ភាគ៤៤៖ប្រពន្ធស្អាត

Background color
Font
Font size
Line height

      រាត្រីត្រជាក់

      ទោះបីជាបរិយាកាសក្នុងរាត្រីនេះមានសភាពរងារញ័រញាក់ព្រឺរោមខ្លាំងប៉ុណ្ណា ប៉ុន្តែនៅតែមានអារម្មណ៍ថាកក់ក្តៅចំពោះគ្រួសារតូចដែលមានសមាជិកត្រឹមតែបីនាក់នៅខាងក្នុងបន្ទប់បួនជ្រុងតែមួយដដែល។

      រ៉ូគិ បិទសៀវភៅរៀនសូត្រទុកដាក់ទៅម្ខាង លើតុដ៏ប្រណីតហើយជំនួសមកវិញដោយទឹកមុខល្វើយជាខ្លាំង សឹមដើរចូលទៅដាក់ខ្លួនទម្រេតខ្នងគេង តាមដោយរាងកាយល្ហិតល្ហៃអស់កម្លាំង។

      “ងងុយគេងហើយឬ?” ថេយ៉ុង ញញិមដាក់ដៃឱបអាល្អិតតូច ឃើញកូនស្ងាបហាមាត់ធំៗ ឫកពាកិកកុកៗគួរឱ្យស្រឡាញ់ណាស់។

      “ងងុយគេងហើយប៉ាប៉ា!” រ៉ូគិ ត្រសុលខ្លួនចូលទៅគេងផ្អឹបខ្នងក្បែរដើមទ្រូងរាងតូច មិនភ្លេចស្រវាចាប់កូនតុក្កតារបស់ខ្លួនមកឱបជាប់ក្នុងរង្វង់ដៃបន្ថែម។

      “កូនឯងគេងខាងទៅ ដេតឌីគេងជិតប្រពន្ធដេតឌីវិញ!”

      ជុងហ្គុក បន្ទាប់ពីបានងូតទឹកផ្លាស់ឈុតហើយភ្លាមនាយក៏ដើរតាំងៗទៅនិយាយដេញកូនទាំងមុខស្ងួតជ្រើង តែអាល្អិតនោះត្បុលឡើងជិះអង្គុយលើក្បាលពោះរាបស្មើ ថេយ៉ុង ជាប់។

      “កូនគេងកណ្តាល អត់គេងខាងទេ ខ្លាចខ្មោច!” រ៉ូគិ ដាក់ក្បាលផ្អឹបលើដើមទ្រូងដ៏កក់ក្តៅ រួចប្រកែកទាំងចរិតក្នក់ក្នាញ់គួរឱ្យចង់ចាប់គ្រញិច។

      “អ៊ីចឹងដេតឌីឱបប្រពន្ធដេតឌីម៉េចដល់?” អ្នកដែលទទូចទាមទារចាប់ផ្តើម សំដែងឫកពារំអុកកូនតូចខ្ចីល្ហក់ដែលដេកននៀលជិះជាន់ខ្លួនប្រាណប្រពន្ធខ្លួនយ៉ាងទំនើងចាស់ដៃថែមទាំងលើកដៃវាយលើខ្លួនគេទៀត។

      “បើចង់គេងឱបប្រពន្ធ ខំយកកូនមកធ្វើអីចុះ? មិនបាច់ឱប អួយស្អីទេ បិទភ្នែកគេងភ្លាមទៅ គេងភ្លាម វាយឥឡូវហ្នឹង!” រ៉ូគិ ខាំមាត់ ចាប់ទាញដៃ ជុងហ្គុក អូសមកជិតខ្លួនរួចបង្ខំឱ្យឪពុកគេង ទាំងទឹកមុខមាំទាំរាបស្មើធេង។

      “ទៅដេតឌីសុំអង្វរ!” ជុងហ្គុក ប៉ងក្នុងចិត្តរួចហើយថាយប់នេះបានគេឱបប្រពន្ធឱ្យបានពេញៗដៃ ដោយសារតែ ថេយ៉ុង ទើបតែរៀបចំខ្លួនថែទាំស្បែកនិងរាងដ៏តូចច្រឡឹងស្អាតពីក្បាលដល់ចុងជើង គ្មានប្តីឯណាដែលថាមិនគ្រឺតក្នាញ់ភរិយាពេលធ្វើខ្លួនស្អាតយ៉ាងនេះឡើយ។

      “អត់..រឹងម៎េះ!” អាល្អិតស្រែកឮកាកោកនិងក្រោកស្ទុះទៅលើកដៃវាយកំប៉េះគូទ ជុងហ្គុក ឮសូរផាច់ៗ។

      “ហិហិ ក្បាលខូចណាស់កូនឯងនេះ!” ថេយ៉ុង សើចកក្អឹកឃើញឪពុកកូនឈ្លោះគ្នាដណ្តើមខ្លួន ចង់តែសើចឱ្យរឹងពោះស្លាប់ទេ។

      “ដេតឌី ធំហី..ចង់គេងឱបប៉ាប៉ាទៀត ដេតឌីគេងខាងហ្នឹងហៃ កុំចង់គេងកណ្តាល!” រ៉ូគិ ទម្លាក់ខ្លួនដេក ឱបគងគាក់ ថេយ៉ុង ជាប់ស្អិតដូចសត្វតុកែ ព្រមទាំងបន្លឺសំឡេងស្រម៉ុកខល់ៗនាំឱ្យមនុស្សចាស់ទាំងពីរលាន់មាត់សើចឮរហឹះ។

      “រាត្រីសួស្តីណាប្រពន្ធសំឡាញ់ចិត្ត!” ជុងហ្គុក ឱនឈ្ងោកថើបមាត់ ថេយ៉ុង មួយខ្សឺត ព្រមទាំងបង្អូសស្នាមថើប ទៅលើថ្ងាសស្រឡូនមួយដង្ហើមធំបន្ថែមទៀត។
     
      ព្រឹកថ្ងៃថ្មី

      ភូមិគ្រឹះហ្វីឌ័រ

      “អ៊ំប្រុស!” អ្នកកំលោះសម្បុរសម៉ដ្ឋខៃក្នុងទឹកមុខស្រស់ញញិមរហ័សឱនគំនាបទៅកាន់បុរសចំណាស់ មុននឹងងាកមកបែរខ្លួនដាក់គូទអង្គុយចុះលើសាឡុង តាមដោយឫកពាហ្មតចត់។

      “រឿងដែលអ៊ំពឹងឱ្យឯងទៅធ្វើបានការយ៉ាងណាហើយ? មួយរយៈនេះឮដំណឹងមកថា ជុងហ្គុក មានការចងចាំវិញហើយ ប្រហែលពួកយើងត្រូវពេលបន្តិចទៀត ដើម្បីព្យាយាមខិតខំកសាងទំនាក់ទំនងថ្មីជាមួយគេម្តងទៀត!”

      “កុំព្រួយអីអ៊ំប្រុស ការងារបន្ថែម គ្មានភាពស្មុគស្មាញទេ រឿងទាំងអស់នេះ ខ្ញុំអាចចាត់ចែងធ្វើបាន!” ស៊ូហ្គា ថាចប់ក្រឡេកទៅសម្លឹងមើលក្មេងតូចល្អិត ទើបនិងភ្ញាក់ពីដំណេកក្នុងទឹកមុខស្មឿគពុំសូវរីករាយសោះ។ 

      “ថ្ងៃនេះមុខស្អុយខ្លាំងម៉្លេះ!” លោកហ្វីឌ័រញញិមលូកដៃចូលទៅចាប់ទាញក្រសោបចង្កេះតូចទាញក្មេងប្រុសអាយុ ៦ ឆ្នាំជាងមកអង្គុយក្បែរខ្លួន។

      “ជីមីន ឈឺរលាកបំពង់ក!” ជីមីន ឆ្លើយរួចធ្វើមុខស្រពាប់ស្រពោនក្រៀមក្រំក្រឡេកមកសម្លឹងមុខ ស៊ូហ្គា តាមដោយខ្សែភ្នែកស្លក់ៗ។

      “មកពីឯងចូលចិត្តញាំចំណីផ្តេសផ្តាសខ្លាំងពេក!”

      “អត់ទេ ខ្ញុំមិនបានញាំអីផង បងឯងនិយាយបង្ខូចក្មេង!” 

      ជីមីន ហាក់បង្ហាញអារម្មណ៍ខឹងនិងស្ទុះស្ទាចូលទៅចាប់ក្តិចខ្នងដៃ ស៊ូហ្គា ខណៈនាយសង្ហាបានឆ្លៀតឱកាសមុននឹងចាប់ក្រសោបកាយតូចលើកមកដាក់លើភ្លៅរបស់ខ្លួនជាប់។

      “លែង..លែងខ្ញុំ!” ក្មេងតូចច្រម៉ក់ប្រឹងរើសបម្រាស់អស់ៗកម្លាំងពីខ្លួន ធ្វើដូចជាខឹងរករឿងបងជីដូនមួយដោយទឹកមុខក្រហមដូចចងកំហឹងណាស់ណាអ៊ីចឹង។

      “យើងមិនលែង ប៉ះមិនបាន រឹងរូស កាចដូចកូនឆ្កែ!”

      “បើខ្ញុំកាចដូចកូនឆ្កែ កុំប៉ះខ្ញុំ លែងមើល៍!”

      “នៅឱ្យស្ងៀមទៅវាថីឯង?” កាលបើឮសូរមនុស្សធំស្រែកសម្លុតទៅហើយនោះ អាល្អិតមុខក្រហមឆិលឯណេះស្រាប់តែស្រែកគំហកទៅវិញដែលនាំឱ្យទឹកមុខមនុស្សចាស់គ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង។

      “ប្រយ័ត្នខ្ញុំចាប់ធ្វើប្តី!”

      “ជីមីន!” អ្នកជាម្តាយស្រាប់តែបើកភ្នែកធំៗចំហមាត់ធ្លុងឮសូរកូនតូចនិយាយអ៊ីចឹងគាត់ហាក់ទទួលបានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងចម្លែកណាស់។

      “ចាប់ទៅ បើឯងក្លាហាន!” អ្នកកំលោះញញិមហើយនិយាយបេះបួយញញ៉េះញញ៉ោះឱ្យអាល្អិតតូចខឹងកញ្ជ្រោល។

      “ខ្លាចអីមុខបងឯងហ្នឹង ដល់ពេលខ្ញុំធំឡើងទៅស្អាតជាងនេះ កុំមកចង់ញ៉ែខ្ញុំឱ្យសោះ!”

      “យើងមិនទៅខ្វាក់ភ្នែកញ៉ែក្មេងកាចដូចកូនឆ្កែ មុខដូចជាឯងអ៊ីចឹងទេ!”

      “ស្រលាញ់ខ្ញុំទៅ ខ្ញុំពូកែថែទាំប្តីណាស់!” ជីមីន សង្កៀតធ្មេញនិយាយលូកដៃទៅមួលក្តិចដើមដៃនាយកំលោះតាមចិត្តក្នក់ក្នាញ់។

      “ហើយថី?” ស៊ូហ្គា ភ្ញាក់ស្ទើរបោះអាល្អិតចោល ដ្បិតត្រូវវាក្តិចទាល់តែជាំសាច់អស់។

      “ស្រលាញ់បងឯងហ្នឹងណា!”

      “អាណាទៅស្រលាញ់ក្មេងស្លៀកខោទឹកនោមហ្នុង?”

      “ស្លៀកខោទឹកនោមកុំឱ្យឈឺនោមដាក់ខោ ចាស់ហើយគ្មានដឹងអីហេ!” ថាចប់អាល្អិតតូចស្ទុះលោតចុះពីលើភ្លៅមាំ ព្រមទាំងរត់តាំងៗទៅរកម្តាយ ខណៈគ្រប់គ្នាក៏សើចលាន់បន្លឺសំឡេងទ្រហឹងអឺងកង ឮសូរអាកំហូចនិយាយឌឺដង ដៀលត្មិះនាយកំលោះខាងណោះសម្តីគ្មានជ្រុះបាត់មួយម៉ាត់ណានោះសោះ។
     
      ស្រុកកំណើត
      ប៊ូសាន
      ផ្សារត្រី...
     
      “អាជុង..ខានមកលេងស្រុកយើងយូរ សង្ហាជាងមុនឆ្ងាយណាស់ឯង!” លោកពូដែលជាអ្នករកស៊ីលក់ត្រីក្នុងផ្សារធំឯណេះពោលពាក្យទៅកាន់អ្នកកំលោះរាងខ្ពស់សង្ហាដែលបណ្តើរភរិយានិងកូនតូចចូលមកលេងទីកន្លែងធ្លាប់រកស៊ីលក់ដូរកាលពីមុន។

      “បាទអរគុណពូ..ខ្ញុំមានកូនមួយហើយ!”

      “អ៊ីចឹងអ្ហេ កូនឯងមុខដូចឯងណាស់ ហើយចុះអ្នកខាងណោះ?”

      “ប្រពន្ធរបស់ខ្ញុំ!”

      “ស្អាតណាស់ហ្ន៎ កូនអ្នកទីក្រុងមុខឡើងកំប្លង់ៗ!”

      “បាទ!” ជុងហ្គុក ញញិមងាកមកចាប់ក្រសោបដៃភរិយាដែលជាប់រវល់ងាកមើលតាមតូបផ្សេងៗនិយមប្រកបមុខរបរលក់ត្រីសាច់ស្រស់ៗ រាល់ដងធ្លាប់តែចូលផ្សារទំនើបដល់ពេលបានដើរចូលផ្សារក្នុងភូមិទីជនបទក៏មានអារម្មណ៍ថាប្លែកគួរសមម្យ៉ាងដែរ។

      “អ្នកភូមិបង សរសើរថាអនាគតប្រពន្ធបងស្អាតណាស់!” ជុងហ្គុក ឧទានទាំងទឹកមុខញញិមផ្អែម។

      “មែនឬ?” ថេយ៉ុង សំដែងធ្វើភ្ញាក់ផ្អើល ក្នុងចិត្តក៏អៀនមិនស្ទើរនោះដែរ។

      “មែនតើ!” ជុងហ្គុក ងក់ក្បាលដាក់ដៃអង្អែលខ្នងភរិយា។

      “ចឹងបងត្រូវថ្នមអូនបន្តិចណា!”

      “ច្បាស់ជាថ្នមហើយ!”

      “ប្រពន្ធឆ្នាស់ដូចឆ្មា មិនបាច់ថ្នមទេ ដេតឌី!” រ៉ូគិ លូកដៃទៅមិចថ្ពាល់ ថេយ៉ុង តាមដោយចិត្តខឹង មុននេះគេទារទិញរបស់លេង មិនទិញឱ្យហើយថែមទាំង ជេរស្តីថាឱ្យកូនទៀត។

      “រឿងប្តីប្រពន្ធគេ កុំចេះលូកមាត់!”

      “រឿងឪកូនគេ កុំចេះលូកមាត់!”

      “អារ៉ូគិ អាកូនឆ្កួត!”

      “មាត់ក្រហម ពូកែជេរ គម្រិះ!”

      “ហើយបើយើងគម្រិះវាយ៉ាងម៉េច? ក្រែងយើងគម្រិះរាល់ថ្ងៃនេះ ដើម្បីទិញទឹកដោះគោយកមកចិញ្ចឹមក្បាលឯងហ្នឹង អាកូនឆ្កួតនេះ!”

      “ដេតឌី ប៉ាប៉ាជេរកូន!”

      “ចង់បានអី ដេតឌីទិញឱ្យកូន?”

      “បង..អាតូចនេះវាបង្ហិនទេណា របស់លេងពេញតែផ្ទះ វាទិញទៅទុកចោលតែរហូតហ្នឹង!” ថេយ៉ុង ប្រកែកមិនឱ្យ ជុងហ្គុក ចាយលុយខ្ជៈខ្ជាយណាមួយដោយសារតែរបស់របរប្រដាប់ប្រដាលេងរបស់កូននៅពេញទាំងផ្ទះ ទើបគិតចង់សន្សំសំចៃលុយកាក់ខ្លះ។

      “បងទិញឱ្យកូនបងទេតើស..របស់លេងចាស់ៗក្មេងក៏វាធុញដែរ តែងតែចង់បានអាថ្មីអ៊ីចឹងហើយ!”

      “កាន់ជើងអាកូនក្បាលខូចហ្នឹងណាស់ កូនសុំអី មិនដែលចេះប្រកែកទេ ចេះតែទិញៗឱ្យគ្មានឈប់!”

      “ដេតឌី ទៅទិញដងស្ទួចត្រីឱ្យកូនមក រ៉ូគិ ចង់ស្ទួចត្រីដែរ!” រ៉ូគិ លើកដៃចង្អុលទៅកាន់តូបលក់ដងនិងផ្លែសន្ទួច ព្រមទាំងក្រឡេកទៅឃើញទឹកទន្លេរ ហាក់ដូចជាចង់ស្ទួចត្រីលេងណាស់។

      “មានអី ដេតឌីចេះស្ទួចត្រីដែរតើស..តោះ!” ជុងហ្គុក ថាចប់ប្រញាប់ប្រញាល់ពរកូនទៅទិញដងស្ទួចត្រីយកមកស្ទួចលេងក្រោមដើមឈើដ៏ធំមួយ។

      ខ្យល់បរិសុទ្ធចាប់ធ្លាក់ចុះមកត្រសៀកបក់ផាត់រង្គើសរសៃសក់ក្បាលទន់ល្មើយ បរិយាកាសស្រស់ស្រាយបូករួមទាំងសម្រស់ធម្មជាតិនិងរុក្ខជាតិដែលដុះតាមច្រាំងមាត់ទន្លេរ សុទ្ធតែចូលមកបំពេរអារម្មណ៍ដល់ចិត្ត អ្នកដែលអង្គុយចោលក្រសែភ្នែកសម្លឹងជុំវិញនេះបានយ៉ាងស្រស់ស្រាយក្នុងដួងចិត្ត។

      “Wow ដេតឌី ស្ទួចត្រីបានធំខ្លាំងណាស់!” រ៉ូគិ ទះដៃស្រែកហ៊ោកញ្ច្រៀវ ដើរតាំងៗទៅអើតមើលត្រីពណ៌ក្រហមដែលស្ទួចបានមុននេះ មើលទៅធំទំនងសាច់ផ្អែមហើយ។

      “មកអង្គុយស្ទួចជាមួយដេតឌីមក!” ជុងហ្គុក លើកដៃទះភ្លៅខ្លួនតិចៗហៅអាល្អិតមកអង្គុយលើភ្លៅខ្លួន។

      “ត្រីធំទេកូន?”

      “ធំណាស់ ដេតឌី!!”

      “បើអ៊ីចឹងស្ទួចបន្តណា!”

      “បាទ!!” ថេយ៉ុង សម្លឹងមើលឪពុកទាំងពីរវក់ស្ទួចត្រីភ្លេចគេបាត់ឈឹង ទើបដើរចូលទៅអង្គុយក្រោមដើមឈើលើកដៃឱបលើទ្រូង តាមដោយទឹកមុខមាំទាំ រង់ចាំមើលថាអ្នកទាំងពីរនោះស្ទួចត្រីបានប៉ុន្មានក្បាល?។

      “យេបានមួយទៀតហើយ!”

      “លើកនេះ រ៉ូគិ ជាអ្នកស្ទួចបានណាកូន!” ជុងហ្គុក ជួយលើកដងសន្ទួចឱ្យកូនរួចព្រលែងត្រីចូលទៅក្នុងធុងទឹក។

      “ប៉ុណ្ណឹងបានហើយ..តោះយកត្រីទៅដុតញាំ!”

      “ហិហិ!”

      “តោះអូនទៅផ្ទះ!”

      “មិន..”

      “កើតអី? មកញាំត្រីមក កូននិងបងស្ទួចបានធំៗណាស់នៀក!”

      “មិនស៊ីរបស់អាក្មេងក្បាលរឹងទេ!”

      “នុះកូនឯង!” ជុងហ្គុក ឱនសម្លឹងមុខ រ៉ូគិ ខណៈ ថេយ៉ុង កំពុងតែតាំងចិត្តខឹងជាខ្លាំង។

      “ខឹងដេតឌីហ្នឹង!”

      “មិនឮប៉ាប៉ាថាកូនឯងក្បាលរឹងទេឬមុននេះ?”

      “ក្បាលរឹងតែទាំងពីរនាក់ហ្នឹង ថ្ងៃនេះនាំឪកូនស៊ីត្រីហ្នឹងទៅហើយកុំមកចូលបន្ទប់ដេកជាមួយអូនឱ្យសោះ!”  

      ថេយ៉ុង ថាចប់បោះជំហ៊ានដើរចេញទៅទ្រុយបាត់ មិនខ្ចីសូម្បីតែងាកក្រោយ ដើរទៅយ៉ាងលឿនស្លេវរង្គើក្បាលសឹងតែធ្លាក់ដាច់ចុះពីស្មា។

      “អាពេលខឹងចូលចិត្ត ដេញកូន ដេញប្តី ឱ្យដេកក្រៅបន្ទប់ ស្ទាយដដែលៗហត់!” រ៉ូគិ គ្រវីក្បាលងីងើក្រឡេកទៅសម្លឹងមើលឪពុកខំប្រឹងយួរធុងត្រីរត់តាមលួងប្រពន្ធក្លាក់ៗពីក្រោយ។

      “ឪខ្ញុំអត់កែចរិតសោះ!” ក្មេងល្អិតបង្ហើយសម្តីមុននឹងដើរតាំងៗទៅតាមពីក្រោយដោយសេចក្តីហួសចិត្ត។

      “ប្រពន្ធសំឡាញ់ឈប់ខឹងបងនិងកូនទៅណា បងសូមទោស ឱ្យបងសូមទោសប៉ុន្មានដងទៀតក៏ព្រម!”

      “កុំបាច់មកនិយាយច្រើន..កុំមកតាម!”

      “ដេញបងឱ្យទៅណា បើបងជាប្តីអូន ត្រូវនៅជាមួយអូន ការពារអូន ខ្លាចប្រុសដទៃលួចឆក់យកអូនទៅបាត់ឱ្យបងរស់នៅយ៉ាងណា?”

      “សម្តីព្រាន!”

      “មានព្រានឯណា មកពីបងស្រលាញ់អូនខ្លាំងពេក!”

      “ជ្រេញណាស់!”

      “ប្រពន្ធសំឡាញ់ ឱ្យបងគេងបែកអូន បងមិនចេះគេងទេ បងចង់គេងជាមួយអូនណា..ណា៎..”

      “ថាអត់គឺអត់ហើយ!”

      “អូនថេយ៍!!”

      “ចេញភ្លាម អាក្មេងក្បាលរឹង រឹងទាំងឪ ទាំងកូន!”

      ថេយ៉ុង ទច់ដំណើរឈប់ងាកមកស្រែកដាក់កណ្តាលមុខឪពុកកូនដែលធ្វើឱ្យអាល្អិត រ៉ូគិ ញោចមាត់សើចកាត់កណ្តាលថ្ងៃចែស។

      “មនុស្សស្អាត ពេលខឹងក៏ស្អាតដែរ!”

      “មិនបាច់មកលោមយើង យើងមិនជឿ..”

      “ដេតឌីសំណាងណាស់ បានប្រពន្ធ ស្អាតៗ ឆ្លាតពូកែ ទាស់តែឆ្នាស់បន្តិចហ្ន៎ ឥឡូវឈប់ខឹងកូនមើល៍ ចាំពេលគេង រ៉ូគិ ជួយលាបឡេខ្នងឱ្យសាច់ទន់ៗ ក្រអូបៗ ធានាថាប្តីឃើញហើយស្រលាញ់បាត់មុខមិនបានហ្មង!”

      “កូនឆ្កួត..” ថេយ៉ុង ខាំមាត់ញញិមក្នក់ក្នាញ់សម្តីកូន ក្នុងចិត្តក៏លួចអរណាស់ណាដែរ កាលបើឮកូនសរសើរថាសម្រស់របស់ខ្លួនស្អាតយ៉ាងនេះ។

      “យប់នេះ រ៉ូគិ ទៅគេងជាមួយលោកយាយលោកតាប៉ាប៉ាគេងក្នុងបន្ទប់ពីរនាក់ដេតឌីទៅ ចាំត្រលប់ទៅទីក្រុងវិញ ចាំកូនមកគេងជាមួយកុំពិបាកចិត្តនឹកកូនអី មិនបាច់គេងយំទឹកភ្នែក ទឹកសំបោរនឹកកូនទេ គេងឱបគ្នា សូមឱ្យមានក្តីសុខៗៗៗ... របូតអាវ របូតខោទៅ!”

      “ហិហិ..” ថេយ៉ុងនិងជុងហ្គុក បែរជានាំគ្នាលាន់មាត់សើចកក្អឹក ថ្ងៃហៀបលិច ស្រទាប់ពន្លឺក៏ចាប់ស្រទុំទៅម្តងបន្តិចៗរហូតដល់ពេលមេឃងងឹតជាថ្មីម្តងទៀត។
     
     
     
     
     

     
    
     
   
   


You are reading the story above: TeenFic.Net