ភាគទី៣ 🌷ក្មេងមិនទាន់ធំ🌷

Background color
Font
Font size
Line height

           សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គងនូវ
        ពាក្យពេចន៍ដែលមិនសមរម្យណាមួយ🤍🙏

មួយអាទិត្យកន្លងផុតទៅយ៉ាងលឿន! ព័ត៌មានផ្សព្វផ្សាយពីពិធីមង្គលការដ៏ធំនៅលើសារព័ត៌មានទំព័រមុខល្បីពេញប្រទេស ព្រោះថ្ងៃនេះជាថ្ងៃមង្គលការរបស់នាយករដ្ឋមន្ត្រីដឹកនាំប្រទេសកូរ៉េ វ័យក្មេងដែលមានភ្ញៀវចូលរួមអបអរមង្គលការរបស់គេយ៉ាងច្រើន ភ្ញៀវដែលបានចូលរួមសុទ្ធសឹងតែជាអ្នកមានអំណាចមកពីគ្រប់ទិសទីមកពីបណ្ដាលប្រទេសនាៗ និងមានប្រជាជនដែលបានទស្សនាការឡាយផ្ទាល់ពីពិធីមង្គលការមួយនេះរាប់រាយលាននាក់

ក្រលែកមកមើលកូនក្រមុំនៅក្នុងបន្ទប់តែងខ្លួនវិញកំពុងតែអង្គុយភ័យខ្លាចឡើងត្រជាក់ចុងដៃអស់ទៅហើយ នៅក្នុងសម្លៀកបំពាក់ឈុតសរមានស្បៃរគ្របមុខចំណែកដៃកំពុងតែកេសក្រចកឡើងដាច់រលាត់ចេញឈាមរឹមៗទៅហើយ

" ដល់ពេលហើយ ស៊ុននូ " សំឡេងរបស់អ្នកជាមិត្តដែលបានចូលមកនាំកូនក្រមុំទៅអោយឪពុកដើម្បីនាំយកទៅអោយកូនកំលោះដែលរងចាំនៅលើឆាកជាមួយនិងលោកអាចារ្យ

ទឹបៗ-សម្រឹបជើងដែលបោះជំហានជើងទៅមុខដែលដៃម្ខាងតោងដៃអ្នកជាឪពុកនិងម្ខាងទៀតកាន់បាច់ផ្កាជាប់និងដៃ ដោយមានពន្លឺភ្លើងហ្វាបាញ់មកបំភ្លឺផ្លូវកូនក្រមុំជាទីចាប់អារម្មណ៍ដល់ភ្ញៀវទាំងអស់

" ខ្ញុំផ្ញើកូនប្រុសរបស់ខ្ញុំផង លោកស៊ុងហ៊ុន " លោកគីមហុចដៃកូនប្រុសទៅអោយរាងក្រាស់ដែលឈរនៅចំពោះមុខគាត់
" បាទ លោកប៉ា " គ្រាន់តែរាងក្រាស់និយាយចប់ស៊ុននូធ្វើមុខងើឆ្ងល់ព្រោះតែសំឡេងនេះខ្លួនដូចជាធ្លាប់លឺមុនងើយមុខឡើងសម្លឹងមើលទៅមនុស្សដែលឈរនៅចំពោះមុខរបស់ខ្លួន

" លោកពូ...? " ស៊ុននូស្រដីឡើងទាំងលើដៃមកបិទមាត់ជិតពេលដែលបានឃើញអ្នកដែលរៀបការជាមួយខ្លួនគឺជាមនុស្សប្រុសដែលខ្លួនថាជាជនចាប់ជំរឹតទៅវិញ
" លោកពូ...ជាអ្នករៀបការជាមួយនិងខ្ញុំ...? " ស៊ុននូស្រដីតិចៗក្បែររាងក្រាស់ដែរឈរស្ដាប់អាចារ្យនិយាយ
" ពិតមែនហើយជាយើង..? យ៉ាងមិចភ្ញាក់ផ្អើលយ៉ាងនេះហេ៎..? " រាងក្រាស់បែមកសួរអ្នកដែលមានកម្ពស់ទាបជាងខ្លួន
" អត់...អត់ទេ...មិននឹកស្មានថាលោកពូជាអ្នករៀបការជាមួយខ្ញុំ ព្រោះមិនសមមាននាមជានាយករដ្ឋមន្ត្រីបែបនេះសោះ " ស៊ុននូស្រដីតិចៗតែក៏អាចអោយរាងក្រាស់ស្ដាប់លឺគ្រប់ម៉ាត់ទាំងអស់
" បើយើងមិនសម តើអ្នកណាសម..? " រាងក្រាស់ស៊កដៃមាំទៅក្រសោបទាញចង្កេះតូចអោយខិតមករកខ្លួន
" គ្មាន...គ្មានទេ...លោកពូលែងដៃទៅ...លោកពូ..." ស៊ុននូនិយាយដើម្បីអោយរាងក្រាស់លែងដៃតែនាយមិនបានខ្វល់ជាមួយសម្ដីរបស់ស៊ុននូទេ សម្ដីរបស់អាចារ្យក៏ស្រដីឡើងធ្វើអោយភ្ញៀវនិងកូនកំលោះក្រមុំមួយគូរស្ងាត់

" តើកូនកំលោះផាក ស៊ុងហ៊ុន ព្រមទទួលកូនក្រមុំគីម ស៊ុននូជាភរិយាដែលទេ...? " អាចារ្យ
" ខ្ញុំព្រម " ស៊ុងហ៊ុនឆ្លើយទាំងមិនមានភាពស្ទាក់ស្ទើរឡើយ
" ចុះកូនក្រមុំគីម ស៊ុននូ ព្រមទទួលកូនកំលោះផាក ស៊ុងហ៊ុនជាស្វាមីដែលទេ..? " អាចារ្យ
" ខ្ញុំ...ខ្ញ...ខ្ញុំព្រម " ស៊ុននូរាងទាក់ទើក្នុងការនិយាយបន្ដិចដោយងើយមុខសម្លឹងមើលស៊ុងហ៊ុនដែលឈរស្ងាត់ក្បែរខ្លួនទើបនិយាយយល់ព្រមទៅកាន់លោកអាចារ្យ
" ចឹងសូមអោយអ្នកទាំងពីបំពេញចិញ្ចៀនអោយគ្នាទៅវិញទៅមក " លោកអាចារ្យនិងហើយស៊ុងហ៊ុនក៏បានបែខ្លួនទៅយកចិញ្ចៀនពីអ្នកកាន់មកបំពេញអោយស៊ុននូអ្នកបន្ទាប់គឺស៊ុននូជាអ្នកបំពេញអោយរាងក្រាស់ម្ដង

" ដៃលោកពូរឹងម៉េស..? មានដែលលាបអីអត់និង..? " ស៊ុននូបំពេញចិញ្ចៀនអោយស៊ុងហ៊ុនបន្ដើនិយាយបន្ដើជាមួយនិងស៊ុងហ៊ុនតែនាយសង្ហារមិនបានឆ្លើយតបនិងសំណួររបស់ស៊ុននូឡើយ
" ចុះអេតាសុីវិលជាកិច្ចបញ្ចប់ " ពិធីចុះអេតាសុីវិលរវាងអ្នកទាំងពីក៏បានរួចរាល់ហើយដែល សំឡេងរបស់ភ្ញៀវនៅក្នុងសាលទាំងមូលទះដៃអបអរអ្នកទាំងពី

" ថើប...ថើបទៅ...ថើបទៅ... " សំឡេងភ្ញៀវដែលបានចូលរួមបន្លឺឡើងធ្វើអោយស៊ុងហ៊ុននិងស៊ុននូសម្លឹងមើលគ្នាបន្ដិចតែស៊ុននូក៏បានខិតចេញឆ្ងាយពីស៊ុងហ៊ុនតែក៏ត្រូវបានស៊ុងហ៊ុនទាញត្រឡប់មកវិញហើយក៏ចាប់ថើបនៅនៅលើឆាកពីមុខមនុស្សម្នាជាច្រើន
" ផាច់..ផាច់ " សំឡេងទះដៃដល់គូរស្វាមីភរិយាថ្មី

" ហ្ហឹក...ហ្ហឹក... " ស៊ុននូក្រោយពេលដែលមាត់មានសេរីភាពហើយស្រេបតែយំឡើងធ្វើអោយអ្នករាល់គ្នាភ្ញាក់ផ្អើលជាខ្លាំង
" ហេតុអីក៏ឯងយំ..? " ស៊ុងហ៊ុនសួរទៅកាន់ស៊ុននូដែលសុខៗក៏យំបែបនេះ

" លោកពូលួចស្នាមថើបដំបូងរបស់ខ្ញុំដែលទុកអោយអនាគតស្វាមីរបស់ខ្ញុំ...ហ្ហឹក...ហ្ហឹក " ស៊ុននូជួរមាត់ខ្លួនឡើងចង់ដាច់ចេញឈាមទៅហើយ
" ចុះយើងមិនមែនជាប្ដីរបស់ឯងទេមែនពេលនេះ..? គ្មានអីទេគេគ្រាន់តែរំភើបដល់ថ្នាក់យំប៉ុណ្ណោះ " ស៊ុងហ៊ុននិយាយជាមួយស៊ុននូតិចៗហើយក៏បែទៅនិយាយជាមួយនិងភ្ញៀវវិញក៏អោយមានភាពអួលអាប់ខ្លាំងដោយសារក្មេងនេះយំ

ពិធីរាំរែកនិងផឹកសុីសប្បាយនៅក្នុងពិធីមង្គលការរបស់នាយករដ្ឋមន្ត្រីប្រទេសកូរ៉េប្រព្រឹត្តទៅយ៉ាងរលូនដោយស៊ុងហ៊ុននៅផឹកកំដរភ្ញៀវតូចធំទាំងអស់ដោយមិនទាន់ត្រឡប់ទៅភូមិគ្រឹះវិញឡើយ
ពេលនេះស៊ុននូក៏ត្រូវបានកូនចៅរបស់ស៊ុងហ៊ុននាំត្រឡប់មកភូមិគ្រឹះជាមួយនិងម្ចាស់យាយមុន

" នាងរីម នាំចៅប្រសាររបស់យើងទៅបន្ទប់របស់ចៅហ៊ុនទៅ " ម្ចាស់យាយក៏បាននិយាយទៅកាន់អ្នកបម្រើវ័យក្មេងជាងគេអោយស៊ុននូទៅបន្ទប់

" ចា៎ស ម្ចាស់ស្រី សូមអញ្ជើញមកតាមខ្ញុំ អ្នកប្រុស " និយាយហើយក៏ដើរឡើងទៅមុនស៊ុននូដែលមើលមុខម្ចាស់យាយមិនទាន់ឡើងទៅ

" ហេតុអីមើលមុខយាយបែបនេះ..? "
" ខ្ញុំសូមទៅគេងផ្ទះបានដែលទេម្ចាស់យាយ..? " ស៊ុននូមានអារម្មណ៍មិនសូវជាល្អសោះពេលដែលលឺថាគេងបន្ទប់ជាមួយនិងស៊ុងហ៊ុនបែបនេះ

" ខ្លាចបងមែនទេ..? ងក់ក្បាល... បងមិនធ្វើអ្វីចៅឡើយឆាប់ឡើងទៅ " ម្ចាស់យាយចាប់កាន់ដៃស្រឡូនរបស់ស៊ុននូអង្អែលថ្នមៗលួងលោមកុំអោយមានអារម្មណ៍ថាខ្លាច នៅក្នេងបែកគ្រួសារបែកផ្ទះតាំងពីអាយុ17ឆ្នាំមកនៅជាមួយគ្រួសារខាងប្ដីប្រាកដជាមានអារម្មណ៍ថាខ្លាចហើយ

" ចឹងចៅសូមឡើងទៅមុនសិនហើយម្ចាស់យាយ " ស៊ុននូក៏ដើរឡើងទៅខាងលើដោយមានអ្នកបម្រើជាអ្នកនាំមុខទៅកាន់បន្ទប់របស់ស៊ុងហ៊ុន

ក្រាក...ទ្វារបន្ទប់បើកឡើងបង្ហាញអោយស៊ុននូបានឃើញពីសម្រស់ការរៀបចំនៅក្នុងបន្ទប់ដែលមានទំហំធំជាងបន្ទប់គេងរបស់ខ្លួន តែទាស់ត្រង់ថាបន្ទប់របស់ខ្លួនមានការទុបតែងពណ៍រៀងស្រស់ជានេះមិនដូចបន្ទប់នេះទេមានតែពណ៍រៀងក្រមៅបន្ដិច

គ្រឹក...បន្ទប់ត្រូវបានបិទវិញស៊ុននូងាកទៅមើលទ្វារបន្ដិចហើយក៏ដើរសម្លឹងមើលរបស់របបនៅក្នុងបន្ទប់ហើយក៏ដាក់ខ្លួនអង្គុយទៅលើគ្រែចាប់កាន់រូបថតនៅក្បាលតុយកមកមើលគឺជារូបរបស់ស៊ុងហ៊ុនជាមួយនិងគ្រួសាររបស់នាយកាលនៅពីតូច

" បងប្រុស ស៊ុនមិនចង់រៀបការទេ...ហ្ហឹក...ហ្ហឹក...នាំស៊ុនរត់ទៅតើបានទេ " ស៊ុននូនិយាយទៅកាន់បងប្រុសរបស់ខ្លួន
" អោយបងនាំឯងរត់...? ងក់ក្បាល...ឯងចង់អោយប៉ានិងម៉ាក់សម្លាប់បងចោលតើមែនទេ..? គំនិតកូនពៅមែន "
" មិនមែនទេបងប្រុស ស៊ុននូនៅក្មេង ស៊ុនមិនទាន់ចង់មានគ្រួសារទេ ស៊ុនមិនទាន់ចង់ក្លាយជាម៉ាក់របស់គេឡើយ "
" មិនអីទេការ រៀបការគ្មានអ្វីគួរអោយខ្លាចទេ.. " ជេយ៍និយាយហីៗទាំងដឹងថាប្អូនប្រុសរបស់ខ្លួនខ្លាចហើយ
" ពិតមែនទេ..? " ស៊ុននូ
" ពិតមែនហើយគ្រាន់តែ... " ជេយ៍
" គ្រាន់តែអីបងប្រុស..? " ស៊ុននូសួរទាំងចង់ដឹង
" ពេលដែលយប់ផ្សំដំណេក គេនិងញុំាឯងដូចជាបង្អែមចឹង ចាំតែមើលយប់និងទៅបើឯងហ៊ានតែងូតទឹកហើយគេងលក់គេនិងញុំាឯង " សម្ដីរបស់អ្នកជាបងប្រុសមកដាស់អោយស៊ុននូភ្ញាក់មកវិញទើបប្រញាប់ទាញអាវដែលប្រលេសលេវរកងូតទឹកបិទជិតវិញ

" បើខ្ញុំមិនងូតទឹកនិងមិនគេង លោកពូនិងមិនធ្វើអ្វីខ្ញុំទេ..? ចឹងខ្ញុំមិនងូតទឹកទេ " ស៊ុននូជ្រើសរើសមិនងូតទឹកសម្អាតខ្លួន អង្គុយនៅមាត់បង្អូចយ៉ាងស្ងៀមស្ងាត់សម្លឹងមើលទៅព្រះច័ន្ទនាពេលរាត្រី
" ផ្លាច់...មិនអាចគេងទេ " ស៊ុននូទះថ្ពាល់ខ្លួនឯងតិចៗពេលដែលរៀបនិងងក់ទៅហើយព្រោះតែរាល់ដឹងគេគេងមុនម៉ោង9តែពេលនេះម៉ោងជិះ11ទៅហើយនៅឡើយមិនទាន់បានគេងទៀត

ងុឺត-សំឡេងឡានឈប់នៅខាងមុខភូមិគ្រឹះធ្វើអោយស៊ុននូអាចដឹងហើយថាពេលនេះស៊ុងហ៊ុនបានត្រឡប់មកវិញហើយទើបរកកន្លែងលាក់ខ្លួនពីស៊ុងហ៊ុន
" លោកប្រុស " អ្នកបម្រើដែលនៅចាំទទួលស៊ុងហ៊ុនចេញមកអោនដាក់នាយបន្ដិច

" ម្ចាស់យាយសម្រាកហើយមែនទេ..? " ស៊ុងហ៊ុន
" បាទ លោកប្រុស "
" ចុះក្មេងនោះ..? "

" អ្នកប្រុសនៅបន្ទប់ លោកប្រុស "
" បិទទ្វារហើយទៅសម្រាកទៅ " ស៊ុងហ៊ុននិយាយហើយក៏ដើរហួសទៅរកបន្ទប់របស់ម្ចាស់យាយរបស់ខ្លួនហើយក៏បើកបង្ហើបតិចៗមើលទៅកាន់មនុស្សចាស់ដែរកំពុងតែលង់លក់នៅក្នុងដំណេក។ ស៊ុងហ៊ុនទាញទ្វារបិទថ្នមៗ ហើយក៏ដើរត្រឡប់ទៅបន្ទប់របស់ខ្លួនវិញ

ក្រាក...ក្រឹក...ទ្វារបន្ទប់បើកឡើងហើយក៏បិទវិញដោយដៃរបស់ស៊ុងហ៊ុនចោលភ្នែកសម្លឹងមើលទៅលើគ្រែដែលគ្មាននរណាម្នាក់គេងព្រោះសាភាពគ្រែដែលទុបតែងទៅដោយស្រទាប់ផ្កាកុលាបនៅដដែល

" ចេញមក " ស៊ុងហ៊ុនដាក់ខ្លួនអង្គុយនៅលើគ្រែនិងមូលដៃអាវរបស់ខ្លួនឯងមុននិងស្រដីហៅអ្នកដែលលាក់ខ្លួនអោយចេញព្រោះតែគេបានឃើញម្រាមជើងរបស់ស៊ុននូដែលវាំងននបិទមិនជិតទៅហើយ
" អត់មានអ្នកនៅទេ...! " សម្ដីរបស់ស៊ុននូនិយាយឡើងមកតបនិងស៊ុងហ៊ុនឆ្លើយថាគ្មានអ្នកណានៅហើយចុះអ្នកណាអ្នកឆ្លើយមកកាន់នាយ

ទឹប...ទឹប...សម្រឹបជើងរបស់ស៊ុងហ៊ុនដើរទៅរកស៊ុននូដែលលាក់ខ្លួននិងក្រោមវាំងនន...ផឹប...វាំងននត្រូវបានទាញចេញបង្ហាញអោយឃើញស៊ុននូមើលមកកាន់ស៊ុងហ៊ុនភ្លឹសៗ

" បើអត់មានអ្នកណានិយាយ..? ដោះខោអាវទៅ " ស៊ុងហ៊ុននិយាយប្រយោកចុងក្រោយធ្វើអោយស៊ុននូនិងគិតដល់សម្ដីរបស់បងប្រុសយ៉ាងលឿនទើបប្រញាប់គេចចេញពីស៊ុងហ៊ុនទៅក្បែរគ្រែវិញ
" ដោះ...ដោះធ្វើអី..? " ស៊ុននូក្រសោបក្ដាប់ក.អាវជាប់ស្រដីទៅកាន់ស៊ុងហ៊ុនទាំងភ័យខ្លាច
" រំលោភឯងទេដឹង..? ចង់ដេកទាំងមិនងូតទឹកបែបនេះហេ៎..? ទៅងូតទឹកចេញទៅ " ស៊ុងហ៊ុននិយាយបន្ដើបោះជំហានជើងមករកស៊ុននូបន្ដើ

" អត់ទេ..? ខ្ញុំនិងដេកទាំងចឹង " ស៊ុននូរត់ឡើងលើគ្រែនិងតបទៅកាន់ស៊ុងហ៊ុនវិញទាំងក្ដាប់អាវជាប់
" ឆាប់ឡើងទៅចង់អោយយើងវៃឯងដែលទេ គីម ស៊ុននូ មិនមែនក្មេងទេដែលគេងមិនងូតទឹកទេណា " ស៊ុងហ៊ុននិយាយទាំងកំហតដាក់ស៊ុននូនាយជាមនុស្សចូលចិត្តស្អាតមកគេងមិនងូតទឹកជាមួយនាយបែបនេះនាយមិនចូលចិត្ត
" អត់ទេ...អត់ទេ.... " ស៊ុននូស្រែកមកវិញទាំងគេចទៅក្បាលគ្រែពេលដែរស៊ុងហ៊ុនឈោងដៃរកទាញមកក្រោម
" ឆាប់ឡើងទៅ រុំព័ទ្ធនៅឯណាចេះ...? " ស៊ុងហ៊ុនក៏ធ្វើជាដើររករុំព័ទ្ធព្រោះដឹងថាក្មេងម្នាក់នេះខ្លាចរុំព័ទ្ធព្រោះលោកស្រីបានប្រាប់មកកាន់នាយ

" មនុស្សចាស់ចង់ធ្វើបាបក្មេង...ហ្ហឹក...ហ្ហឹក...ចាំមើលខ្ញុំនិងប្រាប់ម៉ាក់ខ្ញុំថាលោកពូចង់វៃខ្ញុំ...ហ្ហឹក...ហ្ហឹក... " ស៊ុននូសម្រូតខ្លួនអង្គុយអឹបនិងជញ្ជាំងស្រែកយំនិងនិយាយមកកាន់ស៊ុងហ៊ុន

" បើមិនចង់អោយគេវៃក៏ទៅងូតទឹកចេញទៅ គ្មានអ្នកណាធ្វើស្អីទេឆាប់ឡើងទៅស្គាល់បន្ទប់ទឹកដែលទេបន្ទប់ទឹក..? " ស៊ុងហ៊ុន
" ស្គាល់ហើយ...ហ្ហឹក...ហ្ហឹក... " ស៊ុននូ ស្រែកតបហើយក៏ងើបចុះពីគ្រែចូលទៅបន្ទប់ទឹកដើម្បីងូតទឹកណាមួយក៏មានអារម្មណ៍ថាស្អោះស្អាបតែក៏ខ្លាចដូចពាក្យរបស់បងប្រុសដែរ

ក្រោយពេលដែលស៊ុននូចូលបន្ទប់ទឹកបាត់ស៊ុងហ៊ុនក៏បានចេញទៅងូតទឹកនៅបន្ទប់មួយទៀតដោយមិនចង់នៅរងចាំយូរណាមួយបន្ទប់ទឹកនៅបន្ទប់ធ្វើការរបស់នាយក៏មាន ចំណាយពេលប្រហែលជា15នាទីស៊ុងហ៊ុនក៏ងូតទឹករួចនិងត្រឡប់មកបន្ទប់វិញហើយតែស៊ុននូនៅមិនទាន់ហើយនៅឡើយគឺស្ងាត់ជ្រាបនៅក្នុងបន្ទប់ទឹកតែម្ដង

" ចង់គេងនៅក្នុងបន្ទប់ទឹកមែនទេ..? "
" ខ្ញុំអត់មានខោអាវប្ដូរទេលោកពូ " ស៊ុននូស្រែកប្រាប់ស៊ុងហ៊ុនវិញទាំងអង្គុយនៅក្នុងអាងទឹកអោបខ្លួនមិនហ៊ានងើបទៅណា
" ចុះខោអាវរបស់ឯង...? "
" ភ្លេច មិនបានយកមកទេ " ស៊ុងហ៊ុនដើរទៅបើកទូរខោអាវយកឈុតគេងរបស់នាយមួយឈុតមកកាន់ហើយក៏ដើរទៅបន្ទប់ទឹកវិញ
" យើងយកខោអាវមកអោយ "
" លោកពូទុកខាងក្រៅនិងហើយ ហើយចេញទៅក្រៅបន្ទប់គេងទៅ ព្រោះខ្ញុំអត់បានយកកន្សែងចូលមកទេ "
ក្រាក...ពេលដែលស៊ុននូនិយាយចប់ស៊ុងហ៊ុនក៏បើកទ្វារចូលទៅព្រោះទ្វារមិនបានបិទធ្វើអោយស៊ុននូយកដៃមកបិទបាំងរាងកាយអាក្រាតរបស់ខ្លួន

" លោកពូចូលមកធ្វើអី...ចេញ...ចេញទៅវិញទៅ "

" ក្មេងមិនទាន់ធំ " ស៊ុងហ៊ុនយកអាវទៅដាក់ទុកអោយស៊ុននូហើយក៏បោះសម្ដីមួយធ្វើអោយស៊ុននូងើយមុខសួរមកកាន់នាយវិញ
" លោកពូថាអ្នកណាក្មេងមិនទាន់ធំ...? "
" ផ្ទះរបស់យើងមានក្មេងដែលទេក្រៅពីឯង ក្មេងមិនទាន់ធំ អ្វីៗក៏មិនទាន់ធំដែល " ស៊ុងហ៊ុននិយាយទាំងដៀងភ្នែកទៅខាងក្រោយធ្វើអោយស៊ុននូប្រញាប់យកដៃមកបិទបាំងនិងដេញនាយចេញទៅវិញ
" រោគចិត្ដ...លោកពូឆាប់ចេញទៅវិញភ្លាមទៅ...ហ្ហឹក...ហ្ហឹក " ស៊ុននូ
" ចេញហើយស្មានតែយើងចង់ឃើញរបស់ក្មេងមិនទាន់ធំមែនទេ..? " ស៊ុងហ៊ុននិយាយហើយក៏ដើរចេញទៅវិញទើបស៊ុននូប្រញាប់ផ្លាស់ខោអាវអោយបានរួចរាល់

ស៊ុននូផ្លាស់ខោអាវគេងយប់ហើយ ចេញមកអើតឡឺមសម្លឹងមើលជុំវិញបន្ទប់រកមើលស៊ុងហ៊ុនមិនដឹងថានាយទៅណាបាត់ហើយទេ
" អ៊ួយ...ព្រះជួយ... " ស៊ុននូភ្ញាក់ព្រើតពេលដែលឃើញស៊ុងហ៊ុនដើរចេញពីប្រឡោះណាមកក៏មិនដឹងដូចជាខ្មោចចឹង

" លោកពូមានអាវគេងយប់ផ្សេងពីនិងដែលទេ..? " ស៊ុននូ សួរទៅកាន់ស៊ុងហ៊ុនទាំងទាញអាវដែលនិងលើខ្លួនពិនិត្យមើលព្រោះតែវាធំជាងខ្លួនមើលតែដៃនិងជើងទៅគឺវែងលុបដៃជើងរបស់ស៊ុននូអស់ហើយជាអាវរបស់មនុស្សពាក់រឺយក្សពាក់ទៅនិង

" គ្មានទេពាក់អានិងទៅ ហើយក៏ឆាប់ឡើងគេងទៅយប់ហើយ " ស៊ុននូពេបមាត់ព្រោះមិនបានដូចចិត្តបើនៅជាមួយគ្រួសារប្រាកដជាដូរជួនគេភ្លាមៗ មិនថាប៉ាម៉ាក់ឬបងប្រុសឡើយ

" លោក...លោកពូធ្វើអី...? " ស៊ុននូសួរទៅកាន់ស៊ុងហ៊ុនដែលដាក់ខ្លួនទម្រេតលើពូក
" គឺគេងនិងហើយ "
" លោកពូគេងគ្រែជាមួយខ្ញុំដែលមែនទេ..? លោកពូចុះទៅគេងខាងក្រោមទៅ "
" យើងជាម្ចាស់គ្រែហេតុអីដេញជើងទៅដេកខាងក្រោម..? " ស៊ុងហ៊ុនងើបអង្គុយសួរទៅកាន់ស៊ុននូដែលអង្គុយបត់ជើងក្បែរនោះ
" តែពេលនេះខ្ញុំគេង ចឹងលោកពូចុះទៅគេងខាងក្រោមទៅ " ស៊ុននូនិយាយទាំងធ្វើភ្នែកភ្លឹសៗដាក់ស៊ុងហ៊ុន តែនាយមិនបានខ្វល់ព្រោះហត់ពេញមួយថ្ងៃហើយទើបទម្រេតខ្លួនបិទភ្នែកគេងដោយមានស៊ុននូអង្គុយសម្លឹងនៅក្បែរនោះ

" លោក...លោកពូគេងជាមួយខ្ញុំ និងមិនញុំាខ្ញុំទេមែនទេ...? " សម្ដីរបស៊ុននូទាញអោយស៊ុងហ៊ុនបើកភ្នែកនិងងើបអង្គុយនិងសម្លឹងមើលក្មេងដែរសួរខ្លួនមុននេះ
" ឯងជាបង្អែមមែនទេ បានជាយើងត្រូវញុំាឯង..? " ស៊ុងហ៊ុនសួរបកទៅវិញ
" គ...គឺបងប្រុសរបស់ខ្ញុំថានៅយប់ផ្សំដំណេកលោកពូនិងញុំាខ្ញុំ តើពិតដែលទេ...? " សម្ដីរបស់ស៊ុននូធ្វើអោយស៊ុងហ៊ុនសឹងតែបោកក្បាលអោយស្លាប់នៅនិងកន្លែងភ្លាមៗទេនេះ
" ផូស៎...អ៊ួយ... " ស៊ុននូឡើងដៃមកអង្អែលក្បាលកន្លែងដែលស៊ុងហ៊ុនទះមុននេះ
" លោកពូទះក្បាលខ្ញុំធ្វើអី...? " ស៊ុននូសួរទាំងសម្លក់សម្លឹងស៊ុងហ៊ុន

" ឆោត...ពិតជាក្មេងពិតមែន ម្ចាស់យាយគិតអីបានអោយយើងមករៀបការជាមួយក្មេងមិនដឹងអីសោះបែបនេះ...ហ៊ឺយ...គេងទៅយើងមិនធ្វើអីឯងទេ " ស៊ុងហ៊ុននិយាយចប់ស៊ុននូក៏ដាក់ខ្លួនគេងនៅក្បែរខ្លួនទើបនាយឈោងដៃបិទភ្នែកសង្ងំគេង

ស៊ុននូដែលគេងនៅក្បែរនោះមិនទាន់និងគេងលក់នៅឡើយទេតែក៏កំពុងសម្លឹងមើលស៊ុងហ៊ុនដែលគេងលក់នៅក្បែរខ្លួននៅមិនសុខទើបដាច់ចិត្តសួរនាយម្ដងទៀត

" លោកពូ...លោកពូច្បាស់ហើយណាថាមិនធ្វើអីខ្ញុំទេ...? " សម្ដីរបស់ស៊ុននូនិយាយតិចៗក្បែរត្រចៀករបស់ស៊ុងហ៊ុនធ្វើអោយនាយសង្ហារបើកភ្នែកឡើងមុននិងបម្រាស់ខ្លួនឡើងពីលើស៊ុននូចាប់ដៃគេឡើងទៅលើផុតក្បាល

" ចង់អោយយើងរំលោភមែនទេ..? មកធ្វើរឿងដែលប្ដីប្រពន្ធទូទៅពេលដែលយប់ផ្សំដំណេកគេធ្វើលូវល្អទេ " ស៊ុងហ៊ុន

" អត់...អត់ធ្វើទេ...ខ្ញុំនៅក្មេង ខ្ញុំមិនចង់ធ្វើវាទេ...ហ្ហឹក..ហ្ហឹក " ស៊ុននូប្រកែកញាប់មាត់ដឹងហើយពាក្យដែលបងប្រុសនិយាយចង់មានន័យបែបណា

" បើមិនចង់ធ្វើ ក៏គេងទៅលឺដែលទេ..? " ស៊ុងហ៊ុនបម្រាស់ខ្លួនចុះពីលើស៊ុននូមកគេងវិញនេះមិនគិតអោយនាយសម្រាកទេមែនទេ..? តើពេលណាទើបគេពេញវ័យទៅបើបែបនេះខ្ញុំប្រាកដជាត្រូវមើលថែដូចជាកូនហើយមែនទេ..? បើពាក្យសម្ដីខ្លះគេនៅមិនទាន់យល់ន័យអស់ផងនិង

To be continue...

08.12.2024

Author : SUNGSUN20


You are reading the story above: TeenFic.Net