឹកមុខជាថ្មី។
"លោកម្ចាស់ចង់ពិសារអីទេ ចាំខ្ញុំរៀបចំជាមួយគ្នានិងដេននីតែម្ដង"
"មាល៍..មាល៍លីនឈប់សិន" នាងមិននៅគិតរឺក៏ស្ដាប់អ្វីច្រើន នាងដើរទៅកាន់ផ្ទះបាយយ៉ាងលឿន ទោះបីជាដឹងលឺហើយថាលោកម្ចាស់ស្រែកហៅនាងប៉ុណ្ណា ជុងហ្គុកកាលបើនិយាយរឿងសាច់ការណ៍មិនបានសម្រេច គេក៏បែរជាតប់ប្រមល់ភ្លាមៗតែក៏មិនអាចបញ្ចេញសម្រែកអ្វីបាន ព្រោះគេមិនចង់សាងកំហុសផ្ទួនៗគ្នាច្រើនដងនោះទេ។

មាល៍លីនចំណាយពេលប្រមាណជាងមួយម៉ោងគិតទាំងការចម្អិន ការរៀបចំឲ្យដេននីបានញ៊ាំ ហើយក៏រង់ចាំរហូតដល់កូនញ៊ាំអាហារអស់និងអាលបានយកចានក្បានទៅសម្អាតទើបនាងអាចបានសម្រាក។

ជើងតូចស្រឡូនបោះជំហានចេញមកឈរនៅខាងក្រៅផ្ទះឈរស្រូបយកខ្យល់អាកាសត្រជាក់ដើម្បីលាងភាពតានតឹងដែលមានក្នុងចិត្តទាំងអម្បាល់ម៉ានឲ្យអស់ នាងទម្លាក់ខ្លួនអង្គុយលើកៅអីក្នុងរបងរួចងើបភ្នែកសំឡឹងមើលទៅព្រះចន្ទដែលកំពុងតែបញ្ចេញរស្មីយ៉ាងស្រស់ស្អាតជាទីបំផុត មាល៍លីនមើលទៅវាទាំងមុខសោះកក្រោះ នាងមិនគិតថានាងអាចនឹងសប្បាយដូចជាកាលពីមុនវិញនោះទេ ជីវិតនាងដើរមកដល់ដំណាក់កាលមួយដែលមានតែភាពតានតឹងនិងភាពសោយសោកប៉ុណ្ណោះ។
ងឹក!
ការអង្គុយស្ងប់ស្ងាត់របស់មាល៍លីនក៏ត្រូវបានរំខានដោយសំឡេងម៉ូតូមួយឈប់ពីមុខរបងឯណោះ នាងងាកបែរភ្នែកមើលក៏ឃើញថាគ្មាននរណាក្រៅពីស្វាមីដែលតែងតែបង្គាប់បញ្ជានាងមិនឈប់ឯណោះ ជុងហ្គុកដាក់ជន្ទល់ម៉ូតូរួចចុះមកទាំងដៃមានកាន់សឺមីមួយមកជាមួយក្នុងដៃផង។
ប្រោក!
សឺមីនោះត្រូវទម្លាក់លើតុពីមុខកៅអីរបស់មាល៍លីនទាំងគ្មានការឲ្យដំណឹងប្រាប់ជាមុនថារបស់នោះជារបស់ដែលគេចង់ឲ្យនាងឃើញ ស្រីតូចក៏ទាញវាយកមកមើលរួចងើបភ្នែកសំឡឹងទៅស្វាមីដូចជាភ្ញាក់ផ្អើលបន្តិច។
"យើងបានដាក់ឈ្មោះដេននីចូលក្នុងបញ្ជីគ្រួសារយើងហើយ ពេលនេះគេជាកូនរបស់យើងនិងនាងស្របច្បាប់ហើយ ដូច្នេះនាងមិនចាំបាច់ទៅភូមិគ្រឹះតែឯងឡើយ យកកូនដេនទៅជាមួយនាងផង" ជុងហ្គុកនិយាយប្រាវៗសង្ឃឹមថានឹងទទួលបានស្នាមញញឹមនិងភាពសាទរពីមាល៍លីនមកវិញ តែគេក៏គិតខុសព្រោះនាងក៏ក្រោកកាន់សឺមីនោះរួចហុចមកឲ្យនាយវិញ។
"លោកម្ចាស់ពិតជាធ្វើគ្រប់យ៉ាងដើម្បីឲ្យខ្ញុំចាកចេញត្រូវទេ? បើដេននីគេដឹងថាគេក្លាយជាកូនលោកម្ចាស់ស្របច្បាប់មិនមែនព្រោះតែក្ដីស្រឡាញ់តើគេនឹងឈឺចាប់ប៉ុណ្ណាទៅ? លោកម្ចាស់មិនមែនបារម្ភខ្លាចខ្ញុំនៅហើយបំផ្លាញការងារលោកម្ចាស់ទៀតទេមែនទេ? លោកម្ចាស់បារម្ភពីខ្លួនឯងជាងគេទៅវិញទេ"
(អត់ទេ! យើងមិនបានបារម្ភពីខ្លួនឯង តែយើងបារម្ភពីនាងបារម្ភខ្លាចថានាងអាចនឹងមានគ្រោះថ្នាក់ បារម្ភខ្លាចបើរឿងទាំងអស់បែកទៅយើងអាចនឹងបាត់បង់នាង ប៉ុណ្ណឹងនាងមិនយល់ទេមែនទេ?)
ជុងហ្គុកនិយាយខ្លាំងៗដល់ថ្នាក់មាល៍លីនភាំងមើលទៅគេ នាងរំជួលចិត្ត និងព្យាយាមគិតថានាងមិនបានយល់សប្ដិទេមែនទេ? គេពិតជានិយាយពាក្យទាំងនោះដោយចិត្តឯងមែនទេ?
ខណៈមាល៍លីនកំពុងតែរំជួលចិត្ត មនុស្សម្នាក់ដែលចៃដន្យឆ្លងកាត់នោះក៏មានចម្ងល់ក្នុងចិត្ត ត្បិតគេបានលឺអ្វីដែលគេមិនគួរលឺមុននេះ នាយទម្លាក់កាំភ្លើងដែលខ្លួនស្ពាយនោះចុះរួចងាកមើលប្ដីប្រពន្ធដែលគេទុកដូចជាប្អូននោះ។
(ពួកគេបារម្ភខ្លាចបែករឿងអី?)
-
អាដែងនែក៎! រាត្រីសួស្ដីណា៎ ហិហិ


You are reading the story above: TeenFic.Net

#jk #yxmin