ភាគទី២🌷ម៉ាក់រកកូនណាបានការ ការចុះ🌷

Background color
Font
Font size
Line height

         សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គងនូវ
     ពាក្យពេចន៍ដែលមិនសមរម្យណាមួយ🤍🙏

ឈានចូលមកដល់ថ្ងៃថ្មី ស៊ុននូងើបចុះមកចូលរួមការញុំាអាហារពេលព្រឹកជាមួយនិងក្រុមគ្រួសារបស់ខ្លួនដោយមានប៉ាម៉ាក់និងបងប្រុសរបស់គេ
ទឹបៗ-សម្រឹបជើងរបស់ស៊ុននូចុះម្ដងមួយកាំៗជាមួយដំណើរមួយៗដោយស្លៀកពាក់ជាមួយខោអាវធម្មតា!

" អារុណសួស្តី អ្នកប្រុស " អ្នកបម្រើគ្នាអោនក្បាលបន្ដិចដាក់ស៊ុននូហើយក៏ដើរចេញទៅធ្វើការរបស់ពួកគេបន្ដ

" តុអាហារ "
" អារុណសួស្តីលោកប៉ាអ្នកម៉ាក់! " ស៊ុននូចូលអង្គុយតុក្បែរបងប្រុសរបស់គេ
" ចុះបង...? " ជេយ៍សួរទៅប្អូនប្រុសដែលមិនឃើញអារុណសួស្តីគេសោះ
" បងមែនទេ..? ខ្ចិលណាស់ កូនឃ្លានហើយអ្នកម៉ាក់ " ស៊ុននូពេបមាត់ដាក់បងប្រុសហើយក៏ស្រដីទៅកាន់អ្នកម៉ាក់របស់គេដែលសម្លឹងមើលកូនឌឺដាក់គ្នាកាត់ព្រឹកតែម្ដង
" ប៉ាមើលគេចុះ..? " ជេយ៍ក៏ងាកទៅនិយាយជាមួយលោកគីមដែលអង្គុយនៅក្បាលតុដែលជាកន្លែងសម្រាប់មេគ្រួសារ

" ប៉ាមើលគេចុះ..? " ស៊ុននូនិយាយត្រាប់តាមបងប្រុសរបស់គេនិងធ្វើមុខធ្វើមាត់ដាក់ទៀតផង
" បងឈប់អោយឯងជិះឡានបងទៀតហើយ ជិះអីទៅសាលាកើតទៅទៅ " ជេយ៍
" ម៉ាក់...ហ្ហឹក...ហ្ហឹក... " ស៊ុននូពេលដែលបងប្រុសនិយាយថាឈប់អោយជិះឡានរបស់គេបែបនេះក៏ពេបមាត់យំហៅអ្នកម៉ាក់របស់គេដែលសើចកូនកូនរបស់គាត់
" បានហើយឈប់ប្រកែកគ្នាទៅ បងនិយាយលែងប៉ុណ្ណោះ " លោកស្រីគីមនិយាយឡើងដើម្បីអោយពួកគេស្ងាត់មាត់បើមិនចឹងទេប្រាកដជាកូនពៅស្រែកយំបែកផ្ទះជាមិនខាន

" កូននិយាយពិតមែនណាម៉ាក់..? " ជេយ៍
" ម៉ាក់ឃើញគាត់ទេ...ហ្ហឹក²..." ស៊ុននូស្រែកយំម្ដងទៀតពេលបងប្រុសនិយាយបញ្ជាក់
" អ្អា៎ៗ...បងនិយាយលែងកុំស្ដាប់សម្ដីរបស់បងអី...ឆាប់នាំគ្នាញុំាបាយទៅត្រជាក់អស់ហើយ " លោកគីមដែលស្ងាត់ជាយូរក៏លូកមាត់និយាយកាត់សំរែកកូនប្រុសពៅដែលស្រែកយំ។

ហើយអ្នកទាំងបួនក៏នាំគ្នាអង្គុយញុំាអាហារពេលព្រឹកជាមួយគ្នាតែខុសត្រង់បងប្រុសមួយគូរដែលអាយុខុសគ្នាសឹងតែ15ឆ្នាំនិយាយញ៉ោះគ្នាមិនបាត់ដោយសារតែអ្នកជាបងចូលចិត្ដញ៉ោះអោយប្អូនយំខ្លាំងណាស់

" កូនស៊ុន មិនរៀនទេមែនកូន..? " ក្រោយអ្នកជាប្ដីនិងកូនប្រុសច្បងទៅក្រុមហ៊ុនបាត់លោកស្រីគីមក៏សួរកូនប្រុសពៅដែលអង្គុយមើលទូរទស្សន៍មិនឃើញទៅរៀន

" កូនមានម៉ោងរៀនពេលថ្ងៃអ្នកម៉ាក់ " មាត់និយាយតែភ្នែកសម្លឹងទូរទស្សន៍មិនបែចេញទៅណាសោះ

" បើចឹងទៅប្ដូរសម្លៀកបំពាក់មកទៅក្រៅជាមួយម៉ាក់មួយភ្លែត " លោកស្រីគីមនិយាយចប់ស៊ុននូងាកខ្វាច់មករកគាត់និងសួរបញ្ជក់

" ទៅផ្សារទំនើបមែនទេអ្នកម៉ាក់..? ចឹងកូនសុំទិ... "
" អត់ទេ..? ម៉ាក់នាំកូនទៅមានការឆាប់ឡើងម៉ាក់ចាំ " លោកស្រីគីមនិយាយកាត់សម្ដីរបស់កូនប្រុស
" មិនទៅបានទេម៉ាក់..? " ស៊ុននូធ្វើភ្នែកភ្លឹសៗដាក់អ្នកជាម៉ាក់របស់គេ

" មិនបានទេ ម៉ាក់នាំកូនទៅជួបមនុស្សសំខាន់ម្នាក់គាត់ចង់ជួបកូន ឆាប់ឡើង " លោកស្រីគីម
" កូនដឹងហើយ " ស៊ុននូងើបចេញពីសាឡុងដើរអោនៗអូសជើងមួយៗដូចជាមិនចង់ទៅទាល់តែសោះ

" ឆាប់ឡើងក្មេងនេះ " លោកស្រីគីមឈរក្រវីក្បាលហួសចិត្តនិងកូនប្រុសពៅម្នាក់នេះដែលមិនចេះធំទៅណាអាយុក៏មិនតិច17ឆ្នាំទៅហើយនៅមានចរឹកក្មេង3ឆ្នាំទៅកើត

ពេលដែលស៊ុននូចុះមកវិញលោកស្រីគីមនិងស៊ុននូនាំគ្នាឡើងឡានបើកចេញពីផ្ទះនៅលើដងវិថីដ៏មមាញឹកទៅដោយរថយន្តតូចធំខ្វាត់ខ្វែងស៊ុននូសម្លឹងមើលទៅខាងក្រោយដែលមានទៅដោយដើមឈើនៅសងខាងផ្លូវពេលដែលចេញចេញឆ្ងាយផុតពីក្រុង

ងុឺត-សំឡេងឡានជាន់ហ្វ្រាំងឈប់នៅខាងមុខភូមិគ្រឹះដ៏ធំលាតសន្ធឹងនៅលើផ្ទៃដីរាប់រយហិចតាធ្វើអោយស៊ុននូឈរសម្លឹងមើលទៅកាន់ភូមិគ្រឹះនៅចំពោះមុខខ្លួនឡើងចំហរមាត់ទៅហើយក៏ព្រោះមិនដែលមានឃើញភូមិគ្រឹះធំបែបនេះពីមុនទោះបីផ្ទះរបស់ខ្លួនធំក៏មិនធំដល់ភូមិគ្រឹះនេះដែល

" សូមស្វាគមន៍លោកស្រីគីមនិងអ្នកប្រុស ម្ចាស់យាយរងចាំនៅខាងក្នុង " អ្នកបម្រើប៉ុន្មាននាក់ចេញមកទទួលគ្រួសារលោកស្រីគីម
" ចា៎, កូនស៊ុនគី តស់ទៅ...អេ៎ទៅណាហើយ..? " លោកស្រីគីមតបអ្នកបម្រើហើយក៏ងាកមករកកូនប្រុសដែលឈរនៅក្បែរខ្លួនបែជាមិនឃើញបាត់ស្រមោលទៅណាក៏មិនដឹង

" អ្នកប្រុសដើរទៅខាងក្រោយបាត់ហើយទាន! " អ្នកបម្រើនិយាយប្រាប់ទៅកាន់លោកស្រីគីម
" នាងនាំខ្ញុំទៅលោកម្ចាស់ម៉ាក់ទៅ " លោកស្រីគីមនិយាយអោយអ្នកបម្រើនាំគាត់ទៅរកម្ចាស់ភូមិគ្រឹះដែលបានអញ្ចើញគាត់អោយនាំចៅប្រសាររបស់គាត់មកតែពេលនេះទៅណាបាត់ហើយ

ទឹបៗ- ដំណើរញាប់ជើងតម្រង់ទៅរកសួនផ្កានៅខាងក្រោយភូមិគ្រឹះដែលបានជះក្លិនក្រអូបស្រាលហោះមកប៉ះច្រមុះរបស់គេ! ដំណើររបស់មនុស្សមាឌតូចទាំងមានស្នាមញញឹមជាប់មុខពេលបានឃើញសួនផ្កាដែលខ្លួនស្រឡាញ់យ៉ាងធំបែបនេះ

" ផ្កាលីៗ សឺតតត~~~ ក្រអូបណាស់ " ស៊ុននូសម្លឹងមើលផ្កានិងប៉ះស្រទាប់ផ្កាពីច្រកមួយទៅមួយដោយសាររតែសួនវាទំហំធំ ស៊ុននូរវល់ជាមួយនិងផ្កាមិនបានឃើញនរណាម្នាក់កំពុងតែសម្លឹងមកខ្លួនពីបន្ទប់មួយនៃភូនិគ្រឹះឡើយ

" អ្នកណាគេមកសួនរបស់យើង..? " រាងក្រាស់ទាញវាំងននបន្ដិចស្រដីឡើងតែឯងដោយសម្លឹងមើលទៅក្មេងប្រុសដែលកំពុងតែអង្គុយស្រង់ក្លិននៅក្នុងសួនផ្ការបស់គេ

" មិនដឹងដែលទាន! " អ្នកជាកូនចៅជំនិតក្បែរខ្លួនក៏ស្រដីឡើងទើបរាងក្រាស់ទម្លាក់វាំងនននិងបានចេញពីបន្ទប់ចុះទៅជាន់ខាងក្រោម

" អ្នកណាលួចមើលយើងមែនទេ..? " ស៊ុននូដាក់ភ្នែកទៅចាំវាំងននដែលធ្លាក់បិទទើបស្រដីឡើងនៅក្នុងចិត្តតិចៗតែឯង តែក៏មិនបានខ្វល់

" បន្ទប់ទទួលភ្ញៀវ "
សំឡេងនិយាយសើចតិចៗចេញពីបន្ទប់ទទួលភ្ញៀវដោយមានស្ដ្រីវ័យ70ផ្លាយនិងស្រ្ដីវ័យ40ជាងផ្លាយ។ តែក៏នាំគ្នាស្ងាត់បែទៅរករាងក្រាស់ដែលដើរចុះមកជាមួយកូនចៅ

" ម្ចាស់យាយ! " រាងក្រាស់អោនក្បាលបន្ដិចហើយក៏ចូលអង្គុយក្បែរម្ចាស់យាយរបស់នាយ
" ចៅមកល្អហើយ! ជំរាបសួរអនាគតម៉ាក់ក្មេករបស់ចៅទៅ "
" ម៉ាក់ក្មេកមែនទេលោកយាយ...? " រាងក្រាស់សួរបញ្ជាក់ទាំងមានចម្ងល់

" ពិតមែនហើយចៅ យាយភ្លេចប្រាប់ចៅអោយបានដឹងកាលពីប៉ាម៉ាក់របស់ឯងនៅរស់គេបានជាប់សម្ដីជាមួយនិងគ្រួសារលោកគីមថាបើមានកូននិងអោយពួកគេរៀបការជាមួយគ្នា ពេលនេះដល់វ័យដែលចៅត្រូវរៀបការហើយមុនពេលដែលចៅឡើងជាប្រធានាធិបតី " ម្ចាស់យាយនិយាយគ្រប់យ៉ាងដែលចាស់ៗបាននិយាយគ្នាកាលពីមុនប្រាប់ចៅអោយបានដឹង

" ស្រេចតែម្ចាស់យាយទៅចុះទេពេលនេះចៅមានការងារត្រូវទៅធ្វើចឹងចៅលាលោកយាយសិនហើយ លោកស្រីផងដែល " រាងក្រាស់និយាយហើយក៏អោនក្បាលបន្ដិចជាការលាចាស់ទុំទាំងពី

" ចា៎ " ចាស់ទាំងពីនិយាយព្រមគ្នាទើបរាងក្រាស់ដើរចេញទៅដោយមានកូនចៅបើកទ្វាររងចាំគេអោយឡើងឡាន។ឡានក៏បញ្ឆេះចេញទៅគាប់ជួនជាមួយនិងស៊ុននូដែលដើរត្រឡប់មកវិញតាមសម្លឹងមើលឡានដែលបើកចេញទៅតែមើលមិនដឹងថាជាអ្នកណាក៏ព្រោះតែកញ្ចក់ឡានបាំងដោយពណ៍ខ្មៅមិនអាចមើលធ្លុះទៅក្នុងបាន

" អ្នកម៉ាក់ ឡានអ្នកណានិង...? " ស៊ុននូចូលអង្គុយក្បែរអ្នកម៉ាក់របស់គេនិងចោលភ្នែកសម្លឹងមើលទៅខាងក្រៅ
" ទើបមកពីណាហ្ហាស..? " លោកស្រីគីមទះភ្លៅរបស់កូនប្រុសមួយដៃនិងស្រដីឡើងតិចៗទាំងក្រែងចិត្ដម្ចាស់ភូមិគ្រឹះ

" ម៉ាក់កូនឈឺ...មកវៃកូនធ្វើអី " ស៊ុននូពេបមាត់រកយំដាក់អ្នកម៉ាក់ដែលសុខៗមកវៃគេអត់មូលហេតុ
" ទើបមកពីណា ហើយនៅមានដៃមានជើងបេះផ្កាយកមកទៀត..? " លោកស្រីគីមនិយាយទើបស៊ុននូសម្លឹងមើលផ្កានិងដៃរបស់ខ្លួនដែលបានកាច់មកពីសួនច្បារ

" កូនបេះមកពីសួនខាងក្រោយ កូនឃើញថាវាស្អាតនិងក្រអូបពេក " ស៊ុននូញញឹមស្រស់តបនិងអ្នកម៉ាក់វិញ
" ជាចៅស៊ុននូមែនទេនិង..? " សម្ដីរបស់ស្ដ្រីចំណាស់ស្រដីឡើងធ្វើអោយស៊ុននូបែមុខទៅរកគាត់

" ចាស៎ម្ចាស់ម៉ាក់...ចូលទៅជំរាបសួរម្ចាស់យាយទៅកូន " លោកស្រីគីមហៅម្ចាស់យាយរបស់រាងក្រាស់តាំងពីដើមមកបែបនេះ និងរុញច្រានកូនប្រុសតិចៗអោយចូលទៅជំរាបសួរចាស់ទុំ។

ស៊ុននូដាក់ផ្កាចុះទៅលើសាឡុងនិងបន្ទន់ជង្គង់ខិតចូលទៅរកគាត់មួយៗហើយក៏អង្គុយបត់ជើងលើការ៉ូមុននិងលើកដៃសំពះគាត់យ៉ាងទន់ភ្លន់តាមដែលម៉ាក់របស់គេនិយាយប្រាប់និងក្នុងឡាន

" ជំរាបសួរម្ចាស់យាយ " ដៃស្រឡូនទាំងគូរលើកឡើងប្រណមហើយក៏មានដៃជ្រីវជ្រូញមួយមកទ្រដៃរបស់ស៊ុននូនិងដៃមួយទៀតមកផ្ងើយចង្ការបស់ស៊ុននូឡើងមក

" យាយសុំមើលបន្ដិចទៅមើល តើចៅប្រសាររបស់យាយស្រស់ស្អាតប៉ុណ្ណាទៅ " ស៊ុននូងើយមុខមើលមកកាន់ជាមួយកែវភ្នែកស្រទន់តាមធម្មជាតិរបស់ខ្លួន

" ហីយ៉ា! ចៅប្រសាររបស់យាយពិតជាស្រស់ស្អាតមែនទេ "

" អរគុណម្ចាស់យាយ " ស៊ុននូញញឹមហើយតបទៅគាត់វិញដោយមិនបានចាប់អារម្មណ៍ជាមួយនិងពាក្យថាចៅប្រសារឡើយ

" មកឡើងមកអង្គុយជិតយាយមក " ស៊ុននូក៏ឡើងអង្គុយក្បែរគាត់អឹមអៀនពេលដែលមនុស្សចាស់អង្គុយសម្លឹងមុខខ្លួនបែបនេះ

" ស៊ូជីហា៎ ឯងនេះមានកូនសុទ្ធតែស្អាតៗ តែម្ដងហើយ "
" អរគុណហើយម្ចាស់ម៉ាក់ " លោកស្រីគីមតបទៅវិញ
ក្រោយពីនោះមនុស្សចាស់ទាំងពីរួមទាំងស៊ុននូក៏បានញុំាអីជុំគ្នាប្រហែលជាថ្ងៃបន្ដិចទើបលោកស្រីសូមលាម្ចាស់យាយត្រឡប់ទៅវិញក៏ព្រោះតែកូនប្រុសមានម៉ោងត្រូវរៀន

រាងក្រាស់អង្គុយនៅក្នុងការិយាល័យដែលដាក់ឈ្មោះថានាយករដ្ឋមន្ត្រី ផាក ស៊ុងហ៊ុន។ អង្គុយពិនិត្យឯកសាររបាយការណ៍របស់ខ្លួនយ៉ាងស្ងៀមស្ងាត់ដោយនៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនមានត្រឹមតែកូនចៅជំនិតប៉ុន្មាន

" យ៉ាងមិចហើយការងារដែលយើងអោយឯងទៅសេុីបមកនោះ " សុខៗរាងក្រាស់ស្រដីឡើងទៅកាន់កូនចៅសួររកការងារដែលបានដាក់អោយគេរកប្រវត្តិរបស់អនាគតភរិយារបស់គេ

" រកឃើញហើយលោកប្រុស អ្នកប្រុសឈ្មោះថាគីមស៊ុននូ មានអាយុ17ឆ្នាំជាកូនប្រុសពៅនៅក្នុងគ្រួសារដែលមានសមាជិកបួននាក់ហើយលោកប៉ានិងបងប្រុសជា... "

" យើងអោយឯងសេុីបតែពីឈ្មោះនិងអាយុគេប៉ុណ្ណោះមិនបានអោយនិយាយរៀបរាប់ពីគ្រួសាររបស់គេទេ "

" សុំទោសលោកប្រុស "
" ធ្វើការរបស់ឯងបន្ដទៅ ហើយក៏ភ្លេចប្រមូលភស្តុតាងទង្វើថោកទាបរបស់គ្រួសារអង្គម្ចាស់គីម អ៊ីហ៊ុនផង "

" បាទ លោកប្រុស " អ្នកជាកូនចៅប្រញាប់ទៅធ្វើការរបស់គេបន្ដចំណែករាងក្រាស់ក៏បិទឯកសារដើរមកឈរនៅវេរ៉ងដាសម្លឹងមើលទឹកសមុទ្រដែលបក់ទៅបក់មកប៉ះជាមួយនិងជ្រាំងថ្មក្បែរមាត់សមុទ្រ

" នេះយើងត្រូវរៀបការជាមួយក្មេងមិនទាន់គ្រប់អាយុចឹងតើមែនទេ..? តើធ្វើស្អីបានខ្លះទៅ " រាងក្រាស់ស្រដីឡើងទាំងហួសចិត្តដែលត្រូវរៀបការជាមួយនិងក្មេងមិនទាន់ធំបែបនេះទៅវិញ

ពេលល្ងាចក៏បានមកដល់សិស្សានុសិស្សទាំងអស់នាំគ្នាត្រឡប់ទៅផ្ទះវិញបន្ដើរៗហើយអ្នកខ្លះក៏មានគ្រួសារមកយក អ្នកខ្លះក៏ត្រឡប់ទៅវិញដោយខ្លួនឯងរឺដើរជាមួយមិត្ត

" ជុងវ៉ុន យើងភ្លេចសៀវភៅនៅក្នុងថ្នាក់រៀន ឯងចាំយើងទីនេះហើយយើងទៅតែមួយភ្លែត" ស៊ុននូដើរបន្ដើគ្នាជាមួយមិត្ដសុខៗក៏ស្រាប់តែប្រញាប់ទៅថ្នាក់វិញព្រោះតែភ្លេចសៀវភៅ

" អោយយើងជួនទៅដែលទេ..? " ជុងវ៉ុន
" មិនបាច់ទេយើងរត់ទៅម្នាក់ឯងលឿនជាង ចាំទីនេះហើយ " ស៊ុននូនិយាយហើយប្រញាប់បែខ្លួនរត់ទៅយកសៀវភៅនៅឯថ្នាក់រៀនវិញយ៉ាងលឿនដោយមានមិត្តនៅឈរចាំនៅឃ្លោងទ្វារសាលារៀន

ក្រោយពេលដែលយកសៀវភៅបានហើយស៊ុននូក៏ដើរត្រឡប់មកវិញតែក៏ប្រញាប់បោះជំហានជើងរត់យ៉ាងលឿនមករកអ្នកជាមិត្តដែលកំពុងតែប្រទាញប្រទង់គ្នាជាមួយនិងមនុស្សប្រុសរាងខ្ពស់ម្នាក់ទៀតនៅឃ្លោងទ្វារ

" ជុងវ៉ុនអត់ចង់ទៅភូមិគ្រឹះទេលោកពូ..." ជុងវ៉ុព្យាយាមបេះដៃរបស់ខ្លួនចេញ

" ទៅវិញជាមួយពូម្ចាស់យាយចង់ជួបឯង..."
" ន៎ែ...តើលោកពូចង់ធ្វើអីមិត្តរបស់ខ្ញុំ..? មិនអីទេយើងការពារឯងជុងវ៉ុន " ស៊ុននូចូលទៅទាញដៃអ្នកជាមិត្តមកអោយឈរពីក្រោយខ្លួនវិញនិងនិយាយថាខ្លួនជាអ្នកការពារទាំងដែលមាឌតូចដូចឈើចាក់ធ្មេញសោះ

" មិនមែនជារឿងរបស់ឯងទេ... " រាងក្រាស់ឆ្លើយហើយក៏ឈោងដៃទៅរកជុងវ៉ុននៅក្រោយស៊ុននូតែក៏ត្រូវបានដៃតូចរបស់ស៊ុននូលើកមកទះដៃនិងក្រវាសដៃគេចេញ

" ផ្លាច់...ន៎ែ...ជាលោកពូទៀតហើយ..? យ៉ាងមិចចាប់ខ្ញុំមិនបានទើបចង់មកចាប់មិត្តខ្ញុំមែនទេ..? មុខមាត់ស្អាតបាតមិនសមណាប្រកបរបបចាប់ក្មេងលក់បែបនេះសោះ...ឆាប់ចេញទៅមុននិងខ្ញុំប្ដឹងប៉ូលីសអោយចាប់លោកពូដាក់គុកណា " ស៊ុននូនិយាយឡើងមួយខ្សែមិនអោយរាងក្រាស់អាចនិយាយអីបានទើបនាយព្រមដើរចាញ់និងស្រដីមកកាន់ជុងវ៉ុនមុនដើរចេញ

" ពូទៅហើយ " រាងក្រាស់និយាយហើយក៏ដើរទៅរកឡានដែលមានកូនចៅបើកទ្វារអោយហើយក៏បើកចេញទៅវិញបាត់

" ជុងវ៉ុនមានត្រូវត្រង់ណាដែលទេ..? " ស៊ុននូចាប់បង្វែរមិត្តសម្លឹងថាគេមានត្រូវអ្វីឬអត់

" យើងអត់បានកើតអីទេ ឯងយកសៀវភៅរួចហើយមែនទេ..? " ជុងវ៉ុន

" យើងយកបានហើយ ទៅផ្ទះជាមួយគ្នាដែលទេចាំយើងអោយបងប្រុសយើងជួនឯងទៅ " ស៊ុននូសួរទៅកាន់មិត្តពេលដែលបានឃើញឡានរបស់បងប្រុសបើកមកដល់

" អត់អីទេ...យើងអាចទៅវិញដោយខ្លួនឯង ឯងឆាប់ទៅៗបងប្រុសឯងគាត់ចាំហើយ " ជុងវ៉ុន

" ចឹងយើងទៅសិនហើយណា..? ប្រយ័ត្នខ្លួនផង " ស៊ុននូនិយាយហើយក៏លាមិត្តរបស់ខ្លួនទៅកាន់បងប្រុសដែលឈរផ្អែកខ្លួននិងឡានសម្លឹងមកកាន់ប្អូនប្រុស។ ចំណែកជុងវ៉ុនក៏បានដើរចេញទៅរកឡានមួយដែលបានឈប់ចតនៅម្ខាងសាលាដោយមានមនុស្សចំណាស់អង្គុយនៅក្នុងឡានដោយមានទឹកមុខម៉ៅជាខ្លាំង

" វាមករកឯងធ្វើអី..? " គ្រាន់តែជុងវ៉ុនចូលអង្គុយក្នុងឡានភ្លាមក៏មានសំឡេងមនុស្សស្រីចំណាស់ម្នាក់និយាយមកកាន់គេ

" គាត់អោយទៅលែងម្ចាស់យាយ..." ជុងវ៉ុន
" មិនបាច់ទៅលែងទេ... " គាត់និយាយហើយឡានរបស់ជុងវ៉ុនក៏បើកចេញទៅវិញការពិតទៅមនុស្សម្នាក់ដែលនិយាយជាមួយជុងវ៉ុនមុននេះជាម្ដាយរបស់គេតែជាម្ដាយចុងតែប៉ុណ្ណោះចំណែកជុងវ៉ុនក៏មិនទាន់បានដឹងដែលថានាងគ្រាន់តែជាម្ដាយចុងរបស់ខ្លួនធ្វើខ្លួនធំឡើងមកក៏ឃើញនាងទៅហើយចំណែកលោកប៉ាក៏បានស្លាប់ចោលហើយដែល

ស៊ុននូដើរមកក្បែរបងប្រុសធ្វើមុខដូចជាអស់កម្លាំងខ្លាំងណាស់ចឹងដាក់បងប្រុស តែអ្នកជាបងដឹងហើយថាក្មេងម្នាក់នេះចង់បានអីហើយ

" បងប្រុស... "
" បងដឹងហើយថាឯងចង់និយាយអី ឡើងឡានទៅបងជួនទៅញុំាអី " ជេយ៍និយាយចប់អ្នកជាប្អូនក៏លិចឡើងនៅស្នាមញញឹមហក់លោតសប្បាយចិត្ដដែលបានបងប្រុសយល់ចិត្តបែបនេះ

" ស្រឡាញ់បងប្រុសខ្លាំងណាស់... " ស៊ុននូនិយាយនិងរកចូលទៅអោបបងប្រុសតែក៏មានដៃវែងលើកមកទប់ថ្ងាស់គេមិនអោយចូលមករកខ្លួន
" អេ៎ៗ...បងដឹងហើយថាឯងនេះស្រឡាញ់បងតែពេលចង់ញុំាអីប៉ុណ្ណោះ "

" ហឹក...ហឹក... " បន្ទាប់ពីនោះក៏នាំគ្នាចេញទៅញុំាអីនៅឯហាងអាហារមួយកន្លែងដែលប្អូនប្រុសទារមក
ក្រោយពេលញុំាអីជាមួយគ្នាហើយក៏បានត្រឡប់ទៅផ្ទះវិញគ្រាន់តែមកឡានបើកចូលបរិវេណផ្ទះក៏មានឡាន2_3គ្រឿងបើកចេញទៅវិញ ស៊ុននូតាមសម្លឹងមើលឡានដែលបើកចេញទៅរហូតផុតភ្នែក

" បងប្រុសឡានអ្នកណាទៅ...? " ស៊ុននូ

" បងអត់ដឹងទេ..? " ជេយ៍ក៏តបនិងប្អូនវិញអោយនាយដឹងបានយ៉ាងមិចបើនៅក្រុមហ៊ុនតាំងពីព្រឹកដល់ល្ងាចហើយនៅញុំាអីជាមួយគ្នាសោះ។ ស៊ុននូ ចុះពីឡានរត់ទៅរកអ្នកម៉ាក់របស់ខ្លួន

" ម៉ាក់...ម៉ាក់...ឡានអ្នកណាមក..? ហើយម៉ាក់យកគ្រឿងពេជ្រចេញមកធ្វើអីច្រើនបែបនេះ..? " ស៊ុននូសួរទៅកាន់លោកស្រីគីម

" ឡានជំនួន " បីម៉ាត់យ៉ាងខ្លីពីមាត់របស់អ្នកជាម៉ាក់ដែលដាក់ខ្លួនអង្គុយនៅលើសាឡុង

" ឡានជំនួន..? ឡានជំនួនអ្នកណាម៉ាក់..? " ស៊ុននូសួរបញ្ជាក់ទៅកាន់លោកស្រីគីម

" ជារបស់កូននិងហើយ " លោកស្រីគីម

" ហេតុអីជារបស់កូន ម៉ាក់ចង់មានន័យថាយ៉ាងមិចម៉ាក់កូនអត់យល់ទេ..? " ពេលនេះគេមានតែសញ្ញាសួរពេញក្បាលហើយ

" គឺឡានជំនួនរបស់កូនក្រមុំដែលគ្រួសារខាងកូនកំលោះយកមកអោយជាថ្លៃបណ្ដាការអោយខាងកូនក្រមុំ " លោកស្រីគីមក៏និយាយប្រាប់កូនប្រុស

" កូនក្រមុំ..? អ្នកណាជាកូនក្រមុំម៉ាក់ ជាកូនមែនទេ...? " ស៊ុននូចង្អុលមកកាន់ខ្លួននិងសួរបញ្ជាក់កាន់តែច្បាស់

" ត្រូវហើយជាកូនរបស់ម៉ាក់និងហើយ " លោកស្រីគីម

" កូនមិនព្រមទេ~~~~ " ស៊ុននូស្រែកឡើងទៅកាន់លោកស្រីគីម
" ហេតុអីមិនព្រមកូនស៊ុន...? " លោកស្រីសួរពីហេតុផលដែលកូនប្រុសមិនព្រោះ

" កូនមិនទាន់ចង់រៀបការទេ...ហ្ហឹកៗ...ណាមួយកូននៅមិនទាន់គ្រប់អាយុទេអ្នកម៉ាក់...ហ្ហឹក...ហ្ហឹក... " ស៊ុននូនិយាយបន្ដើរយំបន្ដើទាំងទឹកភ្នែករហាម

" មិនព្រមក៏ត្រូវតែព្រមដែល ព្រោះម្ចាស់យាយគាត់ចង់អោយចៅរបស់គាត់រៀបការមុននិងឡើងធ្វើជា នាយករដ្ឋមន្ត្រីត្រៀមខ្លួនចូលរោងការនៅអាទិត្យក្រោយទៅ " លោកស្រីគីម

" លោកប៉ា...ហ្ហឹក...ហ្ហឹក...ជួយកូនផង កូនអត់ទាន់ចង់រៀបការទេ " ស៊ុននូក៏រត់ទៅរកអ្នកដែលជាឪពុកដែលចុះជណ្ដើរអោយជួនខ្លួន

" ប៉ា..ប៉ាជួយកូនអត់បានទេកូនពៅរបស់ប៉ា " លោកគីមដាក់ភ្នែកទៅចំប្រពន្ធដែលសម្លក់មកកាន់គាត់
" កូនឈប់ស្រឡាញ់អ្នកទាំងពីហើយ ហេតុអីក៏កូនជាអ្នករៀបការមុន..? ចុះបងជេយ៍នោះគាត់ជាបងគាត់ត្រូវរៀបការមុន មិនអោយគាត់មុនទៅ អ្នកម៉ាក់...? " ស៊ុននូ

" ហេតុអីជាបង...? " ជេយ៍
" ចុះហេងុអីជាខ្ញុំ...ហ្ហឹក...ហ្ហឹក... " ស៊ុននូ

" ស៊ុនកូនយល់ពីម៉ាក់បានទេកូន..?ម៉ាក់ក៏មិនចង់អោយកូនរៀបការដែល អ្នកដែលត្រូវផ្សារភ្ជាប់ដំបូងជាកូនជេយ៍ តែធ្វើយ៉ាងមិចបើបងឯងរៀបការមិនបាន " លោកស្រីគីមចូលទៅរកកូនប្រុសដែលកំពុងតែយំអោបលោកប៉ារបស់គេ

" ហេតុអីបានគាត់មិនអាចរៀបការបាន..? កូនសុំហេតុផល "ស៊ុននូងើយមករកអ្នកម៉ាក់របស់គេ
" អោយបងរៀបការជាមួយគេបានយ៉ាងមិច..? បើបងមានឈាមជាអាល់ហ្វារដូចគ្នា ឯងមានឈាមជាអូមេហ្កាបែបនេះទើបជាឯង " ជេយ៍និយាយជំនួសម៉ាក់របស់គេ

" ហ្ហឹក..ហ្ហឹក...អត់ទេកូនមិនរៀបការទេ...ហ្ហឹក..ហ្ហឹក...មិនរៀបការជាដាច់ខាត ម៉ាក់រកកូនណាបានការ ការចុះ កូនមិនព្រមទេ~~~ " ស៊ុននូស្រែកតបទៅកាន់គ្រួសារហើយក៏បែខ្លួនរត់ឡើងទៅបន្ទប់របស់ខ្លួនទាំងទឹកភ្នែកជោកថ្ពាល់ក្រពុំទាំងសងខាង

" ធ្វើយ៉ាងមិចទៅអូន..? បងមិនចង់បង្ខំកូនអោយរៀបការទេបើកូនមិនព្រមពួកយើងផ្ដាច់ពាក្យទៅ " លោកគីមស្រដីឡើង

" ទុកអោយអូននិយាយជាមួយកូន ចំណែករឿងរៀបការនៅតែកើតឡើង អូនគ្រាន់តែចង់អោយកូនមានខ្នងបង្អែកពេលដែលអស់ពីពួកយើងទៃងពីរទៅ " លោកស្រីគីមនិយាយហើយក៏ដើរឡើងទៅលើបាត់បន្សល់តែពីនាក់ឪពុកកូនពីនាក់ដែរឈរសម្លឹងមើលទៅលោកស្រីគីមដើរឡើងទៅលើ

" ម៉ាក់ចង់មានន័យយ៉ាងមិចប៉ា..? អស់ពីពួកយើងទាំងពី..? " ជេយ៍សួរទៅកាន់ប៉ារបស់នាយនៅប្រយោករបស់ម៉ាក់របស់គេនិយាយមុនបញ្ចប់ប្រយោកមុននេះ

" ប៉ាក៏មិនដឹងដែល " លោកគីមនិយាយហើយក៏ដើរចេញម្នាក់ទៀតបន្សល់តែជេយ៍ដែលកំពុងតែគិតពីសម្ដីរបស់ម៉ាក់គេ

To be continue...

05.12.2024

Author : SUNGSUN20


You are reading the story above: TeenFic.Net