សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គងនូវ
ពាក្យពេចន៍ដែលមិនសមរម្យណាមួយ🤍🙏
ផ្ដើមដំបូងក៏បានឃើញដំណើរត់របស់កាយតូចមួយដែលកំពុងតែរត់ចុះជណ្ដើរពីជាន់ខាងលើចុះទៅជាន់ខាងក្រោមដោយមានមនុស្សប្រុសម្នាក់ទៀតកំពុងតែដើរតាមពីក្រោយនិងសើចក្រវីក្បាលនិងកាយតូចដែលនៅខាងមុខនេះ
" អ្នកម៉ាក់~~ " សំឡេងស្រែករំពងពេញផ្ទះទាំងមូលកាត់ព្រឹកចុះពីជាន់ខាងលើនិងប្រញាប់រត់ចុះមកយ៉ាងលឿនសម្ដៅទៅរកអ្នកម៉ាក់របស់គេដែលនៅអង្គុយនៅលើសាឡុងបន្ទប់ទទួលភ្ញៀវ
" ម៉ាក់...ហ្ហឹកៗ... " រាងកាយតូចដោយមានឯកសណ្ឋានជាសិស្សសាលាចូលទៅអោបមនុស្សស្រីចំណាស់ដែលលើកដៃអោបគេវិញ
" ធ្វើស្អីប្អូនទៀតហើយកូនជេយ៍...? " អ្នកដែលមាននាមជាម្ដាយក៏សួរទៅកាន់កូនប្រុសច្បងដែលដើរចូលមកតាមក្រោម
" កូនមានបានធ្វើអីគេទេម៉ាក់ គឺគេរំអ៊ួយខ្លួនឯង លែងបន្ដិចក៏មិនបាន " ជេយ៍តបទៅកាន់អ្នកដែលជាម៉ាក់របស់គេវិញនិងងាកទៅសង្គ្រឺតដាក់អ្នកជាប្អូនដែលអោបម៉ាក់បស់គេជាប់មិនលែងតែកុំមើលទឹកមុខគេអោយសោះឌឺនិងនាយខ្លាំងណាស់
" ហ្ហឹក...ហ្ហឹក...ម៉ាក់គឺគាត់ក្ដិចកូនណា ឃើញទេនៀកឡើងក្រហមហើយ " កាយតូចលើកដៃបង្ហាញស្នាមក្រហមនៅលើដៃទៅកាន់អ្នកជាម៉ាក់អោយបានឃើញ
" ដល់ថ្នាក់នេះផងហេ៎កូនជេយ៍..? " លោកស្រីចាប់ដៃកូនប្រុសមកមើលពិតជាក្រហមដូចដែលជាកូននិយាយពិតមែនទើបងាកទៅសួរកូនប្រុសច្បងដែលមើលមកកាន់គាត់
" កូនជ្រុលដៃ គ្មានបំណងអោយប្អូនឈឺទេម៉ាក់ " ជេយ៍
" ឈឺខ្លាំងទេកូន..? " លោកស្រីងាកមកសួរកូនប្រុសពៅវិញឡើងថ្នាក់ថ្នមដូចជាទារកចឹង
" ឈឺខ្លាំងណាស់ម៉ាក់ ជាំស្បែកកូនអស់ហើយ "
" ចាំម៉ាក់ទៅរកអីមកលាបអោយ ចាំត្រង់និងហើយ "
" មិនបាច់ទេម៉ាក់ ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់កូនខ្លាចយឺត ចឹងកូនទៅសាលាសិនហើយអ្នកម៉ាក់...សឺតត " កាយតូចនិយាយហើយក៏អោនទៅថើបថ្ពាល់របស់អ្នកម៉ាក់គេមួយខ្សឺតមុននិងងើបទៅអោបដៃបងប្រុសដែលឈរសម្លឹងមើលមកកាន់គេ
អ្នកទាំងពីឡើងឡានហើយ ជេយ៍ក៏បើកជួនកាយតូចទៅសាលាដែលល្បីជាងគេនៅទីក្រុងសេអ៊ូល! គ្រាន់តែឡានរបស់ជេយ៍បើកមកដល់បរិវេណសាលារៀនភ្លាមធ្វើអោយសិស្សសាលាស្រីប្រុសនាំគ្នាឈរមើលដូចជាតារាល្បីមកពីណាហើយដោយចង់ដឹងថាអ្នកណាជាម្ចាស់ឡានទំនើបមួយនេះ
ងុឺត-សំឡេងឡានជាន់ហ្រាំ្វងឈប់ហើយ តែកាយតូចនៅអង្គុយអោបដៃមិនព្រមចុះពីឡានសោះនៅងាកទៅរកបងប្រុសដែលអង្គុយនៅខាងអ្នកបើកមើលមកកាន់គេទាំងមិនយល់ទើបនិយាយ...
" ហេតុអីអូនមិនចុះទៅដល់សាលាហើយ..? " ជេយ៍
" បើកទ្វារឡានអោយបន្ដិចមកបងប្រុសសង្ហារ! " កាយតូចនិយាយច្រត់ដៃទ្រចង្ការធ្វើភ្នែកភ្លឹសៗដាក់អ្នកជាបងប្រុស!
" បងមិនមែនអ្នកបើកឡានអោយអូនទេ..? បើកចុះខ្លួនឯងទៅបងប្រញាប់! " ជេយ៍
" មិនចុះ មិនចុះ...ហ្ហឹក...ហ្ហា~~~~ " កាយតូចស្រែកយំឡើងរំពងឡានធ្វើអោយបងប្រុសនេះពិបាកចិត្តនិងប្អូនម្នាក់នេះជាខ្លាំងទើបដាច់ចុះទៅទៅបើកទ្វារឡានអោយគេ
" អ្អាយយ...សង្ហារណាស់... " សំឡេងរបស់សិស្សស្រីៗនាំគ្នាស្រែកហូរពេលដែលឃើញប្រុសសង្ហាររបស់យើងចុះពីឡានឡើងជះពន្លឺពណ៍មាសដាក់ពួកនាងទៅ។និងចាំមើលថាអ្នកណានិងចុះពីឡានបន្ដគ្មានអ្នកណាក្រៅពីកាយតូចរបស់យើងទេ សម្រស់ស្អាតមិនចាញមនុស្សស្រីឡើយសម្បូរសក្បុសរលោងម៉ត់ខៃស្រមោចវារជ្រុះ
" ឆាប់យាងចុះមក ព្រះអង្គម្ចាស់តូច! " ជេយ៍និយាយនិងបោះដៃអោយអ្នកជាប្អូនធ្វើអោយគេខាំបបូរមាត់ខាងក្រោមដាក់បងប្រុសហើយក៏ងើបចេញពីឡានដោយមិនតោងដៃបងប្រុសឡើយ
" អរគុណដែលជួនមក ហើយកុំភ្លេចមកទទួលខ្ញុំផងណាមិនចឹងប្រយ័ត្នខ្ញុំប្រាប់ម៉ាក់...! "
" បងវៃឯងលូវ " កាយតូចនិយាយជាមួយបងប្រុសហើយក៏បោះជំហានជើងចូលទៅក្នុងសាលាដោយមានការសម្លឹងមើលពីបងប្រុសនិងសិស្សសាលាផ្សេងទៀត
កាយតូចដើរចូលមកអាគាA។ ជះសម្រស់ដាក់សិស្សស្រីសិស្សប្រុសអោយតាមមើលខ្លួនគ្រប់គ្នារហូតដល់តែខ្លួនដើរចូលមកដល់ថ្នាក់ដែលត្រូវរៀនហើយក៏ដើរទៅរកតុដែលទំនេមិនទាន់ឃើញមានអ្នកណាអង្គុយ
" សូមគោរពអ្នកគ្រូ... " សិស្សទាំងអស់រួមទាំងកាយតូចងើបឈរនិយាយឡើងព្រមគ្នា
" នាំគ្នាអង្គុយចុះ...គីម ស៊ុននូ មកហើយឬនៅ..? " អ្នកគ្រូហៅឈ្មោះរបស់កាយតូចរបស់យើងឡើងមកដោយសារតែគេបានប្ដូរសាលាពីខេត្ដឡើងមកទីក្រុងពេលដែលបងប្រុសត្រូវមកមើលថែក្រុមហ៊ុនជាមួយនិងលោកប៉ារបស់គេ
" បាទ, អ្នកគ្រូ "
" ណែនាំឈ្មោះអោយមិត្តៗបានស្គាល់ទៅ "
" សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះថាគីម ស៊ុននូ រីករាយដែលបានស្គាល់អ្នកទាំងអស់គ្នា " កាយតូចនិយាយចប់ក៏អោនក្បាលបន្ដិចជាការគួរសម
" រីករាយដូចគ្នា " សិស្សគ្រប់គ្នានិយាយឡើងព្រមគ្នា
" ចឹងប្អូនទៅអង្គុយជាមួយនិងជុងវ៉ុនទៅ "
" បាទ...សូមអង្គុយជាមួយផង " ស៊ុននូញញឹមទៅកាន់មិត្តរួមតុដែលត្រូវជាជុងវ៉ុនដែលគ្រូបានប្រាប់មុន
" អង្គុយមកចុះ " ជុងវ៉ុន
" ចឹងពួកយើងមកបន្ដមេរៀនបន្ដ សូមបើកទៅទំព័រទី8ទាំងអស់គ្នា " អ្នកគ្រូបង្រៀននិយាយហើយ សិស្សទាំងអស់នាំគ្នាស្ងាត់មាត់ដូចគេជុកអង្គុយរៀនយ៉ាងស្ងៀមស្ងាត់ដោយការយកចិត្ដទុកដាក់និងការសិក្សា
ការសិក្សារំលងទៅប្រហែលជា2ម៉ោងក៏មកដល់ពេលសម្រាករបស់សិស្សិទាំងអស់នាំគ្នាដើរទៅរកកង់ទីនអាហារដើម្បីញុំាអាហារ សិស្សខ្លះក៏ដើរជាក្រុមអ្នកខ្លះក៏ដើរម្នាក់ៗពីនាក់
" ជុងវ៉ុន! តស់ទៅញាំបាយ " សំឡេងស្រទន់របស់អ្នកណាម្នាក់និយាយមកកាន់ជុងវ៉ុនដែលអង្គុយនៅតុរៀននិយាយគ្នាជាមួយនិងកាយតូចរបស់យើងធ្វើអោយទាំងម្ចាស់ឈ្មោះនិងស៊ុននូងាកទៅព្រមគ្នា
" អូហ៍! ជេគមកល្អហើយយើងមានមនុស្សម្នាក់ចង់ណែនាំឯងអោយស្គាល់នេះ ស៊ុននូជាមិត្តថ្មីរបស់យើង ស៊ុននូនជេគ ដែលយើងនិយាយប្រាប់ឯងមុននេះ " ជុងវ៉ុន និយាយរៀបរាប់ប្រាប់អ្នកទាំងពីអោយបានស្គាល់គ្នា
" រីករាយដែលបានស្គាល់ ជេគ " ស៊ុននូញញឹមស្រស់ទៅកាន់ជេគ
" រីករាយដូចគ្នាដែលបានស្គាល់ ឯងស្អាតខ្លាំងណាស់ស៊ុននូ " ជេគនិយាយហើយក៏លើកសសើរពីសម្រស់របស់ស៊ុននូផងដែល
" ឯងមិនប្រាប់ក៏យើងដឹងថាយើងស្អាតដែល យើងនិយាយលែងទេ...ហ្ហាសហ្ហា៎ " ស៊ុននូនិយាយចប់អ្នកទាំងបីនាំគ្នាសើចហើយក៏បន្ដើគ្នាទៅកង់ទីនដើម្បីញុំាបាយជាមួយគ្នា
" កង់ទីន "
" អង្គុយចាំទីនេះហើយ ឯងចង់ញាំអីយើងយកមកអោយ..? " ជុងវ៉ុននិយាយទៅកាន់ស៊ុននូដែលអង្គុយនិងតុ
" ឯងញុំាអីយើងយកដូចឯងទៅចុះ " ស៊ុននូនិយាយហើយអ្នកដែលត្រូវទៅយកបាយក៏នាំគ្នាដើរទៅយកបន្ដិចក្រោយក៏នាំគ្នាត្រឡប់មកវិញហើយអ្នកទាំងបួនក៏នាំគ្នាអង្គុយញុំាបាយដូចអ្នកឯទៀត
" យើងលឺមកថាថ្ងៃនេះលោកនាយករដ្ឋមន្ត្រីគាត់និងចុះមកមើលសាលារបស់យើងណា..? " អង្គុយសុខៗមនុស្សស្រីម្នាក់ផ្ដើមរឿងនិយាយមុនគេធ្វើអោយស៊ុននូផ្ទៀងស្ដាប់ពួកគេនិយាយគ្នា
" ពិតមែនហេ៎..? លឺមកថាគាត់សង្ហារខ្លាំងណាស់ហើយមានសមត្ថភាពខ្លាំងទៀតផងនៅក្មេងសោះអាចឡើងធ្វើជានាយករដ្ឋមន្ត្រីទៅហើយ អ្នកណាបានដឹងតែសំណាងហើយ " ជេគ
" មិនឃើញសង្ហារផង...? " ជុងវ៉ុននិយាយងៅៗមិនមើលមុខអ្នកទាំងពីដែលអង្គុយទល់មុខខ្លួន
" ឯងនិយាយថាមិចជុងវ៉ុន..? " ជេគ
" គ្មានអីទេ.? នាំគ្នាញុំាបាយទៅតិចទៀតចូលរៀនលូវហើយ " ជុងវ៉ុននិយាយហើយអ្នកផ្សេងក៏នាំគ្នាបន្ដញុំាបាយរបស់ខ្លួនដល់អស់
សំឡេងស្រែកហូរឡើងរំពងសាលារបស់សិស្សានុសិស្សទាំងប្រុសទាំងស្រីនាំគ្នាស្រែកហើយនៅបរិវេណខាងមុខសាលាពេលដែលបានឃើញខ្សែឡានជាច្រើនគ្រឿងបើកចូលមកក្នុងបរិវេណសាការៀន ក៏អាចបញ្ជាក់ពីសមាសធាតុថាអ្នកនៅក្នុងឡានមានអំណាចប៉ុន្មានដែល!
គ្រាន់តែបោះជើងចេញពីឡើងងើបឈរត្រង់ខ្លួនដោយមានអង្គរក្សឈរបាំងឆត្រពណ៍ខ្មៅអោយក៏ជះអំណាចខ្លាំងប៉ុណ្ណាដែលជំហានជើងវែងបោះជំហានជើងទៅរកការិយាល័យរបស់នាយកសាលាដែលមានអង្គរក្ស5_6នាក់ដើរពីក្រោយ។
" អ៊ួយ...សង្ហារខ្លាំងណាស់ មិននឹកស្មានថាអាចមាននាយករដ្ឋមន្ត្រីសង្ហារវ័យក្មេងបែបនេះសោះហើយវើយ " សំឡេងសិស្សស្រីម្នាក់និយាយចេញពីក្រុមរបស់នាង
" ពិតមែនហើយយើងចង់ដឹងណាស់ថាអ្នកណានិងក្លាយជាប្រពន្ធរបស់គាត់ទៅណ៎..? ជាយើងទេដឹងនិង..? "
" ស្រមើស្រមៃទាំងថ្ងៃ ដូចឯងនេះលើកអោយគាត់ដៃម្ភៃទៀតក៏គាត់មិនខ្ចីមើលមុខឯងផង " ពួកនាងនិយាយគ្នាហើយក៏នាំគ្នាដើរត្រឡប់ទៅកាន់ថ្នាក់រៀនរបស់ពួកនាងវិញ
" ការិយាល័យ "
ដំណើររបស់លោកនាយករដ្ឋមន្ត្រីដើរមកកាន់ការិយាល័យដោយមានលោកនាយកសាលាជាអ្នកនាំផ្លូវនិងមានអ្នកគ្រូលោកគ្រូដែលជានាយករងនិងសមាជិកដែលត្រូវមកអង្គុយនិយាយកិច្ចការ ជាមួយនិងលោកនាយករដ្ឋមន្ត្រី
" សូមអញ្ជើញបាទ " លោកនាយអញ្ជើញអោយលោកនាយករដ្ឋមន្ត្រីអង្គុយចុះនៅលើសាឡុងមុនទើបពួកគាត់នាំគ្នាអង្គុយចុះតាមក្រោយ
" សាលារបស់យើងមានកិត្ដិយសណាស់ដែលលោកបានអញ្ជើញមកកាន់ទីនេះ អរគុណលោកខ្លាំងណាស់ដែលមកកាន់ទីនេះមុនគេបែបនេះ " លោកនាយកសាលា
" មិនបាច់អរគុណទេ ព្រោះវាជាតួនាទីរបស់យើងទៅហើយ ចំណែករឿងការឧបត្ថម្ភមកកាន់សាលានិងចំពោះសិស្សអាហារូបករណ៍យើងនិងផ្ដល់អោយលោក យើងជាអ្នកឧបត្ថម្ភដល់សាលារបស់លោកទៅចុះ " លោកនាយករដ្ឋមន្ត្រីនិយាយដោយទឹកមុខមាំបែបប្រាកដប្រជា
" អរគុណ អរគុណខ្លាំង ដែលលោកជ្រើសរើសឧបត្ថម្ភមកកាន់សាលារបស់ពួកយើង " លោកនាយសាលានិងលោកគ្រូអ្នកគ្រូផ្សេងទៀតប្រញាប់អោនក្បាលអរគុណមកកាន់នាយករដ្ឋមន្ត្រីរបស់យ៉ាងខ្លាំង
" មិនអីទេ យើងនិងអោយជំនួយការរបស់យើងរៀបចំអោយលោក តែពេលនេះយើងចង់ដើរមើលទីធ្លាសាលាបន្ដិច " លោកនាយករដ្ឋមន្ត្រីងើបឈរឡើងសម្រួលអាវរបស់គេអោយមានសណ្ដាប់ធ្នាប់បញ្ជក់ថាជាមួយប្រកាន់ភាពស្អាតខ្លាំងណាស់
" ចាំខ្ញុំជាអ្នកនាំលោកដើរមើលទៅចុះ " លោកនាយកងើបឡើងស្រដីមកកាន់គេយ៉ាងលំអោនតែគេនិយាយដោយសម្ដីមាំមកកាន់គាត់វិញ
" មិនអីទេ យើងចង់ដើរមើលដោយខ្លួនឯង មិនរំខានពួកលោកឡើយ " នាយនិយាយចប់ហើយក៏ដើរចេញទៅវិញដើម្បីដើរមើលទីធ្លាសាលាថាមានសណ្ដាប់ធ្នាប់បែបណាគេនិង វិនិច្ឆ័យបែបណាបន្ដចំពោះសាលារៀនមួយនេះ
ក្រលែកមកមើលខាងនេះវិញមិត្តភក្តិ2_3នាក់ខាងនេះវិញក្រោយពីញុំាចប់ហើយក៏នាំគ្នាដើរសម្ដៅទៅរកបណ្ណាល័យដើម្បីអានសៀវភៅព្រោះតែម៉ោងក្រោយពួកគេមិនមានម៉ោងរៀនឡើយចំណែកសិស្សផ្សេងៗក៏ចូលថ្នាក់រៀនឡើងស្ងាត់ទៅហើយ
" ពួកឯងនាំគ្នាទៅមុនទៅ យើងចង់ចូលបន្ទប់ទឹកមួយភ្លែត " ដើរបានបន្ដិចស៊ុននូក៏សុំមិត្តៗទៅបន្ទប់ទឹកមួយភ្លែត
" ពួកឯងនាំគ្នាទៅទៅ យើងនាំគេទៅបន្ទប់ទឹកមួយភ្លែត " ជុងវ៉ុនស្រដីឡើងទៅកាន់ពីនាក់ផ្សេងទៀត
" មិនបាច់ទេជុងវ៉ុនយើងទៅម្នាក់ឯង បន្តិចទៀតយើងទៅតាមក្រោយ " ស៊ុននូនិយាយហើយក៏ដើរទៅរកបន្ទប់ទឹកនៅអាគារមួយទៀត
" ទឹប...ទឹប... " សំឡេងសម្រឹបជើងជាច្រើនអ្នកដើរមកឈប់នៅខាងមុខបន្ទប់ទឹកទើបអ្នកដែលមានការស្លៀកពាក់ខុសប្លែកពីគេនិយាយឡើងទៅកាន់អ្នកក្រោមបង្គាប់
" ចាំយើងទីនេះហើយ "
" បាទ " អ្នកជាអង្គរក្សក៏គ្នាឈរយាមកាមនៅខាងមុខបន្ទប់ទឹកយ៉ាងប្រុងប្រយ័ត្នបំផុត
ក្រាក...អាយយយ...គ្រាន់តែទ្វាររបើកឡើងអ្នកនៅក្នុងបន្ទប់ទឹកស៊ុននូស្រែកឡើងមួយវ៉ាស់ដែលសុខៗទ្វារបន្ទប់របស់ខ្លួនត្រូវបើកឡើងទើបប្រញាប់រៀបចំខ្លួនចេញមកស្ដីអោយអ្នកដែលគ្មានសុជីវធម៌មុននេះ
" នែ៎...លោកពូ បើកទ្វារមានឃើញមនុស្សនៅក្នុងនោះដែលទេនិង...? ជាមនុស្សចាស់តែគ្មានសុជីវធម៌ក្នុងខ្លួនសោះហើយ " ស៊ុននូនិយាយទាំងអោបដៃនិងងើយសម្លឹងមើលអ្នកដែលមានកំពស់ខ្ពស់ជាងខ្លួននិយាយងើយសឹងតែបាក់ក.ហើយនេះ
" ជាសិស្សសាលាតែការនិយាយស្ដីជាមួយមនុស្សចាស់គ្មានស្គាល់ទីទាបទីខ្ពស់ ឯងជាអ្នកមិនបិទទ្វារដោយខ្លួនឯង "
" ខ្ញុំមិនចង់និយាយជាមួយនិងលោកពូឡើយ...អ៊ួយមនុស្សច្រើនម្ល៉េស..? " ស៊ុននូស្រដីឡើងតិចៗនិងលើកដៃមកបិទមាត់និងឈានជើងថយក្រោយមួយជំហានរហូតទៅបុកជាមួយទ្រូងមាំសុទ្ធតែសាច់ដុំនៅពីក្រោមអាវ
" លោកពូជាជនចាប់ជំរិតក្មេងយកទៅលក់មែនទេ...? " ស៊ុននូងើយមើលអ្នកដែលឈរពីក្រោយខ្លួននិងបោះសម្ដីដែលជាក្មេងមិនដឹងអីសួរទៅកាន់នាយសង្ហារ
" បើយើងថាមែនវាយ៉ាងមិច..? " រាងក្រាស់ក៏និយាយចាក់បណ្ដាយតាមក្មេងតែម្ដងដោយគិតថាជាក្មេងមិនដឹងអីមានឯណាគឺស៊ុននូស្រែកឡើងទើបនាយប្រញាប់ខ្ទប់មាត់ជិត
" ជួ...អឹមមម " បបូរមាត់តូចដែលស្រែកបានបន្ដិចក៏ត្រូវបានដៃមាំសុទ្ធតែសសៃលើកមុខខ្ទប់មាត់ជាប់
" ឯងស្រែករកអី..?ហេតុអីមិនឆ្លើយ..? " រាងក្រាស់សួរទៅកាន់ស៊ុននូដែលព្យាយាមបេះដៃរបស់គេចេញពីមាត់អោយឆ្លើយបានយ៉ាងមិចបែខ្ទប់មាត់ជិតពិបាកដកដង្ហើយសឹងស្លាប់ទៅហើយ
" ហុឹមមមម...ហឹមមម... " ស៊ុននូលើកដៃមកចង្អុលដៃរបស់រាងក្រាស់ទើបនាយប្រញាប់ប្រលែងដៃអោយមានសេរីភាពវិញ
" ជួយផង~~ មានជនចាប់ចំរិតក្មេងយកទៅលក់~ " សំរែករបស់ស៊ុននូលឺទៅដល់អង្គរក្សដែលឈរនៅខាងក្រៅទើបប្រញាប់រត់ចូលមកខាងក្នុងបន្ទប់ទឹក
" ការពារលោកនាយរដ្ឋមន្ត្រី! " អង្គរក្សនាំគ្នាឈរការពាររាងក្រាស់នៅចំពោះមុខរបស់ស៊ុននូដែលសម្លឹងមើលគេម៉ងៗ
" អេបទៅ " រាងក្រាស់និយាយតិចៗអោយពួកគេខិត ចេញបន្ដិចហើយដើរចូលមករកស៊ុននូដែលថយក្រោយគេចពីនាយ
" លោកពូជាជនចាប់ជំរិតក្មេងពិតមែន បានជាមានគ្នាច្រើនបែបនេះ...? ជួយផង " ស៊ុននូស្រដីឡើងហើយក៏ប្រញាប់រត់គេចពីរាងក្រាស់ដែលឈរសម្លឹងមើលមកកាន់ខ្លួនដែលរត់ចេញទៅយ៉ាងលឿន
" តាមដែលទេ..? ទាន "
" មិនបាច់ទេ ត្រឹមជាក្មេងមិនទាន់ធំទើបមិនស្គាល់យើងជាអ្នកណា ត្រឡប់ទៅវិញ " រាងក្រាស់និយាយចប់ក៏នាំគ្នាត្រឡប់ទៅវិញដោយមិនបានចូលទៅលានាយកសាលាម្ដងទៀតឡើយ
ពេលល្ងាចក៏បានមកដល់សិស្សសាលាទាំងអស់ក៏បាននាំគ្នាចេញទៅផ្ទះរៀងៗខ្លួន ចំណែកស៊ុននូដែលរកចាំបងប្រុសតាំងពីភ្លឺរហូតដល់មេឃងងឹតនៅមិនទាន់បានឃើញបងប្រុសមកដល់ទៀត។ រំលងបានប៉ុន្មាននាទីក៏បានឃើញឡានមួយមកឈប់ពីមុខស៊ុននូ
ងុឺត- ឡានជាន់ហ្វ្រាំងងុឺតនិងរវៃកញ្ចក់ចុះនិយាយមកកាន់ស៊ុននូដែលពេបមាត់យំដាក់អ្នកជាបងដែលនិយាយមកកាន់ខ្លួន
" ព្រះអង្គម្ចាស់តូចឆាប់ឡើងឡានមកបាទ, អេ៎...ទៅណា " ជេយ៍ ប្រញាប់ចុះពីឡានទៅតាមស៊ុននូដែលដើរចេញមិនព្រមឡើងឡាន
" អូនចង់ទៅណា ឆាប់ទៅពួកយើងទៅផ្ទះ " ជេយ៍ចាប់ដៃអ្នកជាប្អូនជាប់និងទាញគេអោយបែមករកខ្លួន
" ហ្ហឹក...ហ្ហឹក... " ស៊ុននូយំឡើងភ្លាមៗ
" ហេតុអីអូនយំ...អ្នកណាធ្វើអីប្រាប់បងមក..? " ជេយ៍
" គឺបងនិង ហេតុអីក៏ក្រមកទទួលខ្ញុំបែបនេះដឹងទេខ្ញុំឈរចាំតាំងពីភ្លឺរហូតដល់ងងឹតឡើងឈឺនិងស្ពឹកជើងហើយ...ហ្ហឹក² "
" បងសុំទោស មកពីបងរវល់ពេកទើបមកទទួលយឺតពួកយើងទៅផ្ទះទៅបងបានទិញរបស់ដែលអូនចូលចិត្តដែលណា " ជេយ៍
" ពិតមែនហេ៎...? " ស៊ុននូសួរបងប្រុសទាំងសប្បាយចិត្តទាំងមុននេះយំនៅឡើយសោះ
ស៊ុននូក៏បានត្រឡប់មកផ្ទះវិញនិងបានញុំអាហារពេលយប់ជាមួយគ្រួសារយ៉ាងរីករាយ។ បន្ទាប់ពីនោះក៏បានឡើងទៅបន្ទប់ដើម្បីមើលមេរៀនបន្ដហើយក៏ចូលគេងមុនម៉ោង9យប់យ៉ាងស្កប់ស្កល់នៅលើពូកទន់ល្មើយរបស់ខ្លួន
To be continue...
03.12.2024
Author : SUNGSUN20
You are reading the story above: TeenFic.Net