ព្រឹកថ្ងៃថ្មី
ខាងក្នុងភូមិគ្រឹះទាំងមូលប្រែជាស្ងប់ស្ងាត់ប្លែកណាស់ ថ្ងៃនេះគ្រប់គ្នាចេញទៅធ្វើការអស់ នៅសល់តែ ថេយ៉ុង និង កូនប្រុសតូចដែលនៅប្រចាំការក្នុងផ្ទះតែប៉ុណ្ណោះ។
រីឯ រ៉ូគិ ក៏ព្យាយាមខិតខំរៀនសូត្រដោយខ្លួនឯងយ៉ាងស្ងៀមស្ងាត់នៅជាន់ខាងក្រោម ក្នុងបន្ទប់ទទួលភ្ញៀវ ជាធម្មតាគេមិនសូវមានមិត្តភក្តិច្រើនទេ ហើយសព្វថ្ងៃនេះក៏មានតែបងប្រុសជីដូនមួយម្នាក់តែប៉ុណ្ណោះដែលស្និទ្ធស្នាលគ្នា។
“ប៉ាប៉ា!!”
“យ៉ាងម៉េច?” ថេយ៉ុង ស្រដីទម្លាក់គូទអង្គុយចុះទាញអាល្អិតមកថើបថ្ពាល់ជាច្រើនខ្សឺត។
“ន៎ែក!”
“បេះដូងស្អីប៉ុនអាចម៍ឆ្មាហ្នឹង?” ថេយ៉ុង ចាប់លាដៃកូនតូចមើលរួចសើចទាំងស្នាមញញិមកំប្លែង។
“បេះដូងនិងទុកប្រគល់ជូន ដេតឌី!” រ៉ូគិ ឆ្លើយដោយដាក់ក្បាលផ្អែកននៀលលើដើមទ្រូង ថេយ៉ុង។
“ស្រលាញ់ដេតឌីណាស់ វិចខោអាវទៅនៅតាមទៅ!”
“ខោអាវវិចរួចហើយ កំពុងតែចាំដេតឌីមកយក!”
“យើងខំចិញ្ចឹមឯងណា!”
“គ្មានដោះឱ្យគេបៅផង ថាចិញ្ចឹមគេ!” រ៉ូគិ សើចហែកថ្ពាល់គ្រហាញៗឡើង កាលបើត្រូវ ថេយ៉ុង លាត់អាវចាប់ញុលចុងដើមទ្រូងផ្អឹបនិងមាត់អាល្អិតតូចឱ្យបៅជញ្ជក់ តែក្មេងល្ហក់ពុំត្រូវការ ហើយបែរជាគ្រវីក្បាលញ័រតតាត់ ថែមទាំងគ្រញែងស្មាទៀត។
“អាក់ៗណាស់!”
“ឪឯងបៅរហូត មិនឃើញរអ៊ូថាខ្ពើមផង!” ថេយ៉ុង ប្រលែងលេងជាមួយកូនសើចយ៉ាងកក្អឹក មួយស្របក់ក្រោយមកទើបឃើញថាមានឡានសេរីទំនើបទើបតែបរចូលមកព្រមជាមួយនឹងវត្តមានបុរសរូបស្រស់សង្ហាខ្ពស់ស្រឡៈ។
“ដេតឌី មកហើយៗ!”
“កូនប្រុសសំណព្វចិត្ត!” ជុងហ្គុក លូកដៃប៉ះទៅលើសក់ក្បាលទន់ល្មើយរួច សឹមដើរចូលទៅជិត ដាក់គូទអង្គុយចុះ លូកដៃទៅឱបញក់ញីខ្លួនប្រាណភរិយាទាំងស្នាមញញិម។
“នឹកអូនណាស់!”
“នឹកខ្ញុំធ្វើស្អី? ស្រីលោកម្តេចមិននឹកទៅ!” ថេយ៉ុង និយាយបញ្ចោះឌឺដង បញ្ឈឺចិត្តស្វាមី ចរិតគេបែបនេះដល់ថ្នាក់អ្នកខាងណោះទម្លាប់ជាមួយវាអស់ទៅហើយ ទោះចងនិយាយផ្ចាញ់ចិត្ត ហើយឌឺដងផ្លែផ្ការហូតដល់ស្លាប់ទៀត ក៏គេមិនខ្ចីឈឺក្បាលកើតទុក្ខមិនសុខចិត្តទៀតដែរ។
“នឹកអូនច្រើនជាង..ខំឆ្លៀតចេញពីធ្វើការ ស្រូតមកផ្ទះប្រញាប់មកឱបប្រពន្ធឱ្យបានណែនៗដៃ!!”
“ល្បិចលួងចាស់គំរឹលណាស់!”
“បងមកលួងអូនដោយចិត្តស្មោះ គ្មានលាក់ល្បិចស្អីទេ និយាយបែបនៀក បានតែចាប់ពិន័យវាយកំប៉េះគូទឱ្យបែកម្តងទេតើស!”
“លោកនិយាយឆ្កួតស្អី កូននៅទីនេះណា!” ថេយ៉ុង ក្តិចម្រាមដៃស្វាមី ខណៈ រ៉ូគិ ក៏ឈរញញិមញញែមក្បួចមាត់រួចដើរចេញទៅឆ្ងាយបាត់។
“កូនវាអៀន!” ជុងហ្គុក សើចព្រមទាំងញ៉ាក់ចិញ្ចើម។
“អៀនក្បាលលោកស្អី និយាយរឿងគ្មានបានការ កូនស្តាប់វាយកតម្រាប់តាម ខ្មាស់គេខ្លាំងណាស់!” រាងតូចរអ៊ូរទាំមុខក្រោយ ហើយឆ្លៀតក្រោកដើរឡើងទៅជាន់ខាងលើ ស្របនឹងពេលដែលស្វាមីក៏ព្យាយាមរត់ឡើងទៅតាមពីខាងក្រោយ។
“ថេយ៍!!”
“កុំប៉ះ!!”
“អូន!!”
“ថយ!”
“អូយ!”
ព្រូស!!!!!
“ដេតឌី!!” រ៉ូគិ ស្រែកយ៉ាងភ្លាត់សំឡេង រាងកាយទាំងមូល ស្រាប់តែផ្តួលដាច់ផ្ងា ក្រឡាច់កែងជើងធ្លាក់ពីលើកាំជណ្តើរជាច្រើនកាំរហូតដល់បោករាងកាយផ្ទប់នឹងឥដ្ឋការ៉ូ។
“ជុងហ្គុក..” ថេយ៉ុង ស្ទុះស្ទាទៅចាប់ត្រកងក្បាលស្វាមី ព្រមទាំងស្រែកដោយកែវភ្នែកក្រហមមិនយូរប៉ុន្មានទឹកភ្នែកស្រាប់តែហូរស្រោចចុះមកសស្រាក់ ខណៈរបួសក្បាលមានឈាមហូរជ្រាបចេញមកយ៉ាងច្រើនដាបដាលក្រាលឥដ្ឋ។
មន្ទីពេទ្យ
ឆ្លងកាត់ការព្យាបាលបានយ៉ាងម៉ិតប្រាយ ដុកទ័រជំនាញបានប្រើពេលយូរណាស់ទម្រាំអាចជួយសង្គ្រោះជីវិត ជុងហ្គុក បាន មិនយូរប៉ុន្មាននាទីព្យាបាលចុងក្រោយក៏បានបញ្ចប់ទៅដោយរលូន។
“លោកដុកទ័រ..គេយ៉ាងម៉េចទៅហើយ?” សំឡេងញ័រអង្រួននាំឱ្យដំណក់ទឹកភ្នែកនៃភាពភ័យខ្លាចបន្តហូរស្រក់ឥតឈប់ឈរដដែល។
“គេមិនអីនោះទេ តែអ្នកជំងឺមានបញ្ហាប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរច្រើនដងរាល់លើកមកហើយ ថ្ងៃក្រោយជួយមើលថែទាំគេឱ្យបានដិតដល់ផងទៅចុះ!” លោកដុកទ័រនិយាយចប់ទុកពេលឱ្យគេបានចូលទៅសួរសុខទុក្ខអ្នកជំងឺនៅផ្នែកខាងក្នុងបន្ទប់។
ជុងហ្គុក ដេកសន្លប់សន្លិនស្តូកស្តឹង ខាងលើគ្រែអ្នកជំងឺ ទឹកមុខរបស់គេស្លេកក្រៀមក្រំស្រពោន ញ៉ាំងឱ្យបេះដូងអ្នកសម្លឹងមើលញ័រលោតលឿនត្របោកញាប់ស្អេក។ ប្រអប់ដៃក្តៅគគុកលូកចូលទៅស្ទាបប៉ះអង្អែលផែនថ្ពាល់ ត្រជាក់ស្រេងថ្នមៗ ព្រមទាំងផ្អឹបបបូរមាត់ថើបទៅលើថ្ងាស់ដ៏សង្ហាមួយខ្សឺតបន្ថែម។
“ប៉ាប៉ាដេតឌីឈឺអី?” រ៉ូគិ ដើរក្រវែលទៅឈរកៀកនឹង ថេយ៉ុង ហើយលូកដៃទៅស្ទាបលើថ្ពាល់ ជុងហ្គុក បន្ថែម។
“ដេតឌីឈឺជំងឺចាស់កូន!”
“អ៊ីចឹងពេលណា ទើបដេតឌីបានជាសះស្បើយទៅប៉ាប៉ា?”
“ត្រូវរង់ចាំពេលបន្តិចទៀតសិនណាកូន!”
“បាទ!!” ក្មេងតូចងក់ក្បាល មិនភ្លេចបារម្ភពីសុខទុក្ខឪពុកក្នុងទឹកមុខសោកសៅ។
រ៉ូគិ យំអណ្តឺតអណ្តក់ ព្រមទាំងសុំការអនុញ្ញាតពី ថេយ៉ុង ដើម្បីបាននៅជិតគេងក្បែរមើលថែ ជុងហ្គុក រហូតដល់ថ្ងៃដែលឪពុកធំរបស់ខ្លួនបានជាសះស្បើយដែរ។
“ដេតឌី..ប៉ាប៉ាប្រាប់ថាចេញទៅខាងក្រៅទិញអាហារមកទុកសម្រាប់ឱ្យដេតឌីញាំ..រ៉ូគិ នៅរង់ចាំដេតឌីភ្ញាក់ នៅត្រង់នេះណា!” រ៉ូគិ និយាយម្នាក់ឯងរងូវៗ ជួយយកកន្សែងជក់ទឹកមកជូតសម្អាតសើរៗលើផ្ទៃមុខម៉ដ្ឋរលោងរាងក្រាស់ថ្នមៗបន្ថែម។
“ដេតឌី ឆាប់ដឹងខ្លួនឡើង រ៉ូគិ អផ្សុកណាស់!”
“ដេតឌី គេងយូរណាស់!”
“ដេតឌី ស្តាប់កូននិយាយបានអត់ហ្នឹង?”
“ហ្អឹម!!” សំឡេងគ្រហឹម ហាក់ធ្វើឱ្យអាច្រម៉ក់ភ្ញាក់បះដៃបះជើងច្រង៉ាង។
“ដេតឌី!!” ជុងហ្គុក បើកភ្នែកដោយសន្សឹមៗ ឈឺក្បាលសឹងតែប្រេះបែកជាពីបំណែក កែវភ្នែកក៏រំពៃទៅសម្លឹងមើលមុខអាល្អិតតូច ដែលរញញិមញញែមចំពោះមុខខ្លួនយ៉ាងគួរឱ្យស្រឡាញ់។
“ឯងជាអ្នកណា?” រ៉ូគិ ធ្វើមុខភ្ញាក់ផ្អើលស្ទើរមិនជឿ។
“គឺកូន រ៉ូគិ កូនប្រុស របស់ដេតឌីនោះអី!”
“កូនអ្ហេស?” ជុងហ្គុក ក្រឡេកមើលជុំវិញទីធ្លាបន្ទប់ ក្បាលរបស់ខ្លួនក៏ចាប់ឈឺខ្លាំងឡើងៗរកថាមិនត្រូវសោះ គេព្យាយាម គិតហើយ គិតទៀត តែគិតមិនចេញថាពេលនេះគេរស់នៅក្នុងបច្ចុប្បន្ន ក្នុងទិដ្ឋភាពបែបនេះ ហើយសម័យកាលនេះវាជឿនលឿនដល់កម្រិតណាទៅហើយ?។
“នេះជាឆ្នាំណា?” ជុងហ្គុក ក្រឡេកមកសួរអាល្អិតតូច។
“ឆ្នាំ ២០២០!”
“២០២០?” អ្នកកំលោះកើតរោគអាការៈឈឺចាប់កាន់តែខ្លាំង ហើយព្យាយាមលើកដៃញីកញ្ចឹង ទាំងសភាពតប់ប្រមល់និងមិនយល់ថា តើគ្រប់យ៉ាងវាច្របូកច្របល់ ស្មុគស្មាញ ដល់ថ្នាក់គេគិតអ្វីក៏មិនចេញ នឹកមិនឃើញ ក្រៅពីចាំបានថា ជីវិតដែលគេជួបប្រទះប៉ុន្មានម៉ោងមុន គឺជីវិតជានិស្សិតឆ្នាំទីមួយ ជាមនុស្សធំពេញវ័យដែលទើបតែរៀនចប់ថ្នាក់វិទ្យាល័យ និងមានទំនាក់ទំនងជាមួយកូនប្រុសអ្នកមានម្នាក់ដែលគេស្រលាញ់ងប់ងល់ខ្លាំងបំផុត។
“អូយឈឺក្បាលណាស់!” កាលបើឃើញគេស្រែកសឹងតែបែកក្រដាសត្រចៀក។
រ៉ូគិ លើកដៃខ្ទប់ត្រចៀក រួចស្ទុះទៅក្តាប់ដៃវាយលើភ្លៅមាំខាងស្តាប់ឱ្យមានអារម្មណ៍ថាឈឺបន្តិច។
“អូយអាល្អិត!”
“ដេតឌីម៉េចអត់ចាំកូនចឹង?” រ៉ូគិ ស្រែកយ៉ាងខ្លាំងដល់ថ្នាក់ក្រហមមុខងាំង ពេញមួយរាត្រីគេខំនៅក្បែររង់ចាំមើលថែ គ្រប់សព្វបែបយ៉ាងភ្ញាក់មកក៏ពោលពាក្យថាមិនស្គាល់ភ្លាម គេក៏រៀងខឹងមួម៉ៅចិត្តណាស់ដែរ។
“ហើយចុះឯងកូនអ្នកណា?” ជុងហ្គុក ប្រមូលស្មារតីមកនិយាយឆ្លើយឆ្លងទៅនឹងប្រយោគសំណួរដែលអាច្រម៉ក់បានលើកឡើងមុននេះ ព្រមទាំងធ្វើមុខឆ្ងល់ ដូចមនុស្សមិនមានជាប់សាច់ឈាមអ្វីនិងគ្នាអ៊ីចឹង។
“អ៊ំពេទ្យហ្នឹង ចាក់ថ្នាំលីលើឱ្យដេតឌីមែន? ម៉េចបានអត់ស្គាល់កូន? មើលធ្វើមុខទៅ លីលើៗដូចពុលថ្នាំចឹង??” រ៉ូគិ កាន់តែខឹងហើយបែរទៅសម្លឹងមើលមាត់ទ្វារក៏ឃើញថាវត្តមានដុកទ័រទើបនឹងដើរចូលមកដល់កណ្តាលបន្ទប់ល្មម។
“អ៊ំពេទ្យព្យាបាលឱ្យដេតឌី យ៉ាងម៉េច? ដេតឌីខ្ញុំលីលើៗនិយាយអត់ចូលគ្នាទេ ហើយអត់ស្គាល់ខ្ញុំទៀត!” អាច្រម៉ក់ច្រតចង្កេះពោលពាក្យសួរទៅកាន់លោកដុកទ័រ ហើយថែមទាំងសំដែងទឹកមុខខឹងមាំទាំទៀត។
“ចិត្តត្រជាក់សិនណាអាល្អិត..” លោកដុកទ័រ ប្រាប់គេឱ្យធ្វើចិត្តត្រជាក់ ខណៈ ជុងហ្គុក ក៏ប្រឹងអើតមុខតាមសម្លឹងមើលក្មេងខ្ចីដែលមានមុខមាត់ស្រដៀងគេបេះដាក់។
“ចាំខ្ញុំពន្យល់លោកតាមក្រោយ ប៉ុន្តែពេលនេះលោកគួរតែសម្រាកយកកម្លាំងសិនទៅ!” ជុងហ្គុក ងក់ក្បាលស្តាប់សម្តីដុកទ័រ មែនហើយពេលនេះគេឈឺក្បាលខ្លាំងណាស់ ថ្នាំក្នុងខ្លួនក៏បានធ្វើឱ្យគេងងុយដេកស្ទើរតែបើកភ្នែកពុំរួចផងដែរ។
“ក្មេងតូចមកណេះ!” លោកដុកទ័របែរទៅចាប់អូសដៃអាកំហូចដើរចេញទៅឈរខាងក្រៅ រួចនិយាយណែនាំប្រាប់គេ។
“ដេតឌីរបស់អូនតូចឯងឈឺបាត់បង់ការចងចាំ អ៊ីចឹងហើយដេតឌី អត់ចាំថាអូនឯងជាកូនរបស់គេទេ ពេលភរិយាគេមកនិយាយពន្យល់ណែនាំ ចាំចូលទៅនិយាយជាមួយដេតឌីបង្កើតភាពស្និទ្ធស្នាលជាមួយគ្នាវិញក៏មិនអីនោះដែរ!”
“ដេតឌី នៅស្រលាញ់ រ៉ូគិ? ដូច រ៉ូគិ ស្រលាញ់ដេតឌីវិញអត់អ៊ំពេទ្យ!” រ៉ូគិ ពេបមាត់យំអណ្តឺតអណ្តក់ ខ្លាច ជុងហ្គុក ឈប់ស្រលាញ់គេទៀត។
“នៅតើ គ្រាន់តែត្រូវប្រើពេលវេលាសម្រាប់ទំនាក់ទំនងគ្នាទៅវិញទៅមកបន្តិចទៀតណា!”
“បាទ!!” រ៉ូគិ ងក់ក្បាលស្តាប់បង្គាប់ ក្រោយមកទើបឃើញ ថេយ៉ុង មកដល់ដោយក្នុងដៃមានយួរស្បោងអាហារបន្ថែម។
“រ៉ូគិ!!!” ថេយ៉ុង ឃើញកូនយំក៏ស្ទុះទៅឈរក្បែរហើយ លូកដៃម្ខាងទៅស្ទាបប៉ះមុខមាត់កូនប្រុស។
“ដេតឌី អត់ចាំកូនទេ ដេតឌី អត់ស្គាល់កូនផងហ្នឹង!”
ថេយ៉ុង ស្ងាត់មិននិយាយតបនឹងកូន ប្រញាប់ដើរចូលទៅក្នុងបន្ទប់ ហើយសម្លឹងមើលមុខ អ្នកកំលោះដែលអង្គុយសម្លឹងមើលមុខខ្លួនទាំងកែវភ្នែកពោពេញទៅដោយស្រទាន់នៃពន្លឺអ្វីម្យ៉ាង។
“អ្នកប្រុស!!” រាងតូចឈរស្ងៀមស្ងាត់សម្តី ទឹកភ្នែកក៏ស្រាប់តែហូរស្រក់ចុះមកតក់ៗមិនរហើយ។
“ក្បាលខ្ញុំឈឺឡើងរាល់ថ្ងៃ ខ្ញុំមិនដឹងថាខ្លួនឯងកើតអី្វទេ?”
ជុងហ្គុក ឱនសំយ៉ុងមុខចុះ ខំប្រឹងទប់លំនឹងនិងប្រមែប្រមូលអាការៈឈឺចាប់ទាំងប៉ុន្មានដើម្បីរំលាយវាទៅវិញម្តងបន្តិចៗ ដ្បិតអារម្មណ៍ឈឺស្ទើរតែប្រេះស្រាំខួរធ្វើឱ្យគេពិបាកក្នុងខ្លួន មិនអាចទ្រាំបានបន្តទៅទៀតឡើយ។
“បងកើតអី?” ថេយ៉ុង រូតរះរត់ចូលមកចាប់ក្តោបថ្ពាល់សស្លេកតាមដោយក្តីបារម្ភហើយសម្លឹងមើលទៅកាន់កែវភ្នែកក្រហមឆិលមួយគូនោះ។
“អ្នកប្រុស ថេយ៉ុង..ក្រែងខ្ញុំសន្លប់ នៅឯវេរង់ដាខាងក្រៅអាផាកមីន៍នោះអ្ហេស?” ម្តងនេះ ថេយ៉ុង បើកភ្នែកធំៗសក្បុសហើយចាប់អារម្មណ៍ចំពោះការចងចាំរបស់ ជុងហ្គុក ត្រលប់មកវិញរហូតដល់ដំណក់ទឹកភ្នែករបស់ខ្លួនហូរចុះមកច្រោក។
“អ្នកប្រុសយំធ្វើអី?”
“ហ៊ឹកៗ ជុងហ្គុក..ជុង!” ថេយ៉ុង អង្អែលញីថ្ពាល់ក្មេងប្រុសគួរឱ្យស្រឡាញ់របស់ខ្លួនជាច្រើនដង ថែមទាំងឱនឈ្ងោកផ្អឹបបបូរមាត់ទៅមាត់ប្រុសកំលោះតាមដោយក្តីនឹករំឭកជាខ្លាំង។
“អ្នកប្រុស..”
“ហ៊ឺៗៗ ក្មេងចម្កួត!” ជុងហ្គុក ញញិមយ៉ាងផ្អែម ឫកពាជាក្មេងស្លូតបូត ស្តាប់បង្គាប់របស់គេ ធ្វើឱ្យ ថេយ៉ុង បីដូចជាទទួលបានអារម្មណ៍ស្គាល់គ្នាលើកដំបូងដែលគេធ្លាប់មានពីមុនមកណាស់នាំឱ្យចិត្តមួយនេះកាន់តែនឹកខ្លាំងលើសដើម។
“គ្រូពេទ្យព្យាបាលខ្ញុំជាសះស្បើយហើយ ប៉ុន្តែក្នុងឆ្នាំនេះជាឆ្នាំ? ២០២០ ខ្ញុំមានអាយុ ២៣ ឆ្នាំហើយ នេះខ្ញុំសន្លប់យូរដល់ថ្នាក់នេះផងអ្ហេស..អ្នកប្រុស?”
“ជុងហ្គុក បាត់បង់ការចងចាំ ជុងហ្គុក មិនចងចាំរឿងបច្ចុប្បន្នទាំងអស់នេះទេ កុំព្យាយាមគិតទៀតអីណា..ឱ្យវាកន្លងហួសទៅ កុំឱ្យប៉ះពាល់ដល់សុខភាពច្រើននេះទៀតអី..ឃ្លានទេ ចង់ញាំអាហារទេ?” ថេយ៉ុង សួរនាំនាយទាំងស្នាមញញិម រួចក៏ងាកទៅចាត់ចែងរៀបចំអាហារ ប្រអប់ដៃទាំងសងក៏ស្រាប់តែលូកចូលទៅឱបចង្កេះតូចអង្ក្រងពីខាងក្រោយជាប់។
“ខ្ញុំនឹកអ្នកប្រុសណាស់..ខ្ញុំស្រលាញ់អ្នកប្រុសណា៎!”
ជុងហ្គុក ដាក់ចង្កាលើស្មា ថេយ៉ុង សុខៗហេតុអី្វគេមានអារម្មណ៍ថានឹក នឹកខ្លាំងយ៉ាងនេះ នឹកស្ទើរស្លាប់ ស្ទើររស់ទៅហើយ។
“អ្នកប្រុសនៅចិញ្ចឹមខ្ញុំដូចថ្ងៃដំបូងទេ?” រាងតូចស្រាប់តែញញិមហើយងាកមកលើកដៃប៉ះអង្អែលលើថ្ពាល់ប្រុសកំលោះ។
“ចិញ្ចឹមរហូតអស់ពេលពេញមួយជីវិត!”
“អ្នកប្រុសកុំប្តូរក្មេងថ្មីណា!” ជុងហ្គុក សំដែងទឹកមុខស្លើជាក្មេងប្រុសល្ងីល្ងើដូចកាលពីមុន កែវភ្នែករាងតូចស្ទើរតែរលីងរលោងយំឈូរចេញមកម្តងទៀត ដឹងទេថាបេះដូងរបស់គេលោតញាប់ណាស់ ហើយមានអារម្មណ៍ថានឹក នឹកខ្លាំងបំផុតមិនអាចបំភ្លេចបាន។
“បងនៅតែឡឺកឺដូចកាលពីមុនបេះដាក់ ធ្វើជាក្មេងគួរឱ្យស្រឡាញ់ របស់អូនរហូតទៅណា!” ថេយ៉ុង ងាកមកចាប់ក្រសោបមុខសង្ហា ជុងហ្គុក សម្លឹងមើលកែវភ្នែកសោកសៅមួយគូនោះយ៉ាងយកចិត្តទុកដាក់ មុននឹងឱនឈ្ងោកចុះទៅថើបបឺតជញ្ជក់លើបបូរមាត់ស្តើង ថើបដោយក្តីស្រលាញ់ ថើបដោយក្តីនឹកជានិច្ច ពួកគេថើបគ្នាយ៉ាងផ្អែមល្ហែម ថើបបីដូចជាទទួលបានអារម្មណ៍ក្តីសុខខ្លាំងបំផុតណាស់ណាអ៊ីចឹង។
“អ៊ឹម!!” សូរគ្រហឹមបន្លឺខ្ទរខ្ទារលាន់រណ្តំត្រចៀក។
រាងក្រាស់ដកបបូរមាត់ដែលថើបញាំញីលើប្របេរមាត់ទន់ល្មើយ រួចបង្អូសបបូរមាត់ទៅថើបលើថ្ងាស់រាងតូចមួយខ្សឺតធំបន្ថែម។
“ត្រលប់ទៅវិញខ្ញុំនិងបម្រើអ្នកប្រុសឱ្យបានពេញចិត្ត!”
ថេយ៉ុង ទប់អារម្មណ៍អៀនស្ទើរផុងខ្លួនក្នុងរណ្តៅមន្តស្នេហ៍របស់បុរសសម្តីផ្អែមវិះតែនិងស្លាប់ មុននឹងងក់ក្បាលតាមដោយទឹកមុខពេញចិត្ត។
“ចាំបង្ហាញវាឱ្យអូនបានឃើញមក..”
“បាទប្រាកដណាស់..”
You are reading the story above: TeenFic.Net