ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ

Background color
Font
Font size
Line height

       អាផាកមីន៍

       មកដល់ទីនេះមិនដឹងជាប៉ុន្មានដង ប៉ុន្តែទីនេះបានកប់ទុកនូវរឿងរ៉ាវជាច្រើនដែលអ្នកទាំងពីរពុំអាចបំភ្លេចវាបានឡើយ។ សភាពខាងក្នុងមានរូបថតផ្ទាំងធំៗដាក់ព្យួរយ៉ាងមានសណ្តាប់ធ្នាប់ ខ្លះជារូបផ្តេក និងរូបបញ្ឈរ លយមកខាងមុខបន្តិច ផ្អឹបជាប់ជញ្ជាំងថ្មពណ៌សក្បុស។ សម្ភារៈគ្រឿងសង្ហារឹមនៅតែជាវត្ថុទាក់ទាញខ្សែភ្នែក ដែលអ្នកទាំងពីរចូលចិត្តមើលបំផុត ហើយក៏នឹកវាដូចគ្នាណាស់ណាដែរ។

       មិនតែប៉ុណ្ណោះ មានគ្រឿងអនុស្សាវរីយ៍ជាច្រើនទៀត ព្រមទាំងវីដេអូចាស់ៗដែលធ្លាប់បានថតជាមួយគ្នានិងបានចងក្រងកំណត់ហេតុស្នេហាចាប់តាំងពីវ័យនៅលីវ កាលសម័យរៀននៅឯវិទ្យាល័យជាមួយគ្នារាប់ភ្លេចទៅទៀត។

       “ធ្មេចបើកៗកន្លងហួសទៅច្រើនឆ្នាំណាស់ រឿងដែលខ្ញុំចាំបានគឺថ្ងៃដែលខ្ញុំឈឺ ហើយសន្លប់បាត់ស្មារតីឈឹងតែប៉ុណ្ណោះ!” ជុងហ្គុក ងាកមកនិយាយសារសងចំពោះដៃគូ ព្រមទាំងព្យាយាមរកនឹករឿងចាស់ៗ មកគិត ប៉ុន្តែវាបែរជាទទេស្អាត ក្នុងខួរក្បាលរបស់គេ ទោះចង់ចងចាំរឿងចាស់ៗសារើឡើងមកវិញក៏មិនអាចនោះដែរ។

       “ពេលវេលាតែងតែដើរទៅមុខជារៀងរហូត គ្មានថ្ងៃវិលត្រលប់ថយក្រោយទេ មនុស្សយើងនេះណា ព្យាយាមខំប្រឹងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃទៀត ឥតឈប់ឈរឡើយ បើទោះបីជាមានពេលខ្លះអាចនិងពិបាកចិត្ត មានរឿងស្មុគស្មាញត្រូវឱ្យគិតបន្ត ក៏ត្រូវប្រឹងរស់នៅដើម្បីទប់ទល់ចំពោះបញ្ហាទាំងអស់នោះឱ្យបានដែរ!” ថេយ៉ុង ញញិមស្ងួត ពេញមួយជីវិតនេះ ទោះបីជាមានទ្រព្យធន់ ម្តាយឪពុកតែងផ្គត់ផ្គង់ មើលថែគេបានយ៉ាងដិតដល់ប៉ុណ្ណាក៏ដោយ តែសម្រាប់រូបគេតែងយល់ថាខ្លួនកង្វះនូវភាពកក់ក្តៅច្រើនណាស់។

       “អ្នកប្រុសធ្លាប់មានរឿងពិបាកចិត្តធំណាស់មែនទេ?” ជុងហ្គុក ចាប់អារម្មណ៍សួរទៅកាន់ ថេយ៉ុង តាមពិតគេក៏ចង់ដឹងណាស់ដែរ ថាជីវិតកូនអ្នកមានដូចជា ថេយ៉ុង ធ្លាប់ជួបជីវិតដែលជូរចត់បំផុតដូចជាគេដែរឬមួយក៏អត់។

       “ធ្លាប់ ច្រើនទៀតផង!” ថេយ៉ុង ឆ្លើយដោយមិនស្ទាក់ស្ទើរ ខ្សែភ្នែកដ៏ស្រទន់ស្រាប់តែធ្មេចញាប់ស្អេក និងមានអារម្មណ៍ក្តុកក្តួលអនេកក្នុងចិត្តដល់ថ្នាក់អួលដើមកចេញមក។

       “អ្នកប្រុសកើតអី?” អ្នកកំលោះបារម្ភណាស់ ស្រវាចាប់អង្អែលលើថ្ពាល់ដ៏ស្រឡូនថ្នមៗបន្ថែម។

       “ជុងហ្គុក ឱបអូនបានទេ?” ជុងហ្គុក ស្រវាចាប់ចង្កេះតូចតាមដែលរាងតូចសំណូមពរ រួចដាក់ចង្កាលើស្មាតូចបន្ថែម។

       “ខ្ញុំឱបអ្នកប្រុសរួចហើយ!” ថេយ៉ុង ឮហើយញញិម បាននៅក្បែរដើមទ្រូងគេ ថេយ៉ុង ពិតជាទទួលបានអារម្មណ៍កក់ក្តៅណាស់ មិនថាគេប្រែក្លាយទៅអ្វី ក៏បេះដូងមួយនេះនៅតែស្ម័គ្រស្មោះ ហើយស្រលាញ់ពុំដែលថមថយនូវក្តីដ៏ រំភើប រំជើបរំជួល នៅពេលដែលបាននៅក្បែរគេគ្រប់ពេល។

       “ជុង ចាំមុខក្មេងនៅឯមន្ទីពេទ្យនោះបានទេ?” ថេយ៉ុង ស្រាប់តែសួរបែបនេះ ដែលធ្វើឱ្យទឹកមុខអ្នកកំលោះរូបស្រស់ចាប់ផ្តើមញញិមជាថ្មី។

       “ចាំបានតើស..អាល្អិតនោះច្រឡើមសម្បើមណាស់!”

       “គេជាកូនរបស់ពួកយើង..គេជាកូនរបស់ ជុង ហ្នឹងណា!”

       “ថាម៉េច? កូនខ្ញុំ? នេះអ្នកប្រុសពរពោះបង្កើតកូនចាប់តាំងពីពេលណា ហេតុអីក៏ខ្ញុំមិនដែលដឹងសោះ!”

       “ប្រាប់ហើយតើសថា ជុង បាត់បង់ការចងចាំ ទើបមិននឹកឃើញរឿងទាំងអស់នេះវាកើតឡើងរយៈពេលបីឆ្នាំជាងដែល ជុង បានប្រើជីវិតជាមនុស្សប្រុសមានចរិតខិលខូច!” ជុងហ្គុក ស្ទើរតែមិនជឿទេ ថារឿងនេះអាចកើតឡើងចំពោះគេបាន តែពេលគិតបានបន្តិច គេក៏នឹកដល់ក្មេងច្រឡើមម្នាក់នោះភ្លាមៗ។

       “ចុះកូនយើងឈ្មោះអីទៅអ្នកប្រុស?”

       “ជុង នៅចាំរឿងតុក្កតាជប៉ុនឈ្មោះ រ៉ូគិ ដែលពួកយើងធ្លាប់មើលជាមួយគ្នាបានទេ?” ថេយ៉ុង ជួយរំឭកហើយ ជុងហ្គុក ស្រាប់តែនឹកឃើញនិងងក់ក្បាលខ្លាំងៗ។

       “ចាំ..ចាំបានហើយ!”

       “កូនយើងមានឈ្មោះពេញថា ចន យ៉ុងស៊ូ រ៉ូគិ ដោយសារតែ ជុង ចូលចិត្តមើលតុក្កតានោះខ្លាំងណាស់ ទើបអូនសម្រេចចិត្តថាដាក់ឈ្មោះនេះឱ្យកូនយើងទៅ!”

       “ឈ្មោះនេះគួរឱ្យស្រឡាញ់ណាស់ កូនយើងក៏គួរឱ្យស្រឡាញ់ណាស់ដែរ!” នាយសើចឱ្យតែនឹកឃើញដល់ទឹកមុខដែលកូនប្រុសខឹងនិងខ្លួនពេលណារួចហើយ ចេះតែមានអារម្មណ៍ថាកំប្លែងណាស់។

       “រ៉ូគិ ស្រលាញ់បងណាស់..កាលនៅពីអាយុមួយខួបជាង ស្រែកយំរកបងតែរហូត ពេលយប់គេងឱបបងជាប់ មិនដែលបានគេងស្និទ្ធស្នាលជាមួយអូនទេ គេស្រលាញ់បងខ្លាំងណាស់!”

       “អ៊ីចឹងអ្ហេស? អ្នកប្រុសច្រណែនខ្ញុំមែនទេ?” ថេយ៉ុង សំដែងឫកពាម្ញិកម្ញក់ ហើយងក់ក្បាលតាមទម្លាប់ជាមនុស្សមានចរិតទន់ជ្រាយ។

       “យ៉ាងណាក៏អ្នកប្រុសបានមើលថែកូនបានល្អដែរ មើលទៅគេចេះណាស់ ហើយអាចជួយយកអាសាបានគ្រប់យ៉ាងថែមទៀត!”

       “បងឈប់និយាយជាមួយអូន ធ្វើមើលតែទំនាក់ទំនងពួកយើងឆ្ងាយគ្នាទៀតបានទេ? ពួកយើងរៀបការរួចហើយ អូនជាប្រពន្ធបង បងជាប្តីរបស់អូន ឈប់ហៅអូនថាអ្នកប្រុសទៀតបានទេ អូនមិនចង់ស្តាប់!”

       ជុងហ្គុក ឆ្ងល់ដល់រឿងរៀបការម្តងទៀត ឆ្ងល់នេះ ឆ្ងល់នោះ តែគេមិនហ៊ានសួរ ព្រោះមិនចង់ឱ្យ ថេយ៉ុង ត្រូវមកហត់មាត់បកស្រាយប្រាប់គេគ្រប់រឿងខ្លាំងពេក។

       “ទម្លាប់មាត់ទៅហើយ មិនហ៊ានហៅថាអូនទេ!” ថេយ៉ុង ងើបខ្លួនឡើងបន្តិច រួចក្រឡាស់បែរខ្លួនមកសម្លឹងទម្រង់មុខសង្ហាទាំងកែវភ្នែកតូចចិត្ត។

       “រៀនហៅទៅ មិនស្តាប់បង្គាប់អូនទេអ្ហេស?”

       “ស្តាប់មករហូតហើយ ពេលនេះក៏ព្យាយាមស្តាប់បន្តដែរ!”

       “អ៊ីចឹងហៅអូន ថាអូន មិនមែនអ្នកប្រុសទេ!” ជុងហ្គុក យកដៃស៊កចូលទៅឱបចង្កេះ ថេយ៉ុង មុននឹងផ្តួលកាយតូចទៅលើគ្រែថ្នមដៃបំផុត។

       “អូនសំឡាញ់!” និយាយចប់គេគ៏ថែលថើបលើកញ្ចឹងកសខ្ចីទាំងឆ្វេងទាំងស្តាំរបស់ភរិយាមិនឱ្យទាស់ចិត្ត។

       ក្លិនខ្លួនដ៏ក្រអូប រាងកាយតូចស្តើង ត្រគាករីកសាយ និងក្បាលពោះរាបស្មើគ្មានខ្លាញ់ បានខាបដួងព្រលឹង អ្នកកំលោះវ័យកណ្តាលឱ្យងប់ងល់ដកខ្លួនពុំរួចនោះឡើយ។

       ជុងហ្គុក ថើប ថេយ៉ុង យ៉ាងរោលរាល ការថើបដែលគេធ្លាប់បានប្រើពីមុន ពេលនេះគេក៏ផ្លាស់ប្តូររបៀបថើបថ្មី ដែលនាំឱ្យ ថេយ៉ុង ទទួលបានអារម្មណ៍ក្តៅគគុកយ៉ាងខ្លាំង។ អណ្តាតរបស់គេចំជាស្ទាត់ជំនាញណាស់ ហើយបានលិឍលើគែមបបូរមាត់សិចស៊ី មិនឱ្យទាក់មួយចង្វាក់ណានោះសោះ។

       ពេលសំខាន់បានឈានចូលមកដល់ សម្លៀកបំពាក់លើដងខ្លួនប្រែជាជ្រុះរលីងរលាត់អស់ពីរាងកាយននលគកទាំងពីរនាក់ គ្មានសល់សូម្បីតែមួយផ្នែកណាទុកសម្រាប់បិទបាំងសោះឡើយ។ ម្រាមដៃរឹងៗបានរុលស៊កបញ្ចូលទៅក្នុងភាពទន់ជ្រាយដែលសភាពផ្សើមសើមរលើបថ្នមៗ ថ្នាក់ធ្វើឱ្យរាងកាយទាំងមូលកន្ទ្រាក់ចលនា តាមដោយភាពស្រើបស្រាល នឹងទទួលបានភាពក្តៅក្រហាយរោលរាលពេញខ្លួនទាំងអស់។

       “អាស៎ ជុងហ្គុក!” ថេយ៉ុង នឹកស្មានមិនដល់ពីជំនាញដ៏សែនពូកែរបស់នាយកំលោះម្នាក់នេះសោះឡើយ ពីមុនជាក្មេងមោឃៗ មានទឹកមុខស្មឿគៗ ឫកពាស្ងៀមស្ងាត់ ស្លូតត្រង់ មិនចូលចិត្តមាត់កឮៗ ជាក្មេងប្រុសដែលស៊ីឈ្នួល បម្រើការងារជាអ្នករត់តុ លើកស្រាក្នុងបារ ក៏មិនដែលធ្លាប់នឹកស្មានថាគេស្ទាត់ជំនាញចំពោះរឿងទាំងអស់នេះដែរសោះ។

       ជុងហ្គុក រុញម្រាមដៃចូលទៅកាន់តែជ្រៅទៅៗ បបូរមាត់របស់គេរវល់ជាប់ជញ្ជក់ លើចុងដើមទ្រូងតូចច្រម៉ក់ៗមិនឱ្យអខាន គេបឺតជញ្ជក់វាខ្លាំងៗ បឺតខ្លាំងៗ រហូតដល់ស្លេកពណ៌ពីម្ខាងទៅម្ខាងទៀត។

       ថេយ៉ុង ស្រេវស្រាញទ្រាំលែងបាន ទើបស្រវាខ្ញាំបោចសក់សរសៃក្រាស់មួយកណ្តាប់ដៃធំនិងរមិចរមួលខ្លួន ដកកចំហមាត់បន្ធូរភាពត្រេកត្រអាលទាំងអារម្មណ៍ពុះកញ្ជ្រោលស្រើបស្រាល ដល់ថ្នាក់ហៀរទឹកភ្នែកចេញមករឹមៗទៅហើយ។

       “បងដាក់ចូលហើយ!” ជុងហ្គុក លិឍលងទងត្រចៀក ថេយ៉ុង បន្តិចមុននឹងស៊កភាពរឹងមាំចូលទៅក្នុងខ្លួន ថេយ៉ុង ដោយសន្សឹមៗ។

       “អាស៎!” កាលបើវាបានលូនចូលទៅខាងក្នុងរហូតដល់បានសម្រេចទៅហើយ ជុងហ្គុក ក៏ឥតបង្អង់ពេលយូរ មុននឹងលើកដាក់ចង្កេះមួយៗយឺតៗ បន្ទាប់មកក៏លឿនទៅៗ បណ្តាលឱ្យរាងកាយរបស់ ថេយ៉ុង ពុំមានលំនឹងនិងទប់ទល់ចំពោះកម្លាំងបំបោលបោកផ្ទប់សន្ធប់ចូលមកកាន់តែញាប់លឿនទ្វេដងទៀតនោះឡើយ។

       “អឹស..អាសៗ!” អ្នកដែលត្រូវគេប្រើអាវុធរឹងដ៏ពិសេសស៊កបញ្ចូលទៅប្រលែងលេងក្នុងល្អាងមន្តស្នេហ៍ ក៏ជ្រួលជ្រាបចំណង់តណ្ហារហូតដល់មិនអាចទប់នូវចង្វាក់សំឡេងថ្ងូរឱ្យរហឹះបន្តទៀតបានទេ ពេលនេះពួកគេកាន់តែទទួលបានទំនាក់ទំនងដ៏អស្ចារ្យជាងមុនញាប់ញ័រទ្វេដងទៅទៀត។

       ថេយ៉ុង ញែកកន្ធែកជើងបើកផ្លូវទទួលយកការវាយលុកពីស្វាមីរហូតដល់បែកញើសជោកខ្លួនរលើប ស្ថិតក្រោមដើមទ្រូងមាំធំទូលាយពេលណា ធ្វើឱ្យគេមានក្តីសុខ រកពាក្យថ្លែងបរិយាយមិនរួចឡើយ ភាពដ៏ល្អឥតខ្ចោះនៅលើផ្ទៃមុខដ៏សង្ហា រាងកាយស្វាហាប់ អមដោយស្មាធំមាំរីកយ៉ាងធំក្រអាញ គ្របដណ្តប់កែវភ្នែកខ្មៅនិលទាំងគូឱ្យសម្លឹងមើលយ៉ាងជក់ចិត្ត ដិតអារម្មណ៍ ស្ទើរតែមិនចង់ធ្មេចមួយវិនាទីណាឡើយ។

       “អឹសៗ..ជុងហ្គុក!” ជុងហ្គុក កំពុងសម្រុកលឿនទៅៗរកថាមិនត្រូវទើបតម្រូវឱ្យគេរហ័សងើបស្ទុះនិងទុកឱកាសឱ្យ ថេយ៉ុង ជាអ្នកគ្រប់គ្រងលើកូនប្រុសរបស់ខ្លួនម្តង។ ថេយ៉ុង អែនត្រគាកមកក្រោយ ដោយយកបាតដៃច្រតផ្អឹប លើដើមទ្រូងដ៏ក្រាស់ឃ្មឹក នឹងចាប់ផ្តើមយុទ្ធនាការក្តៅសាច់បន្ត។

       ផ្លាប់ៗៗៗ...

       “អាយ!!” ថេយ៉ុង ត្រៀមខ្លួនស្ទើរតែមិនទាន់ កាលបើភាពរឹងមាំវាស្រាប់តែងើបបញ្ជាចលនាសម្រុកផ្តាច់មួយទឹកចុងក្រោយ ថ្នាក់ធ្វើឱ្យរាងតូចអង្គុយរែងចង្កេះមិនត្រូវនិងរលាក់ញាប់ស្អេក សឹងតែផ្តេកខ្លួន បាត់ជំហ ដ្បិតប្រអប់ដៃនៅចាប់ទប់ញែកកន្ធែកជើងស្រឡូនពុំឱ្យត្បៀតចូលគ្នាបាន សាច់មួយកណ្តាប់នោះ នៅតែអាចមានលទ្ធភាពសម្រុកចូលទៅក្នុងខ្លួនដ៏ស្រស់ស្អាតសិចស៊ីឥតថមថយល្បឿនដដែល។

       “ជុងហ្គុក អាស៎ ប៉ុណ្ណឹងបានហើយអូនទៅមិនរួចទៀតទេ!”

       ដល់ពេលគេបូកសរុបពិន្ទុះទឹកចុងក្រោយ ថេយ៉ុង ក៏ញោចកន្ទ្រាក់ខ្លួនដង្ហក់ស្ទើរតែដាច់ដង្ហើម ទឹកស្នេហ៍សស្គូសក៏ខ្ជាក់ចេញមកប្រឡាក់លើទ្រូង ជុងហ្គុក ក្តៅឧណ្ហៗ រំពេចនោះ រាងតូចក៏ប្រញាប់ស្រវាចាប់កន្សែងមករុំជាប់ខ្លួន និងក្រោកឡើងទម្លាក់ខ្លួន គេងញញិមដាក់រាងក្រាស់យ៉ាងផ្អែមល្ហែម។

       “អូនមិនអាសូរបងខ្លះសោះតើមែនទេ?” ជុងហ្គុក លូកដៃទៅស្ទាបលើថ្ពាល់ស្រឡូន ហើយខិតខ្លួនចូលទៅចាប់ថើបថ្ពាល់ខាងស្តាំ ថេយ៉ុង មួយដង្ហើមបន្ថែម។

       “អូនគ្មានកម្លាំងតទល់និងបងយូរទេប្រុសអាក្រក់!” ថេយ៉ុង តបទាំងសំឡេងខ្សោយទៅៗ ទើបព្យាយាមគេងក្នុងរង្វង់ដៃស្វាមីរហូតដល់ពេលគេងលក់។
      
       ថ្ងៃបន្ទាប់
       ភូមិគ្រឹះគីម  

       “រ៉ូគិហា!” សំឡេងស្រួយស្រែះលាន់បន្លឺយ៉ាងទ្រហឹងទន្ទឹមនិងរាងកាយតូចល្អិតអង្គុយមុងៗក្នុងបន្ទប់ទទួលភ្ញៀវ តាមដោយទឹកមុខមាំបីដូចជាមិនបានរីករាយសោះ។

       “នឹកណាស់ ប៉ាប៉ាសុំថើបបន្តិចណា!” ថេយ៉ុង ប្រញាប់ក្រសោបថ្ពាល់អាច្រម៉ក់មកថើបមួយខ្សឺត មុននឹងចាប់លើកពរមាឌល្អិតឡើង។

       “ទៅតាមដេតឌីណា!”

       “អត់ទេ!” រ៉ូគិ ប្រកែកញ៉ែត ពេបមាត់យំសស្រាក់ដាក់ ជុងហ្គុក នៅអន់ចិត្តចំពោះរឿងកាលពីម្សិលមិញមិនទាន់បាត់ផង។

       “ក្រែងថាស្រលាញ់ដេតឌីណាស់ ហេតុអីពេលនេះមកប្រកែក?” ថេយ៉ុង ពោលពាក្យទាំងអារម្មណ៍ប្លែកក្នុងចិត្ត ទន្ទឹមនិងទឹកមុខភ្ញាក់ផ្អើល។

       “ដេតឌីអត់ស្គាល់កូនផង ដេតឌី អត់ចង់និយាយជាមួយកូនទេ ហ៊ឹកៗ!”

       “មកពីដេតឌីភ្លេច សូមទោសណា..មកតាមដេតឌីមក!” ជុងហ្គុក លើកដៃឡើងបំណងចង់ចាប់ទាញកូនមកពរ តែអាល្អិតបែរជាធ្វើភ្នែកភ្លឹះៗ បីដូចជាមិនតាមសោះ ខណៈអ្នកកំលោះខាងណោះ ប្រឹងលេបដង្ហើមទាំងអារម្មណ៍ពិបាកព្រោះមិនសូវពិនប្រសព្វលួងកូនក្មេង។

       “មកណេះមក ចង់ញាំស្ករគ្រាប់ទេ ដេតឌី ជូនទៅទិញ!” ឮថាបានស្ករគ្រាប់ អាកំហូចងាកមកចាប់ឱបក្រសោបកឪពុកធំវឹប វិធីល្បួងលួងលោមងាយៗស្រួលអ៊ីចឹងក្មេងតូចច្រម៉ក់ម្នាក់នេះឆោទណាស់។

       “ប៉ុន្តែប៉ាប៉ាថាញាំស្ករគ្រាប់ដង្កូវស៊ីធ្មេញ រ៉ូគិ!” រ៉ូគិ និយាយហើយបង្វែរបំណងរបស់ខ្លួនវិញម្តង។

       “អ៊ីចឹងកូនចង់ញាំអី?”

       “រ៉ូគិ ចង់ឱ្យដេតឌីបញ្ចុកបាយ..”

       “ឃ្លានញាំបាយអ្ហេស?” តាមទម្លាប់រាល់ដង រ៉ូគិ ជាក្មេងរឹងរូសមិនសូវចូលចិត្តញាំបាយទេ ភាគច្រើនគេចូលចិត្តញាំចំណីខ្លាំងណាស់ កាលបើឃើញថាកូនទាមទារដូច្នេះ ថេយ៉ុង ក៏ងឿងឆ្ងល់មិនតិចណាស់ដែរ។

       “ហ្អា..បានតើស..អ៊ីចឹងម៉ោះ ដេតឌីបញ្ចុកបាយកូន!” ជុងហ្គុក ឱនថើបថ្ពាល់ទន់ល្មើយរលោងម៉ដ្ឋខៃមួយខ្សឺត បន្ទាប់មកទើបរៀបចំបញ្ចុកបាយកូន គេញាំបានច្រើនខ្លាំងណាស់ ថ្ងៃនេះ ថែមទាំងចូលចិត្តមុខម្ហូបនិងស្នាដៃដែលលោកយាយចម្អិនជូនទៀត។

       “លោកយាយធ្វើម្ហូបឆ្ងាញ់ណាស់..”

       “បើឆ្ងាញ់ញាំទៅចៅ..ញាំឱ្យច្រើនៗទៅណា!” លោកស្រីហ្គូហ្សិនមិនភ្លេចចៅប្រុសក្បែរដៃខ្លួនម្នាក់ទៀតគឺ ថេយ៍ហ្យុង ដែលជាកូនប្រុសរបស់ ថេអីន ជាមួយនិង ស៊ុងមីន បច្ចុប្បន្នពួកគេក៏បានរៀបការជាមួយនាងដើម្បីបំពេញការខុសត្រូវមើលថែកូនជាមួយគ្នាដែរ។

       “ហាមាត់យាយបញ្ចុកបាយ!” ថេយ៍ហ្យុង ព្រមហាមាត់ពេលលោកយាយបញ្ចុកបាយ ដោយមិនភ្លេចញញិម កាលបើឃើញ រ៉ូគិ បេះសាច់ពីក្នុងចានខ្លួនឯងយកទៅដាក់ក្នុងចានឱ្យ ថេយ៍ហ្យុង ដែរ។

       “ហិហិ!” អាល្អិតសើចលឹបភ្នែក ក្រឡេកទៅមើល ថេយ៉ុង ដែលឈរញញិមស្ងួតដាក់បងស្រីសឹមលើកដៃអង្អែលក្បាលក្មួយប្រុសដ៏គួរឱ្យអាណិតខាងណោះ។

       “ស្អែកជាថ្ងៃកំណើតរបស់ រ៉ូគិ ហើយ បង ថេយ៍ហ្យុង មានកាដូអីឱ្យអូនទេ?” រ៉ូគិ ធ្វើជាសួរ ខណៈ ថេយ៍ហ្យុង ក៏ញញិមទាំងទឹកមុខក្រៀមស្រពោន។

       “បងមានតែរបស់លេងចាស់ៗឱ្យអូនទេ..” ថេយ៍ហ្យុង ឆ្លើយចប់ទម្លាក់ទឹកមុខចុះ រ៉ូគិ ឃើញអ៊ីចឹងភ្លាម ប្រញាប់ចាប់ឱបចង្កេះបងជីដូនមួយជាប់។

       “មិនបាច់ឱ្យកាដូអីដល់អូនទេ បង ថេយ៍ហ្យុង ស្រលាញ់អូនឱ្យតែច្រើនៗទៅបានហើយ!”

       “រាល់ថ្ងៃបងស្រលាញ់ រ៉ូគិ ខ្លាំងណាស់!” ក្មេងក្មាងស្និទ្ធស្នាលចំពោះគ្នាណាស់ ថ្ងៃខ្លះក៏ញាំបាយជាមួយគ្នា មានអ្វីចែកឱ្យគ្នាជានិច្ច ទាំងថើប ទាំងគេង មិនចេះច្រណែន មិនចេះរករឿងគ្នាឡើយ ព្រោះលោកយាយតែងតែនិយាយផ្តល់ដំបូន្មានល្អៗឱ្យពួកគេស្តាប់និងព្យាយាមឈ្វេងយល់ពីរាល់ថ្ងៃ។




















      


You are reading the story above: TeenFic.Net